សូមថ្វាយព្រះពរដល់ព្រះ សម្រាប់ពេលវេលាដែលយើងបានជួបគ្នាជាថ្មីនៅថ្ងៃនេះ ដើម្បីបន្ត និងបញ្ចប់ គោលសំខាន់ ដែលខ្ញុំបានចែកចាយជាមួយលោកអ្នក អស់រយៈពេលពីរសប្តាហ៍មកហើយ អំពី «ការរស់ ឡើងវិញ»។

ក្នុងសប្តាហ៍នេះ ខ្ញុំបានជម្រាបជូននូវព្រះពរដ៏ធំ ដែលបានប្រទានដល់យើង តាមរយៈការរស់ឡើងវិញ របស់ព្រះយេស៊ូវ គឺរបៀបដែលយើងត្រូវបានបង្កើតជាថ្មី ឬកើតជាថ្មី របៀបដែលយើងបានសុចរិត ឬធ្វើឲ្យ សុចរិតយ៉ាងពេញលេញ របៀបដែលការរស់ឡើងវិញ ផ្តល់ឲ្យយើងនូវជ័យជំនះទាំងស្រុង លើអស់ទាំងខ្មាំង សត្រូវរបស់យើង ជាពិសេសសត្រូវចុងក្រោយ គឺសេចក្តីស្លាប់ និងរបៀបដែលការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ធានាអំពីការរស់ឡើងវិញរបស់យើង។ ព្រះអង្គទ្រង់ជាសិរិសា ហើយយើងគឺជារូបកាយ។ ហើយរបៀបនៃការ កើតចេញពីពួកស្លាប់ នោះព្រះអង្គ ដែលទ្រង់ជាសិរសា ទ្រង់នាំមុខរូបកាយ ដែលជាក្រុមជំនុំ ប៉ុន្តែក៏ត្រូវបាន ធានាអះអាងផងដែរថា រូបកាយ ដែលជាក្រុមជំនុំ នឹងកើតឡើងតាមក្រោយព្រះអង្គ គឺតាមក្រោយព្រះអង្គ ក្នុងការឡើងវិញ។

ឥឡូវនេះ ក្នុងបញ្ចប់ការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនលោកអ្នកអំពីសេចក្ដីម្យ៉ាង ដែល ទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ គឺខ្ញុំចង់ចែកចាយប្រាប់លោកអ្នកពីរបៀបដែលចំណេះដឹងអំពីការរស់ឡើងវិញ របស់ព្រះគ្រីស្ទ ប្រាប់យើងថា យើងមានកាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការធ្វើជាស្មរបន្ទាល់អំពីហេតុការណ៍នេះ មក កាន់មនុស្សជំនាន់យើង។ ខ្ញុំចង់នាំលោកអ្នកត្រឡប់ទៅមើលអត្ថបទគម្ពីរមួយ នៅក្នុងគម្ពីរកិច្ចការ ១:៦-៨ ដែលជាការសន្ទនាមួយ រវាងព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ខគម្ពីរនេះចែងថាៈ

«ដូច្នេះ ពេលពួកសាវកបានមកប្រជុំគ្នា ពួកគេទូលសួរព្រះអង្គថា៖ ព្រះអម្ចាស់នអើយ តើព្រះអង្គនឹងតាំង រាជាណាចក្រឲាយសាសន៍អ៊ីស្រាអែលនឡើងវិញននៅពេលនេះឬ? ព្រះអង្គមានព្រះបន្ទូលនទៅគេថា៖ «ចំពោះ ពេលវេលា ដែលព្រះវរបិតាបានកាំណត់ទុកដោយអាំណាចរបស់ព្រះអង្គផ្ទាល់នេះ អ្នករាល់គ្នាមិនចាំបាច់ដឹង ទេ។ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតនលើអ្នករាល់គ្នា នហើយអ្នករាល់គ្នានឹងនធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសឡិម នៅស្រុកយូដាទាំងមូល និងស្រុកសម៉ារី ហើយ រហូតដល់ចុងបាំផ្តុថ្នផែនដី។» (RKOV)

លោកអ្នកឃើញទេ ព្រះយេស៊ូវ កែតម្រូវអាទិភាពរបស់ពួកគេ។ ពួកគេខ្វល់ជាចម្បងអំពីការតាំងរាជាណា ចក្ររបស់អុីស្រាអែលឡើងវិញ នៅលើផែនដី។ ឥឡូវនេះ ព្រះយេស៊ូមិនបានមានបន្ទូលថា រឿងនោះនឹងមិន កើតឡើងនោះទេ ប៉ុន្តែ ព្រះអង្គមានបន្ទូលថា ពេលវេលា និងរបៀបដែលការនេះកើតឡើង គឺស្ថិតនៅក្នុង អំណាចរបស់ព្រះវរបិតាផ្ទាល់។ ហើយព្រះអង្គមានបន្ទូលបញ្ជាក់ថា «នោះមិនមែនជាការដែលខ្ញុំចង់ឲ្យអ្នករាល់ គ្នាខ្វល់ខ្លាំងពេកទេ។ អ្នករាល់គ្នាមានការទទួលខុសត្រូវផ្ទាល់ខ្លួន ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាស្មោះត្រង់ក្នុងការ ទទួលខុសត្រូវនោះ»។

តើជាការទទួលខុសត្រូវអ្វី? ព្រះអង្គបញ្ជាក់សេចក្ដីនេះនៅក្នុងកិច្ចការ ១:៨ថាៈ

«ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតនលើអ្នករាល់គ្នា នហើយអ្នករាល់គ្នានឹងនធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសឡិម នៅស្រុកយូដាទាំងមូល និងស្រុកសម៉ារី ហើយ រហូតដល់ចុងបាំផ្តុថ្នផែនដី» (RKOV)

ការទទួលខុសត្រូវ ដែលព្រះយេស៊ូវ បានដាក់លើពួកសិស្សរបស់ព្រះអង្គ គឺឲ្យធ្វើជាស្មរបន្ទាល់របស់ព្រះអង្គ ធ្វើបន្ទាល់អំពីព្រះអង្គ ទៅកន្លែងដែលគេរស់នៅ ហើយបន្ទាប់មក ទៅគ្រប់ទិសទីឥតឈប់ឈរ រហូតដល់ចុង បំផុតផែនដី។

ប៉ុន្តែ ព្រះអង្គចង្អុលបង្ហាញថា ដើម្បីធ្វើជាស្មរបន្ទាល់ដែលមានប្រសិទ្ធភាព ពួកគេត្រូវការទទួល បទពិសោធន៍នៃការចាក់បំពេញដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ។ លោកអ្នកឃើញហើយ ការរស់ឡើងវិញរបស់ព្រះគ្រិស្ត គឺជាអំណាចមួយដ៏អស្ចារ្យទាំងស្រុង លើសពីធម្មតា។ ហើយការនេះ ត្រូវការ ព្រះចេស្តាដ៏អស្ចារ្យ ដើម្បីធ្វើបន្ទាល់ឲ្យមានប្រសិទ្ធភាព អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ដូច្នេះ ព្រះយេស៊ូវមាន បន្ទូលថា «អ្នករាល់គ្នានឹងធ្វើបន្ទាល់អំពីខ្ញុំ ប៉ុន្ដែ មិនត្រូវចេញទៅ ដោយព្យាយាមធ្វើដោយអាងសមត្ថភាពរបស់ ខ្លួន ភាពវ័យឆ្លាតរបស់ខ្លួននោះឡើយ ទោះជាអ្នករាល់គ្នាស្គាល់ខ្ញុំ ហើយស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំក៏ដោយ។ ចូររង់ចាំ រហូតដល់អ្នករាល់គ្នាបានទទួលព្រះចេស្ដាដ៏អស្ចារ្យសិន ជាព្រះចេស្ដាដែលនឹងធ្វើឲ្យទីបន្ទាល់របស់អ្នក រាល់គ្នា អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នាំមនុស្សឲ្យជឿបានពេញលេញ។ បន្ទាប់មក ព្រះអង្គមានបន្ទូលថាៈ អ្នក គ្នានឹងធ្វើបន្ទាល់អំពីខ្ញុំ ចាប់ពីក្រុងយេរូសាឡិម បន្តរហូតដល់ចុងបំផុតផែនដី»។

ដូច្នេះ ព្រះអង្គបានកែតម្រូវអាទិភាពរបស់ពួកគេ ដូចខ្ញុំបានជម្រាបជូនហើយ។ ព្រះអង្គមានបន្ទូលថា «ការយល់ដឹងអំពីសេចក្ដីទំនាយ មិនមែនជារឿងទីមួយ ចំណេះដឹងអំពីគោលលទ្ធិ មិនមែនជារឿងទីមួយ តែ រឿងទីមួយ គឺរស់នៅជាជីវិតមួយ ដែលអ្នករាល់គ្នានឹងធ្វើបន្ទាល់អំពីខ្ញុំ នៅគ្រប់ទិសទីទាំងអស់ ដែលអ្នករាល់គ្នា ទៅ ទាំងមានចេស្ដា»។

ខ្ញុំគិតថា នេះជាការសំខាន់ដែលយើងឃើញថា សេចក្ដីនោះនៅតែជាសេចក្ដីពិតសម្រាប់សព្វថ្ងៃ។ ជំនឿ គ្រិស្តបរិស័ទ មិនមែនជារឿងគោលលទ្ធិ ឬចំណេះដឹងខាងបញ្ញា ឬការយល់ដឹងអំពីសេចក្ដីទំនាយជារឿងចម្បង នោះទេ។ ប៉ុន្តែ រឿងចម្បងគឺ របៀបដែលយើងរស់នៅ។

នៅក្នុងគម្ពីរកិច្ចការ សេចក្តីពណ៌នាដំបូងសម្រាប់ជំនឿគ្រីស្ទបរិស័ទ គឺពាក្យ «ផ្លូវ»។ មនុស្សដែលមាន ទំនាក់ទំនងនឹងក្រុមជំនុំដំបូង បានឃើញគ្រិស្តបរិស័ទ ថាមែនជាមនុស្សដែលតំណាងឲ្យទ្រឹស្ដីរបស់មនុស្សទេ ប៉ុន្តែ ជាតំណាងឲ្យផ្លូវជីវិត។ នោះហើយជារឿងចម្បងនៃជំនឿគ្រិស្តបរិស័ទសព្វថ្ងៃ ដែលនេះជាផ្លូវនៃជីវិតមួយ ដែលធ្វើឲ្យយើងក្លាយជាស្មរបន្ទាល់របស់ព្រះយេស៊ូវ ហើយជាពិសេសអំពីការរស់ឡើងវិញរបស់ព្រះអង្គ។

ការនេះត្រូវបានដាក់ចេញនៅចំពោះយើង ដោយតួនាទី និងគំរូរបស់ពួកសាវក។ ឧទាហរណ៍ នៅពេល ដែលពួកគេសម្រេចចិត្តថា ពួកគេត្រូវតែងតាំងអ្នកស្នងឲ្យយ៉ូដាស-អុីស្ការីយ៉ុត នេះជារបៀបដែលពួកគេស្ដែង ចេញ នៅក្នុងកិច្ចការ ១:២១-២២:

«ដូច្នេះ មានាក់ក្នុងចាំនណាមមនុស្សដែលដើរជាមួយយើង ព្គប់ពេលដែលព្រះអម្ចាស់យេស៊ូវយាងចេញចូលក្នុង ចាំនណាមយើង ចាប់តាំងពីគ្រានលាកយ៉ូហាននធ្វើពិធីព្ជមុជទឹក រហូតដល់ថ្ងៃដែលព្រះបាននលើកព្រះអង្គ(គឺ ព្រះយស៊ូវ)នឡើងពីយើងនទៅ នេះត្រូវឲាយមានម្នាក់នទៀតនធ្វើបន្ទាល់ជាមួយយើង អាំពីព្រះអង្គដែលមានព្រះជន្ម រស់នឡើងវិញ» (RKOV)

ឥឡូវនេះ លោកអ្នកឃើញហើយ នេះជាតួនាទីចម្បងរបស់សាវក។ តួនាទីចម្បង មិនមែនធ្វើជាគ្រូ អធិប្បាយ ឬគ្រូបង្រៀនឡើយ។ តួនាទីចម្បង គឺធ្វើជាស្មរបន្ទាល់រួមជាមួយសាវកដទៃទៀត អំពីការរស់ ឡើងវិញរបស់ព្រះយេស៊ូវ ហើយចំណុចសំខាន់អំពីការធ្វើបន្ទាល់គឺថា ព្រះយេស៊ូបានរស់ពីសេចក្តីស្លាប់ឡើងវិញ។

ហើយបន្ដិចក្រោយមកទៀត ក្នុងគម្ពីរកិច្ចការដដែល គឺកិច្ចការ ៤:៣៣ យើងឃើញមាននការសង្កត់ធ្ងន់ពី ការនេះម្តងទៀត។ សូមមើលៈ

«ពួកសាវកបាននធ្វើបន្ទាល់ដោយព្រះចេស្ត្រយ៉ាងខ្លាំង ពីដាំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់នឡើង វិញ ហើយមានព្រះគុណយ៉ាងខ្លាំងសណ្ឋិតនលើពួកគេទាំងអស់គ្នា។ » (RKOV)

សូមកត់សម្គាល់ពីព្រះចេស្តា ដែលជាព្រះចេស្តាបែបអធិធម្មជាតិ គឺព្រះចេស្ដាដ៏អស្ចារ្យលើសពីធម្មតា ដែលព្រះយេស៊ូវ បានសន្យាដល់ពួកគេ ដែលធ្វើឲ្យបន្ទាល់របស់ពួកគេមានប្រសិទ្ធភាព។ សូមកត់សម្គាល់ថា រឿង ចម្បងរបស់ពួកគេ មិនមែនជាការអធិប្បាយ តែពួកគេធ្វើបន្ទាល់អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់ព្រះ យេស៊ូវ។ លោកអ្នកឃើញហើយ ខ្ញុំជឿថា មនុស្សគ្រប់រូបនៅលើផែនដី ត្រូវតែដឹងថា ព្រះយេស៊ូវ បានរស់ពីស្លាប់ ឡើងវិញ។ នេះជាការទទួលខុសត្រូវរបស់យើង ក្នុងការនាំបន្ទាល់នោះ ទៅប្រាប់គេ។ អ្វីដែលពួកគេធ្វើ ជាមួយនឹងចំណេះដឹង ត្រឡប់ជាការខុសត្រូវរបស់ពួកគេ។ ប៉ុន្តែ ប្រសិនបើពួកគេមិនដែលឮ នោះជាការទទួល ខុសត្រូវរបស់យើង។ យើងមានការទទួលខុសត្រូវក្នុងការធ្វើបន្ទាល់ប្រាប់គេ។

ខ្ញុំចង់ចង្អុលបង្ហាញប្រាប់ពីភាពខុសគ្នាមួយ រវាងភាពធ្វើជាស្មរបន្ទាល់ និងការធ្វើជាគ្រូអធិប្បាយ។ គ្រូ អធិប្បាយលាតត្រដាសសេចក្តីពិតចេញពីព្រះគម្ពីរ។ ខ្ញុំជឿថា គ្រូអធិប្បាយ ត្រូវតែមានការត្រាស់ហៅជា ពិសេសពីព្រះ ដើម្បីឲ្យធ្វើការនោះ។ ប៉ុន្តែ ស្មរបន្ទាល់ គឺគ្រាន់តែនិយាយចេញពីបទពិសោធន៍ផ្ទាល់របស់ខ្លួន ប៉ុណ្ណោះ។ អ្នកនោះភ្ជាប់អ្វីដែលកើតឡើងនៅក្នុងបទពិសោធន៍ផ្ទាល់របស់ខ្លួន តាមរយៈព្រះជាម្ចាស់ តាមរយៈ ព្រះយេស៊ូវគ្រីស្ទ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ តាមរយៈសាររបស់ដំណឹងល្អ។ ខ្ញុំបានឮនិយមន័យដូច្នេះថា «ដែល ធ្វើជាស្មរបន្ទាល់ មានន័យថា នាំជីវិតមួយ ដែលអាចពន្យល់ប្រាប់បាន ដោយសារតែការពិតថា ព្រះយេស៊ូវមាន ព្រះជន្មរស់»។ នោះជាអ្វីដែលព្រះទាមទារពីយើងទាំងអស់គ្នា។ ទោះយើងជាគ្រូអធិប្បាយ ឬមិនមែនជាគ្រូ អធិប្បាយនោះ វាជារឿងបន្ទាប់។ ទោះជាយើងយល់គ្រប់ទាំងសេចក្ដីទំនាយ និងគ្រប់ទាំងគោលលទ្ធិក៏ដោយ នោះវាជារឿងទីពីរ។ ប៉ុន្ដែ ការទាមទារចម្បងគឺថា យើងផ្ទាល់ខ្លួន គឺជាស្មរបន្ទាល់អំពីការរស់ឡើងវិញរបស់ ព្រះយេស៊ូវ គ្រីស្ទ។

ហៀបនឹងបញ្ចប់វគ្គចែកចាយនេះ ខ្ញុំនឹងធ្វើនូវអ្វីដែលខ្ញុំបានចែកចាយ។ ខ្ញុំនឹងបញ្ចប់ការចែកចាយរបស់ខ្ញុំ ដោយទីបន្ទាល់សង្ខេបផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបានរៀនសូត្រនៅប្រទេសអង់គ្លេស។ ខ្ញុំមានឯកសិទ្ធនឹងទទួលចំណេះ ដឹងខ្ពស់ ដែលប្រទេសអង់គ្លេសអាចផ្តល់ឲ្យ នៅចន្លោះពេលសង្រ្គាមលោកទាំងពីរ។ ខ្ញុំបានរៀនសូត្រនៅ វិទ្យាស្ថានដ៏មានកេរ្ដិ៍ឈ្មោះបំផុតពីរ នៅប្រទេសអង់គ្លេស គឺៈ មហាវិទ្យាល័យអុីតន និងសាកលវិទ្យាល័យ ខេមប្រ៊ីជ។ បានសិក្សាភាសាឡាតាំង តាំងពីខ្ញុំអាយុ៩ឆ្នាំ និងភាសាក្រិក តាំងពីអាយុ១០ឆ្នាំ។ ខ្ញុំទទួលបាន អាហារូបករណ៍ជាច្រើន ហើយក្នុងវ័យដ៏ក្មេងខ្ចី ត្រូវបានជ្រើសរើសជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យឃីង នៅ ក្នុងសាកលវិទ្យាល័យខេមប្រ៊ិជ។ ខ្ញុំនិយាយទាំងអស់នេះ មិនមែនដើម្បីបំប៉ោងទេ ប៉ុន្ដែ គ្រាន់តែផ្តល់ឲ្យ លោកអ្នកនូវគំនិតមួយថា ប្រសិនបើការសិក្សាអប់រំខាងបញ្ញា អាចបំពេញសេចក្តីត្រូវការនៅក្នុងចិត្តរបស់ មនុស្សបានមែននោះ នោះសេចក្តីត្រូវការរបស់ខ្ញុំ ច្បាស់ជាបានស្កប់ស្កល់។ ប៉ុន្តែ មិនបានស្កប់ស្កល់ទេ ខ្ញុំនៅតែ ជាមនុស្សដែលស្វះស្វែង មិនបានសមបំណងដដែល។

ខ្ញុំបានសិក្សាទស្សនៈវិជ្ជា ព្រោះខ្ញុំចង់ស្វែងរកអត្ថន័យ និងគោលបំណងនៃជីវិត តែផ្ទុយមកវិញ ខ្ញុំនៅតែ ខកបំណង។ ខ្ញុំនៅតែរកមិនឃើញ ទោះបីជាដំបូង ខ្ញុំមានជោគជ័យក្នុងនាមជានិស្សិត ហើយបន្ទាប់មក ជា សាស្រ្តាចារ្យក៏ដោយ។

បន្ទាប់មក ដោយសារស្ថានភាពដែលមិនបានគ្រោងទុក ក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ ខ្ញុំបានជួប មនុស្សខ្លះដែលពិតជាស្មរបន្ទាល់ពិត។ ពួកគេបន្ទាបខ្លួន ពួកគេមិនបានរៀនសូត្រខ្ពង់ខ្ពស់ទេ ប៉ុន្តែជីវិតរបស់ ពួកគេ និយាយមកកាន់ខ្ញុំពីការពិតដែលពួកគេស្គាល់ព្រះយេស៊ូវដោយផ្ទាល់ ថាទ្រង់មានព្រះជន្មរស់សព្វថ្ងៃ។ ហើយការបែបនោះ បានធ្វើឲ្យខ្ញុំមានសេចក្ដីប៉ងប្រាថ្នាមួយយ៉ាងខ្លាំង ចង់បានអ្វីដែលពួកគេមាន។ ខ្ញុំមិនបាន ស្គាល់អ្វីពីគោលលទ្ធិទេ។ ខ្ញុំមិនបានយល់ពីរាជសារដំណឹងល្អទេ ខ្ញុំគ្រាន់តែដឹងថា មនុស្សទាំងនេះមានអ្វីម្យ៉ាង ដែលខ្ញុំកំពុងស្វះស្វែងរកពេញមួយជីវិត។

ដូច្នេះ នៅទីបំផុត ដោយការអស់សង្ឃឹមក្នុងបន្ទប់មួយនៃបន្ទាយទាហាន នៅពាក់កណ្តាលអាធ្រាត ខ្ញុំបាន អធិស្ឋាន ហើយអំពាវនាវរកព្រះ តាមរបៀបសាមញ្ញ ដើម្បីឲ្យទ្រង់ប្រទានឲ្យខ្ញុំ នូវអ្វីដែលស្មរបន្ទាល់ទាំងនោះ មាន។ ហើយខ្ញុំអរគុណព្រះរហូត ដ្បិតព្រះអង្គបានប្រទានការនោះមកខ្ញុំមែន។ ព្រះអង្គបានបើកសម្តែង ព្រះយេស៊ូដល់ខ្ញុំដោយផ្ទាល់ ផ្ទាល់ជាលក្ខណៈផ្ទាល់បុគ្គល តាមរបៀបមួយដ៏មានព្រះចេស្តាក្រៃលែង ដល់ម្លេះ បានជាគ្មានកន្លែងណានៅសល់ សម្រាប់ការសង្ស័យនៅក្នុងគំនិតខ្ញុំសោះឡើយ គឺថា ព្រះយេស៊ូគ្រិស្តទ្រង់មាន ព្រះជន្មរស់ ហើយខ្ញុំក៏ស្គាល់ព្រះអង្គ។ ចាប់ពីថ្ងៃនោះ រហូតដល់ថ្ងៃនេះ ខ្ញុំមិនដែលមានចិត្តសង្ស័យពីព្រះយេស៊ូវ មានព្រះជន្មរស់ឡើយ ហើយការបើកសម្តែងអំពីព្រះយេស៊ូវនោះ បានកើតឡើងដល់ខ្ញុំ គឺដូចគ្រប់ទាំងសេចក្ដី ដែលសញ្ញាថ្មីបានប្រកាស។ ហេតុការណ៍នេះបានផ្លាស់ប្រែខ្ញុំទាំងស្រុង ហើយជាអាចិន្រ្តៃយ៍ ទាំងចរិតលក្ខណៈ របស់ខ្ញុំ ទាំងឥរិយាបថរបស់ខ្ញុំ ទាំងមហិច្ឆិតារបស់ខ្ញុំ និងទាំងគោលបំណងរបស់ខ្ញុំក្នុងជីវិត។ នេះជាហេតុដែលខ្ញុំ រស់នៅ ជាហេតុដែលធ្វើឲ្យខ្ញុំមានសកម្មភាព ពេញដោយជីវិត ថាមពល ជាមួយនឹងគោលបំណងក្នុងការដេញ តាម រហូតមកដល់ថ្ងៃនេះឯង។ ខ្ញុំចង់ប្រាប់លោកអ្នកចេញពីបទពិសោធន៍ថាៈ ព្រះយេស៊ូវ ទ្រង់មានព្រះជន្មរស់នៅ!

យើងអស់ពេលហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅសប្តាហ៍ក្រោយ តាមពេល ម៉ោងកំណត់។ សប្តាហ៍ក្រោយ ខ្ញុំនឹងចែកចាយជាមួយលោកអ្នកអំពីគោលសំខាន់មួយទៀត ចេញពីព្រះបន្ទូល របស់ព្រះ។ សូមព្រះអម្ចាស់យេស៊ូវ ទ្រង់ប្រទានពរ។