ដូច្នេះ ខ្ញុំទូន្មានសេចក្តីនេះជាមុនដំបូងថា ចូរ ពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យ អធិស្ឋាន និងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ ។ ១ធីម៉ូថេ ២: ១

លោកប៉ូល បានប្រាប់យើងថា អាទិភាព ដំបូងនៃការជួបប្រជុំរបស់គ្រីស្ទាន ដែលក្នុងនោះមានទ្រង់ជាអ្នកទូលអង្វរ ។ គឺជាការអធិស្ឋាន ពាក្យថា៖ “ អង្វរជំនួស “ វាមានន័យចំថា( ចូលមកក្នុងរវាង ) ។ អ្នកទូលអង្វរជំនួស គឺជាម្នាក់ដែលមករវាង ព្រះ និង អ្នកដែលសាកសមនឹងទទួលសេចក្តីក្រោធ និង ការជំនុំជំរះរបស់ទ្រង់។ពួកគេបានលើកដៃរបស់ពួក គេចំពោះព្រះ ហើយបាននិយាយថា សូមទ្រង់វិនិច្ឆ័យ ទោសមនុស្សតាមការដែលគេសមនឹងទទួលបាន ។ ហើយទ្រងក៏មានគ្រប់ទាំងសិទ្ធអំណាច ក្នុងការវិនិច្ឆ័យ ទោសដែរ ប៉ុន្តែបើសិនជាទ្រង់ដាក់ទោសគេ សូមទ្រង់ ដាក់ទោសដល់ទូលបង្គំមុនសិន ពីព្រោះទូបង្គំ ជាអ្នក ដែលឈររវាងទ្រង់ ហើយនឹងពួកគេ ។

នៅក្នុងសញ្ញា ចាស់យើងអាចរកឃើញនូវករណីជាច្រើនរបស់ទីក្រុង យើងនឹងរៀនចេញពីឧទាហរណ៍ខ្លះៗទាំងនេះ ៖ សូមអោយយើងបានពិចារណាអំពី ការងារបេសកកម្ម ក្នុងការទូលអង្វររបស់ព្រះអម្ចាស់យេស៊ូគ្រីស្ទ ជាព្រះនៃ យើងជាមុនដំបូងសិន ។

ការទូលអង្វរនៅក្នុងជីវិតព្រះយេស៊ូគ្រីស្ទ

ការទូលអង្វរ ជាផ្នែកមួយនៃសញ្ញាដ៏អស្ចារ្យ ក្នុងការងារ បេសកកម្មរបស់ព្រះយេស៊ូ ។ ក័ណ្ឌព្រះគម្ពីរ អេសាយ ៥៣ ផ្តល់នូវការពិពណ៌នាពីការងារដែលធ្វើអោយធួន របស់លោក ដោយបានបញ្ចប់នៅក្នុងខ ១២ ៖

អេសាយ ៥៣៖ ១២ ហេតុនោះអញនឹងឲ្យទ្រង់មាន ចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបីប ជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រូច ព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជា អ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើ បាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្ស

មានការ ៤ យ៉ាងដែលបានកត់ទុកអំពីព្រះ យេស៊ូនៅត្រង់ខនេះ ៖

ទី ១៖ ទ្រង់បានច្រូចព្រលឹងចេញរហូតដល់ស្លាប់ ។ លេវីវិន័យ ១៧៖១១ បាននិយាយថា ព្រលឹងនៃរូបសាច់ នោះនៅក្នុងឈាម ហើយទ្រង់បានច្រូចព្រលឹងចេញ នៅពេលដែលទ្រង់បានច្រូចឈាម រហូតដល់ស្លាប់របស់ទ្រង់ចេញ ។

ទី២៖ ទ្រង់ត្រូវបានគេ រាប់បញ្ចូលជាមួយមនុស្ស អាក្រក់ ទ្រង់ត្រូវគេឆ្កាងជាអ្នកទី បី ជាមួយនឹងចោរ ។

ទី៣៖ ទ្រង់បានទទួលរងទុក្ខយ៉ាងធ្ងន់ធ្ងរ សំរាប់ មនុស្សជាច្រើន ទ្រង់ត្រលប់ទៅជាដង្វាយសំរាប់យើង ទាំងអស់គ្នា ។

ទី៤ ៖ ទ្រង់បានទូលអង្វរសំរាប់អស់អ្នកដែលបានធ្វើ បាប ហើយទ្រង់បានធ្វើសម្រេចការនេះនៅលើឈើឆ្កាង នៅពេលដែលទ្រង់មានបន្ទូលថា « ព្រះវរបិតាអើយ ! សូមអត់ទោសអោយពួកគេផងដ្បិតគេមិនដឹងថាគេ កំពុងតែធ្វើអ្វីទេ » លូកា ២៣៖ ៣៤ ទ្រង់មានបន្ទូលថា « ការដែលត្រូវជំនុំជំរះលើកពួកគេ នោះ សូមអោយធ្លាក់មកលើខ្ញុំចុះ »

ខ្ញុំបានធ្វើការទាំង អស់នេះសំរាប់ពួកគេរួចរាល់ហើយ ។ ហេព្រើរ ៧ បាននិយាយ អំពីការសុគតរបស់ព្រះយេស៊ូ ការរស់ឡើងវិញ និង ការយាងឡើងទៅស្ថានសួគ៌វិញ។ យើងអាចនិយាយបានថាព្រះយេស៊ូ គឺជាសម្ដេចសង្ឃ ដែលនៅព្រះហស្តស្តាំរបស់ព្រះ។ ដោយព្រោះថា ទ្រង់មានភាពជាសម្តេចសង្ឃដែលមិន អាចផ្លាស់ប្តូរបាន នោះគ្មានណារម្នាក់អាចឆ្លង់ទៅឯព្រះ បាន ដោយមិនបានឆ្លងកាត់ទ្រង់នោះឡើយ ។ ដោយហេតុនោះបានជាទ្រង់អាចនឹង ជួយសង្គ្រោះ សព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ » ហេព្រើរ ៧ ៖ ២៥

ប្រសិនបើយើងបានធ្វើការសិក្សាពីជីវិត និងការបម្រើរបស់ព្រះយេស៊ូ។ យើងនឹងធ្វើការប្រៀបធៀបដ៏គួរឱ្យចាប់អារម្មណ៍ ។ ទ្រង់បានចំណាយពេល ៣០ ឆ្នាំក្នុងការរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយក្រុមគ្រួសារ ដែលល្អ ឥតខ្ចោះ។ហើយទ្រង់បានចំណាយពេល ៣ ឆ្នាំកន្លះ សំរាប់ការងារផ្សាយដំណឹងល្អយ៉ាងខ្លាំង នឹងជាង ២០០០ឆ្នាំមកហើយដែលទ្រង់ដើរតួរជាអ្នកទូលអង្វរ ដែលយើងមិនអាចមើលឃើញដោយភ្នែក។ ចាប់តាំងពីទ្រង់បានឡើងទៅធ្វើជាអ្នកទូលអង្វរជំនួសយើង នៅចំពោះព្រះវរបិតា ។

គំរូពីលោកអ័ប្រាហាំ ក្នុងព្រះគម្ពីរសញ្ញាចាស់

ប្រជាជនដ៏បរិសុទ្ធ ដ៏អស្ចារ្យបំផុត គឺជាអ្នកទូលអង្វរ ដ៏ធំបំផុត ដែលជាញឹកញាប់សម្រាប់ពួកគេជាមនុស្ស ដែលនៅជិតនឹងព្រះហឮទ័យ របស់ព្រះជាម្ចាស់។

នៅក្នុងគ្រាសញ្ញាចាស់ មានឧទាហរណ៍នៃការដ៏អស្ចារ្យ មួយចំនួនចំពោះការងារជាអ្នកអង្វរជំនួស៕ នៅក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូកទី ឃើញព្រះជាម្ចាស់ បានយាងមកជាមួយនឹងទេវតារបស់ ទ្រង់ទាំង ពីរ មកសួរសុខទុក្ខលោកអាប្រាហាំនៅត្រង់ទី ដំឡើងត្រសាលរបស់លោក។ មុនពេលដែលទ្រង់ត្រ- ឡប់ទៅវិញ ទ្រង់បានមានបន្ទូលនឹងទេវតាដែលបាន មកជាមួយទ្រង់ថា៖ តើត្រូវលាក់នឹងអ័ប្រាហាំពីការ ដែលអញរៀបនឹងធ្វើឬទេ » ខ ១៧ ។

នៅក្នុងអត្ថបទព្រះគម្ពីរផ្សេងទៀតបានប្រាប់ថា ព្រះ បានចាត់ទុកលោកអ័ប្រាហាំ ដូចជាមិត្តចិត្តស្និទ្ធដែល ទ្រង់អាចនឹងចែកចាយពីអ្វីដែលទ្រង់បានគិត និងអ្វី ដែលជាផែនការរបស់ទ្រង់ដែលត្រូវធ្វើ ។ ដូច្នេះហើយ ព្រះទ្រង់បានប្រាប់ទៅលោកអ័ប្រាហាំថា៖ « ២០. រួចព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលថា ពីព្រោះ សំរែកនៃក្រុងសូដុម នឹងក្រុងកូម៉ូរ៉ាបានឮជាខ្លាំង ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ផង ២១. នោះ បានជាអញចុះទៅមើលឥឡូវ ដើម្បីឲ្យដឹង បើគេបាន ប្រព្រឹត្តដូចជាសំរែកដែលអញបានឮនោះឬទេ បើមិន មែនទេ នោះអញនឹងបានដឹង»(លោកុប្បតិ ១៨)

អ័ប្រាហាំមានការព្រួយបារម្មណ៍ជាខ្លាំ ចំពោះក្រុង សូដុម ពីព្រោះគាត់មានក្មួយប្រុសម្នាក់រស់នៅទីនោះគឺឡុត។ អ័ប្រាហាំដឹងថា នៅពេលដែលការជំនុំជំរះបាន មកដល់លើក្រុងសូដុម នោះឡុត ហើយនិងគ្រួសារ របស់លោកក៏ត្រូវទទួលរងនូវការវិនាសដែរ ។

ហេតុការណ៍នោះត្រូវតែកើតឡើង៖

«២២. រួចក៏បែរចេញ (ទេវតា) ពីនោះដំរង់ទៅខាងឯ ក្រុងសូដុមទៅ តែអ័ប្រាហាំគាត់ឈរនៅចំពោះព្រះយេ

ហូវ៉ានៅឡើយ។ ២៣. អ័ប្រាហាំក៏ចូលទៅជិតទូលសួរ ថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្ស អាក្រក់ផងដែរឬអី ២៤. បើសិន ជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីង ទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្ស សុចរិត៥០នាក់ ដែលនៅទីនោះទេឬអី ២៥. មិន គួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នេះ និងសំឡាប់មនុស្សសុចរិតជា មួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើ ឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំ

ឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមផែនដីទាំង មូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី?លោកុប្បតិ ១៨ ៖ ២២ - ២៥

អ័ប្រាហាំពេញដោយភាពក្លាហាន ក្នុងការប្រើមធ្យោបាយនិយាយទៅកាន់ព្រះជាម្ចាស់ ។ អ័ប្រាហាំបានដឹងទាំងស្រងអំពីព្រះហឬទ័យថែរក្សា ជាមួយនិងនិស្ស័យរបស់ព្រះ ហើយផ្ទុយមកវិញគឺថាទ្រង់ជាព្រះដែលពេញដោយសេចក្តីយុត្តិធម៌ ទ្រង់មិនអាចអោយការដាក់ទោសនេះ ធ្លាក់ទៅលើមនុស្សសុចរិតឡើយ ។

ទំនុកតំកើន ៩១ : ៧ - ៨ កំណត់ចេញនូវគោលការនេះ

៧. នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង

ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ តែសេចក្តីនោះនឹងមិនមកជិតឯងឡើយ៨. ឯងនឹងបានក្រឡេកឃើញការតបស្នង ដល់ពួកមនុស្សអាក្រក់ ដោយភ្នែក

តែប៉ុណ្ណោះទេ ។

ការដាក់ទោសគឺសំរាប់តែមនុស្សអាក្រក់ប៉ុណ្ណោះ វាមិនអាចប៉ះពាល់ដល់មនុស្សសុចរិតឡើយ ។មនុស្សសុចរិតប្រហែលអាចនៅក្នុងចំណោមនៃអ្នកដែលត្រូវជាប់ជំនុំជំរះ ប៉ុន្តែវានឹងមិនមានផលប៉ះពាល់ដល់អ្នកនោះឡើយ ។

ចំណាំ៖ ទោះយ៉ាងណាក៏ដោយវាមានភាពខុសគ្នារវាងការដាក់ទោស និង ការបៀតបៀន នោះគឺប្រយោជន៍អោយបានសុចរិត ។ព្រះគម្ពីរបាននិយាយថា មនុស្សសុចរិតនឹងត្រូវទទួលបទពិសោធន៍ក្នុងការបៀតបៀន ។ ការខុសគ្នាការដាក់ទោសអំពើអាក្រក់ទៅលើមនុស្សនោះគឺជាអាក្រក់នោះគឺមកពីព្រះ ។ ប៉ុន្តែ ការបៀតបៀនចំពោះសេចក្តីសុចរិត មកលើមនុស្សសុចរិត គឺមកពីមនុស្សទុច្ចរិត ។

ដូច្នេះ ដោយមានចិត្តអង់អាចចំពោះការផ្តន្ទាទោសដ៏បរិសុទ្ធដែលព្រះទ្រង់នឹងដាក់ចេញនោះ លោកអ័ប្រា ហាំបានកំណត់ចេញដើម្បីប្រកួតប្រជែងជាមួយព្រះជាម្ចាស់លើគោលការណ៍ « ព្រះជាម្ចាស់ ប្រសិនបើនៅទីនេះមានមនុស្សសុចរិត ៥០ នាក់ នៅក្នុងទីក្រុងនេះ តើទ្រង់នឹងប្រណីដល់ទីក្រុងនេះឬទេ? នោះទ្រង់ឆ្លើយនឹងអ័ប្រាហាំថា យើងនឹងប្រណីដល់ទីក្រុងនេះ ប្រសិនជារកឃើញថាមានមនុស្សសុចរិត ៥០ នាក់នោះ ។ ចុះបើមានតែ ៤៥នាក់ តើទ្រង់នឹងប្រណីដល់ទីក្រុងនេះ ដោយយល់ដល់មនុស្សសុចរិត ៤៥នាក់នេះទេ?ហើយព្រះទ្រង់មានបន្ទូលថា អញនឹងប្រណីដល់ទីក្រុងនេះដោយយល់ដល់មនុស្សសុចរិត ៤៥ នាក់នោះ ។អ័ប្រាហាំក៏បន្តធ្វើការសន្ទនាជាមួយព្រះបន្តទៅទៀតគឺចាប់ពី ៤០ នាក់, ៣០ នាក់, ២០ នាក់ រហូតមកដល់ការសំរបសម្រួលចុងក្រោយរបស់លោក « ប្រហែលជាមានមនុស្សសុចរិតត្រឹមតែ ១០នាក់ ប៉ុណ្ណោះនៅក្នុងទីក្រុងទាំងមូល ដូច្នេះតើទ្រង់នឹងប្រណីដល់ទីក្រុងនេះដោយយល់ដល់មនុស្សសុចរិត ១០ នាក់ នេះឬទេ ៕ ហើយទ្រង់មានបន្ទូលថា អញនឹងប្រណីដល់ទីក្រុងនេះដោយយល់ដល់មនុស្សសុចរិត ១០ នាក់នោះ។

ដោយយល់ដល់មនុស្សសុចរិត ១០ នាក់នោះ។ នេះគឺជាការបើកសំដែងមួយដ៏អស្ចារ្យ! ប្រសិនបើការ គណនារបស់ខ្ញុំមិនខុសទេគឺមានប្រជាជនមិនតិចជាង ១០,០០០ នាក់ ឡើង ដែលរស់នៅទីក្រុងនោះ។ ដោយសារមនុស្សសុចរិត ១០នាក់ នោះព្រះមាន ប្រហឬទ័យប្រណីដល់មនុស្ស ១០,០០០ នាក់ ។

ព្រះទ្រង់មានបន្ទូលថា « ប្រសិនជាទ្រង់អាចនឹងរក ឃើញថាមានមនុស្សសុចរិតតែម្នាក់ ក្នុងចំណោម មួយ ពាន់ នាក់ នោះទ្រង់នឹងប្រណីដល់ទីក្រុងនេះទាំង មូល » ។

ប្រសិនបើយើងអនុវត្តតាមសមាមាត្រទៅនឹងទី ក្រុងរបស់យើងផ្ទាល់ តើយើងនឹងមានលក្ខណៈគ្រប់ គ្រាន់ ដែលជាផ្នែកមួយរបស់មនុស្សសុចរិតទាំងនោះ ឬទេ ?

ការទូលអង្វរ របស់លោកម៉ូសេ

គំរូទីពីរសំរាប់អ្នកទូលអង្វររបស់យើងគឺ លោកម៉ូ សេ។ និក្ខមនំ ៣២ យើងបានឃើញថាលោកបានឡើង ទៅលើភ្នំស៊ីណាយ ដើម្បីទទួលយកក្រឹត្តវិន័យរបស់ព្រះ បន្ទាប់ ពីលោកបាននៅលើភ្នំអស់រយះពេលជាច្រើនថ្ងៃ បណ្តាជនទាំងនោះបានត្រឡប់ជាគ្មានចិត្តអត់ធ្មត់ហើយ បានបង្ខំអោយលោក អឺរ៉ុន ធ្វើរូបព្រះអោយពួកគេគោរព បូជា ។ ដូច្នេះ អឺរ៉ុន ក៏បានប្រមូលក្រវិលមាសរបស់ពួក គេមកធ្វើជារូបកូនគោមាស ហើយប្រជាជនអីស្រាអែល ក៏ចាប់ផ្តើមនាំគ្នារាំជុំវិញរូបកូនគោមាសនោះ ហើយក៏នាំ គ្នាគោរពបូជា ។ ព្រះទ្រង់ក៏ជ្រាប់ដឹងពីអ្វីដែលបានកើត ឡើងនៅទីបោះជំរុំរបស់ជនជាតិអ៊ីស្រាអែល ទ្រង់មាន បន្ទូលទៅកាន់ម៉ូសេ នៅលើកំពូលភ្នំ ដោយមានបន្ទូល ថា៖

« ៧. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ថា៖

ស្រុកអេស៊ីព្ទមក គេបានបង្អួចចិត្តអស់ហើយ។ ៨. ក៏ រហ័សងាកបែរចេញពីផ្លូវដែលអញបានបង្គាប់គេ ហើយ បានសិតធ្វើរូបកូនគោ នាំគ្នាក្រាបថ្វាយបង្គំដល់រូបនោះ

នៅពេលមានភាពតានតឹងនេះ ជាមួយវាសនា នៃជនជាតិអ៊ីស្រាអែលដែលត្រូវបានព្យួរនៅក្នុតុល្យភាព មួយដែលត្រូវបានកំណត់ក្នុងការសន្ទនាជាលទ្ធផល រវាងព្រះជាម្ចាស់ និង លោកម៉ូសេ ។ ពួកអីស្រាអែល បាននិយាយទៅកាន់លោកម៉ូសេ ថា៖ ព្រះបានហៅពួក គេថា « ជារាស្ត្ររបស់អ្នក » ប៉ុន្តែ លោកម៉ូសេ មិនចង់ ទទួលខុសត្រូវ ទៅលើបញ្ហាទាំងនេះទេ។ វាត្រូវបានឆ្លុះ បញ្ចាំងមកលើព្រះវិញ ដែលថា៖ « ជារាស្ត្ររបស់ទ្រង់ » ពួកគេនៅតែបន្តការរាំជុំវិញរូប គោ ដោយមិនដឹងថាជោគវាសនារបស់ពួកគេកំពុងតែ ស្ថិតនៅលើការសន្ទនារវាងព្រះ និង លោកម៉ូសេឡើយ ព្រះបានប្រកាសប្រាប់ដល់ ម៉ូសេថា៖ និក្ខមនំ ៣២៖១០ « ដូច្នេះទុកឲ្យអញឥឡូវចុះ ឲ្យសេចក្តីក្រោធរបស់អញ បានឆេះក្តៅឡើងទាស់នឹងគេ អញនឹងបំផ្លាញគេឲ្យ សូន្យទៅ ហើយនឹងបង្កើតនគរ១យ៉ាងធំពីឯងវិញ »។ សូមចំណាំថា៖ព្រះនឹងមិនធ្វើអ្វីដល់ជនជាតិអ៊ីស្រាអែល ទេ លុះត្រាតែ លោកម៉ូសេ យល់ព្រមដែរ ។

ប៉ុន្តែលោកម៉ូសេ មិនអាចអោយហេតុការនោះកើតឡើងទេ ។ គឺដូចជាអ្វីដែលអ្នកទូលអង្វរត្រូវធ្វើ គឺលោកជាអ្នកដែលឈររវាងព្រះ ហើយនឹងប្រជារាស្ត្រអ៊ីស្រាអែល ។

ទី បំផុតព្រះជាម្ចាស់បាននិយាយថា ទ្រង់នឹងប្រើលោកម៉ូសេ ដើម្បីប្រោសលោះសេចក្តីសន្យារបស់លោកអ័ប្រាហាំ, អ៊ីសាក និង លោកយ៉ាកុប ដោយការចាប់ផ្តើមទាំងអស់នៅលើលោកម៉ូសេ ហើយទ្រង់នឹងបង្កើតប្រជាជាតិមួយដ៏អស្ចារ្យពីរូបលោក ។ ទោះជាពួកគេបានរស់ដោយមិនបានស្តាប់បង្គាប់ក៏ដោយ ពួកគេត្រូវបានក្លាយទៅជាបន្ទុករបស់លោកចាប់តាំងពីចេញពីស្រុកអេស៊ីបមកលោកម៉ូសេបានអង្វរសំរាប់ពួកគេ ។ (ខ ១១ ១២ )

ការព្រួយបារម្មណ៍របស់លោកម៉ូសេ នោះគឺសំរាប់កិត្តិសព្ទរបស់ព្រះ ។ លោកបាននិយាយថា

«ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់មានសេចក្តីក្រោធក្តៅឡើងទាស់នឹងរាស្ត្រទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ ហើយដោយព្រះហស្តខ្លាំងពូកែដូច្នេះ ១២ ហេតុ អ្វីបានជាបើកឱកាសឲ្យសាសន៍អេស៊ីព្ទមានពាក្យដំណះថា គឺព្រះចង់ធ្វើអាក្រក់ដល់គេហើយ បានជានាំគេចេញទៅ ដើម្បីនឹង សំឡាប់នៅទីភ្នំ ហើយនឹងបំផ្លាញគេពីផែនដីចេញយ៉ាងនេះ»។

នៅក្នុងព្រះគម្ពីរ និក្ខមនំ ៣២ : ៣០ - ៣២យើងបានរកឃើញការដ៏ធំបំផុត អំពីការទូលអង្វររបស់លោកម៉ូសេ ។ បន្ទាប់ពីលោកបានវិលត្រលប់មកទីបោះជំរុំវិញ ហើយបានដឹងអំពីអ្វីដែលបានកើតឡើង លោកបាននិយាយទៅកាន់ប្រជារាស្ត្រអ៊ីស្រាអែលថា ៖

  • ៣០. ដល់ថ្ងៃស្អែក ម៉ូសេក៏និយាយនឹងបណ្តាជន
ទាំងឡាយថា ឯងរាល់គ្នាបានធ្វើបាបយ៉ាងធ្ងន់ណាស់

តែអញនឹងឡើងទៅឯព្រះយេហូវ៉ាឥឡូវ ប្រហែលជាអញនឹងធ្វើយ៉ាងណាឲ្យធួននឹងបាប ដើម្បីឲ្យឯងរាល់គ្នាបានរួច ៣១.ដូច្នេះ ម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ាទូលថា បណ្តាជននេះបានធ្វើបាបធ្ងន់ណាស់ហើយ គឺគេបានធ្វើព្រះពីមាសសំរាប់ខ្លួនគេ ៣២. តែ ឥឡូវនេះសូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផង ពុំនោះសោត សូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បាន

កត់ទុកចេញដែរ»។

ហើយនេះគឺជាការទូលអង្វរ «ព្រះជាម្ចាស់អើយពួកសូមគេសមនឹងទទួលនូវអ្វីដែលពួកគេសមនឹងទទួលទ្រង់បានអត់ទោសអោយគេផង ប៉ុន្តែ បើមិនបាន សូមអោយការដាក់ទោសនេះធ្លាក់មកលើទូលបង្គំចុះ»។ ហើយនេះគឺជាការទូលអង្វរ «ព្រះជាម្ចាស់អើយពួកសូម គេសមនឹងទទួលនូវអ្វីដែលពួកគេសមនឹងទទួល ទ្រង់បានអត់ទោសអោយគេផង ប៉ុន្តែ បើមិនបាន សូមអោយការដាក់ទោសនេះធ្លាក់មកលើទូលបង្គំចុះ»។

អ្នកទូលអង្វរជំនួសគឺជា ម្នាក់ដែលឈរនៅរវាងព្រះជា

ម្ចាស់ ហើយនឹងអ្វីដែលជាសេចក្តីក្រោធរបស់ទ្រង់។ទំនុកតម្កើង ១០៦ : ១៩ ២៣ បានផ្តល់ជូននូវការបង្ហាញយ៉ាងច្បាស់លាស់បំផុតអំពីហេតុការណ៍នេះ ៖១៩. គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែប ហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ ២០. គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ ២១. គេបានភ្លេចព្រះដែលជួយសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ ២២. គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំនិងការគួរស្វែងខ្លាចនៅត្រង់សមុទ្រក្រហម២៣. ដូច្នេះ ទ្រង់បានមានព្រះបន្ទូលថានឹងបំផ្លាញគេបង់ ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់ លោកបាន ឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះ ដើម្បីនឹងបង្វែរសេចក្តីក្រោធរបស់ទ្រង់ចេញ ក្រែងទ្រង់បំផ្លាញ

គេមែន។

ម៉ូសេ បានឈរនៅក្នុងការរំលងដែលបានធ្វើឡើងដោយអំពើបាបរបស់ប្រជារាស្ត្ររបស់ព្រះ លោកបាននិយាយថា « ព្រះជាម្ចាស់អើយ! ខ្ញុំកំពុងតែបញ្ឈប់នូវចន្លោះនេះ»

ការខកព្រះហឬទ័យរបស់ទ្រង់មិនអាចធ្លាក់មកលើពួកគេឡើយ លុះត្រាវាបានធ្លាក់មកលើខ្ញុំជាមុនសិន ។ នៅក្នុងព្រះគម្ពីរ ជនគណនា ១៦ បានកំណត់ត្រាទុក អំពីគំរូផ្សេងៗទៀត អំពីការទូលអង្វរ ។

នៅទីនេះគឺជា ការទូលអង្វររបស់ ម៉ូសេ និង អើរ៉ុន។

ព្រះជាម្ចាស់មានអធិបតេយ្យភាពដែលបានដោះស្រាយជាមួយនឹងការប៉ះបោររបស់ពួកកូរេ ពួកដាថាន និង អ័ប៊ីរ៉ាមដោយធ្វើឱ្យដីប្រេះបើកឡើងដើម្បីនិងលេបពួកគេទាំងរស់។ ៤១. លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រអ៊ូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនថា លោកបានសំឡាប់ពួកជននៃព្រះយេហូវ៉ា៤២. កាលពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនដូច្នេះ នោះគេក្រឡេកមើលទៅខាងត្រសាលជំនុំ ឃើញពពកមកគ្របលើត្រសាល ហើយសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរ ៤៣. ឯម៉ូសេ និងអើរ៉ុនក៏ទៅឯត្រង់មុខត្រសាលជំនុំជួបនឹងព្រះ ៤៤. នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ៤៥. ចូរ ឲ្យឯងថយចេញពីពួកជំនុំនេះទៅ ដើម្បីឲ្យអញបានបំផ្លាញគេចេញជាមួយ

រំពេច តែអ្នកទាំងពីរក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខ។

ចំពោះខ្លួនខ្ញុំ ខ្ញុំស្ញប់ស្ញែងចំពោះសរគុណរបស់លោកម៉ូសេ និងលោកអើរ៉ុន ប្រជារាស្ត្រទាំងអស់នោះបានត្រឡប់ជាប្រឆាំង ជាមួយពួកគាត់ដោយមិនមានហេតុផង។

មិនតែប៉ុណ្ណោះពួកលោកមិនបានប្រកាន់ទោសចំពោះពួកជនទាំងនោះឡើយ ថែមទាំងមានឆន្ទៈក្នុងការជួយអង្វរជំនួសពួកគេទៀត សូម្បីតែត្រូវប្រថុយជីវិតខ្លួនឯងក៏ដោយ ។

លោកម៉ូសេបាននិយាយទៅកាន់លោកអើរ៉ុន

ហើយបានប្រាប់ពីអ្វីដែលលោកត្រូវធ្វើសំរាប់ជនជាតិ

អ៊ីស្រាអែល ។ «៤៦. ចូរយកពានរបស់បងទៅ ហើយយកភ្លើងពីលើអាសនាមកដាក់ រួចរោយកំញាន នាំយកទៅឯពួកជំនុំថ្វាយឲ្យធួននឹងគេជាប្រញាប់ទៅ «គោលជំហររបស់អ្នកទូលអង្វរគឺត្រូវឪនមុខក្រាបចុះនៅចំពោះព្រះ ដ្បិតមានសេចក្តីក្រោធចេញពីចំពោះព្រះយេហូវ៉ាមក មានមនុស្សកំពុងតែដួលស្លាប់ហើយ។៤៧. ដូច្នេះ អើរ៉ុនក៏យកពានទៅតាមបង្គាប់ម៉ូសេ ហើយរត់ទៅឯកណ្តាលពួកជំនុំនោះឃើញមនុស្សកំពុងតែដួលស្លាប់នៅក្នុងពួកគេហើយ រួចលោករោយកំញានថ្វាយឲ្យធួននឹងគេ ៤៨. ក៏ឈរនៅកណ្តាលពួកមនុស្សស្លាប់ និងពួកមនុស្សរស់ ដូច្នេះការប្រហារជីវិតនោះក៏បាត់ទៅ» ។ ជនគណនា ១៦: ៤៦ - ៤៨ ភាសាដែលត្រូវប្រើនៅក្នុងអត្ថបទនេះសង្កត់ធ្ងន់ទៅលើពាក្យថា

បន្ទាន់ សំរាប់ការទូលអង្វរ (Urgency to intercession

)

លោកម៉ូសេបាននិយាយទៅកាន់លោកអើរ៉ុនថា « ទៅអោយលឿន» (Go quickly) អើរ៉ុនមិនបាន ដើរ ទេ គឺគាត់បាន រត់ រាល់ការចំណាយពេលនោះគឺមានតំលៃសំរាប់ជីវិត ។

ពាក្យថា «គ្រោះកាច»វាគឺជាជំងឺឆ្លង ដែល ត្រូវការ ការប្រោះលោះ លោកអើរ៉ុនបានបង្ហាញពីការប្រឈមមុខរបស់គាត់ ទៅនឹងការឆ្លងរាលដាលនេះ។ គឺលោក បានប្រថុយជីវិតរបស់លោកខណះពេលដែលគាត់បានចាក់ចេញពីភាជន៍នោះ ផ្សែងបានកើតឡើងជាខ្សែបន្ទាត់ពណ៌សដែលបែងចែករវាងមនុស្សរស់ និងពួកអ្នកស្លាប់ ។ កន្លែងណាដែលភាជន៍នោះបញ្ចេញផ្សែងទៅដល់សេចក្តីក្រោធក៏ត្រូវបានបញ្ចប់ ។នេះជាអ្វីដែលជាការទូលអង្វរ ការចូលមកដល់ការប្រថុយជីវិតរបស់អ្នក រវាងសេចក្តីស្លាប់ ហើយនឹងអ្នកដែលត្រូវស្លាប់នោះ សូមថ្វាយពាក្យអធិស្ឋានដ៏ក្លៀវក្លានិង ពាក្យទូលអង្វរ នឹងបានដូចជាផ្សែងពណ៌សដែលហូរចេញមករហូតដល់សេចក្តីក្រោធត្រូវបានបញ្ឈប់ ។

កង្វះនៃអ្នកទូលអង្វរ

អេសេគាល ២២ : ២៣ ៣១ កំណត់ត្រានៅក្នុងព្រះគម្ពីរដែលមានហេតុការណ៍កើតឡើង ផ្សេងៗគ្នានោះ មានព្រឹត្តិការមួយចុងក្រោយ ដែលពិពណ៌នាអំពីអំពើរបាបរបស់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ។ វាមានភាពខុសគ្នានៅត្រង់កន្លែងនេះ គឺយើងមិនបាន ឃើញមានអ្នកទទួលអង្វររវាងអំពើរបាបរបស់មនុស្សនិងការវិនិច្ឆ័យរបស់ព្រះនោះទេ ។

២៣. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា ២៤. កូន

មនុស្សអើយ ចូរប្រាប់ដល់ទីក្រុងថា ឯងជាស្រុកដែលមិនបានជំរះសំអាតឡើយ ក៏គ្មានភ្លៀងធ្លាក់មកលើឯងក្នុងគ្រានៃសេចក្តីគ្នាន់ក្នាញ់ផង ២៥. ពួក ហោរារបស់វាគេគិតគូរគ្នានៅកណ្តាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ និងរបស់មានដំឡៃទៅហើយគេធ្វើឲ្យមានពួកស្រីមេម៉ាយជាច្រើននៅកណ្តាលទីក្រុង ២៦. ពួក សង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់អញ ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់អញ គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសំគាល់របស់មិនស្អាត និងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃឈប់សំរាករបស់អញ ហើយអញក៏ត្រូវអាប់ឱននៅក្នុងពួកគេ២៧. ពួក ចៅហ្វាយនៅកណ្តាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកំចាយឈាម ហើយបំផ្លាញព្រលឹងមនុស្សប្រយោជន៍ឲ្យបានកំរៃទុច្ចរិត ២៨. ពួក ហោរាបានបូក ល្បាប់ឲ្យគេ ដោយឃើញការជាក់ស្តែងជាសេចក្តីកំភូតហើយទាយកុហកដល់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ក្នុងកាលដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលសោះ ២៩.ពួក ជននៅស្រុកធ្លាប់សង្កត់សង្កិន ហើយប្លន់ អើ គេបៀតបៀនមនុស្សក្រីក្រនិងពួកកំសត់ទុគ៌ត ហើយបានសង្កត់សង្កិនមនុស្សដែលស្នាក់នៅ ដោយឥតហេតុ ៣០. អញបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែងឡើង ហើយឈរនៅចន្លោះបាក់បែកនៅមុខអញជំនួសគេ ដើម្បីឲ្យអញមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែអញរកមិនបានអ្នកណាមួយសោះ ៣១. ហេតុ នោះបានជាអញចាក់សេចក្តី

គ្នាន់ក្នាញ់របស់អញទៅលើគេ។

គ្រប់ផ្នែកទាំងអស់នៃប្រជាជនទាំងនោះបានបរាជ័យទាំងស្រុង ទាំងពួកហោរា ពួកសង្ឃ ពួកមេដឹកនាំ និង ប្រជាជនដែលនៅទីនោះ។គ្រប់គ្នាដែលមាននៅទីនេះគឺជាធាតុផ្សំយ៉ាងជាក់លាក់នៅក្នុងសង្គម ។ * ពួកហោរា គឺជាអ្នកដែលមានតួរនាទីនាំយកព្រះរាជសារដោយផ្ទាល់មកពីព្រះជាម្ចាស់។

  • ពួកសង្ឃ គឺជាមេដឹកនាំនៃស្ថាប័នខាងសាសនា • ពួកមេដឹកនាំ គឺជាអ្នកគ្រប់គ្រងប្រទេស

• ប្រជាជន គឺជាប្រជាជនដែលរស់នៅសាមញកត្តាផ្សំសំរាប់ក្រុមមនុស្សទាំង បួន ប្រភេទខាងលើនេះគឺមានសារះសំខាន់ណាស់សំរាប់ប្រទេសមួយ ។ដំណើរការនៃការពុកផុយ បានចាប់ផ្តើមជាមួយនឹងថ្នាក់ដឹកនាំខាងវិញ្ញាណ នោះរដ្ឋាភិបាលខាងលោកិយត្រូវបានខូចនៅទីបំផុតប្រជាជាតិទាំងមូលត្រូវទទួលរងផលប៉ះពាល់ ។ (វាបានកើតមាននៅប្រទេសអាមេរិកសម័យទំនើប និងនៅប្រជាជាតិផ្សេងៗមួយចំនួនដែរ)។

បើទោះបីជាគ្រប់ផ្នែកនៃសង្គមត្រូវបានធ្វើអោយខូច បើស្ថិតក្នុងស្ថានភាពបែបនោះ វាមិនទាន់អស់ក្តីសង្ឃឹម នៅឡើយទេ ។ ព្រះទ្រង់នឹងស្វែងរកមនុស្សម្នាក់ ជាអ្នក ទូលអង្វរជំនួសអោយក្រោកឈរនៅចន្លោះ ហើយធ្វើ អោយមានរបង សំរាប់ការពារប្រជាជាតិទាំងមូលបាន។ ប៉ុន្តែ ដោយព្រោះតែទ្រង់មិនអាចរកឃើញម្នាក់សោះ នោះទ្រង់ក៏ចាក់សេចក្ដីខ្ញាល់របស់ទ្រង់ទៅលើពួកគេ ៖ « អញបានរំលឹងគេ ដោយភ្លើងនៃសេចក្តីក្រោធ» មនុស្សម្នាក់ អ្នកទូលអង្វរម្នាក់ អាចសង្គ្រោះ ប្រជាជាតិទាំងមូលពីការជំនុំជំរះរបស់ព្រះបាន ។

តម្រូវការចាំបាច់សម្រាប់អ្នកទូលអង្វរ

ព្រះគម្ពីរបានបើកសំដែងថា ការជំនុំជំរះគឺ អាស្រ័យទៅលើពន្លឺដែលបានផ្តល់មក។ នៅពេលដែល យើងពិចារណាលើប្រព័ន្ធផ្សព្វផ្សាយ ដែលសេចក្តីពិត នេះកំពុងបានរីករាលដាល នៅថ្ងៃនេះដូចជាតាមរយះ ទូរទស្សន៍,វិទ្យុ, សៀវភៅ, ប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ផ្សេងៗ ខ្ញុំអាចនិយាយបានថានឹងមិនធ្លាប់មានជំនាន់ ណា ធ្លាប់មានពន្លឺខាងវិញ្ញាណដែលអាចយកប្រើប្រាស់ បានយ៉ាងច្រើន ជាងពេលបច្ចុប្បន្ននេះទេ។

ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំជាសំឡេងនៅក្នុង ឆ្នាំ ១៩៥៣ នៅពេលដែលខ្ញុំកំពុងតែធ្វើជាគ្រូគង្វាលនៅ ប្រទេសអង់គ្លេស ទ្រង់បានមានបន្ទថា ៖ នឹងមានការរស់ឡើងវិញដ៏អស្ចារ្យមួយ នៅក្នុងសហរដ្ឋ អាមេរិក និងចក្រភពអង់គ្លេស សម្រាប់ការនេះ ព្រះបាន ដាក់ចុះតម្រូវការជាមូលដ្ឋានមួយនោះគឺការស្តាប់បង្គាប់ ខ្ញុំជឿជាក់ថា ការរស់ឡើងវិញដ៏អស្ចារ្យនោះវានឹងមក ប្រសិនបើ ព្រះជាម្ចាស់ទ្រង់អាចរកឃើញអ្នកទូលអង្វរ

នៅចុងបញ្ចប់នៃមេរៀននេះសូមអនុញ្ញាត្តិអោយខ្ញុំអោយ នូវសេចក្តីថ្លែងការ ៤ យ៉ាងដែលខ្ញុំបានមើលឃើញក្នុង គ្រប់ទាំងអ្នកទទួលអង្វរដ៏ពិត។

ទី ១៖ អ្នកទូលអង្វរម្នាក់ដូចជាលោក អ័ប្រាហាំ គឺ ការផ្តន្ទាទោស គឺត្រូវតែមាននៅក្នុងសេចក្តីសុចរិតរបស់ ព្រះ ដែលទ្រង់មិនដែលនាំយកការវិនិច្ឆ័យមកលើ

មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ។ នៅ ពេលជាមួយគ្នានេះដែរ យច្បាស់លាស់ ទ្រង់មានសុភ័ក្តវិនិច្ឆ័ក្នុងការស្វែងរកយុត្តិធម៌យ៉ាងពេញ លេញ ហើយមនុស្សអាក្រក់មិនដែលគេចផុតពីការជំនុំ ជំរះរបស់ទ្រង់ឡើយ ។

ទី២៖ ជាអ្នកដែលពេញទៅដោយការព្រួយបារម្មណ៍ ចំពោះការថ្វាយសិរីរុងរឿងដល់ព្រះ។ គឺដូចជាលោកម៉ូសេ ជាអ្នកដែលបានបដិសេធន៍ពីរដង

នូវការផ្តល់ជូនរបស់ព្រះដើម្បីអោយគាត់ក្លាយទៅជាបុព្វ បុរសរបស់ប្រជាជាតិដ៏ធំបំផុតនៅលើផែនដី។ ការថ្វាយសិរីរុងរឿងដល់ព្រះ នោះវាសំខាន់ជាងការ ទទួលបានកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់គាត់។

ទី៣៖ អ្នកទូលអង្វរ គឺត្រូវតែមានភាពជិតស្និទ្ធជាមួយ នឹងព្រះ ។ គឺជាអ្នកដែលបានរៀបចំខ្លួនជាស្រេចដើម្បីប្រថុយជីវិត របស់ខ្លួនផ្ទាល់ ដូចជាលោកអើរ៉ុនដែលមិនបានអើពើរ នូវការរីករាលដាលនៃជំងឺអាសន្នរោគ ដោយយកខ្លួន របស់គាត់ឈរនៅត្រង់ទី រវាងមនុស្សស្លាប់ និងមនុស្ស រស់ ។
ទី ៤ ជាចំណុចចុងក្រោយ ៖ អ្នកទូលអង្វរ គឺត្រូវតែជា អ្នកដែលពោរពេញដោយភាពក្លាហាន។ គឺជាអ្នកដែល ហានប្រថុយជីវិតរបស់ខ្លួន ដូចជាលោកអឺរ៉ុន ហើយ និយាយថា « ខ្ញុំនឹងរត់ទៅឈរនៅទីនោះ បើទោះជាត្រូវ ប្រថុយជីវិតដល់ស្លាប់ ជាមួយនឹងជំងឺអាសន្នរោគនោះក៏ ដោយ ។

គ្មានការត្រាស់ហៅណាដែលខ្ពស់ជាង ការ ត្រាស់ហៅអោយមកធ្វើជាអ្នកទូលអង្វរនោះទេ ។ នៅពេលដែលយើងបានក្លាយទៅជាអ្នកទូលអង្វរ នោះ គឺថា យើងបានឈានដល់ចំពោះមុខបល្ល័ង្កនៃព្រះ ។ មនុស្សនឹងមិនឃើញអ្នកដោយភ្នែក ប៉ុន្តែនៅក្នុងនគរ របស់ព្រះជីវិតរបស់អ្នកនឹងត្រូវបានរាប់ជាពេលវេលមួយ ដ៏នៅអស់កល្ប ។

4
ចែករំលែក