ព្រះជាម្ចាស់គឺជាព្រះវរបិតារបស់ខ្ញុំ

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា៖ «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ [ម៉ាថាយ ៦:៩]
មានពាក្យដ៏សំខាន់បំផុតពីរនៅក្នុងគំរូនៃការអធិស្ឋាន ពីរពាក្យដំបូងនោះគឺ៖ «ព្រះវរបិតានៃ(របស់)យើងខ្ញុំ»។
ដំបូងបង្អស់ យើងត្រូវដឹងថាយើងអាចអធិស្ឋានទៅព្រះវរបិតាបាន។ ពិភពលោកនេះមិនមែនគ្រាន់តែជាបណ្ដុំនៃកាលៈទេសៈដែលគ្មានរបៀបនោះទេ វាក៏មិនមែនគ្រាន់តែជារបស់លេងមួយនៃអំណាចរបស់សម្ភារនិយមដែលមាននរណាម្នាក់អាចយល់ ឬគ្រប់គ្រងបាននោះដែរ។ យើងប្រសើរជាងគ្រឿងម៉ាស៊ីន។ យើងក៏ប្រសើរជាងសន្ទះចិត្តដែរ។ យើងកំពុងតែរស់នៅ ជាមនុស្សដែលកំពុងតែដកដង្ហើម ត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈដូចជាព្រះដែលទ្រង់ស្រឡាញ់យើង និងយកព្រះហឫទ័យទុកដាក់ចំពោះយើង ហើយចង់ធ្វើជាព្រះវរបិតារបស់យើង។
នៅពីក្រោយអ្វីៗទាំងអស់ នៅក្នុងលោកិយនេះមិនមែនគ្រាន់តែជាអំណាចដែលគ្មានជីវិតនោះទេ ក៏មិនមែនជាឫទ្ធិអំណាចដ៏អាថ៌កំបាំងដែរ ប៉ុន្តែជាបុគ្គលដែលមានជីវិតដ៏អស់កល្បជានិច្ច ហើយទ្រង់ជាព្រះវរបិតារបស់យើង។ ទ្រង់ជាអ្នកគ្រប់គ្រង។ ទ្រង់បានបង្កើតពិភពលោក។ ទ្រង់បានបង្កើតយើង។ ទ្រង់បានដាក់យើងនៅក្នុងពិភពលោក(លោកិយ)។ យើងនៅទីនេះ ពីព្រោះទ្រង់បានដាក់យើងនៅទីនេះ។
ទាំងអស់នេះធ្វើឲ្យមានភាពខុសប្លែកគ្នាចំពោះរបៀបដែលយើងមានអារម្មណ៍អំពីជីវិត អំពីពិភពលោក អំពីស្ថានភាព និងកាលៈទេសៈ។ យើងមិនចាំបាច់ត្រូវនៅឯកាទេ។ យើងមិនចាំបាច់ត្រូវមានអសន្តិសុខទេ។ អ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះវរបិតា។
ហើយទ្រង់គឺជាព្រះវរបិតារបស់យើង ទ្រង់មានកូនជាច្រើន។ យើងគ្រាន់តែជាកូនម្នាក់នៅក្នុងចំណោមកូនៗទាំងនោះ។ យើងត្រូវចាំថា អ្នកផ្សេងទៀត ក៏ជាកូនរបស់ទ្រង់ដែរ។ យើងត្រូវគិតអំពីពួកគេ យើងត្រូវមើលថែគ្នាទៅវិញទៅមក។ យើងត្រូវមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក។
យើងត្រូវផ្តល់នូវការផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក។ យើងត្រូវបង្ហាញក្តីស្រឡាញ់ និងក្តីមេត្តាចំពោះគ្នាទៅវិញទៅមកដូចដែលទ្រង់បង្ហាញដល់យើង។ សូមចាំថា ទ្រង់គឺជាព្រះវរបិតារបស់យើង។
កូដ: WD-WFTW-007-KHM