ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។ [សុភាសិត ១៦:៣]
តើអ្នកចង់ដឹងថាគម្រោងការរបស់អ្នកមុខជាបានសម្រេច ដែលអ្វីៗនឹងបានសម្រេចទៅតាមរបៀបដែលអ្នកបានគ្រោងទុក និងទៅតាមរបៀបដែលអ្នកបានរៀបចំទុកជាមុន? មានវិធីមួយដែលអ្នកអាចដឹងបាន។ គឺដោយការថ្វាយកិច្ចការរបស់អ្នក-អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវទទួលខុសត្រូវ-ទៅព្រះអម្ចាស់។ សូមងាកមករកព្រះដោយអធិស្ឋាន។
ចូរនិយាយថា ទូលបង្គំបានការងារនេះ ទូលបង្គំទទួលបានការទទួលខុសត្រូវផ្ទាល់នេះ គឺជាអ្វីដែលតម្រូវឱ្យទូលបង្គំមានការយកចិត្តទុកដាក់។ ទូលបង្គំមិនប្រាកដថា ទូលបង្គំដឹងពីរបៀបគ្រប់គ្រងវានោះទេ។ ទូលបង្គំមិនប្រាកដថា ទូលបង្គំដឹងពីរបៀបដែលវានឹងដំណើរការនោះទេ ប៉ុន្តែព្រះអម្ចាស់ ទូលបង្គំថ្វាយវាទៅទ្រង់។ ទូលបង្គំកំពុងដាក់វាចូលក្នុងព្រះហស្តរបស់ទ្រង់។ ទូលបង្គំសុំឱ្យទ្រង់ទទួលខុសត្រូវលើបន្ទុកនេះ។ ខ្ញុំមិនពឹងផ្អែកលើខ្លួនឯងទេ។ ខ្ញុំមិនពឹងផ្អែកទៅលើការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ ខ្ញុំនឹងធ្វើអស់ពីដួងចិត្តដែលខ្ញុំអាចធ្វើបាន ប៉ុន្តែព្រះអម្ចាស់ជ្រាបពីអ្វីដែលល្អបំផុត ដែលខ្ញុំអាចធ្វើបាន គឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ ដូច្នេះខ្ញុំថ្វាយកិច្ចការរបស់ខ្ញុំ ការទទួលខុសត្រូវរបស់ខ្ញុំ សកម្មភាពរបស់ខ្ញុំដល់ទ្រង់។
នៅក្នុងភាសាហេប្រឺដើមនៃបទគម្ពីរនេះ ពាក្យថា «ថ្វាយ (commit)» គឺ «រមៀល (roll)»។ អ្នកឃើញទេ ការងាររបស់អ្នក ការទទួលខុសត្រូវរបស់អ្នក គឺដូចជាបន្ទុកធ្ងន់ ដែលអ្នកស្ពាយនៅលើខ្នងរបស់អ្នក ហើយអ្នកមិនដឹងថាត្រូវធ្វើ យ៉ាងដូចម្តេចទេ។ ហើយអ្នកដឹងទេ មធ្យោបាយដ៏ល្អបំផុត ដើម្បីដោះបន្ទុកធ្ងន់ពីខ្នងរបស់អ្នក គឺគ្រាន់តែរុញរមៀលវាចេញ ហើយចាក់វាបោះចោល។ ហើយនេះជាអ្វីដែលពាក្យនេះមានន័យ។ រុញរមៀលការទទួលខុសត្រូវដែលនៅខាងក្រោយខ្នងចុះ ដាក់វានៅក្រោមព្រះបាទារបស់ព្រះអម្ចាស់ និងទូលសុំទ្រង់ចាត់ចែងវា។
ហើយទ្រង់មានបន្ទូលថា ទ្រង់នឹងទទួលខុសត្រូវលើវា ប្រសិនបើអ្នកថ្វាយកិច្ចការរបស់អ្នកដល់ទ្រង់ នោះផែនការរបស់អ្នកនឹងត្រូវបានស្ថាបនាលេចចេញជារូបរាងឡើង។ អ្នកមិនចាំបាច់ភ្ញាក់ផ្អើល និងគិតពិចារណាគ្រប់ពេលវេលានោះទេ ប្រសិនបើអ្វីៗនឹងដំណើរការពិតមែននោះ។ គ្រាន់តែថ្វាយកិច្ចការរបស់អ្នកដល់ព្រះអម្ចាស់បានហើយ។
កូដ: WD-WFTW-008-KHM