បល្ល័ង្កសម្រាប់ព្រះមហាក្សត្រ

ដេរេក ព្រីនស៍
*Last Updated: March 2026
2 min read
នេះគឺជាលោកដេរេក ព្រីនស៍ ដែលមានពាក្យមួយសម្រាប់អ្នកពីព្រះបន្ទូល។ ព្រះបន្ទូលនេះ គឺជាពាក្យដែលអ្នកនិពន្ធទំនុកតម្កើងបាននិយាយទៅកាន់ព្រះអម្ចាស់៖
“ប៉ុន្តែ ឱព្រះដែលបានតាំងឡើង ក្នុងទំនុកសរសើររបស់ អ៊ីស្រាអែលអើយ ទ្រង់បរិសុទ្ធ ។” (ទំនុកដំកើង 22:3 ពគប)
វាពិតជាការបើកសម្ដែងដ៏ស្រស់ស្អាតមួយ នៅពេលដែលយើងដឹងថា បល្ល័ង្កដែលព្រះជាម្ចាស់គង់នៅលើ គឺជាការសរសើរតម្កើងរបស់ប្រជារាស្ត្ររបស់ទ្រង់។
ព្រះជាម្ចាស់គឺបរិសុទ្ធ។ ព្រះជាម្ចាស់គឺជាព្រះមហាក្សត្រ។ ទ្រង់ជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។ យើងមិនតែងតាំងទ្រង់ជាព្រះមហាក្សត្រដោយការសរសើរតម្កើងទ្រង់ទេ ប៉ុន្តែយើងថ្វាយទ្រង់នូវបល្ល័ង្កដែលជារបស់ទ្រង់។
អ្នកឃើញទេ ព្រះយេស៊ូវបានមានព្រះបន្ទូលថា៖ «ដ្បិតកន្លែងណាដែលមាន ២ ឬ ៣ នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្ដាលចំណោមអ្នកទាំងនោះដែរ»។ វត្តមានរបស់ទ្រង់នៅកណ្ដាលយើងត្រូវបានធានា។ វាអាស្រ័យលើភាពស្មោះត្រង់របស់ទ្រង់ មិនមែនលើការឆ្លើយតបរបស់យើងទេ។ ប៉ុន្តែ នៅពេលដែលទ្រង់យាងមកនៅកណ្ដាលយើង ក្នុងនាមជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ នោះវាស័ក្តិសមណាស់ដែលយើងត្រូវឆ្លើយតបទៅទ្រង់ដូចជាព្រះមហាក្សត្រ។ ក្នុងនាមជាព្រះមហាក្សត្រ ទ្រង់សមនឹងទទួលបល្ល័ង្ក គ្មានអ្វីផ្សេងដែលសមនឹងទ្រង់ឡើយ។ ហើយវាជាសិទ្ធិពិសេសរបស់យើងក្នុងការថ្វាយបល្ល័ង្កដល់ទ្រង់។ នៅពេលដែលយើងសរសើរតម្កើងទ្រង់ នៅពេលដែលយើងលើកតម្កើងទ្រង់ នៅពេលដែលយើងច្រៀងសរសើរតម្កើង និងលើកតម្កើងព្រះនាមរបស់ទ្រង់ ហើយប្រកាសសិរីរុងរឿងរបស់ទ្រង់ នោះយើងកំពុងទទួលស្គាល់ការគ្រងរាជ្យរបស់ទ្រង់ ហើយយើងកំពុងឆ្លើយតបទៅទ្រង់យ៉ាងសមរម្យ។ យើងកំពុងថ្វាយបល្ល័ង្កមួយឲ្យទ្រង់គង់លើ — គឺបល្ល័ង្កនៃការសរសើរតម្កើងរបស់យើង។
អូ! សូមឲ្យយើងប្រុងប្រយ័ត្ន ក្នុងការឆ្លើយតបទៅព្រះអម្ចាស់ ដោយថ្វាយបល្ល័ង្កដែលសមនឹងទ្រង់។
កូដ: WD-WFTW-026-KHM