ព្រះគុណ និងការប្រព្រឹត្ត

ដេរេក ព្រីនស៍
Published: 1981
Last Updated: September 2026
Read Time: 9
ការជួយសង្គ្រោះរបស់នូអេបង្ហាញពីរបៀបដែលព្រះគុណរបស់ព្រះជាម្ចាស់ផ្លាស់ប្តូរគោលដៅនៃជីវិតមនុស្ស។ ព្រះគុណមកតាមរយៈសេចក្តីជំនឿ មិនមែនតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សទេ ព្រោះគ្មាននរណាអាចសម្រេចបាននូវសេចក្តីសុចរិតដោយការរក្សាច្បាប់ឱ្យបានល្អឥតខ្ចោះ។
Transcript
សេសណាស់ដែលបានជួបលោកអ្នកជាថ្មីម្ដងទៀតនៅថ្ងៃនេះ ដែលនេះជាពេលដែលខ្ញុំអាចចែក ចាយប្រាប់លោកអ្នកអំពីសេចក្តីពិតដ៏វិសេសនៃបទគម្ពីរ ដែលបានធ្វើឲ្យមានភាពខុសប្លែក រវាង ជោគជ័យ និងបរាជ័យនៅក្នុងជិវិតរបស់ខ្ញុំ ហើយក៏អាចកើតឡើងដូចគ្នា នៅក្នុងជីវិតរបស់លោក អ្នក។
ការចែកចាយរបស់ខ្ញុំកាលពីវគ្គមុន ខ្ញុំបានពន្យល់អត្ថន័យអំពីពាក្យព្រះគុណដែលបានប្រើនៅក្នុង ភាសាដើម នៅក្នុងបទគម្ពីរ ដែលទាក់ទងទៅនឹងរបៀបដែលព្រះទ្រង់ទតមកលើយើង។ ពាក្យព្រះ គុណ ជាភាសាក្រិកមានន័យថា ស្អាត ឬគាប់ចិត្ត។ ភាសាព្រះគុណ ជាភាសាហេព្រើរមានន័យថា ស្អាត ឬជាទីរីករាយ។ ឃ្លាជាទូទៅដែលបានប្រើជាពិសេសនៅក្នុងសញ្ញាចាស់ គឺ “រកបានព្រះគុណ ឬការ គាប់ចិត្តនៅចំពោះភ្នែករបស់អ្នកណាម្នាក់”។ ដូច្នេះ ខ្ញុំបាននិយាយថា ព្រះគុណរបស់ព្រះ គឺជារបៀប ដែលព្រះទ្រង់ទតមកកាន់យើង។ ព្រះអង្គទតមកកាន់យើងទាំងគាប់ព្រះហឫទ័យ។ ព្រះអង្គទតឃើញ យើងតាមរបៀបមួយ ខុសប្លែកពីមនុស្សដែលព្រះអង្គមិនផ្ដល់ព្រះគុណឲ្យ។ ហេតុការណ៍នេះបាន សបញ្ជាក់ឲ្យឃើញដោយគំរូរបស់លោកណូអេ។ លោកណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះ នេត្ររបស់ព្រះអម្ចាស់ ឬរកឃើញថា លោកជាមនុស្សគាប់ព្រះហឫទ័យនៅចំពោះព្រះនេត្ររបស់ព្រះ អម្ចាស់។ ព្រះទ្រង់ទតមកលោកណូអេ តាមរបៀបមួយខុសពីមនុស្សទាំងអស់ផ្សេងទៀតនៅជំនាន់ របស់លោក។ ហើយជាលទ្ធផល ជោគវាសនារបស់លោកណូអេ មានការខុសប្លែកទាំងស្រុង។ មនុស្ស ដទៃទៀតទាំងអស់បានវិនាសបាត់ តែលោកណូអេបានសង្គ្រោះ ព្រោះព្រះបានទតមកលោកប្រកប ដោយព្រះគុណ ឬដោយគាប់ព្រះហឫទ័យ។
ដូច្នេះ នោះហើយជាគោលគំនិតដ៏សំខាន់អំពីព្រះគុណ គឺជារបៀបដែលព្រះទតមកលើយើង។ ហើយដោយព្រោះតែព្រះអង្គទតមកលើយើង ការល្អៗកើតឡើងនៅក្នុងជីវិតរបស់យើង ជាការដែល មិនគួរនឹងកើតឡើង ដោយព្រោះមូលហេតុណាផ្សេងនោះឡើយ។ ជោគវាសនារបស់យើង ត្រូវបាន ផ្លាស់ប្ដូរ គឺត្រឡប់ទៅជាល្អ ហើយចម្រុងចម្រើន ជំនួសឲ្យសេចក្តីអាក្រក់ និងទុក្ខព្រួយ។
ថ្ងៃនេះ ខ្ញុំនឹងផ្តោតទៅលើការខុសប្លែកដ៏សំខាន់មួយ ដែលបទគម្ពីរតែងលើកឡើងជានិច្ច គឺការ ខុលប្លែកគ្នា រវាងព្រះគុណ និងការប្រព្រឹត្តិ។
ខ្ញុំចង់និយាយនៅចំណុចនេះថា អ្វីដែលខ្ញុំកំពុងបង្រៀននៅសប្ដាហ៍នេះ មានខ្លឹមសារមួយដែលទាក់ ទងនឹងភាពវៃឆ្លាត មិនមែនត្រឹមតែជារឿងអារម្មណ៍ មិនមែនជាសេចក្ដីដកស្រង់ មិនមែនត្រឹមតែជា រឿងខាងវិញ្ញាណនោះទេ។ លោកអ្នកត្រូវតែប្រើគំនិតរបស់លោកអ្នក គឺមានចំណុចមួយខាងឯភាពវៃ ឆ្លាត ដើម្បីយល់ដឹងពីសេចក្តីពិតនេះ។ មានចំណុចខាងវិញ្ញាណមួយ ប៉ុន្តែ ប្រសិនបើលោកអ្នកប្រើ គំនិតរបស់លោកអ្នក ហើយប្រសិនបើលោកអ្នកយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំនឹងនិយាយនៅថ្ងៃនេះ នោះលោកអ្នកនឹងទទួលបានភាពបរិបូរខាងវិញ្ញាណ ដោយសារតែលោកអ្នកពេញចិត្ត ដោយសារភាព វៃឆ្លាតរបស់លោកអ្នក។ ប៉ុន្តែ ត្រង់ចំណុចនេះ យើងត្រូវតែប្រើប្រាជ្ញារបស់យើង ដើម្បីស្វែងយល់អំពី ភាពខុសប្លែកគ្នាទាំងនេះ ដែលគម្ពីរសញ្ញាថ្មីលើកឡើងយ៉ាងប្រុងប្រយ័ត្នបំផុត។ ប្រហែលជាខគម្ពីរគន្លឹះ សម្រាប់ភាពខុសប្លែកគ្នារវាងព្រះគុណ និងការប្រព្រឹត្តិ គឺនៅក្នុងគម្ពីរអេភេសូរ ២:៨-៩ ដែលលោក ប៉ូលថ្លែងថាៈ
ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពី អ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នក ណាម្នាក់អួតខ្លួន។
សូមកត់សម្គាល់ មានពាក្យវិជ្ជមានពីរ និងពាក្យអវិជ្ជមានមួយ។ ពាក្យទាំងនោះដើរទន្ទឹមគ្នា។ ពាក្យវិជ្ជមានពីរនោះគឺ “ដោយសារព្រះគុណ...តាមរយៈជំនឿ”។ ពាក្យទាំងពីរនេះ នៅអមជាមួយគ្នា ជានិច្ច។ ព្រះគុណ ជានិច្ចកាលចូលមកតាមរយៈជំនឿ ហើយព្រះគុណជានិច្ចកាល មិនរាប់បញ្ចូលការ ប្រព្រឹត្តិទេ។ ប្រសិនបើដោយសារព្រះគុណ នោះគឺមិនមែនដោយសារការព្រឹត្តិ គឺមិនមែនដោយ សារកិច្ចការដែលយើងបានធ្វើនោះឡើយ។ យើងមិនអាចខំប្រព្រឹត្តដើម្បីឲ្យបានព្រះគុណនោះទេ យើង ក៏មិនអាចខំរកឲ្យបានព្រះគុណនោះដែរ យើងមិនអាចស័ក្តិសមនឹងព្រះគុណទេ គឺយើងត្រូវទទួលយក ព្រះគុណដោយជំនឿ។ នៅក្នុងសញ្ញាថ្មីទាំងមូល ជានិច្ចកាល តែងតែផ្ទុយគ្នាទាំងស្រុង ដ្បិតព្រះគុណ និងការប្រព្រឹត្តិ ជាជម្រើសពីរ ដាច់ឡែកពីគ្នាទាំងស្រុង។ លោកប៉ូលបានបញ្ជាក់សេចក្តីនេះយ៉ាងច្បាស់ នៅក្នុងគម្ពីររ៉ូម ១១:៦ ថាៈ
ប៉ុន្តែ ប្រសិនបើព្រះអង្គជ្រើសរើសដោយសារព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្ត ទៀតឡើយ ពុំនោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។
និយាយបានម្យ៉ាងទៀតថា ប្រសិនបើយើងអាចរកបាន នោះមិនមែនជាព្រះគុណទេ។ ប្រសិនបើ ដោយសារព្រះគុណ នោះលោកអ្នកមិនអាចរកបានទេ ចូរចាំការនោះនៅក្នុងគំនិតជានិច្ចចុះ។ អ្វីមួយ ដែលចូលមកដោយសារព្រះគុណ នោះមិនមែនជាអ្វីដែលអាចខំប្រឹងរកបាននោះឡើយ។
ឥឡូវនេះ ភាពផ្ទុយគ្នា រវាងព្រះគុណ និងការប្រព្រឹត្តិ ចង្អុលបង្ហាញយើងឲ្យឃើញផ្លូវដាច់ឡែក ពីគ្នាពីរ ដើម្បីសម្រេចបានសេចក្តីសុចរិតជាមួយព្រះ។ មួយ គឺក្រឹត្យវិន័យ មួយទៀត គឺព្រះគ្រិស្ត។ ក្រឹត្យវិន័យទាមទារឲ្យមានការប្រព្រឹត្តិ ឯព្រះគ្រិស្តទ្រង់ផ្ដល់ព្រះគុណ។ ជាថ្មីម្ដងទៀត យើងត្រូវតែ ជ្រើសរើស។ សេចក្តីនេះ បានលើកយកមកបង្ហាញនៅក្នុងគម្ពីរយ៉ូហាន ជំពូក១ ត្រង់កន្លែងដែល លោកយ៉ូហានណែនាំអំពីព្រះយេស៊ូ ថាជាព្រះបន្ទូលរបស់ព្រះដ៏អស់កល្ប បានប្រសូតមកជាសាច់ឈាម ។ សេចក្ដីនេះចែងនៅក្នុងយ៉ូហាន ១:១៧
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមក តាមរយៈព្រះយេស៊ូវគ្រីស្ទ។
មានបទបង្ហាញដោយឡែកពីគ្នាពីរនៅទីនេះ។ ក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ [ហើយអមជាមួយព្រះគុណគឺសេចក្តីពិត] បានមកដោយសារព្រះយេស៊ូគ្រិស្ត។
ឥឡូវនេះ ដើម្បីឲ្យបានសុចរិតដោយសារក្រឹត្យវិន័យ ដើម្បីសម្រេចបានសេចក្ដីសុចរិតដោយសារ ក្រឹត្យវិន័យ យើងត្រូវតែកាន់តាមក្រឹត្យវិន័យទាំងមូល គ្រប់ពេលវេលាទាំងអស់។ ការនេះមាន សារសំខាន់ខ្លាំងណាស់ មនុស្សភាគច្រើនមិនឃើញការនេះទេ។ ក្រឹត្យវិន័យបានប្រទានមក តាមរយៈ លោកម៉ូសេ ជាប្រព័ន្ធដែលត្រូវយល់ដឹងតែមួយគត់។ ក្រឹត្យវិន័យទាំងអស់បានប្រទានមកនៅពេលតែ មួយ។ គឺទាំងអស់មានសុពលភាពជាធរមានជាមួយគ្នា ហើយលោកម៉ូសេព្រមានពួកកូនៅអ៊ីស្រាអែល ជាបន្តបន្ទាប់ថា៖ “មិនត្រូវឲ្យអ្នករាល់គ្នាបន្ថែម ឬកាត់ចោលអ្វីណាមួយចេញទេ អ្នករាល់គ្នាត្រូវកាន់ តាមអស់ទាំងក្រឹត្យវិន័យ គ្រប់ពេលវេលាទាំងអស់”។
សេចក្តីនេះបានលើកយកមកបង្ហាញនៅក្នុងសញ្ញាថ្មី គឺនៅក្នុងគម្ពីរសំបុត្ររបស់លោកយ៉ាកុប ត្រង់កន្លែងដែលលោកយ៉ាកុបថ្លែងនៅក្នុង ជំពូក២:១០,១១ ថាៈ
ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមាន កំហុសនឹងក្រឹត្យវិន័យទាំងមូលហើយ។ 11 ព្រោះព្រះអង្គដែលមានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ព្រះអង្គក៏មានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»ដែរ។ ប្រសិនបើអ្នកមិនបានប្រព្រឹត្តអំពើផិតក្បត់ទេ តែបានសម្លាប់មនុស្សវិញ នោះឈ្មោះថា អ្នកបានប្រព្រឹត្តរំលងក្រឹត្យវិន័យហើយ។ (RKOV)
ប្រសិនបើលោកអ្នកកាន់តាមក្រឹត្យវិន័យបាន៩៩ភាគរយ ហើយខុសតែ១ភាគរយ នោះលោកអ្នក រំលងក្រឹត្យវិន័យទាំងមូលហើយ ព្រោះក្រឹត្យវិន័យ ត្រូវតែជាបណ្ដុំមួយទាំងមូល ដែលមិនអាចបំបែកឲ្យ ដាច់ចេញពីគ្នាបានឡើយ។
នៅក្នុងកាឡាទី ៣:១០ លោកប៉ូលក៏បង្ហាញសេចក្តីនេះដែរ ដ្បិតលោកថ្លែងថាៈ
រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្ដាសាហើយ ដ្បិតមាន សេចក្ដីចែងទុកមកថា [ពាក្យ ដ្បិតមានសេចក្ដីចែងទុក នេះហើយជាក្រឹត្យវិន័យ ជា សេចក្ដីដកស្រង់ចេញពីគម្ពីរក្រឹត្យវិន័យ] គឺ «ត្រូវបណ្ដាសាហើយអស់អ្នកដែលមិនកាន់ ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ»។
សូមកត់សម្គាល់ឃ្លាសំខាន់បីនៅទីនេះ។ អស់អ្នកដែល...កាន់ខ្ជាប់...គ្រប់ទាំងសេចក្តី។ «ត្រូវ បណ្ដាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យ វិន័យ»។ និយាយបានម្យ៉ាងទៀតថា ប្រសិនបើលោកអ្នកបានសុចរិតដោយសារការកាន់ខ្ជាប់តាមក្រឹត្យ វិន័យ នោះលោកអ្នកត្រូវតែធ្វើអ្វីៗទាំងអស់ តាមដែលក្រឹត្យវិន័យចែងទុកមក ឲ្យបានគ្រប់ពេលវេលា ។ លោកអ្នកមិនអាចកាន់តាមក្រឹត្យវិន័យបាន៩៩ភាគរយ ហើយពេលនោះ ១ភាគរយទៀតកាន់ មិនបាន រូចក៏ដោះសារថា ១ភាគរយគ្មានបញ្ហាទេ បែបនោះបានឡើយ។ ១ភាគរយនៃពេល ដែលលោកអ្នកមិនកាន់តាមក្រឹត្យវិន័យ នោះធ្វើឲ្យអ្វីៗដែលលោកអ្នកបានកាន់តាមគ្រប់ពេលវេលា ត្រឡប់ទៅជាមោឃៈ។ លោកអ្នកមិនអាចកាន់តាមក្រឹត្យវិន័យបាន៩៩ភាគរយគ្រប់ពេលវេលា ហើយ ១ភាគរយមិនកាន់តាម រួចនិយាយថា៖ “១ភាគរយនោះគ្មានបញ្ហាទេ ខ្ញុំបានកាន់តាមគ្រប់ទាំង៩៩ភាគ រយហើយ”នោះបានឡើយ។ បទគម្ពីរប្រាប់ថា «ទេ» អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមក្រឹត្យវិន័យទាំងមូល គ្រប់ពេលវេលា។ ប្រសិនបើលោកអ្នកពឹងផ្អែកលើការទទួលបានសេចក្តីសុចរិត ដោយការកាន់ខ្ជាប់ តាមក្រឹត្យវិន័យ ប៉ុន្តែលោកអ្នកល្មើសក្រឹត្យវិន័យត្រង់ចំណុចណាមួយ នៅពេលណាមួយ នោះលោកអ្នក ស្ថិតនៅក្រោមបណ្ដាសាដដែល។ ក្រឹត្យវិន័យនោះផ្ទាល់ ដែលប្រកាសពីបណ្ដាសា។ ពួកគេមិនអាចនៅ ក្រោមក្រឹត្យវិន័យបានទេ លើកលែងតែព្រមទទួលថាបណ្ដាសានឹងធ្លាក់លើខ្លួន ព្រោះ «ត្រូវបណ្ដាសា ហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ»។ ដូច្នេះ យើងត្រូវតែកាន់ខ្ជាប់តាមក្រឹត្យវិន័យទាំងមូល គ្រប់ពេលវេលា ពុំនោះទេ គ្មានផ្លូវណាឲ្យបានសុចរិត ជាមួយព្រះបានឡើយ។ នេះហើយបើពឹងលើការកាន់តាមក្រឹត្យវិន័យ។
ហេតុការណ៍បន្ទាប់ដែលយើងត្រូវប្រឈមគឺថា គ្មានអ្នកណាម្នាក់ដែលធ្លាប់បានកាន់តាមក្រឹត្យ វិន័យទាំងមូលបានដោយជោគជ័យឡើយ លើកលែងតែម្នាក់ប៉ុណ្ណោះ ហើយម្នាក់នោះ គឺព្រះយេស៊ូ។ ដូច្នេះ លោកប៉ូលថ្លែងនៅក្នុងគម្ពីររ៉ូម ៣:២០ ថាៈ
ដូច្នេះ គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យ ឡើយ ដ្បិតតាមរយៈក្រឹត្យវិន័យ នោះសម្ដែងឲ្យស្គាល់អំពើបាប។ (RKOV)
ក្រឹត្យវិន័យពិតជាផ្ដល់អ្វីមួយដ៏សំខាន់បំផុតដល់យើង ហើយការនោះមិនមែនជាសេចក្តីសុចរិតទេ គឺឲ្យយើងស្គាល់អំពើបាប។ ក្រឹត្យវិន័យអាចផ្ដល់ឲ្យយើងស្គាល់អំពើបាប ប៉ុន្តែយើងមិនអាចទទួលបាន សេចក្តីសុចរិត ដោយការកាន់តាមក្រឹត្យវិន័យបាននោះឡើយ។
ដូច្នេះ នៅសល់តែផ្លូវមួយប៉ុណ្ណោះ។ ប្រសិនបើក្រឹត្យវិន័យទៅមិនរួច នោះផ្លូវតែមួយគត់ ដែល អាចទទួលបានសេចក្តីសុចរិត គឺរស់នៅជាប់ក្នុងព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះ តាមរយៈព្រះគ្រិស្ដ ។ លោកប៉ូលបន្តនៅក្នុងរ៉ូម ៣:២១-២៤ ថាៈ
21 ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងឲ្យឃើញ ហើយ ដែលមានទាំងគម្ពីរវិន័យ និងគម្ពីរហោរាធ្វើបន្ទាល់ផង 22 គឺសេចក្តីសុចរិតរបស់ព្រះ តាម រយៈជំនឿដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ....(RKOV)
សូមកត់សម្គាល់ នេះគឺតាមរយៈជំនឿ។ ហើយគឺដោយព្រះគុណ មិនមែនដោយការប្រព្រឹត្តិទេ។
...ដ្បិតគ្មានអ្វីខុសគ្នាឡើយ...
រវាងសាសន៍យូដា និងសាសន៍ដទៃ រវាងកាតូលិក និងប្រូតេស្តង់ រវាងជាតិសាសន៍មួយ និងជាតិ សាសន៍មួយទៀត។ យើងទាំងអស់គ្នា ដូចគ្នានៅត្រង់ចំណុចនេះ គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់ សិរីល្អនៃព្រះ។ ប្រសិនបើលោកអ្នកមិនទទួលស្គាល់ការនេះទេ នោះលោកអ្នកកំពុងតែឈ្លោះជាមួយព្រះ ដ៏មានគ្រប់ព្រះចេស្ដាហើយ ព្រោះគឺជាព្រះទេតើ ដ្បិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គចែងថា គ្រប់គ្នា បានធ្វើបាប។ ព្រះអង្គមានបន្ទូលអំពីសេចក្តីនេះនៅក្នុងសញ្ញាចាស់។ ព្រះអង្គមានបន្ទូលអំពីសេចក្តីនេះ នៅពេសពេញនៅក្នុងសញ្ញាថ្មី។ សេចក្តីនេះ ត្រូវទាំងសាសន៍យូដា ត្រូវទាំងគ្រិស្តបរិស័ទ គឺគ្រប់គ្នាបាន ធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ។ ដូច្នេះ យើងមិនអាចសុចរិតដោយការកាន់តាមក្រឹត្យវិន័យ នោះឡើយ ព្រោះយើងបានល្មើសក្រឹត្យវិន័យហើយ។ ដូច្នេះ មានតែជម្រើសមួយផ្សេងទៀតប៉ុណ្ណោះ ដើរត្រូវដើរតាម គឺ
ព្រះយើងបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះ គ្រីស្ទយេស៊ូវ
យើងមិនបានសេចក្តីសុចរិត ដោយសារការកាន់តាមក្រឹត្យវិន័យទេ។ យើងទាំងអស់គ្នា សុទ្ធតែ បានល្មើសនឹងក្រឹត្យរួចទៅវិន័យ ដូច្នេះ យើងត្រូវតែទទួលយកជម្រើសតែមួយគត់ គឺព្រះគុណរបស់ព្រះ ដែលប្រទានឲ្យយើងដោយឥតគិតថ្ងៃ។ យើងមិនបាច់ខំរកទេ គឺយើងគ្រាន់តែទទួលព្រះគុណដោយ ជំនឿ ហើយព្រះគុណកើតមានដល់យើង នៅក្នុងព្រះគ្រិស្តយេស៊ូ។
ដូច្នេះ លោកប៉ូលសង្ខេបនៅក្នុងគម្ពីររ៉ូម ១០:៤ អំពីទំនាក់ទំនងរវាងព្រះគ្រិស្ត និងក្រឹត្យវិន័យ ជាមធ្យោបាយមួយដើម្បីឲ្យបានសុចរិត។ លោកថ្លែងនៅក្នុង រ៉ូម ១០:៤ ថាៈ
ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នក ដែលជឿ។ (RKOV)
នៅពេលដែលលោកអ្នកជឿដល់ព្រះគ្រិស្ត នោះលោកអ្នកមិនអាចដេញតាមក្រឹត្យវិន័យ ដើម្បីឲ្យ បានសុចរិតជាមួយព្រះទៀតនោះឡើយ។ ប្រាកដហើយ ក្រឹត្យវិន័យ នៅតែជាផ្នែកមួយនៃព្រះបន្ទូលដ៏ អស់កល្បជានិច្ចរបស់ព្រះ គឺនៅតែជាការស្រាយបង្ហាញដ៏អស្ចារ្យអំពីសេចក្តីយុត្តិធម៌របស់ព្រះ និងបទ ដ្ឋានរបស់ព្រះ។ ក្រឹត្យវិន័យ នៅតែជាផ្នែកមួយនៃវប្បធម៌ និងប្រវត្តិសាស្រ្តទាំងមូលរបស់អ៊ីស្រាអែល ដែលជាប្រជារាស្រ្តរបស់ព្រះ។ ព្រះគ្រិស្តមិនបានលុបចោលក្រឹត្យវិន័យ ក្នុងន័យណាមួយឡើយ។ ប៉ុន្តែ ក្នុងភាពជាមធ្យោបាយមួយដើម្បីឲ្យបានសុចរិតជាមួយព្រះ នៅពេលព្រះគ្រិស្តបានសុគតនៅលើឈើឆ្កាង ដោយផ្ទុកអស់ទាំងអំពើបាប និងទោសកំហុសរបស់មនុស្សទាំងអស់ ទាំងអ្នកដែលនៅក្រោមក្រឹត្យវិន័យ ទាំងអ្នកដែលមិននៅក្រោមក្រឹត្យវិន័យ ហើយដោយសារការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង នៅទី បំផុត ព្រះគ្រិស្តជាបានបញ្ចប់ក្រឹត្យវិន័យ ទុកជាមធ្យោបាយមួយដែលអាចទទួលយកបានសម្រាប់ឲ្យបាន សុចរិតជាមួយព្រះ។ លោកប៉ូលថ្លែងថា៖ “យើងទាំងអស់គ្នាត្រូវបានបញ្ចប់ត្រឹមព្រះគុណ និងសេចក្តី មេត្តាករុណារបសព្រះ”។ យើងគ្មានជម្រើសណាផ្សេងទៀតនៅសល់ទេ គឺមានតែព្រះគុណប៉ុណ្ណោះ ពុំ នោះទេ យើងគ្មានផ្លូវណាទៀតសោះឡើយ។
ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះអស់ហើយ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីវគ្គក្រោយ តាមពេល វេលា និងម៉ោងពេលដដែល។ វគ្គក្រោយ ខ្ញុំនឹងពន្យល់អំពីសេចក្តីត្រូវការរបស់មនុស្ស គឺថា មនុស្ស ត្រូវការព្រះគុណរបស់ព្រះ។
កូដ: RP-R075-102-KHM










