សេចក្តីស្លាប់នាំឲ្យមានជីវិត

Derek Prince
*Last Updated: March 2026
2 min read
នេះគឺជាពាក្យរបស់លោក ដេ រិក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ព្រះយេស៊ូបានមានព្រះបន្ទូលថា៖
«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ ១ ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ»។ [យ៉ូហាន ១២:២៤-២៥]
នោះគឺជារូបភាពដ៏ច្បាស់មួយ។ តើលោកអ្នកឃើញទេ? អ្នកកំពុងកាន់គ្រាប់ស្រូវសាលីនៅក្នុងដៃរបស់អ្នក។ វាមានសំបករឹងបន្តិចនៅជុំវិញខ្លួនរបស់វា។ វាស្ថិតនៅក្នុងដៃរបស់អ្នក វាគឺជារបស់អ្នក វាគឺជាជីវិតរបស់អ្នក អ្នកគ្រប់គ្រងលើវា អ្នកធ្វើការសម្រេចចិត្ត។ អ្នកអាចសម្រេចធ្វើអ្វីតាមតែអ្នកចង់ធ្វើចំពោះវា។ អ្នកអាចកាន់វាឲ្យជាប់នៅក្នុងដៃ និងរក្សាវាទុកបាន។ ប៉ុន្តែប្រសិនបើអ្នករក្សាវាទុក ព្រះយេស៊ូមានព្រះបន្ទូលថា វានៅតែ ១ (ឯកា) ដដែល វានឹងមិនដែលដែលមានអ្វីផ្សេងទៀតកើតចេញពីវាឡើយ។
តើមានមនុស្សឯកាប៉ុន្មាននាក់រស់នៅជុំវិញយើងក្នុងពិភពលោកសព្វថ្ងៃនេះ? ពួកគេនៅឯកាដោយព្រោះតែហេតុផលនោះ។ ពួកគេកំពុងតែកាន់គ្រាប់ស្រូវសាលីដូច្នេះ។ ពួកគេមិនមានឆន្ទៈក្នុងការលែងវាឲ្យចេញពីដៃទៅនោះទេ ហេតុដូច្នេះហើយពួកគេនៅតែមានវា វាទាំងអស់គឺជារបស់ពួកគេ ប៉ុន្តែ អូ! វាមានភាពឯកាណាស់។
តើអ្វីទៅជាជម្រើស? ចូរលែងវាចេញទៅ ទម្លាក់វាចុះទៅ។ ចូរប្រគល់វាថ្វាយទៅព្រះជាម្ចាស់។ ចូរអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើវា។ ចូរមានឆន្ទៈឲ្យវាធ្លាក់ទៅលើដី ចូរឈប់សម្លឹងមើលវា ចូរឲ្យវាកប់នៅទីនោះ ទោះបីស្ថិតនៅទីកន្លែងងងឹតក៏ដោយ។ ប្រហែលជាមនុស្សនឹងដើរជាន់លើវា ប៉ុន្តែព្រះជាម្ចាស់បានមានព្រះបន្ទូលសន្យាថា ជីវិតថ្មីមួយនឹងកើតចេញពីវា៖
«ជីវិតដែលរស់នៅដោយមានផល ជីវិតដែលមិនមែនសម្រាប់តែរយៈពេលខ្លីនោះទេ ប៉ុន្តែសម្រាប់អស់កល្បជានិច្ចវិញ»។
កូដ: WD-WFTW-001-KHM