មានសេចក្តីជំនឿលើសេចក្តីល្អរបស់ព្រះ

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ត្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថាព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ [ហេព្រើរ ១១:៦]
ប្រសិនបើខ្ញុំចង់សួរអ្នកថា តើអ្វីដែលសំខាន់បំផុត - តើអ្វីទៅដែលសំខាន់ ប្រសិនបើអ្នកចង់ដឹកនាំជីវិតដែលគាប់ដល់ព្រះហឫទ័យព្រះ?
ខ្ញុំចង់ដឹងពីរបៀបដែលអ្នកនឹងឆ្លើយ។ ប្រហែលជាអ្នកអាចនិយាយថា ធ្វើជាអ្នកកាន់សាសនា ទៅព្រះវិហារឲ្យបានទៀងទាត់ ផ្តល់ប្រាក់ឧបត្ថម្ភទៅឱ្យអង្គការសប្បុរសធម៌ គោរពតាមក្រឹត្យវិន័យទាំង ១០ ប្រការ ជៀសឲ្យផុតពីការប្រព្រឹត្តអំពើបាប ពីអំពើអសីលធម៌ ពីការស្រវឹង និងជៀសពីការផ្សេងៗដែលស្រដៀងនឹងការទាំងអស់នេះ។ រឿងទាំងអស់នេះអាចល្អ ប៉ុន្តែក្នុងចំណោមពួកវា គ្មានការណាមួយដែលសំខាន់ដូចជាការគាប់ដល់ព្រះហឫទ័យព្រះនោះទេ។ ការមួយដែលព្រះទ្រង់តម្រូវនៅក្នុងយើងទាំងអស់គ្នា គឺជាការមួយ បើគ្មានវាទេ យើងមិនអាចគាប់ដល់ព្រះហឫទ័យព្រះបានឡើយ នោះគឺជាសេចក្តីជំនឿ ហើយជំនឿនោះត្រូវបានសម្តែងចេញតាមវិធីពីរយ៉ាង។
ទីមួយយើងត្រូវជឿថាមានព្រះ។ ភាគច្រើនយើងគិតថា នៅក្នុងដួងចិត្តរបស់យើងពិតជាដឹងអំពីរឿងនេះ ប៉ុន្តែលើសពីនេះទៅទៀត យើងត្រូវតែជឿថាព្រះប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត។ អ្នកឃើញទេ សេចក្ដីជំនឿ គឺជាអ្វីៗទាំងអស់ មានជំនឿលើសេចក្ដីល្អរបស់ព្រះ ជឿទុកចិត្តលើទ្រង់ ពឹងផ្អែកទៅលើទ្រង់ ហើយបើគ្មានសេចក្ដីជំនឿលើសេចក្តីល្អរបស់ព្រះទេ នោះយើងមិនអាចគាប់ព្រះហឫទ័យដល់ព្រះបានទេ។ វាចាប់ផ្តើមដោយការជឿលើព្រះ និងសេចក្តីល្អរបស់ទ្រង់។ នេះគឺជាឫសគល់ និងជាប្រភពនៃភាពជោគជ័យដ៏ពិតប្រាកដទាំងអស់ និងជីវិតដែលគាប់ព្រះហឫទ័យដល់ព្រះ។
កូដ: WD-WFTW-019-KHM