អំណោយទាននៃការដេកលក់

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ទៅដោយសេចក្ដីស្ងប់ ត្បិតឱព្រះយេហូវ៉ាអើយមានតែទ្រង់ទេដែលប្រោសឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។ [ទំនុកតម្កើង ៤:៨]
មានការបើកសម្តែងមួយដ៏អស្ចារ្យពីបទគម្ពីរ គឺនេះគឺជាការដេកលក់ ដែលការដេកលក់គឺជាអំណោយទានរបស់ព្រះសម្រាប់មនុស្សជាទីស្រឡាញ់របស់ទ្រង់។ ហេតុដូច្នេះហើយបានជាដាវីឌអាចនិយាយថា នៅចំពេលមានសម្ពាធ និងសង្គ្រាម និងមានអ្វីៗដែលនឹងកើតឡើងយ៉ាងអាក្រក់នៅជុំវិញគាត់៖
«ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ទៅដោយសេចក្ដីស្ងប់»។
ហេតុអ្វី? ពីព្រោះសុវត្ថិភាពរបស់គាត់ បានពឹងផ្អែកលើព្រះម្ចាស់។ មិនមែនពឹងផ្អែកលើស្ថានភាព មិនមែនលើកាលៈទេសៈ មិនមែនលើសេចក្តីសន្យារបស់មនុស្សទេ តែលើការសន្យាដែលមិនប្រែប្រួលនៃព្រះបន្ទូលរបស់ព្រះវិញ។ ស្តេចដាវីឌបាននិយាយថា៖
«ត្បិតឱ ព្រះយេហូវ៉ាអើយ មានតែទ្រង់ទេដែលប្រោសឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន»។
ដោយសុវត្ថិភាព (សេចក្តីស្ងប់) និងដោយសន្តិភាព (សាន្តត្រាណ)។ ហេតុនេះហើយបានជាពេលយប់មកដល់ ស្តេចដាវីឌដេកលក់ ហើយស្តេចបានដឹងថាស្តេចនឹងដេកលក់ដោយសុខសាន្តត្រាណ។
មានមនុស្សច្រើនណាស់សព្វថ្ងៃនេះដែលពួកគេគ្មានការធានាដ៏មានពរបែបដូច្នេះ។ នៅពេលយប់មកដល់ ពួកគេបានប្រែចុះខ្លួនប្រែឡើង ពួកគេមានការព្រួយបារម្ភ ពួកគេមានសេចក្តីតានតឹងចិត្ត ហើយពួកគេភ័យខ្លាច ពួកគេមានការភាន់ភាំង។ ការព្រួយបារម្ភនិងការខ្វល់ខ្វាយនៅថ្ងៃនេះតាមដល់ពួកគេនៅពេលយប់។ ហេតុអ្វីបានជាមិនយកមេរៀនពីដាវីឌ? ហេតុអ្វីបានជាមិនដឹងថាសុវត្ថិភាព និងសន្តិភាពរបស់អ្នកអាចរកឃើញបាននៅក្នុងព្រះ ដែលទ្រង់អាចធ្វើឲ្យអ្នកមានសុវត្ថិភាព ហើយអ្នកនឹងអាចនិយាយថា «ខ្ញុំនឹងដេកលក់នៅដោយសុខសាន្តត្រាណ»។ មានដំណោះស្រាយដ៏មានពរមួយសម្រាប់ការដេកមិនលក់។
កូដ: WD-WFTW-013-KHM