ព្រះជាម្ចាស់កំណត់ពេលវេលា និងទីកន្លែង

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 11
ការស្ដាប់ឮសំឡេងរបស់ព្រះ តម្រូវឱ្យមានការលះបង់ផែនការផ្ទាល់ខ្លួន ទៅតាមពេលវេលា និងទីកន្លែងរបស់ទ្រង់។ លោក ឌីរិក ព្រីនស៍ លើកយកគំរូរបស់លោកម៉ូសេ លោកអេលីយ៉ា និងលោកយេរេមា ដើម្បីបង្ហាញពីរបៀបដែលការថ្វាយបង្គំ ភាពស្ងប់ស្ងាត់ និងការស្ដាប់បង្គាប់ រៀបចំចិត្តឱ្យត្រៀមខ្លួនទទួលការដឹកនាំពីព្រះ។
Transcript
ការចែកចាយពីរវគ្គចុងក្រោយរបស់ខ្ញុំក្នុងសប្ដាហ៍នេះ អំពីការស្ដាប់ព្រះសូរសៀងរបស់ព្រះ ចំណុចធំៗ ដែលខ្ញុំបានបង្ហាញជូនគឺៈ ទីមួយ យើងត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះ ដោយចិត្តរបស់យើង មិនមែនដោយ ត្រចៀកខាងសាច់ឈាមរបស់យើងទេ ដូច្នេះយើងត្រូវបណ្ដុះភាពរវាសនៅក្នុងចិត្ត។ ពាក្យពីរ ដែលពណ៌នាអំពី ចិត្តរបស់អ្នកថ្លង់ខាងវិញ្ញាណគឺ រឹងរូស និងស្ពឹក។
ទីពីរ មានលក្ខខណ្ឌជាក់លាក់បួនដើម្បីសម្រេចបាននូវភាពរវាសនេះនៅក្នុងចិត្ត ហើយលក្ខខណ្ឌទាំង នោះគឺៈ ទីមួយ ការប្រុងស្ដាប់ ទីពីរ ការបន្ទាបខ្លួន ទីបី ពេលវេលា ទីបួន ភាពស្ងាត់ស្ងៀម។ យើងបាន មើលទៅពាក្យរបស់ស្ដេចដាវីឌ ដែលទ្រង់បានថ្លែងថា៖ «ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ ចាំដោយស្ងាត់ស្ងៀមចុះ»។ យើងក៏បាននិយាយម្សិលមិញផងដែរថា ការរៀបចំដ៏ល្អបំផុត គឺការថ្វាយបង្គំ «ចូលមក ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដែលបង្កើត យើងមក!» គម្ពីរទំនុកតម្កើងប្រាប់ទៀតថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ មិនត្រូវតាំងចិត្តរឹង រូសឡើយ»។ ដូច្នេះ ការរៀបចំសម្រាប់ការស្ដាប់ព្រះសូរសៀងរបស់ព្រះ សម្រេចបានយ៉ាងល្អបំផុតដោយសារ ការថ្វាយបង្គំ។
សេចក្ដីពិតដែលខ្ញុំនឹងនិយាយនៅថ្ងៃនេះ គឺបន្តពីចំណុចដែលខ្ញុំបានពន្យល់រួចហើយ។ សេចក្ដីពិតនោះគឺ ថា ព្រះទ្រង់កំណត់ពេលវេលា និងទីកន្លែង។ យើងត្រូវថ្វាយអាទិភាពទៅព្រះ មុនចំណាប់អារម្មណ៍ និងសកម្ម ភាពទាំងអស់របស់យើង។ យើងប្រហែលជាមានកម្មវិធីរបស់យើង យើងប្រហែលជាមានចំណាប់អារម្មណ៍របស់ យើង យើងប្រហែលជាមានការដែលយើងរំភើបចិត្ត ការដែលយើងចង់ឲ្យបានសម្រេច។ ប៉ុន្តែប្រសិនបើយើង ចង់ស្ដាប់ព្រះសូរសៀងរបស់ព្រះ យើងត្រូវប្រុងប្រៀបព្រលែងការទាំងអស់នេះចេញ គឺ«ព្រលែងចេញ ហើយ សម្រាក» ដូចដែលអ្នកសរសេរគម្ពីរទំនុកតម្កើងបានថ្លែង។ យើងត្រូវបើកឲ្យព្រះទ្រង់កំណត់ពេលវេលា និង ទីកន្លែង ហើយអាចមិនមែនជាពេល និងទីកន្លែងយើងជ្រើសរើសទេ។
ខ្ញុំចង់បង្ហាញអំពីគំរូមនុស្សបីនាក់ដែលបានជួបជាមួយព្រះ ហើយបានឮព្រះសូរសៀងរបស់ព្រះអង្គ។ បុរសទាំងបីដែលខ្ញុំនឹងនិយាយនោះ មានលោកម៉ូសេ លោកអេលីយ៉ា និងលោកយេរេមា។ ដំបូង យើងនឹង មើលទៅលោកម៉ូសេ ដូចដែលបានពណ៌នានៅក្នុងគម្ពីរជនគណនា ជំពូក៧ ខ៨៩។ បទគម្ពីរនេះពណ៌នាអំពី របៀបដែលលោកម៉ូសេបានចូលទៅក្នុងត្រសាល ដែលបានដំឡើងនៅទីរហោស្ថាន នៅទីនោះ លោកបាន និយាយជាមួយព្រះ ហើយព្រះបានមានបន្ទូលជាមួយលោក។ នៅពេលអានខ្ញុំខគម្ពីរនេះ ជានិច្ចកាលខ្ញុំតែងមាន ភាពស្ងាត់ស្ងៀមគ្របដណ្ដប់មកលើព្រលឹងខ្ញុំ។ ខ្ញុំគិតអំពីរោងឧបោសថនោះនៅក្រោមកម្ដៅថ្ងៃយ៉ាងក្ដៅ នៅឯ ទីរហោស្ថាន ហ៊ុមព័ទ្ធជុំវិញដោយអ្វីៗដែលមិនបង្កើតផល ដីហុយ ប៉ុន្តែនៅខាងក្នុងវិញ ត្រជាក់ ម្លប់ ហើយ ស្ងប់ស្ងាត់។ បរិយាកាសបែបនោះតែងបង្ខំខ្ញុំឲ្យថយចេញពីកម្ដៅ ពីធូលីដី ពីភាពរវល់ ពីកាងារ ចូលមកក្នុង កន្លែងដ៏ស្ងប់ស្ងាត់ដែលខ្ញុំអាចនិយាយជាមួយនឹងព្រះ ហើយព្រះជាមួយនឹងខ្ញុំ។ នេះជាអ្វីដែលបទគម្ពីរប្រាប់អំពី លោកម៉ូសេៈ
«ពេលលោកម៉ូសេបានចូលទេក្នុងត្រសលជំនុំ (រោងឧបោសថ) ដើម្បីសន្ទនជាមួយព្រះយេហូវ៉ា លោកបានឮសំឡេងមានព្រះបន្ទូលចេញពីលើទីសន្ដោសប្រោសដែលនៅលើហិបនៃសេចក្ដីសញ្ញា គឺ ពីកណ្ដាលចេរ៉ូប៊ីនទាំងពីរ ហើយលោកក៏និយាយទេកាន់ព្រះអង្គ» ។
មានទីកន្លែងដែលព្រះទ្រង់មានបន្ទូលជាមួយលោកម៉ូសេ។ នោះគឺនៅពីក្រោយវាំងននទីពីររបស់រោង ឧបោសថ ចេញពីទីបរិសុទ្ធបំផុត។ នេះបង្ហាញខ្ញុំឲ្យឃើញថា ការឮព្រះសូរសៀងរបស់ព្រះអម្ចាស់ បរិសុទ្ធខ្លាំង ណាស់។ សំឡេងនោះចេញមកពីកណ្ដាលចេរ៉ូប៊ីនទាំងពីរ។ ចេរ៉ូប៊ីននិយាយអំពីការថ្វាយបង្គំ ហើយក៏និយាយ អំពីការប្រកបផងដែរ។ សំឡេងនោះចេញមកពីលើទីសន្ដោសប្រោស ដែលនៅលើហិបនៃសេចក្ដីសញ្ញា ជា កន្លែងដែលសង្ឃប្រោះឈាមលើ ដែលនិយាយអំពីអំពើបាបដែលត្រូវបានគ្របបាំង និងការអត់ទោស។ ដូច្នេះ ចំណុចទាំងអស់នេះ សំខាន់ណាស់។ នោះជាកន្លែងថ្វាយបង្គំ នោះជាកន្លែងប្រកប នោះជាកន្លែងដែលមាន ភស្តុតាងច្បាស់ថា អំពើបាបត្រូវបានអត់ទោសឲ្យ និងត្រូវបានគ្រប់បាំងរួចហើយ។ ចូរចាំថា អំពើបាបដែលមិន បានគ្របបាំង និងមិនបានអត់ទោសឲ្យ វាតែងតែរារាំងយើងមិនឲ្យស្ដាប់ឮព្រះសូរសៀងរបស់ព្រះ។ នោះហើយ ជាកន្លែងដែលលោកម៉ូសេបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់។
ខ្ញុំគិតអំពីសេចក្ដីដែលព្រះយេស៊ូមានបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គ នៅក្នុងម៉ាថាយ ៦ ខ៦ ដែល ថា នៅពេលដែលអ្នករាល់គ្នាអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់។ ហេតុអ្វីចូលទៅក្នុងបន្ទប់? ប្រាកដហើយ គឺថយ ចេញពីគ្រប់ទាំងការរំខាន បិទកុំឲ្យមានសំឡេងរំខាន និងទិដ្ឋភាពផ្សេងៗរបស់លោកិយ ដើម្បីស្ងប់ស្ងៀមនៅ ចំពោះព្រះ។ ខ្ញុំជឿថា គ្រិស្តបរិស័ទទាំងអស់គួរតែមានបន្ទប់។ ខ្ញុំចាំថា មិត្តភក្តិខ្ញុំម្នាក់ បានចូលទៅក្នុងបន្ទប់ ក្រោមជណ្ដើរ ជាបន្ទប់ដាក់អម្បោស និងដាក់របស់របរផ្សេងៗ ប៉ុន្តែនោះជាកន្លែងដែលគាត់បានឮពីព្រះ។ ដូច្នេះ កន្លែងនោះត្រឡប់ជាទីបរិសុទ្ធសម្រាប់គាត់។
គំរូទីពីរអំពីអ្នកដែលបានឮព្រះសូរសៀងព្រះ គឺលោកអេលីយ៉ា។ លោកអេលីយ៉ាមានជ័យជម្នះផ្ទាល់ខ្លួន យ៉ាងអស្ចារ្យ។ លោកបានហៅភ្លើងមកបញ្ឆេះយញ្ញបូជានៅលើភ្នំកើមែល។ លោកបានបំបាក់ បានបង្អាប់ និង បានសម្លាប់ពួកហោរាក្លែងក្លាយទាំងអស់។ បន្ទាប់មក លោកបានរត់គេចពីស្រ្តីម្នាក់ គឺយេសិបិល ហើយចូលទៅ ក្នុងទីរហោស្ថាន ហើយបានសូមព្រះឲ្យដកយកជីវិតរបស់លោក តែព្រះបានចាត់ទេវតាមកចម្រើនកម្លាំងលោក ហើយដោយសារកម្លាំងដែលលោកបានទទួលពីទេវតា លោកបានធ្វើដំណើរទៅភ្នំហោរែប ជាកន្លែងដែលព្រះ បានតាំងសញ្ញាដំបូងជាមួយអុីស្រាអែល។ នេះហើយជាអ្វីដែលបានកើតឡើងចំពោះលោកអេលីយ៉ា នៅពេល ដែលលោកទៅដល់ភ្នំហោរែប។ ១ពង្សាវតារក្សត្រ ១៩ ខ ១១-១៣:
«ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឯងចេញទេឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ»។ ព្រះយេហូវ៉ា យាងទេតាមទីនេះ ហើយមានខ្យល់ពាយុះបកគំហុកយ៉ាងខ្លាំង បក់មកប៉ះភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះ ព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនគង់នៅក្នុងខ្យល់នេះទេ ក្រោយខ្យល់នេះមក មានកក្រើកដី តែ ព្រះយេហូវ៉ាមិនគង់នៅក្នុងការកក្រើកដីនេះទេ។ បន្ទាប់ពីការកក្រើកដី មានភ្លើងឆេះ តែព្រះយេហូវ៉ា មិនគង់នៅក្នុងភ្លើងនេះទេ»។
ការអស្ចារ្យបីដែលបង្ហាញប្រាប់ពីអំណាចរបស់ព្រះ: ខ្យល់ព្យុះដែលបានបំបែកភ្នំ រញ្ជួយដី និងភ្លើង។ ប៉ុន្តែព្រះទ្រង់មិនគង់នៅក្នុងការអស្ចារ្យណាមួយដែលបង្ហាញប្រាប់ពីអំណាចរបស់ព្រះអង្គទេ។ បទគម្ពីរបន្តថាៈ
ក្រោយពីភ្លើង មានឮសំឡេងតូចរហៀងៗ។
លោកអ្នកនៅចាំអ្វីដែលខ្ញុំបាននិយាយទេ គឺថា ព្រះទ្រង់មិនមែនស្រែកទេ។ មនុស្សខ្លះមើលទៅព្រះ ទុកដូចជាមនុស្សដែលស្រែកឮខ្លាំង។ ខ្ញុំគិតថា បែបនោះគេមើលទៅព្រះ ទុកដូចជាហុីធ្លែរ ជាមនុស្សដែល ស្រែក។ មានពួកផ្ដាច់ការ និងមនុស្សជាច្រើនដែលមើលទៅព្រះ ទុកដូចជាអ្នកធំដែលស្រែក ប៉ុន្តែព្រះជាម្ចាស់ ខុសស្រឡះពីគំនិតដែលគិតបែបនោះ។ ក្រោយការបង្ហាញទាំងប៉ុន្មានពីអំណាចរបស់ព្រះអង្គរួចហើយ មានឮ សំឡេងតូចរហៀង ប៉ុន្តែមានឥទ្ធិពលយ៉ាងអស្ចារ្យមកលើលោកអេលីយ៉ា។
កាលអេលីយ៉ាបានឮហើយ (មិនមែនខ្យល់ មិនមែនរញ្ជួយដី មិនមែនភ្លើង ប៉ុន្តែជាសំឡេងតូច រហៀង) លោកយកក្រមាឃ្លុំមុខចេញមកឈរនៅមាត់រអាង។
តើយកក្រមាឃ្លុំមុខ មានន័យដូចម្ដេច? នោះមានន័យថា ថ្វាយបង្គំ មានន័យថា ឱនចុះ មានន័យថា បន្ទាបខ្លួន មានន័យថា បើកចំហចិត្តចំពោះព្រះ។ ឥឡូវនេះ លោកត្រៀមខ្លួននឹងស្ដាប់ហើយៈ
មានឮសំឡេងមកដល់លោកថា៖ «អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ?»
ចូរគិតអំពីការរៀបចំដ៏ប្រុងប្រយ័ត្នដែលព្រះបានធ្វើ ដើម្បីឲ្យលោកអេលីយ៉ាឮព្រះសូរសៀងរបស់ ព្រះអង្គ។ ព្រះទ្រង់យកព្រះហឫទ័យទុកដាក់ចង់ឲ្យយើងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ។ ប៉ុន្តែ សូមចាំថា ព្រះអាចមិនគង់នៅក្នុងខ្យល់ព្យុះ រញ្ជួយដី ឬក្នុងភ្លើងឆេះនោះទេ ប៉ុន្តែប្រសិនបើលោកអ្នកមានត្រចៀកសម្រាប់ ស្ដាប់ ក្រោយនោះមក មានសំឡេងតូចរហៀង ហើយកាលលោកអ្នកបានឮសំឡេងនោះ នោះលោកអ្នកមុខជា ចង់យកក្រមាឃ្លុំមុខមិនខាន គឺលោកអ្នកនឹងចង់ថ្វាយបង្គំ ចិត្តរបស់លោកអ្នកនឹងក្រាបចុះ។
ជាការសំខាន់ណាស់ដែលត្រូវឃើញលទ្ធផលដែលកើតឡើងនៅក្នុងជីវិតរបស់លោកអេលីយ៉ា ចេញពី ការឮសំឡេងតូចរហៀងនោះ។ ចំណុចនេះឯងដែលនាំឲ្យលោកមានកម្លាំង និងទិសដៅថ្មីសម្រាប់ព័ន្ធកិច្ចរបស់ លោក។ ពេលដែលលោកបានទៅដល់ភ្នំហោរែប លោកជាមនុស្សដែលខ្ទេចខ្ទាំ ជាអ្នកដែលប្រុងតែនឹងបោះបង់ ប្រុងតែនឹងឈប់ ហើយបោះក្រមាចោល។ ប៉ុន្តែក្រោយពីលោកបានឮព្រះសូរសៀងរបស់ព្រះហើយ លោក ត្រឡប់ជាអ្នកមានជ័យជម្នះ ហើយលោកមានទិសដៅថ្មី។ មុននឹងមកដល់ចំណុចនេះ លោកមិនដឹងថាត្រូវធ្វើអ្វី ទៀតទេ ប៉ុន្តែការឮព្រះសូរសៀងរបស់ព្រះ បានធ្វើឲ្យលោកមានទិសដៅសម្រាប់ព័ន្ធកិច្ចរបស់លោក។ ការនោះ ក៏ដូច្នោះដែរសម្រាប់លោកអ្នក និងខ្ញុំ។ កម្លាំង និងទិសដៅបានមកពីការឮព្រះសូរសៀងរបស់ព្រះ។
អ្នកទីបីដែលឮព្រះសូរសៀងរបស់ព្រះ ជាអ្នកដែលខ្ញុំចង់និយាយ គឺលោកយេរេមា។ នេះជាអ្វីដែល លោកយេរេមាប្រាប់នៅក្នុងយេរេមា ១៨ ខ ១-៦:
«នេះជាព្រះបន្ទូលមកពីព្រះយេហូវ៉ាដល់លោកយេរេមាថា៖ «ចូរចុះទេផ្ទះជាងស្មូន នៅទីនេះ យើង នឹងឲ្យអ្នកឮពាក្យយើង»។
ព្រះទ្រង់មានបន្ទូលថា៖ «ប្រសិនបើអ្នកចង់ឮសំឡេងរបស់យើង អ្នកត្រូវស្ថិតនៅក្នុងកន្លែងមួយឲ្យពិត ប្រាកដ យើងចង់និយាយនឹងអ្នក តែអ្នកត្រូវស្ថិតនៅកន្លែងដែលត្រឹមត្រូវ នៅពេលវេលាដែលត្រឹមត្រូវ»។ ដូច្នេះ លោកយេរេមាក៏ស្ដាប់តាម។ លោកបានពោលថា៖
ដូច្នេះ ខ្ញុំក៏ចុះទេដល់ផ្ទះជាងស្មូន ហើយគត់កំពុងតែធ្វើការនៅលើតុវិល។ កាលណាភាជនៈដែល គត់កំពុងធ្វើពីដីឥដ្ឋខូចនៅដៃគត់ នេះគត់ធ្វើជាភាជនៈផោសងទៀត តាមដែលគត់យល់ឃើញថា គួរ។ ពេលនេះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរដូច្នេះថា៖ «ឱពួកវងាសអ៊ីស្រអែលអើយ តើយើងគ្មានអំណាចនឹងធ្វើដល់អ្នករាល់គ្នា ដូចជាជាងស្មូននេះបានធ្វើ ដែរទេឬ? មើល៍! ឱពួកវងាសអ៊ីស្រអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា អ្នករាល់គ្នាក៏ នៅក្នុងដៃយើងយ៉ាងនេះដែរ»។
លោកអ្នកឃើញទេ មានពេលវេលា និងទីកន្លែង។ ព្រះចង់ឲ្យលោកយេរេមានៅក្នុងផ្ទះរបស់ជាងស្មូន ពីព្រោះព្រះអង្គចង់ឲ្យលោកមើលឃើញអ្វីដែលជាងស្មូនកំពុងធ្វើជាមួយនឹងភាជនៈនៅលើតុវិល ពីព្រោះនោះជា រូបភាពអំពីរបៀបដែលព្រះទ្រង់ធ្វើជាមួយនឹងអុីស្រាអែល។ សូមចាំថា សព្វថ្ងៃនេះ អុីស្រាអែលគឺជាភាជនៈនៅ ក្នុងព្រះហស្តរបស់ព្រះ ហើយព្រះអង្គកំពុងតែសូនពួកគេនៅលើតុវិល ដែលជាកាលៈទេសៈ និងប្រវត្តិសាស្រ្តនៅ ពេលឥឡូវនេះ។ រាជសារនោះ ត្រូវណាស់សម្រាប់សព្វថ្ងៃ។ ប៉ុន្តែលោកយេរេមាមិនអាចទទួលបានរាជសារ នោះទេ រហូតទាល់តែលោកនៅកន្លែងត្រឹមត្រូវ។ លោកត្រូវស្ដាប់បង្គាប់ លោកត្រូវនៅទីនោះ។ ព្រះបានធ្វើ ការណាត់ជួបជាមួយលោកយេរេមា។ ព្រះអង្គមានបន្ទូលថា៖ «បើអ្នកទៅផ្ទះរបស់ជាងស្មូន យើងនឹងនិយាយ ទៅកាន់អ្នក»។ លោកអ្នកឃើញទេ មុននឹងលោកយេរេមាមានរាជសារសម្រាប់អ្នកដទៃទៀតបាន លោកត្រូវ ឮពីព្រះសិន។
ខ្ញុំតែងចាប់អារម្មណ៍ជានិច្ចអំពីសាលាព្រះគម្ពីរ គេចំណាយពេលច្រើនបង្ហាត់មនុស្សអំពីរបៀបនិយាយ ប៉ុន្តែគេកម្រនឹងបង្ហាត់មនុស្សអំពីរបៀបស្ដាប់ណាស់។ ប្រសិនបើលោកអ្នកមិនឮពីព្រះទេ លោកអ្នកគ្មានអ្វីនឹង និយាយទេ។ ជឿខ្ញុំចុះ អ្នកដែលបានឮពីព្រះ នោះសក្ដិសមនឹងស្ដាប់ ទោះបីជាគាត់គ្មានចំណុចល្អនៅក្នុងការ បកស្រាយក៏ដោយ។ អ្វីដែលមនុស្សកំពុងរង់ចាំសព្វថ្ងៃ គឺអ្នកដែលបានឮពីព្រះ។
ខ្ញុំចង់បញ្ចប់ដោយគំរូមួយតូចចេញពីបទពិសោធន៍របស់ខ្ញុំផ្ទាល់។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានទៅអឺរ៉ុប។ ខ្ញុំបាន ទៅប្រទេសដិនម៉ាក ជាប្រទេសកំណើតរបស់លីឌា ប្រពន្ធរបស់ខ្ញុំ ហើយព្រះអម្ចាស់បាននាំខ្ញុំទៅកាន់ចម្រេះថ្ម ចោតមួយ ហើយមើលទៅអ្វីដែលជនជាតិដិនម៉ាកហៅថា សមុទ្រខាងលិច ហើយជាអ្វីដែលអង់គ្លេសហៅថា សមុទ្រខាងជើង។ រឿងនោះកើតឡើងនៅរសៀលមួយក្នុងរដូវត្រជាក់ នៅពេលដែលថ្ងៃកំពុងលិចនៅជើង មេឃខាងលិច។ កាំរស្មីកំពុងមកប៉ះនឹងផ្ទៃទឹក ហើយចាំងមកលើមុខរបស់ខ្ញុំ។ ពេលដែលខ្ញុំទៅដល់កំពូល ចម្រេះថ្មចោតនោះ ខ្ញុំឈរស្ងៀមចំពោះព្រះ ហើយមើលទៅឯសមុទ្រ។ ព្រះអម្ចាស់បានមានបន្ទូលមកខ្ញុំ ប្រហែលជាមួយម៉ោង។ ព្រះអង្គបានបង្ហាញឲ្យខ្ញុំឃើញថា ចលនារបស់សមុទ្រ របៀបដែលរលកសមុទ្របោក បក់ ប្រៀបបីដូចជាប្រវត្តិសាស្រ្តក្រុមជំនុំ។ ក្រុមជំនុំបានចាប់ផ្ដើមជាមួយនឹងជំនោរខ្ពស់ ប៉ុន្តែទឹកស្រកទៅវិញ បន្តិចម្ដងៗ ហើយមានជំនោរទាប គឺយុគ្គងងឹត។ បន្ទាប់មក ទឹកចាប់ផ្ដើមបោកបក់មកទៀត ប៉ុន្តែទឹកមកជា រលកមួយហើយមួយទៀត ជាចលនាដ៏អស្ចារ្យរបស់ព្រះវិញ្ញាណ មួយហើយមួយទៀត។ ព្រះទ្រង់ក៏បង្ហាញខ្ញុំឲ្យ ឃើញការដែលខ្ញុំមិនអាចចែកចាយប្រាប់លោកអ្នកបាននៅពេលឥឡូវនេះ អំពីអ្វីដែលនឹងកើតឡើង ពេលដែល សម័យក្រុមជំនុំឈានដល់ចំណុចកំពូល។ ប៉ុន្តែការទាំងអស់នេះបានកើតឡើង ដោយព្រោះខ្ញុំបានណាត់ជួប ជាមួយព្រះនៅលើចម្រេះថ្មចោត ហើយមើលទៅសមុទ្រខាងជើ់ង។
កូដ: RP-R058-103-KHM










