មាតិកា
(ចុចដើម្បីរំកិលរកទៅទីតាំង)
មាតិកាត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា
ឯកសារអត្ថបទ និងរូបភាព ឈុតអូឌីយ៉ូ និងវីដេអូ និងខ្លឹមសារផ្សេងទៀតនៅលើគេហទំព័រនេះគឺជាកម្មសិទ្ធិរបស់ DEREK PRINCE MINISTRIES-INTL INC (ដែលហៅថា “ព័ន្ធកិច្ចដេរេក ព្រីនស៍”)។ ការរក្សាសិទ្ធិ និងសិទ្ធិកម្មសិទ្ធិផ្សេងទៀតនៅក្នុងមាតិកានៅលើគេហទំព័រនេះដែលបន្ថែមលើព័ន្ធកិច្ចដេរេក ព្រីនស៍ ក៏អាចជាកម្មសិទ្ធិរបស់បុគ្គល និងអង្គភាពផ្សេងៗទៀត ។ ព័ន្ធកិច្ចដេរេក ព្រីនស៍ ហាមដាច់ខាតការចម្លងសម្ភារៈដែលត្រូវបានរក្សាសិទ្ធិណាមួយនៅលើគេហទំព័រនេះ លើកលែងតែសម្រាប់គោលបំណងនៃការប្រើប្រាស់ដោយយុត្តិធម៌ ដូចដែលបានកំណត់ក្នុងច្បាប់រក្សាសិទ្ធិ និងដូចបានរៀបរាប់ខាងក្រោម។
ការប្រើប្រាស់ដោយសមរម្យត្រឹមត្រូវត្រូវបានអនុញ្ញាត
ការប្រើប្រាស់យ៉ាងសមរម្យត្រឹមត្រូវនៃសម្ភារៈមានការរក្សាសិទ្ធិរួមមាន ការប្រើប្រាស់សម្ភារៈដែលបានរក្សាសិទ្ធិសម្រាប់គោលបំណងអប់រំមិនមែនពាណិជ្ជកម្ម ដូចជាការបង្រៀន អាហារូបករណ៍ ការស្រាវជ្រាវ ការរិះគន់ មតិយោបល់ និងការផ្សាយព័ត៌មាន។ លើកលែងតែមានការកត់សម្គាល់ផ្សេង អ្នកប្រើប្រាស់ដែលមានបំណងទាញយក ឬបោះពុម្ពឯកសារអត្ថបទ និងរូបភាពពីគេហទំព័រនេះសម្រាប់ការប្រើប្រាស់បែបនេះ អាចធ្វើដូច្នេះដោយគ្មានការអនុញ្ញាតច្បាស់លាស់ពីព័ន្ធកិច្ចដេរេក ព្រីនស៍ ផ្តល់ឲ្យដោយសាពួកគេគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
- មាតិកាអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន ការអប់រំ ឬមិនមែនធ្វើពាណិជ្ជកម្មតែប៉ុណ្ណោះ។
- អ្នកប្រើប្រាស់ត្រូវតែដកស្រង់ឈ្មោះអ្នកនិពន្ធ និងប្រភពនៃខ្លឹមសារ ដូចដែលពួកគេយកពីឯកសាបោះពុម្ពណាមួយ។
- ការដកស្រង់ត្រូវតែរួមបញ្ចូលព័ត៌មានរក្សាសិទ្ធិទាំងអស់ និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងមាតិកា និង URL សម្រាប់គេហទំព័រព័ន្ធកិច្ចដេរេក ព្រីនស៍។
- គ្មានខ្លឹមសារណាមួយអាចត្រូវបានផ្លាស់ប្តូរ ឬកែប្រែឡើយ។
- អ្នកប្រើត្រូវតែគោរពតាមលក្ខខណ្ឌ ឬការរឹតបន្តឹងផ្សេងទៀតដែលអាចអនុវត្តបានចំពោះឯកសារ រូបភាព ឬអត្ថបទនីមួយៗ។
ការធានា
តាមរយៈការទាញយក បោះពុម្ព ឬការប្រើប្រាស់ឯកសារអត្ថបទ និងរូបភាពពីគេហទំព័រនេះ អ្នកប្រើប្រាស់យល់ព្រម និងធានាថាពួកគេនឹងកម្រិតការប្រើប្រាស់ឯកសារទាំងនោះក្នុងការប្រើប្រាស់ដោយត្រឹមត្រូវ ហើយនឹងគោរពតាមលក្ខខណ្ឌ និងគោលការណ៍ផ្សេងទៀតទាំងអស់នៃអាជ្ញាប័ណ្ណនេះ ហើយនឹងមិនបំពានលើសិទ្ធិរបស់ព័ន្ធកិច្ចដេរេក ព្រីនស៍ ឬបុគ្គល ឬអង្គភាពផ្សេងទៀត។ ព័ន្ធកិច្ចដេរេក ព្រីនស៍ មិនធានាថាការប្រើប្រាស់អត្ថបទ រូបភាព និងខ្លឹមសារដែលបង្ហាញនៅលើគេហទំព័រនឹងមិនរំលោភលើសិទ្ធិរបស់ភាគីទីបីដែលមិនមែនជាកម្មសិទ្ធិ ឬពាក់ព័ន្ធជាមួយព័ន្ធកិច្ចដេរេក ព្រីនស៍ឡើយ។
ការប្រើប្រាស់សម្រាប់ពាណិជ្ជកម្មមិនត្រូវបានអនុញ្ញាត្ត
ការបោះពុម្ពធ្វើពាណិជ្ជកម្មដោយគ្មានការអនុញ្ញាត ឬការកេងប្រវ័ញ្ចលើអត្ថបទ រូបភាព ឬខ្លឹមសារនៃគេហទំព័រនេះត្រូវបានហាមឃាត់ដាច់ខាត។ នរណាម្នាក់ដែលមានបំណងប្រើប្រាស់ឯកសារ ឬរូបភាពទាំងនេះសម្រាប់ការប្រើប្រាស់ធ្វើពាណិជ្ជកម្ម ការបោះពុម្ពផ្សាយ ឬគោលបំណងណាមួយក្រៅពីការប្រើប្រាស់ដោយយុត្តិធម៌ត្រឹមត្រូវ ដូចដែលបានកំណត់ដោយច្បាប់ ត្រូវតែស្នើសុំ និងទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីព័ន្ធកិច្ចដេរេក ព្រីនស៍។ ការអនុញ្ញាតសម្រាប់ការប្រើប្រាស់បែបនេះត្រូវបានផ្តល់ដោយករណីនីមួយៗ តាមការសម្រេចចិត្តតែមួយគត់របស់ព័ន្ធកិច្ចដេរេក ព្រីនស៍ ។ ថ្លៃប្រើប្រាស់អាចត្រូវបានវាយតម្លៃអាស្រ័យលើប្រភេទ និងលក្ខណៈនៃការប្រើប្រាស់ដែលបានស្នើឡើង។
មានសំណួរ?
សូមទាក់ទងមកយើងខ្ញុំ ប្រសិនបើអ្នកមានសំណួរបន្ថែមទាក់ទងនឹងការរក្សាសិទ្ធិនេះ។
ទាក់ទងមកយើងខ្ញុំ