វិសេសណាស់ដែលបានចូលមកជួបជាមួយលោកអ្នកជាថ្មីនៅថ្ងៃនេះ តាមពេលវេលាកំណត់របស់យើង។ សប្តាហ៍នេះ ខ្ញុំកំពុងតែបន្តគោលសំខាន់អំពី «ការរស់ពីឡើងវិញ» ដែលនេះជាព្រះពរមិនអាចវាស់ស្ទង់បាន ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់យើង តាមរយៈការរស់ឡើងវិញរបស់ព្រះគ្រិស្ត។ ម្សិលមិញ ខ្ញុំបានពន្យល់ ពីរបៀបដែលយើងអាចត្រូវបានបង្កើតជាថ្មី ឬកើតជាថ្មី តាមរយៈជំនឿលើការរស់ពីឡើងវិញរបស់ព្រះយេស៊ូ គ្រិស្ត។ ខ្ញុំបានដកស្រង់សេចក្ដីខ្លះ ចេញពីប្រសាសន៍របស់សាវកប៉ូល នៅក្នុង១ពេត្រុស ១:៣ ដែលចែងថាៈ

«ស៊ូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែល ព្រះអង្គបានបង្កើតយើងនឡើងជាថ្មី តាមព្រះហឫទ័យមេត្ត្រករុណាដ៏ធាំរបស់ព្រះអង្គ ដើម្បីឲាយយើងរាល់គ្នា មានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់នឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ...» (RKOV)

ខ្ញុំបានជម្រាបជូនពីគោលសំខាន់ ដែលយើងបានចាប់ផ្តើមមើលជាមួយគ្នាពីសប្តាហ៍មុន ជាគោលសំខាន់ ដែលមានយើងមានអត្តសញ្ញាណរួមជាមួយព្រះយេស៊ូ។ ជាដំបូង ព្រះយេស៊ូបានដាក់អង្គទ្រង់រួមជាមួយយើង ចូលមកទទួលទោសកំហុសរបស់យើង ហើយដោយការសុគតរបស់ព្រះអង្គ ព្រះអង្គបានបង់ថ្លៃពិន័យទោស សម្រាប់អំពើបាបរបស់យើង។ បន្ទាប់មក នៅពេលយើងទទួលយកអត្តសញ្ញាណរួមជាមួយព្រះអង្គដោយជំនឿ ហើយមធ្យោបាយចម្បងរបស់យើងក្នុងការទទួកយកអត្តសញ្ញាណនោះ គឺការជ្រមុជ ដែលបទគម្ពីរចែងថា យើងត្រូវបានបញ្ចុះទៅក្នុងផ្នូរ រួមជាមួយព្រះអង្គដោយការជ្រមុជ។ ក្រោយការនោះមក យើងដើរតាមព្រះ អង្គ គឺយើងត្រូវបាននាំឆ្លងកាត់ជាមួយព្រះអង្គ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ចូលទៅក្នុងគ្រប់ទាំងការ ដែលកើតមានឡើងតាមក្រោយ គឺចូលទៅក្នុងការរស់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌។ នៅក្នុងគម្ពីរ អេភេសូរ ជំពូក២ លោកប៉ូលមានប្រសាសន៍ថា «ព្រះអង្គបាននប្រាសឲាយយើងបានរស់រួមជាមួយព្រះគ្រីស្ទ... យើងបានរស់នឡើងវិញរួមជាមួយព្រះគ្រិស្ត...នហើយឲាយយើងនសាយរាជាយរួមជាមួយព្រះគ្រិស្ត...» នោះហើយជាគោល សំខាន់នៃអត្តសញ្ញាណរបស់យើង រួមជាមួយព្រះយេស៊ូ។ ការដែលបានប្រោសឲ្យរស់រួមជាមួយព្រះអង្គ នោះ យើងត្រូវបានបង្កើតជាថ្មី ឬហៅថា កើតជាថ្មី។ យើងឆ្លងផុតពីប្រព័ន្ធចាស់ និងពីមនុស្សចាស់ ចូលមក ក្នុងប្រព័ន្ធថ្មី ហើយយើងត្រឡប់ជាសមាជិកនៃពូជពង្សថ្មី គឺពូជពង្សអេម៉ាញូអែល ពូជពង្សដែលព្រះទ្រង់គង់ ជាមួយយើង ជាពូជពង្សដែលមានព្រះយេស៊ូគ្រិស្តជាព្រះសិរសា។

នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយពីរបៀប ដែលតាមរយៈការរស់ឡើងវិញរបស់ព្រះគ្រិស្ត យើងអាចត្រូវបានរាប់ ជាសុចរិត នោះគឺ ប្រោសឲ្យបានសុចរិតទាំងស្រុង។ ពាក្យ «ត្រូវបានរាប់ជាសុចរិត» និងពាក្យ «ការរាប់ជា សុចរិត» មានច្រើននៅក្នុងសញ្ញាថ្មី។ ពាក្យទាំងនោះ ជាពាក្យដ៏សំខាន់ ប៉ុន្តែខ្ញុំគិតថាគ្រិស្តបរិស័ទជាច្រើនមិន បានយល់ពេញលេញពិតប្រាកដ អំពីអត្ថន័យរបស់ពាក្យទាំងនោះនៅឡើយទេ។ ដូច្នេះ ខ្ញុំសង្ឃឹមថា ពេល លោកអ្នកស្តាប់ការចែកចាយនៅថ្ងៃនេះ លោកអ្នកនឹងយល់បានកាន់តែច្បាស់ ជាងអ្វីដែលលោកអ្នកធ្លាប់គិត ពីមុន អំពីការដែលត្រូវបានរាប់ជាសុចរិត មានន័យដូចម្ដេច។

ឥឡូវនេះ គំរូដ៏អស្ចារ្យសម្រាប់យើង ក្នុងនាមជាគ្រិស្តបរិស័ទដែលកំពុងតែត្រូវបានរាប់ជាសុចរិត ដោយសារជំនឿ គឺត្រូវបានផ្តល់មក ដោយបុព្វបុរសនៃជំនឿរបស់យើង គឺលោកអ័ប្រាហាំ។ នៅក្នុងគម្ពីររ៉ូម ជំពូក៤ លោកប៉ូលនិយាយអំពីឧទាហរណ៍ និងគំរូនៃជំនឿរបស់លោកអ័ប្រាហាំ ហើយបន្ទាប់មក បង្ហាញពី របៀបដែលការនេះអនុវត្តចំពោះយើង។ ដូច្នេះ ខ្ញុំនឹងអានសេចក្ដីទាំងនេះ នៅក្នុងគម្ពីររ៉ូម ៤:២០-១៥:

«នលាកមិនបានសងស្រ័យចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិននជឿនឡើយ គឺនលាកកាន់តែមានជាំននឿ ខ្លាំងនឡើង [ឬនធ្វើឲាយនលាកកាន់តែខ្លាំង ដោយសារជំនឿរបស់នលាក] នហើយថ្វាយ្រសិរីល្អដល់ព្រះ ដោយនជឿ ជាក់អស់ពីចិត្តថា នបើព្រះបានសន្យានធ្វើអ្វី នេះព្រះអង្គអាចនឹងសម្រេចបានមិនខាន។ » (RKOV)

តើនេះមិនមែនជាពាក្យដ៏សំខាន់ទេឬ? លោកអ័ប្រាហាំបានជឿទាំងស្រុងថា ព្រះពិតជាមានព្រះចេស្តានឹង ធ្វើតាមអ្វីដែលព្រះអង្គបានសន្យា។ ចុះលោកអ្នកវិញ? តើលោកអ្នកពិតជាជឿជាក់យ៉ាងអស់ពីចិត្តថា ព្រះទ្រង់មានព្រះចេស្តានឹងធ្វើតាមអ្វី ដែលព្រះអង្គបានសន្យាឬទេ? បន្ទាប់មក លោកប៉ូលបន្តមានប្រសាសន៍ ហើយលោកដកស្រង់ព្រះបន្ទូលចេញពីគម្ពីរលោកុប្បត្តិ ១៥:៦ ដែលនិយាយអំពីលោកអ័ប្រាហាំថាៈ

«ហេតុនេះនហើយបានជាជាំននឿរបស់នលាក ព្រះរាប់នលាកជាសុចរិត។[នេះគឺ ដោយការនជឿរបស់នលាក នធ្វើ ឲាយព្រះរាប់នលាកជាសុចរិត។ បន្ទាប់មក នលាកប៉ូលអនុវត្តគាំរូរបស់នលាកអ័ប្រាហាំមកកាន់យើង ក្នុងនម ជាអ្នកនជឿននៅក្នុងសញ្ញាថ្មី។] ប៉ុន្តែ សេចក្ដីដែលបានចែងទុកមកថា ព្រះរាប់នលាកជាសុចរិត នេះមិន មែនសម្រាប់តែនលាកអ័ប្រាហាំប៉ុណ្ណោះទេ គឺសម្រាប់យើងដែរ។ សេចក្តីនេះនឹងបានរាប់ជាសុចរិតដល់ យើងជាអ្នកនជឿដល់ព្រះអង្គ ដែលបាននប្រាសព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើង ឲ្យមានព្រះជន្មរស់ពី ស្លាប់នឡើងវិញ។ [ស៊ូមកត់សម្គាល់ ប្រសិននបើយើងជឿដោយប្រភេទថ្នជាំននឿដូចនលាកអ័ប្រាហាំដែរ នេះ ក៏នឹងនធ្វើបានសុចរិត ដូចជាអ្វីដែលបាននកើតនឡើងដល់អ័ប្រាហាំដែរ។ ហើយបន្ទាប់មក នលាក ប៉ូលសង្ខេបសេចក្ដីនេះ ននៅក្នុងខ២៥ថាៈ] ព្រះអង្គ[គឺព្រះយេស៊ូ] ត្រូវគេបញ្ជូននទៅសម្លាប់ ដោយនព្រោះ អំពើរំលងរបស់យើង ហើយព្រះបាននប្រាសឲាយមានព្រះជន្មរស់នឡើងវិញ ដើម្បីឲាយយើងបានសុចរិត។» (RKOV)

សូមកត់សម្គាល់ឃ្លាចុងក្រោយ «ព្រះបាននប្រាសឲាយទ្រង់មានព្រះជន្មរស់នឡើងវិញ [ឬថាព្រះអង្គបានរស់នឡើង វិញ] នដើម្បីឲាយយើងបានសុចរិត។» គឺដើម្បីឲ្យព្រះទ្រង់រាប់ជាសុចរិតដល់យើង។

លោកអ័ប្រាហាំគឺជាគំរូមួយអំពីការបន្តជឿលើសេចក្តីសន្យារបស់ព្រះ ទោះជាមានការបាក់ទឹកចិត្ត ឬអ្វីៗ ដែលហាក់ដូចជាកើតឡើងផ្ទុយក៏ដោយ។ យើងរាល់គ្នា ក្នុងនាមជាគ្រិស្តបរិស័ទ ត្រូវតែប្រើជំនឿដូចគ្នានេះ ទាក់ទងនឹងការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រិស្ត។ ចំពោះអន្តរការណ៍នេះ មានពីរចំណុច។ ទីមួយគឺ ដោយការសុគតរបស់ព្រះគ្រិស្ត នោះអំពើបាប នឹងថ្លៃពិន័យទោសនៃអំពើបាបរបស់យើង ត្រូវបានបង់ថ្លៃពេញ លេញ។ ដូច្នេះសេចក្ដីយុត្តិធម៌របស់ព្រះ ត្រូវបានបំពេញដោយការសុគតរបស់ព្រះយេស៊ូ ជំនួសឲ្យយើងរាល់ គ្នា។ ព្រះទ្រង់មិនបង្ខូចសេចក្ដីយុត្តិធម៌របស់ព្រះអង្គទេ នៅពេលដែលព្រះអង្គអត់ទោសអំពើបាបរបស់យើង ព្រោះព្រះយេស៊ូបានបង់ថ្លៃពិន័យទោសយ៉ាងពេញលេញ ក្នុងមានជាអ្នកតំណាងស្របច្បាប់ ដែលព្រះទ្រង់ទទួល យកជំនួសយើង។

ចំណុចទីពីរនៃអន្តរកាណ៍នេះ គឺជាអ្វីដែលចេញពីការរស់ឡើងវិញរបស់ព្រះគ្រិស្ត។ ដោយការរស់ឡើង វិញរបស់ព្រះអង្គ ព្រះគ្រិស្តបានផ្គត់ផ្គង់សេចក្តីសុចរិតយ៉ាងពេញលេញ ពោលគឺ ការរួចផុតពីបន្ទុក ឬការរាប់ថា ជាសុចរិត។ យើងត្រូវបានដោះឲ្យរួចពីបន្ទុកនៃទោសអំពើបាបទាំងអស់។ យើងត្រូវបានរាប់ជាសុចរិត ទទួល ស្គាល់ថាសុចរិត យើងបានទទួលសេចក្តីសុចរិតដ៏ពេញលេញ។ ខ្ញុំចង់សង្កត់ធ្ងន់នូវពាក្យ «ពេញលេញ» ពេញ លេញគឺ៖ មិនមែនខ្លះៗ ប៉ុន្ដែពេញលេញទាំងស្រុង។ នេះពិតជាសំខាន់ខ្លាំងណាស់ដែលឃើញថា ការរួចពី បន្ទុករបស់យើង គឺអាស្រ័យលើការរស់ឡើងវិញរបស់ព្រះគ្រិស្ត។ នៅក្នុងជំពូកដ៏អស្ចារ្យ ដែលនិយាយពីការរស់ ឡើងវិញ គឺ ១កូរិនថូស ១៥:១៧ លោកប៉ូលប្រកាសសេចក្ដីនេះយ៉ាងច្បាស់ថាៈ

«នហើយនបើព្រះគ្រីស្ទមិនបានរស់នឡើងវិញទេ នេះជាំននឿរបស់អ្នករាល់គ្នា ឥតប្រនយាជន៍សេះ អ្នករាល់គ្នាននៅ ជាប់ក្នុងអំពើបាបដដែល! » (RKOV)

ការរួចពីបន្ទុករបស់យើង ការរាប់ជាសុចរិតរបស់យើង គឺអាស្រ័យទៅលើការរស់ឡើងវិញរបស់ព្រះ យេស៊ូ។ លោកអ្នកឃើញហើយ នៅពេលព្រះទ្រង់ប្រោសឲ្យព្រះយេស៊ូរស់ឡើងវិញ ព្រះទ្រង់ប្រកាសថា ព្រះយេស៊ូរួចទោសហើយ ព្រោះតុលាការរបស់មនុស្សចំនួនពីរ បានកាត់ទោសប្រហារជីវិតព្រះអង្គរួចហើយ។ តុលាការនោះគឺ តុលាការខាងលោកិយរបស់ចក្រភពរ៉ូមមួយ និងតុលាការនៃក្រុមប្រឹក្សាជាន់ខ្ពស់របស់សាសនា យូដាមួយ។ ដោយការមានព្រះជន្មរស់ឡើងវិញ ព្រះជាម្ចាស់បានបង្វែរសាលក្រមអយុត្តិធម៌ទាំងនោះ ហើយ ប្រកាសថា ព្រះយេស៊ូវទ្រង់សេចក្តីសុចរិត។ ប៉ុន្តែ នៅពេលសេក្តីសុចរិតរបស់ព្រះអង្គត្រូវបានប្រកាស នោះក៏ មានន័យថា សម្រាប់ជាសេចក្តីសុចរិតរបស់យើងដែរ ព្រោះយើងបានរួមជាមួយព្រះអង្គ នៅក្នុងការរស់ឡើង វិញ។

នៅក្នុង២កូរិនថូស ៥:២១ លោកប៉ូលសង្ខេបសេចក្ដីនេះ តាមវិធីមួយដ៏ល្អ នៅពេលដែលលោកថ្លែងថាៈ

«ដប្រិត ព្រះគ្រីស្ទ ដែលមិនបានស្គាល់បាបនសាះ តែព្រះបាននធ្វើឲាយព្រះអង្គត្រឡប់ជាតួបាបជាំនួសយើង ដើម្បី ឲាយយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។ » (RKOV)

ដូច្នេះ ព្រះយេស៊ូបានត្រឡប់ជាតួបាប ដោយព្រោះអំពើបាបរបស់យើង ហើយបានបង់ថ្លៃពេញ ជាថ្លៃ ពិន័យទោសសម្រាប់អំពើបាបរបស់យើង ដើម្បីឲ្យយើងបានរួមជាមួយព្រះអង្គ នៅក្នុងសេចក្ដីសុចរិត ដែលត្រូវ បានប្រកាស ដោយការរស់ឡើងវិញរបស់ព្រះអង្គ។ ដូច្នេះ យើងបានរាប់ជាសុចរិត គឺត្រឡប់ជាសុចរិតទាំង ស្រុង។ ខ្ញុំចូលចិត្តប្រើនិយមន័យតូចមួយអំពីការរាប់ជាសុចរិតនេះ។ ពេលដែលខ្ញុំនិយាយថា ខ្ញុំត្រូវបានរាប់ ជាសុចរិត ខ្ញុំចង់និយាយថា ខ្ញុំសុចរិត ហាក់ដូចជាមិនដែលបានធ្វើបាបសោះ ព្រោះការដែលរាប់ថាខ្ញុំសុចរិតនេះ គឺតាមរយៈការរស់ឡើងវិញរបស់ព្រះគ្រិស្ត ជាសេចក្តីសុចរិតមួយដែលមិនដែលស្គាល់បាបសោះ។ ហើយមានតែ សេចក្តីសុចរិតបែបនេះប៉ុណ្ណោះ ដែលស្ថានសួគ៌អាចទទួលយកបាន។

ដូច្នេះ ដោយសារតែការនេះ ត្រូវមានការរស់ឡើងវិញរបស់ព្រះគ្រិស្ត ដើម្បីបញ្ជាក់ពីការរួចផុតពីបន្ទុក និងការរាប់ជាសុចរិតដល់យើង នោះតម្រូវឲ្យមានលក្ខខណ្ឌពីរប្រកបដោយហេតុផលសម្រាប់យើង ដើម្បីឲ្យ យើងអាចចូលទៅក្នុងសេចក្ដីសង្រ្គោះ។ សេចក្ដីនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយលោកប៉ូល នៅក្នុងគម្ពីរ រ៉ូម ១០:៦-១០:

តែសេចក្តីសុចរិតដែលមកពីជាំននឿ ចែងថា «កុំឲាយគិតក្នុងចិត្តថា "នតើអ្នកណានឹងនឡើងនទៅស្ថានសួគ៌"» (គឺ នដើម្បីនាំព្រះគ្រីស្ទចុះមក) «ឬ "នតើអ្នកណានឹងចុះនទៅក្នុងជង្ហុកធាំ"» (គឺនដើម្បីនាំព្រះគ្រីស្ទនឡើងពីពួកមនុស្ស ស្លាប់) នេះនឡើយ។ (RKOV)

អាចនិយាយបានម្យ៉ាងទៀតថា យោងតាមប្រសាសន៍លោកប៉ូល សេចក្តីសុចរិតដែលបានមកពីជំនឿ មិន ត្រូវធ្វើអ្វីដែលព្រះគ្រិស្តបានធ្វើរួចហើយសម្រាប់យើងនោះទេ ហើយប្រសិនបើយើងព្យាយាមធ្វើការនោះ សម្រាប់ខ្លួនឯង យើងនឹងបរាជ័យទាំងស្រុង។ យើងត្រូវចាប់ផ្តើមដោយទទួលយកការពិត ដែលព្រះគ្រិស្តបាន សម្រេចការនេះដល់យើង។ បន្ទាប់មក លោកប៉ូលបន្តថាៈ

«ប៉ុន្ដែ នតើបទគម្ពីរចែងដូចម្តេច? គឺចែងថាៈ ព្រះបន្ទូលននៅតកប្ររអ្នក នៅក្នុងមាត់អ្នក ហើយននៅក្នុងចិត្តអ្នក ផង (នោះគឺ ព្រះបន្ទូលថ្នជំនឿ ដែលយើងប្រកាស)។ នព្រោះ នបើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជា ព្រះអម្ចាស់ ហើយនជឿក្នុងចិត្តថា ព្រះបាននប្រាសឲាយព្រះអង្គមានព្រះជន្មរស់ពីស្លាប់នឡើងវិញ នេះអ្នកនឹង បានសន្ង្គ្រះ។ ដប្រិតយើងបានសុចរិតដោយមានចិត្តនជឿ នហើយបានសន្ង្គ្រះដោយមាត់ប្រកាសប្រាប់។» (RKOV)

ដូច្នេះ លោកអ្នកឃើញហើយថា មានលក្ខខណ្ឌសាមញ្ញ ហើយប្រកបដោយហេតុផលពីរ ដើម្បីឲ្យបាន ចូលទៅក្នុងសេចក្ដីសង្រ្គោះ ជាសេចក្ដីសង្រ្គោះដែលសម្រេចបានរួចហើយដល់យើង ដោយការសុគត និងការរស់ ឡើងវិញរបស់ព្រះយេស៊ូ។ ទីមួយទាក់ទងនឹងចិត្ត ហើយទីពីរ ទាក់ទងនឹងមាត់។ ជាមួយចិត្តរបស់យើង យើង ត្រូវតែជឿថា ព្រះបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ យើងត្រូវជឿលើការរស់ឡើងវិញ។ អ្នកដែលមិនជឿលើការរស់ឡើងវិញរបស់ព្រះយេស៊ូ អ្នកនោះមិនអាចរីករាយនឹងការរាប់ជាសុចរិត ដែលរួច ពីបន្ទុកបាបបានឡើយ ព្រោះការនេះ អាស្រ័យលើការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ និងការជឿរបស់យើង លើការរស់ពីស្លាប់ឡើងវិញរបស់ព្រះអង្គ។ ដូច្នេះ លក្ខខណ្ឌទីមួយ គឺយើងត្រូវតែជឿក្នុងចិត្តថា ព្រះបានប្រោស ព្រះយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ។

ប៉ុន្តែ ត្រឹមការនោះមិនទាន់គ្រប់គ្រាន់ទេ។ លក្ខខណ្ឌទីពីរ ទាក់ទងនឹងមាត់។ យើងត្រូវតែប្រកាសចេញ ដោយមាត់របស់យើងថា ព្រះយេស៊ូជាព្រះអម្ចាស់។ យើងត្រូវទទួលស្គាល់ថាព្រះអង្គទ្រង់ជាម្ចាស់ ហើយ មិនមែនត្រឹមតែភាពជាម្ចាស់ជារួម នៅលើចក្រវាឡទាំងមូលតែប៉ុណ្ណោះទេ ប៉ុន្ដែត្រូវប្រកាសទទួលស្គាល់ដោយ ឡែកថា ព្រះអង្គជាម្ចាស់នៅក្នុងជីវិតរបស់យើងផ្ទាល់។ នោះគឺជាការប្រគល់ឆន្ទៈផ្ទាល់របស់យើងឲ្យចុះចូល ចំពោះព្រះអង្គ ប្រគល់ខ្លួនយើងឲ្យចុះចូលចំពោះព្រះអង្គ គឺជាកិច្ចការនៃការប្ដូរផ្ដាច់មួយ ចំពោះព្រះយេស៊ូវ ដែលព្រះអង្គត្រូវតែមានភាពជាម្ចាស់លើលោកអ្នក។ អ្នកខ្លះជឿនៅក្នុងចិត្ត ប៉ុន្តែគេមិនដែលធ្វើការប្ដូរផ្ដាច់ ហើយពួកគេមិនដែលបញ្ចេញពាក្យប្ដូរផ្ដាច់របស់ខ្លួន ចំពោះព្រះអង្គសោះ។

ដូច្នេះ ប្រសិនបើលោកអ្នកជាម្នាក់ក្នុងចំណោមអ្នកទាំងនោះ ខ្ញុំចង់ជួយគំនិតលោកអ្នកថា សូមលោកអ្នក ឈានមួយជំហានទៀត គឺសូមចាប់ផ្ដើមជំហានទីពីរ។ ប្រហែលជាលោកអ្នកជឿនៅក្នុងចិត្តហើយថា ព្រះ បានប្រោសព្រះយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ។ លោកអ្នកប្រហែលជាប្រកាសពាក្យនោះច្រើនដងរួចមកហើយ នៅក្នុងព្រះវិហារ។ ប៉ុន្តែ តើលោកអ្នកបានទុកដាក់ខ្លួនទាំងស្រុងឲ្យព្រះអង្គធ្វើជាម្ចាស់ ហើយតើលោកអ្នក បានទទួលស្គាល់ព្រះអង្គ ថាជាព្រះអម្ចាស់ ចេញពីមាត់របស់លោកអ្នកដែរឬទេ? លោកអ្នកឃើញហើយ ជំនឿ របស់យើងត្រូវតែប្រកាសចេញជាសាធារណៈ ដោយខ្លួនឯងផ្ទាល់ នូវអ្វីដែលយើងជឿនៅក្នុងចិត្ត។ នោះហើយ ជាកូនសោសំខាន់ដែលបើកទ្វារចូលទៅកាន់សេចក្តីសង្រ្គោះ។ ដោយចិត្ត គឺជឿថា ព្រះបានប្រោសឲ្យព្រះយេស៊ូ មានព្រះជន្មរស់ឡើងវិញ រួចប្រកាសដោយមាត់លោកអ្នកថា ព្រះយេស៊ូទ្រង់ជាព្រះអម្ចាស់ ហើយបទគម្ពីរចែង ថា «នោះអ្នកនឹងបានសង្រ្គោះ»។

យើងអស់ពេលសម្រាប់ថ្ងៃនេះហើយ ហើយខ្ញុំនឹងវិលមកជួបជាមួយលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃស្អែក តាមពេលវេលាកំណត់។ ថ្ងៃស្អែក ខ្ញុំនឹងចែកចាយពីរបៀបដែលជ័យជម្នះរបស់ព្រះគ្រិស្ត បញ្ជាក់ពីជ័យជម្នះ របស់យើង លើអស់ទាំងខ្មាំងសត្រូវរបស់យើង ហើយជាពិសេសគឺ ឈ្នះលើសេចក្តីស្លាប់។ សូមកុំខាននឹងតាម ស្វែងយល់ជាមួយគ្នានៅវគ្គក្រោយ សូមព្រះអម្ចាស់យេស៊ូវទ្រង់ប្រទានពរ។