ព្រះគុណបង្រៀនអំពីការគោរពប្រតិបត្តិដល់ព្រ

ដេរេក ព្រីនស៍
Published: 1981
Last Updated: September 2026
Read Time: 10
ព្រះគុណមិនមែនជាការអនុញ្ញាតឱ្យប្រព្រឹត្តអំពើអសីលធម៌ឡើយ ប៉ុន្តែគឺជាការណែនាំរបស់ព្រះសម្រាប់ការរស់នៅដ៏វិសុទ្ធ។ ក្នុងកម្មវិធីនេះ យើងនឹងសិក្សាពីរបៀបដែលព្រះគុណបង្រៀនអ្នកជឿឱ្យបដិសេធចោលការមិនគោរពព្រះ រស់នៅដោយចេះទប់ចិត្ត និងរង់ចាំការយាងមកវិញរបស់ព្រះគ្រីស្ទ។
Transcript
សេសណាស់ដែលបានវិលមកជួបលោកអ្នកម្តងទៀត ដើម្បីចែកចាយជាមួយលោកអ្នកអំពីសេចក្តីពិតដ៏វិសេសវិសាលចេញពីបទគម្ពីរ ។ គោលសំខាន់ដែលយើងកំពុងសិក្សាជាមួយគ្នានៅសប្តាហ៍នេះ គឺ ព្រះគុណ ជា គោលសំខាន់មួយដែលស័ក្តិសមជាពិសេសសម្រាប់រដូវកាលនេះ ។ ប្រសិនបើលោកអ្នកអាចយល់បានអំពីសេចក្តីពិត ដែលខ្ញុំនឹងចែកចាយជូនលោកអ្នក សេចក្តីពិតទាំងនោះនឹងជួយលោកអ្នកឲ្យអាចប្រឈមមុខនៅក្នុងឆ្នាំថ្មី ទាំងមានសេចក្តីអះអាង និងទំនុកចិត្តកាន់តែខ្លាំង ជាងពេលមុនៗ ។
វគ្គមុនៗអំពីគោលសំខាន់នេះ យើងបានឃើញថា ព្រះគម្ពីរបង្ហាញរូបភាពអំពីព្រះគុណ ថាជាព្រះភក្ត្រ របស់ព្រះ ដែលបានងាកមករកយើង ហើយភ្លឺមកលើយើង។ លទ្ធផល ជានិច្ចកាលគឺសេចក្តីសុខសាន្ត។ ព្រះ គុណលើសពីឥរិយាបថធម្មតារបស់ព្រះ លើសជាងគោលគំនិតធម្មតាខាងទេវសាស្ត្រ ។ ព្រះទ្រង់បញ្ជូនព្រះវត្តមានរបស់ព្រះអង្គមកឯយើង នៅក្នុងព្រះគុណរបស់ព្រះអង្គ ។ ដូច្នេះ នៅពេលដែលយើងរស់នៅ និងដើរនៅ ក្នុងព្រះគុណរបស់ព្រះ នោះយើងត្រូវបានហ៊ុមព័ទ្ធជុំវិញដោយបរិយាកាសមួយខុសប្លែក គឺយើងត្រូវបានការពារ។ ខ្ញុំបានលើកឧទាហរណ៍មួយអំពីមនុស្សដែលបើកឡាននៅថ្ងៃដែលក្ដៅខ្លាំង ហើយឡានអ្នកដទៃទៀតមិនមាន ម៉ាស៊ីនត្រជាក់ ។ ប៉ុន្តែ មនុស្សដែលនៅក្នុងព្រះគុណរបស់ព្រះ ប្រៀបបីដូចជាអ្នកនៅក្នុងឡានដែលមានម៉ាស៊ីន ត្រជាក់ ។ អាកាសធាតុដែលនៅជុំវិញទាំងអស់នៅដដែល ប៉ុន្តែបរិយាកាសនៅជុំវិញអ្នកនោះ ប្លែកពីគេ ។ អ្នក នោះមានភាពត្រជាក់ ស្រួលខ្លួន ដែលអ្នកដទៃទៀតគ្មាន ។ ដូច្នេះ ព្រះគុណរបស់ព្រះ មានលក្ខណៈយ៉ាងនោះ ឯង ។ ព្រះគុណ គឺជាព្រះវត្តមានរបស់ព្រះដែលបានដើរជាមួយយើង ។
វគ្គមុន ខ្ញុំបង្ហាញជូនរូបភាពពីរនៅក្នុងសញ្ញាចាស់ អំពីព្រះគុណរបស់ព្រះ ។ រូបភាពមួយ ចេញពីគម្ពីរ ទំនុកតម្កើង ដែលចែងថា៖ ដ្បិត ឱ្យព្រះយេហូវ៉ាអើយ ព្រះអង្គហ៊ុមព័ទ្ធមនុស្សសុចរិតដោយព្រះហ្ឫទ័យប្រណី សន្តោស ឬព្រះគុណរបស់ព្រះអង្គ ហ៊ុមព័ទ្ធមនុស្សសុចរិតដូចជាខែល ។ ដូច្នេះ ព្រះគុណរបស់ព្រះ ប្រៀបដូចជា ខែល ជាខែលដែលមិនអាចមើលឃើញដោយភ្នែក ដែលហ៊ុមព័ទ្ធជុំវិញទាំងអស់ គ្រប់ជ្រុងទាំងអស់ និងការពារ យើងពីសេចក្តីអាក្រក់គ្រប់បែបយ៉ាង ។
បន្ទាប់មក រូបភាពទីពីរចេញពីគម្ពីរសុភាសិត ដែលចែងថា៖ ឯព្រះគុណរបស់ព្រះអង្គ ក៏ដូចជាពពកនៅ ចុងរដូវភ្លៀង ហើយខ្ញុំបានជម្រាបជូនថា ព្រះយេស៊ូ មិនត្រឹមតែជាស្ដេចប៉ុណ្ណោះទេ តែព្រះអង្គជាស្ដេច លើអស់ ទាំងស្ដេច ។ នៅពេលដែលព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គគ្របដណ្ដប់លើយើង យើងត្រូវបានហ៊ុមព័ទ្ធ ជុំវិញដោយពពកយ៉ាងនោះ ជាពពកដែលនាំមកនូវជលផ្លែ និងព្រះពរ ជាប្រភេទនៃពពកដែលមនុស្សគ្រប់គ្នា គ្រប់ទីកន្លែងប្រាថ្នាចង់បាន ។
នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយប្រាប់លោកអ្នកអំពីចំណុចមួយទៀតអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ជា ចំណុចមួយដែលជាដំបូង អាចធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើល ។ មនុស្សជាច្រើនដែលធំឡើងនៅក្នុងបរិយាកាស បង្ហាត់បង្រៀនឲ្យជឿលើព្រះគុណរបស់ព្រះ ហើយប្រើពាក្យដូចជា «ព្រះគុណរបស់ព្រះ» ប៉ុន្តែមិនទាំងយល់ ដឹងច្បាស់អំពីចំណុចដ៏សំខាន់នេះ អំពីព្រះគុណរបស់ព្រះផង ។ ចំណុចនោះគឺ ព្រះគុណបង្ហាត់បង្រៀនយើង ។ ខ្ញុំនិយាយម្តងទៀត «ព្រះគុណបង្ហាត់បង្រៀនយើង» ។
ខ្ញុំនឹងបើកទៅជំពូកពីរក្នុងគម្ពីរទីតុស ដើម្បីបង្ហាញអំពីសេចក្តីពិតនេះ ។ នៅក្នុងសំបុត្រនេះ ជាពិសេស នៅក្នុងជំពូកនេះ លោកប៉ុលកំពុងប្រាប់លោកទីតុស ដែលជាយុវជនម្នាក់កំពុងបម្រើព័ន្ធកិច្ចជាគ្រូគង្វាល ឬជា តំណាងរបស់លោកប៉ុល អំពីរបៀបថែរក្សាប្រជារាស្ត្ររបស់ព្រះ របៀបបម្រើពួកគេឲ្យអស់ពីចិត្ត និងអំពី របៀបទទួលបានផលផ្លែល្អបំផុតនៅក្នុងពួកគេ ។ លោកមានប្រសាសន៍អំពីប្រភេទផ្សេងៗនៅក្នុងពួកជំនុំទាំងមូល ដូចជាបុរសវ័យក្មេង បុរសចំណាស់ ស្ត្រីចំណាស់ ។ល ។ នៅក្នុងផ្នែកនីមួយៗនៃជំពូកនេះ លោកប៉ុលប្រាប់ លោកទីតុស អំពីអ្វីដែលត្រូវបង្រៀនពួកគេ ។ ប៉ុន្តែ នៅចុងជំពូក លោកបន្តថា៖ «ព្រះគុណរបស់ព្រះបង្ហាត់ បង្រៀនយើង» ។ និយាយបានម្យ៉ាងទៀតថា លោកទីតុសត្រូវធ្វើជាឧបករណ៍មួយនៃព្រះគុណរបស់ព្រះ នៅក្នុង ការបង្រៀនអ្វីដែលលោកប៉ុលប្រាប់លោកឲ្យបង្រៀន ។ ខ្ញុំមិនមានពេលគ្រប់គ្រាន់នឹងអានជំពូកទាំងមូលទេ ប៉ុន្តែខ្ញុំ គ្រាន់តែមើលទៅខគម្ពីរសំខាន់ៗ ដែលបញ្ជាក់បង្ហាញពីការនេះ ក្នុងការបង្រៀន ។ ទីតុស ជំពូក ២ ខ ១ ដល់ខ ៣ ។
1 រីឯអ្នកវិញ ត្រូវនិយាយតែសេចក្តីណា ដែលស្របតាមសេចក្តីបង្រៀនដ៏ត្រឹមត្រូវ 2 ត្រូវទូន្មានលោកតាចាស់ៗឲ្យចេះគ្រប់គ្រងចិត្ត មានចិត្តនឹងធឹង ហើយធ្ងន់ ឲ្យមានជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីខ្ជាប់ខ្លួន ផង។ 3 ឯលោកយាយចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទឲ្យសមជាស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬញៀនស្រាឡើយ ត្រូវបង្រៀនអ្វីដែលល្អ 6 ឯបុរសដែលនៅក្មេងក៏ដូច្នោះដែរ ចូរដាស់តឿនគេឲ្យមានចិត្តធ្ងន់ធ្ងរ។ (លើកទឹកចិត្ត ឬដាស់តឿន។ ម្ដង ទៀតហើយ នេះជារបៀបនៃការបង្រៀន) បន្ទាប់មក នៅខ៩ 9 ចូរឲ្យពួកអ្នកបម្រើចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តចៅហ្វាយក្នុងគ្រប់ការទាំងអស់ ឥតប្រកែក
ប្រសិនបើលោកអ្នករើសយកក្រុមដោយឡែកៗ ក្នុងអត្ថបទគម្ពីរនេះ គឺបទគម្ពីរនេះនិយាយអំពីលោក តាចាស់ៗ លោកយាយចាស់ៗ បុរសដែលនៅក្មេង និងអ្នកបម្រើ ។ ហើយនៅក្នុងក្រុមនីមួយៗ មានការបញ្ជាក់ ធ្ងន់ជាពិសេសយ៉ាងសមរម្យ អំពីសេចក្ដីបង្រៀនដែលពួកគេត្រូវការ ។ បន្ទាប់មក លោកប៉ុលបញ្ចប់ជំពូកនោះ ដោយពណ៌នារូបភាពនៃព្រះគុណរបស់ព្រះ ។ អ្វីដែលលោកប៉ុលចង់និយាយគឺ គ្រប់ទាំងចំណុចដោយឡែកៗ នៃការបង្រៀនទាំងនេះ សុទ្ធតែចេញមកពីប្រភពតែមួយ នោះគឺ ព្រះគុណរបស់ព្រះ។ ដូច្នេះ នៅខ ១១ ដល់ ខ ១៤ ក្នុងជំពូកដដែលនេះ លោកប៉ុលថ្លែងអំពីព្រះគុណរបស់ព្រះ តាមរបៀបនេះថា៖
ដ្បិត ព្រះគុណរបស់ព្រះ ដែលនាំសេចក្តីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ (តើនេះមិន មែនជាឃ្លាមួយដ៏វិសេសទេឬ? ព្រះគុណរបស់ព្រះដែលនាំសេចក្តីសង្គ្រោះ។ នៅពេលព្រះទ្រង់ទតមកលើ យើងដោយព្រះហឫទ័យប្រណីសន្តោស នោះសេចក្តីសង្គ្រោះក៏នឹងចេញមកដែរ។ បន្ទាប់មក លោកនៅតែ និយាយអំពីព្រះគុណរបស់ព្រះ នៅខបន្ទាប់ គឺថា) 12 ទាំងបង្ហាត់បង្រៀនយើង (គឺព្រះគុណបង្ហាត់បង្រៀន យើង) ឲ្យលះបង់សេចក្តីទមិឡល្មើស និងសេចក្តីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យ នេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ 13 ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យ បានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង 14 ដែល ទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាត មនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
សូមមើលទៅការខ្លះដែលព្រះគុណបង្រៀន ហើយនៅពេលដែលខ្ញុំជម្រាបជូន ខ្ញុំចង់ឲ្យលោកអ្នកពិនិត្យ មើលជីវិតរបស់លោកអ្នកផ្ទាល់ ។ តើព្រះគុណរបស់ព្រះបង្រៀនការទាំងនេះដល់លោកអ្នកឬទេ? ឬក៏ប្រហែល ជាលោកអ្នកមិនមែនជាសិស្សល្អតាមដែលលោកអ្នកគួរគប្បីជាសិស្សនៃព្រះគុណរបស់ព្រះ? ឧបមាថា ទីមួយ មានអំណាចជាខ្លាំង ។ ព្រះគុណបង្រៀនយើងឲ្យចេះនិយាយថា «ទេ» ចំពោះសេចក្ដីទមិលល្មើស និង សេចក្តីប៉ងប្រាថ្នារបស់លោកិយ ។ លោកអ្នកដឹងទេ លោកអ្នកនឹងមិនអាចទៅឆ្ងាយនៅក្នុងជីវិតបានឡើយ ប្រសិនបើលោកអ្នកមិនចេះប្រកែកថា «ទេ» ដែលចេញពីចិត្តពិតប្រាកដ ។ មានស្ថានភាពខ្លះដែលលោកអ្នក ប្រឈមមុខជាមួយការល្បងឲ្យធ្វើអាក្រក់ ឬឲ្យសម្របសម្រួលជាមួយសេចក្ដីអាក្រក់ ឬដើរតាមផ្លូវស្រួល ដែល មិនមែនជាផ្លូវរបស់ព្រះ ។ លោកអ្នកនឹងមិនជោគជ័យនៅក្នុងជីវិតទេ ប្រសិនបើលោកអ្នកមិនរៀននិយាយថា «ទេ» ហើយជាពាក្យប្រកែកដែលចេញពីក្នុងចិត្ត ហើយពាក្យ «ប្រកែក» នេះ ជាពាក្យមួយដែលអារក្ស សាតាំង និងអ្នកផ្សេងទៀតដឹងថា លោកអ្នកនិយាយពិតចេញពីក្នុងចិត្តពិតមែន រហូតដល់វាលែងរំខានលោក អ្នកតទៅទៀត ជាមួយនឹងសេចក្តីល្បងនោះ ។ នោះហើយជាព្រះគុណ ដែលបង្រៀនយើងឲ្យប្រកែកថា «ទេ» ចំពោះសេចក្តីទមិលល្មើស និងសេចក្តីស្រើបស្រាលរបស់លោកីយ៍ ។
ទីពីរ ព្រះគុណបង្រៀនយើងឲ្យមានចិត្តធ្ងន់ (នេះមានន័យថា ចេះគ្រប់គ្រងចិត្ត) មានចិត្តទៀងត្រង់ ហើយគោរពប្រតិបត្តិដល់ព្រះ ។ មនុស្សខ្លះយល់ថា ព្រះគុណមានន័យថាលោកអ្នកអាចធ្វើអ្វីក៏បានតាមតែ លោកអ្នកចូលចិត្ត ។ គំនិតបែបនោះផ្ទុយស្រឡះនឹងអ្វីដែលព្រះទ្រង់មានបន្ទូលហើយ ។ ប្រសិនបើលោកអ្នក កំពុងទទួលការបង្រៀនពីព្រះគុណ ព្រះគុណនឹងបង្រៀនលោកអ្នកឲ្យមានចិត្តធ្ងន់ ទៀងត្រង់ ហើយគោរព ប្រតិបត្តិដល់ព្រះ ។
ទីបី ព្រះគុណបង្រៀនយើងឲ្យរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្ត ។ ព្រះគុណផ្តល់យើងឲ្យមាន គោលដៅមួយ ដែលជីវិតរបស់យើងតម្រង់ឆ្ពោះទៅរក គឺជាសេចក្តីសង្ឃឹមដ៏មានពរ អំពីការលេចមករបស់ព្រះ ដ៏ធំ និងយេស៊ូគ្រិស្ត ជាព្រះសង្គ្រោះនៃយើង ។ ខ្ញុំជឿថា មនុស្សដែលមិនមានចិត្តរំភើច ហើយមិនអើពើនឹងការ យាងត្រឡប់មកវិញរបស់ព្រះយេស៊ូគ្រិស្ត អ្នកនោះមិនប្រាកដថាខ្លួនកំពុងរស់នៅក្នុងព្រះគុណរបស់ព្រះឡើយ ។
ទីបួន ព្រះគុណរំឭកយើងថា ព្រះយេស៊ូបានសុគត ដើម្បីប្រោសលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដី អាក្រក់ គឺសម្អាតយើងឲ្យបានបរិសុទ្ធ ។ ការបញ្ជាក់ធ្ងន់នៅក្នុងបទគម្ពីរនេះ គឺបែរចេញពីសេចក្ដីអាក្រក់ ហើយ ត្រូវបានប្រោសលោះចេញពីសេចក្ដីអាក្រក់ និងទទួលការលាងសម្អាតឲ្យបានបរិសុទ្ធ ។
ទីប្រាំ ព្រះគុណបង្រៀនយើងថា យើងត្រូវមានចិត្តខ្នះខ្នែងធ្វើការល្អ ។ តើនេះមិនមែនជារូបភាពមួយ អំពីព្រះគុណ ដែលខុសពីមនុស្សខ្លះបានឮនៅក្នុងក្រុមជំនុំរបស់គេទេឬ? នោះជារឿងដែលផ្ទុយគ្នាទាំងស្រុង ។ ព្រះគុណមិនមែនដាក់ចេញជាខ្នាតមួយទាបជាងក្រឹត្យវិន័យនោះទេ តែព្រះគុណដាក់ចេញជាខ្នាតមួយដែលខ្ពស់ ជាង ។ មានការខុសប្លែកគ្នាមួយគឺ ក្រឹត្យវិន័យបង្រៀនពីខាងក្រៅ ព្រះគុណបង្រៀនចេញពីខាងក្នុង ។ ក្រឹត្យ វិន័យគឺជាបញ្ញត្តិ ជាបទបញ្ជា ជាខ្នាតដែលដាក់នៅចំពោះលោកអ្នកថា «ត្រូវធ្វើដូច្នេះ! កុំធ្វើដូច្នោះ!» ។ លោកអ្នកនិយាយថា «ល្អ នោះជាការល្អប្រសើរហើយ» ។ ប៉ុន្តែ មានអ្វីមួយនៅក្នុងលោកអ្នក ដែលមិនអាច ឆ្លើយតបបាន គឺមានអ្នកបះបោរមួយនៅខាងក្នុង ដែលមិនព្រមចុះចូលនឹងក្រឹត្យវិន័យ ។
ព្រះគុណចូលមក ហើយផ្លាស់ប្តូរអ្នកបះបោរនោះពីខាងក្នុង ។ ព្រះគុណចាប់ផ្តើមនិយាយមកកាន់ អ្នកបះបោរដែលបានប្រែចិត្តនោះថា «ឥឡូវនេះ នេះជាផ្លូវដែលអ្នកត្រូវរស់នៅ ។ នេះជារបៀបដែលអ្នកគួរ ឆ្លើយនឹងមនុស្សយ៉ាងនេះ ឬយ៉ាងនោះ ។ នេះជាផ្លូវឆ្លងកាត់ការលំបាក» ។ ហើយនៅពេលដែលលោកអ្នក ប្រឈមមុខជាមួយនឹងសេចក្តីល្បួង គឺមានពាក្យតែមួយគត់ ដែលលោកអ្នកអាចនិយាយបាន គឺ «ទេ!» ។ នោះហើយជារបៀបដែលព្រះគុណបង្ហាត់បង្រៀន ។
ខ្ញុំចង់បញ្ចប់នៅថ្ងៃនេះ ដោយដកស្រង់សេចក្ដីទូន្មានមានពីរ ចេញពីសញ្ញាថ្មី ដើម្បីកុំឲ្យយើងចំពានលើ ព្រះគុណរបស់ព្រះ ។ ខ្ញុំសន្មតថាលោកអ្នកយល់ច្បាស់ហើយថា ការបំពានលើព្រះគុណរបស់ព្រះ ពិតជាកើត មានមែន ។ នោះហើយអំពើដ៏អាក្រក់ចំផុត ។ ២ កូរិនថូស ៦ ខ ១ លោកប៉ុលថ្លែងថា៖
ដោយយើងធ្វើការជាមួយព្រះ យើងសូមទូន្មានអ្នករាល់គ្នាថា កុំទទួលព្រះគុណរបស់ព្រះ ជាអសាឥតការ ឡើយ។
នេះពិតជាបង្ហាញថា មានអ្នកដែលទទួលព្រះគុណរបស់ព្រះជាអសាឥតការមែន ។ តើនោះមានន័យ ដូចម្ដេច? គឺមានន័យថា លោកអ្នកបានទទួលព្រះគុណរបស់ព្រះហើយ ព្រះគុណបានចាប់ផ្ដើមធ្វើការនៅក្នុង ជីវិតរបស់លោកអ្នកហើយ តែលោកអ្នកមិនបើកឲ្យព្រះគុណបង្ហាត់បង្រៀន ។ លោកអ្នកមិនព្រមស្ថិតនៅក្រោម ការអប់រំរបស់ព្រះគុណទេ ។ លោកអ្នកនៅតែបន្តរស់នៅតាមផ្លូវរបស់លោកអ្នក ដោយបំពេញតែចិត្តខ្លួនឯង រួចប្រកាសថាខ្លួនស្ថិតនៅក្នុងព្រះគុណរបស់ព្រះ ។ ប៉ុន្តែ លោកអ្នកកំពុងតែបញ្ឆោតខ្លួនឯង ។ ពីព្រោះ ប្រសិន បើលោកអ្នកកំពុងរស់នៅក្នុងព្រះគុណរបស់ព្រះមែន នោះសេចក្តីដែលព្រះគុណបង្ហាត់បង្រៀន លោកអ្នកនឹង ស្តែងចេញនៅក្នុងជីវិតរបស់លោកអ្នកមិនខាន ។ តែបើមិនស្តែងចេញនៅក្នុងជីវិតរបស់លោកអ្នកទេ នោះ លោកអ្នកកំពុងទទួលព្រះគុណរបស់ព្រះជាអសាឥតការហើយ ។
បន្ទាប់មក នៅខ ៤ នៅក្នុងសំបុត្រផ្ញើទៅយូដាស មានការព្រមានមួយយ៉ាងធ្ងន់ ។
ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវ គ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។ (RKOV)
ម្តងទៀត បទពិសោធន៍បង្ហាញថា រឿងបែបនេះនៅតែកើតឡើងនៅក្នុងក្រុមជំនុំ និងកន្លែងផ្សេងៗសព្វថ្ងៃនេះ ។ មនុស្សខ្លះអះអាងថា ពួកគេកំពុងរស់នៅក្នុងព្រះគុណរបស់ព្រះ ប៉ុន្តែពួកគេបានបង្វែរព្រះគុណនោះទៅជាអំពើអសីលធម៌ ។ ពួកគេជាមនុស្សអសីលធម៌ ។ ពួកគេល្បួងស្ត្រី ពួកគេរស់នៅដោយគ្មានសីលធម៌ ហើយទោះជាយ៉ាងនេះក៏ដោយ ពួកគេនៅតែអះអាងថា ពួកគេស្ថិតនៅក្នុងព្រះគុណរបស់ព្រះ ។ ប៉ុន្តែព្រះគម្ពីរប្រាប់ថា ពួកគេបានបង្វែរព្រះគុណរបស់ព្រះទៅជាអាជ្ញាបណ្ណសម្រាប់អំពើអសីលធម៌ ។ ការប្រព្រឹត្តបែបនេះពិតជាអាចកើតឡើងបាន ។
ធ្វើដូចម្ដេចឲ្យយើងអាចប្រាកដបានថា យើងនឹងមិនប្រព្រឹត្តបែបនោះ? ខ្ញុំគិតថា មានផ្លូវតែមួយគត់ គឺបើកឲ្យព្រះគុណបង្ហាត់បង្រៀនយើង ។ សូមអានព្រះគម្ពីរ ហើយអនុញ្ញាតឲ្យព្រះគុណបង្ហាត់បង្រៀនយើង ចេញពីព្រះគម្ពីររបស់យើង តើគ្រិស្តចរិស័ទពិតប្រាកដមានន័យដូចម្ដេច ។ ប្រភេទនៃជីវិតដែលយើងគួររស់នៅ បែបណា ហើយអនុញ្ញាតឲ្យព្រះគុណផ្តល់ឲ្យយើងនូវសមត្ថភាព ដើម្បីរស់នៅក្នុងជីវិតបែបនោះ។ ដូច្នេះ ចុងបញ្ចប់នេះ ខ្ញុំសូមបញ្ជាក់ថា ការដែលបើកឲ្យព្រះគុណបង្ហាត់បង្រៀនយើង គឺជារឿងសំខាន់បំផុត ។
ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីនៅ វគ្គក្រោយ តាមពេលម៉ោងកំណត់ ដើម្បីចែកចាយចំណុចមួយផ្សេងទៀត អំពីព្រះគុណរបស់ព្រះ។
កូដ: RP-R077-102-KHM










