នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

«ខ្ញុំយកព្រះយេហូវ៉ាជាទីរឹងពឹង ធ្វើដូចម្តេចឲ្យអ្នកបាននិយាយនឹងខ្ញុំថា ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ»។ [ទំនុកដំកើង ១១:១]

តើទីរឹងពឹងរបស់អ្នកនៅឯណា?

តើអ្នកមានការរំខាននៅពេលគេរករឿងឈ្លោះជាមួយអ្នកទេ?

តើអ្នកមានការរំខាននៅពេលអ្នកសម្លឹងមើលភាពមិនប្រាកដប្រជានៃស្ថានភាពដែលយើងរស់នៅសព្វថ្ងៃនេះទេ?

ព្រះយេស៊ូវបានប្រាប់យើងនៅចុងបញ្ចប់នៃគ្រាចុងក្រោយនេះ យើងនឹងឮពីសង្គ្រាម និងពាក្យចចាមអារ៉ាមនៃសង្គ្រាម។

ចិត្តរបស់មនុស្សនឹងធ្លាក់ចុះដោយព្រោះសេចក្តីភ័យខ្លាចជាខ្លាំងចំពោះអ្វីៗដែលនឹងកើតមាននៅលើផែនដី។

ក្នុងករណីបែបនេះយើងត្រូវការទីរឹងពឹង។

ដាវីឌបាននិយាយថា «ខ្ញុំយកព្រះយេហូវ៉ាជាទីរឹងពឹង»។

ហើយបន្ទាប់មកគាត់បានដាស់តឿនពួកអ្នកដែលបានចោទសួរគាត់ថា តើមានព្រះអម្ចាស់ជាទីរឹងពឹងគឺគ្រប់គ្រាន់ហើយឬយ៉ាងណា។

«ធ្វើដូចម្តេចឲ្យអ្នកបាននិយាយនឹងខ្ញុំថា ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ»។

គាត់និយាយដោយមានការអនុវត្តថា គ្មានភ្នំណាដែលនឹងការពារអ្នកទេ។

មិនមានទីជម្រកណាដែលបង្កើតដោយមនុស្សទេ គ្មានកន្លែងណាដែលមានសុវត្ថិភាពបង្កើតឡើងដោយមនុស្សអាចធានាការពារអ្នកបានទេ។

មានតែកន្លែងមួយប៉ុណ្ណោះដែលការពាររូបអ្នក ជាទីរឹងពឹងដ៏គ្រប់គ្រាន់តែមួយនោះគឺស្ថិតនៅក្នុងព្រះអម្ចាស់។

«ខ្ញុំយកព្រះយេហូវ៉ាជាទីរឹងពឹង»។

ខ្ញុំមិនសម្លឹងមើលទៅជំនួយពីប្រភពមនុស្ស ទៅសម្ភារៈលោកិយ ទៅហិរញ្ញវត្ថុ និងទៅការផ្គត់ផ្គង់ប្រភេទផ្សេងទៀតដើម្បីធ្វើជាទីរឹងពឹងរបស់ខ្ញុំ សម្រាប់សុវត្ថិភាពរបស់ខ្ញុំនោះទេ។

សន្តិសុខ (សុវត្ថិភាព) របស់ខ្ញុំគឺស្ថិតនៅក្នុងព្រះអម្ចាស់។

តើអ្នកធ្លាប់បានបង្ហាញថាព្រះអម្ចាស់ជាទីរឹងពឹងរបស់អ្នកទេ?

តើអ្នកដឹងថាវាមានន័យយ៉ាងណាទេក្នុងការរឹងពឹងនៅក្នុងព្រះអម្ចាស់?

ខ្ញុំចង់ផ្តល់ជាអនុសាសន៍ដល់អ្នកថា ចូរយកព្រះយេហូវ៉ាជាទីរឹងពឹងរបស់អ្នកចុះ។

ចូលចិត្ត
ចែករំលែក