ទំនាក់ទំនងដែលគ្រប់គ្រាន់ពេញលេញ

ដេរេក ព្រីនស៍
*Last Updated: March 2026
2 min read
នេះគឺជាលោក ដេរេក ព្រីនស៍ ដែលមានពាក្យមួយសម្រាប់អ្នកពីព្រះបន្ទូល។ ពាក្យនេះមកពីទំនុកតម្កើង ២៣ ដែលជាទំនុករបស់ដាវីឌ។ ដាវីឌបានចាប់ផ្ដើមទំនុកតម្កើងនេះ ដោយនិយាយថា៖
“ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំខ្ញុំនឹងមិនខ្វះអ្វីសោះ” ។ (ទំនុកដំកើង 23:1 ពគប)
បន្ទាប់មក គាត់និយាយអំពីការផ្គត់ផ្គង់ទាំងអស់ដែលគាត់ទទួលបាន ក្នុងនាមជាអ្នកដែលព្រះអម្ចាស់ជាអ្នកគង្វាលរបស់គាត់។ ហើយនៅខទី ៤ គាត់បាននិយាយដូចនេះ៖
“អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ ។” (ទំនុកដំកើង 23:4 ពគប)
អ្នកឃើញហើយថា ព្រះមិនបានធានាដល់ប្រជារាស្រ្តរបស់ទ្រង់ថា យើងនឹងមិនដើរកាត់ជ្រលងភ្នំនៃម្លប់សេចក្ដីស្លាប់នោះទេ។ ជាក់ស្ដែង អ្នកនិពន្ធទំនុកតម្កើងសន្មតថា នៅពេលណាមួយក្នុងជីវិត យើងនឹងត្រូវឆ្លងកាត់វា។ ខ្ញុំមិនជឿថា ជ្រលងនោះមានន័យតែការស្លាប់ខាងរូបកាយប៉ុណ្ណោះទេ។ ខ្ញុំជឿថា នៅក្នុងជីវិតមានពេលជាច្រើន ដែលយើងដើរកាត់ជ្រលងភ្នំនៃម្លប់សេចក្ដីស្លាប់ ដូចជា ពេលបាត់បង់មនុស្សជាទីស្រឡាញ់ ភាពឯកោ ជំងឺ ភាពក្រីក្រ ឬការខកចិត្ត។ ព្រះមិនបានសន្យាថា យើងនឹងមិនឆ្លងកាត់ជ្រលងទាំងនោះទេ ប៉ុន្តែទ្រង់បានសន្យាថា ទ្រង់នឹងគង់នៅជាមួយយើង។
ហើយជាពិសេស ទ្រង់សន្យាថា ព្រនង់ និងដំបងរបស់ទ្រង់ នឹងលួងលោមយើង។ ចំពោះខ្ញុំ ព្រនង់តំណាងឱ្យវិន័យ ហើយដំបងតំណាងឱ្យការលួងលោម។ ខ្ញុំជឿថា ន័យបញ្ជាក់នោះគឺ ប្រសិនបើយើងចង់ទទួលការលួងលោមពីព្រះ យើងត្រូវតែចុះចូលចំពោះវិន័យរបស់ទ្រង់។ ហើយលើមូលដ្ឋាននោះ វត្តមានរបស់ទ្រង់គង់ជាមួយយើងត្រូវបានធានា សូម្បីតែនៅក្នុងជ្រលងភ្នំដ៏ងងឹតបំផុតក៏ដោយ។ វត្តមានរបស់ទ្រង់បំភ្លឺភាពងងឹតនៃជ្រលងភ្នំនោះ។
កូដ: WD-WFTW-027-KHM