Logo
Logo
សៀវភៅវគ្គសិក្សាព្រះគម្ពីរធនធានផ្សេងៗ
ហាងព័ត៌មានការផ្សព្វផ្សាយអំពី

បរិច្ចាក

  • ទំពរដើម
    • ព័ត៌មាន
    • ការផ្សព្វផ្សាយ

            ទទួលបានសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ

            ចាប់ផ្តើមការប្រមូលផ្តុំធនធានលោកដេរេក ព្រីនស៍របស់អ្នក ជាមួយនឹងសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ នៅពេលអ្នកជាវព្រឹត្តិប័ត្រព័ត៌មានរបស់យើង។

            ការបង្រៀនព្រះគម្ពីរឥតគិតថ្លៃ
            Logo
            Logo
            ទំពរដើមរៀនហាងព័ត៌មានការផ្សព្វផ្សាយអំពីបរិច្ចាក

            ការរក្សាសិទ្ធិ © 2026 ព័ន្ធកិច្ចដេរេក ព្រីនស៍. រក្សា​រ​សិទ្ធ​គ្រប់យ៉ាង

            ទំនាក់ទំនងឯកជនភាពការរក្សាសិទ្ធិអាជ្ញាប័ណ្ណផែនទីគេហទំព័រ
            ពន្លឺនៃលោកីយ៍ | Derek Prince Ministries

            Trending Resources

            Featured Resources

            ធនធានដែលកំពុងពេញនិយម

            ការបង្រៀនដ៏ពេញនិយមកំពុងមានឥទ្ធិពលនៅសព្វថ្ងៃនេះ

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            សេចក្តីបង្រៀន

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            អ៊ីស្រាអែល
            ស្តាប់អាន

            ភាសាដែលមាន

            Ελληνικά
            វីដេអូដែលមានអត្ថបទដែលមាន
            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            Português
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            한국어
            អូឌីយ៉ូដែលមាន

            កំពុងពេញនិយម

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            សេចក្តីបង្រៀន

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            សង្គ្រាមខាងវិញ្ញាណ
            មូលដ្ឋានគ្រឹះនៃជំនឿ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន

            កំពុងពេញនិយម

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            សេចក្តីបង្រៀន

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            ក្រុមជំនុំ
            គ្រាចុងក្រោយ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            ລາວ
            វីដេអូដែលមានអត្ថបទដែលមាន
            Bahasa Indonesia
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            សេចក្តីបង្រៀន

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            មូលដ្ឋានគ្រឹះនៃជំនឿ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Malagasy
            វីដេអូដែលមានអត្ថបទដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            Español
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            Nederlands
            វីដេអូដែលមានអត្ថបទដែលមាន
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            សេចក្តីបង្រៀន

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            ការអធិស្ឋាន និងការតមអាហារ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            Ikinyarwanda
            អត្ថបទដែលមាន
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            សេចក្តីបង្រៀន

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            ការព្យាបាល
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            សេចក្តីបង្រៀន

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            ជំនឿ​ក្នុង​សកម្មភាព
            សង្គ្រាមខាងវិញ្ញាណ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមានអត្ថបទដែលមាន
            ລາວ
            វីដេអូដែលមានអត្ថបទដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            សេចក្តីបង្រៀន

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            គ្រាចុងក្រោយ
            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Bahasa Indonesia
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            សេចក្តីបង្រៀន

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            សេចក្តីបង្រៀន

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            គ្រាចុងក្រោយ
            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            ទំព័រដើម
            ធនធានផ្សេងៗ
            ពន្លឺនៃលោកីយ៍

            ពន្លឺនៃលោកីយ៍

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2024

            Last Updated: September 2026

            Read Time: 8

            ក្រុមជំនុំ

            គ្រីស្ទបរិស័ទត្រូវបានត្រាស់ហៅឲ្យធ្វើជាពន្លឺបំភ្លឺលោកីយ៍ ដោយបង្ហាញព្រះយេស៊ូវគ្រីស្ទឲ្យមនុស្សមើលឃើញ តាមរយៈជីវិតដែលឆ្លុះបញ្ចាំងពីជំនឿដ៏ពិតប្រាកដ។ សេចក្តីបង្រៀននេះ បង្ហាញពីមូលហេតុដែលក្រុមជំនុំអាចបញ្ចេញពន្លឺបាន លុះត្រាតែពួកគេពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងផ្ដោតលើព្រះគ្រីស្ទ ដែលជានំបុ័ងនៃជីវិត។

            នៅទូទាំងពិភពលោក ប្រជាជាតិនានាកំពុងប្រឈមមុខនឹងវិបត្តិជាច្រើនប្រភេទ។ ក្នុងការ បំពេញគោលបំណងដែលព្រះបានកំណត់សម្រាប់យើងជាប្រជារាស្ត្ររបស់ព្រះ យើងមានតួនាទីដ៏សំខាន់មួយ ក្នុងការធ្វើជាអំបិល និងជាពន្លឺ ដើម្បីនាំមកនូវការផ្លាស់ប្តូរដែលត្រូវការ នៅក្នុងប្រជាជាតិរបស់យើង។

            នៅក្នុងសេចក្តីផ្តើមនៃសៀវភៅដ៏មានអំណាចក្នុងស៊េរីមេរៀននេះ ដែលមានចំណងជើងថា "ការរស់នៅជាអំបិល និងជាពន្លឺ" លោក ដេរេក ព្រីនស៍ បានសរសេរថា៖

            ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រទេសរបស់យើងត្រូវការការផ្លាស់ប្តូរ ហើយក៏អាចត្រូវបានផ្លាស់ប្តូរបានផងដែរ… ហើយយើងហ្នឹងហើយ គឺជាមនុស្សដែលត្រូវនាំមកនូវការ ផ្លាស់ប្តូរនោះ។ គោលបំណងរបស់ខ្ញុំ គឺបង្ហាញអ្នកពីព្រះបន្ទូលរបស់ព្រះ អំពីរបៀបដែលយើងអាចសម្រេចកិច្ចការនេះបាន។

            គោលបំណងដែលបានលើកឡើងខាងលើនេះ នឹងក្លាយជាចំណុចផ្តោតសំខាន់នៃសេចក្តីបង្រៀន ការរស់នៅជាអំបិល និងពន្លឺ ដែលមាន ៣ ភាគ។ នៅក្នុង ភាគទី ១ យើងនឹងពិនិត្យមើលនូវអត្ថន័យនៃព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលថា៖ "អ្នករាល់គ្នាជាពន្លឺនៃ លោកីយ៍" (ម៉ាថាយ 5:14)។

            ពន្លឺនៃលោកីយ៍

            សេចក្តីអធិប្បាយនៅលើភ្នំ ត្រូវបានគ្រីស្ទបរិស័ទទូទាំងពិភពលោកទទួលស្គាល់ថា ជាមាត្រដ្ឋាននៃជំនឿ និងការរស់នៅ ដែលព្រះយេស៊ូវបានកំណត់សម្រាប់អ្នកជឿពិតប្រាកដទាំងអស់។ វាមិនមែនជាសារពិសេស សម្រាប់តែអ្នកដែលមានតួនាទីជាអ្នកដឹកនាំ ដូចជាគ្រូបង្រៀន សាវ័ក ហោរា អ្នកផ្សាយដំណឹងល្អ ឬអ្នកអធិប្បាយប៉ុណ្ណោះនោះទេ។ ផ្ទុយទៅវិញ នៅក្នុងបទគម្ពីរនេះ ព្រះយេស៊ូវបានបើកសម្ដែងពីព្រះហឫទ័យរបស់ព្រះ និងខ្នាតស្តង់ដារដែលព្រះបានកំណត់សម្រាប់គ្រីស្ទបរិស័ទស្មោះត្រង់គ្រប់រូប។

            សម្រាប់បទគម្ពីរដំបូងរបស់យើង ខ្ញុំសូមលើកយកព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុង គម្ពីរម៉ាថាយ 5:13–14 មកពិចារណា៖

            អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។

            ដោយមានបន្ទូលទៅកាន់គ្រីស្ទបរិស័ទទាំងអស់ ព្រះ យេស៊ូវបានប្រាប់យើង អំពីការពិតដ៏សំខាន់បីយ៉ាង អំពី ខ្លួនយើង គឺ៖ 1) យើងជាអំបិលនៃផែនដី 2) យើងជាពន្លឺនៃលោកីយ៍ 3) យើងជាទីក្រុងស្ថិតលើភ្នំ ដែលលាក់កំបាំងមិនបានឡើយ។ ជាការណែនាំចូល ទៅកាន់ប្រធានបទនេះ ខ្ញុំចង់បង្ហាញពីអត្ថន័យ និងផលប៉ះពាល់ជាក់ស្តែងមួយចំនួន ដែលកើតចេញពីសេចក្តីថ្លែងការណ៍ទាំងបីនេះ។ យើងនឹងពិចារណា វាតាមលំដាប់បញ្ច្រាសពីរបៀបដែលព្រះយេស៊ូវបាន មានបន្ទូល ដោយចាប់ផ្តើមនៅក្នុងភាគនេះជាមួយ នឹងតួនាទីពីរចុងក្រោយ ដែលទ្រង់បានប្រទានឲ្យយើង ។ នៅក្នុងភាគបន្ទាប់ យើងនឹងពិភាក្សាអំពីសេចក្តីថ្លែងការណ៍ដំបូង។

            គ្រីស្ទបរិស័ទដែលគេគ្រប់គ្នាមើលឃើញ

            ជាដំបូង យើងគឺជា «ទីក្រុងដែលស្ថិតនៅលើភ្នំ នោះលាក់មិនកំបាំងទេ» (ម៉ាថាយ ៥:១៤)។ ការពិតនេះអនុវត្តចំពោះមនុស្សគ្រប់រូបដែលប្រកាសជាសាធារណៈអំពីជំនឿលើព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់។ នៅពេលដែលអ្នកប្រកាសជំនឿនោះជាសាធារណៈ អ្នកក្លាយជាទីក្រុងមួយដែលស្ថិតនៅលើភ្នំ។ អ្នកមិនអាចលាក់បាំងបានឡើយ។ អ្នកនឹងក្លាយជាមនុស្សដែលគេចាប់អារម្មណ៍មើល។ មនុស្សគ្រប់ទិសទីនឹងសម្លឹងមកអ្នកគ្រប់ពេលវេលា មិនថាអ្នកកំពុងរៀននៅសាលា ឬកំពុងធ្វើការនៅក្នុងរោងចក្រ ឬនៅការិយាល័យនោះទេ។ ពួកគេនឹងសង្កេតមើលអ្នក ដើម្បីដឹងថា តើភាពជាគ្រីស្ទបរិស័ទរបស់អ្នកពិតប្រាកដឬអត់។ តើអ្នកដែលកំពុងសង្កេតមើលអ្នក នឹងសួរខ្លួនឯងអ្វីខ្លះអំពីអ្នក? តើជំនឿរបស់អ្នកពិតប្រាកដឬទេ? តើអ្នកពិតជាជឿលើអ្វីដែលអ្នកអះអាងថាជឿឬទេ? តើអ្នករស់នៅស្របតាមជំនឿនោះដែរឬទេ?

            មនុស្សនឹងពិនិត្យមើលគ្រប់ផ្នែកនៃជីវិតរបស់អ្នក ដូច ជាជីវិតគ្រួសារ ជីវិតការងារ ជីវិតសង្គម និងផ្នែកផ្សេ ងៗទៀត។ ពួកគេក៏នឹងពិនិត្យមើលការប្រព្រឹត្ត និងទីបន្ទាល់របស់ពួកជំនុំដែលអ្នកចូលរួមផងដែរ។ ក្នុង ករណីភាគច្រើន ពួកគេនឹងវិនិច្ឆ័យអំពីគ្រីស្ទបរិស័ទ ដោយផ្អែកលើអ្វីដែលពួកគេឃើញនៅក្នុងអ្នក។ អ្នក គឺជាទីក្រុងមួយដែលស្ថិតនៅលើភ្នំ។

            នៅពេលដែលខ្ញុំជាគ្រីស្ទបរិស័ទវ័យក្មេង ក្នុងពួកជំនុំអង់គ្លីខិន ដ៏ធំអស្ចារ្យក្នុងប្រទេសអង់គ្លេស ខ្ញុំបានឃើញថា ភាពជាគ្រីស្ទបរិស័ទ គឺជាការបរាជ័យ។ ខ្ញុំបានបង្កើតនូវផ្នត់គំនិតនេះ ដោយមើលទៅលើមនុស្សជុំវិញខ្ញុំ ហើយសន្និដ្ឋានថា ពួកគេពិតជាមិនជឿលើអ្វីដែលពួកគេអះអាងថាជឿនោះទេ។

            ដូច្នេះ អ្នកត្រូវតែដឹងថា នៅពេលដែលអ្នកប្រកាស ជំនឿលើព្រះយេស៊ូវគ្រីស្ទ អ្នកនឹងក្លាយជាមនុស្ស ដែលគេចាប់អារម្មណ៍មើលភ្លាម។ អ្នកមិនអាចគេច ផុតពីការពិតនេះបានឡើយ។ ប្រសិនបើអ្នកមិនចង់ ឲ្យគេចាប់អារម្មណ៍មើល មិនចង់ឲ្យគេសង្កេតមើល វិនិច្ឆ័យ និងពិនិត្យអ្នកទេ នោះកុំប្រកាសជំនឿលើ ព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែ ប្រសិនបើអ្នកប្រកាសជំនឿ លើព្រះយេស៊ូវគ្រីស្ទ នោះស្ថានភាពរបស់អ្នកនឹងទៅជាបែបនេះ៖ មនុស្សនឹងចាប់ផ្តើមសង្កេតមើលអ្នក។ ចាប់ពីពេលនោះតទៅ អ្នកនឹងក្លាយជាទីក្រុងមួយដែលស្ថិតនៅលើភ្នំ ដែលមិនអាចលាក់បាំងបានឡើយ។

            គ្មានពន្លឺផ្សេងទៀតទេ

            ទីពីរ ព្រះយេស៊ូវមានបន្ទូលថា៖ “អ្នករាល់គ្នាជា ពន្លឺនៃលោកីយ៍" (ម៉ាថាយំ 5:14)។ នៅក្នុងពេលវេលា និងទីកន្លែងផ្សេងៗគ្នានៃជីវិតរបស់ខ្ញុំ ខ្ញុំធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស។ ខ្ញុំយល់ភាសាអង់គ្លេសបានគ្រប់គ្រាន់ដើម្បីដឹងថា នៅពេលដែលព្រះគម្ពីរចែងថា "អ្នករាល់ជាពន្លឺនៃលោកីយ៍” នោះមានន័យថាយើងគឺជាពន្លឺ។ និយាយម្យ៉ាងទៀត គ្មានពន្លឺផ្សេងទៀតទេ។ ពាក្យ "the" ដែលប្រើនៅទីនេះ មានន័យច្បាស់លាស់ថា វាមានតែមួយប៉ុណ្ណោះ។ យើងគឺជាពន្លឺតែមួយគត់។

            ព្រះយេស៊ូវបានមានបន្ទូលថា៖ "កាលខ្ញុំកំពុងតែ នៅក្នុងលោកីយនៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ៍" (យូហាន 9:5)។ ប៉ុន្តែ ឥឡូវនេះ ទ្រង់មិនគង់នៅក្នុងលោកិយដោយរូបកាយទៀតទេ ហើយយើងគឺជាតំណាងរបស់ទ្រង់។ ដូច្នេះ តំណាងព្រះអង្គ យើងជាពន្លឺនៃលោកីយ៍។ ប្រសិនបើយើងមិនបញ្ចេញពន្លឺទេ នោះគ្មានប្រភពពន្លឺផ្សេងទៀតដែលលោកិយអាចងាកទៅរក ឬស្វែងរកពន្លឺពីនោះបានឡើយ។ នេះមានន័យថា លោ កិយពឹងផ្អែកទាំងស្រុងលើគ្រីស្ទបរិស័ទសម្រាប់ពន្លឺ។

            ប្រេងស្រស់

            មានឧទាហរណ៍សាមញ្ញមួយក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបង្ហាញយើងអំពីសារៈសំខាន់របស់យើង ក្នុងនាមជាពន្លឺនៃលោកីយ៍។ នៅក្នុងរោងឧបោសថដែលព្រះបានបង្គាប់ឲ្យលោកម៉ូសេសសាងសង់ មានបន្ទប់ពីរ។ បន្ទប់ទីមួយហៅថា ទីបរិសុទ្ធ ហើយបន្ទប់ទីពីរហៅថា ទីបរិសុទ្ធបំផុត។ នៅក្នុងទីបរិសុទ្ធ មានគ្រឿងសង្ហារិមតែបីមុខ ប៉ុណ្ណោះ ហើយមួយក្នុងចំណោមនោះ គឺជាជើងចង្កៀងដែលមានមែកប្រាំពីរ។

            នៅក្នុងព្រះគម្ពីរ ជើងចង្កៀងតែងតែតំណាងឲ្យពួកជំនុំ។ យើងនឹងយល់ខុស ប្រសិនបើយើងនឹកស្រមៃថា ជើងចង្កៀងនេះ ដូចជាជើងទៀនដែលយើងប្រើសព្វថ្ងៃ ដែលមានទៀនក្រមួនដោតជាប់នៅលើទ្រនាប់។ នៅ ក្នុងរោងឧបោសថ “ចង្កៀង” ទាំងនោះគឺជាចានតូចៗ ដែលមានផ្លូវសម្រាប់ដាក់ប្រេង។ គេដាក់ខ្សែប្រឆេះតូចៗក្នុងប្រេង ហើយពន្លឺកើតឡើង ដោយការដុតខ្សែរនោះ ដែលធ្វើឲ្យប្រេងនៅក្នុងខ្សែរប្រឆេះនោះឆេះឡើង។ ប្រសិនបើគ្មានប្រេងនៅក្នុងចង្កៀងទេ ឬប្រសិនបើប្រេងនោះមិនត្រូវបានដុតឲ្យឆេះទេ នោះចង្កៀងនឹងមិនបញ្ចេញពន្លឺឡើយ។ នៅក្នុងទីបរិសុទ្ធ ជើងចង្កៀងគឺជាប្រភពតែមួយគត់នៃពន្លឺ។ ប្រសិនបើគ្មានពន្លឺចេញពីជើងចង្កៀងទេ នោះមិនមានពន្លឺអ្វីឡើយ។

            តើអ្នកឃើញទេថា ការនេះដូចគ្នានឹងពួកជំនុំយ៉ាងដូច ម្តេច? យើងក៏ជាពន្លឺតែមួយគត់ដែរ។ គ្មានពន្លឺផ្សេងទៀតទេ។ យើងគឺជាជើងចង្កៀងដែលមានមែកប្រាំពីរ។ យើងបញ្ចេញពន្លឺបាន លុះត្រាតែយើងពេញដោយប្រេង ហើយប្រេងនៅក្នុងយើងត្រូវបានដុតឲ្យឆេះ។

            នៅក្នុងព្រះគម្ពីរ ប្រេងតែងតែជានិមិត្តរូបនៃព្រះវិញ្ញាណ បរិសុទ្ធ។ និមិត្តរូបនេះបង្ហាញថា ពួកជំនុំអាចបញ្ចេញពន្លឺបាន លុះត្រាតែពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងត្រូវបានព្រះបញ្ឆេះឲ្យឆេះប៉ុណ្ណោះ។

            គោលបំណងចម្បងរបស់យើង

            មុខងាររបស់ជើងចង្កៀង គឺបញ្ចេញពន្លឺទៅលើវត្ថុដែលស្ថិតនៅទល់មុខវាដោយផ្ទាល់ គឺតុមាសសម្រាប់តម្កល់នំបុ័ងថ្វាយព្រះនៅក្នុងទីបរិសុទ្ធ។ ជាការពិតណាស់ នំបុ័ងថ្វាយព្រះ តំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ដែលបានមានបន្ទូលថា៖

            ខ្ញុំជានំប៉័ងជីវិត… ខ្ញុំជានំប៉័ងដ៏រស់ ដែលចុះពីស្ថានសួគ៌ មក បើអ្នកណាបរិភោគនំប៉័ងនេះ នោះនឹងរស់នៅអស់ កល្បជានិច្ច ឯនំប៉័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំ នឹងឲ្យជំនួសជីវិតមនុស្សលោក។ (យ៉ូហាន 6:48, 51)

            គោលបំណងទាំងមូលរបស់ជើងចង្កៀង គឺធ្វើកិច្ចការតែមួយគត់៖ បញ្ចេញពន្លឺទៅលើតុនំប៉័ងថ្វាយព្រះ។ នេះក៏ជាការពិតផងដែរ សម្រាប់ពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ។ យើងនៅលើផែនដីនេះ ដើម្បីគោលបំណងតែមួយគត់៖ គឺបញ្ចេញពន្លឺទៅលើព្រះយេស៊ូវ ដែលជានំប៉័ងនៃជីវិត។ ហើយយើងអាចធ្វើដូច្នេះបាន លុះត្រាតែយើងពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងត្រូវបានដុតបញ្ឆេះដោយភ្លើងរបស់ទ្រង់។

            នៅទីនេះ យើងឃើញរូបភាពដ៏គួរឲ្យកត់សម្គាល់មួយអំពីពួកជំនុំ។ ក្រៅពីជើងចង្កៀង គ្មានប្រភពពន្លឺណាមួយនៅក្នុងទីបរិសុទ្ធឡើយ។ ក្រៅពីពួកជំនុំ ក៏គ្មានពន្លឺណាមួយនៅក្នុងលោកិយដែរ។ ដូចជាជើងចង្កៀងអាចបញ្ចេញពន្លឺបាន លុះត្រាតែវាពេញដោយប្រេង និងត្រូវបានដុតឲ្យឆេះ ពួកជំនុំក៏អាចបញ្ចេញពន្លឺបាន លុះត្រាតែពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងត្រូវបានបញ្ឆេះឲ្យឆេះដែរ។ ជើងចង្កៀងមានវត្ថុតែមួយគត់ដែលវាត្រូវបញ្ចេញពន្លឺទៅលើ គឺតុនំបុ័ងថ្វាយព្រះ។ ពួកជំនុំក៏មាន "អង្គ" តែមួយគត់ដែលត្រូវបញ្ចេញពន្លឺទៅលើដែរ គឺព្រះអម្ចាស់យេស៊ូវ។

            មូលហេតុតែមួយគត់ដែលអ្នក និងខ្ញុំ ជាគ្រីស្ទបរិស័ទ នៅលើផែនដីនេះ គឺដើម្បីបញ្ចេញពន្លឺទៅលើព្រះយេស៊ូវគ្រីស្ទ ដែលជានំបុ័ងនៃជីវិត។ នេះគឺជាគោលបំណងចម្បងនៃវត្តមានរបស់យើងនៅលើផែនដី។ អ្វីៗផ្សេងទៀតដែលយើងអាចធ្វើបាន គឺស្ថិតនៅលំដាប់បន្ទាប់ពីនេះ។ យើងគឺជាពន្លឺនៃលោកីយ៍។

            ឥឡូវនេះ ចូរយើងទូលសូមព្រះអម្ចាស់ ឲ្យជួយយើងបំពេញគោលបំណងដែលទ្រង់មានសម្រាប់យើង៖

            Prayer Response

            ព្រះអម្ចាស់យេស៊ូវអើយ! យើងខ្ញុំសូមចូលមកនៅចំពោះព្រះវត្តមានទ្រង់។ សូមបំពេញយើងខ្ញុំជាថ្មីម្តងទៀត ដោយប្រេងនៃព្រះវិញ្ញាណបរិសុទ្ធ ហើយសូមបញ្ឆេះយើងខ្ញុំផង ដើម្បីឲ្យពន្លឺរបស់យើងខ្ញុំបានភ្លឺឡើង។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការបើកបង្ហាញព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទៅកាន់ពិភពលោកជុំវិញយើងខ្ញុំ ដោយឆ្លុះបញ្ចាំងពីសិរីល្អរបស់ទ្រង់ តាមរបៀបដែលនឹងទាក់ទាញមនុស្សជាច្រើនឲ្យមករកទ្រង់។ អាម៉ែន!

            Ad Image

            ទាញយកដោយឥតគិតថ្លៃ

            សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។

            កូដ: TL-L158-100-KHM

            អំណោយ
            ថ្វាយ