នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកលែងតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ។ [យ៉ូហាន ៣:២៧]

ជាទូទៅមានវិធីពីរយ៉ាងក្នុងការទទួលបានរបស់។ មួយគឺការទទួលយក ហើយមួយទៀតគឺការកញ្ឆក់យក។ មានមនុស្សជាច្រើនទទួលបានរបស់ដោយការកញ្ឆក់យក ប៉ុន្តែបញ្ហាជាមួយនឹងការកញ្ឆក់យក គឺជាអ្វីដែលអ្នកទទួលបានមិនជាអចិន្ត្រៃយ៍នោះទេ។ អ្នកអាចមានវាក្នុងពេលមួយរយៈ ប៉ុន្តែនៅទីបំផុតវានឹងមិនមែនជារបស់អ្នកទៀតឡើយ។ មានរបៀបមួយផ្សេងទៀតដើម្បីទទួលបានរបស់ គឺទទួលយក។ ដើម្បីទទួលយកនូវអ្វីដែលព្រះមានសម្រាប់អ្នក។

ហើយចុងបញ្ចប់អ្នកនឹងមិនមានអ្វីលើសពីអ្នកទទួលបានពីព្រះនោះទេ។ ការតែមួយគត់ ដែលនៅជាអចិន្ត្រៃយ៍នៅក្នុងជីវិតរបស់អ្នក ឬនៅក្នុងខ្ញុំ គឺជាអ្វីដែលយើងបានទទួលពីព្រះ។

ដូច្នេះហេតុអ្វីបានជាអ្នកមិនបញ្ឈប់ការកញ្ឆក់យកបានតែមួយភ្លែត។ ចូរឈប់កញ្ឆក់យក ចូរបញ្ឈប់ព្យាយាមកញ្ឆក់យក ហើយគ្រាន់តែងាកបែរទៅឯព្រះ ហើយទូលថា៖ «ព្រះជាម្ចាស់អើយ អ្វីក៏ដោយដែលទ្រង់ចង់ឱ្យខ្ញុំមាន នោះហើយជាអ្វីដែលខ្ញុំចង់បាន។ ខ្ញុំនឹងពេញចិត្ត។ ខ្ញុំនឹងមិនដេញតាមការរកតំណែងធំនោះ ឬប្រាក់ដ៏ច្រើន ឬទម្រង់នៃការសប្បាយពិសេសណាមួយនោះទេ លុះត្រាតែព្រះអង្គប្រទានឲ្យទើបទូលបង្គំអាចទទួលបានវា»។

ដោយសារតែអ្វីដែលអ្នកទទួលពីព្រះនឹងផ្តល់ជាព្រះពរមកដល់អ្នក។ វានឹងក្លាយជារបស់អ្នកជាពិត។ វានឹងមាននៅជាអចិន្ត្រៃយ៍។ នៅទីបញ្ចប់ វានឹងមិនធ្វើឱ្យអ្នកឈឺចាប់ទេ។ របស់អ្វីដែលអ្នកទទួលបានដោយការកញ្ឆក់យក ជាញឹកញាប់នៅទីបញ្ចប់ អ្នកនឹងសោកស្តាយ នៅរាល់ពេលដែលអ្នកបានលូកចាប់ និងកញ្ឆក់យកពួកវា។ ដូច្នេះចូរចងចាំថា របស់ដែលមានសុវត្ថិភាព របស់ដែលនាំមកនូវសន្តិភាព សេចក្តីសុខសាន្ត និងព្រះពរពិត គឺជាអ្វីដែលអ្នកបានទទួលពីស្ថានសួគ៌និងទទួលបានមកពីព្រះប៉ុណ្ណោះ។

ចូលចិត្ត
ចែករំលែក