នៅក្នុងមេរៀនរបស់ខ្ញុំម្សិលមិញ ខ្ញុំបានសង្កត់ធ្ងន់ជាថ្មីអំពីទិសទាំងពីរនៃការអត់ទោស គឺផ្នែកបញ្ឈរ និង ផ្នែកផ្ដេក ដូចដែលបានពន្យល់បង្ហាញអំពីរូបភាពឈើឆ្កាង។ ខ្ញុំបានជម្រាបជូនថា ឈើឆ្កាងមានពីរផ្នែក គឺផ្នែក បញ្ឈរ និងផ្នែកផ្ដេក ហើយផ្នែកទាំងពីរជួបប្រសព្វគ្នានៅចំកណ្ដាល។ ផ្នែកបញ្ឈរ តំណាងឲ្យទំនាក់ទំនងរបស់ យើងជាមួយព្រះ រីឯផ្នែកផ្ដេក តំណាងឲ្យទំនាក់ទំនងរបស់យើងជាមួយមនុស្សដូចគ្នា។ យើងទាំងអស់គ្នាសុទ្ធតែ ត្រូវការការអត់ទោសពីព្រះ ហើយយើងទាំងអស់គ្នាក៏ត្រូវការអត់ទោសឲ្យមនុស្ស និងត្រូវការឲ្យមនុស្សអត់ទោស ឲ្យយើងដែរ។ មូលដ្ឋានគ្រឹះតែមួយគត់ ហើយវិធីមួយដើម្បីឲ្យអាចមានការអត់ទោសនេះ គឺតាមរយៈការសុគត របស់ព្រះយេស៊ូនៅលើឈើឆ្កាង។ ព្រះអង្គជាចំណុចប្រសព្វ។ នៅក្នុងព្រះអង្គ ភាពជាសត្រូវ និងការបែងចែក បានដោះស្រាយរួចហើយ។ រនាំងត្រូវបានកម្ទេចចោល។ ការបែងចែកពូជសាសន៍ ការបែងចែកវណ្ណៈ ការបែង ចែកបុណ្យស័ក្តិ និងការគ្រប់យ៉ាងដែលញែកមនុស្សចេញពីគ្នា ញែកមនុស្សចេញពីព្រះ គឺគ្រប់ទាំងភាពជាសត្រូវ ត្រូវបានលុបចោល ដោយសារការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង ដើម្បីឲ្យព្រះអង្គធ្វើឲ្យមានសេចក្ដីសុខ សាន្តតាមរយៈព្រះលោហិតរបស់ព្រះអង្គ។ ព្រះអង្គបានប្រកាសសេចក្ដីសុខសាន្តទៅដល់ទាំងសាសន៍យូដា ទាំង សាសន៍ដទៃ គឺព្រះអង្គបានប្រកាសពីអំណោយនៃសេចក្ដីសុខសាន្ត និងការផ្សះផ្សារបស់ព្រះ ដល់មនុស្សជាតិទាំង មូល។

ថ្ងៃនេះ ខ្ញុំនឹងផ្ដោតម្ដងទៀតទៅលើភាពចាំបាច់ ដែលយើងត្រូវអត់ទោសឲ្យគ្នាទៅវិញទៅមក។ ការអត់ ទោសនេះ ជាផ្នែកនៃបន្ទាត់ផ្ដេក។ ខ្ញុំនឹងមើលទៅបទគម្ពីរបីនៅក្នុងសញ្ញាថ្មី ដែលក្នុងនោះ ព្រះយេស៊ូផ្ទាល់បាន សង្កត់ធ្ងន់ជាពិសេសទៅលើភាពចាំបាច់នៃការអត់ទោសឲ្យគ្នាទៅវិញទៅមក។

បទគម្ពីរទីមួយ មនុស្សស្គាល់ច្បាស់ណាស់ គឺជាសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ដែលកត់ត្រាទុកនៅក្នុង ម៉ាថាយ ជំពូក ៦ ខ ៩ ដល់ខ ១៥។ ព្រះយេស៊ូមានបន្ទូលថា៖

ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះ នាមព្រះអង្គបានបរិសុទ្ធ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបាន សម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូម អត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីលប្រួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ ដ្បិតបើអ្នក រាល់គ្នាអ្រត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅ ស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះវរបិតា របស់អ្នក ទ្រង់ក៏នឹងមិនអត់ទោសចំពោះអំពើរំលងឲ្យអ្នករាល់គ្នាដែរ»។

នេះជាការដែលគួរឲ្យចាប់អារម្មណ៍ ដែលផ្នែកទាំងអស់នៃសេចក្ដីអធិស្ឋាននោះ ដែលជាធម្មតាយើងហៅ ថា សេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ មានតែមួយខគត់ដែលព្រះយេស៊ូបានបញ្ជាក់ឡើងវិញយ៉ាងជាក់លាក់។ នោះជាខគម្ពីរដែលព្រះអង្គមានបន្ទូលថា៖ «សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោសដល់ អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ»។ សូមកត់សម្គាល់ ព្រះអង្គភ្ជាប់អំពីការដែលយើងសុំការអត់ទោសមកពី ព្រះ ឲ្យស្មើនឹងការដែលយើងអត់ទោសឲ្យអ្នកដទៃ។ «សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ»។ ប្រសិនបើយើងអត់ទោសទាំងស្រុងឲ្យអ្នកដទៃ យើងអាចសុំ ឲ្យព្រះទ្រង់អត់ទោសទាំងស្រុងដល់យើង។ ប៉ុន្តែប្រសិនបើយើងមិនអត់ទោសទាំងស្រុងឲ្យអ្នកដទៃទេ នោះយើង មិនអាចប្រកាសយកការអត់ទោសទាំងស្រុងពីព្រះបានឡើយ។’

នេះជាអ្វីដែលព្រះយេស៊ូទ្រង់ធ្វើអត្ថាធិប្បាយ។ នេះជាអត្ថបទគម្ពីរមួយគត់ ដែលទ្រង់ធ្វើអត្ថាធិប្បាយ នៅក្នុងសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថាៈ «ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើ រំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះ វរបិតារបស់អ្នក ដែលគង់នៅស្ថាន សួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នក រាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះ វរបិតារបស់អ្នក ទ្រង់ក៏នឹងមិនអត់ទោសចំពោះ អំពើរំលងឲ្យអ្នករាល់គ្នាដែរ»។ គ្មានភាសាណាដែលនិយាយច្បាស់ជាងនេះឡើយ។ តើយើងចង់ឲ្យព្រះទ្រង់អត់ ទោសយើងឬទេ? យើងគ្មានជម្រើសណាផ្សេងទេ យើងត្រូវតែអត់ទោសឲ្យអ្នកដទៃ គ្មានអ្វីអាចមកជំនួសបាន ទេ គឺមានតែយើងអត់ទោសឲ្យអ្នកដទៃប៉ុណ្ណោះ ទើបព្រះទ្រង់នឹងអត់ទោសឲ្យយើង។

បទគម្ពីរទីពីរអំពីប្រធានបទនេះ គឺម៉ាកុស ជំពូក ១១ ខ ២៤ និង ខ ២៥។ ម្ដងទៀតហើយ នេះជា សេចក្ដីដែលព្រះយេស៊ូទ្រង់មានបន្ទូល។ ព្រះអង្គមានបន្ទូលអំពីរបៀបដែលយើងអធិស្ឋានឲ្យបានចម្លើយ។ ព្រះ អង្គមានបន្ទូលដូច្នេះថា៖

«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា អ្នករាល់គ្នាបានទទួល ហើយ នោះអ្នកនឹងបានមែន។ ពេលណាអ្នកឈរអធិស្ឋាន បើអ្នកមានទំនាស់អ្វីនឹងអ្នកណាម្នាក្រ់ ចូរ អត់ទោសឲ្យគេទៅ ដើម្បីឲ្យព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌អត់ទោសចំពោះអំពើ រំលងច្បាប់របស់អ្នករាល់គ្នាដែរ។ »។

លោកអ្នកឃើញទេ នៅពេលយើងអធិស្ឋាន ព្រះយេស៊ូបង្គាប់ឲ្យយើងទទួលខុសត្រូវក្នុងការអត់ទោសឲ្យ អ្នកដទៃ។ ព្រះអង្គមិនបានមានបន្ទូលថា៖ «សូមរង់ចាំរហូតដល់គេមកសុំឲ្យអ្នកអត់ទោស»នោះឡើយ។ ព្រះ អង្គមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាចង់ឲ្យការអធិស្ឋានរបស់អ្នកចូលទៅដល់ព្រះ គឺអ្នករាល់គ្នាខ្លួនឯងនេះ ហើយដែលត្រូវចាប់ផ្ដើម។ ចូរអត់ទោសឲ្យអ្នកដទៃ»។ ខ្ញុំមិនជឿថា យើងត្រូវតែទៅជួប ហើយទៅប្រាប់គេ នោះឡើយ។ ប៉ុន្តែលោកអ្នកត្រូវដោះលែងពួកគេ ដ្បិតដរាបណាលោកអ្នកឃុំពួកគេ មិនព្រមលើកលែងបំណុល ឲ្យគេ ព្រះទ្រង់ក៏នឹងនៅតែមិនលើកលែងបំណុលដែលលោកអ្នកជំពាក់ព្រះអង្គដែរ។ សូមចាំថា បំណុលដែល លោកអ្នកជំពាក់ព្រះ នោះច្រើនជាងបំណុលដែលមនុស្សជំពាក់លោកអ្នកឆ្ងាយណាស់។ ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា៖ «ចូរអត់ទោសឲ្យអ្នកដទៃ ទោះជាគេបានធ្វើអ្វីក៏ដោយ»។ ភាសារបស់ ព្រះអង្គមានន័យពេញលេញ។ បើអ្នកមានទំនាស់អ្វីនឹងអ្នកណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ទោះជាអ្វីក៏ដោយ ឬ អ្នកណាក៏ដោយ។

គ្មានស្ថានភាព ឬកាលៈទេសៈណាដែលយើងអាចអះអាងបានថា យើងមិនអត់ទោសឲ្យអ្នកដទៃ ជារឿង ត្រឹមត្រូវនោះទេ ប្រសិនបើយើងចង់បានការអត់ទោសពីព្រះ។ ហើយជាពិសេស ព្រះយេស៊ូកំពុងមានបន្ទូលនៅ ចំណុចនេះ ប្រសិនបើយើងចង់ឲ្យព្រះឆ្លើយតបនឹងការអធិស្ឋានរបស់យើង ព្រះអង្គមានបន្ទូលថា អ្វីក៏ដោយដែល អ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ។ ប៉ុន្តែព្រះអង្គមានបន្ទូលថា នេះជាបញ្ហាដែល អាចកើតមាន។ អ្នកប្រហែលជាមិនអាចជឿថាបានទទួលទេ អ្នកប្រហែលជាមិនមានជំនឿថានឹងបានទទួលទេ ប្រសិនបើអ្នកមិនបានអត់ទោសឲ្យអ្នកដទៃ។ ដូច្នេះ នៅពេលអ្នកឈរអធិស្ឋាន បើអ្នកមានទំនាស់អ្វីនឹងអ្នកណា ម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីឲ្យព្រះ វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន សួគ៌ ទ្រង់អត់ទោសចំពោះ អំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ។

តើលោកអ្នកមានបញ្ហាជាមួយនឹងការអធិស្ឋានដែលគ្មានចម្លើយឬទេ? តើពេលខ្លះ លោកអ្នកធ្លាប់មាន អារម្មណ៍ថា លោកអ្នកកំពុងស្រែកអំពាវនាវ ហើយស្ថានសួគ៌ស្ងាត់ឈឹងដែរឬទេ? តើព្រះទ្រង់មានព្រះកាណ៌ធ្ងន់ ស្ដាប់មិនឮការអធិស្ឋានរបស់លោកអ្នកឬ? តើលោកអ្នកធ្លាប់គិតថា ព្រះកំពុងរង់ចាំឲ្យលោកអ្នករៀនមេរៀន មួយសិនដែរឬទេ? មេរៀននោះគឺថា ប្រសិនបើលោកអ្នកចង់ឲ្យព្រះអង្គឆ្លើយតបការអធិស្ឋានរបស់លោកអ្នក លោកអ្នកត្រូវចាប់ផ្ដើមដោយការអត់ទោសឲ្យអ្នកដែលធ្វើខុសនឹងលោកអ្នក។

បទគម្ពីរទីបីដែលនិយាយអំពីភាពចាំបាច់ ដែលយើងត្រូវអត់ទោសឲ្យអ្នកដទៃ គឺជារឿងប្រៀបប្រដូច អំពីអ្នកបម្រើដែលមិនអត់ទោស មាននៅក្នុងម៉ាថាយ ជំពូក ១៨ ខ ២១ ដល់ខ ៣៥។ បទគម្ពីរនេះរៀបរាប់ វែងបន្តិច ប៉ុន្តែខ្ញុំចង់អានរឿងទាំងមូល ព្រោះរឿងនេះមានភាពរស់រវើក ហើយមានមេរៀនយ៉ាងសំខាន់សម្រាប់ យើងទាំងអស់គ្នាៈ

«ពេលនោះ ពេត្រុសចូលមកជិតព្រះអង្គហើយទូលថា៖ «ព្រះអម្ចាស់អើយ បើបងប្អូនរបស់ទូលបង្គំចេះ តែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគាត់ប៉ុន្មាន្រដង? រហូតដល់ប្រាំពីរដង ឬ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនប្រាំពីរដងទេ គឺចិតសិបដង ប្រាំ ពីរដង។ ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយពួកអ្នក បម្រើ (សូមកត់សម្គាល្រ់ថា នេះជាការអនុវត្តន៍គោលការណ៍ រឿងប្រៀបប្រដូច)។ ពេលស្តេចចាប់ផ្ដេើម គិតបញ្ជី មានគេនាំកូនបំណុលម្នាក្រ់ ដែលជំពាក់ប្រាក់ពីរកោដិ (ពេលមួយ ខ្ញុំបានគិតអាត្រាដុល្ល្រាធៀប នឹងសាច់ប្រាក់ ក៏បានគិតថា គាត់ជំពាក់ប្រហែល ៦ លានដុល្ល្រា។ គេបាននាំយកកូនបំណុលដែល ជំពាក់ ៦ លានដុល្ល្រា) មកជួបស្ដេច ហើយដោយព្រោះអ្នកនោះគ្មានអ្វីសង ចៅហ្វាយរបស់គាត់បញ្ជាឲ្រយ្រ លក់ខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុលនោះ។ ដូច្នេះ អ្នកបម្រើនោះក៏លុតជង្គង់នៅចំពោះស្ដេច ទូលអង្វរថាៈ “បពិត្រព្រះករុណា សូមទ្រង់មេត្តាព្រនយ្រា ពេលឲ្យទូលបង្គំសិន ទូលបង្គំនឹងសងព្រះអង្គគ្រប់ចំនួន” (គាត់ដឹងថា គាត់មិនមានលទ្ធភាពនឹងសង ទេ ហើយស្ដេចក៏ជ្រាបដែរ)។ ដោយព្រោះមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ចៅហ្វាយក៏ដោះ លែងគាត់ ទាំងលុបបំណុលរបស់គាត់ចោលទៀតផង។ ប៉ុន្តែ ពេលអ្នកបម្រើនោះចេញទៅ គាត់បាន ជួបនឹងគូកនរបស់ខ្លួនម្នាក្រ់ ដែលជំពាក់ប្រាក់គាត់មួយរយដេណារី (ខ្ញុំគិតទៅប្រហែល ១៧ ដុល្លារ្រ។ ដូច្នេះ យើងកំពុងនិយាយអំពី ១៧ ដុល្ល្រា និង ៦លានដុល្លារ្រ) គាត់ក៏ចាប់ច្របាច់កអ្នកនោះ ទាំងពោល ថា “សងប្រាក់ដែលជំពាក់ខ្ញុំនោះមក”។ ដូច្នេះ គូកនរបស់អ្នកនោះក៏ក្រាបចុះ ហើយអង្វរគាត់ (ដោយ និយាយពាកយ្រដូចដែលគាត់បានទូលទៅស្ដេច គឺ) ថា “សូមមេត្តាព្រនយ្រាពេលឲ្យគ្នាផ្រង គ្នាន្រឹងសងឯង” តែគាត់មិនព្រមទេ ផ្ទុយទៅវិញ គាត់បែរជាចាប់អ្នកនោះយកទៅដាក់គុក រហូតទាល់តែបានសង បំណុលរួច។ កាលពួកគូកនរបស់គាត់ឃើញដូច្នោះ គេមានចិត្តឈឺឆ្អាល្រជាខ្លាំង ហើយគេនាំគ្នាទៅទូល ប្រាប់ចៅហ្វាយរបស់ខ្លួន ពីការទាំងប៉ុន្មាន្រដែលបានកើតឡើង។ ពេលនោះ ចៅហ្វាយក៏ហៅអ្នកនោះ មក ហើយសួរអ្នកនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលរបស់ឯងចោលទាំងអស់ ព្រោះ ឯងបានទទូចអង្វរយើង។ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនរបស់ឯង ដូចយើងបាន អាណិតមេត្តាដល់ឯងទេឬ?” ចៅហ្វាយរបស់អ្នកបម្រើនោះមានសេចក្តីក្រោធជាខ្លាំង ក៏បញ្ជូនអ្នក នោះទៅឲ្យគេធ្វើទារុណកម្ម រហូតទាល់តែអ្នកនោះបានសងបំណុលគ្រប់ចំនួន។ (នេះជាសេចក្ដី បញ្ជាក្រ់របស់ព្រះយេស៊ូនៅចុងបញ្ចប់) ដូច្នេះ ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ ក៏នឹងប្រព្រឹត្ត ចំពោះអ្នករាល់គ្នាដ្រូច្ន្រោះដែរ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យបងប្អូនរបស់ខ្លួន ដោយស្មោះពីចិត្ត ទេនោះ»។

ព្រះយេស៊ូមិនបានបញ្ចប់រឿងនោះ ដូចជារឿងទូទៅដែលមានការអប់រំខាងសីលធម៌នោះទេ។ ព្រះអង្គ មានបន្ទូលរឿងនោះយ៉ាងជាក់លាក់មកកាន់យើងម្នាក់ៗ។ ព្រះអង្គមានបន្ទូលថា អ្នករាល់គ្នាបានឃើញអ្វីដែល បានកើតឡើង ចំពោះអ្នកបម្រើដែលមិនព្រមអត់ទោសនេះហើយ។ ចៅហ្វាយរបស់គាត់បែរទៅជាខឹងនឹងគាត់ ហើយទោះជាបានលុបបំណុលរបស់គាត់ហើយក៏ដោយ ក៏ចៅហ្វាយរបស់អ្នកនោះនៅតែចាប់អ្នកនោះទៅដាក់គុក ដោយប្រគល់ទៅឲ្យអ្នកធ្វើទារុណកម្ម រហូតទាល់តែគាត់បានសងបំណុលគ្រប់ចំនួន។ ព្រះអង្គបានមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាមិនព្រមអត់ទោសឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាចង់ឲ្យព្រះទ្រង់អត់ ទោសឲ្យអ្នកទេ នោះព្រះទ្រង់នឹងប្រព្រឹត្តចំពោះអ្នក ដូចដែលចៅហ្វាយនោះបានប្រព្រឹត្តចំពោះអ្នកបម្រើដែល មិនព្រមអត់ទោសនោះ ដូចគ្នា»។

សម្រាប់ខ្ញុំ នោះជាការព្រមានដ៏គួរឲ្យស្ញែង។ ការព្រមាននោះចេញមកពីព្រះឱស្ឋរបស់ព្រះយេស៊ូផ្ទាល់។ គ្មានអ្នកណាត្រៀមខ្លួននឹងអត់ទោស ហើយមានចិត្តសប្បុរសជាងព្រះយេស៊ូទៀតទេ ប៉ុន្តែព្រះអង្គដាក់ចេញជា គោលការណ៍ និងដែនកំណត់ជាក់លាក់។ ព្រះអង្គបានមានបន្ទូលថា ប្រសិនបើលោកអ្នកចង់ឲ្យព្រះទ្រង់អត់ទោស ឲ្យលោកអ្នក លោកអ្នកត្រូវអត់ទោសឲ្យអ្នកដទៃ។

ខ្ញុំសូមបង្ហាញបីចំណុចចេញពីរឿងនេះ។ ទីមួយ ការមិនអត់ទោស ជាអំពើអាក្រក់។ ចៅហ្វាយបាន និយាយទៅកាន់អ្នកបម្រើនោះថា៖ «នែ៎អ្នកបម្រើអាក្រក់!»។ តើអំពើអាក្រក់របស់គាត់ជាអ្វី? គាត់មិនបាន ប្រព្រឹត្តកំហុសធំដុំទេ គាត់គ្រាន់តែមិនបានអត់ទោសឲ្យអ្នកបម្រើដូចគ្នាប៉ុណ្ណោះ។ ការមិនអត់ទោស គឺជាអំពើ អាក្រក់។ ទីពីរ បទគម្ពីរប្រាប់ថា ចៅហ្វាយនោះក្រោធ។ ការបកប្រែមួយផ្សេងទៀតប្រាប់ថា៖ «ចៅហ្វាយរបស់ អ្នកបម្រើនោះ មានសេចក្តីក្រោធជាខ្លាំង»។ ដូច្នេះ ការមិនអត់ទោសធ្វើឲ្យព្រះទ្រង់ក្រោធ ពីព្រោះមានការ ប្រៀបធៀបគ្នាពិតប្រាកដ គឺរវាងចៅហ្វាយ និងអ្នកបម្រើ ហើយរវាងព្រះជាម្ចាស់ និងលោកអ្នក ហើយនឹងខ្ញុំ។ ទីបីគឺថា ការមិនអត់ទោសប្រគល់យើងទៅឲ្យគេធ្វើទារុណកម្ម ពីព្រោះព្រះយេស៊ូបានមានបន្ទូលថា៖ « ព្រះ វរបិតារបស់ខ្ញុំដែលគង់នៅស្ថាន សួគ៌ ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចដែលចៅហ្វាយបានប្រព្រឹត្តចំពោះ អ្នកបម្រើនោះយ៉ាងនោះដែរ»។ អ្នកបម្រើដែលមិនព្រមអត់ទោសនោះ ត្រូវបានចៅហ្វាយប្រគល់អ្នកនោះទៅ ឲ្យគេធ្វើទារុណកម្ម។

តើលោកអ្នកដឹងទេថា មានប្រជារាស្ត្ររបស់ព្រះច្រើនណាស់នៅក្នុងដៃរបស់មេធ្វើទារុណកម្មសព្វថ្ងៃ ដោយព្រោះតែពួកគេមិនព្រមអត់ទោសឲ្យអ្នកដទៃ? អ្នកខ្លះរងទារុណកម្មខាងផ្លូវអារម្មណ៍ អ្នកខ្លះរងទារុណ កម្មខាងវិញ្ញាណ អ្នកខ្លះទៀតរងទារុណកម្មមកខាងផ្លូវកាយ។ មានការរងទារុណកម្មជាច្រើនប្រភេទផ្សេងគ្នា ប៉ុន្តែលទ្ធផលពិតប្រាកដមួយរបស់ការដែលមិនព្រមអត់ទោស គឺជាការដែលបើកឲ្យមេធ្វើទារុណកម្មមានអំណាច លើយើង។ ខ្ញុំសូមដាស់តឿនលោកអ្នកនៅពេលនេះថា សូមសម្រេចចិត្តអត់ទោសឲ្យអ្នកដទៃ ដូចដែលលោក អ្នកចង់ឲ្យព្រះអត់ទោសឲ្យលោកអ្នកទៅ។