ចូរទុកដាក់ផ្លូវរបស់អ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេ រិក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសម្រេច។ [ទំនុកតម្កើង ៣៧:៥]
តើអ្នកចង់ឲ្យព្រះជាម្ចាស់គ្រប់គ្រងស្ថានភាពរបស់អ្នក ជីវិតរបស់អ្នក បញ្ហារបស់អ្នកឬទេ? មានជំហានដ៏សាមញ្ញចំនួនបី ត្រូវបានចង្អុលបង្ហាញនៅក្នុងព្រះបន្ទូលដែលខ្ញុំទើបតែបានអានជូនលោកអ្នក។
ជំហានដំបូង៖ ត្រូវតែទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ា។ នេះគឺជាកិច្ចការតែម្តងគត់ ជាសកម្មភាពដែលមានការសម្រេចចិត្ត។ អ្នកគ្រាន់តែទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ា អ្នកត្រូវតែលែងវាចេញពីដៃរបស់អ្នក។ វាដូចជាការយកលុយរបស់អ្នកទៅធនាគារ និងដាក់វា ហើយទទួលយកវិក្កយបត្រសម្រាប់ការដាក់វា។
ជំហានបន្ទាប់៖ ថែមទាំងទុកចិត្តដល់ទ្រង់ផង។ ការទុកចិត្តគឺជាឥរិយាបថធ្វើជាបន្តនៅជាប់ជានិច្ច។ ការទុកដាក់ផ្លូវអ្នកនឹងព្រះអម្ចាស់គឺជាសកម្មភាពតែម្តងគត់ ចំណែកឯការទុកចិត្ត គឺជាឥរិយាបថដែលធ្វើជាប់ជានិច្ច។
ម្សិលមិញនៅពេលដែលអ្នកបានដាក់លុយរបស់អ្នកនៅក្នុងធនាគាររួចហើយ អ្នកមិនមានការបារម្ភថាតើវានៅទីនោះ ឬថាតើធនាគារដឹងថាត្រូវធ្វើដូចម្តេចជាមួយនឹងលុយនោះទេ គឺអ្នកគ្រាន់តែទុកចិត្តដល់ធនាគារប៉ុណ្ណោះ។ នៅក្នុងករណីនេះ អ្នកមិនមែនកំពុងទុកចិត្តលើធនាគារទេ គឺអ្នកកំពុងទុកចិត្តលើព្រះអម្ចាស់វិញ ហើយនៅពេលអ្នកឈានធ្វើជំហានទាំងពីរដំបូង ជំហានទីបីគឺជារបស់ព្រះអម្ចាស់ ព្រះអង្គនឹងធ្វើវា ព្រះអង្គនឹងធ្វើឲ្យវាសម្រេចចេញជារូបរាងឡើង។
ស្ថានភាពអ្វីក៏ដោយដែលអ្នកមាននៅក្នុងគំនិត តម្រូវការអ្វីក៏ដោយ បញ្ហាអ្វីក៏ដោយ ការសម្រេចចិត្តអ្វីក៏ដោយ អ្នកត្រូវតែទុកដាក់វានឹងព្រះអម្ចាស់ នេះគឺជាសកម្មភាព។ អ្នកបន្តធ្វើការទុកចិត្តលើព្រះអម្ចាស់ជានិច្ច នេះហើយគឺជាឥរិយាបថ។ អ្នកមានការធានាដ៏សុខសាន្ត និងដ៏អស្ចារ្យនោះ។ ព្រះអម្ចាស់នឹងធ្វើវា វាស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់។ អ្នកអាចទុកចិត្តធនាគារជាមួយនឹងលុយរបស់អ្នកបាន ហើយអ្នកក៏អាចទុកចិត្តលើព្រះអម្ចាស់ជាមួយនឹងបញ្ហារបស់អ្នកបានដែរ។ ចូរគ្រាន់តែថ្វាយវាទៅទ្រង់ ទុកដាក់វានឹងទ្រង់ និងបន្តទុកចិត្តនៅលើទ្រង់ជានិច្ច។
កូដ: WD-WFTW-002-KHM