ចូរអនុញ្ញាតឲ្យព្រះគ្រប់គ្រង

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេ រិក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងទៅឯក្រុងណាមួយ ហើយនឹងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ត្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ។ [យ៉ាកុប ៤:១៣-១៤]
តើអ្នកមិនបានស្គាល់មនុស្សជាច្រើនដែលនិយាយដូច្នោះទេ? ពួកគេគ្រោងធ្វើដោយមានទំនុកចិត្តសម្រាប់ឆ្នាំនេះ នៅឆ្នាំក្រោយ ដែលពួកគេនឹងធ្វើអាជីវកម្ម កន្លែងដែលពួកគេនឹងវិនិយោគប្រាក់របស់ពួកគេ កន្លែងដែលពួកគេនឹងចំណាយពេលវិស្សមកាលរបស់ពួកគេ រយៈពេលប៉ុន្មានដែលពួកគេនឹងចំណាយពេលនៅទីនេះ និងទីនោះ និងជាច្រើនដងមកហើយ ដែលពួកគេរៀបចំផែនការច្រើនឆ្នាំជាមុន សម្រាប់ការចូលនិវត្តន៍របស់ពួកគេ និងកន្លែងដែលពួកគេនឹងចំណាយពេលនៃការចូលនិវត្តន៍របស់ពួកគេ។
ប៉ុន្តែពួកគេបានភ្លេចពីសេចក្តីពិតមួយដែលថាពួកគេមិនអាចត្រួតត្រា ឬគ្រប់គ្រងលើការទាំងនោះបានទេ។ ពាក្យព្រះបន្ទូលដែលខ្ញុំបានអានប្រាប់ដល់អ្នក និយាយថា ត្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ។ តើល្ងីល្ងើដល់ម៉្លេះដែលចំហាយទឹកធ្វើផែនការដូច្នោះ។ តើអ្វីទៅជាដំណោះស្រាយ? ផ្ទុយទៅវិញ អ្នកគួរតែបាននិយាយដូច្នេះវិញថា
បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យនោះ យើងនឹងធ្វើការនេះ ឬការនោះ។
ចំហាយទឹក (អ័ព្ទ) នោះមិនអាចគ្រប់គ្រងលើកន្លែងដែលវានៅនោះទេ។ ប្រសិនបើព្រះអាទិត្យរះឡើងវានឹងរលាយ។ បើខ្យល់បក់ វានឹងត្រូវផាត់នាំទៅឆ្ងាយ។ អ្នកឃើញទេ អ្នកត្រូវតែពឹងផ្អែកទាំងស្រុងទៅលើព្រះសម្រាប់គ្រប់ដង្ហើមដែលអ្នកដក សម្រាប់គ្រប់ជំហាននីមួយៗដែលអ្នកត្រូវឈាន។
កុំរៀបចំគម្រោងដោយគ្មានព្រះនៅក្នុងជីវិតរបស់អ្នក។ កុំល្ងង់ពេក។ គ្រាន់តែបន្ទាបខ្លួនអ្នកមួយភ្លែត ហើយទទួលស្គាល់ថានោះហើយគឺជារូបអ្នក។ អ្នកគ្រាន់តែជាអ័ព្ទដែលលេចមកនៅរយៈពេលខ្លីមួយ នៅក្នុងចំហាយទឹក ហើយបន្ទាប់មកអ្នកនឹងត្រូវរលាយបាត់ និងត្រូវបានផាត់ចេញទៅឆ្ងាយ។ ចូរទទួលយកព្រះមកគ្រប់គ្រង។ ចូររៀបចំគម្រោងការដោយមានព្រះជាម្ចាស់នៅក្នុងចិត្តគំនិតរបស់អ្នក ហើយព្រះជាម្ចាស់នឹងទតមើលវាថាផែនការរបស់អ្នកនៅជាប់រឹងមាំ។
កូដ: WD-WFTW-005-KHM