នៅក្នុងមេរៀនមុនៗរបស់ខ្ញុំនៅសប្ដាហ៍នេះ ខ្ញុំបាននិយាយអំពីទិដ្ឋភាពផ្សេងៗអំពីប្រធានបទនៃការអត់ ទោសនេះ។ ខ្ញុំបាននិយាយអំពី ព្រះពរនៃការអត់ទោស ដូចដែលបទគម្ពីរចែងថា «មានពរហើយអ្នកណាដែល ព្រះទ្រង់អត់ទោសឲ្យ»។ មានលទ្ធផលដ៏ល្អ និងអស្ចារ្យជាច្រើនដែលចេញមកការដែលព្រះបានអត់ទោសឲ្យ។ ខ្ញុំបានប្រាប់ថា ក្នុងចំណោមលទ្ធផលទាំងនោះ ជួនកាលក៏មានការប្រោសឲ្យជាដល់រូបកាយផងដែរ ពីព្រោះអំពើ បាបដែលមិនបានអត់ទោសឲ្យ មិនត្រឹមតែបង្កើតភាពវឹកវរ និងការរងទុក្ខវេទនានៅក្នុងចិត្តប៉ុណ្ណោះទេ តែថែម ទាំងបង្កើតជាជំងឺដល់រូបកាយផងដែរ ដូច្នេះការអត់ទោស គឺជាគន្លឹះសំខាន់ដែលនាំឲ្យបានជា។ បន្ទាប់មក ខ្ញុំបាននិយាយអំពីមូលដ្ឋានគ្រឹះនៃការអត់ទោស គឺជាឈើឆ្កាង ជាការសុគតឲ្យធួននឹងបាប របស់ព្រះអម្ចាស់យេស៊ូគ្រិស្ត។ ហើយខ្ញុំបាននិយាយអំពីផ្នែកទាំងពីររបស់ឈើឆ្កាង គឺផ្នែកបញ្ឈរ និងផ្នែកផ្ដេក ដែលតំណាងឲ្យទិសទាំងពីររបស់ការអត់ទោស។ ផ្នែកបញ្ឈរ គឺជាការអត់ទោសដែលយើងទទួលបានមកពីព្រះ ហើយផ្នែកផ្ដេក គឺជាការអត់ទោសដែលយើងត្រូវទទួលយក និងការដែលយើងត្រូវអត់ទោសឲ្យមនុស្សដែលនៅ ជុំវិញយើង។ ជាចុងក្រោយ ខ្ញុំបាននិយាយអំពីភាពទាំងមូលនៃការអត់ទោស គឺព្រះមិនមែនអត់ទោសឲ្យខ្លះៗនោះ ទេ។ ព្រះអង្គអត់ទោសឲ្យទាំងអស់។ ហើយនៅពេលដែលព្រះអង្គអត់ទោសឲ្យអំពើបាប និងអំពើទុច្ចរិតរបស់ យើង នៅក្នុងគម្ពីរហោរាមីកា បានប្រាប់ថា ព្រះអង្គកម្រាបអំពើទាំងអស់នោះនៅក្រោមព្រះបាទទ្រង់ បន្ទាប់មក ព្រះអង្គបោះចោលអំពើទាំងនោះទៅក្នុងសមុទ្រជ្រៅ។ លោកអ្នកចាំទេ ខ្ញុំបាននិយាយថា នៅពេលដែលព្រះ បោះចោលអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ ព្រះអង្គដាក់ស្លាកតូចមួយថា៖ «ហាមនេសាទ!»។ កុំវិលត្រ ឡប់ទៅរកអ្វីដែលព្រះបានអត់ទោសឲ្យនោះឡើយ។ ថ្ងៃនេះ ខ្ញុំចង់និយាយអំពីបន្ទាត់ផ្ដេកនៃការអត់ទោស ហើយខ្ញុំចង់និយាយថា ការអត់ទោសមាន ចរាចរណ៍ពីរទិសទៅមក។ យើងត្រូវអត់ទោសឲ្យមនុស្សដូចគ្នា ហើយយើងក៏ត្រូវការឲ្យអ្នកដទៃអត់ទោសឲ្យ យើងដែរ។ សេចក្ដីនេះបង្ហាញប្រាប់យ៉ាងច្បាស់នៅក្នុងសំណេររបស់លោកប៉ុល ក្នុងអេភេសូរ ជំពូក ២ ខ១១ ដល់ ខ១៨។ ខ្ញុំនឹងសិក្សាខគម្ពីរទាំងនេះជាមួយលោកអ្នក ហើយបញ្ជាក់ប្រាប់ពីអ្វីដែលលោកប៉ុលកំពុងមាន ប្រសាសន៍។ អត្ថន័យរបស់លោក មិនមែនសុទ្ធតែស្រួលយល់ទាំងអស់ទេ ប៉ុន្តែខ្ញុំនឹងព្យាយាមពន្យល់ឲ្យបានច្បាស់ ប្រាប់លោកអ្នក។ នៅដើមអេភេសូរ ជំពូក ២ ខ ១១ ដល់ ១៣ លោកប៉ុលមានប្រសាសន៍អំពីការបែងចែកនៅ ក្នុងមនុស្សជាតិ ដែលព្រះផ្ទាល់ជាអ្នកបង្កើតឡើង។ ការបែងចែកនេះ គឺរវាងអុីស្រាអែល ជាប្រជារាស្ត្ររបស់ ព្រះ ស្របតាមសេចក្ដីសញ្ញា និងពួកសាសន៍ដទៃ។ នៅសម័យសញ្ញាថ្មី សាសន៍យូដារាប់សាសន៍ដទៃថាជា ពួក មិនកាត់ស្បែក ហើយពួកគេហៅខ្លួនឯងថាជាពួកកាត់ស្បែក។ ដូច្នេះ នេះជាអ្វីដែលលោកប៉ុលមានប្រសាសន៍ ដោយសរសេរផ្ញើទៅសាសន៍ដទៃថា៖

«ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជ្រាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានពួកអ្នកកាត់ សែប្រកខាងសាច់ឈាមដោយដៃមនុស្ស ហៅអ្នករាល់គ្នាថា ពួកមិនកាត់សែប្រក នៅពេលនោះ អ្នករាល់គ្នា មិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែល ព្រះអង្គបានសនយ្រាទុក គ្មានទីសងឃ្រឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។

នេះជាស្ថានភាពដ៏អាក្រក់ ដែលគ្មានទីសង្ឃឹម ហើយដែលគ្មានព្រះ។ ខ្ញំសូមប្រាប់លោកអ្នកថា ប្រសិន បើលោកអ្នកគ្មានព្រះ លោកអ្នកប្រាកដជាគ្មានទីសង្ឃឹមនៅក្នុងលោកនេះទេ ហើយក៏គ្មានសង្ឃឹមនៅឯបរលោក ដែរ។ ប៉ុន្តែ អរគុណព្រះដែលព្រះអង្គមិនបានអនុញ្ញាតឲ្យហេតុការណ៍នៅតែបែបនោះ។ តាមរយៈព្រះយេស៊ូ គ្រិស្ត ព្រះអង្គបានផ្ដល់ការអត់ទោស ការផ្សះផ្សា និងសេចក្ដីសង្ឃឹម មិនត្រឹមតែសម្រាប់អុីស្រាអែល ជាប្រជារា ស្ត្រព្រះប៉ុណ្ណោះទេ ថែមទាំងសម្រាប់សាសន៍ដទៃផងដែរ។ លោកប៉ុលមានប្រសាសន៍បន្តនៅក្នុង ខ ១៣ ថា៖

តែឥឡូវនេះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ្រ បានមកជិតវិញ ដោយសារ ព្រះលោហិតរបស់ព្រះគ្រីស្ទ។

ព្រះលោហិតរបស់ព្រះយេស៊ូដែលបានខ្ចាយនៅលើឈើឆ្កាង បានធ្វើឲ្យសាសន៍ដទៃអាចរកឃើញផ្លូវបែរ ចេញពីភាពល្ងង់ខ្លេៅ ពីសេចក្ដីអាម៉ាស់ ពីអំពើអសីលធម៌ និងរបៀបរស់នៅដ៏អាក្រក់លេលា មករកព្រះ។ មាន តែតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូគ្រិស្តប៉ុណ្ណោះ ទើបអាចត្រឡប់មកឯព្រះវិញបាន។

លោកប៉ុលបានបន្តនៅខបន្ទាប់ ដោយចាប់ផ្ដើមនៅក្នុងអេភេសូរ ២:១៤ អំពីរបៀបដែលការនេះបាន ផ្លាស់ប្ដូរទំនាក់ទំនងទាំងអស់។ លោកថ្លែងថា៖

«ដ្បិតព្រះអង្គ (គឺព្រះយេស៊ូ) ជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើទាំងពីររួមមកតែមួយ (គឺ សាសន៍យូដា និងសាសន៍ដទៃ) ហើយបានរើជញ្ជាំងខណ្ឌញែក (ខ្ញុំចង់ឲ្យលោកអ្នកមើលឃើញថា រនាំងខណ្ឌញែកទាំងអស់ រវាងមនុស្សជាតិត្រូវបានកម្ទេចចោលនៅឯឈើឆ្កាង។ គ្មានការបែងចែក ទៀតទេ។ បទគម្ពីរប្រាប់ទៀតថា) គឺភាពជាសត្រូវនឹងគ្នារ្រវាងយើងចេញ ដោយរូបសាច់របស់ព្រះអង្គ។ ព្រះអង្គបានបំបាត់ក្រឹតយ្រវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយក ទាំងពីរ (គឺសាសន៍យូដា និងសាសន៍ដទៃ) មកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំង ឲ្យមានសេចក្ដីសុខសាន្ត ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។

លោកប៉ុលប្រើពាក្យ ភាពជាសត្រូវ ពីរដងនៅក្នុងបទគម្ពីរនេះ។ លើកទីមួយ លោកមានប្រសាសន៍អំពី ភាពជាសត្រូវនៅផ្នែកផ្ដេក រវាងសាសន៍យូដា និងសាសន៍ដទៃ។ ភាពជាសត្រូវដែលបានកើតឡើងដោយសារ ក្រឹត្យវិន័យ ដែលបានញែកសាសន៍អុីស្រាអែលចេញដាច់ដោយឡែក ហើយធ្វើឲ្យពួកគេទៅជនជាតិដែលខុសពី ជនជាតិដទៃទៀត។ លើកទីពីរ លោកប្រើពាក្យ ភាពជាសត្រូវ នៅផ្នែកបញ្ឈរ។ លោកកំពុងមានប្រសាសន៍ អំពីភាពជាសត្រូវរបស់មនុស្សជាតិទាំងមូល និងអំពើបាប ព្រមទាំងការបះបោររបស់គេចំពោះព្រះ។ លោក កំពុងប្រសាសន៍ថា ដោយសារការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដែលផ្នែកទាំងពីរជួបប្រសព្វគ្នានោះ ក៏ មានការផ្សះផ្សានៅក្នុងទិសទាំងពីរ គឺការផ្សះផ្សារវាងព្រះ និងមនុស្ស និងការផ្សះផ្សារវាងមនុស្ស និងមនុស្ស។ ភាពជាសត្រូវទាំងពីរនេះ ត្រូវបានឈើ់ឆ្កាងបំផ្លាញចោលហើយ។ លោកប៉ុលមានបន្តប្រសាសន៍តនៅក្នុងអេភេសូរ ២:១៧ និង ១៨ ថា៖

«ហើយពេលព្រះអង្គបានយាងមក នោះព្រះអង្គបានប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្តដល់អ្នក រាល់គ្នាដែលនៅឆ្ងាយ្រ និងដល់អស់អ្នកដែលនៅជិតផង ដ្បិតដោយសារព្រះអង្គ យើងទាំងពីរសាសន៍ មានផ្លូវចូលទៅរកព្រះវរបិតា ដោយព្រះវិញ្ញាណ្រតែមួយ»។

ព្រះរាជសារដ៏អស្ចារ្យអំពីឈើឆ្កាង គឺការអត់ទោស។ តាមរយៈការអត់ទោស មានសេចក្ដីសុខសាន្ត។ សូមចាំថា កាលពីម្សិលមិញ យើងបានអាននៅក្នុងអេសាយ ៥៣ ថា៖ «ឯការវាយផ្ចាលដែលនាំឲ្យយើងបានជា មេត្រី នោះបានធ្លាក់ទៅលើទ្រង់»។ នៅពេលដែលអំពើបាបបានដោះស្រាយ នៅពេលដែលទទួលបានការអត់ ទោស នោះមានសេចក្ដីសុខសាន្តហើយ។

នេះជារឿងសំខាន់ណាស់ដែលយើងត្រូវមើលឃើញថា ឈើឆ្កាងធ្វើឲ្យមានសេចក្ដីមេត្រីនៅក្នុងទិសពីរ គឺ រវាងមនុស្សនឹងព្រះ ហើយរវាងមនុស្សនឹងមនុស្សដូចគ្នា ជាពិសេសនៅក្នុងពិភពលោកដែលពោរពេញទៅដោយ ការស្អប់ខ្ពើម ភាពល្វីងជូរចត់ និងការហែកហួរដោយជម្លោះ។ រនាំងទាំងអស់ត្រូវបានកម្ទេចចោល។ រនាំង ដែលបានរារាំងយើងមិនឲ្យចូលទៅជិតព្រះ គឺយើងដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះ លោហិតរបស់ព្រះ គ្រិស្ត។ ហើយរនាំងខ័ណ្ឌញែករវាងមនុស្សដូចគ្នា ការបែងចែក ការបែកបាក់ ភាពជាសត្រូវ ការសង្ស័យ ការមិនទុកចិត្ត ទាំងអស់នេះត្រូវបានដោះស្រាយរួចហើយ ដោយសារកិច្ចការតែមួយគត់របស់ព្រះ គឺ ការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។ នៅក្នុងពិភពលោកយើងសព្វថ្ងៃ គ្មានរាជសារណាដែលគេត្រូវការខ្លាំង ជាងរាជសារអំពីអ្វីដែលបាន សម្រេចជំនួសមនុស្សជាតិ ដោយសារការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាងនោះឡើយ។ ព្រះអង្គបានប្រកាស អំពីសេចក្ដីសុខសាន្តដល់ពួកអ្នកដែលនៅជិត និងពួកអ្នកដែលនៅឆ្ងាយដែរ។ ព្រះអង្គបានប្រទានឲ្យសាសន៍ទាំង ពីរ អាចចូលមកឯព្រះវរបិតាបាន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ គឺព្រះអង្គបានតាំងយើងទាំងអស់ឲ្យអ្វើជាកូនព្រះ អង្គ មិនប្រកាន់ពូជសាសន៍ ប្រវត្តិសាសនា ឬភាពខុសប្លែកអ្វីទៀតទេ។ យើងទាំងអស់គ្នាអាចចូលទៅរកព្រះដ៏ ជាព្រះវរបិតារបស់យើងបាន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។

នៅក្នុងកូឡុស ជំពូក៣ លោកប៉ុលផ្ដល់ឲ្យយើងមានរូបភាពមួយផ្សេងទៀត អំពីអ្វីដែលបានសម្រេច ដោយសារឈើឆ្កាង ដែលបាននាំឲ្យមានការផ្សះផ្សានេះ។ នៅក្នុងកូឡុស ជំពូក៣ ខ៩, ១០ និង ១១ លោកសរ សេរដូច្នេះថា៖

មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ។

លោកអ្នកឃើញទេ មនុស្សចាស់បានស្លាប់ហើយនៅក្នុងព្រះយេស៊ូ នៅលើឈើឆ្កាង។ បទគម្ពីរប្រាប់ថា មនុស្សចាស់របស់យើងបានឆ្កាងជាមួយព្រះអង្គហើយ មនុស្សចាស់ដែលជាអ្នកបះបោរនោះ បានស្លាប់ហើយនៅ លើឈើឆ្កាង។ លោកប៉ុលថ្លែងថា ដោយព្រោះយើងបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ ព្រមទាំងបានប្រដាប់មនុស្សថ្មីដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតថ្មីនោះ មក រូបអង្គព្រះដែលត្រូវបានបំផ្លាញដោយសារអំពើបាបរបស់មនុស្ស កំពុងត្រូវបានស្ដារឡើងវិញ។ ដោយមាន ប្រសាសន៍អំពីការបង្កើតថ្មីនៅក្នុងព្រះគ្រិស្ត និងទំនាក់ទំនងរបស់យើងនៅក្នុងការបង្កើតថ្មីនោះ លោកមាន ប្រសាសន៍បន្តថា៖

«គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់សែប្រក និងពួកមិនកាត់សែប្រក ពួកមនុស្សព្រៃ ពួកជនជាតិ ភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់!»

ដូច្នេះ គ្រប់ទាំងរនាំង ការខណ្ឌញែក និងការបែងចែកនៅក្នុងមនុស្សជាតិ រនាំងខណ្ឌញែករវាងសាសន៍ យូដា និងសាសន៍ដទៃ រវាងអ្នកប្រតិបត្តិសាសនា និងអ្នកមិនប្រតិបត្តិសាសនា រវាងអ្នកអក្ខរជន និងអនក្ខរជន រវាងនយោជក និងនិយោជិក ការបែងចែកវណ្ណៈ ការបែកចែកពូជសាសន៍ ទាំងអស់បានលុបបំបាត់ចោលហើយ នៅក្នុងព្រះយេស៊ូ នៅក្នុងការបង្កើតថ្មី ដោយសារតង្វាយធួននឹងបាបរបស់ព្រះអង្គនៅលើឈើឆ្កាង ជាកន្លែង ដែលផ្នែកទាំងពីរបានជួបប្រសព្វគ្នា គឺផ្នែកបញ្ឈរ និងផ្នែកផ្ដេក។ គួរឲ្យចាប់អារម្មណ៍ណាស់ចំពោះអ្វីដែលលោកប៉ុលមានប្រសាសន៍ ដោយឆ្លុះបញ្ជាំងទៅនឹងរឿងនេះ។ នោះជារាជសារពិតប្រាកដដែលយើងត្រូវឮ។ លោកចាប់ផ្ដើមដោយមានប្រសាសន៍ថា៖ «មិនត្រូវកុហកគ្នា ឡើយ»។ យើងបានដោះគ្រប់ទាំងការបោកបញ្ឆោត អំពើលួចលាក់ ការមិនទុកចិត្ត និងភាពមិនស្មោះត្រង់ចេញ ហើយ។ យើងត្រូវបើកចំហចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាប្រជារាស្ត្ររបស់ព្រះ។ គ្រប់ទាំងរនាំង គ្រប់ ទាំងអំពើពុតត្បុត និងគ្រប់ទាំងអំពើលួចលាក់ ត្រូវបានបំផ្លាញចោលហើយ។ មានការបើកចំហ និងភាពស្មោះ ត្រង់។

ខ្ញុំច្រើនតែគិតអំពីរឿងទូកធំរបស់លោកណូអេ។ លោកអ្នកចាំទេថា ព្រះបានធ្វើការផ្គត់ផ្គង់ដើម្បីរក្សា សត្វជាច្រើនដែលព្រះអង្គបានជ្រើសរើស ចេញពីសណ្ដាប់ចាស់ មុនពេលដែលពិភពលោកបានលិចលង់នៅក្នុងទឹក ជំនន់? អស្ចារ្យណាស់ ព្រះបានធ្វើឲ្យពួកវាមកឯលោកណូអេ ហើយនៅពេលមួយ ពួកវាបានចូលទៅក្នុងទូកធំ។ បទគម្ពីរប្រាប់ថា មានសត្វគ្រប់ប្រភេទ។ សត្វទាំងនោះភាគច្រើន គឺជាសត្រូវនឹងគ្នាពីកំណើត។ ពួកវាសុីគ្នា សម្លាប់គ្នា ខ្លាចគ្នា។ ប៉ុន្តែនៅខាង ក្នុងទូកធំ មានសេចក្ដីសុខសាន្ត។ តើលោកអ្នកធ្លាប់ដែលគិតអំពីរឿងនេះឬទេ? ពីព្រោះទូកធំគឺជារូបភាពអំពី ព្រះគ្រិស្ត ហើយទោះជាលោកអ្នកធ្លាប់មានប្រវត្តិ ឬមានឥរិយាបថបែបណាក៏ដោយ នៅពេលដែលលោកអ្នក ចូលមកក្នុងទូកធំ ទាំងអស់នោះបានបំផ្លាញចោលអស់ហើយ។ លោកអ្នកជាមនុស្សថ្មី។ លោកអ្នកមានទំនាក់ ទំនងថ្មី។ មានសេចក្ដីសុខសាន្តនៅកន្លែងដែលធ្លាប់មានជម្លោះ ការមិនចុះសម្រុង និងការស្អប់គ្នាពីកំណើត។ ទាំងអស់បានជំនួសដោយសេចក្ដីសុខសាន្តរបស់ព្រះ តាមរយៈការផ្សះផ្សារបស់ព្រះយេស៊ូនៅលើឈើឆ្កាង។