ព្រះគុណបង្កើតអោយមានចិត្តសទ្ធារ

ដេរេក ព្រីនស៍
Published: 1981
Last Updated: September 2026
Read Time: 9
សេចក្ដីសប្បុរសបង្ហាញពីព្រះគុណ ដោយនាំអ្នកជឿឱ្យឈប់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជួយបំពេញតម្រូវការ និងផ្ដល់ភាពស្រស់ស្រាយដល់អ្នកដទៃ។ លោក Derek Prince បង្ហាញពីព្រះគុណនេះតាមរយៈការលះបង់របស់ព្រះយេស៊ូវ និងពួកជំនុំនៅស្រុកម៉ាសេដូន ដោយបង្រៀនថា ព្រះជាម្ចាស់ប្រទានទាំងបំណងចិត្ត និងមធ្យោបាយសម្រាប់ការផ្ដល់ឱ្យ។
Transcript
សេសណាស់ដែលបានវិលមកជួបលោកអ្នកជាថ្មីនៅថ្ងៃនេះ ដើម្បីបន្តស្វែងយល់ជាមួយគ្នាអំពីរតនៈ សម្បត្តិនៃគោលសំខាន់របស់យើង គឺព្រះគុណ ។ វគ្គមុន ខ្ញុំបានចែកចាយជាមួយលោកអ្នកអំពីរបៀបដែលព្រះ គុណធ្វើការនៅក្នុងជីវិតរបស់យើង ។ ខ្ញុំបានជម្រាបជូនថា ដំបូង ព្រះគុណគឺជាព្រះវត្តមានដែលនៅជាមួយ យើង ។ ព្រះគុណមិនត្រឹមតែជាគោលគំនិតខាងទេវសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាអំណាចមួយដែលចេញមកពីព្រះ ចូលមកក្នុងជីវិតរបស់យើង ។ ព្រះគុណនៅជាមួយយើង ។ លោកប៉ុលបានថ្លែងថា លោកបានខំប្រឹងធ្វើការ យ៉ាងមានប្រសិទ្ធភាពថ្វាយព្រះអម្ចាស់ បន្ទាប់មកលោកបានកែតម្រូវ ដោយពាក្យថា៖ «មិនមែនខ្ញុំដែលខំធ្វើ ការទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ» ។ ដូច្នេះ យើងត្រូវគិតអំពីព្រះគុណ ក្នុងន័យម៉្យាង ដែលគ្មានរូបរាង មិនអាចមើលឃើញនឹងភ្នែក ហើយនៅជាមួយយើង។ ព្រះគុណផ្លាស់ប្តូរបរិយាកាសនៅជុំវិញ យើង ។ ព្រះគុណប្រៀបបីដូចជាខែល ដែលមិនអាចមើលឃើញនឹងភ្នែក ប៉ុន្តែហ៊ុមព័ទ្ធជុំវិញយើង ។ ព្រះគុណ ក៏ប្រៀបបីដូចជាពពកនៃព្រះ ដែលគ្របដណ្ដប់លើយើង ។
បន្ទាប់មក ខ្ញុំបាននិយាយថា ព្រះគុណបង្ហាត់បង្រៀន ។ នោះជាអ្វីម៉្យាងដែលគ្រិស្តបរិស័ទមិនបានយល់ ច្បាស់ទេ ។ ព្រះគុណបង្ហាត់បង្រៀនយើង មិនដូចជាក្រឹត្យវិន័យទេ ។ ក្រឹត្យវិន័យបង្រៀនពីខាងក្រៅ ដោយ បញ្ញត្តិដែលយើងមិនអាចធ្វើតាមកើត ។ ប៉ុន្តែ ព្រះគុណចេញពីខាងក្នុង ហើយចាប់ផ្តើមផ្លាស់ប្រែយើង ។ នៅ ពេលដែលយើងផ្លាស់ប្រែ ហើយឆ្លើយតបចំពោះព្រះគុណ នោះព្រះគុណចាប់ផ្តើមបង្រៀនយើងអំពីរបៀបដែល យើងគួររស់នៅក្នុងនាមជាអ្នកជឿ ។
ទីបី ខ្ញុំបាននិយាយកាលនៅវគ្គមុនថា ព្រះគុណបង្កើតជាការអរព្រះគុណ ។ ក្នុងភាសាដើម ពាក្យព្រះ គុណ និងអរគុណ គឺជាពាក្យតែមួយ ។ មនុស្សស្ថិតនៅក្នុងព្រះគុណរបស់ព្រះ ជានិច្ចកាលជាមនុស្សដែលចេះអរ ព្រះគុណ ។ ឯមនុស្សដែលមិនចេះអរព្រះគុណ យ៉ាងហោចណាស់នៅពេលនោះ គាត់ស្ថិតនៅក្រៅព្រះគុណ របស់ព្រះ ។
ខ្ញុំបានបញ្ចប់នៅវគ្គមុន ដោយនិយាយថា ព្រះគុណនៅក្នុងពាក្យសម្តីរបស់យើង ប្រៀបបីដូចជាអំបិល នៅក្នុងអាហារ ។ យើងមានព្រះគុណនៅលើបបូរមាត់របស់យើង ហើយព្រះគុណធ្វើឲ្យយើងមានរសជាតិ គួរឲ្យ ចង់បាន ។ មនុស្សដទៃទៀតចង់ស្ដាប់ពាក្យសម្តីដែលយើងនិយាយ ។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយជាមួយលោកអ្នកអំពីការស្តែងចេញដ៏ល្អមួយទៀតនៃព្រះគុណរបស់ព្រះ គឺចិត្តសទ្ធា ។ ម្តងទៀត យើងងាកទៅរកព្រះយេស៊ូវជាគំរូ ពីព្រោះនៅពេលព្រះយេស៊ូវយាងចូលក្នុងជីវិតរបស់យើង ព្រះគុណរបស់ព្រះក៏ចូលមកជាមួយព្រះអង្គដែរ ។ នោះគឺព្រះគុណថែមលើព្រះគុណ ។ សម្រាប់ព្រះគុណនីមួយៗនៅក្នុងព្រះយេស៊ូវ មានព្រះគុណដែលត្រូវគ្នាមួយស្តែងចេញនៅក្នុងយើង តាមរយៈព្រះយេស៊ូវដែលគង់នៅក្នុងយើង ។ ហើយព្រះគុណនៃចិត្តសទ្ធានេះ បានស្តែងចេញយ៉ាងគ្រប់លក្ខណ៍នៅក្នុងព្រះយេស៊ូវ ។
ឥឡូវនេះ ខ្ញុំនឹងលើកឧទាហរណ៍ខ្លះចេញពី ២ កូរិនថូស ជំពូក ៨ ។ ជំពូកនេះនិយាយអំពីតង្វាយ សម្រាប់ជួយអ្នកជឿក្រីក្រនៅក្រុងយេរូសាឡិម និងស្រុកអ៊ីស្រាអែល ដែលក្រុមជំនុំនានាក្នុងពួកសាសន៍ដទៃ កំពុងប្រមូលតាមរយៈព័ន្ធកិច្ចរបស់លោកប៉ុល ។ លោកប៉ុលសរសេរទៅអ្នកជឿនៅក្រុងកូរិនថូស ដើម្បីប្រាប់ពួកគេអំពីគោលការណ៍នៃតង្វាយនេះ និងគោលការណ៍ទូទៅនៃការថ្វាយដល់ព្រះ ។ ដូច្នេះ លោកផ្តោតលើចរិត និងព្រះគុណរបស់ព្រះយេស៊ូវ ។ ២ កូរិនថូស ៨:៩៖
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះ អង្គមានសម្បត្តិស្តុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នា ត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។ (RKOV)
សូមកត់សម្គាល់ថា នេះជាព្រះគុណ ។ តើព្រះគុណបានបណ្តាលឲ្យព្រះយេស៊ូវធ្វើអ្វី? ព្រះគុណបានបណ្តាលឲ្យព្រះអង្គលះបង់ទ្រព្យសម្បត្តិដ៏មហាសាលរបស់ព្រះអង្គ ហើយក្លាយជាអ្នកក្រដើម្បីយើង ។ បំណងគឺឲ្យយើងបានក្លាយជាអ្នកមាន តាមរយៈភាពក្រីក្ររបស់ព្រះអង្គ ។ ដូច្នេះ ព្រះគុណធ្វើឲ្យលោកអ្នកក្លាយជាអ្នកឲ្យ ។ អ្នកដែលមិនរីករាយនឹងការឲ្យ ពិតជាមិនមានព្រះគុណរបស់ព្រះច្រើនទេ ។ លោកប៉ុលបន្តនិយាយអំពីរបៀបដែល ព្រះគុណរបស់ព្រះបង្កើតឥរិយាបថរីករាយនឹងការឲ្យនៅក្នុងយើងជាអ្នកជឿ ។ នៅក្នុងជំពូកដដែល គឺ ២ កូរិនថូស ៨:១–៣ លោកថ្លែងថា៖
បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងពីព្រះគុណ ដែលព្រះបានប្រទានដល់ក្រុមជំនុំនានា នៅស្រុកម៉ា សេដូន 2 ដ្បិតកាលកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង នោះអំណរជាបរិបូរ និងសេចក្តីកម្សត់ទុរគតក្រៃលែង របស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ។ 3 ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តថ្វាយតាម សមត្ថភាពរបស់គេ ហើយលើសពីសមត្ថភាពរបស់គេទៅទៀត
សូមពិនិត្យមើលពាក្យទាំងនេះ ។ ទីមួយ យើងត្រូវមើលឃើញថា ចិត្តសទ្ធារបស់អ្នកជឿនៅស្រុកម៉ាសេដូន គឺជាការស្តែងចេញនៃព្រះគុណ ។ លោកប៉ុលនិយាយអំពី «ព្រះគុណដែលព្រះបានប្រទានដល់ក្រុមជំនុំទាំងនោះ» ដែលបានស្តែងចេញតាមរបៀបដែលពួកគេថ្វាយ ។ បន្ទាប់មក យើងត្រូវកត់សម្គាល់ថា ពួកគេមិនបានថ្វាយចេញពីភាពបរិបូរទេ ។ ពួកគេខ្លួនឯងកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង និងស្ថិតក្នុងភាពក្រីក្របំផុត ។ ទោះជាយ៉ាងនេះក៏ដោយ ព្រះគុណរបស់ព្រះបានហូរចេញពីពួកគេជាចិត្តសទ្ធាដ៏បរិបូរ ។ ព្រះគុណមិនដែលកំណត់ត្រឹមអ្វីដែលយើងគិតថា យើងអាចធ្វើបាននោះទេ ។ នៅពេលលោកអ្នកគិតគ្រប់យ៉ាងរួច ហើយគណនាថាខ្លួនអាចថ្វាយបានប៉ុន្មាន លោកអ្នកនៅមិនទាន់បានប៉ះព្រះគុណរបស់ព្រះនៅឡើយទេ ព្រោះព្រះគុណរបស់ព្រះទៅឆ្ងាយជាងនោះច្រើន ។
លោកប៉ុលថ្លែងយ៉ាងច្បាស់ថា «ខ្ញុំធ្វើបន្ទាល់ថា ពួកគេបានថ្វាយតាមសមត្ថភាពរបស់ពួកគេ ហើយលើសពីសមត្ថភាពរបស់ពួកគេទៅទៀត» ។ ត្រង់នេះហើយដែលព្រះគុណចាប់ផ្តើម ។ ព្រះគុណតែងតែចាប់ផ្តើម នៅពេលយើងបានឈានដល់ដែនកំណត់នៃសមត្ថភាពរបស់យើង ។
បន្ទាប់មក លោកប៉ុលអនុវត្តគោលការណ៍នេះ និងគំរូនេះអំពីក្រុមជំនុំនានានៅស្រុកម៉ាសេដូន មកកាន់ ក្រុមជំនុំនៅក្រុងកូរិនថូស ។ លោកមានប្រសាសន៍នៅក្នុង ២ កូរិនថូស ៨ ខ ៦ និង ខ ៧ ថា៖
ហេតុនេះហើយបានជាយើងទូន្មានលោកទីតុស ឲ្យបង្ហើយការប្រមូលជំនួយនេះ ក្នុងចំណោមអ្នករាល់គ្នា ដូចដែលគាត់បានចាប់ផ្តើមធ្វើរួចមកហើយ។ 7 (តើអ្វីទៅដែលជាកិច្ចការរបស់ព្រះគុណ? ការថ្វាយតង្វាយសម្រាប់ជួយពួកអ្នកជឿដែលខ្វះខាតនៅក្នុងក្រុងយេរូសាឡិម ។ ដូច្នេះ ការថ្វាយគឺជាកិច្ចការ របស់ព្រះគុណ ។ នេះគឺជាការបង្ហាញជាក់ស្តែងអំពីព្រះគុណនៅក្នុងជីវិតរបស់យើង ។ ហើយលោកប៉ុល ដាស់តឿនពួកគេថា...) ដូច្នេះ អ្នករាល់គ្នាបានចម្រើនឡើងក្នុងគ្រប់វិស័យទាំងអស់ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង សេចក្ដីខ្នះខ្នែងគ្រប់យ៉ាង និងក្នុងសេចក្ដីស្រឡាញ់របស់យើងដល់អ្នករាល់គ្នាជាយ៉ាងណា នោះយើងក៏ចង់ឲ្យអ្នករាល់គ្នាចម្រើនឡើង ក្នុងការប្រមូលជំនួយនេះដូច្នោះដែរ។ (RKOV)
លោកប៉ុលថ្លែងថា ព្រះគុណរបស់ព្រះបានស្តែងចេញរួចហើយក្នុងផ្នែកជាច្រើននៃជីវិតរបស់លោកអ្នក ។ វាស្តែងចេញក្នុងជំនឿ និងពាក្យសម្តីរបស់លោកអ្នក ដែលយើងបាននិយាយរួចហើយ ។ វាក៏ស្តែងចេញក្នុងចំណេះដឹង សេចក្តីខ្នះខ្នែង និងសេចក្តីស្រឡាញ់ផងដែរ ។ ប៉ុន្តែលោកមានប្រសាសន៍ថា កុំឲ្យបាត់ផ្នែកនៃព្រះគុណនេះឡើយ គឺត្រូវចម្រើនឡើងក្នុងព្រះគុណនៃការឲ្យផងដែរ ។ បន្ទាប់មក នៅ ២ កូរិនថូស ជំពូក ៩ លោកប៉ុលបង្ហាញថា ព្រះគុណរបស់ព្រះនឹងផ្តល់ទាំងបំណងចិត្ត និងមធ្យោបាយសម្រាប់ការឲ្យ ។ មានខគម្ពីរដ៏ល្អមួយនៅ ២ កូរិនថូស ៩:៨–៩៖
«ហើយព្រះអាចធ្វើឲ្យព្រះគុណគ្រប់យ៉ាងចម្រើនដល់អ្នករាល់គ្នា [សូមកត់សម្គាល់ថា នេះជាព្រះគុណ] ដើម្បីឲ្យនៅគ្រប់ពេល និងក្នុងគ្រប់ការទាំងអស់ អ្នករាល់គ្នាមានអ្វីៗដែលត្រូវការគ្រប់គ្រាន់ ហើយបានចម្រើនឡើងក្នុងការល្អគ្រប់យ៉ាង ។ [ព្រះគុណផ្គត់ផ្គង់សេចក្តីត្រូវការទាំងអស់របស់យើង ។ វាមិនមែនគ្រាន់តែឲ្យយើងមានគ្រប់គ្រាន់សម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែឲ្យយើងមានលើសលប់សម្រាប់ការល្អ និងការឲ្យ ។ បន្ទាប់មក លោកដកស្រង់ទំនុកតម្កើង ១១២ ដែលនិយាយអំពីមនុស្សសុចរិត ជាគំរូនៃរបៀបដែលព្រះគុណធ្វើការក្នុងការឲ្យ៖] ដូចមានចែងថា ‘គាត់បានចែកចាយទ្រព្យទៅទូទៅ ហើយបានឲ្យដល់អ្នកក្រ សេចក្តីសុចរិតរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត’» ។
សូមកត់សម្គាល់ថា សេចក្តីសុចរិតរបស់យើងត្រូវបានតាំងឲ្យស្ថិតស្ថេរ និងមិនរង្គើ នៅពេលយើងឲ្យ ។ មនុស្សដែលបានពណ៌នានៅក្នុងទំនុកតម្កើង ១១២ បានចែកចាយទ្រព្យរបស់គាត់ដល់អ្នកក្រយ៉ាងទូលំទូលាយ ។ គាត់បានឲ្យយ៉ាងច្រើន និងដោយចិត្តសទ្ធាក្នុងព្រះគុណ ហើយការធានាគឺថា «សេចក្តីសុចរិតរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត» ។ សូមចងចាំថា ព្រះគុណនៃការឲ្យធ្វើឲ្យសេចក្តីសុចរិតរបស់យើងស្ថិតស្ថេរ ។
ព្រះយេស៊ូវផ្ទាល់បានដាក់ចេញគោលការណ៍មួយទាក់ទងនឹងព្រះគុណ ដែលយើងត្រូវមើលឲ្យឃើញ ។ នៅក្នុងម៉ាថាយ ១០:៧–៨ ពេលព្រះអង្គចាត់ពួកសាវកឲ្យចេញទៅជាលើកដំបូងជាមួយដំណឹងល្អ ព្រះអង្គមានបន្ទូលថា៖
«ពេលអ្នករាល់គ្នាចេញទៅ ចូរប្រកាសថា ‘ព្រះរាជ្យនៃស្ថានសួគ៌មកជិតហើយ’ ។ ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ សម្អាតមនុស្សឃ្លង់ ហើយដេញអារក្ស ។ អ្នករាល់គ្នាបានទទួលមកដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតបង់ថ្លៃដែរ» ។ (RKOV)
ព្រះអង្គកំពុងមានព្រះបន្ទូលអំពីសមត្ថភាពដែលព្រះអង្គបានប្រទានឲ្យពួកគេបម្រើ គឺដេញអារក្ស និងប្រោសអ្នកជំងឺឲ្យជា ។ ព្រះអង្គមានបន្ទូលថា «វាមិនបានធ្វើឲ្យអ្នករាល់គ្នាខាតបង់អ្វីទេ ។ អ្នករាល់គ្នាមិនបានបង់ថ្លៃសម្រាប់វាទេ ។ អ្នករាល់គ្នាបានទទួលវាជាអំណោយឥតគិតថ្លៃពីព្រះគុណរបស់ព្រះ ។ ដូច្នេះ ចូរបម្រើតាមរបៀបដូចគ្នានឹងដែលអ្នករាល់គ្នាបានទទួល ។ អ្នករាល់គ្នាបានទទួលដោយឥតគិតថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ» ។ គោលការណ៍នេះអនុវត្តក្នុងគ្រប់ផ្នែក ។ អ្វីដែលយើងបានទទួលដោយឥតគិតថ្លៃពីព្រះ យើងត្រូវឲ្យដោយសេរីដូចដែលយើងបានទទួល ។ យើងមិនអាចបម្រើព្រះគុណរបស់ព្រះ តាមរបៀបផ្សេងពីរបៀបដែលយើងបានទទួលនោះឡើយ ។
ម្តងទៀត ព្រះយេស៊ូវមានព្រះបន្ទូលនៅក្នុងលូកា ៦:៣៨ ថា៖
ចូរឲ្យទៅគេ នោះគេនឹងបានឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យ ហៀរ នឹងយកមកដាក់បំពេញផ្ទៃអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ ។
ម្តងទៀត ការឲ្យគឺជាគន្លឹះនៃការទទួល ។ រង្វាល់ដែលយើងប្រើសម្រាប់ឲ្យ នឹងត្រូវប្រើវាល់ត្រឡប់មកឲ្យយើងវិញ ។ យើងនឹងទទួលមកវិញច្រើនជាងអ្វីដែលយើងបានឲ្យ ប៉ុន្តែវានឹងសមាមាត្រទៅនឹងរបៀបដែលយើងបានឲ្យ ។ មានសមុទ្រពីរនៅក្នុងទឹកដីបរិសុទ្ធ គឺសមុទ្រកាលីឡេ និងសមុទ្រស្លាប់ ។ វាមានទំហំប្រហែលគ្នា ហើយទាំងពីរទទួលទឹកពីទន្លេតែមួយ ប៉ុន្តែវាខុសគ្នាយ៉ាងខ្លាំង ។ សមុទ្រកាលីឡេស្រស់ស្អាត និងពេញដោយជីវិត ។ សមុទ្រស្លាប់វិញ ស្លាប់ដូចឈ្មោះរបស់វា ។ តើភាពខុសគ្នាគឺអ្វី? ទាំងពីរទទួលទឹកពីទន្លេតែមួយ ប៉ុន្តែសមុទ្រកាលីឡេបញ្ចេញទឹក ឯសមុទ្រស្លាប់មិនបញ្ចេញអ្វីសោះ ។ វាទទួល ប៉ុន្តែមិនឲ្យ ។ គន្លឹះនៃជីវិតគឺការទទួល និងការឲ្យ ។ ផ្លូវទៅកាន់សេចក្តីស្លាប់គឺការទទួល ប៉ុន្តែមិនឲ្យ ។
ខ្ញុំសូមបញ្ចប់ដោយបទគម្ពីរ ២ខ នៅក្នុងសុភាសិត ១១:២៤–២៥។
«មនុស្សម្នាក់ចែកទ្រព្យដោយសេរី តែបែរជាចម្រើនកាន់តែច្រើន ឯម្នាក់ទៀតហួងហែងហួសហេតុ តែបែរជាធ្លាក់ទៅក្នុងភាពក្រីក្រ ។ មនុស្សដែលមានចិត្តសទ្ធានឹងបានចម្រើនឡើង ហើយអ្នកដែលធ្វើឲ្យអ្នកដទៃស្រស់ស្រាយ នឹងបានស្រស់ស្រាយដែរ» ។
ដូច្នេះ ខ្ញុំសូមផ្តល់ដំបូន្មាននេះដល់លោកអ្នក នៅពេលលោកអ្នកប្រឈមមុខនឹងឆ្នាំថ្មី៖ ចូរអនុវត្តការឲ្យ ។ ចូរតាំងចិត្តធ្វើជាមនុស្សមានចិត្តសទ្ធា ។ កុំកំណាញ់ ។ កុំកាន់ទុក ហើយនិយាយថា «ខ្ញុំប្រហែលជាមិនទទួលបានទៀតទេ» ។ រង្វាល់ដែលលោកអ្នកប្រើសម្រាប់ឲ្យ នឹងជារង្វាល់ដែលលោកអ្នកទទួលវិញ ។ ដូច្នេះ នៅពេលប្រឈមមុខនឹងឆ្នាំថ្មី ចូរសម្រេចចិត្តថា ព្រះគុណនៃការឲ្យនឹងធ្វើការនៅក្នុងជីវិតរបស់លោកអ្នក ។
ពេលវេលារបស់យើងចូលមកដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកនៅវគ្គ ក្រោយ ដើម្បីចែកចាយចំណុចមួយផ្សេងអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ។
កូដ: RP-R077-104-KHM










