ហេតុអ្វីបានជារឿងទាំងនេះកើតឡើងចំពោះរាស្ដ្ររបស់ព្រះ វគ្គ២ (វគ្គ៣)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 9
ថ្ងៃនេះ លោក Derek ចាប់ផ្តើមពិនិត្យមើលមិត្តភក្តិរបស់យ៉ូប។ លោកបានបញ្ជាក់ថា ការចោទប្រកាន់របស់ពួកគេចំពោះយ៉ូប និងកូនៗរបស់លោកថាមានបាប គឺជាការមិនពិតទាំងស្រុង។ លោក Derek បង្ហាញថា ការចោទប្រកាន់ដដែលៗទាំងនេះនៅតែត្រូវបានប្រើប្រឆាំងនឹងអ្នកជឿនាពេលបច្ចុប្បន្នតាមវិធីជាច្រើន ដែលកើតចេញពីវិញ្ញាណសាសនាដែលនៅតែបង្កបញ្ហាដល់សព្វថ្ងៃ។
Transcript
សូមមើលបទគម្ពីរមួយ គឺយ៉ូប ២២:៥-១១។ អេលីផាសចេញមកចេទប្រកាន់លោកយ៉ូបរឿងគ្រប់ - បែបយ៉ាងដែលលោកមិនបានធ្វើ។ អេលីផាសនិយាយនៅក្នុង យ៉ូប ២២:៥ និងខក្រោយៗមកទៀតថា៖
«ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសម្ហើមវិញទេឬ ហើយអំពើទប្វរិតរបស់អ្នកក៏មិនបេះអស់ដែរ ដ្បិតអ្នកបានបង្កត់ដល់បងប្អនអ្នកដោយឥតហេតុ ហើយបានសំរាតយកពីមនុស្សកំសត់ទុគ៌តផង»
រឿងនោះមិនពិតទេ។ លោកយ៉ូបមិនដែលបានធ្វើអំពើបែបនោះទេ។
«អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្កត់អាហារដល់មនុស្សឃ្លានដែរ អ្នកបនបណ្តេញស្ត្រីមេម៉ាយឲ្យទៅដោយដៃទទេ ហើយអ្នកបានប៉បាក់ដៃរបស់ក្មេងកំព្រា ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្តីស្វែងខ្លាចភ្លាមៗមកបំភ័យអ្នក»
និយាយបានម្យ៉ាងទៀតថា អ្នកជាមនុស្សអាក្រក់ ដូច្នេះហើយបានជាការទាំងអស់នេះកើតឡើង។ ព្រះ អម្ចាស់បានមានបន្ទូលថា ពួកគេបាននិយាយសេចក្ដីដែលខុស។ លោកយ៉ូបបាននិយាយសេចក្ដីដែលត្រឹមត្រូវ។
បន្ទាប់មក ពួកគេនិយាយថា៖
«ព្រះមិនឲ្យមនុស្សអាក្រក់បម្រួងបម្រើនទេ»
តើនោះពិតទេ? មនុស្សខ្លះនឹងគិតថា ពិតមែន។
ជំពូក ៤ ខ៧ ដល់ ខ៩:
«បូរអ្នកពិបារណាបុះ តើអ្នកឥតទោសដែលវិនាសឬ? តើមានកន្លែងណាដែលមនុស្សទៀងត្រង់ត្រូវកាត់បេញនោះ? តាមដែលខ្ញុំបញនឃើញ នោះគឺអស់អ្នកដែលភ្នរបំផុលអំពើទប្ខរិតឡើង ហើយសាបព្រោះសេ០ក្តី កំណាច គេរមែងប្រូតបានសេចក្តីនោះវិញ។ គេត្រូវវិនាសទៅ ដោយខ្យល់របស់ព្រះ ហើយខ្យល់ជំហួលនៃសេចក្តីក្រោធរបស់ព្រះអង្គក៏បញ្ឆេះគេ អស់។
និយាយបានម្យ៉ាងទៀតថា ប្រសិនបើអ្នកសាបព្រោះសេចក្ដីអាក្រក់ អ្នកនឹងត្រូវកាត់ចេញ។ ប៉ុន្តែនោះ មិនមែនជាការពិតទេ។ លោកយ៉ូបប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការលើកឡើងពីចំណុចនោះ។ ប៉ុន្តែ នោះជា បញ្ហាដែលលោកអ្នក និងខ្ញុំត្រូវប្រឈមសព្វថ្ងៃ។ តើព្រះតែងតែជំនុំជម្រះមនុស្សអាក្រក់ជានិច្ចឬ? លោកយ៉ូប ឆ្លើយថា ទេ។ ខ្ញុំកត់សម្គាល់ឃើញថាពេលនោះ មានភាពស្ងៀមស្ងាត់។ ខ្ញុំគិតថា លោកអ្នកខ្លះប្រហែលជាមិន ដែលប្រឈមនឹងបញ្ហានោះទេ តើព្រះអនុញ្ញាតឲ្យមនុស្សអាក្រក់រួចខ្លួនឬ? ចម្លើយគឺ មែនហើយ។ ព្រះអង្គ អនុញ្ញាត ។ មិនមែនទាំងអស់ទេ ប៉ុន្ដែពេលខ្លះ។
បន្ទាប់មក ពួកគេបាននិយាយទៅកាន់លោកយ៉ូបថា៖
«ប្រសិនបើអ្នកទទួលស្គាល់ ហើយប្រែបិត្ត នោះអ្នកនឹងលែងមានបញ្ហាទៀតហើយ»។
ពួកអ្នកកាន់សាសនា ងាយនឹងនិយាយពាក្យនោះ។ លោកអ្នកឃើញហើយ អ្វីដែលពួកគេបានឲ្យលោក យ៉ូប គឺជាពាក្យសម្ដីសាសនា ប៉ុន្តែព្រះមិនបានទទួលពាក្យនោះទេ។ យ៉ូប ៨:៣-៧:
«គើព្រះបង្ហចយុត្តិធម៌ឬ? តើព្រះដ៏មានគ្រប់ព្រះបេស្តា ទ្រង់ដែលបង្ខបសេចក្តីសុបរិតដែរឬ? ប្រសិនបើកូនៗរបស់អ្នកបនធ្វើបាបទាស់នឹងព្រះអង្គ ទ្រង់បានប្រគល់គេ ទៅក្នងអំណាបនៃសេកក្តី កំហុសរបសគេ។
គ្មានការកត់ត្រាដែលបង្ហាញថា កូនរបស់លោកយ៉ូបបានធ្វើបាបទេ។
បើអ្នកស្វែងរកព្រះអស់ពីបិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះបេស្តា បើខនអ្នកបរិសុទ្ធ ហើយទៀងត្រង់ នោះប្រាកដជាទ្រង់នឹងគើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុបរិតរបស់អ្នកបានចម្រើនឡើងវិញ។ យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូបទាបក៏ដោយ គង់តែដល់បុងបំផុតអ្នកនឹងបានបម្រើនជាធំឡើង»។
និយាយបានម្យ៉ាងទៀតថា ប្រសិនបើអ្នកសុចរិតនៅចំពោះព្រះ អ្នកនឹងចម្រុងចម្រើនឡើង។ ការដែល អ្នកមិនចម្រុងចម្រើនបង្ហាញថា អ្នកមិនបានសុចរិតនៅចំពោះព្រះ។ តើលោកអ្នកធ្លាប់បានឮការបង្រៀនបែប នោះឬទេ? ព្រះអម្ចាស់មានបន្ទូលថា ការគិតបែបនោះខុសហើយ។ លោកអ្នកឃើញទេ មេរៀននេះសំខាន់ ណាស់ ពីព្រោះបញ្ហារបស់លោកយ៉ូប សុទ្ធតែពាក់ព័ន្ធនឹងយើងសព្វថ្ងៃ។
បន្ទាប់មក អេលីផាស ជាអ្នកដឹកនាំ បានអធិប្បាយសេចក្ដីដែលខ្ញុំហៅថា ដំណឹងល្អអំពីភាពចម្រុង ចម្រើន។ លោកអ្នកឃើញថា សេចក្ដីនេះពាក់ព័ន្ធនឹងយើងខ្លាំងណាស់។ ខ្ញុំចង់និយាយថា យើងត្រូវស្វែងរកឲ្យ យល់ថា តើព្រះទ្រង់គិតដូចម្ដេច។ នៅក្នុងយ៉ូប ៥:១៧-២៦:
«មើល! សប្បាយហើយអ្នកណាដែលព្រះបានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្តីផ្ទាញ់ផ្ទាលរបស់ ព្រះដ៏មានព្រះបេស្តាឡើយ»។
និយាយបានម្យ៉ាងទៀតថា អ្នកកំពុងទទួលការវាយផ្ចាលពីព្រះដ៏មានគ្រប់ព្រះចេស្ដាហើយ។ ការ នោះមិនពិតទេ។
«ដ្បិតទ្រង់ផ្វើឲ្យមានរបួស រួបក៏រ៉ុឲ្យ ទ្រង់វាយកម្ទេប ហើយព្រះហស្គរបស់ព្រះអង្គក៏មើលឲ្យជាឡើងវិញ។ ទ្រង់នឹងប្រោសឲ្យអ្នករួបពីសេចក្តីវេទនាប្រាំមួយមុខ អើ ដល់គំរប់ប្រាំពីរផង នោះសេចក្តីអាក្រក់នឹងមិនមកពាល់ប៉ះអ្នកឡើយ»។
តើការនោះពិតទេ? មិនពិតទេ គួរឲ្យសោកស្ដាយ។ ខ្ញុំអាចឃើញលោកអ្នកកំពុងតែសម្លឹងមកខ្ញុំ។ យ៉ាងហោចណាស់ ក៏ខ្ញុំធ្វើឲ្យលោកអ្នកចប់អារម្មណ៍ដែរ។ អ្វីដែលខ្ញុំចង់ឲ្យលោកអ្នកមើលឃើញ រឿងរបស់ យ៉ូប គឹត្រូវពេលសម្រាប់យើងសព្វថ្ងៃនេះណាស់ ពួកគេប្រឈមនឹងរឿងរ៉ាវដែលយើងប្រឈមសព្វថ្ងៃនេះ។
«នៅគ្រាគ្រោះអំណត់ ទ្រង់នឹងលោះអ្នកឲ្យរួពីសេចក្តីស្លាប់ ហើយនៅគ្រាសឹកសង្គ្គាមឲ្យរួបពីអំណាចដាវផង»។
និយាយបានម្យ៉ាងទៀតថា យើងជាគ្រិស្តបរិស័ទមិនដែលស្លាប់ទេក្នុងសង្រ្គាមទេ។ ពិត ឬមិនពិត?
«ផ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្តាតគេ ហើយកាលគ្រោះជ្ញាក់មកដល់ នោះអ្នកមិនត្រូវខ្នាបឡើយ។ អ្នកនឹងសើចឡកដល់គ្រោះជ្ញាក់ និងគ្រាអំណត់ ហើយមិនខ្លាចសត្វកំណាបនៅផែនដីផង»។
ទឹកដីភាគច្រើននៅអាហ្រ្វុីកត្រូវបានញាំញីដោយគ្រោះអត់ឃ្លាន។ តើគ្រិស្តបរិស័ទរួចខ្លួនឬ? នោះជា អ្វីដែលលោកអេលីផាសកំពុងនិយាយ។ ខ្ញុំមិនបកស្រាយវែងឆ្ងាយជាងនេះទៀតទេ ប៉ុន្តែពិបាករកខគម្ពីរនៅ កន្លែងណាមួយ ដែលនិយាយពីការទាំងអស់នោះ។
នេះជាការបកស្រាយរបស់ខ្ញុំ ខ្ញុំសូមជម្រាបជូនថា មិត្តភក្តិទាំងនោះបានប្រកាសដំណឹងល្អអំពីភាពចម្រុង ចម្រើនប្រាប់លោកយ៉ូប។ ពួកគេបាននិយាយថា៖ «ប្រសិនបើអ្នកមិនបានធ្វើបាបទេ អ្នកមិនឈឺទេ»។ តើ លោកអ្នកធ្លាប់ឮការនិយាយបែបនោះឬទេ? ការនិយាយបែបនោះឃោរឃៅណាស់ ពីព្រោះវាបន្ថែមអារម្មណ៍ ខុសឆ្គងពីលើអ្នកជំងឺថែមទៀត។ គ្រិស្តបរិស័ទជាច្រើននៅសព្វថ្ងៃ ចប់ផ្ដើមមានអារម្មណ៍ខុសឆ្គង នៅពេល ដែលពួកគេឈឺ ពីព្រោះពួកគេបានទទួលសេចក្ដីបង្រៀនដែលមិនពេញលេញ។ ការបង្រៀនបែបនោះ មិនខុស ទាំងអស់ ហើយក៏មិនត្រូវទាំងអស់ដែរ។ ការបង្រៀនបែបនោះ ជោគជ័យគួរសម ទើបមនុស្សចេះតែបង្រៀន បន្តទៀត។ ប្រសិនបើមិនជោគជ័យទេ ពួកគេមិនអាចបង្រៀនបន្តបានទេ ប៉ុន្តែការបង្រៀនបែបនោះ មិនមែន ជោគជ័យជានិច្ចនោះទេ។ អាមែ៉ន?
បន្ទាប់មក ពួកគេបង្ហាញរូបភាពដែលគួរឲ្យភ័យខ្លាចគ្រប់បែបយ៉ាង ដែលរង់ចំមនុស្សអាក្រក់។ តើ ពួកគេកំពុងនិយាយអ្វី? «យ៉ូបអើយ នេះជាអ្វីដែលអ្នកអាចរំពឹងបានថានឹងកើតឡើង»។ យ៉ូប ២០:២០-២៩ បទគម្ពីរនេះនិយាយអំពីមនុស្សអាក្រក់។ ខ្ញុំមិនអាចមើលបរិបទទាំងមូលបានទេៈ
«មុខជាគ្មានសេចក្ដីសុខនៅក្នុងបិត្តទេ ហើយនឹងទុករបស់ដែលគេពេញបិត្ត ឲ្យគង់នៅមិនបានឡើយ គ្មានសល់អ្វី ដែលគេមិនត្របាក់លេបបូលទៅនោះទេ ហេតុនោះសេចក្តីចម្រើនរបស់គេនឹងមិនស្ថិតស្ថេរឡើយ កាលណាដល់កំពូលនៃសេចក្តីបរិបូរ នោះគេនឹងគ្រូវខួះខាតវិញ ដៃនៃអស់អ្នកដែលមានសេចក្ដីលំបាកនឹងមកលើគេ ព្រះនឹងបោះសេចក្ដីក្រោធយ៉ាងសហ័ស មកចម្អែតពោះគេ ហើយទម្លាក់សេចក្តីក្រោធនោះមកលើគេ ទុកជាអាហារ។ គេនឹងរត់បេញពីគ្រឿងដែក ហើយធ្នួលង្គិននឹងបាញ់ទម្លុះខ្លួន គេនឹងដកបេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងបេញពីពោះគេមក នោះសេចក្តីតក់ស្លុតនឹងកើតមានឡើងដល់គេ អស់ទាំងសេចក្ដីងងឺតបនមកបង្វួចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានធេះបំផ្លាញគេ ព្រមទាំងបន្យុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង ឯផ្ទៃមេឃក៏នឹងសម្តែងពីអំពើទុប្ខរិតរបស់គេ ហើយទាំងផែនដីនឹងក្រោកឡើងទាស់នឹងគេដែរ»។
និយាយបានម្យ៉ាងទៀតថា៖ «យ៉ូបអើយ នោះហើយជាអ្វីដែលកើតឡើងដល់មនុស្សអាក្រក់ ហើយវា នឹងកើតឡើងដល់អ្នក»។
ការឆ្លើយតបរបស់លោកយ៉ូប ពិតជាគួរឲ្យចប់អារម្មណ៍មែន។
មានការមួយគួរឲ្យចប់អារម្មណ៍ ដែលលោកអ្នកប្រហែលជាមិនបានកត់សម្គាល់ទេ។ អេលីផាសបង្ហាញ ប្រាប់ប្រភពមួយនៃការបង្រៀនរបស់គាត់ ហើយនោះគឺជាវិញ្ញាណអាក្រក់។ សូមបើកទៅ យ៉ូប ៤:១២-១៦:
«រីឯមានសេចក្តីមួយបានពមកដល់ខ្ញុំ ដោយសម្ងាត់ ត្របៀកខ្ញុំបានទទួលពាក្យខឹបពីដំណើរនោះ។ នៅវេលាដែលការជាក់ស្តែង កំពុងតែបណ្តាលឲ្យគំនិតកម្រើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្សកំពុងដេកលក់ស៊ប់ នោះសេចក្ដីភំយខ្លាច ហើយញាំររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងផ្អឹងខ្ញុំរញ្ជួយផង។ មានវិញ្ញាណមួយកាត់មុខខ្ញុំទៅ ្ញុំកំព្រឺរមឡើង វិញ្ញាណនោះក៏ឈប់នឹងនៅ តែខ្ញុំរកសម្គាល់ជាមានរូបភាពយ៉ាងណាមិនបាន មានតែភាពជារូបនៅមុខខ្ញុំប៉ណ្ណោះ ្ញំក៏ពសំឡេងពោលមកថា...»។
នោះគឺជាការមកដល់របស់វិញ្ញាណអាក្រក់ ហើយវាបាននាំយកការភ័យខ្លាចយ៉ាងខ្លាំងមកជាមួយវា។ នេះជាសេចក្ដីដែលវិញ្ញាណនោះបាននិយាយ ហើយជាចំណុចសំខាន់នៃបញ្ហាទាំងមូលៈ
«តើមនុស្សដែលតែងតែស្លាប់ នឹងបានសុចរិតនៅជំពោះព្រះឬ? តើនឹងបា នបរិសុទ្ធនៅបំពោះព្រះដែលបានបង្កើតខ្លួនមកឬ? សូម្បីតែអ្នកបម្រើរបស់ព្រះអង្គ ទ្រង់ទុកបិត្តមិនបាន ហើយពួកទេវតារបស់ព្រះអង្គក៏ទ្រង់ប្រកាន់ជាមានកំហុសដែរ តើនឹងទៅជាយ៉ាងណា បំពោះមនុស្សដែលនៅក្នុងភាជនៈដី ដែលមានកំណើតមកពីពូលីដី ហើយដែលត្រូវឈ្លីទៅដូចជាដងួវ..»
តើនេះជាសារអ្វី? វាគួរឲ្យអស់សំំំណើច ហើយឥតកោតក្រែងដែលមនុស្សហ៊ានប្រកាសថាសុចរិតនៅ ចំពោះព្រះ ។ គ្មាននរណាម្នាក់អាចប្រកាសថាសុចរិតបានទេ នៅក្នុងព្រះវត្តមានរបស់ព្រះ។
ហើយប៊ីលដាឌនិយាយពីការដូចគ្នានោះ នៅក្នុងយ៉ូប ២៥:១-៦:
«នោះបីលដាឧ សាសន៍ស៊ូអា គាត់ឆ្លើយឡើងជា៖ «ព្រះបេស្តា និងសេចក្តីសែងខ្លាចនៅនឹងព្រះអង្គ ក៏ធ្វើឲ្យមានសេចក្តីសុខនៅស្ថានដ៏ខ្ពស់របស់ព្រះអង្គ។ ឯបំនួនពលទ័ពទ្រង់ តើនឹងរាប់បានឬ? តើមានអ្នកឯណាដែលពន្លឺទ្រង់មិនរះឡើងប៉ភ្លឺដល់គេនោះ? ដូច្នេះ ធ្វើដូបម្តេចឲ្យមនុស្សបានសុបរិតនៅបំពោះព្រះបាន ឬធ្វើដូបម្តេបឲ្យមនុស្សដែលកើតពីស្ត្រីមកបានបរិសុទ្ធ? មើល ទាំងខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះជ្លានៅព្រះនេត្ររបស់ព្រះអង្គផង បំណង់បើមនុស្សដែលជាដង្គវទទេ និងកូនមនុស្សដែលជាដង្កូវដែរ គើនឹងបានយ៉ាងណាទៅ!»។
និយាយបានម្យ៉ាងទៀតថា ការដែលមនុស្សប្រកាសថាសុចរិតនៅចំពោះព្រះ គឺជាគំនិតដែលគួរឲ្យអស់ សំណើចណាស់ ហើយខ្ញុំជឿថា នោះជារឿងសំខាន់ដែលសាតាំងកំពុងតែប្រឆាំង។ វាសើចចំអកឲ្យការប្រកាស ណាមួយដែលថាបានសុចរិតនៅចំពោះព្រះ។ ការសើចចំអកនោះ មកពីវិញ្ញាណ ប៉ុន្តែមិនមែនព្រះវិញ្ញាណរបស់ ព្រះទេ។ ខ្ញុំហៅវិញ្ញាណនោះថាវិញ្ញាណសាសនា។
ខ្ញុំមិនដឹងថា លោកអ្នកធ្លាប់ដោះស្រាយជាមួយវិញ្ញាណសាសនាដែរឬអត់ទេ។
ខ្ញុំនឹងប្រាប់លោកអ្នកអំពីវិញ្ញាណសាសនា។ គេល្អហួសពីការពិត។ គេប្រើភាពល្អរបស់គេ ដើម្បីធ្វើឲ្យ លោកអ្នកមានអារម្មណ៍ខុស។ មែនទេ? ប្រសិនបើលោកអ្នកមិនទាន់ជួបប្រទះវិញ្ញាណនោះនៅឡើយ ខ្ញុំដឹងថា លោកអ្នកនឹងជួបឆាប់ៗនេះ។ វិញ្ញាណនោះបោកបញ្ឆោតជាខ្លាំង ពីព្រោះ ដូចជាមិត្តភក្តិរបស់លោកយ៉ូបដូច្នេះ ដែរ គេប្រើភាសាដែលត្រឹមត្រូវ គេកាន់សាសនាលើសជាងព្រះទៅទៀត ហើយគេបង្កបញ្ហាគ្មានទីបញ្ចប់។
ខ្ញុំសុំសួរលោកអ្នកមួយសំណួរ។ តើបទគម្ពីរឆ្លើយដូចម្ដេច អំពីការដែលសួរថា តើមនុស្សអាចសុចរិត នៅចំពោះព្រះបានឬទេ? តើលោកអ្នករកមើលចម្លើយនៅកន្លែងណាក្នុងព្រះគម្ពីរ? តើកណ្ឌគម្ពីរណា? គឺ គម្ពីររ៉ូម ត្រូវហើយ។ នោះជាប្រធានបទរបស់គម្ពីររ៉ូម។ បញ្ហាទាំងមូលនៅក្នុងគម្ពីររ៉ូម គឺសេចក្ដីសុចរិត។ តើ មនុស្សអាចបានសុចរិតនៅចំពោះព្រះបានឬទេ? ព្រះមានបន្ទូលថា អាចបាន។ សាតាំងឆ្លើយថា មិនអាចបាន ទេ។ វាប្រើការបកស្រាយតាមបែបសាសនា ដើម្បីធ្វើឲ្យលោកអ្នកមានអារម្មណ៍ខុស។ តើនោះហាក់បីដូចជា នៅតែទាន់សម័យចំពោះលោកអ្នកឬទេ? ខ្ញុំចប់អារម្មណ៍ណាស់ គម្ពីរយ៉ូបមានអាយុកាលប្រហែលជា ៤,០០០ ឆ្នាំមកហើយ ប៉ុន្តែនៅតែទាន់សម័យ នៅតែពាក់ព័ន្ធនឹងស្ថានភាពដែលយើងជួបប្រទះសព្វថ្ងៃដូចគ្នា។
កូដ: RP-R187-103-KHM










