វិសេសណាស់ដែលបានជួបលោកអ្នកម្ដងទៀត ខណៈពេលដែលយើងបន្តប្រធានបទរបស់យើងសម្រាប់សប្ដាហ៍នេះអំពីការរស់ឡើងវិញ។ ខ្ញុំជឿថាប្រធានបទនេះផ្ទុកនូវសេចក្តីសង្ឃឹមមួយសម្រាប់ពិភពលោកដែលច្របូកច្របល់ និងកំពុងតែអស់សង្ឃឹម។

នៅក្នុងការចែកចាយមុនៗរបស់ខ្ញុំនាសប្ថាហ៍នេះ ខ្ញុំបានចែកចាយអំពីរបៀបនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានជំរុញពួកហោរានៅក្នុងសញ្ញាចាស់ដោយព្រះវិញ្ញាណរបស់ព្រះគ្រិស្តដ៏ជាព្រះមេស្ស៊ី និងរបៀបនៅពេលដែលពួកហោរាទាំងនោះបានថ្លែងដូចជាអំពីខ្លួនឯង ដោយពណ៌នាបទពិសោធន៍ដែលមិនបានកើងឡើងចំពោះពួកលោកសោះ ប៉ុន្តែបានកើតឡើងចំពោះព្រះយេស៊ូនៅពេលក្រោយ។

នៅក្នុងការចែកចាយរបស់ខ្ញុំម្សិលមុិញ យើងបានពិនិត្យមើលគំរូពីរអំពីសេចក្តីនេះចេញពីទំនុកតម្កើងរបស់ព្រះបាទដាវីឌ ហើយខ្ញុំនឹងក្រលេកមើលសេចក្តីទាំងនោះម្ដងទៀតដោយខ្លីៗនៅថ្ងៃនេះ។ ទីមួយនៅក្នុងទំនុកតម្កើង ១៦:៩-១១ ព្រះបាទដាវីឌថ្លែងថាៈ

ហេតុនេះហើយបានជាចិត្តទូលបង្គុំអរសបាបាយ ហើយកិត្តិយសនៃទូលបង្គុំបានរីក រាយឡើង រូបសច់នៃទូលបង្គុំក៏នឹងនៅដោយសន្ត ត្រាណដែរ។ ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងទូលបង្គុំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គឃើញសេចក្ដីពុករលួយដែរ។ ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គុំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរ ពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គមានសេចក្ដីរីករាយជាដរាបតទេ។ (RKHV)

នោះជាផ្នែកទាំងមូលមួយនៃការថ្លែងប្រាប់ជាបន្តបន្ទាប់ ដែលព្រះបាទដាវីឌបានថ្លែងដូចជាអំពីខ្លួនឯង ប៉ុន្តែមិនបានកើងឡើងចំពោះទ្រង់ទេ ផ្ទុយទៅវិញ បានសម្រេចនៅក្នុងការស្លាប់ ការបញ្ចុះ និងការរស់ឡើងវិញរបស់ព្រះយេស៊ូ។ ខ្ញុំគ្រាន់តែពិនិត្យពាក្យទាំងនោះដោយសង្ខេបប៉ុណ្ណោះ «រូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្ត ត្រាណដែរ» នោះគឺព្រះយេស៊ូដែលត្រូវបានគេបញ្ចុះ ប៉ុន្តែត្រូវបានបញ្ចុះនៅក្នុងសេចក្តីសង្ឃឹមនៃការរស់ឡើងវិញ។ «ព្រះអង្គមិនបោះបង់ព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ» ព្រលឹងរបស់ព្រះយេស៊ូបានចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ប៉ុន្តែមិនបានគង់នៅទីនោះទេ។ «ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គឃើញសេចក្ដីពុករលួយដែរ» រូបកាយរបស់ព្រះយេស៊ូមិនបានខូចពុករលួយ នៅក្នុងផ្នូរទេ។ «ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត» នោះជាការរស់ឡើងវិញពីសេចក្តីស្លាប់និងចេញពីផ្នូរ។ «នៅចំពោះព្រះអង្គមានអំណរពោរ ពេញ» ព្រះយេស៊ូបានតម្កើងឡើងទៅកាន់ព្រះវត្តមានរបស់ព្រះដ៏ជាព្រះវរបិតា។ «នៅព្រះហស្តស្តាំរបស់ព្រះអង្គមានសេចក្ដីរីករាយជាដរាបតទៅ» ព្រះយេស៊ូបានទទួលយកកន្លែងរបស់ព្រះអង្គ គង់នៅលើបល្ល័ង្កខាងស្ដាំព្រះហស្ថនៃព្រះ។

បទគម្ពីរទីពីរ គឺនៅក្នុងទំនុកតម្កើង ៧១:២០-២២ ជាកន្លែងដែលអ្នកសរសេរទំនុកតម្កើង ព្រះបាទដាវីឌថ្លែងថាៈ

ព្រះអង្គបានធ្វើឲ្យទូលបង្គុំឃើញសេចក្ដីវេទន និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គុំមានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនុំទូលបង្គុំឡើងចេញពីទីជម្រេនៃផែន ដីមកវិញ។ ព្រះអង្គនឹងចម្រើនឲ្យទូលបង្គុំកាន់តែមានកិត្ដិយសឡើង ហើយកម្សាន្តចិត្តទូលបង្គុំជាថ្មី។ (RKHV)

សូមសម្គាល់ម្ដងទៀតពីផ្នែកនៃពាក្យថ្លែង ដែលកើតឡើងចំពោះព្រះយេស៊ូ ទោះបីជាពាក្យទាំងនោះមិនបានកើតឡើងនៅក្នុងកម្រឹតដូចគ្នាចំពោះព្រះបាទដាវីឌក៏ដោយ។ មុនដំបូង «ព្រះអង្គបានធ្វើឲ្យទូលបង្គំឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំមានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញពីទីជម្រៅនៃផែន ដីមកវិញ [នោះជាការរស់ឡើងវិញពីសេចក្តីស្លាប់]។ ព្រះអង្គនឹងចម្រើនឲ្យទូលបង្គំកាន់តែមានកិត្ដិយសឡើង [ព្រះអង្គបានទទួលតំណែងមានសិទ្ធអំណាចកំពូលឡើងវិញ គង់នៅខាងស្ដាំព្រះហស្ថនៃព្រះ] ហើយកម្សាន្តចិត្តទូលបង្គំជាថ្មី»។ ក្រោយពេលការរងទុក្ខលំបាកទាំងអស់របស់ព្រះអង្គ ព្រះអង្គបានទទួលការកម្សាន្តចិត្តពីការថ្កើងឡើងទៅនៅនឹងព្រះឱរ៉ារបស់ព្រះវរបិតា។

នៅក្នុងការចែកចាយរបស់ខ្ញុំថ្ងៃនេះ យើងនឹងពិនិត្យមើលសេចក្តីទំនាយមួយទៀតអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ត ហើយលើកនេះ យើងបានឃើញនៅក្នុងបទគម្ពីរហោរាហូសេ។ បទគម្ពីរនៅក្នុងកណ្ឌហូសេមានលក្ខណៈពិសេសមួយ ដែលខ្ញុំចង់សង្កត់ធ្ងន់ ហើយបទគម្ពីរនោះមានលក្ខណៈជាបុរសទីមួយពហុវចនៈមិនមែនជាឯកវចនៈទេ។ លោកហូសេប្រើពាក្យ «យើង» មិនប្រើពាក្យ «ខ្ញុំ»។

ដំបូង ខ្ញុំចង់មើលឡើងវិញដោយខ្លីៗទុកជាមូលដ្ឋានមួយ សូមបើកទៅ ១កូរិនថូស ១៥:៣-៤ និងសូមអានខទាំងពីរនេះម្ដងទៀត ដែលលោកប៉ូលថ្លែងថាៈ

ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលមក គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ ហើយថា ព្រះអង្គត្រូវគេបញ្ចុះក្នុងផ្នូរ រួចព្រះអង្គមានព្រះ ជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមបទគម្ពីរ។ (RKHV)

សូមសម្គាល់ឃ្លាបញ្ចប់នៅត្រង់នេះ «ព្រះអង្គមានព្រះ ជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមបទគម្ពីរ» លោកប៉ូលសង្កត់ធ្ងន់លើការពីរ ទីមួយគឺមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និងទីពីរ ការដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបីជាការសម្រេចបទគម្ពីរនៅក្នុងសញ្ញាចាស់។ ឥឡូវនេះ សំណួរមួយដ៏សំខាន់នោះគឺ តើបទគម្ពីរមួយណានៅក្នុងសញ្ញាចាស់ ដែលត្រូវបានសម្រេចដោយសារព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី? ខ្ញុំសូមជូនគំនិតលោកអ្នកថា លោកប៉ូលកំពុងសំដៅលើបទគម្ពីរ ហូសេ ៦:១-២ហើយពេលនេះ ខ្ញុំនឹងអានជូនលោកអ្នក។ នេះជាអ្វីដែលលោកហូសេថ្លែងថាៈ

ចូរនាំគ្នាមក យើងវិលទេរកព្រះ យេ ហូ វ៉ាវិញ ដ្បិតព្រះអង្គបានហែក ហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។ នៅតែពីរថ្ងៃទៀតព្រះអង្គនឹងប្រោសពួកយើងឲ្យបានសេះសោបើយ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ដើម្បីឲ្យយើងបានរស់នៅចំពោះព្រះអង្គ។ (RKHV)

សូមម្គាល់អំពីការបញ្ជាក់ច្បាស់នៅទីនេះ «នៅតែពីរថ្ងៃទៀត ព្រះអង្គនឹងប្រោសពួកយើងឲ្យបានសះស្បើយ [ប្រោសយើងឲ្យមានជីវិត] នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ»។ ឥឡូវនេះ សេចក្តីនោះបានសម្រេចយ៉ាងពិតប្រាកដនៅក្នុងព្រះយេស៊ូ ដែលក្រោយពេលពីរថ្ងៃ ព្រះបានប្រទានព្រះជន្មដល់ព្រះយេស៊ូនៅថ្ងៃទីបី គឺព្រះបានលើកព្រះយេស៊ូចេញពីផ្នូរ។ ប៉ុន្តែលក្ខណៈពិសេសនៅត្រង់ចំណុចនេះ គឺថាលោកហូសេថ្លែងអំពីយើង មិនមែនហាក់បីដូចជាខ្ញុំទេ។ ទោះជាយ៉ាងណាក៏ដោយ និយាយបានម្យ៉ាងទៀតថា បទគម្ពីរនេះសំដៅលើព្រះយេស៊ូ ហើយបទគម្ពីរនេះមិនដាក់កំណត់ព្រះយេស៊ូទេ។ លោកអ្នកឃើញហើយថា មានគោលការណ៍មួយនៅត្រង់នេះ ដែលខ្ញុំចង់លើកយកមកបង្ហាញ។

សេចក្តីទំនាយនៅក្នុងសញ្ញាចាស់មិនត្រឹមតែថ្លែងពីហេតុការណ៍ប៉ុណ្ណោះទេ ថែមទាំងបើកសម្ដែងនៅខាងក្នុងឲ្យយល់ខ្លឹមសារខាងវិញ្ញាណអំពីហេតុការណ៍ ដែលបានថ្លែងជាសេចក្តីទំនាយនោះឬទៀតផង។ នេះជាសេចក្តីពិតដ៏ពិសេសនៅក្នុងសេចក្តីទំនាយរបស់លោកហូសេ។ មុនដំបូង លោកហូសេកំពុងថ្លែងទំនាយថា ការរស់ឡើងវីញរបស់ព្រះយេស៊ូនឹងកើតឡើងនៅថ្ងៃទីបី ប៉ុន្តែបន្ទាប់មក លោកហូសេបន្តសេចក្តីទំនាយនោះថែមទៀត ហើយថ្លែងថា ក្នុងន័យនេះ ការរស់ឡើងវិញរបស់ព្រះយេស៊ូនឹងក្លាយជាការរស់ឡើងវិញរបស់យើងដែរ គឺថា យើងដែលជាពួកអ្នកជឿមានចំណែករួមជាមួយព្រះយេស៊ូនៅក្នុងការរស់ឡើង វិញ។ ឥឡូវនេះ សេចក្តីនេះបានបង្ហាញ និងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសញ្ញាថ្មី អំពីការមានចំណែករួមរបស់យើងជាមួយព្រះយេស៊ូ។ យ៉ាងណាមុិញ លោកប៉ូលថ្លែងនៅក្នុងអេភេសូរ ២:៤-៦ ថាៈ

ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្តាា ករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសង្រ្គោះដោយសារព្រះគុណ)ហើយនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានប្រោសឲ្យយើងរស់ឡើងវិញរួមជាមួយព្រះអង្គ ហើយឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅស្ថានសួគ៌ដែរ។ (RKHV)

ខ្ញុំចង់ឲ្យលោកអ្នកសម្គាល់ពាក្យ «រួមជាមួយ» ដែលប្រើបីដងតាមលំដាប់លំដោយ។ មានបទពិសោធន៍បីដែលយើងមានចំណែករួមជាមួយព្រះយេស៊ូ។ ទីមួយ ព្រះបានប្រោសឲ្យយើងបានរស់ ទីពីរព្រះបានប្រោសឲ្យយើងរស់ឡើងវិញ និងទីបី ព្រះបានឲ្យយើងអង្គុយរួមជាមួយព្រះយេស៊ូ។ យើងបានសោយរាជ្យរួមជាមួយព្រះយេស៊ូ។ មុនដំបូង ព្រះយេស៊ូបានដាក់អង្គទ្រង់រួមជាមួយយើងនៅក្នុងអំពើបាបរបស់យើង និងបានបង់ថ្លៃឈ្នួលអំពើបាបរបស់យើងដោយសារការសុគតរបស់ព្រះអង្គ។ ប៉ុន្តែក្រោយមកនៅក្នុងបទពិសោធន៍បន្ទាប់ ក្រោយពីការបញ្ចុះ ការរស់ឡើងវិញ និងការលើកឡើងស្ថានសួគ៌ នោះដោយសារជំនឿ យើងក៏មានចំណែករួមជាមួយព្រះអង្គដែរ។ នេះជាសាររបស់លោកហូសេ។ ឥឡូវនេះ សញ្ញាថ្មីបានបញ្ជាក់សេចក្តីនោះយ៉ាងច្បាស់ និងយ៉ាងជាក់លាក់ថា សកម្មភាពខាងក្រៅនៃការរួមចំណែករបស់យើងជាមួយព្រះយេស៊ូ គឺជាពិធីជ្រមុជទឹក។ លោកប៉ូលថ្លែងនៅក្នុង កូឡូស ២:១២ ថាៈ

ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នេះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះ ចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ (RKHV)

ដូច្នេះ មុនដំបូង និងសំខាន់បំផុតនោះ យើងមានចំណែករួមជាមួយព្រះយេស៊ូនៅក្នុងការបញ្ចុះរបស់ព្រះអង្គដោយសារពិធីជ្រមុជទឹក ប៉ុន្តែដោយសារការរួមជាមួយព្រះអង្គនៅក្នុងការបញ្ចុះរបស់ព្រះអង្គយើងក៏រួមជាមួយព្រះអង្គនៅក្នុងការរស់ឡើងវិញរបស់ព្រះអង្គដែរ។ ជាថ្មីម្ដងទៀត គោលការណ៍ដដែលនេះមាននៅក្នុង រ៉ូម ៦:៤ :

ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទេក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។ (RKHV)

ដូច្នេះ យើងឃើញគោលការណ៍មួយនេះ។ នៅពេលដែលយើងជឿ ហើយនៅពេលដែលយើងទទួលពិធីជ្រមុជទឹក នោះយើងបានរួមជាមួយព្រះយេស៊ូនៅក្នុងការបញ្ចុះ ហើយដោយយើងបានរួមជាមួយព្រះអង្គនៅក្នុងការបញ្ចុះ នោះយើងក៏បន្តរួមជាមួយព្រះអង្គនៅក្នុងគ្រប់ទាំងបទពិសោធន៍ជាបន្តបន្ទាប់។ ព្រះបានប្រោសឲ្យយើងបានរស់ ព្រះបានប្រោសឲ្យយើងរស់ឡើងវិញ និងបានឲ្យយើងសោយរាជ្យរួមជាមួយព្រះយេស៊ូ។ សូមសម្គាល់ថា បទបញ្ញត្តិនៃពិធីជ្រមុជទឹកមានភាពសំខាន់ដាច់ឡែកបំផុត។

ឥឡូវនេះ ខ្ញុំចង់ត្រឡប់ទៅមើលត្រួសៗឡើងវិញនូវសេចក្តីទំនាយរបស់លោកហូសេនៅក្នុងកណ្ឌគម្ពីរហូសេ ជំពូក៦ ហើយខ្ញុំចង់បង្ហាញលោកអ្នកអំពីការមួយនួន ដែលកើតឡើងបន្ទាប់ពីបទគម្ពីរទំនាយដែលយើងបានមើលរួចមកហើយ ដូច្នេះ ខ្ញុំនឹងអានហូសេ ៦:១-៣ :

ចូរនាំគ្នាមក យើងវិលទេរកព្រះ យេ ហូ វ៉ាវិញ ដ្បិតព្រះអង្គបានហែក ហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។ នៅតែពីរថ្ងៃទៀតព្រះអង្គនឹងប្រោសពួកយើងឲ្យបានសេះសោបើយ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ដើម្បីឲ្យយើងបានរស់នៅចំពោះព្រះអង្គ។ (RKHV)

ឥឡូវនេះ ខ្ញុំបានចង្អុលបង្ហាញថា សេចក្តីនោះបានសម្រេចនៅក្នុងបទពិសោធន៍របស់ព្រះយេស៊ូ ប៉ុន្តែដោយសារព្រះវិញ្ញាណបរិសុទ្ធ លោកហូសេដឹងមុនថា យើងជាអ្នកជឿព្រះយេស៊ូនឹងរួមជាមួយព្រះអង្គនៅក្នុងបទពិសោធន៍នៃការរស់ឡើងវិញនៅថ្ងៃទីបី។ បន្ទាប់មក លោកហូសេបន្តថ្លែងថាៈ

ត្រូវឲ្យយើងស្គាល់ព្រះ យេ ហូ វ៉ា ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ ឯដំណើរដែលព្រះអង្គយាងចេញមក គឺពិតដូចអរុណរេះ ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រេច ស្រពផែន ដី។ (RKHV)

ឥឡូវនេះ លោកហូសេផ្ដល់ការបើកសម្ដែងបន្ថែមទៀត អំពីអ្វីដែលកើតឡើងបន្ទាប់ពីការរស់ឡើងរបស់ព្រះយេស៊ូ ប៉ុន្តែការបើកសម្ដែងនេះសម្រាប់តែអស់អ្នកដែលបន្តទៅមុខប៉ុណ្ណោះ គឺជាអស់អ្នកដែលសង្វាតស្កាល់ព្រះ។ លោកអ្នកឃើញហើយថា ការសំខាន់បំផុតនោះគឺ ជីវិតអស់កល្បរបស់ព្រះយេស៊ូត្រូវបានធ្វើបន្ទាល់ដោយមនុស្សទាំងអស់ដូចគ្នា។ ទាំងអ្នកជឿ ទាំងអ្នកមិនជឿ ទាំងមិត្ត ទាំងសត្រូវ ប៉ុន្តែចាប់ពីពេលដែលព្រះអង្គរស់ឡើងវិញតទៅមុខទៀត ការបើកសម្ដែងនៃការរស់ឡើងវិញរបស់ព្រះអង្គនឹង ប្រទានឲ្យតែអស់អ្នកណាដែលបន្តស្គាល់ព្រះតែប៉ុណ្ណោះ គឺជាអស់អ្នកដែលសង្វាតស្គាល់ព្រះ។ ប៉ុន្តែសម្រាប់អស់អ្នកដែលបន្តសង្វាតស្គាល់ព្រះ មានប្រយោគពីរថែមទៀត។ ទីមួយ ព្រះអង្គនឹងយាងចេញមកដូចជាពេលព្រឹក គឺព្រះអង្គយាងចេញមកពីផ្នូរ ដែលប្រៀបដូចជាអរុណរះ ហើយនោះជាការរស់ឡើងវិញ។ បន្ទាប់មក ក្រោយការរស់ឡើងវិញ បទគម្ពីរនេះថ្លែងថា៖ «ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោច ស្រពផែន ដី»។ ឥឡូវនេះ បទគម្ពីរទាំងមូល ជាពិសេសនៅក្នុងកណ្ឌគម្ពីរហោរាយ៉ូអែល ដែលនៅបន្ទាប់ពីហូសេបង្ហាញថា ភ្លៀងស្រោចស្រពផែនដីជារូបភាពនៃការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធមកលើប្រជារាស្រ្តរបស់ព្រះ។ ដូច្នេះ ក្រោយការរស់ឡើងវិញ មានព្រះវិញ្ញាណបរិសុទ្ធយាងមក ដូចជាភ្លៀង។ ពិតណាស់ សេចក្តីនោះបានសម្រេចហាសិបថ្ងៃក្រោយពីការរស់ឡើងវិញ គឺនៅថ្ងៃបុណ្យទីហាសិប។ ដូច្នេះ លោកអ្នកឃើញហើយថា ការបើកសម្ដែងសេចក្តីទំនាយនេះត្រឹមត្រូវអស្ចារ្យយ៉ាងណា។ សេចក្តីទំនាយនោះថ្លែងថា ព្រះយេស៊ូនឹងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ សេចក្តីទំនាយនោះថ្លែងថា យើងរួមជាមួយព្រះយេស៊ូនៅក្នុងការរស់ឡើងវិញរបស់ព្រះអង្គ បន្ទាប់មកសេចក្តីទំនាយនោះថ្លែងទៀតថា ការរស់ឡើងវិញរបស់ព្រះអង្គនឹងប្រៀបដូចជាអរុណរះ។ ពិតណាស់សេចក្តីនោះបានកើតឡើងនៅពេលអរុណរះមែន ហើយសេចក្តីនោះជាអរុណដែលបានរះឡើងក្រោយយប់ងងឹតជាយូរនៃអំពើបាប និងសេចក្តីស្លាប់។ សេចក្តីទំនាយនោះថ្លែងជាចុងក្រោយថា ព្រះអង្គនឹងយាងមករកប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងព្រះវិញ្ញាណបរិសុទ្ធដូចជាភ្លៀង ដែលបានសម្រេចនៅថ្ងៃបុណ្យទីហាសិប។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅថ្ងៃស្អែកតាមម៉ោងពេលដដែល។ នៅថ្ងៃស្អែក ខ្ញុំនឹងចែកចាយអំពីការអះអាងដ៏សំខាន់ទីពីរនៃការរស់ឡើងវិញរបស់ព្រះគ្រិស្ត គឺសាក្សីដែលបានឃើញព្រះអង្គមានព្រះជន្មរស់ នៅក្រោយពេលនៃការរស់ឡើងវិញរបស់ព្រះអង្គ។