ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានជួបអ្នកម្ដងទៀត ដើម្បីចែករំលែកសេចក្តីពិតដ៏មានតម្លៃ និងការយល់ដឹងដ៏ជ្រាលជ្រៅ ដែលបានធ្វើឱ្យមានភាពខុសគ្នារវាងភាពជោគជ័យ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយសេចក្តីពិតទាំងនេះក៏អាចធ្វើឱ្យមានការផ្លាស់ប្តូរដូចគ្នានៅក្នុងជីវិតរបស់អ្នកផងដែរ។

គោលស័ខាន់របស់យើងនៅក្នុងសប្តាហ៍នៃបុណ្យព្រះយេស៊ូវមានព្រះជន្ទរលំឡើងវិញនេះ គី: ការទទួល យកអត្តសញ្ញាណ។ យើងកំពុងនិយាយអំពីការដោះដូរ ដែលសម្រេចបាន តាមរយៈការសុគតរបស់ព្រះយេស៊ូវ ជាអ្វីម្យាងដែលមិនអាចមើលឃើញដោយភ្នែកខាងសាច់ឈាម តែអាចយល់បានដោយសារជំនឿតែប៉ុណ្ណោះ ចេញពីសេចត្តីដែលបានចែងនៅក្នុងបទគម្ពីរ។ ប៉ុន្តែ នៅពេលព្រះយេស៊ូវសុគតលើឈើឆ្កាង មានអន្តរការណ៍ មួយដែលភ្នែកមិនអាចមើលឃើញ កើតឡើងនៅក្នុងពិភពខាងវិញ្ញាណ។ គ្រប់ទាំងសេចក្តីអាក្រក់ដែលត្រូវ ធ្លាក់មកលើយើង និងការមិនស្តាប់បង្គាប់របស់យើង បានធ្លាក់ទៅលើព្រះយេស៊ូវ ក្នុងនាមជាតំណាងរបស់យើង ជាលោក​អ័ដាំ ចុងក្រោយ នៅពេលដែលព្រះអង្គត្រូវបានគេព្យួរនៅលើឈើឆ្កាង ទ្រង់ត្រឡប់ជាតួបណ្តាសាជំនួស យើង ដើម្បីឲ្យយើងបានទទួលគ្រប់ទាំងសេចក្តីល្អ ដែលនៅអស់កល្បជានិច្ចដោយសារព្រះយេស៊ូវ ដែលទ្រង់ជា​កូនចៀមឥតស្លាកស្នាម គ្មានបាបសោះ ជាព្រះ រាជបុត្រារបស់ព្រះដែលស្គាប់បង្កាប់។ នោះហើយជាការដោះដូរ។ សេចក្តី អាក្រក់បានធ្លាក់លើព្រះយេស៊ូវ ដើម្បីឲ្យយើងបានទទួលសេចក្តីល្អ ដោយសារព្រះអង្គ។

ក្នុងការចែកចាយរបស់ខ្ញុំនៅសប្ដាហ៍នេះ យើងបានមើលជាមួយគ្នាទៅឯចំណុចជាក់លាក់បី អំពីការដោះ ដូរ។ ទីមួយ គីពីបណ្តាសា ទៅឯព្រះពរ។ ព្រះយេស៊ូវទទួលរងបណ្តាសា នៅពេលដែលព្រះអង្គត្រូវបានព្យួរនៅ លើឈើឆ្កាង ដើម្បីឲ្យយើងបានទទួលព្រះពរ។ ទីពីរ មកឯការប្រោសឲ្យជា។ ព្រះយេស៊ូវ បាន ទទួលយកភាពពិការ ការឈឺចាប់របស់យើង ហើយដោយស្នាមរបួសរបស់ទ្រង់ យើងបានទទួលការ ប្រោសឲ្យជា។ ទីបី គីពីភាពក្រីក្រ មកឯសេចក្តីចម្រុងចម្រើន។ នៅពេលព្រះយេស៊ូវត្រូវបានគេព្យួរនៅលើ ឈើឆ្កាង ព្រះអង្គបានទទួលរងបណ្តាសានៃភាពក្រីក្រ។ យើងបានពិនិត្យមើលរឿងនេះជាមួយគ្នា នៅក្នុងវគ្គមុន រួចហើយ។ បណ្តាសានៃភាពត្រីក្រ ស្រេក អាក្រាត និងខ្វះខាតអ្វីទាំងអស់ ហើយប្រាកដច្បាស់ណាស់ នៅលើឈើឆ្កាង ព្រះយេស៊ូវបានសម្រេចគ្រប់ការទាំងអស់។ ទ្រង់ឃ្លាន ទ្រង់ស្រេក ទ្រង់អាក្រាត ទ្រង់ គ្មានអ្វីទាំងអស់ ដែលនោះមិនមែនជាការចៃដន្យឡើយ តែផ្អែកលើផែនការរបស់ព្រះវិញ។ បណ្តាសានៃភាព ក្រីក្រ បានធ្លាក់ទៅលើព្រះយេស៊ូវ ដើម្បីនាំការ​ត្រឡប់មកវិញ គីតាមរយៈជ័នឿ យើងបានទទួលព្រះពរនៃភាពចម្រុងចម្រើន

ថ្ងៃនេះ យើងនឹងមើលទៅចំណុចមួយទៀតនៃការដោះ ដូរ​នេះ ដែលបានសង្ខេបជាឃ្លាមួយ ចេញពី​ការ​បោះបង់ មកការទទួលយក។​ 

ខ្ញុំត្រូវចាប់ផ្តើមដោយពន្យល់អំពីន័យរបស់ពាក្យ ការបោះបង់។ នេះជាការដែលយើងទាំងអស់គ្នា​ធ្លាប់ជួបប្រទះ នៅក្នុងជីវិត ប៉ុន្តែជាញឹកញាប់ យើងមិនបានកត់សម្គាល់។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា ការបោះបង់នេះ គឺជាបញ្ហាខាងអារម្មុណ៍ និងខាងវិញ្ញាណដែលមនុស្សគ្រប់គ្នាជួបប្រទះច្រើនជាងតេបំជុត ហើយនាំឲ្យមានការឈឺចាប់នៅក្នុងវប្បធម៌សម័យកាលរបស់យើង។ តើពាក្យ​ដែលខ្ញុំចង់និយាយនេះ មានន័យ ដូចម្តេច? ពាក្យនេះ អាចឲ្យនិយមន័យ តាមរបៀបផ្សេងៗគ្នា​ ដោយប្រើឃ្លាផ្បេងៗគ្នា។ ជាសំខាន់ ការបោះបង់ តឺជាអារម្មណ៍ដែលគេមិនចង់បាន មានអារម្មណ៍មិនសក្តិសម ហាក់ដូចជាចូលនឹងគេមិនចុះ គឺបែបដូចជាមនុស្សដែលគេមិនរាប់រក ឬដូចជាមនុស្សក្រៅបញ្ជី។ ខ្ញុំគិតអំពីមនុស្សដែលឈឺចាប់ដោយរបួសនៃការបោះបង់នេះ ដូចជាមនុស្សម្នាក់ដែលតែងតែឈរនៅខាងក្រៅមើលមកក្នុង ជាម្នាក់ដែលចង់ស្ថិតនៅខាងក្នុង ជាម្នាក់ដែលចង់ធ្វើជាសមាជិករបស់គ្រួសារមួយ ជាផ្នែកនៃអំណរ ជាផ្នែកនៃការដែលគេទទួលយកបាន ជាផ្នែកនៃសេចក្តីស្រឡាញ់ ប៉ុន្តែ ជានិច្ចកាល មិនដឹងជាយ៉ាងម៉េច ចេះតែមានអារម្មុណ៍ថាទៅមិនរួច ឬមិនសក្តិសមនឹងចូលបានដូចគេ។ ហើយជាមួយនឹងការបោះបង់​នេះ ក៏នាំឲ្យមានការដទៃទៀតជាច្រើនចូលមក អារម្មណ៍ឯកោ វេទនា អានិតខ្លនឯង ហើយជាញឹកញាប់ រឿងអាក្រក់ៗចូលមកថែមទៀត ដូចជាការអស់សង្ឃឹម និងការធ្វើអត្តយាត ប៉ុន្តែការទាំងអស់នោះ កើត​ចេញ​ពី​ឬសតល់ដីល្វឺងជូរចត់នៃអារម្មណ៍នៃការ​បោះបង់។

ឥឡូវនេះ ស្ថានភាពនៃការបោះបង់​នេះ ត្រូវបានពណ៌នាដោយឡែកៗពីគ្នានៅក្នុងព្រះគម្ពីរ ប៉ុន្តែ មាន ប្រភេទនៃការបោះបង់ជាទូទៅមួយ ដែលជារបស់អស់អ្នកដែលមិនមានការទាក់ទងត្រីមត្រូវចំពោះព្រះ។ រឿង នេះ លោកប៉ុលបានពណ៏នានៅក្នុងគម្ពីរអេភេសូរ ជំពូក២ ខ១២។ លោកបានថ្លែងទៅកាន់ពួកអ្នកជឿ ដែល មិនមែនជាជនជាតិយូដា​ ដែល​លោក​បាន​និយាយថា:

នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអីស្រាអែលផង ជាមនុស្សដទៃទាំង ឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។

នេះជាពាក្យមិនល្អសោះនៅបុងខ គីគ្មានទីសង្ឃ័ម ហើយង្មានព្រះ។ មែនហើយ គ្រប៉គ្លាដែលង្មានព្រះ គគ្មានទសង្ឃមទេ ហើយដែលភ្មានព្រះ នោះដួូចជាមនុស្សបម្លៃក ជាជនបរទេស ជាមនុស្សកព្រា ជា អ្នកដែល្មានការផ្គត់ផ្តង់ឲពេញលេញ ជាអ្នកដែលមិនសក្តិសមនឹងស្ថិតនៅខាងក្នុង ជាអ្នកដែលនៅក្រៅរបង ដែលមើលមកខាងក្នុង ទាំងចិត្តប្រាថ្នាចង់បាន និងការរំពឹងទុកដែលមិនបានសម្រេច នោះហើយជាស្ថានភាព នៃអស់អ្នក ដែលតាមរយៈអំពើបាប បានបាត់បង់ទំនាក់ទំនងត្រីមត្រូវមួយជាមួយព្រះ ជាអ្នកដែលត្រូវការការ ព្បះផ្សាឲ្យជានាជាមួយព្រះឡេងវញ។

យើងត្រូវចាំជាប់ក្នុងគំនិតថា​ នេះជាអំពើបាបរបស់យើងកាលពីដើម ដែលធ្វើឲ្យយើងមានហេតុនៃការ បោះបង់។ នៅក្នុងគម្ពីរហាបាគុក ជំពូក១ ខ១៣ ហោរាហាបាគុក ទូលទៅព្រះអម្ចាស់ជា៖

ព្រះអង្គមានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន។ (RKOV)

ដូច្នេះ ទីណាដែលការអាក្រក់ និងបាបចូលមក នោះព្រះទ្រង់នឹងងាកព្រះនេត្រចេញ។  ព្រះអង្គមិន​អាចទទួលយកបានឡើយ។ ព្រះអង្គមិនអាចទទួលការនោះចូលមកក្នុងព្រះវត្តមានរបស់ព្រះអង្គបានឡើយ។ ព្រះអង្គច្រានការអាក្រក់ចោល។ សេចក្តីបរិសុទ្ទ និងសេចក្តីសុចរិតដែលគ្មាន​ដែនកំណត់របស់ព្រះអង្គ គីចាំបាច់ ត្រូវតែឲ្យព្រះអង្គច្រានចោល​គ្រប់ទាំងសណ្ឋាននៃអំពើបាប សេចក្តីអាក្រក់ ទោសកំហុស ហើយដោយហេតុផលនោះ យើងកីស្ថិតនៅក្នុងស្ថានភាពនៃការបោះបង់នេះ ពីខាងក្រៅ ដូចមនុស្សចម្លែក មនុស្សក្រៅបញ្ជី។ ប៉ុន្តែ អរព្រះគុណព្រះ ការសុគតរបស់ព្រះយេស៊ូវ បានបំផ្លាស់បំប្រែការទាំងអស់នេះ ហើយនៅខបន្ទាប់ ក្នុងគម្ពីរ​ អេភេសូរ ជំពូក២ ខ១៣ លោកប៉ូលថ្លែងអំពីការបំផ្លាស់បំប្រែនេះថា៖

តែឥឡូវនេះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារ ព្រះលោហិតរបស់ព្រះគ្រីស្ទ។ (RKOV)

នោះហើយជាការផ្លាស់ប្តូរពីការបោះបង់ មកឯការទទួលយក។ ពីមុនយើងនៅឆ្ងាយ ពីមុនយើងនៅ ខាងក្រៅរង្វង់គ្រួសារ ពីមុនយើងជាមនុស្សរក្រៅបញ្ជី ពីមុនយើងជាជនចម្លែក និងជាជនបរទេស ពីមុនយើង គ្មានសិទ្ធិ។ ប្រសិនបើយើងបានចូលមកឯព្រះ ក្នុងស្ថានភាពគ្រប់យ៉ាងបែបនោះ ក្នុងភាពជាអ្នកសុំទាន មិនមែន តែឥឡូវនេះ តាមរយៈការសុគតរបស់ព្រះយេស៊ូវ តាមរយៈការខ្ចាយព្រះលោហិតរបស់ព្រះអង្គ យើង ដែលពីមុននៅឆ្ងាយ ត្រូវបាននាំចូលមកជិតព្រះវិញ។ នោះហើយជាការផ្លាស់ប្តូរ ពីការបោះបង់ មកឯការ ទទួលយក។ ព្រះយេស៊ូវបានបើកផ្លូវឲ្យមានការផ្លាស់ប្តូរនេះ ចេញពីការបោះបង់ មកឯការទទួលយក ដែលខ្ញុំកំពុងនិយាយ ព្រោះនៅលើឈើឆ្កាង ព្រះអង្គបានទទួលភាពដែលត្រូវបានបោះបង់របស់យើង។ តាម ពិត នោះជាភាពឈឺចាប់ចុងក្រោយរបស់ព្រះអង្គ។ នោះជាអ្វីដែលធ្វើឲ្យព្រះអង្គខ្ចេចខ្ចាំចិត្ត ហើយធ្វើឲ្យព្រះ អង្គសុគត។ ការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរដំណឹងល្អ នៅក្នុងកំណត់ត្រា​នៃការសុគតនៅលើ ឈើឆ្កាង។ សូមយើងមើលនៅក្នុងម៉ាថាយ ២៧ ខ៤៥ និងខ៤៦ អំពីកំណត់ត្រានៃការសុគតរបស់ព្រះអង្គនៅ លើឈើឆ្កាងៈ

តាំងពីថ្ងៃត្រង់ រហូតដល់ម៉ោងបីរសៀល មេឃងងឺតគ្របដណ្តប់លើទឹកដីនោះទាំងមូល ហើយប្រហែលជា ម៉ោងបី(រសៀលនោះ ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ជានី!»

នោះជាភាសាអារ៉ាម។ នេះជាសេចក្តីដកស្រង់ចេញពីទំនុកតម្កើង ២២។ ពាក្យនេះមានន័យថា «ព្រះ នៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» ពាក្យដែលព្រះយេស៊ូវបានស្រែកឡើង ជាភាសាអារ៉ាមនេះ តែងតែប៉ះពាល់ចិត្តខ្ញុំជានិច្ច។ នេះជាហេតុការណ៍ដែលយើងត្រូវយល់ ហើយត្រូវ ពិសោធឲ្យដឹងថា នៅពេលមនុស្សកំពុងឈឺចាប់​ដោយអត់សង្ឃឹម ហើយជាពិសេស ដល់ចំណុចដែលត្រូវស្លាប់ គំនិតរបស់គេ ជាញឹកញាប់ ត្រឡប់ទៅរកភាសាដើមដែលគេបានចេះកាលពីកុមារភាពរបស់ខ្លន ហើយនោះជា របៀបដែលខ្ញុំយល់ពីហេតុការណ៍នោះ។ ព្រះយេស៊ូវបានប្រើភាសាកំណើតរបស់ព្រះអង្គ ជាភាសាដែលព្រះអង្គ បានរៀននៅក្នុងគ្រួសារ​បស់ព្រះអង្គ។ ព្រះអង្គស្រែកឡើង តែមិនមែនស្រែករកមនុស្សទេ គឺចំពោះព្រះវិញ ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» ស្ងូមចាំថា​ ពេលនោះ គ្មានចម្លើយពីស្ថានសួគ៌ទេ។ នោះជាលើកដំបូងដែលព្រះយេស៊ូវទ្រង់អធិស្ឋាន ឬស្រែករកព្រះ ហើយមិនបានទទួលចម្លើយ។ ពេលនោះ ស្ថានសួគ៌ឆ្ងាត់ឈឹង។ ព្រះជាម្ចាស់បានងាកព្រះនេត្ររបស់ព្រះអង្គចេញ។ ព្រះ បានបិទព្រះការណ៌របស់ព្រះអង្គមិនព្រមស្គាប់។ ហេតុអ្វី? ព្រោះព្រះទ្រង់បរិសុទ្ធក្រែលែង នឹងទតមកលើអំពើ បាបមិនបានទេ ក៏មិនអាចលើកលែងទោសបានដែរ ហើយនៅពេលព្រះយេស៊ូវបានដាក់អង្គទ្រង់ជាមនុស្សមាន បាបដូចយើង ដោយព្រោះតែសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតរបស់ព្រះអង្គ ព្រះទ្រង់ងាកព្រះនេត្ររបស់ព្រះ អង្គចេញ ហើយបិទព្រះការណ៌របស់ព្រះអង្គមិនព្រមស្គាប់ ក៏គ្មានចម្លើយពីស្ថានសួគ៏ដែរ។ លទ្ធផលនោះគឺ សម្រាប់ជាសេចក្តីល្អដល់យើង។ ហេតុការណ៍នេះ ត្រូវបានរៀបរាប់បញ្ជាក់យ៉ាងច្បាស់ នៅក្នុងគម្ពីរម៉ាថាយ ជំពូក២៧។ ខ៥១ ចែងថា៖

គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា។

តើវាំងនននៅក្នុងព្រះវិហារនោះ តំណាងឲ្យអ្វី? គឺតំណាងឲ្យការខណ្តញែកពីគ្នា រវាងព្រះដ៏បរិសុទ្ធ និងមនុស្សមានបាប ប៉ុន្តែតាមរយៈការសុគតរបស់ព្រះយេស៊ូវ ដោយព្រោះព្រះអង្គបានផ្ទុកភាពបោះបង់ជំនួស យើង ព្រះអង្គក៏សម្រេចបានឲ្យ​យើង នូវការទទួលយក ហើយភស្គុតាងនៃការទទួលយក គីការរហែកវាំងនន នោះឯង ហើយវាំងនននោះរហែក ដូចជាបទគម្ពីរបានចែង គឺតាំងពីលើ ចុះដល់ក្រោម។ ហេតុការណ៍នេះ មិនមែនកើតឡើងដោយដៃមនុស្សទេ តែដោយសារព្រះទ្រង់ធ្វើវិញ។ ព្រះយេស៊ូវ បានទទួលរងនូវការបោះបង់ ចោលជំនួសយើង ដើម្បីឲ្យយើងបានចូលទៅក្នុងការទទួលយក​របស់ព្រះអង្គ។ ឥឡូវ​នេះ ការទទួលយក តាមរយៈ ការសុគតរបស់ព្រះយេស៊ូវនេះ ត្រូវបានលោកប៉ូលពិពណ៌នាដោយឡែកៗពីគ្នា ជាពិសេសនៅក្នុងគម្ពីរអេភេសូរ ជំពូក១ ខ៤ ដល់ខ៨ ជាកន្លែងដែលលោកថ្លែងថា៖

4 តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ស្រឡាញ់ 5 ពី​ព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ 6 ដើម្បី​នឹង​សរសើរ​ដល់​ព្រះ‌គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ទ្រង់ 7 ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ‌លែង​នៃ​ទ្រង់ 8 ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ ដោយ​នូវ​ប្រាជ្ញា និង​តម្រិះ​សព្វ​គ្រប់។

ខ្ញុំតែងតែចូលចិត្ត​ សំណៅ King James ដែលនៅក្នុងខនោះ បានចែងថា ព្រះទ្រង់បានធ្វើឲ្យយើងអាច ទទួលយកបាននៅក្នុងព្រះរាជបុត្រាស្ងួនភ្ញា»។ នោះជាសំណៅបកប្រែត្រង់ គីចេញពីភាពដែលត្រូវបោះបង់ មកឯការទទួលយកជាកូនរបស់ព្រះ ជាសមាជិកនៃគ្រួសាររបស់ព្រះអង្គ។ ខ៧ លោកប៉ុលបន្តថា:

នៅក្នុងព្រះអង្គគឺនៅក្នុងព្រះយេស៊ូវ យើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការ អត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ ដែលព្រះអង្គបានផ្តល់មកយើងជា បរិបូណ៌

សូមកត់សម្គាល់ពីការសង្កត់ធ្ងន់លើព្រះគុណ។ ព្រះគុណមិនមែនជារបស់ដែលអាចរកបានឡើយ។ សូមកត់សម្គាល់ពីការសង្កត់ធ្ងន់លើការប្រោលលោះ។ យើងមានការប្រោសលោះ តាមរយៈព្រះ លោហិតរបស់ព្រះអង្គ ប្រោសលោះពីបណ្តាសា មករីករាយនឹងព្រះពរ ប្រោសលោះពីភាពដែលត្រូវបាន បោះបង់ មករីករាយនឹងការទទួលយក។

យើងអស់ពេលសម្រាប់ថ្ងៃនេះហើយ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកជាថ្មីម្តងទៀត នៅវត្គក្រោយ តាមពេលវេលា និងម៉ោងដដែល ហើយយើងនឹងមើលទៅឯការដោះដូរចុងក្រោយ ដែលបាន កើតឡើងនៅ​លើឈើឆ្កាង។