ឥឡូវនេះ សូមមើលការឆ្លើយតបរបស់លោកយ៉ូប។

ការឆ្លើយតបទីមួយរបស់លោកយ៉ូប គឺជាការចុះចូលដោយគោរព។ លោកបាននិយាយថា ព្រះ យេ ហូ វ៉ា បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះ នាមព្រះ យេ ហូ វ៉ាបានព្រះ ពរចុះ។

លើកទីពីរ ប្រពន្ធរបស់លោកបាននិយាយថា៖ «សូមដាក់បណ្ដាសាព្រះ ហើយស្លាប់ទៅចុះ! ហេតុអ្វីបង ចង់រស់នៅទៀត?»។ លោកបានឆ្លើយទៅនាងថា៖ «ឯងនិយាយដូចជាស្រីឆោតល្ងង់ យើងអាចទទួលសេចក្ដី ល្អមកពីព្រះបាន ម្ដេចក៏មិនអាចទទួលសេចក្ដីអាក្រក់ផង?»។ នៅក្នុងសេចក្ដីទាំងអស់នេះបានប្រាប់ថា លោក យ៉ូបមិនបានធ្វើបាប ក៏មិនបានចេទប្រកាន់ព្រះដោយឆោតល្ងង់ដែរ។ ប្រតិកម្មដំបូងរបស់លោកត្រឹមត្រូវទាំង ស្រុង។

ខ្ញុំបានរៀនមេរៀនមួយចេញពីរឿងនោះ ពីព្រោះនៅពេលដែលប្រពន្ធមុនរបស់ខ្ញុំបានស្លាប់ទៅ នោះជា បទពិសោធន៍ដ៏ពិបាកបំផុតដែលខ្ញុំបានឆ្លងកាត់។ ប៉ុន្តែ ខ្ញុំបានឃើញថា លោកយ៉ូបបានឲ្យចម្លើយខ្ញុំ។ ព្រះ យេ ហូ វ៉ាបានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ។ ប្រសិនបើយើងអាចទុកចិត្តថាព្រះទ្រង់ប្រទានឲ្យ នោះយើងក៏ត្រូវតែទុកចិត្តថាព្រះអង្គនឹងដកយកវិញដែរ។ សម្រាប់ខ្ញុំ ការគិតបែបនោះ បានដោះស្រាយបញ្ហា ខាងគោលលទ្ធិ។ នៅមានបញ្ហាផ្ទាល់ខ្លួនមួយ ប៉ុន្តែខ្ញុំមិនអំពល់នឹងអ្វីដែលបានកើតឡើងទេ។

ទីពីរ នៅក្នុងយ៉ូប ជំពូក៣ លោកយ៉ូបទួញសោកយ៉ាងវែង ហើយរៀបរាប់ការដែលខ្ញុំមិនយល់ ពីព្រោះ លោកបាននិយាយថា៖ «សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ គឺជាយប់ដែលគេប្រកាសថា មានកូនមកចប់ ទំផ្ទៃនោះ»។ ខ្ញុំមិនយល់ទេថា ការនោះអាចកើតឡើងបានដោយរបៀបណា។ តើថ្ងៃដែលហួសទៅហើយអាច វិនាសចេញពីប្រតិទិនដូចម្ដេចបាន? ខ្ញុំមិនយល់ទេ ប៉ុន្តែខ្ញុំដឹងប្រាកដថា មានអ្វីម្យ៉ាងអំពីការនោះ។ លោក បង្ហាញអារម្មណ៍របស់លោកចេញមក ហើយខ្ញុំចង់និយាយថា នោះជាប្រតិកម្មដែលត្រឹមត្រូវ។ យើងមិនមែន ជាមនុស្សដែកទេ នោះជាគោលលទ្ធិដែលចម្លែក មិនមែនជាគោលលទ្ធិគ្រិស្តបរិស័ទទេ។ គេនិយាយថា យើង មិនឲ្យអ្វីមួយមានឥទ្ធិពលលើយើង យើងមិនពាក់ព័ន្ធជាមួយអ្វីមួយដែលធ្វើឲ្យយើងឈឺចប់។ ខ្ញុំបានជួបគ្រិស្ត បរិស័ទបែបនោះ ហើយខ្ញុំតែងតែឃើញថាមានហេតុជានិច្ច។ ពួកគេធ្លាប់ឈឺចប់ពីមុនមក ហើយឥរិយាបថ ខាងក្នុងរបស់ពួកគេគឺ ខ្ញុំលែងឲ្យនរណាម្នាក់មកជិតខ្ញុំ ហើយធ្វើឲ្យខ្ញុំឈឺចប់ទៀតហើយ។ បងប្អូនអើយ ខ្ញុំអាច យល់បានអំពីការនោះ ប៉ុន្តែខ្ញុំចង់ប្រាប់ថា នោះជាប្រតិកម្មខុស។ លោកអ្នកមិនអាចបិទអារម្មណ៍របស់លោកអ្នក បានទេ។ លោកអ្នកសិក្សាព្រះគម្ពីរ ជាពិសេសគម្ពីរទំនុកតម្កើង ជាពិសេសស្ដេចដាវីឌ ជាមនុស្សដ៏អស្ចារ្យ ជា អ្នកចម្បាំងដ៏ខ្លាំងពូកែ ជាអ្នកសំណព្វដែលព្រះស្រឡាញ់ ស្ដេចបានបង្ហាញអារម្មណ៍របស់ទ្រង់ចេញមក តាម រយៈពាក្យពេចន៍យ៉ាងអស្ចារ្យ។ ហើយប្រសិនបើយើងមិនធ្វើបែបនោះទេ ប្រសិនបើយើងច្រកអារម្មណ៍ទាំង នោះទុក យើងវេទនាហើយ។ អ្វីមួយនៅខាងក្នុងយើងទៅជាខូច។

ភាពសោយសោកគឺជារឿងត្រឹមត្រូវ។ នៅពេលដែលលោកម៉ូសេបានស្លាប់ ពួកកូនចៅអុីស្រាអែលបាន កាន់ទុក្ខសែសិបថ្ងៃនឹងលោក ពួកគេមិនបានធ្វើដំណើរទេ។ នោះហើយជារបៀបត្រឹមត្រូវនៅក្នុងការឆ្លើយ តប។ បង្ហាញចេញមក ប្រាប់ព្រះពីអារម្មណ៍ដែលលោកអ្នកមាន កុំលាក់ទុក កុំព្យាយាមទប់ បង្ហាញចេញ មក។ ការបង្ហាញអារម្មណ៍ចេញមកពិតជាស្របតាមព្រះគម្ពីរ។ លោកអ្នកអានទំនុកតម្កើងមើល៍ តើលោកអ្នក នឹងឃើញប៉ុន្មានដង ដែលស្ដេចដាវីឌបង្ហាញអារម្មណ៍ទ្រង់ចេញមក ។ អស្ចារ្យណាស់។

ដូច្នេះ នោះហើយជាប្រតិកម្មទីពីរ គឺលោកយ៉ូបបានទួញសោក។

ទីបី លោកចង់ស្លាប់។ ខ្ញុំមិនបើកមើលបទគម្ពីរនោះទេ ប៉ុន្តែមានកន្លែងដែលលោកនិយាយថា៖ «តើ ទូលបង្គំរស់នៅមានប្រយោជន៍អ្វីទៀត? ទូលបង្គំគ្មានសល់អ្វីដែលត្រូវឲ្យរស់នៅឡើយ ឲ្យទូលបង្គំចេញពីលោក នេះទៅ ឲ្យទូលបង្គំទៅកន្លែងដែលទូលបង្កំមានសេចក្ដីសុខសាន្តទៅ»។ ខ្ញុំគិតថា នោះជាសេចក្ដីបញ្ឆោតហើយ ពីព្រោះខ្ញុំគិតថា មនុស្សអាក្រក់ ឬមនុស្សមិនប្រែចិត្ត មិនមានសេចក្ដីសុខសាន្តទេ ក្រោយពីគេស្លាប់។

បន្ទាប់មក លោកយ៉ូបអះអាងពីសេចក្ដីសុចរិតរបស់លោក។ លោកមិនចុះចញ់ឡើយ ក្នុងការប្រឈម នឹងអ្នករិះគន់លោក និងការចេទប្រកាន់ទាំងអស់នោះ។ ខ្ញុំគិតថា យើងត្រូវតែអានការឆ្លើយតបនោះនៅក្នុង យ៉ូប ១៣:១៥ ដែលលោកនិយាយអំពីព្រះថា៖

«ទោះបើទ្រង់សម្លាប់ទ្ញំក៏ដោយ គង់គែទ្ញំនឹងទុកបិត្តដល់ទ្រង់ដែរ ប៉ុន្តែខ្ញុំនឹងបេះតែជជែកពីសេចក្តីសុបរិតនៃផ្លវខ្ទំនៅបំពោះទ្រង់»។

ប្រាកដណាស់ ព្រះទ្រង់សព្វព្រះហឫទ័យនឹងការឆ្លើយតបនោះ។ លោកមិនចង់បានអំពើពុតត្បុតបែប សាសនាទេ។ លោកមិនចង់បានការអធិប្បាយបែបសាសនាទេ លោកចង់បានមនុស្សដែលស្មោះត្រង់។ លោក យ៉ូបបាននិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសទេ ហើយគ្មាននរណាម្នាក់អាចបង្ខំខ្ញុំឲ្យនិយាយថា ខ្ញុំធ្វើខុសដែរ ពេល ដែលខ្ញុំមិនបានធ្វើខុសនោះ សូម្បីតែព្រះក៏ដោយ»។

បន្ទាប់មក នៅក្នុង ជំពូក ២៧ ខ៣ ដល់ ខ៦ លោកបន្តថាៈ

«កាលខ្ញុំនៅមានដង្ហើមបេញបូល ហើយមានខ្យល់វិញ្ញាណនៃព្រះនៅក្នងរន្ធប្រមុះខ្ញុំនៅឡើយ នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់ ហើយអណ្តាតខូក៏មិនបញ្ចេញពាក្យភុតភរឡើយ ដែលខ្ញុំនឹងព្រមឋា អ្នករាល់គ្នានិយាយគ្រូវ នោះសូមឲ្យនៅធ្ងាយពីទ្ញំទៅ ខំមិនព្រមលះបោលសម្តីដែលជាខ្ទនទុំគ្រឹមត្រូវឡើយ ដរាបដល់ទ្ញំស្លាប់ផង ខំនឹងប្រកាន់សេចក្តីសុបរិតរបស់ខូ ឲ្យជាប់លាប់ឥតលែងតទៅ ក្ខងកាលដែលខ្ញុំរស់នៅឡើយ នោះ បិត្តមិនប្រកានទោសទ្ញំជាដរាប»។

លោកបាននិយាយថា អ្នកអាចចេះតែចេទប្រកាន់ខ្ញុំបាន ប៉ុន្តែខ្ញុំមិនទទួលយកទេ។ ខ្ញុំមិនបានធ្វើអ្វីខុស ទេ ការនេះមិនបានកើតឡើង ដោយព្រោះខ្ញុំបានធ្វើបាបទេ។ តើលោកនិយាយត្រូវទេ?

តើលោកអ្នកដឹងថា ហេតុអ្វីបានជាការនោះកើតឡើងដល់លោក? លោកអ្នកមុខជាភ្ញាក់ផ្អើលនឹង ចម្លើយរបស់ខ្ញុំ។ ពីព្រោះលោកសុចរិត។ ឃើញទេ ចម្លើយនោះផ្តួលរំលំទ្រឹស្ដីទាំងស្រុង មែនទេ? លោកអ្នក នឹងរកឃើញ ដូចដែលយើងនឹងឃើញ ព្រះទ្រង់មិនបានធ្វើអ្វី ក្រៅតែលើកតម្កើងសេចក្ដីសុចរិតរបស់លោកយ៉ូប ប៉ុណ្ណោះ។ តាំងពីដើមរហូតដល់ចប់កណ្ឌគម្ពីរនេះ ព្រះអង្គមានបន្ទូលថា៖ «យ៉ូប អ្នកបម្រើរបស់យើងជា មនុស្សសុចរិត»។ ចម្លើយនោះធ្វើឲ្យលោកអ្នកគាំងមែនទេ? ខ្ញុំនឹងនិយាយម្ដងទៀត បញ្ហារបស់លោកយ៉ូប មិនបានកើតឡើង ដោយព្រោះលោកបានធ្វើបាបទេ បញ្ហាទាំងនោះបានកើតឡើង ដោយព្រោះលោកយ៉ូបជា មនុស្សសុចរិត។ តើលោកអ្នកប៉ុន្មាននាក់នៅតែចង់បានសុចរិត? អាមែ៉ន។ ខ្ញុំក៏ចង់បានដែរ។

សេចក្ដីបន្ទាប់ដែលលោកយ៉ូបនិយាយគឺថា ព្រះមិនបានប្រព្រឹត្តចំពោះខ្ញុំដោយយុត្តិធម៌ទេ។ យ៉ូប ២៧:២-៤។ ពាក្យនេះគួរឲ្យភ្ញាក់ផ្អើលណាស់ ពីព្រោះសូមចំថា ព្រះមានបន្ទូលនៅចុងបញ្ចប់ថា លោកយ៉ូប - និយាយសេចក្ដីដែលត្រឹមត្រូវ។

«ខ្ទំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានដកសេចក្តីយុត្តិធម៌ពីខ្ទំចេញ គឺជាព្រះដ៏មានគ្រប់ព្រះបេស្តា ដែលទ្រង់បានធ្វើឲ្យព្រលឹងខ្ញុំជូរចត់ ជា កាលខ្ញុំនៅមានដង្ហើមបេញបូល ហើយមានទ្យល់វិញ្ញាណនៃព្រះនៅក្នងរន្ធប្រមុះខ្ញុំនៅឡើយ នោះបបូរមាត់ទ្ញំនឹងមិនពោលសេចក្តីអាក្រក់ ហើយអណ្តាតទុំក៏មិនបញ្ចេញពាក្យភូតករឡើយ ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ នោះសូមឲ្យនៅឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនព្រមលះបោលសម្តីដែល ជាខ្លួនខំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង»។

លោកយ៉ូបបានដឹងថា លោកសុចរិត ហើយលោកនឹងមិនផ្លាស់ប្ដូរទេ។ លោកបាននិយាយថា ព្រះអង្គ មិនបានប្រព្រឹត្តចំពោះខ្ញុំដោយយុត្តិធម៌ទេ។ តើពិតទេ? ពិតមែន។ យ៉ាងនេះនឹងធ្វើឲ្យលោកអ្នករន្ធត់ ប៉ុន្តែ នេះជាការពិត។

សូមបើកទៅ យ៉ូប ២:៣ មួយបន្តិចៈ

«ព្រះយេហូវ៉ាមានព្រះបន្ទួលទៅសាតាំងជា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬ ទេ? គ្មានអ្នកណាម្នាក់នៅផែនដីដូគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀតត្រង់ ក៏កោត ខ្មាបដល់ព្រះ បៀសបចេញពីសេចក្តីអាក្រក់ផង មួយទៀត ទោះបើឯងបណ្តាលឲ្យយើងទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញគាត់ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈដដែល»។

យ៉ាងនោះមិនយុត្តិធម៌ទេ មែន ឬមិនមែន? ដូច្នេះ លោកអ្នកឃើញទេ នោះហើយមានបញ្ហា។ ប៉ុន្តែ យ៉ាងហោចណាស់ ខ្ញុំបានធ្វើឲ្យលោកអ្នកគិត។

សេចក្ដីបន្ទាប់មកទៀត លោកយ៉ូបចង់មានអាជ្ញាកណ្ដាលម្នាក់។ យ៉ូប ៩:៣២-៣៥: -

«ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូបជាទ្ញំ ដែលខំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ។ គ្មានអាជ្ញាកណ្តាលណា ដែលអា០វិនិច្ឆ័យរវាងយើងទាំងពីរបនឡើយ។ ឲ្យព្រះអង្គដកដំបងបេញពីទ្ញំ ហើយកុំឲ្យសេចក្តីស្វែងខ្នាបរបស់ព្រះអង្គ មកប៉ភ័យខ្ញុំទៀត។ នោះខ្ញុំនឹងទូលដល់ព្រះអង្គឥតភ័យខ្នាច ដ្បិតខ្ទំមិនមែនដូចជាពាក្យ ដែលគេហេទប្រកាន់ខ្ទំនោះឡើយ។

ការខកចិត្តមួយរបស់លោកយ៉ូប គឺលោកមិនអាចចូលទៅក្នុងព្រះវត្តមានរបស់ព្រះបាន។ លោកមិន អាចមានការសន្ទនាផ្ទាល់បានជាមួយព្រះ។ លោកបានពោលថា ឱប្រសិនបើយើងមានអាជ្ញាកណ្ដាលទៅហ្ន៎។

តើលោកអ្នកដឹងពីភាពខុសប្លែកគ្នា រវាងលោកយ៉ូប និងយើងរាល់គ្នាឬទេ? យើងមានអ្នកកណ្ដាល។ ខ្ញុំមិនដឹងថា លោកអ្នកអរព្រះគុណព្រះសម្រាប់ការនោះដែរ ឬក៏យ៉ាងណាទេ។

លោកយ៉ូបបានចត់ទុកព្រះ ថាជាអ្នកចេទប្រកាន់ និងឥតមេត្តា។ យ៉ូប ៩:១៤-២០: -

«ដូច្នេះ តើឲ្យទ្ញំទុលឆ្លើយដល់ទ្រង់ដូបម្តេបបាន? តើខ្ញុំមានពាក្យអ្វីទួលដល់ព្រះអង្គ? ទោះបើទុំសុបរិត ក៏ខ្ញុំមិនអាចទូលឆ្លើយនឹងព្រះអង្គបានដែរ គឺខំត្រូវតែអង្វរសូមសេចក្តីមេត្តាពីបៅក្រមរបស់ខ្ញុំវិញទ។ ប្រសិនបើទ្ញំបានអំពាវនាវ ហើយទ្រង់ឆ្លើយមកខំ គង់គែខ្ញុំមិនជឿជា ទ្រង់បានទទួលស្តាប់សំឡេងរបស់ខ្ញុំដែរ។ ដ្បិតទ្រង់ប៉បែកបំបាក់ខុំដោយសារខ្យល់ព្បះ ក៏ធ្វើឲ្យខ្ទំមានរបួសប្រើនឡើងដោយឥតហេតុ ទ្រង់មិនឲ្យខ្ញុំដកដង្ហើមសោះ គឺទ្រង់បម្អែតខ្ទំដោយសេចក្តីជូរលីង។

បន្ទាប់មក នៅចុងជំពូកនោះ ខ ៣០-៣១:

«ប្រសិនបើខ្ញុំនឹងសម្អាតខ្ននដោយទឹកហិមៈ ហើយលាងដៃឲ្យស្អាតយ៉ាងណាក៏ដោយ គង់តែអ្នកនឹងបោះខ្ញុំបុះទៅក្នុងភក់ជ្រាំវិញ នោះទាំងសម្លៀកបំពាក់ខ្ញុំនឹងខ្ហើមខ្ញុំ»។

តើនេះមិនមែនជាភាសាខ្លាំងៗទេឬ?

លោករអ៊ូរទាំថា ព្រះបានប្រើលោកធ្វើជាផ្ទាំងសុីបសម្រាប់ហ្វឹកហាត់។ ពាក្យនោះគួរឲ្យគាត់សម្គាល់ ប៉ុន្តែលោកអ្នកឃើញពាក្យនោះ នៅក្នុងយ៉ូប ៧:២០៖

«ឱព្រះដ៏បាាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គដាក់ទូលបង្គំទុកដូចជាផ្ទាំងស៊ីបរបស់ព្រះអង្គ? ហេតុអ្វីបានជាទូលបង្គំក្លាយជាអ្នករំខានព្រះអង្គ?»

«ព្រះអើយ ព្រះអង្គកំពុងប្រើទូលបង្គំ ទុកដូចជាផ្ទាំងសុីប។ គ្រាប់ព្រួញទាំងអស់របស់ព្រះអង្គចក់ ដោតជាប់នឹងទូលបង្គំ»។ ប្រសិនបើលោកអ្នកនិយាយទៅកាន់ព្រះបែបនោះ លោកអ្នកគួរតែប្រយ័ត្នឲ្យមែន ទែនថា លោកអ្នកជាមនុស្សប្រភេទណា។

បន្ទាប់មក មានបទគម្ពីរមួយទៀតដែលបានផ្លាស់ប្ដូរឥរិយាបថរបស់យើង ហើយសម្រាប់រស់ និងខ្ញុំ គឺ ជាអ្វីមួយដែលយើងមិនបានឃើញពីមុនមក។ យ៉ូប ៧:១៧-១៨ លោកយ៉ូបកំពុងនិយាយថា៖

«គើមនុស្សជាអ្វី ដែលព្រះអង្គរវល់ដល់គេ ហើយយកព្រះហឬទ័យទុកដាក់នឹងគេ ព្រមទាំងមកសួរគេរាល់តែព្រឹក ហើយល្បងលគេរាល់វេលដូច្នេះ?»។

នេះជាការបើកសម្ដែងមួយដ៏គួរឲ្យភ្ញាក់ផ្អើលដល់រស់ និងខ្ញុំ ដែលព្រះមកសួរយើងជារៀងរាល់ព្រឹក។ ខ្ញុំសុំសួរលោកអ្នកថា តើលោកអ្នកត្រៀមខ្លួនហើយឬនៅ សម្រាប់ការយាងមកសួររបស់ព្រះអង្គនៅព្រឹកស្អែក? ពីព្រោះព្រះអង្គនឹងគង់នៅទីនោះ។ លោកអ្នកប្រហែលជាមិនដឹង ប៉ុន្តែព្រះអង្គពិនិត្យមើលលោកអ្នករៀងរាល់ ព្រឹក ហើយព្រះគម្ពីរប្រាប់ថា ព្រះអង្គល្បងលលោកអ្នករាល់វេលា។ មិនមានវេលាណាមួយដែលព្រះមិនល្បង លលោកអ្នកនោះទេ។ គ្រប់កិច្ចការដែលយើងធ្វើ សុទ្ធតែឆ្លងកាត់ការល្បងល។ លោកអ្នកអាចនិយាយបានទេ គួរឲ្យខ្លាចណាស់ ប៉ុន្តែខ្ញុំគិតថា អ្វីដែលព្រះគម្ពីរបង្ហាញប្រាប់គឺថា ព្រះទ្រង់ល្បងលយើង ពីព្រោះព្រះអង្គមាន មោទនភាពចំពោះយើង។ ព្រះអង្គចង់នាំយកការដែលល្អបំផុតចេញពីយើងមក។ ព្រះអង្គមានគោលដៅ សម្រាប់យើង ខ្ពស់ឆ្ងាយជាងយើងមានសម្រាប់ខ្លួនឯងទៅទៀត ហើយព្រះអង្គនឹងមិនបន្ទាបស្ដង់ដារបស់ព្រះអង្គ ឡើយ។

ជាច្រើនដង យើងអាចនិយាយទៅកាន់ព្រះបានថា៖ «ព្រះអើយ សូមដកបន្ទុកនោះចេញទៅ»។ ព្រះ នឹងមិនដកឡើយ ពីព្រោះព្រះអង្គមានបន្ទូលថា៖ «យើងមានគោលបំណងនៅក្នុងជីវិតរបស់អ្នក ហើយយើងនឹង សម្រេចគោលបំណងនោះ»។ លោកអ្នកអាចបែរខ្នងដាក់ព្រះ ហើយលុបចេលដំណើរការបាន ប៉ុន្តែខ្ញុំទុកចិត្ត ថា យើងភាគច្រើននឹងមិនធ្វើបែបនោះទេ។ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់ឲ្យគោលបំណងរបស់ព្រះ សម្រេច នៅក្នុងជីវិតរបស់លោកអ្នក នោះលោកអ្នកត្រូវត្រៀមខ្លួនដើម្បីឲ្យព្រះមកសួររាល់ព្រឹក និងល្បងលរាល់វេលា។ ខ្ញុំអាចមើលឃើញថា លោកអ្នកតក់ស្លុត។ យើងតក់ស្លុត នៅពេលដែលយើងបានយល់ច្បាស់។ ប៉ុន្តែ នោះជា ការពិត។

លោកយ៉ូបនិយាយថា គ្មានយុត្តិធម៌ទេនៅលើផែនដី។ យ៉ូប ៩:២៤:

«ផែនដីនេះបានប្រគល់ទៅក្នងកណ្តាប់ដៃរបស់មនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកបៅក្រមនៃ ផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ?»។

តើនោះពិតទេ? តើមានការជំនុំជម្រះដោយអយុត្តិធម៌ច្រើនឬទេ នៅក្នុងតុលាការរបស់យើងសព្វថ្ងៃ? ប្រាកដជាមាន។