នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ។ ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។ [ទំនុកតម្កើង ៣:៥-៦]

មានដំណោះស្រាយមួយសម្រាប់ជំងឺដេកមិនលក់។ ខ្ញុំចង់ដឹងថា តើមានអ្នករាល់គ្នាប៉ុន្មាននាក់ដឹងថា ការតម្រូវគឺជាអ្វី ក្នុងការមានការធានានៃភាពស្ងប់ស្ងាត់ ទទួលបានព្រះពរការនគងលក់រៀងរាល់យប់។

តើនរណាអាចរាប់មនុស្សរាប់លាននាក់ដែលមាននៅក្នុងសម័យបច្ចុប្បន្នរបស់យើងនេះ ដែលត្រូវបានរងទុក្ខទារុណកម្មដោយការដេកមិនលក់ ឬដោយជំងឺដេកមិនលក់នោះ? ប៉ុន្តែមានបុរសម្នាក់ ដែលបានរកឃើញដំណោះស្រាយ។

ខ្ញុំនឹងដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ។

អ្នកប្រហែលជាគិតថាបុរសនោះមិនមានសម្ពាធដូចដែលអ្នកមាននោះទេ។ គាត់មិនត្រូវបានទទួលរងនូវទុក្ខលំបាកអ្វីទាំងអស់ គាត់មិនមានការព្រួយបារម្ភ និងការខ្វល់ខ្វាយអ្វីឡើយ។ ប៉ុន្តែអ្នកពិតជាយល់ខុសហើយ។

គាត់ប្រហែលជាមានសត្រូវយ៉ាងច្រើន សម្ពាធច្រើនជាង ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនជាងពេលដែលអ្នកនៅរស់នៅក្នុងជីវិតរបស់អ្នកផ្ទាល់ទៅទៀត។

ប៉ុន្តែគាត់បានរកឃើញអាថ៌កំបាំង។ ខ្ញុំបានដេកលក់ទៅ។ ខ្ញុំក៏ភ្ញាក់ឡើងវិញ។ ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ ហេតុអ្វី? ដោយសារតែព្រះអម្ចាស់ទប់ទល់ខ្ញុំ។ ជានរៀងរាល់យប់គាត់បានថ្វាយខ្លួនទៅព្រះអម្ចាស់ គាត់បានទុកចិត្តលើព្រះអម្ចាស់។ គាត់ដឹងថាព្រលឹងគាត់មានសុវត្ថិភាពដោយមានព្រះអម្ចាស់ថែរក្សាការពារ។ គាត់អាចដេកលក់ ហើយគាត់អាចភ្ញាក់ឡើងវិញបាន ដោយគ្មានការថប់បារម្ភ ដោយគ្មានការភ័យខ្លាច ដោយគ្មានការរងទុក្ខទារុណកម្មនៃការដេកមិនលក់ឡើយ។

ប្រសិនបើអ្នកមានបញ្ហាជាមួយការរងទុក្ខទារុណកម្មនៃការដេកមិនលក់ សូមចាំពាក្យរបស់ដាវីឌ ហើយអនុវត្តទៅ។

ចូលចិត្ត
ចែករំលែក