ហេតុអ្វីបានជារឿងទាំងនេះកើតឡើងចំពោះរាស្ដ្ររបស់ព្រះ វគ្គ២ (វគ្គ១)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 10
លោក Derek ចាប់ផ្តើមសិក្សាគម្ពីរយ៉ូប ដោយរៀបរាប់ពីបុរសសុចរិតម្នាក់ដែលជួបគ្រោះមហន្តរាយ។ តើលោកមានជំហរបែបណានៅចំពោះព្រះ? លោក Derek បកស្រាយពីមូលហេតុដែលសាតាំងព្យាយាមប្រឆាំងនឹងលោកយ៉ូប រួចណែនាំឱ្យយើងស្គាល់អ្នកដែលគេហៅថាមិត្តភក្តិទាំងបីនាក់របស់លោក។
Transcript
លោកអ្នកភាគច្រើនដឹង លោកអ្នកខ្លះមិនដឹង គឺថា យើងនឹងសិក្សាកណ្ឌគម្ពីរយ៉ូប។ ខ្ញុំត្រូវតែសន្មត់ថា លោកអ្នកដឹងរឿងលោកយ៉ូបខ្លះហើយ បើមិនដូច្នេះទេ លោកអ្នកពិបាកតាមឲ្យទាន់ហើយ។ អ្នកដែលខ្ញុំអាច ប្រាប់ឲ្យដឹងមុនបាន ខ្ញុំបានប្រាប់ឲ្យដឹងមុនរួចហើយ គឺថា យើងនឹងសិក្សាអំពីលោកយ៉ូប ហើយខ្ញុំបានប្រាប់ ពួកគេអានឲ្យចប់កណ្ឌគម្ពីរនេះ។ ខ្ញុំដឹងប្រាកដថា លោកអ្នកខ្លះគិតថាពិបាកបន្តិច ប៉ុន្តែលោកអ្នកប្រហែលជា ត្រូវខាំមាត់សង្កត់ចិត្តហើយ។
សាមញ្ញទេ កណ្ឌគម្ពីរនេះសង្ខេបមកថា មានបុរសម្នាក់សុចរិតខ្លាំងណាស់។ គាត់ជាមនុស្សដែលសុចរិត ជាងគេបំផុតនៅលើផែនដី នាសម័យរបស់លោក។ លោកមានឈ្មោះថា យ៉ូប និងជាអ្នកដែលមានទ្រព្យសម្បត្តិ ស្ដុកស្ដម ហើយចម្រុងចម្រើនជាខ្លាំង។ ការនោះលើកទឹកចិត្តខ្ញុំឲ្យដឹងថា យើងអាចសុចរិតផង និងមានទ្រព្យ សម្បត្តិផង។ មនុស្សជាច្រើនគិតថា មិនដូច្នេះទេ ប៉ុន្តែលោកយ៉ូប ជាមនុស្សបែបនោះ។
បន្ទាប់មក មានការសន្ទនានៅស្ថានសួគ៌ រវាងព្រះ និងអារក្សសាតាំង។ យើងនឹងអានផ្នែកនោះបន្តិច នៅពេលក្រោយ។ ព្រះបានអួតពីលោកយ៉ូប ប្រាប់អារក្សសាតាំងថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នក បម្រើរបស់យើងឬទេ? ដ្បិតគ្មានអ្នកណាមួយ នៅផែនដីដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀង ត្រង់»។ អារក្សសាតាំងពូកែល្បិចកលណាស់ វាបាននិយាយថា៖ «មិនចម្លែកទេ ព្រះអង្គធ្វើសព្វគ្រប់ទាំងអស់ ឲ្យគាត់។ ព្រះអង្គការពារគាត់ ព្រះអង្គផ្គត់ផ្គង់ឲ្យគាត់ ហើយគាត់ចម្រុងចម្រើនឡើង។ ព្រះអង្គគ្រាន់តែដក យកអ្វីៗទាំងអស់ដែលគាត់មាន ហើយមើលថាតើគាត់នឹងមានប្រតិកម្មយ៉ាងណា»។ អស្ចារ្យណាស់ ព្រះទ្រង់ មានបន្ទូលថា៖ «បាន ឯងអាចដកយកអ្វីៗទាំងអស់ដែលគាត់មាន ប៉ុន្តែមិនត្រូវដកយកជីវិតរបស់គាត់ទេ»។ នោះក៏កើតមានគ្រោះមហន្តរាយបន្តបន្ទាប់គ្នាមកលើលោកយ៉ូប និងគ្រួសាររបស់លោក។ កូនទាំងអស់របស់ លោក មានប្រុសប្រាំពីរនាក់ និងស្រីបីនាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់តែមួយ ហើយទ្រព្យសម្បត្តិទាំងអស់ របស់លោកត្រូវបានដកចេញពីលោក មានភ្លើងធ្លាក់មកពីលើមេឃ ហើយឆេះសត្វអូដ្ឋរបស់លោក។ ខ្ញុំចង់ និយាយថា នោះជាគ្រោះមហន្តរាយផ្ទួនៗ បន្តបន្ទាប់គ្នា។ តើនរណានៅពីក្រោយរឿងនោះ? គឺអារក្សសាតាំង ត្រូវហើយ។ បន្តិចទៀត យើងនឹងសិក្សារឿងនោះ។
ដូច្នេះ លោកយ៉ូបបានជួបគ្រោះមហន្តរាយបន្តបន្ទាប់គ្នា រួចអារក្សសាតាំងទៅស្ថានសួគ៌ម្ដងទៀត ហើយ ព្រះបានសួរទៅវាថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? ឯងបណ្ដាលឲ្យយើងទាស់ នឹងគាត់ ដើម្បីនឹងបំផ្លាញគាត់ ដោយឥតហេតុ ឥតផលក៏ដោយ គង់តែគាត់មិនបានបែរមកទាស់នឹងយើងទេ។ គាត់បានចុះចូលជាមួយយើងហើយ»។ អារក្សសាតាំង មេល្បិច បាននិយាយថា៖ «មិនចម្លែកទេ ប្រសិនបើ ព្រះអង្គគ្រាន់តែប៉ះរូបកាយរបស់គាត់ គាត់សុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីឲ្យបានសុខភាព ប្រសិនបើព្រះអង្គ គ្រាន់តែប៉ះរូបកាយរបស់គាត់ ហើយមើលថាតើនឹងមានអ្វីកើតឡើងចំពោះគាត់»។ ដូច្នេះ ព្រះអម្ចាស់មាន បន្ទូលទៅអារក្សសាតាំងថា៖ «ឯងអាចប៉ះគាត់បាន ប៉ុន្តែមិនត្រូវដកយកជីវិតរបស់គាត់ទេ»។
អារក្សសាតាំងបានចេញទៅ ហើយព្រះគម្ពីរប្រាប់ថា៖ «វាធ្វើឲ្យលោកយ៉ូបកើតដំបៅដ៏អាក្រក់ ចប់ តាំងពីបាតជើងរហូតដល់ក្រយៅក្បាល»។ ដូច្នេះ នោះជាការចង្អុលបង្ហាញប្រាប់មួយទៀត ពីអ្វីដែលអារក្ស សាតាំងអាចធ្វើបាន។ អ្នកខ្លះមិនចូលចិត្តសេចក្ដីពិតនេះទេ ប៉ុន្តែមាននៅទីនេះ។
លោកយ៉ូបកំពុងតែអង្គុយនៅលើគំនរផេះ បាត់បង់អ្វីៗគ្រប់យ៉ាង ហើយមានអំបែងឆ្នាំងកៀរខ្ទុះចេញពី ដំបៅរបស់លោក ហើយមិត្តភក្តិរបស់លោកបីនាក់ មកចូលមក ហើយពេលខ្លះ ខ្ញុំគិតពីអ្វីដែលមនុស្សនិយាយ ថា៖ «មានមិត្តសម្លាញ់បែបនោះ អ្នកមិនចំបាច់មានសត្រូវទេ»។ ពួកគេបានមកដើម្បី«កម្សាន្តចិត្ត»លោក។ ពួកគេបានអង្គុយក្បែរលោក រយៈពេលប្រាំពីរថ្ងៃ គ្មាននរណាម្នាក់និយាយអ្វីឡើយ។ បន្ទាប់មក ពួកគេបាន ចប់ផ្ដើមនិយាយចេទលោកយ៉ូប។ យើងនឹងមើលដោយសង្ខេប ពីអ្វីដែលពួកគេនិយាយ និងដោយសង្ខេបផង ដែរអំពីការឆ្លើយតបរបស់លោកយ៉ូប។
សូមមើលទៅជំពូក ៤២ ខ ៧ និង ខ ៨ បន្ដិច នោះចំណុចនេះ ជាច្រកទ្វារដែលព្រះបានបើកឲ្យខ្ញុំ ដើម្បីព្យាយាមស្វែងយល់ពីនៃអត្ថន័យកណ្ឌគម្ពីរនេះ។ ខ្ញុំចង់ប្រាប់លោកអ្នកយ៉ាងច្បាស់ថា មានការជាច្រើននៅ ក្នុងកណ្ឌគម្ពីរយ៉ូបដែលខ្ញុំនៅតែមិនយល់ ប៉ុន្តែខ្ញុំគិតថា បទគម្ពីរនោះ បានផ្ដល់ឲ្យខ្ញុំមានផ្លូវដើម្បីពន្យល់ពីអាថ៌ កំបាំងខ្លះ។ មកដល់ចុងបញ្ចប់នៃកណ្ឌគម្ពីរនេះ លោកយ៉ូបបាននិយាយហេតុផលរបស់លោក មិត្តភក្តិលោកទាំង បីនាក់ បាននិយាយហេតុផលរបស់ពួកគេ អ្នកកំឡោះអេលីហូវ បាននិយាយហេតុផលរបស់គាត់។ បន្ទាប់មក ព្រះបានយាងមក ហើយមានបន្ទូលផ្ទាល់ទៅកាន់លោកយ៉ូប បីបួនជំពូក។ យើងនឹងមើលពីរបៀបដែលលោក យ៉ូបឆ្លើយតបពេលក្រោយ។
នេះជាបទគម្ពីរដែលខ្ញុំចង់អានជូនលោកអ្នកៈ
«ក្រោយដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពាក្យទាំងនេះដល់លោកយ៉ូបហើយ ទ្រង់មានព្រះបន្ទូល ដល់អេលីផាស ជាសាសន៍ថេម៉ាន (ជាមិត្តភក្តិទីមួយ) ថា យើងមានកំហឹងនឹងឯងហើយ ព្រមទាំងគូ កនឯងទាំងពីរនេះផង (គឺប៊ីលដាឌ និង សូផារ) ដ្បិតអ្នករាល់គ្នាមិនបាននិយាយសេចក្តីដែលត្រឹមត្រូវ ពីយើង ដូចជាយ៉ូប ជាអ្នកបម្រើយើងទេ...
អ្នកទាំងបីនាក់នេះ និយាយសេចក្ដីដែលខុស។ លោកយ៉ូបនិយាយសេចក្ដីដែលត្រឹមត្រូវ។ នៅខបន្ទាប់ ការនេះបញ្ជាក់ឡើងវិញម្ដងទៀតៈ
ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ឥឡវ រួបថាយតង្វាយដុតសម្រាប់ខ្លនទៅ នោះយ៉ូប ជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចមួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិន បាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដួបជាយ៉ូប ជាអ្នកបម្រើយើងឡើយ»។
ដូច្នេះ សំណួរដែលខ្ញុំមានគឺថា តើមិត្តភក្តិទាំងនោះបាននិយាយអ្វីបានជាព្រះមិនទទួល ហើយហេតុអ្វីបាន ជាព្រះទទួលអ្វីដែលលោកយ៉ូបនិយាយ? ពីព្រោះលោកយ៉ូបបាននិយាយសេចក្ដីអវិជ្ជមានជាច្រើនអំពីព្រះ។ លោកបាននិយាយថា ព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ។ ព្រះអង្គមិនបានប្រព្រឹត្តត្រឹមត្រូវចំពោះខ្ញុំទេ ហើយព្រះមិនបានរអ៊ូរទាំទេ។ ព្រះអង្គបានមានបន្ទូលថា លោកយ៉ូបបាននិយាយសេចក្ដីដែលត្រឹមត្រូវ។
ប៉ុន្តែ សម្រាប់មិត្តភក្តិដទៃទៀតដែលបានលើកឡើងហេតុផលបែបសាសនាយ៉ាងវែងអន្លាយ ព្រះអង្គ មានបន្ទូលថា៖ «អ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើងទេ»។
ដូច្នេះ នេះជារបៀបដែលខ្ញុំចូលមកកាន់កណ្ឌគម្ពីរនេះ ដើម្បីរកឲ្យឃើញមូលហេតុដែលព្រះមិនទទួល យកពាក្យរបស់មិត្តភក្តិទាំងនោះ និងមូលហេតុដែលព្រះទទួលពាក្យរបស់លោកយ៉ូប។ ពីព្រោះមនុស្សបែប សាសនា ដូចជាលោកអ្នក ឬក៏ខ្ញុំ យើងនឹងមានប្រតិកម្មផ្ទុយ។ យើងនឹងនិយាយថា សេចក្ដីដែលពួកមិត្តភក្តិបាន និយាយសុទ្ធតែត្រឹមត្រូវ ប៉ុន្តែសេចក្ដីដែលលោកយ៉ូបនិយាយសុទ្ធតែខុស។ ព្រះមិនបានមានប្រតិកម្មបែបនោះទេ ដូច្នេះ នោះជារបៀបដែលយើងនឹងមើលទៅកណ្ឌគម្ពីរនេះ។
ការទីមួយដែលខ្ញុំចង់ជម្រាបជូន ជាប្រភេទដែលហាក់ដូចជារឿងចៃដន្យក្នុងរបៀបមួយ ប៉ុន្តែមានសារៈ សំខាន់ គឺថា តើកណ្ឌគម្ពីរយ៉ូបបង្ហាញប្រាប់យើងដូចម្ដេចអំពីអារក្សសាតាំង? កណ្ឌគម្ពីរនេះបង្ហាញប្រាប់យើង ពីការសំខាន់ជាច្រើនដែលយើងត្រូវដឹង។ ទីមួយ កណ្ឌគម្ពីរនេះបង្ហាញប្រាប់ថា អារក្សសាតាំងអាចស្ថិតនៅក្នុង ចំណោមពួកទេវតារបស់ព្រះបាន។ ការនេះមានបង្ហាញប្រាប់ពីរដងនៅក្នុងជំពូក ១ ខ៦ និងជំពូក ២ ខ១។ យើងនឹងត្រឡប់ទៅជំពូក ១ ខ៦ វិញៈ
«មានថ្ងៃមួយ ពេលដែលពួកកូនព្រះ (នោះជាពួកទេវតា។ ខ្ញុំមិនមានពេលលម្អិតជំណុបនេះទេ ប៉ុន្តែខ្ញ អាបបង្ហាញប្រាប់លោកអ្នកបនបេញពីអត្ថបទគម្ពីរនេះ) បនទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយ អារក្សសាតាំងក៏មកនៅក្នងជំណោមគេដែរ ព្រះយេហូវ៉ាមានព្រះបន្ទួលសួរសាតាំងឋា៖ «តើឯងមកពី ណា?» សាតាំងទុលឆ្លើយជា៖ «មកពិដើរបុះឡើងទៅមកនៅផែនដី»។
ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងថា អារក្សសាតាំងកំពុងធ្វើអ្វី វាកំពុងដើរចុះឡើងទៅមកនៅផែនដី និងបង្កបញ្ហាគ្រប់បែបយ៉ាងដែលវាអាចធ្វើបានដល់មនុស្សគ្រប់គ្នា។ ១ ពេត្រុស ចែងថា៖
អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្គ ដើម្បីរកអ្នកណា ម្នាក់ដែលវាអាបនឹងត្របាក់លេបបាន។
លោកអ្នកត្រូវដឹងការនោះ។ អារក្សសាតាំងវាអស់សិទ្ធហើយ ប៉ុន្តែវាបានចូលមកក្នុងព្រះវត្តមានរបស់ ព្រះជាមួយនឹងពួកទេវតា។
បន្ទាប់មក នៅក្នុងយ៉ូប ២ ខ ១ ប្រាប់ថា៖
«មានថ្ងៃមួយ ពេលដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មក នៅក្នងបំណោមគេដែរ ( ដើម្បីបង្ហាញខ្នននៅបំពោះព្រះយេហូវ៉ា )»។
ឥឡូវនេះ ខ្ញុំនឹងផ្ដល់ជូនលោកអ្នកនូវការបកស្រាយបន្ដិចនៅក្នុង ២កូរិនថូស ១១:១៤។ ដោយមាន ប្រសាសន៍អំពីពួកសាវកក្លែងក្លាយ លោកប៉ុលមានប្រសាសន៍នៅក្នុង ខ ១៣ ថា៖
«ដ្បិតមនុស្សបែបនោះជាសាវកក្លែងក្លាយ ជាអ្នកធ្វើការធបោក ដោយក្លែងខ្ននធ្វើជាសាវករបស់ ព្រះគ្រីស្ទ»
យើងត្រូវដឹងថា ការនោះនៅតែកើតឡើងនៅសព្វថ្ងៃនេះ ហើយមិនចម្លែកទេ ពីព្រោះសូម្បីតែអារក្ស សាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។ នេះជាគំនិតរបស់ខ្ញុំ គឺខ្ញុំគិតថា អារក្សសាតាំងបានមកក្នុងចំណោម ពួកទេវតាដទៃទៀត មើលទៅដូចជាពួកទេវតា ហើយទេវតាដទៃទៀតប្រហែលជាមិនស្គាល់វាទេ។ សរុបមក មានទេវតារាប់លានរាប់កោដិ គឺសល់សែន តាមដែលបទគម្ពីរប្រាប់។ នោះមិនមែនជាចំនួនប្រាកដទេ។ ប៉ុន្តែ នៅកណ្ដាលទេវតាទាំងសល់សែននេះ មានមួយស្អាត ហើយភ្លឺចែងចំង។ ទេវតាដទៃទៀត ហាក់បីដូចជាមិន បានសង្កេតដឹងអ្វីអំពីវាទេ។ ព្រះមានបន្ទូលថា៖ «សាតាំង ឯងកំពុងធ្វើអ្វីនៅទីនេះ? តើឯងបានចូលមកក្នុង ជំនុំនេះដោយរបៀបណា?»
ដូច្នេះ នោះជាការដ៏សំខាន់មួយដែលត្រូវចងចំ។ ខ្ញុំមិនដឹងថា ការនោះនៅតែពិតនៅសព្វថ្ងៃនេះដែរ ឬអត់នោះទេ។ ខ្ញុំក៏មិនស្គាល់បទគម្ពីរដែលប្រាប់ថា ការនោះបានផ្លាស់ប្ដូរដែរ។ អារក្សសាតាំងនៅតែអាចចូល ទៅឯព្រះបាន តាមកម្រិតណាមួយ។ វិវរណៈ ១២:១០ ប្រាប់ថា វាចេទប្រកាន់យើងជាប្រជារាស្រ្តរបស់ព្រះ នៅចំពោះបល្ល័ង្ករបស់ព្រះអង្គ ទាំងយប់ទាំងថ្ងៃ។ ដូច្នេះ វាត្រូវតែអាចចូលទៅបានដើម្បីធ្វើការនោះ។ ការដ៏ សំខាន់មួយដែលយើងនឹងមិននិយាយ គឺរបៀបដោះស្រាយការចេទប្រកាន់របស់អារក្សសាតាំង។ ខ្ញុំសូមឲ្យ ចម្លើយលោកអ្នក ប៉ុន្តែខ្ញុំមិនបកស្រាយទេ គឺនៅវិវរណៈ ១២:១១៖
«ប៉ុន្តែ គេ (គឺពួកអ្នកជឿនៅផែនដី) បានឈ្នះវា ដោយសារឈាមរបស់កូនបៀម និងដោយសារ សេ០ក្តីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ»។
ការនេះត្រូវការមនុស្សមួយប្រភេទដើម្បីឈ្នះអារក្សសាតាំង គឺអ្នកដែលមានចិត្តប្ដូរផ្ដាច់ អ្នកដែលមិន ស្រឡាញ់ជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។ ខ្ញុំឲ្យនិយមន័យមនុស្សបែបនោះថា គឺជាអ្នកដែលធ្វើ តាមបំណងព្រះហឫទ័យរបស់ព្រះ សំខាន់ជាងនៅរស់។ ប្រសិនបើលោកអ្នកត្រូវជ្រើសរើស លោកអ្នកនឹងធ្វើ តាមបំណងព្រះហឫទ័យរបស់ព្រះ ហើយសុខចិត្តស្លាប់សម្រាប់កិច្ចការនោះ ជាជាងសម្របសម្រួល ហើយនៅ រស់។ អារក្សសាតាំងមិនខ្វល់ទេជាមួយគ្រិស្តបរិស័ទដែលគ្មានចិត្តប្ដូរផ្ដាច់។ ប្រភេទគ្រិស្តបរិស័ទដែលធ្វើឲ្យវា ខ្វល់ គឺគ្រិស្តបរិស័ទដែលមានចិត្តប្ដូរផ្ដាច់ ជាអ្នកដែលមិនស្រឡាញ់ជីវិតរបស់ខ្លួន ទោះជាត្រូវស្លាប់ក៏ដោយ។
ឡេនីន ជាធម្មតា ខ្ញុំមិនដកស្រង់សម្ដីលោកទេ ប៉ុន្តែ ពេលមួយ លោកបាននិយាយនៅគ្រាដែលមនុស្ស ស្ដាប់លោកថា៖ «ពួកកុម្មុយនីស គឺជាមនុស្សស្លាប់ដែលដេកសម្រាក “COMMUNISTS ARE DEAD MEN ON FURLOUGH.” »។ និយាយបានម្យ៉ាងទៀតថា គាត់ចង់និយាយថា នៅពេលដែលលោកអ្នកក្លាយជា សមាជិកបក្សកុម្មុយនីស្ត នោះគឺជាការកាត់ទោសប្រហារជីវិតរបស់លោកអ្នក។ លោកអ្នកនឹងស្លាប់ ប្រហែលជា នៅក្នុងគុក ប្រហែលជាព្យួរនៅលើបង្គោលឈើ ប្រហែលជានៅផ្លូវទាល់ ប៉ុន្តែលោកអ្នកនឹងស្លាប់។ មុននឹង លោកអ្នកស្លាប់ លោកអ្នកជាមនុស្សស្លាប់រួចទៅហើយ។ ក្នុងន័យម្យ៉ាង ខ្ញុំជឿថា រឿងនេះគួរតែពិតប្រាកដ សម្រាប់គ្រិស្តបរិស័ទ។ គ្រិស្តបរិស័ទគឺជាមនុស្សស្លាប់ដែលដេកសម្រាក។ យើងមិនទាន់ស្លាប់នៅឡើយទេ ប៉ុន្តែ យើងអាចប្រមើលមើលពីទោសប្រហារជីវិត។
ខ្ញុំផ្ទាល់ជឿថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ការនេះនឹងត្រឡប់ទៅជាពាក់ព័ន្ធយ៉ាងខ្លាំងនៅ សហរដ្ឋអាមេរិក។ ដូច្នេះ លោកអ្នកគួរតែប្រុងប្រៀបគំនិត និងត្រៀមខ្លួនឲ្យរួចជាស្រេច។ ខ្ញុំសង្ឃឹមថា ការ សិក្សានេះ នឹងជួយលោកអ្នកឲ្យត្រៀមខ្លួនរួចជាស្រេច។
នោះហើយជាចំណុចទីមួយ អារក្សសាតាំងមានលទ្ធភាពខ្លះចូលទៅឯព្រះវត្តមានរបស់ព្រះ។ វាអាច ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺ។ មានឧទាហរណ៍ជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សថ្មីៗនេះ អំពីមនុស្សដែលបាន ចញ់បញ្ឆោតបុគ្គលដែលមើលទៅដូចជាទេវតានៃពន្លឺ ប៉ុន្តែតាមពិត ជាអ្នកនាំសារដែលក្លែងក្លាយ។
កូដ: RP-R187-101-KHM










