តើយើងអាចដឹងច្បាស់យ៉ាងដូចម្តេច? (ភាគ ១)

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 10
ភាពជឿជាក់ក្នុងការឮព្រះសូរសៀងរបស់ព្រះ ទាមទារឱ្យមានការពិនិត្យផ្ទៀងផ្ទាត់នូវអ្វីដែលបានឮ ជាជាងការជឿទុកចិត្តលើរាល់អារម្មណ៍ខាងវិញ្ញាណ។ លោក ឌីរិក ព្រីនស៍ បានបង្ហាញនូវការបញ្ជាក់បីយ៉ាង៖ ការស្របគ្នានឹងព្រះគម្ពីរ កាលៈទេសៈដែលបញ្ជាក់ និងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទដែលគ្រប់គ្រងនៅក្នុងចិត្ត។ ការព្រមានរបស់ហោរាអេសាយប្រឆាំងនឹងការណែនាំក្លែងក្លាយ បង្ហាញឱ្យឃើញថា ហេតុអ្វីបានជាព្រះគម្ពីរនៅតែជាបទដ្ឋានដ៏សំខាន់បំផុត។
Transcript
ដូចដែលខ្ញុំបានជម្រាបជូនរួចហើយនៅក្នុងសប្ដាហ៍នេះ ខ្ញុំបានជួបពិសោធន៍នៅក្នុងជីវិតរបស់ខ្ញុំហើយថា ការស្ដាប់ព្រះសូរសៀងរបស់ព្រះយ៉ាងត្រឹមត្រូវ គឺជាកត្តាគន្លឹះនៅក្នុងការសម្រេចបានជោគជ័យខាងវិញ្ញាណពិត ប្រាកដ។
ថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនអំពីសំណួរជាក់ស្ដែងយ៉ាងសំខាន់មួយទាក់ទងផ្ទាល់ទៅនឹងប្រធានបទរបស់យើង ហើយសំណួរនោះគឺៈ តើយើងអាចប្រាកដបានយ៉ាងដូចម្ដេចថា យើងបានឮព្រះសូរសៀងរបស់ព្រះ? ខ្ញុំនឹង ពន្យល់ប្រាប់លោកអ្នកអំពីរបៀបដ៏សំខាន់បី ដែលយើងគួររកមើលឲ្យឃើញភាពប្រាកដ ថាយើងពិតជាបានឮ ព្រះសូរសៀងរបស់ព្រះ ហើយការបញ្ជាក់អះអាងទាំងបីនោះគឺៈ
ទីមួយៈ ស្របជាមួយបទគម្ពីរ។ តើអ្វីដែលយើងជឿថា ព្រះមានបន្ទូលមកកាន់យើងនោះ ស្របជាមួយ ព្រះវិញ្ញាណ និងសេចក្ដីនៅក្នុងបទគម្ពីរដែរឬទេ? ភាពស្របជាមួយនឹងបទគម្ពីរនេះ មានសារៈសំខាន់ខ្លាំង ណាស់។
ខ្ញុំសូមបង្ហាញជូនលោកអ្នកអំពីការពិតពីរ ដែលពាក់ព័ន្ធគ្នាទៅវិញទៅមក។ ការពិតទីមួយៈ ព្រះ វិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលនាំយកព្រះសូរសៀងរបស់ព្រះមកឯយើង។ ការពិតទីពីរៈ ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកនិពន្ធបទគម្ពីរទាំងអស់។ ការនេះត្រូវបានបញ្ជាក់ប្រាប់នៅក្នុងបទគម្ពីរជាច្រើន ហើយខ្ញុំដកស្រង់បទ គម្ពីរមួយ គឺ២ ធីម៉ូថេ ៣:១៦:
«គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខងឯសេចក្ដីសុចរិត»។
សេចក្ដីដែលចែងថា «ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង» បង្ហាញថា ព្រះវិញ្ញាណ បរិសុទ្ធ គឺជាអ្នកនិពន្ធបទគម្ពីរ ជាអ្នកដែលបណ្ដាលចិត្ត ហើយដឹកនាំអ្នកសរសេរបទគម្ពីរ។ ដូច្នេះ ព្រះវិញ្ញាណ បរិសុទ្ធ គឺជាអ្នកនិពន្ធព្រះគម្ពីរ។ នៅពីក្រោយមនុស្សដែលជាអ្នកសរសេរ មានព្រះមួយអង្គដែលទទួលខុសត្រូវ សម្រាប់ភាពត្រឹមត្រូវ និងសិទ្ធិអំណាចរបស់បទគម្ពីរ។ ព្រះមួយអង្គនោះ គឺជាព្រះវិញ្ញាណបរិសុទ្ធ។
ឥឡូវនេះ សូមដាក់ការពិតទាំងពីរនេះចូលគ្នា។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកដែលនាំយកព្រះសូរសៀង របស់ព្រះមកឯយើង ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកនិពន្ធបទគម្ពីរទាំងអស់។ ការមួយដែលយើងដឹងគឺ ព្រះ វិញ្ញាណបរិសុទ្ធ មិនប្រឆាំងនឹងខ្លួនឯងទេ។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធ មិនដែលនាំយកព្រះសូរសៀងរបស់ព្រះ ដែលមិនស្របជាមួយនឹងបទគម្ពីរ មកប្រាប់យើងឡើយ។
ដូច្នេះ របៀបទីមួយដើម្បីឲ្យប្រាកដថា យើងបានឮព្រះសូរសៀងរបស់ព្រះ គឺពិនិត្យមើលអ្វីដែលលោក អ្នកជឿ គឺលោកអ្នកបានឮស្របជាមួយនឹងបទគម្ពីរ។ តើសំឡេងនោះស្របជាមួយនឹងព្រះបន្ទូល ព្រះវិញ្ញាណ និងគោលការណ៍នៅក្នុងបទគម្ពីរដែរឬទេ? បើមិនស្របទេ សំឡេងដែលលោកអ្នកបានឮនោះ មិនមែនជាព្រះ សូរសៀងរបស់ព្រះទេ។ យើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន ដើម្បីច្រានចោលរាល់សេចក្ដីបញ្ឆោតរបស់ សាតាំង។ សាតាំងមានសេចក្ដីបន្លំជាច្រើន ដើម្បីឲ្យយើងភាន់ច្រឡំព្រះសូរសៀងរបស់ព្រះជាអម្ចាស់។
មានបទគម្ពីរមួយនៅក្នុងអេសាយ ជំពូក ៨ ខ ១៩២២ ដែលប្រាប់ការនោះយ៉ាងច្បាស់ តាមរបៀប - មួយដែលសក្តិសមបំផុតសម្រាប់វប្បធម៌ និងស្ថានភាពរបស់យើងសព្វថ្ងៃ។ នេះជាអ្វីដែលលោកអេសាយប្រាប់ៈ
«កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខប និងគ្រូគថាដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នេះត្រូវឆ្លើយថា គួរគបាបីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ ដល់មនុស្សរស់ធ្វើអ្វី ចូរទេបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះ បន្ទូលនេះ (បញ្ញត្តិ និងសេចក្ដីបន្ទាល់ គឺបទគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី) នេះគ្មានពន្លឺរោះឡើងនៅ ក្នុងខ្លួនទេ (នោះជាការជំនុំជម្រោះលើអ្នកដែលនំសរ ឬស្ដាប់សរដែលមិនមែនមកពីព្រះ) គេនឹងដើរ ចុះឡើងក្នុងស្រុក មានទាំងទុក្ខវេទន ហើយស្រេកឃ្លាន នេះនឹងមានចិត្តក្ដោក្រោយ ហើយនឹង ប្រទេចផ្ស្ដាដល់ទាំងស្ដេច និងព្រះរបស់ខ្លួន ដោយងើយមើលទេលើមេឃផង រួចងកមើលទេ ផែនដី ឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត និងឈ្លប់សូនាយសុងគ្របសង្កត់ ដោយវេទនចិត្ត ហើយនឹងត្រូវបណ្ដេញទេក្នុងសេចក្ដីងងឹតយ៉ាងក្រាស់»។
សេចក្ដីរៀបរាប់នៅខាងចុងខគម្ពីរនេះ គួរឲ្យខ្លាចណាស់ៈ សេចក្ដីលំបាក សេចក្ដីងងឹត និងភាពឈ្លប់ សូន្យសុង។ នោះហើយជាលទ្ធផលនៃសេចក្ដីបញ្ឆោត ឬស្ដាប់សេចក្ដីបញ្ឆោតរបស់សាតាំង។ ពិភពលោកទាំង មូលពោរពេញដោយសេចក្ដីបញ្ឆោតយ៉ាងនោះ។ បើរៀបរាប់សេចក្ដីបោកបញ្ឆោតទាំងអស់នោះ ត្រូវការពេល វេលាយូរណាស់។ ខ្ញុំសូមលើកតែមួយចំនួនប៉ុណ្ណោះ។ ទីមួយ គ្រូខាប គ្រូគាថា (ដូចដែលបានលើកឡើងនៅ ក្នុងអេសាយ ៨) គ្រូមើលព្រេងសំណាង គ្រូមើលជោគជាតារាសី គ្រូទាយគូសវាសលើក្ដារ គ្រូហុងស៊ុយ គ្រូ មើលសន្លឹកបៀរ មើលពែងតែ និងទម្រង់ផ្សេងរបស់វិទ្យាសាស្រ្តខាងផ្លូវចិត្ត។ ជឿខ្ញុំចុះ ខ្ញុំកំពុងនិយាយចេញពី បទពិសោធន៍។ មុនពេលដែលខ្ញុំបានស្គាល់ព្រះអម្ចាស់យេស៊ូ ខ្ញុំបានចូលរួមធ្វើយ៉ូកា ហើយខ្ញុំស្គាល់សេចក្ដីងងឹត ដែលខ្ញុំបានឆ្លងកាត់។ ខ្ញុំស្គាល់ការលំបាកដែលខ្ញុំត្រូវបែរចេញពីសេចក្ដីងងឹតនោះមកឯពន្លឺ និងសេចក្ដីពិតរបស់ បទគម្ពីរ និងរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត។
តើចុងបញ្ចប់របស់សេចក្ដីបញ្ឆោតទាំងនេះជាអ្វី? យើងបានមើលពាក្យទាំងនោះរួចហើយ។ ខ្ញុំសូមអាន ឡើងវិញម្ដងទៀតៈ «ពួកគេឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត និងឈ្លប់សូន្យសុង»។ ប៉ុន្តែ ប្រសិន បើយើងដើរស្របតាមបទគម្ពីរ យើងនឹងមានពន្លឺ។
ដ្បិតទំនុកតម្កើង ១១៩ ខ ១០៥ ប្រាប់យ៉ាងនេះថាៈ
«ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំ»។
នៅពេលដែលយើងដើរស្របតាមបទគម្ពីរ យើងនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ។ យើងប្រហែលជា មើលទៅមុខឃើញមិនបានឆ្ងាយមែន ប៉ុន្តែយើងតែងតែមានពន្លឺគ្រប់គ្រាន់សម្រាប់ផ្លូវរបស់យើង និងសម្រាប់ ជំហានបន្ទាប់ដែលយើងត្រូវដើរ។ ដូច្នេះ សូមចាំថា លក្ខខណ្ឌទីមួយដ៏សំខាន់បំផុតគឺថា អ្វីដែលយើងជឿថាជា ព្រះសូរសៀងរបស់ព្រះ ត្រូវតែស្របទាំងស្រុងជាមួយបទគម្ពីរ។
បន្ទាប់មក មានការបញ្ជាក់តាមរយៈកាលៈទេសៈ។ ខ្ញុំនឹងត្រឡប់ទៅមើលគំរូរបស់លោកយេរេមាវិញ។ លោកយេរេមាកំពុងជាប់គុកនៅពេលនេះ។ ក្រុងយេរូសាឡិមកំពុងត្រូវបានសត្រូវឡោមព័ទ្ធ។ លោកយេរេមា ផ្ទាល់បានថ្លែងទំនាយថា កងទ័ពបាប៊ីឡូននឹងដណ្ដើមបានទីក្រុង ហើយបំផ្លាញទឹកដីនោះ គឺនឹងមានការបំផ្លាញ និងទុក្ខវេទនាគ្រប់ទីកន្លែង។ ប៉ុន្តែនៅពេលដែលលោកកំពុងជាប់គុក ក្រោយពីបានថ្លែងទំនាយការទាំងអស់នេះ ហើយ លោកបានឮព្រះបន្ទូលដ៏អស្ចារ្យបំផុតមកពីព្រះជាអម្ចាស់។ យេរេមា ៣២ ខ ៦៩ លោកយេរេមាបាន - និយាយថា៖
«ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំ (យេរេមា) ថា ហាណាមាល ជាកូនសលូម ឪពុកមា របស់អ្នកនឹងមកនិយាយជាមួយអ្នកថា សូមទទួលទិញចម្ការរបស់ខ្ញុំដែលនៅអាណាថោតទេ ដ្បិត អំណាចដែលនឹងលោះបងប្អូន នេះស្រេចនឹងអ្នកទេ (ចម្ការនេះគ្មានតម្លៃទេនៅអ៊ីស្រអែលពេល នេះ។ គ្មានមូលហេតុនឹងទិញចម្ការដែលពួកបាប៊ីឡូននឹងដណ្តើមយក ហើយបំផ្លាញទេ។ នេះជា រឿងដែលមិនធម្មតា។ បន្ទាប់មក លោកយេរេមាបន្តថាៈ) ដូច្នេះហាណានលជាកូនរបស់ឪពុកមាខ្ញុំ ក៏ មករកខ្ញុំនៅក្នុងទីលនគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគត់និយាយមកខ្ញុំថា៖ សូមទិញចម្ការ របស់ខ្ញុំដែលនៅអាណាថោត ក្នុងស្រុកបេនយ៉ាមីនទេ ដ្បិតអ្នកមានចាបាប់នឹងគ្រងបានជាមរតក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលទិញ ទុកសម្រាប់ខ្លួនអ្នកចុះ (ឥឡូវនេះ សូមស្ដាប់អ្វីដែលលោកយេរេមានិយាយ) យ៉ាងនេះ ទើបខ្ញុំបានដឹងថាជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត។ ខ្ញុំក៏ទទួលទិញចម្ការដែលនៅអាណាថោតពីហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ» ។
នេះជាសេចក្ដីដែលលោកយេរេមានបានប្រាប់ «ខ្ញុំបានដឹងថាជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត»។ ព្រះ អម្ចាស់បានមានបន្ទូលពីសេចក្ដីយ៉ាងអស្ចារ្យមួយមកកាន់លោក ដែលមិនមើលទៅអាចទៅរួច។ លោកមិន ប្រាកដនៅក្នុងចិត្ត ប៉ុន្តែលោកបានកំណត់សេចក្ដីនោះទុក ជាការបម្រុងនៅក្នុងជីវិតរបស់លោក។ ភ្លាមៗក្រោយ មក មានការមួយកើតឡើង ដែលបានធ្វើឲ្យលោកដឹងថា នេះពិតជាព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ ឪពុក មារបស់លោកបានធ្វើការដ៏អស្ចារ្យមួយ។ គាត់បានមកជួបលោកនៅក្នុងគុក ហើយសូមឲ្យលោកទិញចម្ការ ដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់លោក។ ដូច្នេះ នោះជាអ្វីដែលខ្ញុំហៅថា ការបញ្ជាក់តាមរយៈកាលៈ ទេសៈ។
ខ្ញុំសូមលើកយកគំរូពីរទៀតប្រាប់លោកអ្នក ដែលសំអាងលើបទពិសោធន៍របស់មនុស្ស។ លោកអ្នក ប្រហែលជាមានការបណ្ដាលចិត្តឲ្យទិញផ្ទះ នៅក្នុងតំបន់របស់លោកអ្នក។ ផ្ទះនោះមិនបានដាក់លក់ទេ ប៉ុន្តែ លោកអ្នកទៅគោះទ្វារ ហើយប្រាប់ស្រ្តីដែលមកបើកទ្វារថា៖ «បើលោកស្រីចង់លក់ផ្ទះនេះ ខ្ញុំចាប់អារម្មណ៍ចង់ ទិញយក»។ ពេលនោះស្រាប់តែការឆ្លើយតបរបស់ស្រ្តីនោះគឺថា៖ «តើនេះមិនអស្ចារ្យទេឬ ប្ដីរបស់ខ្ញុំ និងខ្ញុំ បានសម្រេចចិត្តថានឹងលក់ផ្ទះនេះ គ្រាន់តែយើងមិនទាន់មានពេលដាក់ស្លាកលក់ប៉ុណ្ណោះ»។ នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់។ លោកអ្នកឃើញទេ លោកអ្នកបានទទួលការបញ្ជាក់ តាមរយៈកាលៈទេសៈ។
ឬថា លោកអ្នកជានាយកប្រតិបត្តិក្រុមហ៊ុននៅក្នុងទីក្រុងមួយ មានផ្ទះស្អាត ហើយមានមុខតំណែងខ្ពស់ ប៉ុន្តែព្រះអម្ចាស់មានបន្ទូលប្រាប់លោកអ្នកឲ្យរើទៅទីក្រុងផ្សេង ហើយលោកអ្នកមិនអាចយល់បាន។ លោកអ្នក និយាយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំមិនយល់ការនេះទេ ប៉ុន្តែប្រសិនបើដូច្នេះមែន សូមបញ្ជាក់ប្រាប់ទូលបង្គំ ឲ្យច្បាស់មក៍»។ ថ្ងៃបន្ទាប់ ប្រធានលោកអ្នកហៅលោកអ្នកមកជួប ហើយផ្ទេរលោកអ្នកទៅកាន់ទីក្រុងដែល លោកអ្នកមានអារម្មណ៍ថា ព្រះចង់ឲ្យលោកអ្នករើទៅ ថែមទាំងឡើងប្រាក់ខែឲ្យទៀត។ តើលោកអ្នកនឹង និយាយយ៉ាងដូចម្ដេចអំពីការនោះ? លោកអ្នកនឹងនិយាយដូចជាលោកយេរេមាថា៖ «យ៉ាងនោះ ទើបខ្ញុំបាន ដឹងថាជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត»។
ការបញ្ជាក់ដ៏សំខាន់ប្រភេទទីបី ដែលយើងគួរតែរកមើល នៅពេលដែលយើងជឿថា យើងបានឮព្រះ សូរសៀងរបស់ព្រះនៅក្នុងចិត្តរបស់យើង នោះគឺយើងមានសេចក្ដីសុខសាន្តរបស់ព្រះនៅក្នុងចិត្ត។ ព្រះសូរសៀង របស់ព្រះ តែងតែបង្កើតសេចក្ដីសុខសាន្តរបស់ព្រះ។
ខ្ញុំសូមអានចេញពីកូឡុស ៣ ខ ១៥១៦: -
«ចូរឲ្យសេចក្ដីសុខសន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់ គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសន្តនេះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូល របស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទេវិញទេមកដោយ ប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្តដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និង ចម្រៀងខងឯវិញ្ញាណចុះ» ។
ឃ្លាគន្លឹះគឺនៅខាងដើម «ចូរឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា»។ ពាក្យដែលបកប្រែថា «គ្រប់គ្រង» មានន័យថា ធ្វើជាអាជ្ញាកណ្ដាល ដើម្បីកាត់ក្ដីរឿងអ្វីមួយថាខុស ឬត្រូវ។ ព្រះគម្ពីរអាំភ្លីហ្វាយ បានសម្រួលន័យខគម្ពីរនោះយ៉ាងល្អ។ សំណៅនោះដាក់ថា៖
សូមឲ្យសេចក្ដីសុខសាន្ត (ភាពសុខដុមនៅក្នុងព្រលឹងដែលមកពី)ព្រះគ្រិស្តគ្រប់គ្រង (ធ្វើជាអាជ្ញា កណ្ដាលជានិច្ច)នៅក្នុងចិត្តរបស់អ្នករាល់គ្នា ជាការសម្រេចចិត្តចុងក្រោយរាល់ចម្ងល់ដែលមាននៅក្នុងគំនិតរបស់ អ្នករាល់គ្នា…។
តើលោកអ្នកឃើញអ្វីដែលបទគម្ពីរនេះនិយាយឬទេ? យើងមានអាជ្ញាកណ្ដាលនៅខាងក្នុងចិត្ត ជាអ្នក ដែលសម្រេចចិត្តនូវចម្ងល់ដែលយើងមិនអាចសម្រេចចិត្តកើត។ តើអាជ្ញាកណ្ដាលនោះជាអ្វី? គឺជាសេចក្ដី សុខសាន្តរបស់ព្រះ។ នៅពេលដែលសេចក្ដីសុខសាន្តរបស់ព្រះប្រាប់ថា «មែន» នោះគឺត្រូវហើយ។ ប៉ុន្តែនៅ ពេលដែលមិនមានសេចក្ដីសុខសាន្តរបស់ព្រះទេ យើងត្រូវប្រុងប្រយ័ត្ន។ យើងត្រូវនិយាយថា៖ «ព្រះអើយ បើ សំឡេងនេះមកពីព្រះអង្គមែន សូមឲ្យមានសេចក្ដីសុខសាន្តនៅក្នុងចិត្តរបស់ទូលបង្គំ»។ ប៉ុន្តែប្រសិនបើមានភាព ចលាចល និងការលំបាក ជាពិសេសប្រសិនបើលោកអ្នកមានអារម្មណ៍ថាត្រូវបានបង្ខំឲ្យធ្វើលឿនៗ សូមប្រុង ប្រយ័ត្ន ព្រោះវាហាក់ដូចជាសេចក្ដីសុខសាន្តរបស់ព្រះត្រូវបានដកចេញ។ យ៉ាងនោះ ហាក់ដូចជាព្រះអង្គចង់ ប្រាប់ថា៖ «អ្នកមិនបានឮពីយើងច្បាស់ទេ» ឬថា «អ្នកមិនបានធ្វើត្រូវតាមពាក្យរបស់យើងទេ»។
លោកអ្នកឃើញទេ មានកត្តាបីដែលចងភ្ជាប់គ្នានៅក្នុងបទគម្ពីរដែលខ្ញុំបានអាន។ មានសេចក្ដីសុខសាន្ត របស់ព្រះ មានការអរព្រះគុណ និងមានព្រះបន្ទូលរបស់ព្រះនៅក្នុងចិត្ត។ លោកអ្នកចង់រក្សាកត្តាទាំងបីនោះ ជាមួយគ្នា។ ប្រសិនបើនោះជាព្រះសូរសៀងរបស់ព្រះ នោះនឹងមានសេចក្ដីសុខសាន្តរបស់ព្រះ ហើយលោកអ្នក នឹងមានពេញដោយការអរព្រះគុណ។ ប្រសិនបើត្រឡប់ជាខំប្រឹងអរព្រះគុណព្រះ ប្រសិនបើការសរសើរតម្កើង របស់លោកអ្នកស្ងួត នោះប្រហែលជាមិនមែនព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការនៅក្នុងលោកអ្នកទេ។ ខគម្ពីរនោះ ប្រាប់ទៀតថា៖ «ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ (ឬព្រះបន្ទូលរបស់ព្រះ) សណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ» ហើយលោកអ្នកផ្ទៀងផ្ទាត់សំឡេងនោះជាមួយបនឹងទគម្ពីរគ្រប់ពេល។
ខ្ញុំសូមសង្ខេបឡើងវិញនូវរបៀបទាំងបីដែលយើងគួរតែរកមើលសេចក្ដីបញ្ជាក់ ប្រសិនបើយើងគិតថា យើងបានឮព្រះសូរសៀងរបស់ព្រះ។
ទីមួយ ព្រះសូរសៀងរបស់ព្រះ តែងតែស្របជាមួយនឹងបទគម្ពីរ ព្រោះព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកនិពន្ធ បទគម្ពីរ។
ទីពីរ នឹងមានការបញ្ជាក់តាមរយៈកាលៈទេសៈ។ តាមរបៀបណាមួយ នោះនឹងមានហេតុការណ៍កើត ឡើង ដើម្បីឲ្យយើងដឹងថា ព្រះទ្រង់គង់នៅក្នុងហេតុការណ៍នោះ។
ទីបី យើងត្រូវមានសេចក្ដីសុខសាន្តរបស់ព្រះនៅក្នុងចិត្តរបស់យើង។ សេចក្ដីសុខសាន្តរបស់ព្រះដែលជា អាជ្ញាកណ្ដាល នឹងប្រាប់ថា៖ «មែន ត្រឹមត្រូវហើយ ឬថា ទេ ខុសហើយ»។
កូដ: RP-R058-104-KHM










