ការសាបព្រោះ និងការប្រមូលផល

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ត្បិតពូជណាដែលមនុស្សសាបព្រោះ នោះនឹងច្រូតបានពូជនោះឯងវិញ [កាឡាទី ៦:៧]
មានការព្រមានមួយប្រឆាំងនឹងការបញ្ឆោតខ្លួនយើង ដោយនឹកស្មានថាយើងអាចសាបព្រោះអ្វីមួយក្នុងជីវិត ហើយប្រមូលផលបានអ្វីមួយផ្សេងវិញ។ ដោយនឹកស្មានថា យើងអាចគេចផុតការទាំងនេះដោយគិតថាព្រះនឹងមិនទតឃើញទេ ហើយយើងនឹងមិនត្រូវទទួលរងនូវផលវិបាកនៃសកម្មភាពរបស់យើងនោះទេ។ ព្រះគម្ពីរព្រមានយើងថា នេះមិនមែនដូច្នោះទេ។ មិនអាចបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សម្នាក់ច្រូតយកអ្វីដែលគាត់សាបព្រោះ។
យើងដឹងថានេះជាការពិតនៅក្នុងអាណាចក្រធម្មជាតិ។ យើងដឹងថា ប្រសិនបើយើងដាំដើមផ្លែក្រូចពណ៌ក្រហម ដើមផ្លែប៉ោមនឹងមិនដុះឡើងនោះទេ។ យើងដឹងថាប្រសិនបើយើងសាបព្រោះពោត ស្រូវបាឡេនឹងមិនដុះឡើងដែរ។ អ្វីដែលយើងសាបព្រោះ គឺជាអ្វីដែលនឹងកើតចេញពីវាមក។
ទោះជាយ៉ាងនេះ មនុស្សជាច្រើនដែលមើលឃើញរឿងនេះនៅក្នុងធម្មជាតិ មិនបានដឹងថាវាជាការពិតដូចគ្នា នៅក្នុងរឿងខាងវិញ្ញាណនោះទេ។ ព្រះបានបង្កើតសកលលោកទាំងមូលជាមួយនឹងគោលការណ៍តែមួយ ពោលគឺថាអ្វីដែលយើងសាបព្រោះ នោះជាអ្វីដែលយើងនឹងច្រូត។ ប្រសិនបើយើងសាបព្រោះភាពឃោរឃៅ យើងនឹងច្រូតបាននូវភាពឃោរឃៅមកវិញ។ ប្រសិនបើយើងសាបព្រោះភាពអាត្មានិយម នោះយើងនឹងទទួលបាននូវភាពអាត្មានិយម។ ប្រសិនបើយើងសាបព្រោះពាក្យជូរចត់ យើងនឹងច្រូតបាននូវពាក្យជូរចត់។ ប៉ុន្តែប្រសិនបើយើងសាបព្រោះសេចក្តីសុខសាន្ត យើងនឹងច្រូតបាននូវសេចក្តីស្រឡាញ់។ ប្រសិនបើយើងសាបព្រោះសេចក្តីស្រឡាញ់ យើងនឹងច្រូតបានសេចក្តីស្រឡាញ់ ប្រសិនបើយើងសាបព្រោះនូវសេចក្តីអំណរ យើងនឹងទទួលបាននូវសេចក្តីអំណរ។
តើអ្នកមិនសប្បាយចិត្តនឹងជីវិតរបស់អ្នកមែនទេ? តើអ្នកមិនសប្បាយចិត្តនឹងរបៀបដែលអ្វីៗមានមែនទេ? ចូរចងចាំថា អ្វីដែលអ្នកកំពុងតែច្រូត គឺជាលទ្ធផលនៃអ្វីដែលអ្នកបានសាបព្រោះ។ ប្រសិនបើអ្នកចង់ច្រូតអ្វីផ្សេង អ្នកនឹងត្រូវចាប់ផ្តើមសាបព្រោះអ្វីផ្សេងទៅ។ មិនអាចបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សម្នាក់ច្រូតនូវអ្វីដែលគាត់បានសាបព្រោះ។
កូដ: WD-WFTW-016-KHM