ត្រូវបានបង្កើតជាថ្មី

ដេរេក ព្រីនស៍
Published: 1983
Last Updated: September 2026
Read Time: 9
ក្នុង "កើតជាថ្មី" ដែលជាភាគទី ៦ នៃស៊េរី "ការរស់ឡើងវិញ" លោក ដេរិក ព្រីនស៍ បកស្រាយយ៉ាងស៊ីជម្រៅអំពីខ្លឹមសារនៃដំណឹងល្អ គឺការសុគត ការបញ្ចុះសព និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ លោកបង្ហាញពីភស្តុតាងនៃការរស់ឡើងវិញតាមរយៈទំនាយក្នុងព្រះគម្ពីរ និងសាក្សីជាច្រើន រួមមានលោកពេត្រុស និងអ្នកជឿជាង ៥០០ នាក់។ សូមស្វែងយល់ពីអំណាចនៃការផ្លាស់ប្តូរជីវិត និងគន្លឹះដើម្បីរស់នៅដោយជោគជ័យតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយលោក ដេរិក ព្រីនស៍។
Transcript
សូមថ្វាយព្រះពរដល់ព្រះ ដែលបានជួបជាមួយលោកអ្នកម្តងទៀតនៅក្នុងសប្តាហ៍ថ្មីនេះ ដើម្បីចែកចាយ ជូនលោកអ្នក អំពីកូនសោសំខាន់ដែលនាំឲ្យជីវិតមានជោគជ័យ ដែលព្រះបានដាក់ក្នុងដៃរបស់ខ្ញុំ តាមរយៈ បទពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព្រះអង្គ អស់រយៈពេលជាច្រើនឆ្នាំ។
សប្តាហ៍នេះ ខ្ញុំនឹងបន្តជាមួយនឹងគោលសំខាន់ ដែលខ្ញុំបានចាប់ផ្ដើមពីសប្តាហ៍មុន គឺៈ«ការរស់ឡើងវិញ»។
ប៉ុន្តែ ជាដំបូង ខ្ញុំសូមអរគុណលោកអ្នកដែលបានចំណាយពេលសរសេរមកខ្ញុំ។ នៅចុងបញ្ចប់ការចែក ចាយរបស់ខ្ញុំនៅថ្ងៃនេះ យើងនឹងជម្រាបជូនលោកអ្នកអំពីអាស័យដ្ឋានសំបុត្រ ដើម្បីឲ្យលោកអ្នកអាចសរសេរ ផ្ញើមកយើងខ្ញុំ។ ការដែលឮពីលោកអ្នកថា ព័ន្ធកិច្ចរបស់យើងនេះបានជួយដល់លោកអ្នក ហើយជាព្រះពរដល់ លោកអ្នក នោះមានន័យវិសេសវិសាលណាស់សម្រាប់យើងខ្ញុំ។ ដូច្នេះ សូមចំណាយពេលសរសេរមកយើងខ្ញុំកុំបី ខាន ទោះជាសំណេររបស់លោកអ្នក ជាសេចក្តីសង្ខេប ហើយមានលក្ខណៈផ្ទាល់ខ្លួនក៏ដោយ។
ឥឡូវនេះ សូមចូលមកកាន់គោលសំខាន់របស់យើង គឺៈ «ការរស់ឡើងវិញ»។
សប្តាហ៍មុន ខ្ញុំបានពន្យល់ថា ដំណឹងល្អមានហេតុការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់បីអំពីព្រះយេស៊ូគ្រិស្ត។ ហេតុការណ៍ទាំងបី គឺ ការសុគតរបស់ព្រះអង្គ ការបញ្ចុះព្រះអង្គទៅក្នុងផ្នូរ និងការដែលព្រះអង្គមានព្រះជន្មរស់ ពីសុគតឡើងវិញ។ ហេតុការណ៍ទាំងបីនេះ គឺជាស្នូល ជាគ្រឹះដ៏សំខាន់ ជាចំណុចកណ្តាល នៃរាជសាររបស់ ដំណឹងល្អទាំងមូល។ ចំណុចកណ្តាលគឺព្រះយេស៊ូ ហើយហេតុការណ៍ទាំងនោះ មានចំណុចកណ្ដាលនៅក្នុងការ សុគត ការបញ្ចុះទៅក្នុងផ្នូរ និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះអង្គ។
ការបញ្ជាក់លើកទីមួយនៃរស់ឡើងវិញរបស់ព្រះគ្រិស្ត គឺនៅក្នុងបទគម្ពីរទំនាយសញ្ញាចាស់។ យើងបាន មើលកាលពីសប្តាហ៍មុន ទៅឯគំរូដ៏ជាក់លាក់អំពីការនេះ ចេញពីទំនុកតម្កើងរបស់ព្រះបាទដាវីឌ និងចេញពី គម្ពីរហោរាហូសេ ដែលទាំងពីរ សុទ្ធតែបានថ្លែងយ៉ាងច្បាស់ យ៉ាងសុក្រិត្យ និងយ៉ាងលម្អិត អំពីចំណុចនីមួយៗ អំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ត។
ការបញ្ជាក់លើកទីពីរអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ត ត្រូវបានប្រាប់ឲ្យដឹង ដោយទីបន្ទាល់តាមរយៈ សាក្សីដែលគួរឲ្យទុកចិត្តបានជាច្រើននាក់ ជាអ្នកដែលបានឃើញព្រះអង្គនៅរស់ ក្រោយពីព្រះអង្គរស់ពីសុគត ឡើងវិញ។ នៅក្នុង ១កូរិនថូស ១៥:៥-៨ លោកប៉ូលបានរៀបរាប់ពីសាក្សីជាច្រើនដូចជាៈ
១. លោកកេផាស នេះគឺលោកពេត្រុស
២. សាវកទាំងដប់ពីរ
៣. ពួកអ្នកជឿជាង៥០០នាក់ ដែលឃើញព្រះអង្គក្នុងពេលតែមួយ
៤. លោកយ៉ាកុប ជាប្អូនប្រុសរបស់ព្រះយេស៊ូ
៥. បន្ទាប់មក ពួកសាវកទាំងអស់ ហើយយើងមិនដឹងប្រាកដថាមានប៉ុន្មាននាក់ទេនៅចំណុចនេះ
៦. ហើយចុងក្រោយ គឺលោកប៉ូលខ្លួនឯងផ្ទាល់
ដូច្នេះ មានសាក្សីដែលអាចជឿទុកចិត្តបានជាង៥០០នាក់ ដែលបញ្ជាក់ប្រាប់ថា ព្រះយេស៊ូបានរស់ពីសុគត ឡើងវិញ។
ការចែកចាយរបស់ខ្ញុំថ្ងៃនេះ និងពេញក្នុងសប្តាហ៍នេះ ខ្ញុំនឹងចែកចាយអំពីព្រះពរដែលមិនអាចវាស់ស្ទង់ បាន ដែលព្រះបានរៀបចំសម្រាប់យើង តាមរយៈការរស់ឡើងវិញរបស់ព្រះគ្រិស្ត។ សម្រាប់ខ្ញុំ សេចក្តីនោះមាន លក្ខណៈលំដាប់លំដោយប្រកបដោយហេតុផល។ ទីមួយ បង្កើតបានជាហេតុការណ៍ប្រវត្តិសាស្រ្ត ហើយស្រប តាមបទគម្ពីរ អំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ត ហើយបន្ទាប់មក យើងឃើញអ្វីដែលកើតមានដល់យើង នៅ ក្នុងសេចក្តីមេត្តាករុណា និងការផ្គត់ផ្គង់របស់ព្រះ តាមរយៈការរស់ឡើងវិញរបស់ព្រះអង្គ។
ព្រះពរទីមួយ ដែលខ្ញុំនឹងនិយាយនៅថ្ងៃនេះគឺថា យើងអាចទទួលបានការកើតជាថ្មី ឬលោកអ្នកអាច ប្រើពាក្យថា លោកអ្នកត្រូវបានបង្កើតជាថ្មី។ នៅក្នុងសេចក្ដីផ្ដើមអំពីរឿងនេះ ខ្ញុំចង់ត្រឡប់ទៅមើលសេចក្ដី ទំនាយរបស់ហោរាហូសេបន្ដិច ជាសេចក្ដីដែលយើងបានពិនិត្យមើលជាមួយគ្នាកាលពីសប្តាហ៍មុន។ គឺយើងងាក ទៅមើលតែមួយខទេ គឺហូសេ ៦:២:
«ននៅតែពីរថ្ងៃនទៀត (គឺក្រោយពីរថ្ងែ) ព្រះអង្គ[គឺជាព្រះអម្ចាស់]នឹងនប្រាសពួកយើងឲាយបានសះសេប្រើយ [នឹងនាំយើងមានជីវិតនឡើងវិញ] ននៅថ្ងៃទីបី ព្រះអង្គនឹងនលើកពួកយើងនឡើងវិញ នដើម្បីឲាយយើងបានរស់ននៅចំពោះព្រះអង្គ។ » (RKOV)
មានការព្យាករទុកមកយ៉ាងច្បាស់អំពីការរស់ឡើងវិញ ដែលនឹងកើតឡើងនៅថ្ងៃទីបី។ ប៉ុន្តែ ដូចដែលខ្ញុំ បានចង្អុលបង្ហាញប្រាប់ពីសប្ដាហ៍មុនហើយ ហោរាហូសេមិនបាននិយាយជាឯកវចនៈទេ គឺជាពហុវចនៈ។ ពោល គឺ លោកមិនបាននិយាយសម្រាប់តែតួអង្គព្រះគ្រិស្ត តាមរយៈព្រះវិញ្ញាណបរិសុទ្ធថា «ព្រះអង្គនឹងប្រោសខ្ញុំ ឬព្រះអង្គនឹងលើកខ្ញុំឡើង» នោះឡើយ។ ប៉ុន្តែ លោកនិយាយជាពហុវចនៈ គឺ«ព្រះអង្គនឹងប្រោសពួកយើង ព្រះអង្គនឹងលើកពួកយើងឡើងវិញ»។ ដូច្នេះ ខ្ញុំបានចង្អុលបង្ហាញប្រាប់តាមការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ជា ពាក្យទំនាយក្នុងបទគម្ពីរដែលបើកសម្តែងថា យើងត្រូវបានរាប់បញ្ចូលនៅក្នុងការរស់ឡើងវិញរបស់ព្រះយេស៊ូ ផងដែរ។ ព្រះយេស៊ូសុគតជំនួសសេចក្តីស្លាប់របស់យើង ដើម្បីឲ្យយើងបានរួមជាមួយព្រះអង្គ ដោយកាជ្រមុជ ចូលទៅក្នុងការបញ្ចុះក្នុងផ្នូររបស់ព្រះអង្គ។ ហើយថា ដោយរួមជាមួយព្រះអង្គនៅក្នុងការបញ្ចុះទៅក្នុងផ្នូរ នោះយើងក៏រួមជាមួយព្រះអង្គនៅក្នុងការរស់ឡើងវិញរបស់ព្រះអង្គដែរ។
នៅក្នុងអេភេសូរ ២:៤-៦ លោកប៉ូលបញ្ជាក់សេកចក្ដីនេះយ៉ាងច្បាស់ថាៈ
«ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្ត្រករុណាដ៏នលើសលប់ ដោយនព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលព្រះអង្គ បានស្រឡាញ់យើង ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងនហើយក៏ដោយ ក៏ ព្រះអង្គបាននប្រាសឲាយយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសន្ង្គ្រះដោយសារព្រះគុណ) នហើយននៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបាននប្រាសឲាយយើងរស់នឡើងវិញរួមជាមួយព្រះអង្គ ហើយឲាយយើងអង្គុយ រួមជាមួយព្រះអង្គននៅស្ថានសួគ៌ដែរ» (RKOV)
សូមកត់សម្គាល់ពាក្យ «រួមជាមួយ» គឺមានបីដង ដែលម្ដងៗសុទ្ធតែបង្ហាញពីបទពិសោធន៍ ដែលយើង មានចំណែកជាមួយព្រះយេស៊ូ តាមរយៈជំនឿរបស់យើងលើការសុគតរបស់ព្រះអង្គ។ ព្រះបានប្រោសឲ្យយើង រស់រួមជាមួយព្រះគ្រិស្ត ព្រះបានលើកយើងឡើងរួមជាមួយគ្នា ហើយព្រះឲ្យយើងអង្គុយរួមជាមួយគ្នា ឬឲ្យយើង សោយរាជ្យរួមជាមួយព្រះគ្រិស្ត។ គ្រប់សេចក្ដីទាំងនោះ សុទ្ធតែត្រូវបានលោកប៉ូលលើកឡើងជាទម្រង់ អតីតកាល។ នេះមិនមែនជាអ្វីមួយដែលនឹងកើតឡើងនោះទេ តែជាអ្វីម្យ៉ាងដែលបានសម្រេចរួចហើយ ហើយ អ្វីៗដែលតម្រូវពីយើង គឺឲ្យយើងចូលទៅក្នុងសេចក្ដីនោះ ដោយជំនឿ។
ហើយបន្ទាប់មក មានអត្ថបទគម្ពីរដ៏សំខាន់មួយ នៅក្នុងជំពូកអំពីការរស់ឡើងវិញដ៏អស្ចារ្យនេះ ដែល យើងមើលបានមើលជាមួយគ្នាជាច្រើនដងរួចមកហើយ គឺនៅក្នុង ១កូរិនថូស ១៥:៤៥-៤៧។ លោកប៉ូលប្រៀប ធៀបគ្នារវាងមនុស្សចាស់ និងមនុស្សថ្មី ដែលបានកើតឡើងដោយសារការសុគត និងការរស់ឡើងវិញរបស់ព្រះ យេស៊ូគ្រិស្ត។ នៅខ ៤៥ លោកមានប្រសាសន៍ថាៈ
«ហេតុនេះនហើយបានជាមានសេចក្តីចែងទុកមកថា លោកអ័ដម ដែលជាមនុស្សមុនដាំបូង បានត្រឡប់ជា មានព្រលឹងរស់នឡើង តែនលាកអ័ដមចុងនព្កាយបង្អស់ ត្រឡប់ជាវិញ្ញាណដែលផ្ដល់ជីវិត។ [ដូច្នេះ ននៅ ចាំណុចនេះ លោកប៉ូលថ្វាយ្របរមងារព្រះយេស៊ូថា «អ័ដាមចុងក្រោយ»។ ហើយបន្ទាប់មក ក្នុងខ ៤៧ នលាក ថ្លែងថាៈ] មនុស្សទីមួយនកើតចេញពីដីមក គឺនធ្វើពីធូលីដី រីឯមនុស្សទីពីរវិញ មកពីស្ថានសួគ៌។» (RKOV)
នៅខ៧ លោកប៉ូលបានឲ្យបរមនាមព្រះយេស៊ូថា «មនុស្សទីពីរ»។ ឥឡូវនេះ យើងដាក់នាមទាំងពីរនេះ ដោយឡែកពីគ្នា ប៉ុន្តែដាក់តាមលំដាប់ដ៏ត្រឹមត្រូវ។ ទីមួយ ព្រះយេស៊ូ ជាអ័ដាមចុងក្រោយ ហើយទីពីរ ព្រះអង្គជាមនុស្សទីពីរ។ ក្នុងនាមជាអ័ដាមចុងក្រោយ ព្រះអង្គបានទទួលរងសេចក្តីអាក្រក់ទាំងស្រុង ដែលត្រូវ ធ្លាក់មកលើ់ពូជពង្សអ័ដាមទាំងអស់ តាមរយៈអំពើបាប និងការបះបោរ។ ការសុគតរបស់ព្រះយេស៊ូ គឺជាការ ដែលព្រះអង្គទទួលរងផលនៃអំពើបាប និងការបះបោររបស់ពូជពង្សអ័ដាម។
បន្ទាប់មក នៅពេលព្រះអង្គរស់ពីសុគតនៅថ្ងៃទីបី ក្នុងនាមជាមនុស្សទីពីរ ព្រះអង្គគឺជាសិរិសានៃពូជពង្ស ថ្មី ដែលនោះហើយជាគោលបំណងរបស់ព្រះ ក្នុងការដែលព្រះយស៊ូបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីបញ្ចប់មរតករបស់អ័ដាម ដោយការសុគតរបស់ព្រះអង្គ ហើយបន្ទាប់មក បើកផ្លូវឲ្យអស់អ្នកដែលជឿចូល ទៅកាន់ពូជពង្សថ្មី ជាពូជពង្សដែលមានព្រះយេស៊ូគ្រិស្តជាព្រះសិរិសា។
របៀបដែលយើងអាចចូលទៅក្នុងមរតកថ្មីនេះ ហើយត្រឡប់ជាសមាជិកនៃពូជពង្សថ្មីនេះ នៅក្នុង ព្រះគ្រិស្ត នោះគឺត្រូវបានបង្កើតជាថ្មី ឬដែលយើងអាចហៅថា កើតជាថ្មី។ ក្នុងន័យម្យ៉ាង ពាក្យ «បង្កើត» បញ្ជាក់អំពីចំណែករបស់ឪពុកក្នុងការផ្ដល់កំណើត។ ហើយនេះ គឺជាព្រះវរបិតាហើយ ដែលតាមរយៈជំនឿរបស់ យើងក្នុងព្រះយេស៊ូគ្រិស្ត ទ្រង់បង្កើតយើងជាថ្មី។ ប៉ុន្តែ ប្រាកដហើយ អ្នកដែលត្រូវបានបង្កើត ក៏ត្រូវប្រសូត មកដែរ។ ដូច្នេះ ព្រះគម្ពីរប្រើឃ្លាទាំងពីរ។ សាវកពេត្រុសបានថ្លែងពីការនេះ នៅក្នុង ១ពេត្រុស ១:៣ ថាៈ
«ស៊ូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែល ព្រះអង្គបានបង្កើតយើងនឡើងជាថ្មី តាមព្រះហឫទ័យមេត្ត្រករុណាដ៏ធាំរបស់ព្រះអង្គ ដើម្បីឲាយយើងរាល់គ្នា មានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់នឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ...» (RKOV)
ដូច្នេះ ដោយការទទួលយកដោយជំនឿ រួមជាមួយព្រះយេស៊ូក្នុងការសុគត ការបញ្ចុះទៅក្នុងផ្នូរ និង ការរស់ពីសុគតឡើងវិញ នោះយើងបានឆ្លងកាត់ជាមួយព្រះអង្គ ចេញពីប្រព័ន្ធចាស់ គឺពីមនុស្សចាស់ ចូលមក ក្នុងប្រព័ន្ធថ្មី ឬមកជាមនុស្សថ្មី។ យើងត្រូវបានបង្កើតជាថ្មី ដោយព្រះចេស្តារបស់ព្រះ មកជាពូជពង្សថ្មី ជាពូជពង្សដែលមានព្រះយេស៊ូគ្រិស្តជាព្រះសិរិសា។ ខ្ញុំហៅពូជពង្សនេះថា «ពូជពង្សអេម៉ាញូអែល» គឺជា ពូជពង្សដែល «ព្រះទ្រង់គង់ជាមួយយើង»។
នេះហើយជាគោលបំណងនៃការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូ។ កាលបើយើង ត្រូវបានបង្កើតជាថ្មី ឬកើតជាថ្មីហើយ ចាប់ពីពេលនោះមក ព្រះគ្រិស្ត ទ្រង់ជាប្រភពនៃជីវិតដ៏អស់កល្បជានិច្ច ទ្រង់គង់នៅជាធរមាន នៅខាងក្នុងយើង។ យើងមានប្រភពជីវិតមួយថ្មីទាំងស្រុង ដែលនៅក្នុងព្រះគ្រិស្ត និង នៅស្ថានសួគ៌។ សេចក្ដីនេះត្រូវបានសាវកប៉ូលរៀបរាប់ប្រាប់នៅក្នុងកូឡុស ៣:១-៤ ដែលលោកបានថ្លែងថាៈ
«ដូច្នេះ ប្រសិននបើអ្នករាល់គ្នាបានរស់នឡើងវិញជាមួយព្រះគ្រីស្ទមែន[គឺបានរួមជាមួយព្រះអង្គក្នុងការរស់ ពីសុគតឡើងវិញ] ចូរស្វែងរកអ្វីៗដែលននៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្ត្រាំព្រះហស្តរបស់ព្រះ នេះវិញ។[នេះគឺជាកន្លែងថ្នមរតករបស់យើងននៅស្ថានសួគ៌ ននៅលើបល្ល័ង្ករួមជាមួយព្រះយេស៊ូ]ចូរគិតពី អ្វីៗដែលននៅខាងលើ កុំគិតពីអ្វីៗដែលននៅផែនដីនឡើយ [នេះជាដាំបូន្មានដ៏សាំខាន់ នព្រោះគាំនិតយើងគិតនទៅ ទីណា នេះវានឹងកាំណត់ទិសដៅថ្នជីវិតរបស់យើងននៅទីនេះ។ បន្ទាប់មក នលាកបន្តជាមួយនឹង នគោលសាំខាន់ថ្នការរួមជាមួយនេះថា៖] ដប្រិតអ្នករាល់គ្នាបានស្លាប់នហើយ [គឺយើងបានស្លាប់ ននៅពេលព្រះ គ្រិស្តបានស៊គត ដប្រិតការស៊គតរបស់ព្រះអង្គ គឺជាការស្លាប់របស់យើង] ឯជីវិតរបស់អ្នករាល់គ្នាក៏បាន លាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះដែរ។ [នេះជាសុវត្តិភាពដ៏អស្ចារ្រាយ ក្នុងការដែលជីវិតមួយ ដែលព្តូវលាក់ ទុកជាមួយព្រះគ្រិស្ត ននៅក្នុងព្រះ។ ហើយបន្ទាប់មក នលាកបន្ត ដោយសង្ខេបសេចក្ដីនេះថាៈ] ពេល ព្រះគ្រីស្ទ ដែលជាជីវិតរបស់អ្នករាល់គ្នាលេចមក នេះអ្នករាល់គ្នាក៏នឹងលេចមក ជាមួយព្រះអង្គក្នុងសិរីល្អ ដែរ។» (RKOV)
សូមកត់សម្គាល់ នេះជាឃ្លាដ៏អស្ចារ្យដែលអត្ថន័យ មិនអាចវាស់ស្ទង់បាន គឺ «ព្រះគ្រិស្តទ្រង់ជាជីវិតរបស់ យើង»។ តើអ្វីទៅដែលអស្ចារ្យជាងនេះ? គ្រប់ទាំងសេចក្តីត្រូវការ គឺត្រូវបានគ្របដណ្តប់ដោយ សេចក្តីពិតមួយ គឺដែលព្រះគ្រិស្តរស់ពីសុគតឡើងវិញ ប្រកបដោយសិរីរុងរឿង និងមានជ័យជំនះ ទ្រង់ជាជីវិត របស់យើង។ គ្មានអ្វីដែលអាចយកជ័យជំនះ ឬអាចយកឈ្នះលើជីវិតនេះបានឡើយ គឺជាជីវិតដែលមិនអាច បរាជ័យ មិនអាចបំផ្លាញបាន ហើយនៅអស់កល្បជានិច្ច។
លោកប៉ូលអនុវត្តការនេះ សម្រាប់បទពិសោធន៍របស់លោក ហើយសេចក្ដីនេះក៏អនុវត្តសម្រាប់បទ ពិសោធន៍របស់យើងដែរ។ នៅក្នុង ២កូរិនថូស ៤:១៦ លោកប៉ូលថ្លែងថាៈ
«ហេតុនេះយើងមិនរសាយចិត្តនឡើយ ទោះនបើមនុស្សខាងនក្រៅរបស់យើងកំពុងតែពុករលួយនទៅក៏ដោយ តែ មនុស្សខាងក្នុងកំពុងតែកែនឡើងជាថ្មី ពីមួយថ្ងៃនទៅមួយថ្ងៃ។ » (RKOV)
នេះជារាជសារមួយដ៏ល្អដែលលើកទឹកចិត្តយើងជាខ្លាំង។ យើងមិនត្រូវរសាយចិត្តឡើយ។ អ្វីៗមើលទៅ ហាក់ដូចជាពិបាក ស្ថានភាពក្នុងជីវិតខាងក្រៅ មើលទៅហាក់ដូចជាចូលមកប្រឆាំងនឹងយើង ប៉ុន្តែ លោកប៉ូល បញ្ជក់ថា យើងត្រូវបានតភ្ជាប់ជាមួយព្រះយេស៊ូ។ ដោយជំនឿ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងមានប្រភព នៃជីវិតមួយនៅខាងក្នុង ហើយមនុស្សខាងក្នុងរបស់យើង ត្រូវបានកែឡើងជាថ្មីជាប់ជានិច្ច ដោយប្រភពនៃ ជីវិតនៅក្នុងយើង គឺព្រះគ្រិស្តដែលបានរស់រស់ពីសុគតឡើងវិញ ប្រកបដោយសិរីរុងរឿង។ ខ្ញុំសូមបញ្ចប់ដោយ ពាក្យនេះជាមួយលោកអ្នក គឺៈ «ព្រះគ្រិស្តទ្រង់ជាជីវិតរបស់យើង»។
យើ់ងអស់ពេលហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលត្រឡប់មកជួបជាមួយលោកអ្នកជាថ្មីម្ដងទៀតនៅថ្ងៃ ស្អែក តាមពេលវេលា និងម៉ោងកំណត់។ ថ្ងៃស្អែក ខ្ញុំនឹងបន្តគោលសំខាន់អំពីការរស់ឡើងវិញបន្តទៀត ហើយ ខ្ញុំនឹងចែកចាយពីរបៀបដែលព្រះគ្រិស្តដែលបានរស់ឡើងវិញ ត្រឡប់ជាសេចក្តីសុចរិតរបស់យើង។ សូមបន្ត សិក្សាជាមួយខ្ញុំកុំបីខាន សូមព្រះអម្ចាស់យេស៊ូវទ្រង់ប្រទានពរ។
កូដ: RP-R109-101-KHM










