វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីម្ដងទៀត ខណៈពេលដែលយើងខិតជិតដល់ចុងបញ្ចប់នៃសប្ដាហ៍មួយទៀតហើយ។ ប្រធានបទរបស់យើងនៅសប្ដាហ៍នេះ គឺការរស់ឡើងវិញ។

នៅក្នុងការចែកចាយមុនៗរបស់ខ្ញុំនាសប្ដាហ៍នេះ ខ្ញុំបានចែកចាយអំពីការអះអាងសំខាន់ៗនៃការរស់ឡើងវិញរបស់ព្រះគ្រិស្ត ហើយការអះអាងនោះជាបទគម្ពីរទំនាយនៅក្នុងសញ្ញាចាស់។ យើងបានពិនិត្យមើលចំណុចពិស្ដារខ្លះៗនៅក្នុងបទគម្ពីរមួយចំនួន ដែលបានថ្លែងទំនាយអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្តដោយត្រឹមត្រូវល្អិតល្អន់។

ថ្ងៃនេះ ខ្ញុំនឹងចែកចាយអំពីការអះអាងដ៏សំខាន់ទីពីរនៃការរស់ឡើងវីញរបស់ព្រះគ្រិស្ត ហើយការអះអាងនោះគឺ សាក្សីដែលបានឃើញព្រះអង្គមានព្រះជន្មរស់បន្ទាប់ពីការរស់ឡើងវិញរបស់ព្រះអង្គ។

ខ្ញុំបើកជាថ្មីទៅកាន់បទគម្ពីរមួយដែលយើងបានមើលច្រើនដងរួចមកហើយ គឺនៅក្នុង ១កូរិនថូស ១៥ហើយខ្ញុំនឹងអានពីខ ៣-៨។ នេះជាអ្វីដែលលោកប៉ូលថ្លែងៈ

ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលមក គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ ហើយថា ព្រះអង្គត្រូវគេបញ្ចុះក្នុងផ្នូរ រួចព្រះអង្គមានព្រះ ជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមបទគម្ពីរ [ចូរសម្គាល់អំពីការពិតដ៏សុំខន់បីនៅក្នុងដំណឹងល្អ ព្រះគ្រិស្តបានសុគត ព្រះអង្គត្រូវគេបញ្ចុះក្នុងផ្នូរ ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ និងចូរសម្គាល់អំពីការអះអាងទីមួយគឺថាការអះអាងនេះបានសម្រេចបទគម្ពីរទុំនយនៅក្នុងសញ្ញាចាស់។ បន្ទាប់មក យើងមានប្រភពទីពីរនៃការអះអាង គឺសកាសីដែលបានឃើញព្រះអង្គមានព្រះជន្មរស់បន្ទាប់ពីការរស់ឡើងវិញរបស់ព្រះអង្គ។ ដូច្នេះហើយបានជាលោកប៉ូលបន្តនៅក្នុងបរិបទនេះ គឺនៅក្នុង ១កូរិនថូស ១៥:៥] ហើយថា ព្រះអង្គបានលេចឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ។ បន្ទាប់មក ព្រះអង្គបានលេចឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនអ្នកទាំងនេះ ភាគច្រើននៅរស់នៅឡើយ តែមានខ្លះបានស្លាប់ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានលេចឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំង អស់គ្នាឃើញ។ ចុងក្រោយបង្អស់ ព្រះអង្គក៏លេចឲ្យខ្ញុំឃើញ សូម្បីតែខ្ញុំនេះដូចជាកូនដែលកើតមិនគ្រប់ខែ។(RKHV)

ឥឡូវនេះ ដោយសារច្បាប់របស់ជនជាតិយូដានៅសម័យព្រះយេស៊ូ បានបង្គាប់ពួកសាវកឲ្យបង្ហាញសេចក្តីពិតនៃពាក្យសម្ដីនៅក្នុងតុលាការច្បាប់ ដែលចាំបាច់ត្រូវតែមានបុរសពីរនាក់ ឬបីនាក់ឲ្យធ្វើជាសាក្សីជាទីទុកចិត្ត បាន។ គោលការណ៍នេះបានចែងជាច្រើនដងនៅក្នុងសញ្ញាចាស់ និងបានអះអាងដែរនៅក្នុងសញ្ញាថ្មី។ ប៉ុន្តែនៅក្នុងបទគម្ពីរ១កូរិនថូសនេះ លោកប៉ូលឲ្យសាក្សីច្រើនជាងប្រាំរយនាក់។

ចូរយើងមើលបញ្ជីរៀបរាប់អំពីសាក្សីដែលលោកឲ្យ។ មុនដំបូងបំផុត នៅក្នុងខ៥ លោកនិយាយថា ព្រះអង្គបានលេចឲ្យលោកកេផាសឃើញ នោះគឺលោកត្រុសយ៉ាងពិតប្រាកដ។ ឥឡូវនេះ ហេតុការណ៍នេះបានយោងទៅលើដំណឹងល្អរបស់លោកលូកា ជំពូក២៤ ខ៣៣ និងខ៣៤ ដែលថ្លែងអំពីមនុស្សពីរនាក់នៅតាមផ្លូវទៅកាន់ភូមិអេម៉ោស នៅពេលនោះព្រះយេស៊ូបានរួមដំណើរជាមួយពួកគេ ហើយពួកគេមិនបានស្គាល់ថាជាព្រះអង្គទេ ប៉ុន្តែនៅពេលដែលព្រះអង្គបានយាងចូលទៅក្នុងជាមួយពួកគេ ហើយបានកាច់នំបុ័ងជាមួយគ្នា បទគម្ពីរនេះបានចែងថា ព្រះអង្គបានបើកសម្ដែងនៅក្នុងសកម្មភាពនៃការកាច់នំបុ័ងនោះ ប៉ុន្តែនៅពេលនោះ ព្រះអង្គបានបាត់ពីពួកគេទៅ។ បន្ទាប់មក បទគម្ពីរនេះបានចែងថាៈ

នៅវេលានេះឯង គេក៏ក្រោកឡើងត្រឡប់ទេក្រុងយេរូសឡឹមវិញ ឃើញសាវកទាំងដប់មួយ និងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា។ គេនិយាយថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យសុីម៉ូនឃើញ»។ (RKHV)

ដូច្នេះ សាវកទាំងដប់មួយ និងអស់អ្នកដែលនៅជាមួយបានជួបប្រជុំគ្នាជាមួយពួកគេនៅពេលនោះ ជាអ្វីដែលលោកប៉ូលថ្លែងនៅក្នុងកូរិនថូសទី១ ជំពូក១៥ ថាជាការលេចមកឲ្យឃើញជាលើកដំបូងរបស់ព្រះអម្ចាស់បន្ទាប់ពីការរស់ឡើងវិញរបស់ព្រះអង្គ គឺបានឲ្យលោកសុីម៉ូនពេត្រុស ឬលោកកេផាសឃើញ។ បន្ទាប់មក នៅក្នុងខ៥ លោកប៉ូលថ្លែងទៀតថា ព្រះអង្គបានឲ្យសាវកទាំងដប់ពីរឃើញព្រះអង្គ។ នៅក្នុងសញ្ញាថ្មីបានបង្ហាញប្រាប់ពីការដែលព្រះអង្គបានលេចមកឲ្យឃើញជាច្រើនដងនេះ។ យើងនឹងមើលតែពីរទេ។

មុនដំបូងបង្អស់ នៅក្នុងកិច្ចការ ១:១-៣ ហើយលោកលូកាជាអ្នកសរសេរកណ្ឌគម្ពីរកិច្ចការ ថ្លែងអំពីការទាក់ទងទៅនឹងជីវិត និងព័ន្ធកិច្ចរបស់ព្រះយេស៊ូនៅលើផែនដីនេះថា៖

ឱលោកថេវ ភីលអើយ នៅក្នុងសៀវភៅទីមួយ [នេះជាដំណឹងល្អលូកា] ខ្ញុំបានសរសេររៀបរាប់ពីអស់ទាំងការ ដែលព្រះ យេស៊ូវបានចាប់ផ្ដើមធ្វើ និងបានបង្រៀន តាំងពីដំបូងមក រហូតដល់ថ្ងៃដែលព្រះបានលើកព្រះអង្គឡើងទេ [លើកឡើងទេស្ថានសួគ៌] គឺបន្ទាប់ពីព្រះអង្គបានផ្តាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស [សូមសម្គាល់ នេះនិយាយអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយពួកសាវកបន្ទាប់ពីការរស់ឡើងវិញ]។ ក្រោយពេលព្រះអង្គបានរងទុក្ខរួចហើយ ព្រះអង្គបានបង្ហាញអង្គទ្រង់ដែលមានព្រះជន្មរស់ ឲ្យពួកសាវកទាំងនេះឃើញ រយៈពេលសែសិបថ្ងៃ ដោយបង្ហាញភស្តុតាងជាច្រើន ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជាយរបស់ព្រះផង។ (RKHV)

ដូច្នេះ លោកលូកាថ្លែងថា ព្រះយេស៊ូបានបង្ហាញអង្គទ្រង់ឲ្យពួកសាវករបស់ព្រះអង្គបានឃើញថា ព្រះអង្គមានព្រះជន្មរស់បន្ទាប់ពីការរស់ឡើងវិញរបស់ព្រះអង្គ ហើយលោកលូកាបានបញ្ជាក់ថា ព្រះអង្គពិតជាមានព្រះជន្មរស់មែន ដោយសារមានភស្តុតាងជាច្រើនដែលអាចទុកចិត្តបាន។

បន្ទាប់មក ការលេចមកឲ្យឃើញមួយទៀតរបស់ព្រះអង្គ ត្រូវបានពណ៌នានៅក្នុង យ៉ូហាន ២០:១៩-២១ :

នៅល្ងាចថ្ងៃនេះ គឺជាថ្ងៃទីមួយក្នុងសប្ដាាហ៍ កន្លែងដែលពួកសិសាសប្រជុំគ្នាបានខ្ទាស់ទ្វាារជិត ដោយព្រោះខ្លាចសសន៍យូដា ព្រះ យេស៊ូវយាងមកឈរនៅកណ្ដាាលពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសន្ត»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោាះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ត និងឆ្អឹងជំនីឲ្យគេឃើញ។ ពួកសិសាសមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់។ ព្រះ យេស៊ូវមានព្រះបន្ទូលទេគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសន្ត! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទេ ដូចជាព្រះវរបិតាបានចាត់ខ្ញុំឲ្យមកដែរ»។ (RKHV)

ដូច្នេះ យើងឃើញថា ព្រះយេស៊ូនៅក្នុងរូបកាយរស់ឡើងវិញរបស់ព្រះអង្គ មានព្រះចេស្តាឆ្លងកាត់ទ្វារដែលចាក់សោរជាប់ ដើម្បីបង្ហាញអង្គទ្រង់នៅក្នុងបន្ទប់នោះ បន្ទាប់មក នៅពេលដែលព្រះអង្គបានគង់នៅទីនោះ ដំបូងបង្អស់ ព្រះអង្គបានប្រទានពរសេចក្តីសុខសាន្តរបស់ព្រះអង្គមកលើពួកសិស្សរបស់ព្រះអង្គ រួចបន្ទាប់មកទៀត បទគម្ពីរនេះបានចែងយ៉ាងច្បាស់ថា «ព្រះអង្គក៏បង្ហាញព្រះហស្ត និងឆ្អឹងជំនីឲ្យគេឃើញ» ដែលមានស្នាមនៃការឆ្កាង។ ព្រះអង្គធ្វើដូច្នោះ ដើម្បីបង្ហាញភស្តុតាងថា រូបកាយដែលព្រះអង្គមាននេះ និងរូបកាយដែលត្រូវគេឆ្កាងនោះជារូបកាយតែមួយទេ ហើយជារូបកាយដែលបានរស់ឡើងវិញ។

បន្ទាប់មក នៅក្នុងបញ្ជីសាក្សីដែលលោកប៉ូលឲ្យនៅក្នុង១កូរិនថូស ១៥ នៅក្នុងខ៦ លោករៀបរាប់អំពីអ្នកជឿដែលច្រើនជាង៥០០នាក់ ដែលបានឃើញព្រះអង្គនៅក្នុងពេលតែមួយ។ ឥឡូវនេះ ហេតុការណ៍នេះមិនត្រូវបានពណ៌នានៅកន្លែងផ្សេងទៀតទេនៅក្នុងសញ្ញាថ្មី។ នេះជាអ្វីដែលយើងទាំងអស់គ្នាបានដឹងអំពីហេតុការណ៍នោះ។ សម្រាប់ខ្ញុំ ហេតុការណ៍នោះហាក់ដូចជាបានកើតឡើងនៅស្រុកកាលីឡេទៀត ព្រោះបទគម្ពីរចែងថា ព្រះយេស៊ូបានណាត់ជួបពួកសិស្សរបស់ព្រះអង្គនៅស្រុកកាលីឡេ នៅក្នុងពេលដែលព្រះអង្គរស់ឡើងវិញនោះ។ បន្ទាប់មក នៅខ៤ក្នុងជំពូកដដែលនេះ លោកប៉ូលថ្លែងថា ព្រះយេស៊ូបានលេចមកឲ្យលោកយ៉ាកុបឃើញ គឺលោកយ៉ាកុបជាប្អូនរបស់ព្រះអម្ចាស់។ នៅត្រង់នេះ ហេតុការណ៍នោះមិនត្រូវបានពណ៌នានៅកន្លែងណាផ្សេងទៀតនៅក្នុងសញ្ញាថ្មីទេ ប៉ុន្តែយើងសម្គាល់ឃើញអំពីទីបន្ទាល់នៅពេលក្រោយរបស់លោកយ៉ាកុបផ្ទាល់នៅក្នុង យ៉ាកុប ១:១ ដែលលោកណែនាំខ្លួនដូចតទៅនេះថា៖ «យ៉ា កុប ជាអ្នកបម្រើរបស់ព្រះនិងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ... »។ កាលព្រះយេស៊ូមានព្រះជន្មជាជីវិតនៅលើផែនដី ពិតណាស់ លោក យ៉ាកុបមិនមែនជាសិស្សរបស់ព្រះអង្គទេ ប៉ុន្តែពេលនេះ លោកប្រកាសថា លោកជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រិស្ត។ ដូច្នេះ ច្បាស់ណាស់ថា នៅក្នុងពេលដែលព្រះអង្គរស់ឡើងវិញនោះ ព្រះអង្គបានលេចមកឲ្យលោកយ៉ាកុបឃើញ និងប៉ះពាល់ចិត្តរបស់លោក។

បន្ទាប់មក នៅក្នុងខ៧ លោកប៉ូលនិយាយអំពីសាវកទាំងអស់។ យើងបានបានមើលរួចមកហើយ ហើយនៅក្នុងខ៨ លោកនិយាយអំពីខ្លួនលោកផ្ទាល់ក្នុងនាមជាសាក្សីចុងក្រោយអំពីការរស់ឡើងវិញ ហើយលោកពណ៌នាថា ការជួបបទពិសោធន៍នោះបានកើតឡើងនៅតាមផ្លូវទៅក្រុងដាម៉ាស។ យើងមើលត្រួសៗក្នុងកំណត់ត្រារបស់លោកអំពីបទពិសោធន៍នេះនៅក្នុង កិច្ចការ ជំពូក២៦ ពីខ៨ រហូតទៅ គឺលោកកំពុងទូលទៅកាន់ស្ដេចអ័គ្រីបា៉។ លោកកំពុងស្ថិតនៅក្នុងការកាត់ក្តី ហើយលោកថ្លែងសេចក្តីនេះថាៈ

ហេតុអ្វីបានជាអស់លោកយល់ថា ការដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ? [នេះជាបញ្ហាសុំខន់ គឺព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ] ទូលបង្គុំផ្ទាល់ធ្លាប់គិតថា ទូលបង្គុំត្រូវតែខុំប្រឹងជាច្រើនទាស់ប្រឆំងនឹងព្រះ នមព្រះ យេស៊ូវ ជាអ្នកស្រុកណា សរែ៉តែ ហើយទូលបង្គុំបានធ្វើការទាំងនេះនៅក្រុងយេរូ ស ឡិម ទាំងបានចាប់ពួកបរិសុទ្ធជាច្រើនយកទេដាក់គុក [មានហូរហៀរតទៀត] ទូលបង្គុំក៏បៀតបៀនគេ រហូតដល់ក្រុងននរបស់សសន៍ដទៃទៀតផង [លោកបាននិយាយនៅក្នុងខ១២] «ក្នុងគេលបំណងនេះ ទូលបង្គុំបានធ្វើដំណើរទេក្រុងដោមា៉ាស ទាំងទទួលអំណាច និងការអនុញ្ញាតពីពួកសង្រ្គាជ។ បពិត្រព្រះ ករុណា នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរ ទូលបង្គុំឃើញពន្លឺមួយភ្លឺជាងថ្ងៃចាំងពីលើមេឃមកជុំវិញទូលបង្គុំ និងអស់អ្នកដែលរួមដំណើរជា មួយទូលបង្គុំ [បន្ទាប់មក លោកបន្តថា]ទូលបង្គុំបានឮសំឡេងមួយ ពោលមកកាន់ទូលបង្គុំជាភាសហេព្រើរថា៖ “សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ? [លោកបានទូលសួរថា] “ឱព្រះអម្ចាស់អើយ តើព្រះអង្គជានរណា?”។ [ចម្លើយបានឆ្លើយមកវិញ] “យើងជាយេស៊ូវ ដែលអ្នកកំពុងបៀតបៀន”» (RKHV)

ដូច្នេះ មានការបើកសម្ដែងចុងក្រោយអំពីព្រះគ្រិស្តដែលបានរស់ឡើងវិញទៅដល់អ្នកដែលបៀតបៀនព្រះអង្គ និងជាសត្រូវរបស់ព្រះអង្គ គឺសុលមកពីក្រុងតើសុស ដែលបានក្លាយជាសាវកប៉ូល។ ដូច្នេះ យើងមានបញ្ជីរបស់លោកប៉ូលអំពីសាក្សីជាច្រើន ដែលបានឃើញព្រះយេស៊ូមានព្រះជន្មរស់បន្ទាប់ពីការរស់ពីស្លាប់ឡើងវិញរបស់ព្រះអង្គ។ បញ្ជីនោះវែងណាស់។ ដូចដែលខ្ញុំបានពន្យល់ហើយថា មានសាក្សីពិតប្រាកដច្រើនជាង៥០០នាក់។

ឥឡូវនេះ ខ្ញុំចង់ចង្អុលបង្ហាញប្រាប់លោកអ្នកអំពីលក្ខណៈពិសេសពិតប្រាកដ ដែលជាលក្ខណៈរួមសម្រាប់សាក្សីទាំងនេះ គឺជាលក្ខណៈពិសេសដ៏សំខាន់បំផុត។ ទីមួយ ពួកគេទាំងអស់គ្នាជាបុរស ដែលគ្មានចំណុចខ្សោយនឹងចាប់កំហុសបាននៅក្នុងកំណត់ត្រារបស់ពួកគេ។ ព្រះគម្ពីរមានលក្ខណៈអស្ចារ្យមួយ គឺទាំងសញ្ញាចាស់និងសញ្ញាថ្មី អ្នកសរសេរបានកត់ត្រាយ៉ាងស្មោះត្រង់អំពីចំណុចខ្សោយ និងកំហុសរបស់ពួកគេផ្ទាល់។ ពួកគេ មិនមែនជាមនុស្សថ្លៃថ្នូរទេ។ ពួកគេមិនមែនជាមនុស្សអំនួតទេ។ ពួកគេមិនមែនព្យាយាមបង្ហាញរូបភាពពិសេសៗអំពីខ្លួនឯង ថាជាពូជសាសន៍មួយដែលជាមនុស្សពិសេសនោះទេ។

ទីពីរ ទាក់ទងនឹងសាក្សីទាំងអស់នេះ ពួកគេបានទទួលការផ្លាស់ប្រែពីមិនជឿទៅជាជឿ។ ពួកគេមិនបានជឿនៅក្នុងការរស់ឡើងវិញទេ ប៉ុន្តែក្រោយមក ពួកគេបានជឿ។ នៅក្នុងករណីរបស់លោកប៉ូល លោកមិនត្រឹមតែមិនជឿប៉ុណ្ណោះទេ លោកប្រឆាំងយ៉ាងសកម្មទៀតផង។

ទីបី ការផ្លាស់ប្រែនោះមានលក្ខណៈជារៀងរហូត និងបានអភិវឌ្ឍជីវិតទាំងមូលរបស់ពួកគេទាំងស្រុង។ ពួកគេមិននៅដដែលទៀតទេ បន្ទាប់ពីទទួលការបើកសម្ដែងអំពីព្រះគ្រិស្តដែលបានរស់ឡើងវិញ។

ទីបួន មិនថាការបៀតបៀន ឬការគំរាមកំហែងនៃសេចក្តីស្លាប់ឡើយ មិនអាចធ្វើឲ្យពួកគេរាថយក្នុងការធ្វើបន្ទាល់របស់ពួកគេទេ។ ពិតណាស់ ពួកគេត្រូវបានគំរាមកំហែង ហើយពេលខ្លះ ពួកគេត្រូវបានដាក់ទោសដល់ស្លាប់ និងត្រូវបានដាក់ទោសច្រើនបែបយ៉ាងទៀត ប្រសិនបើពួកគេនៅតែបន្តធ្វើបន្ទាល់នេះអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូ។ ប៉ុន្តែគ្មានសម្ពាធ និងគ្មានការបៀតបៀនណាដែលអាចធ្វើឲ្យពួកគេឈប់ធ្វើបន្ទាល់នេះទេ។ ជានិច្ចកាល ពួកគេបាននិយាយថា៖ «យើងត្រូវតែនិយាយអ្វីដែលយើងឃើញ និងអ្វីដែលយើងដឹង»។ ដូច្នេះ ខ្ញុំសូមសួរលោកអ្នក ហើយខ្ញុំក៏សួរមកកាន់ខ្លួនឯងដែរថា តើមានសេចក្តីពន្យល់អ្វីផ្សេងទៀតទេអំពីការពិតទាំងនេះថាជាសេចក្តីពិត ក្រៅពីទីបន្ទាល់របស់ពួកគេ? ខ្ញុំជឿថា គ្មានសេចក្តីពន្យល់ដ៏សមហេតុផលណាផ្សេងទៀតទេ ក្រៅពីពួកគេប៉ុណ្ណោះ ដែលធ្វើបន្ទាល់សម្រាប់សេចក្តីពិត។

នៅក្នុងការតភ្ជាប់នេះ ខ្ញុំចង់បញ្ចប់ដោយប្រសាសន៍របស់សាស្រ្តាចារ្យប្រវត្តិសាស្រ្តដ៏ល្បីម្នាក់ ដែលមកពីសកលវិទ្យាល័យខេមព្រីដ (Cambridge University) ជាអ្នករួមការងារជាមួយខ្ញុំ គឺជាសាស្រ្តាចារ្យម្នាក់មកពីជំនាន់មុន លោកឈ្មោះ ម៉ាឃិស ដូដ (Marcus Dodds) លោកបានថ្លែងសេចក្តីនេះថា៖ «ការរស់ឡើងវិញរបស់ព្រះយេស៊ូ ជាហេតុការណ៍មួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់»។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅសប្ដាហ៍ក្រោយតាមម៉ោងពេលដដែល គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ នៅសប្ដាហ៍ក្រោយ ខ្ញុំនឹងបន្តប្រធានបទអំពីការរស់ឡើងវិញនេះទៀត។ ខ្ញុំនឹងចែកចាយពីព្រះពរគ្មានដែនកំណត់ ដែលយើងទទួលបានតាមរយៈការរស់ឡើងវិញរបស់ព្រះគ្រិស្ត។