Logo
Logo
សៀវភៅវគ្គសិក្សាព្រះគម្ពីរធនធានផ្សេងៗ
ហាងព័ត៌មានការផ្សព្វផ្សាយអំពី

បរិច្ចាក

  • ទំពរដើម
    • ព័ត៌មាន
    • ការផ្សព្វផ្សាយ

            ទទួលបានសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ

            ចាប់ផ្តើមការប្រមូលផ្តុំធនធានលោកដេរេក ព្រីនស៍របស់អ្នក ជាមួយនឹងសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ នៅពេលអ្នកជាវព្រឹត្តិប័ត្រព័ត៌មានរបស់យើង។

            ការបង្រៀនព្រះគម្ពីរឥតគិតថ្លៃ
            Logo
            Logo
            ទំពរដើមរៀនហាងព័ត៌មានការផ្សព្វផ្សាយអំពីបរិច្ចាក

            ការរក្សាសិទ្ធិ © 2026 ព័ន្ធកិច្ចដេរេក ព្រីនស៍. រក្សា​រ​សិទ្ធ​គ្រប់យ៉ាង

            ទំនាក់ទំនងឯកជនភាពការរក្សាសិទ្ធិអាជ្ញាប័ណ្ណផែនទីគេហទំព័រ
            ទស្សនៈអំពីភាពអស់កល្បជានិច្ច | Derek Prince Ministries

            Trending Resources

            Featured Resources

            ធនធានដែលកំពុងពេញនិយម

            ការបង្រៀនដ៏ពេញនិយមកំពុងមានឥទ្ធិពលនៅសព្វថ្ងៃនេះ

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            សេចក្តីបង្រៀន

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            អ៊ីស្រាអែល
            ស្តាប់អាន

            ភាសាដែលមាន

            Ελληνικά
            វីដេអូដែលមានអត្ថបទដែលមាន
            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            Português
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            한국어
            អូឌីយ៉ូដែលមាន

            កំពុងពេញនិយម

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            សេចក្តីបង្រៀន

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            សង្គ្រាមខាងវិញ្ញាណ
            មូលដ្ឋានគ្រឹះនៃជំនឿ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន

            កំពុងពេញនិយម

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            សេចក្តីបង្រៀន

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            ក្រុមជំនុំ
            គ្រាចុងក្រោយ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            ລາວ
            វីដេអូដែលមានអត្ថបទដែលមាន
            Bahasa Indonesia
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            សេចក្តីបង្រៀន

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            មូលដ្ឋានគ្រឹះនៃជំនឿ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Malagasy
            វីដេអូដែលមានអត្ថបទដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            Español
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            Nederlands
            វីដេអូដែលមានអត្ថបទដែលមាន
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            សេចក្តីបង្រៀន

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            ការអធិស្ឋាន និងការតមអាហារ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            Ikinyarwanda
            អត្ថបទដែលមាន
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            សេចក្តីបង្រៀន

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            ការព្យាបាល
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            សេចក្តីបង្រៀន

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            ជំនឿ​ក្នុង​សកម្មភាព
            សង្គ្រាមខាងវិញ្ញាណ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមានអត្ថបទដែលមាន
            ລາວ
            វីដេអូដែលមានអត្ថបទដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            សេចក្តីបង្រៀន

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            គ្រាចុងក្រោយ
            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Bahasa Indonesia
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            សេចក្តីបង្រៀន

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            សេចក្តីបង្រៀន

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            គ្រាចុងក្រោយ
            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            ទំព័រដើម
            ធនធានផ្សេងៗ
            ទស្សនៈអំពីភាពអស់កល្បជានិច្ច

            ទស្សនៈអំពីភាពអស់កល្បជានិច្ច

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2025

            Last Updated: September 2026

            Read Time: 6

            សង្គ្រាមខាងវិញ្ញាណ

            សេចក្តីបង្រៀននេះ ពន្យល់អំពីមូលហេតុដែលព្រះជាម្ចាស់អនុញ្ញាតឱ្យរាស្ត្ររបស់ទ្រង់ជួបការរងទុក្ខ ដោយយកជីវិតរបស់យ៉ូបមកធ្វើជាមេរៀន។ វាសង្កត់ធ្ងន់លើការទុកចិត្តលើទស្សនៈដ៏អស់កល្បរបស់ព្រះជាម្ចាស់ និងការរីកចម្រើនទៅរកភាពចាស់ទុំខាងវិញ្ញាណ តាមរយៈការលំបាក និងការសាកល្បង។

            ហេតុអ្វីបានជាការអាក្រក់កើតឡើងចំពោះប្រជារាស្ត្ររបស់ព្រះ? នេះមិនត្រឹមតែជាចំណងជើងសៀវភៅដ៏មានប្រយោជន៍មួយរបស់លោក ដេរេក ព្រីនស៍ ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាប្រធានបទមួយដែលគ្រីស្ទបរិស័ទគ្រប់រូប (ក៏ដូចជាមនុស្សគ្រប់គ្នាផងដែរ) តែងតែតស៊ូជាមួយវាពេញមួយជីវិត។ ការយល់ដឹងអំពីសំណួរដ៏ពិបាកយល់នេះ គឺជាប្រធានបទនៃសំបុត្រប្រចាំខែនេះ។

            ចំពោះសំណួរជាសកលមួយគឺ «ហេតុអ្វីបានជា រឿងអាក្រក់កើតឡើង?» ដូចដែលអ្នកអាចបានដឹង វាត្រូវបានដកស្រង់ចេញពីសៀវភៅរបស់ លោក ដេរេក ព្រីនស៍ ដែលមានចំណងជើងថា ហេតុអ្វីបានជារឿងអាក្រក់កើតឡើងចំពោះរាស្ត្ររបស់ព្រះ?» ដែលខ្លឹមសារភាគច្រើនផ្អែកលើជីវិត និងបទពិសោធន៍របស់លោកយ៉ូប។

            ការមើលពីភាពអស់កល្បជានិច្ច

            នៅពេលយើងសិក្សាអំពីរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះយ៉ូប យើងចាប់ផ្តើមយល់ថា អ្វីដែលព្រះចាត់ទុកជាអាទិភាពសម្រាប់យើង អាចខុសពីអ្វីដែលយើងគិតថាសំខាន់។ យើងអាចគិតថារឿងមួយសំខាន់ ប៉ុន្តែព្រះអាចទតឃើញវាខុសពីយើងទាំងស្រុង ។

            ទីមួយ ព្រះឲ្យតម្លៃដល់អ្វីដែលជាខាងវិញ្ញាណលើសអ្វីដែលជាខាងរូបកាយ។ ទីពីរ ព្រះឲ្យតម្លៃដល់អ្វីដែលអស់កល្បជានិច្ច ជាងអ្វីដែលបណ្ដោះអាសន្ន។ ព្រះនឹងមិនលះបង់អ្វីដែលមានតម្លៃអស់កល្បជានិច្ច ដើម្បីជាប្រយោជន៍ដល់អ្វីដែលមានតម្លៃត្រឹមតែបណ្ដោះអាសន្ននោះឡើយ។ ព្រះតែងតែធ្វើការ ដោយមានភាពអស់កល្បជានិច្ចជាគោលដៅ។ មានតែពេលយើងចូលទៅក្នុងភាពអស់កល្បជានិច្ចប៉ុណ្ណោះ ទើបយើងអាចក្រឡេកមើលថយក្រោយ ហើយឃើញនូវអ្វីដែលព្រះបានធ្វើសម្រាប់យើង។ ឥឡូវនេះ យើងមិនអាចមើលឃើញអ្វីៗទាំងអស់បានទេ។ យើងត្រូវដើរដោយជំនឿ និងទុកចិត្តលើទ្រង់។

            ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះពាក្យដ៏ស្រស់ស្អាតមួយដែលលោក ហាតសុន ថៃលឺ បានសរសេរ។ គាត់ជាអ្នកផ្សព្វផ្សាយដំណឹងល្អដ៏អស្ចារ្យម្នាក់ ក្នុងសតវត្សទីដប់ប្រាំបួន ជាស្ថាបនិកនៃព័ន្ធកិច្ច China Inland Mission ហើយជាមនុស្សរបស់ព្រះ ដែលមាននិមិត្តសម្រាប់ប្រទេសចិន។ នៅជិតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់ គាត់បានសរសេរថា៖ "កាលពីមុន ខ្ញុំធ្លាប់មានទស្សនៈច្បាស់លាស់អំពីអ្វីដែលខ្ញុំ នឹងធ្វើសម្រាប់ព្រះ។ ប៉ុន្តែឥឡូវនេះ ខ្ញុំលែងមានទៀត ហើយខ្ញុំគ្រាន់តែដើរទៅមុខដោយការទុកចិត្តប៉ុណ្ណោះ" ។ នោះហើយជាភាពចាស់ទុំខាងវិញ្ញាណ។ ភាពចាស់ទុំ មិនមែនមានន័យថា ក្លាយជាមនុស្សដែលឆ្លាតជាងមុននោះទេ។ ផ្ទុយទៅវិញ វាមានន័យថាក្លាយជាមនុស្សដែល ទុកចិត្តព្រះកាន់តែខ្លាំងឡើង។

            ព្រះរីករាយនឹងភាពស្មោះត្រង់របស់យើង

            យើងអាចមើលឃើញ ពីរឿងរ៉ាវរបស់លោកយ៉ូបថា ព្រះអាចមានព្រះទ័យពេញចិត្តយ៉ាងខ្លាំងចំពោះអ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់។ ខ្ញុំប្រើឃ្លានេះដោយប្រុងប្រយ័ត្ន ពីព្រោះព្រះមិនមានអំនួតឡើយ។ ប៉ុន្តែ ព្រះរីករាយ និងសព្វព្រះទ័យចំពោះមនុស្ស ដែលធ្វើតាមព្រះហឫទ័យ របស់ទ្រង់។ សូមពិចារណាម្តងទៀត នូវអ្វីដែលព្រះបានមានព្រះបន្ទូល ទៅកាន់សាតាំង នៅក្នុងគម្ពីរយ៉ូប 1:8៖

            “រួចព្រះយេហូវ៉ាទ្រង់សួរសាតាំងថា ឯងបានសង្កេត មើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀស ចេញពីសេចក្ដីអាក្រក់ផង" ។

            ព្រះសព្វព្រះទ័យនឹងលោកយ៉ូបយ៉ាងខ្លាំង រហូតដល់ទ្រង់ បានលើកគាត់ឡើងនិយាយចំពោះសាតាំង។ ដូចជាព្រះ កំពុងមានព្រះបន្ទូលថា៖ "សាតាំង ឯងមិនអាចមានជ័យជំនះលើគាត់ទេ គាត់នៅតែដើរតាមយើង" ។ យើងដឹងហើយថា សាតាំងបានឆ្លើយតបយ៉ាងដូចម្តេច៖ "ចូរដកយកអ្វីៗដែលគាត់មានចេញទៅ ហើយយើងនឹងឃើញថា មានអ្វីកើតឡើង ។”

            ហេតុការណ៍នេះត្រូវបានកើតឡើងម្តងទៀត នៅពេលសាតាំងបង្ហាញខ្លួនជាលើកទីពីរ៖

            "រួចព្រះយេហូវ៉ាទ្រង់សួរថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យ ដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀង ត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្តី អាក្រក់ផង មួយទៀត ទោះបើឯងបណ្តាលឲ្យអញ ទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញចេញ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈខ្លួនដដែល" ។ (យ៉ូប 2:3)

            តើអ្នកដឹងទេថា នៅពេលអ្នកអានអត្ថបទនេះ ព្រះអាចនឹង កំពុងចង្អុលទៅកាន់អ្នក? ប្រហែលជាទ្រង់កំពុងមានបន្ទូលទៅកាន់សាតាំងអំពីអ្នកថា៖ “សាតាំង តើអ្នកបានពិចារណាអំពីមនុស្សនោះទេ? ពួកគេស្មោះត្រង់។ ពួកគេបានឆ្លងកាត់ការលំបាក។ ពួកគេមិនដែលបោះបង់ ឬបដិសេធយើងឡើយ។ ពួកគេនៅតែស្មោះត្រង់ចំពោះការ ប្តេជ្ញាចិត្តដំបូងរបស់ពួកគេ។” គំនិតដែលថា ព្រះជាម្ចាស់អាចអួតអំពីយើង គឺជារឿងដ៏គួរឲ្យរំភើបណាស់!

            ទស្សនៈពីស្ថានសួគ៌

            កណ្ឌគម្ពីរយ៉ូប ក៏ផ្តល់ឲ្យយើងនូវទស្សនៈពីស្ថានសួគ៌ ចំពោះព្រឹត្តិការណ៍ ដែលកើតឡើងនៅលើផែនដីផងដែរ ដែលនេះជាលក្ខណៈពិសេសមួយរបស់ព្រះគម្ពីរ។ ពេលយើងអានរឿងរ៉ាវរបស់លោកយ៉ូប យើងអាចអានវា ដោយមើលឃើញនូវអ្វីដែលបានកើតឡើងនៅស្ថានសួគ៌ មុនពេលរឿងរ៉ាវនោះចាប់ផ្តើមនៅលើផែនដី។ យើងឃើញឈុតឆាកមួយ ដែលព្រះកំពុងចង្អុលបង្ហាញលោកយ៉ូបទៅកាន់សាតាំង ហើយមានព្រះបន្ទូលថា៖ "សាតាំង អើយ ឯងមិនអាចយកឈ្នះគាត់បានទេ។ គាត់នៅតែកាន់ ខ្ជាប់នូវភាពសុចរិតរបស់គាត់។ យើងសព្វព្រះទ័យនឹងគាត់ណាស់" ។

            អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំបានអនុវត្តទម្លាប់មួយ គឺប្រកាសព្រះបន្ទូលរបស់ព្រះ ដោយបញ្ចេញសំឡេង។ ខ្ញុំបានសង្កេតឃើញថា នៅពេលខ្ញុំទទួលបានសេចក្តីប្រកាសថ្មីមួយពីព្រះ ហើយចាប់ផ្តើមប្រកាសវា ស្ទើរតែភ្លាមៗនោះ នឹងមានអ្វីមួយកើតឡើងដើម្បីរារាំងខ្ញុំ។ អាចមានការរំខាន ឬឧបសគ្គណាមួយកើតឡើង ដែលមាន គោលបំណងធ្វើឲ្យខ្ញុំបោះបង់សេចក្តីប្រកាសនោះចោល។ ឬក៏សត្រូវនឹងព្យាយាមបង្ហាញថា សេចក្តីប្រកាសនោះមិនពិត ឬព្យាយាមបញ្ចុះបញ្ចូលខ្ញុំថា ខ្ញុំមិនអាចប្រកាសវាជាសេចក្តីពិតបានឡើយ។

            នៅពេលនោះ ខ្ញុំតែងតែត្រូវប្រឈមមុខនឹងការសម្រេចចិត្តមួយ៖ តើខ្ញុំនឹងបន្តប្រកាសវាទៀត ឬខ្ញុំនឹងអនុញ្ញាតឲ្យ កាលៈទេសៈជាអ្នកកំណត់អ្វីដែលខ្ញុំជឿ? រាល់ពេលដែលរឿងនេះកើតឡើង ខ្ញុំចាត់ទុកវាជាសញ្ញាល្អមួយ។ ពីព្រោះ សញ្ញាមួយដែលបង្ហាញប្រាប់ថា អ្វីមួយស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះ គឺសាតាំងនឹងប្រឆាំងនឹងវា។ នៅពេល យើងជួបនឹងការតស៊ូ ឬការប្រឆាំងពីសត្រូវ នោះមានន័យថា យើងកំពុងធ្វើឲ្យអារក្សទទួលការខាតបង់ ហើយកំពុងរំខានដល់ផែនការរបស់វា។

            ការបើកបង្ហាញជោគវាសនារបស់យើង

            ព្រះមានផែនការ និងជោគវាសនាមួយសម្រាប់លោកយ៉ូប ហើយដូចគ្នានេះដែរ ព្រះក៏មានជោគវាសនាដ៏ខ្ពង់ខ្ពស់មួយសម្រាប់យើងនៅក្នុងព្រះគ្រីស្ទ។ ជោគវាសនាដែលព្រះបានរៀបចំសម្រាប់យើង គឺវាអស្ចារ្យលើសពីការស្រមៃ។ វាស្ទើរតែមិនគួរឲ្យជឿថា ព្រះបានគ្រោងទុកអ្វីសម្រាប់យើង។ សាវ័កប៉ុលបានសរសេរនៅក្នុង អេភេសូរ 2:4–6 ថា៖

            "ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្ដីមេត្តា‌ករុណាដ៏លើស‌លប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះ‌គ្រីស្ទ គឺដោយព្រះ‌គុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះ‌គ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ ។"

            ការបកប្រែរបស់ Weymouth ប្រើពាក្យថា "បានដាក់ យើងឲ្យគ្រងរាជ្យ" (enthroned us)។ យើងត្រូវបានប្រោសឲ្យមានជីវិតឡើងវិញ។ យើងបានរស់ឡើងវិញ។ យើងត្រូវបានដាក់ឲ្យគ្រងរាជ្យជាមួយទ្រង់។ អ្វីៗទាំងអស់នេះ ត្រូវបាននិយាយក្នុងកាលអតីតកាល មិន មែនជារឿងដែលនឹងកើតឡើងនៅពេលអនាគតទេ។ បន្ទាប់មក សាវ័កប៉ុលបានបញ្ជាក់ពីមូលហេតុនៅក្នុងខទី៧ ថា៖

            "ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយ សេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ" ។

            នេះគឺជាគំនិតដ៏អស្ចារ្យមួយ! ហាក់ដូចជាព្រះកំពុងមានព្រះបន្ទូលថា៖ "មនុស្សមានបាបទាំងនេះ ដែលធ្លាប់ជាមនុស្សបះបោរ មិនបរិសុទ្ធ និងបាត់បង់ ។ យើងនឹងសង្គ្រោះពួកគេ ញែកពួកគេជាបរិសុទ្ធ ហើយលើកពួកគេឡើង។ សម្រាប់ភាពអស់កល្បជានិច្ច ពួកគេនឹងក្លាយជាសក្ខីភាពដល់សកលលោកទាំងមូលអំពីព្រះគុណរបស់យើង“ ។ ប្រ សិនបើនេះ គឺជាគោលដៅដែលព្រះបានកំណត់សម្រាប់យើង នោះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលយើងត្រូវឆ្លងកាត់ការសាកល្បងខ្លះៗ។

            តាមទស្សនៈនៃភាពអស់កល្បជានិច្ច យើងនឹងយល់ថា ហេតុអ្វីបានជាយើងត្រូវបន្តទៅមុខដោយអត់ធ្មត់ និងស្មោះត្រង់ ដើម្បីសម្រេចគោលបំណង ដែលព្រះមានសម្រាប់យើង។

            ការទុកចិត្តលើទ្រង់

            ប្រហែលជាអ្នកកំពុងឆ្លងកាត់គ្រានៃការរងទុក្ខ ដូចជាលោកយ៉ូបដែរ ហើយកំពុងឆ្ងល់ថា ហេតុអ្វីបានជាការលំបាកទាំងនេះ កើតឡើង ចំពោះអ្នក។ ដូចលោក ដេរេក ព្រីនស៍ បានលើកឡើង ដោយដកស្រង់ពីលោក ហាត់សុន ថេល័រ ប្រហែលជាចម្លើយស្ថិតនៅក្នុងពាក្យមួយគឺ ការទុកចិត្ត។

            ហេតុអ្វីបានជាយើងមិនចំណាយពេលបន្តិច នៅចុងបញ្ចប់នៃសំបុត្រនេះ ដើម្បីចូលមកជិតព្រះអម្ចាស់ ហើយប្រកាសពីការទុកចិត្តទាំងស្រុងរបស់ យើងលើផែនការដ៏មានអធិបតេយ្យភាពរបស់ទ្រង់?

            Prayer Response

            ព្រះអម្ចាស់អើយ! ទូលបង្គំមិនដឹងពីមូលហេតុនៃការរងទុក្ខ ដែលទូលបង្គំ និងគ្រួសាររបស់ទូលបង្គំកំពុងជួបប្រទះនោះទេ។ ប៉ុន្តែ ដោយជំនឿ ទូលបង្គំប្រកាសថា ទូលបង្គំមិនចាំបាច់ត្រូវដឹងហេតុផលទាំងអស់នោះឡើយ។ តាមរបៀបណាមួយ និងដោយមធ្យោបាយណាមួយ ទូលបង្គំជឿថា ការទាំងនេះគឺជាផ្នែកមួយនៃការសម្រេចផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់ទូលបង្គំ។ ព្រះអម្ចាស់អើយ! ទូលបង្គំទុកចិត្តលើទ្រង់។

            នៅកណ្ដាលនៃការរងទុក្ខរបស់ទូលបង្គំ សេចក្តីពិតតែមួយដែលទូលបង្គំត្រូវការ គឺការធានាថា ទ្រង់គង់នៅជាមួយទូលបង្គំ ហើយថាអ្វីៗទាំងអស់ដែលបានកើតឡើង មិនបានស្ថិតនៅក្រៅផែនការដ៏មានអធិបតេយ្យភាពរបស់ទ្រង់សម្រាប់ជីវិតរបស់ទូលបង្គំឡើយ ។

            តាមរយៈការអធិស្ឋាននេះ ទូលបង្គំសូមថ្វាយការទុកចិត្ត ជីវិត និងអនាគតរបស់ទូលបង្គំ ទៅក្នុងព្រះហស្តរបស់ទ្រង់។ ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន!

            Ad Image

            ទាញយកដោយឥតគិតថ្លៃ

            សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។

            កូដ: TL-L165-100-KHM

            អំណោយ
            ថ្វាយ