ហេតុអ្វីបានជារឿងទាំងនេះកើតឡើងចំពោះរាស្ដ្ររបស់ព្រះ វគ្គ២ (វគ្គ២)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 9
ក្នុងសារលិខិតថ្ងៃនេះ លោក Derek បកស្រាយយ៉ាងច្បាស់អំពីរបៀបដែលសាតាំងត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពរបស់វា មិនថាជាការនាំភ្លើងពីមេឃ ការបញ្ជូនខ្យល់បំផ្លិចបំផ្លាញ ការប្រើប្រាស់មនុស្ស ឬការវាយប្រហារលើសុខភាពមនុស្សឡើយ។ ចំណុចនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការយល់ដឹងអំពីព្រឹត្តិការណ៍នាពេលអនាគតក្នុងសៀវភៅវិវរណៈ។ លើសពីនេះ លោកក៏បានបង្ហាញពីរបៀបដែលសាតាំងព្យាយាមវាយប្រហារលើកេរ្តិ៍ឈ្មោះរបស់អ្នកបម្រើរបស់ព្រះផងដែរ។
Transcript
ចំណុចទីពីរគឺថា ព្រះជាអ្នកផ្ដួចផ្ដើម ហើយបានណែនាំប្រាប់ពីលោកយ៉ូប។ ប្រសិនបើលោកអ្នកមើល នៅក្នុង ជំពូក ១ ខ៨ ៖
«រួចព្រះយេហូវ៉ាសួរសាតាំងជា៖ “តីឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? ដ្បិត គ្មានអ្នកណាមួយ នៅផែនដីដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្នាប ”» ដល់ព្រះ ហើយបៀសបេញពីសេចក្តីអាក្រក់ផង"»។
លោកអ្នកប្រហែលជាមានអារម្មណ៍ថា មានកិត្តិយសណាស់ ប្រសិនបើព្រះមានបន្ទូលអំពីលោកអ្នក ប៉ុន្តែ សូមចំថា មានការជាច្រើនដែលមកជាមួយនឹងការសរសើរនេះ។ ពីព្រោះនៅពេលដែលព្រះអម្ចាស់បានណែនាំ អំពីលោកយ៉ូបប្រាប់អារក្សសាតាំង ព្រះអង្គបានធ្វើឲ្យលោកក្លាយជាផ្ទាំងសុីបទីមួយរបស់អារក្សសាតាំង។ ដូច្នេះ កុំឲ្យចង់បានរហ័សពេក តែត្រូវឲ្យប្រាកដថា លោកអ្នកអាចទទួលយកបាននូវអ្វីដែលមកជាមួយនឹងការសរសើរ នោះ។
លោកអ្នកភាគច្រើនដឹងហើយ ប្រពន្ធទីមួយរបស់ខ្ញុំ និងខ្ញុំ មានមណ្ឌលក្មេងមួយកន្លែង។ យើងចិញ្ចឹម កូនក្មេងជាច្រើន។ ដូចជាបេសកជនដទៃទៀតដែរ យើងផ្ញើខិតបណ្ណចេញទៅ យូរៗម្ដង មិនញឹកញាប់ទេ។ ហើយម្ដងងម្កាល យើងបានធ្វើរបាយការណ៍ល្អអំពីក្មេងស្រីណាម្នាក់ រួចយើងបានកត់សម្គាល់ឃើញថា ការនោះ បានបង្កើតបញ្ហាខាងវិញ្ញាណបែបពិសេសចំពោះក្មេងស្រីនោះ។ ការនោះបានធ្វើឲ្យពួកនាងជួបនឹងរឿងរ៉ាវដែល ពួកនាងនឹងមិនជួបឡើយ ប្រសិនបើយើងមិនបានសរសើរពួកនាងទេនោះ។ ព្រះបានមានបន្ទូលមកកាន់ខ្ញុំផ្ទាល់ ខ្លួនថា ចូរប្រយ័ត្នឲ្យមែនទែនចំពោះការសរសើរមនុស្ស ពីព្រោះ អ្នកបង្កើតបញ្ហាឲ្យពួកគេតាមរបៀបពីរយ៉ាងៈ ទីមួយ អ្នកមានទំនោរធ្វើឲ្យពួកគេមានអំនួតលើខ្លួនឯង ហើយទីពីរ លោកអ្នកធ្វើឲ្យពួកគេក្លាយជាឧបករណ៍ ស្រូបរន្ទះរបស់សាតាំង។
អ្វីដែលខ្ញុំចង់បង្ហាញប្រាប់លោកអ្នកនៅពេលនេះគឺថា ព្រះទ្រង់ជាអ្នកផ្ដើម។ អារក្សសាតាំងមិនមែនជា អ្នកដែលនិយាយពីលោកយ៉ូបទេ គឺព្រះដែលជាអ្នកមានបន្ទូលថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើ របស់យើងឬទេ?» ខ្ញុំគិតថា ខ្ញុំត្រូវតែនិយាយដោយគោរពថា ព្រះមានមោទនភាពចំពោះលោកយ៉ូប។ តើ ការនោះអាចទទួលយកបានទេ? ហេតុអ្វីបានជាយើងមិនសួរខ្លួនឯងថា តើព្រះទ្រង់អួតពីលោកអ្នក និងខ្ញុំ ឬទេ? តើមានអ្វីនៅក្នុងជីវិតរបស់យើង ដែលធ្វើឲ្យព្រះទ្រង់អួតឬទេ?
ចំណុចទីបីអំពីអារក្សសាតាំង គឺពាក់ព័ន្ធជាមួយនឹងប្រជារាស្រ្តរបស់ព្រះ។ អារក្សសាតាំងអាចធ្វើនៅ ក្នុងកម្រិតដែលព្រះអនុញ្ញាតឲ្យប៉ុណ្ណោះ។ ដូច្នេះ សូមមើលឧទាហរណ៍ខ្លួះអំពីចំណុចនោះ។ ជំពូក ១ ខ១២:
«ព្រះយេហូវ៉ាមានព្រះបន្ទូលតបឋា៖ «មើល៍! យើងប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នង » អំណាបឯងហើយ កុំឲ្យតែដាក់ដៃលើខ្លនគាត់ឡើយ»។
ឯងអាចដកយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់បាន កុំឲ្យតែប៉ះគាត់ឡើយ។ ដូច្នេះ សាតាំងមិនអាច ធ្វើហួសកម្រិតដែលព្រះអនុញ្ញាតឡើយ សូម្បីតែមួយសង់ទីមែ៉ត្រ។
បន្ទាប់មក សាតាំងបានត្រឡប់មកវិញ ដោយមានចម្លើយយ៉ាងនេះថា៖ «គាត់នៅស្មោះត្រង់ ដោយ សារតែមិនប៉ះពាល់ខ្លួនគាត់ទេ»។ ដូច្នេះ នៅក្នុងជំពូក ២ ខ៦ ព្រះអម្ចាស់មានបន្ទូលទៅសាតាំងថា៖
«មើល៍! យើងប្រគល់គាត់ទៅក្នងអំណាបឯងហើយ បូរប្រណឺដល់តែជីវិតគាត់ប៉ុណ្ណោះ»
ឯងអាចធ្វើអ្វីក៏បានដល់រូបកាយរបស់គាត់ ប៉ុន្តែឯងមិនអាចសម្លាប់គាត់បានឡើយ។ ក្នុងរយៈពេលតែ ពីរបីថ្ងៃប៉ុណ្ណោះ លោកយ៉ូបបានកើតដំបៅពេញខ្លួន ចប់តាំងពីបាតជើង រហូតដល់ក្រយៅក្បាល។ ដំបៅនោះ គឺជាបូសដែលឈឺចប់ណាស់ ក៏ធ្វើឲ្យអាម៉ាស់ខ្លាំងណាស់ដែរ។ តើនរណាបានធ្វើឲ្យមានបូស? អារក្ស សាតាំង។ ដូច្នេះ វាមានអំណាច ប៉ុន្តែវាមិនអាចធ្វើហួសពីកម្រិតដែលព្រះអនុញ្ញាតបានឡើយ។
ចំណុចនេះមានការអនុវត្តន៍មួយ ហើយការអនុវត្តន៍នោះគឺយ៉ាងនេះ ប្រសិនបើយើងកំពុងតែជួបប្រទះ ការលំបាកខាងវិញ្ញាណណាមួយ ហើយយើងមានអារម្មណ៍ថា អារក្សសាតាំងកំពុងតែសង្កត់សង្កិនយើង យើង មានសិទ្ធិតស៊ូនឹងអារក្សសាតាំងវិញ។ ព្រះគម្ពីរប្រាប់ថា ចូរតស៊ូនឹងវា នោះវានឹងរត់ចេញពីអ្នក។ ប៉ុន្តែ ប្រសិន បើលោកអ្នកតស៊ូនឹងវាហើយ ប៉ុន្តែវាមិនរត់ចេញ នោះការដ៏វៃឆ្លាតដែលត្រូវធ្វើគឺ ឈប់ ហើយនិយាយថា៖ «ព្រះអើយ តើព្រះអង្គកំពុងព្យាយាមបង្រៀនអ្វីដល់ទូលបង្គំ?» ពីព្រោះទាល់តែលោកអ្នករៀនមេរៀននោះ សិន ពុំនោះទេ ព្រះនឹងមិនបណ្ដេញសាតាំងចេញទេ។ ការនោះសំខាន់ខ្លាំងណាស់។ កុំចេះតែអធិស្ឋានដល់ព្រះ ពេលដែលនៅតែគ្មានចម្លើយ។ ឈប់អធិស្ឋានសិន ហើយសុំឲ្យព្រះទ្រង់បង្រៀនលោកអ្នកនូវអ្វីដែលព្រះអង្គមាន ដើម្បីឲ្យលោកអ្នករៀន។ សូមចំថា សាតាំងមិនអាចធ្វើការនោះបានទេ ប្រសិនបើព្រះមិនអនុញ្ញាត។
នៅក្នុងដែនកំណត់ទាំងនោះ បទគម្ពីរនេះបង្ហាញប្រាប់ថា សាតាំងមានអំណាចក្នុងផ្នែកខ្លះដែលសំខាន់។ វាមានអំណាចក្នុងកម្រិតខ្លះនៅលើភ្នាក់ងារជាមនុស្ស។ វាបានអង្រួនចិត្តសាសន៍សេបា និងសាសន៍ខាល់ដេឲ្យមក ប្លន់យកហ្វូងសត្វទាំងអស់របស់លោកយ៉ូប។ ពួកគេបានមក ពីព្រោះអារក្សសាតាំងបានអង្រួនចិត្តពួកគេ។ ខ្ញុំ គិតថា យើងភាគច្រើនមិនពិបាកជឿទេថា អារក្សសាតាំងនៅតែអាចអង្រួនចិត្តមនុស្ស ធ្វើឲ្យពួកគេក្លាយជា សត្រូវ។
ទីពីរ ហើយនេះប្រហែលជាកាន់តែធ្វើឲ្យភ្ញាក់ផ្អើលថែមទៀត គឺសាតាំងមានអំណាចខ្លះៗលើកត្តា ផ្សេងៗ។ សូមស្ដាប់អ្វីដែលវាអាចធ្វើបាន។ នៅក្នុងជំពូក ១ ខ១៦ ចែងថា៖
«ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃមកបញ្ចេះហ្វងបៀម និងពួកបាវព្រាវអស់ទៅហើយ...»។
តើនរណាទទួលខុសត្រូវសម្រាប់ភ្លើងដែលធ្លាក់ពីលើមេឃនោះ? គឺអារក្សសាតាំង មែនហើយ។
សូមចំថា នៅក្នុងគម្ពីរវិវរណៈ បានបញ្ជាក់ជាថ្មីថា នឹងមានហោរាក្លែងក្លាយ ជាអ្នកបម្រើរបស់អារក្ស សាតាំងដែលនឹងអាចហៅភ្លើងឲ្យធ្លាក់មកពីលើមេឃបាន។ លោកអ្នកគួរតែផ្លាស់ប្ដូរការគិតរបស់លោកអ្នក។ បញ្ហាមួយដែលគ្រិស្តបរិស័ទភាគច្រើនមានគឺ យើងសន្មត់ដោយស្វ័យប្រវត្តិថា ប្រសិនបើនរណាម្នាក់អាចធ្វើការ អស្ចារ្យបាន អ្នកនោះតំណាងឲ្យព្រះហើយ។ មិនមែនដូច្នេះទាំងអស់ទេ។ លោកអ្នកជាបេក្ខជនសម្រាប់ចញ់ បញ្ឆោតហើយ ប្រសិនបើលោកអ្នកទទួលយកថា រាល់ការអស្ចារ្យសុទ្ធតែមកពីព្រះ។ ចំណុចនោះសំខាន់ខ្លាំង ណាស់។
ទាក់ទងនឹងកត្តាទាំងនោះដែរ ក្នុង ខ ១៩ បទគម្ពីរចែងថា៖
«...ស្រាប់តែមានទ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុ៉ុផ្ទះទាំងបួនជ្រុង រំលំទៅលើកូន លោកស្លាប់អស់ទៅហើយ...»។
កូនទាំងប៉ុន្មានរបស់លោកយ៉ូប បានស្លាប់នៅក្នុងឧបត្តិហេតុធម្មជាតិមួយដ៏ចម្លែក។ មានខ្យល់គំហុកជា ខ្លាំងបក់មក ហើយបោកប្រមុំផ្ទះទាំងបួនជ្រុង។ ខ្ញុំប្រាប់លោកអ្នកថា នៅពេលណាមានខ្យល់បោកកន្រ្តាក់ផ្ទះ របស់លោកអ្នកពីជ្រុងទាំងបួន ភ្លាមនោះលោកអ្នកអាចដឹងបានថា ខ្យល់នោះមកពីសាតាំង។ កូនលោកយ៉ូប ទាំងអស់បានស្លាប់។ អារក្សសាតាំងមានអំណាចនោះ។ វាអាចគ្រប់គ្រងភ្លើងធ្លាក់មកពីលើមេឃ វាអាចគ្រប់ គ្រងខ្យល់តាមកម្រិតដែលព្រះមានបន្ទូល។
វាក៏មានអំណាចធ្វើឲ្យមានជំងឺផងដែរ ពីព្រោះនៅជំពូកបន្ទាប់បានប្រាប់ថា នៅពេលដែលព្រះទ្រង់ អនុញ្ញាតឲ្យវាវាយប្រហាររូបកាយលោកយ៉ូប វាបានចេញទៅធ្វើឲ្យលោកកើតបូសពេញខ្លួន ចប់តាំងពីបាត ជើង រហូតដល់ក្រយៅក្បាល។ មិនមែនជំងឺទាំងអស់សុទ្ធតែមកពីអារក្សសាតាំងទេ ប៉ុន្តែជំងឺខ្លះមកពីអារក្ស សាតាំងផ្ទាល់មែន។ ពេលខ្លះ ប្រសិនបើលោកអ្នកអាចដោះស្រាយការរបស់សាតាំងនៅក្នុងជំងឺបាន នោះនឹង មានការប្រោសឲ្យជាភ្លាមមួយរំពេច។
ឥឡូវនេះ ការបែបនោះមិនមែនសុទ្ធតែពិតទាំងអស់ទេ គឺមានតែពេលខ្លះប៉ុណ្ណោះដែលពិត ហើយអ្វី ដែលលោកអ្នកត្រូវការសង្កេតឲ្យដឹង គឺថា តើលោកអ្នកកំពុងដោះស្រាយជាមួយអ្វី។ ប៉ុន្តែ សូមចងចំថា ជំងឺ ខ្លះ អារក្សសាតាំងជាអ្នកបង្កឡើង។ លោកអ្នកទំនងជាមិនទទួលបានការប្រោសឲ្យជាភ្លាមទេ រហូតដល់លោក អ្នករកឃើញមូលហេតុ ហើយដោះស្រាយជាមួយមូលហេតុនោះភ្លាម។
ហេតុការណ៍ចុងក្រោយដែលខ្ញុំចង់ចង្អុលបង្ហាញអំពីអារក្សសាតាំង គឺថា វាវាយប្រហារចរិតរបស់អ្នក បម្រើព្រះ។ វាជាមេល្បិច។ វាតែងតែរកវិធីដេញដោលភាពស្មោះត្រង់របស់អ្នកបម្រើព្រះ ហើយលោកអ្នក ឃើញវានិយាយនៅក្នុងជំពូក ១ ខ៩ ដល់ ១១:
«ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ?...»
និយាយបានម្យ៉ាងទៀតថា គាត់បានផលប្រយោជន៍គ្រប់បែបយ៉ាង។ ហេតុអ្វីបានជាគាត់មិនគួរកោត ខ្លាចព្រះអង្គនោះ នេះជាការចេទប្រកាន់បំណងចិត្តរបស់លោកយ៉ូប។
បន្ទាប់មក នៅក្នុងជំពូក ២ ខ៤ និងខ៥:
«សាតាំងទូលតបជា៖ «ស្បែកឲ្យធួននឹងស្បែកបុះ មនុស្សសុខបិត្តលះបង់ទាំងអស់បោល ដើម្បីឲ្យ បានជីវិតគង់នៅ ប៉ុន្តែ បើព្រះអង្គគ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង និងសាប់គាត់ នោះគាត់នឹង ប្រមាជដល់ព្រះអង្គ នៅបំពោះព្រះភក្រ្ររបស់ព្រះអង្គមិនទាន»។
លោកអ្នកយល់ទេ? អារក្សសាតាំងតែងតែមានវិធីចេទប្រកាន់អ្នកបម្រើព្រះថាមានបំណងចិត្ត អាក្រក់។ ហើយការនេះ បង្ហាញពីការព្រមានមួយ ព្រោះមានការជាច្រើនដែលបាននិយាយអំពីអ្នកបម្រើព្រះ នៅអាមេរិកសព្វថ្ងៃ។ គួរឲ្យសោកស្ដាយ ពាក្យខ្លះវាជារឿងពិត។ ប៉ុន្តែសូមកុំជួយអារក្សសាតាំងធ្វើកិច្ចការ នេះឡើយ វាជាមេចេទប្រកាន់ពួកបងប្អូន យើងមិនចំបាច់ធ្វើកិច្ចការនោះទេ។ មែនទេ? លោកអ្នកខ្លះត្រូវ ប្រែចិត្ត ពីព្រោះលោកអ្នកបានត្រឡប់ជាអ្នកចេទប្រកាន់ ហើយសូមចំថា នៅពេលដែលលោកអ្នកធ្វើកិច្ច ការនោះ លោកអ្នកកំពុងធ្វើកិច្ចការបស់សាតាំងហើយ វាមិនត្រូវការជំនួយយរបស់លោកអ្នកទេ។ ឈប់ទៅ។
មិត្តភក្តិលោកយ៉ូបបានមក ហើយដូចដែលខ្ញុំបាននិយាយរួចមកហើយ ពួកគេបានអង្គុយប្រាំពីរថ្ងៃឥត មាននិយាយស្ដីអ្វីទេ។ លោកអ្នកប្រហែលជាពិបាកនឹងស្រមៃមើលទិដ្ឋភាពនោះ ប៉ុន្តែក្រោយពីបានទៅមជ្ឈឹម បូព៌ារួចហើយ ខ្ញុំអាចស្រមៃមើលដោយងាយអំពីរូបភាពអ្នកមជ្ឈឹមបូព៌ាធ្វើបែបនោះសព្វថ្ងៃ។ ពួកគេផ្សេងពី យើង។ ហើយប្រសិនបើលោកអ្នកស្គាល់ពួកគេ លោកអ្នកយល់ព្រះគម្ពីរកាន់តែច្បាស់ ពីព្រោះព្រះគម្ពីរគឺជា សៀវភៅដែលចេញពីមជ្ឈឹមបូព៌ា មែនទេ? ហើយអ្នកសរសេរកណ្ឌគម្ពីរទាំងប៉ុន្មាន គឺជាអ្នកមជ្ឈឹមបូព៌ា លើកលែងតែម្នាក់ប៉ុណ្ណោះជាជនជាតិយូដា សូមកុំភ្លេចពីការនោះ។
ដូច្នេះ អ្វីទាំងអស់ដែលខ្ញុំកំពុងនិយាយគឺថា លោកអ្នកអាចគិតបានថា អាកប្បកិរិយារបស់មនុស្សនៅ ក្នុងកណ្ឌគម្ពីរយ៉ូបអស្ចារ្យខ្លាំងណាស់ ប៉ុន្តែតាមពិត គឺនៅមជ្ឈឹមបូព៌ា។ ខ្ញុំចង់និយាយថា មានការផ្លាស់ប្ដូរធំៗជា ច្រើននៅក្នុងរយៈពេល ៤០ ឆ្នាំមកនេះ ពីព្រោះវប្បធម៌លោកខាងលិច បានធ្វើឲ្យមនុស្សស្ទើរតែគ្រប់គ្នា នៅ គ្រប់ទីកន្លែង ទៅជាពុករលួយ។ ខ្ញុំមិនមែននិយាយថា វប្បធម៌អារ៉ាប់សុទ្ធតែត្រូវតាមព្រះគម្ពីរទេ ប៉ុន្តែភាគ ច្រើនគឺត្រូវ។ ខ្ញុំអរព្រះគុណព្រះ ដែលបានទៅឃើញវប្បធម៌នោះ យ៉ាងហោចណាស់ក៏មួយរយៈពេលខ្លីដែរ ពី ព្រោះបានធ្វើឲ្យខ្ញុំយល់របៀបគិតនៅមជ្ឈឹមបូព៌ា ដែលខុសប្លែកយ៉ាងខ្លាំងពីរបៀបគិតនៅពេលបច្ចុប្បន្នរបស់ លោកខាងលិច ជាពិសេសរបៀបគិតរបស់ជនជាតិអាមេរិក។
ខ្ញុំស្រៀវខ្លួន នៅពេលដែលខ្ញុំអាន ឬឮអំពីអ្នកការទូតចរចជាមួយពួកអារ៉ាប់ ពីព្រោះពួកគេគិតមិនដូច គ្នា។ ខ្ញុំសុំប្រាប់លោកអ្នកថា អ្នកគ្រប់គ្រងអារ៉ាប់ មិនបានផ្លាស់ប្ដូរអ្វីមួយ ដែលជាលទ្ធផលចេញពីការចរច ទាំងអស់នោះឡើយ។ ពួកគេនៅតែមានគោលបំណងដដែល ហើយពួកគេនៅតែប្រកាន់តាមគោលបំណងនោះ ដដែល។ ខ្ញុំមិនលម្អិតរឿងនោះទេ ពីព្រោះជារឿងនយោបាយ ប៉ុន្តែព្រះគម្ពីរកំពុងបំភ្លឺយ៉ាងច្បាស់អំពីរឿង បែបនោះ។
ឥឡូវនេះ មិត្តភក្តិរបស់លោកយ៉ូបបានមក ហើយពួកគេគឺជាអ្នកពូកែវោហា។
ជាដំបូង ពួកគេបាននិយាយជាលក្ខណៈវិលជុំទៅលោកយ៉ូបថា «អ្នកបានធ្វើបាបហើយ បានជាហេតុ ការណ៍ទាំងអស់នេះកើតឡើងដល់អ្នក»។ ពួកគេមិនបាននិយាយបែបនោះត្រង់ៗភ្លាមទេ ប៉ុន្តែលោកយ៉ូបបាន ដឹងច្បាស់ល្មមពីអ្វីដែលពួកគេកំពុងនិយាយ ហើយពួកគេដឹងពីអ្វីដែលពួកគេចង់និយាយ។ ការជាប់ពាក់ព័ន្ធ នេះ នឹងមិនកើតឡើងចំពោះលោកអ្នកទេ ប្រសិនបើលោកអ្នកមិនបានធ្វើបាប។ ដូច្នេះ លោកអ្នកនឹងឃើញ គំនិតនោះ ដែលលោកយ៉ូបកំពុងតែប្រកាន់យក «ប៉ុន្តែខ្ញុំមិនបានធ្វើបាបទេ»។ លោកអ្នកដឹងថា លោកនិយាយ ត្រូវ លោកមិនបានធ្វើបាបទេ។ លោកអ្នកនឹងឃើញតាំងពីដំបូងរហូតដល់ចប់ថា ព្រះមិនដែលចេទប្រកាន់ លោកយ៉ូប ថាលោកបានធ្វើបាបនោះទេ។ លោកជាមនុស្សសុចរិតតាំងពីដើមរហូតដល់ចប់។ នោះជាអ្វីដែល ធ្វើឲ្យកណ្ឌគម្ពីរនេះស្មុគស្មាញ។ មនុស្សបែបសាសនាជាច្រើន មិនគិតបែបនោះទេ។ ពួកគេគិតដូចជាមិត្តភក្តិ របស់លោកយ៉ូប គឺថា «ការនេះបានកើតឡើងដល់លោក ពីព្រោះលោកប្រាកដជាបានធ្វើបាបហើយ»។ រឿង នេះមិនមែនដូច្នេះទេ។ ដូចដែលខ្ញុំនិយាយរួចហើយ ពួកគេមិនបានមកនិយាយបែបនោះភ្លាមទេ ប៉ុន្តែនោះជាអ្វី ដែលពួកគេចង់និយាយ។
កូដ: RP-R187-102-KHM










