របៀបអត់ទោសឱ្យអ្នកដទៃ

ដេរេក ព្រីនស៍
Published: 1980
Last Updated: September 2026
Read Time: 9
ការអត់ទោសគឺជាការសម្រេចចិត្តនៃឆន្ទៈ មិនមែនជាអារម្មណ៍នោះទេ ហើយព្រះជាម្ចាស់ទ្រង់ត្រាស់ហៅអ្នកជឿឱ្យអត់ទោសឱ្យអ្នកដទៃ ដូចដែលពួកគេស្វែងរកការអត់ទោសពីទ្រង់ដែរ។ លោក ឌីរិក ព្រីនស៍ បានបង្ហាញនូវជំហានជាក់ស្តែងចំនួនប្រាំមួយ ដើម្បីទទួលស្គាល់ការចងគំនុំ ការជ្រើសរើសយកការអត់ទោស និងការជំនួសភាពល្វីងជូរចត់ដោយការអធិស្ឋាន និងការអរព្រះគុណ។
Transcript
នៅក្នុងមេរៀនអំពីការអត់ទោសនៅសប្ដាហ៍នេះ ខ្ញុំសូមរំលឹកអំពីចំណុចចម្បងៗដូចខាងក្រោមៈ
ទីមួយ ព្រះពរនៃការអត់ទោស។ តាមពិត ភាសាហេព្រើរមានន័យជាពហុវចន គឺៈ the blessednesses of forgiveness។ មានលទ្ធផលដ៏ល្អ និងប្រកបដោយព្រះពរជាច្រើនហូរចេញមកពី ការដែលព្រះបានអត់ទោសឲ្យ ហើយដូចដែលខ្ញុំបាននិយាយរួចមកហើយ នៅក្នុងចំណោមលទ្ធផលទាំងនោះ ជួនកាលមានទាំងការប្រោសឲ្យជាដល់រូបកាយទៀតផង។
ទីពីរ ខ្ញុំបានបង្អុលបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការអត់ទោស ដែលជាឈើឆ្កាង។ យើងអាចទទួលបានការ អត់ទោសមកពីព្រះ តាមរយៈការសុគតរបស់ព្រះយេស៊ូឲ្យធួននឹងបាបរបស់យើងតែប៉ុណ្ណោះ ហើយយើងអាចអត់ ទោសឲ្យអ្នកដទៃបាន ក៏តាមរយៈព្រះគុណដែលយើងបានមក ដោយសារការសុគតរបស់ព្រះអង្គដែរ ។
បន្ទាប់មក ខ្ញុំបាននិយាយអំពីផ្នែកទាំងពីរនៃការអត់ទោស តំណាងឲ្យដោយផ្នែកទាំងពីររបស់ឈើឆ្កាង គឺ ផ្នែកបញ្ឈរ និងផ្នែកផ្ដេក។ ផ្នែកបញ្ឈរ តំណាងឲ្យការអត់ទោសដែលយើងទាំងអស់គ្នាត្រូវទទួលពីព្រះ និង ផ្នែកផ្ដេក តំណាងឲ្យទំនាក់ទំនងរបស់យើងជាមួយមនុស្សដូចគ្នា។ នោះហើយជាទំនាក់ទំនងទៅមក គឺយើងត្រូវ ការឲ្យអ្នកដទៃអត់ទោសឲ្យ ហើយយើងក៏ត្រូវការអត់ទោសឲ្យអ្នកដទៃដែរ។
បន្ទាប់មក ខ្ញុំបានជម្រាបជូនអំពីមូលដ្ឋានគ្រឹះនៅក្នុងសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ និងបទគម្ពីរដទៃ ទៀតជាច្រើននៅក្នុងសញ្ញាថ្មីថា យើងអាចទទួលបានការអត់ទោសពីព្រះ តែតាមរង្វាល់ដែលយើងអត់ទោសឲ្យ អ្នកដទៃប៉ុណ្ណោះ។ នៅក្នុងសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ ព្រះយេស៊ូបានមានបន្ទូលថា៖ «សូមអត់ទោស កំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ»។ ព្រះអង្គបានហាមយើង កុំឲ្យរំពឹងថានឹងបានទទួលការអត់ទោសមកពីព្រះ ច្រើនជាងការដែលយើងអត់ទោសឲ្យអ្នកដទៃឡើយ។
បន្ទាប់មក លោកអ្នកនៅចាំទេ យើងបានមើលទៅរឿងមួយ ជារឿងប្រៀបប្រដូចអំពីអ្នកបម្រើដែលមិន ព្រមអត់ទោស ដែលខ្លួនបានទទួលការលើកលែងបំណុលដល់ទៅរាប់កោដិ ប៉ុន្តែមិនព្រមលើកលែងបំណុលឲ្យអ្នក បម្រើដូចគ្នា ដែលជំពាក់តែ ២០រៀលប៉ុណ្ណោះ ហើយយើងបានឃើញមេរៀនដ៏អស្ចារ្យបី។ ទីមួយ ការមិនអត់ ទោស ជាអំពើអាក្រក់។ ទីពីរ ការមិនអត់ទោសរបស់យើង ធ្វើឲ្យព្រះទ្រង់ក្រោធ ហើយទីបី ការមិនអត់ទោស របស់យើង ធ្វើឲ្យព្រះប្រគល់យើងទៅឲ្យគេធ្វើទារុណកម្ម។
ខ្ញុំបានបញ្ជាក់ជូនហើយថា សព្វថ្ងៃនេះ មានគ្រិស្តបរិស័ទជាច្រើនកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មេធ្វើ ទារុណកម្ម។ ពួកគេកំពុងទទួលរងការធ្វើទារុណកម្មតាមបែបផ្សេងៗជាច្រើន ដូចជារងទារុណកម្មខាងរូបកាយ ដែលជាជំងឺរោគា ជាជំងឺរលាកសន្លាក់ ដំបៅមហារីក ឬឈឺក្បាលប្រចាំ ជំងឺក្រពះ និងជំងឺភ័យខ្លាចជាដើម។ ទារុណកម្មខាងវិញ្ញាណ ជួនកាលជាការចោទប្រកាន់របស់អារក្សសាតាំង ថាព្រះមិនបានអត់ទោសឲ្យគេពិត ប្រាកដ ឬថាគេមិនបានទទួលការសង្គ្រោះ ឬថា គេបានប្រព្រឹត្តអំពើបាបដែលមិនអាចអត់ទោសឲ្យបាន។ ខ្ញុំបាន ជួបគ្រិស្តបរិស័ទដែលរងទារុណកម្មច្រើនប្រភេទផ្សេងៗគ្នា។ ខ្ញុំបានរៀនដោយបទពិសោធន៍ និងចេញពីបទ គម្ពីរថា ជាច្រើនដង ហេតុផលដែលមនុស្សស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មេធ្វើទារុណកម្ម គឺគេមិនបានអត់ទោស ឲ្យអ្នកដទៃ។
ឥឡូវនេះ នៅពេលដែលប្រឈមមុខនឹងលក្ខខណ្ឌនេះ គឺដែលយើងត្រូវអត់ទោសឲ្យអ្នកដទៃ ដូចដែល យើងចង់ឲ្យព្រះទ្រង់អត់ទោសឲ្យយើង ខ្ញុំច្រើនតែឮគេនិយាយថា៖ «ខ្ញុំមិនអាច អត់ទោសឲ្យបានទេ»។ ប៉ុន្តែ ការនេះកើតឡើង មកតែពីការមិនយល់អំពីចរិតនៃការអត់ទោស។ ការអត់ទោស មិនមែនជាអារម្មណ៍ទេ ការ អត់ទោសគឺជាការសម្រេចចិត្ត។ លោកអ្នកមិនអាចធ្វើការតាមអារម្មណ៍បានទេ ប៉ុន្តែលោកអ្នកអាចសម្រេចចិត្ត បាន។ នេះមានន័យថា លោកអ្នកអាចអត់ទោសឲ្យបាន ប្រសិនបើលោកអ្នកដឹងពីរបៀបអត់ទោស។
នៅក្នុងមេរៀនចុងក្រោយអំពីការអត់ទោសនេះ ខ្ញុំនឹងពន្យល់ប្រាប់លោកអ្នកដោយសាមញ្ញ និងដោយ ជាក់ស្ដែងអំពីរបៀបអត់ទោសឲ្យអ្នកដទៃទៀត គឺពីអ្វីដែលជាប់ពាក់ព័ន្ធ។ ខ្ញុំនឹងប្រាប់លោកអ្នកអំពីជំហានដ៏ សាមញ្ញចំនួន៦ ដែលលោកអ្នកត្រូវធ្វើ។
ជំហានទីមួយ សូមទទួលស្គាល់ពីតម្រូវការរបស់លោកអ្នកក្នុងការអត់ទោស សូមស្មោះត្រង់នឹងខ្លួនឯង កុំ ព្យាយាមធ្វើជាមនុស្សបរិសុទ្ធ ឬជាអ្នកដែលគួរឲ្យគោរពប្រតិបត្តិ កុំធ្វើខ្លួនថាជាមនុស្សមិនដែលមានអារម្មណ៍ អាក្រក់ណានៅក្នុងចិត្តនោះឡើយ។ ចូរទទួលស្គាល់ថា លោកអ្នកពិតជាមានចិត្តជូរល្វីងនឹងអ្នកខ្លះ លោកអ្នកអន់ ចិត្តនឹងអ្នកខ្លះពិតមែន។ ចូរទទួលស្គាល់ការនោះទៅ កុំបិទបាំង។ ចូរព្រមនិយាយឈ្មោះអ្នកនោះទៅ។
ខ្ញុំសូមប្រាប់លោកអ្នកថា ខ្ញុំបានរៀនអំពីការមិនអត់ទោស និងការអាក់អន់ចិត្ត។ អារម្មណ៍បែបនោះ ជា ធម្មតា សំដៅលើមនុស្សដែលជិតស្និទ្ធនឹងយើង។ យើងមិនដែលអន់ចិត្តនឹងមនុស្សដែលនាំយកសំបុត្រផ្ញើតាម ប្រៃសណីយ៍មកឲ្យយើងនោះទេ។ អ្នកនោះមិនបាននៅជិតដិតនឹងយើងល្មមទេ។ ប៉ុន្តែអ្នកដែលនៅផ្ទះជាមួយ យើង ហើយប្រហែលអ្នកដេកនៅលើគ្រែជាមួយយើងផង នោះហើយដែលយើងងាយនឹងអន់ចិត្ត ងាយនឹងជូរ ល្វីង ហើយមិនអត់ទោស។ ជាធម្មតា ការមិនអត់ទោសចាប់ផ្ដើមនៅជិតជាមួយយើង។ ដូច្នេះ ចូរទទួលស្គាល់ ពីតម្រូវការរបស់លោកអ្នកក្នុងការអត់ទោស។ សូមព្រមប្រាប់ឈ្មោះមនុស្សដែលលោកអ្នកត្រូវអត់ទោស។
ទីពីរ សូមចុះចូលចំពោះព្រះ។ កុំតយុទ្ធនឹងព្រះឡើយ លោកអ្នកត្រូវចុះចូលចំពោះព្រះតាមរបៀបពីរ។ ទីមួយ លោកអ្នកត្រូវចុះចូលចំពោះព្រះបន្ទូលព្រះ គឺទទួលយកសេចក្ដីដែលព្រះបន្ទូលបង្រៀន។ កុំប្រកែក ជាមួយព្រះ។ ព្រះទ្រង់មានបន្ទូលថា៖ «អ្នកចង់ឲ្យយើងអត់ទោសឲ្យ? អញ្ចឹងចូរអ្នកអត់ទោសឲ្យអ្នកនោះ ទៅ។ យើងនឹងអត់ទោសឲ្យអ្នក តាមរង្វាល់ដែលអ្នកអត់ទោសឲ្យអ្នកនោះ»។ ព្រះទ្រង់មានបន្ទូលថា៖ «ចាំទេ អ្នកនោះជំពាក់អ្នកតែ ២០រៀលប៉ុណ្ណោះ ប៉ុន្តែអ្នកជំពាក់យើងពីរកោដិ»។ ព្រះទ្រង់ទុកឲ្យលោកអ្នកគណនា បន្តិចនៅចំណុចនេះ ហើយសម្រេចចិត្តដោយខ្លួនឯង ថាតើសមនឹងអត់ទោសអ្នកជំពាក់ ២០រៀល ឬអត់។ លោកអ្នកឃើញទេ ក្នុងកម្រិតទាបបំផុតដែលអត់ទោសឲ្យអ្នកដទៃ មិនមែនជារឿងវិញ្ញាណដ៏អស្ចារ្យ នោះទេ តែជារឿងបំភ្លឺឲ្យដឹងខ្លួន។ អ្នកណាដែលមិនព្រមលើកលែងបំណុល២០រៀល ដោយព្រោះខ្លួនបានទទួល ការលើកលែងបំណុល ២កោដិ អ្នកនោះមិនត្រឹមតែមិនពូកែខាងលេខនព្វន្ធប៉ុណ្ណោះទេ តែអ្នកនោះជាមនុស្សឥត គំនិត។
នេះ ខ្ញុំមិនមែនសុំឲ្យលោកអ្នកធ្វើជាពួកបរិសុទ្ធដែលអស្ចារ្យនោះទេ ខ្ញុំគ្រាន់តែប្រាប់លោកអ្នកពីរបៀប យកចិត្តទុកដាក់នឹងប្រយោជន៍ដ៏វិសេសរបស់លោកអ្នកផ្ទាល់ ក្នុងរឿងអត់ទោសឲ្យអ្នកដទៃ។
ទីបី នៅពេលលោកអ្នកចុះចូលចំពោះព្រះបន្ទូលរបស់ព្រះ និងព្រះវិញ្ញាណរបស់ព្រះអង្គហើយ ការបន្ទាប់ ដែលលោកអ្នកត្រូវធ្វើ គឺធ្វើការសម្រេចចិត្តដែលត្រឹមត្រូវ។ សូមចាំថា កុំរង់ចាំឲ្យទាល់តែមានអារម្មណ៍នោះ ឡើយ ព្រោះអារម្មណ៍លោកអ្នកមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកអ្នកទាំងស្រុងទេ។ ប៉ុន្តែឆន្ទៈរបស់ លោកអ្នក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកអ្នក។ ការអត់ទោស គឺចេញពីឆន្ទៈ មិនមែនចេញពីអារម្មណ៍ ទេ។ ចូរព្រមអត់ទោសឲ្យគេទៅ។ ចូរធ្វើការសម្រេចចិត្តទៅថា៖ «ខ្ញុំអត់ទោសឲ្យ ខ្ញុំនឹងអត់ទោសឲ្យ ខ្ញុំពិតជា អត់ទោសឲ្យមែន»។
បន្ទាប់មកទៀត ហើយជំហាននេះក៏សំខាន់ដែរគឺ បញ្ជាក់ប្រាប់ពីការអត់ទោសដោយពាក្យសម្ដី។ សូមកុំ ឲ្យការអត់ទោសស្ថិតនៅតែក្នុងគំនិតរបស់លោកអ្នក សូមនិយាយការអត់ទោសចេញមកឲ្យឮៗ ដោយបបូរមាត់ របស់លោកអ្នក។ ចូរនិយាយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំអត់ទោសឲ្យប្រពន្ធរបស់ទូលបង្គំហើយ។ ខ្ញុំម្ចាស់ អត់ទោសឲ្យប្ដីរបស់ខ្ញុំម្ចាស់ហើយ។ ទូលបង្គំអត់ទោសឲ្យម្ដាយក្មេក ឲ្យកូន ឲ្យចៅ ឲ្យគ្រូគង្វាល ឲ្យអ្នកជិតខាង និងអ្នកដែលធ្វើខុសនឹងទូលបង្គំហើយ។ ព្រះអម្ចាស់អើយ ទូលបង្គំអត់ទោសឲ្យគេហើយ»។ ប្រសិនបើនិយាយ លើកទីមួយស្ដាប់ទៅមិនត្រូវ និយាយម្ដងទៀត។ និយាយឲ្យកាន់តែឮ។ និយាយម្ដងហើយម្ដងទៀត។ «ព្រះ អម្ចាស់អើយ ទូលបង្គំអត់ទោសឲ្យគេហើយ»។ ការនិយាយអត់ទោសដោយបបូរមាត់ ធ្វើឲ្យការអត់ទោសមាន អំណាចយ៉ាងអស្ចារ្យ។
លោកអ្នកដឹងហើយថា ជួនកាល ខ្ញុំនិយាយទៅអ្នកដែលមករកខ្ញុំឲ្យជួយថា៖ «សូមស្ដាប់ សូមអ្នកអត់ ទោសឲ្យអ្នកនោះ ឲ្យឭៗនៅចំពោះមុខខ្ញុំ ហើយខ្ញុំធ្វើជាសាក្សីពីការអត់ទោសរបស់អ្នក»។ ការធ្វើបែបនេះ វា សឹងតែដូចជាពិធីផ្លូវការដែលមានបន្ទាល់សាក្សី។ ជាច្រើនដង ខ្ញុំបានឮស្ត្រីយំខ្សឹកខ្សួលថា៖ «ព្រះអម្ចាស់អើយ កូនអត់ទោសឲ្យប្ដីរបស់កូនហើយ។ កូនអត់ទោសឲ្យប្ដីរបស់កូនហើយ»។ ហើយខ្ញុំក៏តបថា៖ «អរគុណព្រះ! ខ្ញុំ ធ្វើជាសាក្សី។ ថ្ងៃនេះ អ្នកបានអត់ទោសឲ្យប្ដីហើយ» ឬប្ដីដែលត្រូវការអត់ទោសឲ្យប្រពន្ធ ឬកូនដែលត្រូវការ អត់ទោសឲ្យឪពុកម្ដាយខ្លួន ទោះជាការអត់ទោសឲ្យអ្នកណាក៏ដោយ។
ខ្ញុំសូមសង្ខេបជំហានទាំងបួនដំបូងឡើងវិញ ព្រោះជំហានទាំងនោះជាគ្រឹះដ៏សំខាន់ៈ
- ១. ទទួលស្គាល់ពីតម្រូវការរបស់លោកអ្នកក្នុងការអត់ទោស។
- ២. ចុះចូលចំពោះព្រះ គឺចុះចូលចំពោះព្រះបន្ទូលព្រះអង្គ និងសេចក្ដីដែលព្រះបន្ទូលបង្រៀន ចុះចូល ចំពោះព្រះវិញ្ញាណព្រះអង្គ ទុកដូចជាទ្រង់ទទូចអង្វរលោកអ្នក។
- ៣. ធ្វើការសម្រេចចិត្តដែលត្រឹមត្រូវ។
- ៤. បញ្ជាក់ការអត់ទោសដោយពាក្យសម្ដី ហើយប្រសិនបើលោកអ្នកហាក់ដូចជាទន់ខ្សោយ ហើយមិន ច្បាស់ សូមរកបន្ទាល់សាក្សីម្នាក់ គឺម្នាក់ដែលស្ដាប់ឮពាក្យលោកអ្នកនិយាយ។
ឥឡូវនេះ ខ្ញុំគិតថា លោកអ្នកព្រមធ្វើតាមជំហានទាំងបួននោះហើយ គឺទទួលស្គាល់ពីតម្រូវការរបស់ លោកអ្នកក្នុងការអត់ទោស (ពោលគឺ ការអត់ទោសជាសេចក្ដីត្រូវការចាំបាច់របស់លោកអ្នក)។ ចុះចូលចំពោះ ព្រះ ធ្វើការសម្រេចចិត្តដែលត្រឹមត្រូវ និងបញ្ជាក់ការអត់ទោសដោយចេញជាពាក្យសំដី។ ឥឡូវនេះ ឧបមាថា លោកអ្នកចាញ់ល្បួងឲ្យមានអារម្មណ៍អន់ចិត្ត លោកអ្នកចេះតែគិតពីរឿងដែលអាក្រក់ ហើយចេះតែមានចិត្តជូរ ល្វីងក្នុងជីវិត។ តើលោកអ្នកត្រូវធ្វើដូចម្ដេច? តើលោកអ្នកត្រូវអត់ទោសជាថ្មីទៀតឬ? តាមយោបល់ខ្ញុំ សូម កុំធ្វើបែបនោះឡើយ ពីព្រោះការធ្វើបែបនោះធ្វើឲ្យការអត់ទោសលើកដំបូងរបស់លោកអ្នកទៅជាខ្សោយ។ អ្វី ដែលលោកអ្នកត្រូវធ្វើ នៅពេលលោកអ្នកជួបល្បួងឲ្យបោះបង់ចោលការអត់ទោស លោកអ្នកជួបល្បួងឲ្យត្រឡប់ ទៅរកការអន់ចិត្ត និងភាពល្វីងជូរចត់វិញនោះ សូមធ្វើដូច្នេះ គឺទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំបាន អត់ទោសឲ្យអ្នកនោះរួចហើយ»។ សូមដាក់ការអត់ទោសនោះជារឿងអតីតកាល កុំអត់ទោសសារជាថ្មីឡើយ សូមគ្រាន់តែប្រកាសបញ្ជាក់ថា ការអត់ទោសនោះបានធ្វើរួចហើយ។ «ខ្ញុំបានអត់ទោសរួចហើយ។ ការនោះចប់ ហើយ ខ្ញុំបានហែកលិខិតបំណុលនោះចោលហើយ។ ខ្ញុំមិនអាចយកមកវិញទេ បំណែកលិខិតនោះរសាត់ខ្ចាត់ ខ្ចាយតាមខ្យល់អស់ហើយ ខ្ញុំមិនប្រមូលយកមកវិញទេ»។
ជំហានទីប្រាំមួយដែលខ្ញុំសូមជួយគំនិតលោកអ្នក គឺប្ដូរភាពអវិជ្ជមាន ដោយភាពវិជ្ជមានជំនួសវិញ។ និយាយបានម្យ៉ាងទៀតថា រាល់ពេលដែលលោកអ្នកចាប់ផ្ដើមគិតដល់មនុស្សដែលលោកអ្នកពិបាកនឹងអត់ទោស សូមកុំផ្ដោតនឹងចំណុចអាក្រក់របស់គេ កុំផ្ដោតនឹងការអាក្រក់ដែលគេបាននិយាយ ឬធ្វើឡើយ។ ចូរអរគុណព្រះ សម្រាប់អ្នកនោះ។ ចូរអរគុណព្រះដែលលោកអ្នកបានអត់ទោសឲ្យគេរួចហើយ។ ចូរគិតដល់ការល្អរបស់អ្នក នោះ ហើយចាប់ផ្ដើមអរគុណព្រះសម្រាប់ការនោះ រួចហើយអធិស្ឋានឲ្យគេ។ ប្រសិនបើជីវិតគេមានចំណុចណា ដែលត្រូវផ្លាស់ប្រែ ចូរអធិស្ឋានឲ្យគេទៅ។ ចូរប្ដូរភាពអវិជ្ជមានចេញ ដាក់ភាពវិជ្ជមានជំនួសវិញ។
ខ្ញុំសូមនិយាយជំហានទាំងពីរនេះឡើងវិញ។ ក្រោយពីលោកអ្នកបានធ្វើជំហានបួនដំបូងរួចហើយ ជំហានទីប្រាំគឺៈ កុំវិលទៅរកការអាក់អន់ចិត្តវិញឡើយ។ សូមអះអាងបញ្ជាក់ថា «ព្រះអម្ចាស់អើយ ទូលបង្គំបាន អត់ទោសឲ្យគេរួចហើយ»។ បន្ទាប់មក ជំហានទីប្រាំមួយគឺ ប្ដូរ ភាពអវិជ្ជមានចេញ ដាក់ភាពវិជ្ជមានជំនួស។ ចូរគិតពីការល្អៗរបស់អ្នកនោះ។ ចូរអធិស្ឋានឲ្យគេ។ ចូរសុំឲ្យព្រះប្រទានពរគេ។ រាល់ពេលដែលលោកអ្នកធ្វើ អ្វីមួយដែលវិជ្ជមាន លោកអ្នកគ្មានឱកាសសម្រាប់ការអវិជ្ជមានឡើយ។
ឥឡូវនេះ មុននឹងបញ្ចប់ ខ្ញុំសូមជូនលំនាំនៃសេចក្ដីអធិស្ឋានមួយ ដែលអាចនឹងជួយលោកអ្នក នៅពេល លោកអ្នកត្រូវការការអត់ទោសឲ្យនរណាម្នាក់។ ខ្ញុំចង់ឲ្យលោកអ្នកស្ដាប់ដោយយកចិត្តទុកដាក់ ហើយប្រសិនបើ ចាំបាច់ លោកអ្នកអាចនិយាយ «អាម៉ែន» នៅចុងបញ្ចប់។ សូមប្រើលំនាំនេះជាសេចក្ដីអធិស្ឋានរបស់លោកអ្នក ចុះ។ នេះជាលំនាំនៃការអធិស្ឋានអត់ទោសៈ
ព្រះអម្ចាស់អើយ ទូលបង្គំសូមទទួលស្គាល់ថា ទូលបង្គំពិតជាត្រូវការការអត់ទោសពីព្រះអង្គ។ ទូលបង្គំ ជឿថា ព្រះអង្គសព្វព្រះហឫទ័យនឹងអត់ទោសឲ្យទូលបង្គំ ដោយព្រោះព្រះគ្រិស្ត។ ប៉ុន្ដែ ទូលបង្គំក៏សូមទទួល ស្គាល់ថា ទូលបង្គំក៏ត្រូវការការអត់ទោសឲ្យអ្នកដទៃដែរ។ ដូច្នេះ ដោយការសម្រេចចិត្តចេញពីឆន្ទៈរបស់ទូល បង្គំ ទូលបង្គំសូមអត់ទោសឲ្យ__ (គឺឈ្មោះអ្នកដែលលោកអ្នកត្រូវអត់ទោសឲ្យ) __។ ឥឡូវនេះ ទូលបង្គំ អត់ទោសឲ្យគាត់ ដូចជាទូលបង្គំចង់ឲ្យទ្រង់អត់ទោសឲ្យទូលបង្គំដែរ។ ដោយការជឿទុកចិត្តលើព្រះគុណ និង ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឥឡូវនេះទូលបង្គំសូមបញ្ជាក់ថា ទូលបានអត់ទោសឲ្យគេហើយ ហើយព្រះ អង្គក៏បានអត់ទោសឲ្យទូលបង្គំដែរ។ អរគុណព្រះអង្គ។
សូមនិយាយ «អាម៉ែន» ប្រសិនបើលោកអ្នកត្រូវការលំនាំសេចក្ដីអធិស្ឋាននេះ។ សូមយកលំនាំនេះ ធ្វើ ជាសេចក្ដីអធិស្ឋានរបស់លោកអ្នកចុះ។ សូមព្រះប្រទានពរ។
កូដ: RP-R056-105-KHM










