បំពាក់ដោយសេចក្ដីសុចរិត

ដេរេក ព្រីនស៍
*Last Updated: March 2026
2 min read
នេះគឺជាលោក ដេរេក ព្រីនស៍ ដែលនាំមកនូវព្រះបន្ទូលមួយសម្រាប់អ្នក។
ឯទូលបង្គំវិញ ទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រទ្រង់ ដោយសេចក្ដីសុចរិត កាលណាទូលបង្គំភ្ញាក់ឡើង នោះនឹងបានស្កប់ចិត្ត ដោយឃើញរូបអង្គទ្រង់។ (ទំនុកដំកើង 17:15 គពប)
វាជាពាក្យពេចន៍ដ៏ស្រស់ស្អាតណាស់ ជាការរំពឹងទុកដ៏អស្ចារ្យមួយ គឺជាការរំពឹងទុករបស់អ្នកជឿពិតគ្រប់រូប ដែលលាតសន្ធឹងហួសពីចុងបញ្ចប់នៃពេលវេលា ទៅកាន់ភាពអស់កល្បជានិច្ច។ យើងនឹងដេកលក់ក្នុងសេចក្តីស្លាប់ ប៉ុន្តែថ្ងៃណាមួយ យើងនឹងភ្ញាក់ឡើង។ ហើយនៅពេលដែលយើងភ្ញាក់ឡើង យើងនឹងបានស្កប់ចិត្ត ដោយសារមានភាពដូចជាព្រះអម្ចាស់។ យើងនឹងភ្ញាក់ឡើង ស្លៀកពាក់ដោយសេចក្តីសុចរិតរបស់ទ្រង់ មានភាពដូចជាទ្រង់ ហើយសម្លឹងមើលព្រះភក្ត្ររបស់ទ្រង់។
ខ្ញុំមានអំណរយ៉ាងខ្លាំងក្នុងឃ្លាមួយនេះ៖ «ខ្ញុំនឹងបានស្កប់ចិត្ត»។ ខ្ញុំមិនជឿថាមានអ្វីផ្សេងទៀតដែលអាចបំពេញចិត្តមនុស្សឲ្យបានពេញលេញ លើកលែងតែព្រះជាម្ចាស់ទ្រង់ផ្ទាល់។ នៅក្នុងជីវិតនេះ យើងមានទំនាក់ទំនងជាមួយព្រះ។ យើងស្គាល់ទ្រង់ យើងបម្រើទ្រង់ ហើយយើងធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្តែការបើកសម្ដែងនៅតែមិនពេញលេញ មានរបាំងមួយនៅចន្លោះ ហើយយើងនៅតែជាមនុស្សដែលមានសាច់ឈាម។ គំនិត និងការយល់ឃើញរបស់យើងនៅមានកម្រិត ហើយមិនគ្រប់គ្រាន់ដើម្បីយល់ដឹងអំពីព្រះបានពេញលេញទេ។ ប៉ុន្តែថ្ងៃមួយនឹងមកដល់ ដែលយើងនឹងភ្ញាក់ឡើងក្នុងសេចក្តីសុចរិតរបស់ទ្រង់ មិនមែនក្នុងសេចក្តីសុចរិតរបស់យើងឡើយ ដោយស្លៀកពាក់សេចក្តីសុចរិតរបស់ទ្រង់ ឥតកំហុស ដើម្បីឈរនៅចំពោះបល្ល័ង្ករបស់ទ្រង់ ហើយឃើញទ្រង់ទល់មុខ។ ហើយនៅពេលនោះ យើងនឹងបានស្កប់ចិត្ត។
គ្មានអ្វីផ្សេងទៀតអាចជំនួសកន្លែងនោះបានឡើយ។ នោះគឺជាទីបញ្ចប់នៃជីវិតទាំងអស់។ នៅទីបំផុត អ្វីៗទាំងអស់នាំយើងទៅកាន់ព្រះជាម្ចាស់ ។
កូដ: WD-WFTW-023-KHM