ម្សិលមិញ ខ្ញុំបាននិយាយអំពីសំណួរ «តើយើងអាចប្រាកដបានយ៉ាងដូចម្ដេចថា យើងបានឮព្រះសូរ សៀងរបស់ព្រះ?» ដែលជាសំណួរមួយដ៏សំខាន់បំផុត ហើយខ្ញុំបានចែកចាយប្រាប់លោកអ្នកអំពីរបៀបដ៏សំខាន់ បី ដែលយើងគួរតែរកមើលសេចក្ដីបញ្ជាក់។ ទីមួយៈ ស្របជាមួយនឹងបទគម្ពីរ ព្រោះព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកនិពន្ធបទគម្ពីរ។ ព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកដែលនាំយកព្រះសូរសៀងរបស់ព្រះ មកឯយើង។ ព្រះវិញ្ញាណបរិសុទ្ធ មិនប្រឆាំងនឹងខ្លួនឯងទេ។ ព្រះអង្គមិនដែលមានបន្ទូលអ្វីមកកាន់យើងម្នាក់ៗ ដែលមិនស្របជាមួយនឹងសេចក្ដីដែលព្រះអង្គបានមានបន្ទូល រួចហើយនៅក្នុងបទគម្ពីរនោះទេ។ ទីពីរ ការបញ្ជាក់តាមរយៈកាលៈទេសៈ។ ពេលខ្លះ ព្រះទ្រង់ប្រាប់ឲ្យយើងធ្វើអ្វីមួយដែលចម្លែក ឬស្មាន មិនដល់។ យើងកំពុងតែឆ្ងល់ថា តើពិតជាព្រះមែនដែរឬទេ? បន្ទាប់មក ស្ថានភាពកើតឡើងតាមរបៀបមួយ ដែលយើងដឹងថា ព្រះទ្រង់បានមើលឃើញការនោះជាមុន ហើយបានរៀបចំទាំងអស់រួចហើយ។ ទីបី សេចក្ដីសុខសាន្តរបស់ព្រះដែលបញ្ជាក់ប្រាប់នៅក្នុងចិត្តរបស់យើង។ នោះមានន័យថា សេចក្ដី សុខសាន្តរបស់ព្រះ គឺជាអាជ្ញាកណ្ដាលនៅខាងក្នុងយើង។ នៅពេលដែលយើងបានឮព្រះសូរសៀងរបស់ព្រះ ត្រឹមត្រូវ ហើយធ្វើស្របតាមព្រះហឫទ័យរបស់ព្រះអង្គ យើងមានសេចក្ដីសុខសាន្តរបស់ព្រះនៅក្នុងចិត្ត។ ប៉ុន្តែ ប្រសិនបើព្រះដកយកសេចក្ដីសុខសាន្តរបស់ព្រះអង្គចេញ យើងត្រឡប់ជាខ្វល់ខ្វាយ មានការបង្ខំ និងមានទំនោរ លឿនៗ នោះយើងត្រូវឈប់ ហើយឲ្យប្រាកដសិន មុននឹងយើងទៅមុខ។

នៅថ្ងៃនេះ ខ្ញុំចង់ចែកចាយជាមួយលោកអ្នកអំពីរបៀបមួយទៀត ដែលយើងអាចរំពឹងថានឹងទទួលបាន ការបញ្ជាក់ថា យើងបានឮព្រះសូរសៀងរបស់ព្រះប្រាកដមែន ហើយនោះគឺ តាមរយៈបងប្អូនរួមជំនឿ។

ដំបូង ខ្ញុំចង់លើកយកគំរូចេញពីសញ្ញាថ្មី គឺការបញ្ជូនបាណាបាស និងសុលចេញពីក្រុមជំនុំនៅក្រុងអាន់ ទីយ៉ូក ឲ្យទៅបំពេញព័ន្ធកិច្ចជាសាវក។ រឿងនេះត្រូវបានពណ៌នានៅក្នុងកិច្ចការ ១៣:១៣។ នេះជាអ្វីដែល - បទគម្ពីរបានចែងៈ

«ក្នុងក្រុមជំនុំក្រុងអាន់ទីយ៉ូក មានហោរា និងគ្រូបងៀន គឺលោកបាណាបាស លោកសុីម្មានដែលហៅ ថានីគើរ លោកលូគស អ្នកស្រុកគីរេន លោកមា៉ាណាអេន ជាប្អូនចិញ្ចឹមរបស់ព្រះបាទហេរ៉ូឌជាអនុរាជ និងលោកសុល (មនុស្សប្រាំនក់មានឈ្មោះ បាណាបាស ស៊ីម្មាន លូគស មា៉ាណាអេន និងសុល ដែលក្រោយមកឈ្មោះប៉ុល)។ ក្នុងកាលដែលអ្នកទាំងនេះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ (សូមចាំអ្វីដែលខ្ញុំបាននិយាយកាលពីមុនអំពីការថ្វាយបង្គំ ថាជាការរៀបចំយ៉ាងល្អបំផុតដើម្បីស្ដាប់ ព្រះសូរសៀងរបស់ព្រះអម្ចាស់។ ពួកគេកំពុងតែតមអាហារ។ ពួកគេកំពុងតែស្វែងរកព្រះអម្ចាស់ដោយ អស់ពីចិត្ត) ក្នុងកាលដែលអ្នកទាំងនេះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណ បរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងរដែល យើងនឹងហេគេឲ្យធ្វើ» («ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូល» សូមកត់សម្គាល់ថា ខ្ញុំបានប្រាប់រួច ហើយថា ព្រះវិញ្ញាណបរិសុទ្ធជាអ្នកដែលនំយកព្រះសូរសៀងរបស់ព្រះមកឯយើង)។ ពេលនេះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញ ទេ» ។

ខ្ញុំចង់ឲ្យលោកអ្នកកត់សម្គាល់ពាក្យដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ ព្រោះជារឿងសំខាន់។ ព្រះ វិញ្ញាណបរិសុទ្ធបានមានបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើង នឹងហៅគេឲ្យធ្វើ»។ ព្រះវិញ្ញាណបរិសុទ្ធបានត្រាស់ហៅលោកបាណាបាស និងលោកសុលរួចហើយ។ នេះមិន មែនជាលើកដំបូងដែលពួកគេបានឮអំពីការនេះទេ។ ប៉ុន្តែនេះជាការបញ្ជាក់ជាសាធារណៈ តាមរយៈពួកបងប្អូន រួមជំនឿនៅក្នុងក្រុមជំនុំថា ការត្រាស់ហៅរបស់ពួកគេ គឺមកពីព្រះ។ ហើយបែបនោះសំខាន់ខ្លាំងណាស់។ ពួកគេត្រូវការការបញ្ជាក់ឲ្យដឹងជាសាធារណៈបែបនោះ។

យើងត្រូវងាកទៅមើលប្រវត្តិដែលព្រះទ្រង់ប្រព្រឹត្តនឹងលោកប៉ុលបន្តិច ដើម្បីឲ្យឃើញថា ចាប់តាំងពី ពេលដែលព្រះយេស៊ូបានលេចមកឲ្យលោកប៉ុលឃើញ លោកបានដឹងថា លោកត្រូវធ្វើជាសាវក។ នេះជាអ្វី ដែលលោកនិយាយ ហើយលោកសង្កត់ធ្ងន់អំពីការនេះ នៅតាមកន្លែងផ្សេងៗក្នុងសំបុត្ររបស់លោក គឺថា តួនាទីជាសាវករបស់លោក មិនមែនមកពីមនុស្សទេ។ ឧទាហរណ៍ លោកបាននិយាយនៅក្នុងគម្ពីរកាឡាទី ជំពូក ១ ខ ១ ថាៈ

«ប៉ុល ជាសវកមិនមែនតែងតាំងដោយមនុស្ស ឬដោយអ្នកណាម្នាក់ឡើយ គឺដោយសរព្រះយេស៊ូ គ្រីស្ទ និងព្រះ ជាព្រះវរបិតា ដែលបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ» ។

សួមកត់សម្គាល់ថា លោកមិនមែនតែងតាំងដោយមនុស្ស ឬដោយអ្នកណាម្នាក់ឡើយ ប៉ុន្តែដោយសារ ព្រះយេស៊ូគ្រិស្ត និងព្រះ ជាព្រះវរបិតាវិញ។ ដូច្នេះ ការត្រាស់ហៅឲ្យធ្វើជាសាវករបស់លោកប៉ុល គឺមកពីព្រះ ផ្ទាល់ មិនមែនមកពីមនុស្សទេ។ ទោះបីយ៉ាងណាក៏ដោយ ព្រះបានបញ្ជាក់ការត្រាស់ហៅនោះ តាមរយៈមនុស្ស ហើយការនេះបានកើតឡើងក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក ដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា៖ «ចូរ ញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងនឹងហៅគេឲ្យធ្វើ»។ ពួកគេបានទទួល ការត្រាស់ហៅផ្ទាល់ខ្លួនរួចហើយ ប៉ុន្តែនេះជាការបញ្ជាក់ជាសាធារណៈ។ នេះបង្ហាញពីសារៈសំខាន់ដែលព្រះទ្រង់ ប្រទានការបញ្ជាក់ ដើម្បីឲ្យដឹងថា យើងបានឮព្រះសូរសៀងរបស់ព្រះអង្គយ៉ាងត្រឹមត្រូវ។

ខ្ញុំជឿថា ការបញ្ជាក់ជាសាធារណៈក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក អំពីការត្រាស់ហៅរបស់លោកប៉ុល នេះ យ៉ាងហោចណាស់សម្រេចគោលបំណងបី។ ទីមួយ ការនោះពង្រឹងជំនឿរបស់លោកប៉ុល។ ខ្ញុំជឿថា ពួក យើងភាគច្រើនដឹងថា មានពេលជាច្រើនដងដែលយើងត្រូវការការបញ្ជាក់ពីអ្នកដទៃ។ យើងកំពុងដើរនៅលើ ផ្លូវដែលឯកោ។ យើងកំពុងឆ្ងល់ថា តើយើងពិតជាបានឮមកពីព្រះត្រឹមត្រូវឬទេ។ អ្វីៗហាក់បីដូចជាមិនអាច ទៅរួច។ អ្វីដែលព្រះមានបន្ទូល ហាក់បីដូចជានៅឆ្ងាយណាស់។ បន្ទាប់មក ដោយព្រះគុណរបស់ព្រះអង្គ ព្រះ ទ្រង់ប្រទានឲ្យយើងមានការបញ្ជាក់តាមរយៈបងប្អូនរួមជំនឿរបស់យើង។

ទីពីរ ព្រឹត្តិការណ៍នៅឯក្រុងអាន់ទីយ៉ូកនេះ បានបញ្ជាក់ពីសុពលភាពការត្រាស់ហៅរបស់លោកប៉ុល ប្រាប់ដល់បងប្អូនរួមជំនឿជាមួយលោក។ ការដែលលោកដឹងថា លោកទទួលបានត្រាស់ហៅ មិនទាន់គ្រប់គ្រាន់ ទេ ពួកគេត្រូវដឹងថា លោកត្រូវបានត្រាស់ហៅ ដើម្បីបញ្ជូនលោកចេញទៅ ហើយឲ្យមានការគាំទ្រលោក។

ទីបី ព្រឹត្តិការណ៍នេះសង្កត់ធ្ងន់អំពីការពឹងផ្អែកគ្នាទៅវិញទៅមករបស់អវយវៈនៅក្នុងរូបកាយព្រះគ្រិស្ត។ ព្រះទ្រង់ផ្សាភ្ជាប់សារៈសំខាន់យ៉ាងធំធេងទៅនឹងការនោះ ដើម្បីកុំឲ្យយើងធ្វើការតែឯង តាមតែចិត្តយើង និង ដើម្បីឲ្យយើងយល់ច្បាស់ថា យើងជាអវយវៈនៅក្នុងរូបកាយ ហើយយើងត្រូវការពឹងអវយវៈដទៃទៀត។ យើងមិនអាចធ្វើអ្វីតែឯង ហើយនិយាយថា៖ «អ្នកដទៃធ្វើអ្វីក៏មិនសំខាន់ដែរ ខ្ញុំដឹងថា ខ្ញុំត្រូវហើយ» នោះ ឡើយ។ បែបនោះជាឥរិយាបថដែលខុស។

ខ្ញុំចង់ឲ្យលោកអ្នកកត់សម្គាល់ចំណុចពីរ អំពីព្រឹត្តិការណ៍នេះ ហើយចំណុចទាំងពីរសុទ្ធតែសំខាន់។ ទីមួយ ការបញ្ជាក់អំពីលោកប៉ុល និងលោកបាណាបាស បានមកតាមរយៈអ្នករួមជំនឿដែលមានភាពស្មោះត្រង់ និងពេញវ័យ។ រឿងនោះសំខាន់ណាស់។ មនុស្សដែលព្រះទ្រង់ប្រើដើម្បីមានបន្ទូលមកកាន់យើង គឺសំខាន់ ណាស់។ ប្រសិនបើអ្នកនោះ ជាអ្នកជឿដែលយើងដឹងថា មានភាពស្មោះត្រង់ មានភាពពេញវ័យ មានជីវិត ស្អាតស្អំ នោះសំខាន់ខ្លាំងជាងអ្នកដែលមិនហ្នឹងន៎ ជាអ្នកជឿថ្មី ជាអ្នករស់នៅមិនកោតខ្លាចព្រះ។ ការបញ្ជាក់ តាមរយៈមនុស្សប្រភេទនោះ មានតម្លៃតិចតួចណាស់។ ប៉ុន្តែនៅពេលដែលការបញ្ជាក់ចេញមក តាមរយៈអ្នក ជឿដែលមានភាពស្មោះត្រង់ ហើយពេញវ័យ មានន័យណាស់។

ទីពីរ មនុស្សដែលដើរដោយវិញ្ញាណពិតប្រាកដ មិនទៅមុខតែឯង ហើយមិនខ្វល់ពីបងប្អូនរួមជំនឿនោះ ទេ។ ខ្ញុំគោរពការនោះនៅក្នុងចរិតរបស់លោកប៉ុល។ លោកដឹងថា ព្រះបានត្រាស់ហៅលោក ប៉ុន្តែលោកមិន បានទៅ ហើយនិយាយថា «ខ្ញុំទៅហើយ។ សូមលាសិនហើយ»នោះទេ។ លោករង់ចាំព្រះ ជាមួយបងប្អូនរួម ជំនឿរបស់លោក រហូតដល់ការត្រាស់ហៅត្រូវបានបញ្ជាក់ពីភាពប្រាកដ។ បន្ទាប់មក លោកបានចេញទៅ ដោយមានការគាំទ្រ និងការអធិស្ឋានពីបងប្អូនរួមជំនឿ។ ជឿខ្ញុំចុះ យើងទាំងអស់គ្នាត្រូវតែធ្វើបែបនោះ។

ជាការសំខាន់ណាស់ដែលត្រូវមើលឃើញថា សមត្ថភាពរបស់យើងដើម្បីឮពីព្រះតាមរយៈអ្នកដទៃ ពឹង ផ្អែកមួយផ្នែកធំទៅលើចរិតនៃទំនាក់ទំនងរបស់យើងជាមួយពួកគេ។ និយាយបានម្យ៉ាងទៀតថា យើងមាន ទំនាក់ទំនងជាមួយអ្នកដទៃកាន់តែប្រសើរ យើងកាន់តែអាចឮព្រះសូរសៀងរបស់ព្រះ តាមរយៈពួកគេ ឬទទួល បានការបញ្ជាក់តាមរយៈពួកគេ។ ទំនាក់ទំនងត្រឹមត្រូវមានសារៈសំខាន់ណាស់ដើម្បីឲ្យអាចឮព្រះសូរសៀងរបស់ ព្រះ។ មានទំនាក់ទំនងពិសេសបី ដែលតាមរយៈនោះ យើងគួរតែរំពឹងថានឹងស្ដាប់ឮព្រះសូរសៀងរបស់ព្រះ ហើយសញ្ញាថ្មីផ្សារភ្ជាប់សារៈសំខាន់យ៉ាងពិសេសទៅនឹងទំនាក់ទំនងទាំងបីនោះ ដែលខ្ញុំហៅថា ភាពបរិសុទ្ធ។

ទំនាក់ទំនងទាំងបីនោះមានៈ រវាងគ្រូគង្វាល និងសមាជិករបស់ខ្លួន រវាងប្ដី និងប្រពន្ធ រវាងឪពុកម្ដាយ និងកូន។ សូមមើលអ្វីដែលបទគម្ពីរប្រាប់អំពីទំនាក់ទំនងនីមួយៗដោយសង្ខេប។ ហេព្រើរ ១៣:៧:

«ចូរនឹកចាំពីពួកអ្នកដឹកនំរបស់អ្នករាល់គ្នា គឺអស់អ្នកដែលប្រកាសព្រះបន្ទូលមកអ្នករាល់គ្នា។ ចូរ ពិចារណាមើលពីផលនៃជីវិតរបស់លោកទាំងនេះ ហើយត្រាប់តាមជំនឿរបស់ពួកលោកទេ» ។

ពាក្យ «នឹកចាំ» នៅទីនេះ ចង្អុលបង្ហាញពីការគោរពដោយយកចិត្តទុកដាក់ «ចូរគោរពអ្នកដឹកនាំ របស់អ្នករាល់គ្នា គឺអស់អ្នកដែលប្រកាសព្រះបន្ទូលមកអ្នករាល់គ្នា»។ ប្រសិនបើព្រះមានបន្ទូលមកកាន់លោក អ្នកដោយឡែកផ្ទាល់ខ្លួន វាគួរតែជារឿងសំខាន់ដែលអ្នកដឹកនាំរបស់លោកអ្នក ជាអ្នកដែលប្រកាសព្រះបន្ទូល មកកាន់លោកអ្នក បញ្ជាក់ពីអ្វីដែលព្រះបានមានបន្ទូល។ ខ្ញុំមិនមែននិយាយថា ការនេះនឹងកើតឡើងមួយរយ ភាគរយនោះទេ។ ប៉ុន្តែ ប្រសិនបើខ្ញុំស្ថិតនៅក្នុងស្ថានភាពដែលខ្ញុំជាសមាជិកក្រុមជំនុំមួយ ដែលមានអ្នកដឹកនាំ ជាអ្នកគោរពកោតខ្លាចព្រះ បានប្រកាសព្រះបន្ទូលមកកាន់ពួកយើង ហើយខ្ញុំគិតថា ខ្ញុំបានឮមកពីព្រះ នៅពេល ដែលខ្ញុំទៅជួបគ្រូគង្វាលរបស់ខ្ញុំ ឬពួកចាស់ទុំរបស់ខ្ញុំ ហើយពួកគាត់ស្ដាប់ពីព្រះ ទាំងអធិស្ឋាន រួចពួកគេត្រឡប់ មកវិញទាំងប្រាប់ថា៖ «យើងគិតថា នេះមិនមែនមកពីព្រះទេ»។ ជឿខ្ញុំចុះ ខ្ញុំនឹងប្រុងប្រយ័ត្នអំពីការធ្វើតាម សំឡេងនោះ ពីព្រោះការដែលប្រជារាស្រ្តរបស់ព្រះ ស្ដាប់តាមរយៈអ្នកដឹកនាំរបស់ខ្លួន គឺជារឿងធម្មតា និងជា រឿងត្រឹមត្រូវ។

បន្ទាប់មក មានទំនាក់ទំនងរវាងប្ដី និងប្រពន្ធ។ អេភេសូរ ៥:២២២៤: -

«ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្ដីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។ ដ្បិតប្ដីជាកាបាល របស់ប្រពន្ធ ដូចជាព្រះគ្រីស្ទជាសិរសរបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ជាព្រះសស្តេង្គាះរបស់រូបកាយ ដូចជាក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ យ៉ាងនេះដែរ» ។

មានទំនាក់ទំនងដ៏ពិសិដ្ឋមួយទៀត។ ដោយប្រាជ្ញាដែលគ្មានដែនកំណត់របស់ព្រះ ព្រះអង្គបានតែងតាំង ប្ដីឲ្យធ្វើជាក្បាលរបស់ប្រពន្ធ ទទួលខុសត្រូវមើលថែប្រពន្ធ ទទួលខុសត្រូវចំពោះស្ថានភាពខាងវិញ្ញាណរបស់ នាង។ ខ្ញុំយល់ថា ប្ដីជាច្រើនមិនទទួលយកការទទួលខុសត្រូវនេះទេ។ ទោះបីយ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់ ខាងវិញ្ញាណ គឺឲ្យប្រពន្ធចុះចូលនឹងប្ដីរបស់ខ្លួន។ ការដែលស្រ្ដីរៀបការហើយប្រកាសថា នាងបានឮព្រះសូរ សៀងរបស់ព្រះ រួចទៅធ្វើ ទាំងពេលដែលប្ដីរបស់នាងមិនឯកភាព មិនយល់ព្រម និងមិនឲ្យពរ នោះគ្រោះថ្នាក់ ខ្លាំងណាស់។ ខ្ញុំបានដឹង មានករណីជាច្រើនដែលស្រ្ដីបានធ្វើបែបនោះ ហើយសឹងតែគ្រប់លទ្ធផល គឺជាមហន្ត រាយខាងវិញ្ញាណ ពីព្រោះវាផ្ទុយនឹងសណ្ដាប់ធ្នាប់របស់ព្រះ។ វិញ្ញាណនៅក្នុងស្រ្ដីដែលនិយាយថា៖ «ទោះបីជា ប្ដីរបស់ខ្ញុំថាយ៉ាងមេ៉ចក៏ដោយ ខ្ញុំមិនខ្វល់ ខ្ញុំនឹងធ្វើ!»។ នោះមិនមែនជាឥរិយាបថដែលឮមកពីព្រះទេ។ នោះ ជាប្រភេទឥរិយាបថដែលបះបោរ ដែលរឹងរូស ហើយមនុស្សបះបោរ មិនឮព្រះសូរសៀងរបស់ព្រះត្រឹមត្រូវទេ។

ទំនាក់ទំនងទីបី គឺជាទំនាក់ទំនងដែលស្រដៀងគ្នា និងពិសិដ្ឋដូចគ្នា នោះគឺ ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន អេភេសូរ ៦:១:

«ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ» ។

សូមកត់សម្គាល់ឃ្លាការពារ «នៅក្នុងព្រះអម្ចាស់»។ ប្រសិនបើឪពុកម្ដាយទាមទារឲ្យកូនរបស់ខ្លួនធ្វើ អ្វីមួយដែលខុសសីលធម៌ ឬមិនស្របតាមបទគម្ពីរ ពួកគេមិនចាំបាច់ធ្វើទេ។ ប៉ុន្តែកូនមានកាតព្វកិច្ចត្រូវស្ដាប់ បង្គាប់ឪពុកម្ដាយ។ ហើយប្រសិនបើព្រះទ្រង់មានបន្ទូលមកកូន ព្រះក៏អាចមានបន្ទូលមកកាន់ឪពុកម្ដាយរបស់ កូននោះ ហើយធ្វើឲ្យពួកគាត់ទទួលយកអ្វីដែលព្រះអង្គបានមានបន្ទូលទៅកូននោះដែរ។

ដូច្នេះ មានការអនុវត្តន៍ពីរសម្រាប់ទំនាក់ទំនងនេះ។ ទីមួយ វិជ្ជមាន។ យើងគួរតែរំពឹងថានឹងស្ដាប់ឮ តាមរយៈទំនាក់ទំនងនេះ។ ទីពីរ អវិជ្ជមាន។ យើងគួរប្រុងប្រយ័ត្នទ្វេរដង ប្រសិនបើយើងគិតថា ព្រះបាន មានបន្ទូលមកកាន់យើង តាមរបៀបមួយដែលមិនអើពើ ឬផាត់ទំនាក់ទំនងដ៏ពិសិដ្ឋនេះចោល។