ម្សិលមិញ ខ្ញុំបាននិយាយអំពីព្រះពរនៃការដែលមនុស្សទទួលបានការអត់ទោសពីព្រះ។ ខ្ញុំបានលើកឡើង ពីលទ្ធផលល្អៗដែលកើតចេញមកពីការអត់ទោស ដូចជា ការផ្សះផ្សា សេចក្ដីសុខសាន្ត ភាពសុខដុមរមនា និង ការយល់ដឹង ហើយសូម្បីតែក្នុងករណីខ្លះ រហូតដល់ការប្រោសឲ្យជាខាងរូបកាយទៀតផង។ ដូចជាករណីស្ដ្រី ដែលជិតស្លាប់ ហើយគ្រូពេទ្យវិកលចរិកម្នាក់បាននិយាយទៅកាន់ចិត្តរបស់នាង នៅពេលដែលនាងមិនដឹងខ្លួនថាៈ «ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត ខ្ញុំអត់ទោសឲ្យអំពើបាបរបស់នាង»។ មួយសប្ដាហ៍ក្រោយមក នាង បានជាទាំងស្រុង។ ពិតណាស់ គំនិតរបស់មនុស្សមិនអាចវាស់ស្ទង់លទ្ធផលនៃព្រះពរទាំងអស់ដែលកើតចេញពី ការអត់ទោសបានឡើយ។ មេរៀនរបស់ខ្ញុំម្សិលមិញ ខ្ញុំក៏បានពន្យល់ផងដែរថា ការអត់ទោសប្រៀបបីដូចជាឈើឆ្កាង។ ឈើឆ្កាង មានពីរផ្នែកៈ ផ្នែកបញ្ឈរមួយ ផ្នែកផ្ដេកមួយ។ ផ្នែកបញ្ឈរតំណាងឲ្យទំនាក់ទំនងរបស់យើងជាមួយព្រះ រីឯ ផ្នែកផ្ដេកវិញ តំណាងឲ្យទំនាក់ទំនងរបស់យើងជាមួយមនុស្សដូចគ្នា។ ការអត់ទោសប្រៀបដូចជាឈើឆ្កាង។ ការអត់ទោសផ្នែកបញ្ឈរ គឺវាងមនុស្សនឹងព្រះ។ យើងម្នាក់ៗត្រូវទទួលយកការអត់ទោសរបស់ព្រះផ្ទាល់ខ្លួន។ ផ្នែកផ្ដេក គឺជាទំនាក់ទំនងរបស់យើងជាមួយមនុស្សដូចគ្នា។ ហើយផ្នែកបន្ទាត់ផ្ដេកនោះ ការអត់ទោសមាន ចរាចរណ៍ទៅមកៈ យើងត្រូវអត់ទោសឲ្យអ្នកដទៃ ហើយយើងត្រូវទទួលយកការអត់ទោសពីអ្នកដទៃ។ ម្សិលមិញ ខ្ញុំក៏បានពន្យល់ផងដែរពីមូលហេតុដែលយើងទាំងអស់គ្នាត្រូវការការអត់ទោសមកពីព្រះ។ គម្ពីររ៉ូម ជំពូក ៣ ខ២៣ ប្រាប់អំពីការនេះថាៈ «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ»។ នោះ ហើយជាមូលហេតុដែលយើងទាំងអស់គ្នាត្រូវការការអត់ទោស ពីព្រោះយើងទាំងអស់គ្នាសុទ្ធតែបានធ្វើបាប។ នោះមិនមែនមានន័យថា យើងទាំងអស់គ្នាសុទ្ធបានប្រព្រឹត្តអំពើឧក្រិដ្ឋ ដែលសង្គមវិនិច្ឆ័យថាជាអំពើបាបនោះទេ ប៉ុន្តែរឿងសំខាន់របស់អំពើបាប ត្រូវបានបញ្ជាក់ប្រាប់នៅទីនេះថា យើងទាំងអស់គ្នាខ្វះមិនដល់សិរីល្អរបស់ព្រះ។ ជីវិតរស់នៅរបស់យើងមិនបានថ្វាយសិរីល្អដែលជារបស់ព្រះ ទៅព្រះ។ យើងបានរស់នៅទាបឆ្ងាយពីកម្រិតដែល ព្រះទ្រង់រំពឹងចង់បានពីយើង។ នៅថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីមូលដ្ឋានគ្រឹះសម្រាប់ការអត់ទោសមកពីព្រះ។ មេរៀននេះមានសារៈសំខាន់ ខ្លាំងណាស់។ មូលដ្ឋានគ្រឹះសម្រាប់ការអត់ទោស គឺឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ត។ យើងអាចទទួលបានការអត់ទោស ដោយសំអាងទៅលើអ្វីដែលព្រះយេស៊ូបានធ្វើជំនួសយើងតែប៉ុណ្ណោះ។ ជាងប្រាំពីរសតវត្សរ៍ មុនពេលដែលព្រះ យេស៊ូរងទុក្ខវេទនា ហើយបានសោយទិវង្គតនៅលើឈើឆ្កាង ហោរាអេសាយបានផ្ដល់ឲ្យយើងនូវការពណ៌នាដែល មានលក្ខណៈជាទំនាយ អំពីកិច្ចការដែលព្រះអង្គនឹងធ្វើ និងមូលហេតុដែលព្រះអង្គធ្វើកិច្ចការនោះ។ ការពណ៌នា នោះ ត្រូវបានរកឃើញនៅក្នុងអេសាយ ជំពូក ៥៣។ ទោះជាមិនបានលើកឡើងអំពីព្រះយេស៊ូចំឈ្មោះក៏ដោយ តែអ្នកនិពន្ធ និងអ្នកផ្សាយដំណឹងល្អនៅក្នុងសញ្ញាថ្មីសន្និដ្ឋានដូចគ្នាថា បទគម្ពីរនោះនិយាយសំដៅទៅរកព្រះ យេស៊ូវ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា ដែលត្រូវរងទុក្ខ ប៉ុន្តែមិនបានប្រាប់ឈ្មោះ។ នៅក្នុងអេសាយ ៥៣ ខ៤, ៥, និង ៦ នេះជារបៀបដែលលោកអេសាយពណ៌នាអំពីតង្វាយធួននឹងបាប ជាការសុគតយ៉ាងវេទនារបស់ព្រះ យេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង។ លោកអេសាយរៀបរាប់ប្រាប់យ៉ាងនេះថា៖

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខ ព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបាន វាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះ អំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាស ចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក្រ់អំពើ ទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ (គឺទៅលើព្រះយេស៊ូ)»។

នោះហើយជាមូលដ្ឋានគ្រឹះនៃការអត់ទោសមកពីព្រះ។ ការអត់ទោសមិនមែនបង្ខូចយុត្តិធម៌របស់ព្រះ ទេ។ យុត្តិធម៌របស់ព្រះ ត្រូវបានបំពេញសព្វគ្រប់ និងជាសម្រេច ពីព្រោះព្រះយេស៊ូបានទទួលយកអំពើទុច្ចរិត ការបះបោរ និងទោសកំហុសទាំងអស់របស់យើង។

ម្ដងទៀតហើយ លោកអ្នកឃើញលោកអេសាយសង្កត់ធ្ងន់ ដូចជាលោកប៉ុលនៅក្នុងរ៉ូម ៣:២៣ ដែរថា គ្មាននរណាម្នាក់មិនត្រូវការការអត់ទោសនោះទេ ដ្បិត«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបាន បែរចេញទៅតាមផ្លូវយើងរៀងខ្លួន»។ នោះមិនមែនជាបទឧក្រិដ្ឋដែលយើងបានប្រព្រឹត្តទេ។ បទគម្ពីរនេះមិន បានប្រាប់ថា យើងទាំងអស់គ្នាសុទ្ធតែបានសម្លាប់មនុស្ស ឬលួចប្លន់ ឬសុទ្ធតែធ្វើអំពើបែបនោះទេ។ បទគម្ពីរនេះ ប្រាប់ថា យើងបានទាសចេញ យើងបានទៅតាមផ្លូវយើងរៀងៗខ្លួន។ យើងបានបះបោរ យើងបានធ្វើតាមតែចិត្ត ខ្លួនឯង។ យើងរស់នៅតាមតែខ្នាតរបស់យើង។ យើងបានប្លន់ព្រះយកសិរីល្អរបស់ព្រះអង្គ។ អំពើទាំងអស់នេះ សង្ខេបមកត្រឹមពាក្យដ៏ធ្ងន់មួយនៅក្នុងបទគម្ពីរគឺ អំពើអំពើទុច្ចទុច្ចរិតរិត។ ប៉ុន្តែអរគុណព្រះ ដែលព្រះអង្គបានទម្លាក់អំពើ ទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើព្រះយេស៊ូ។

ពាក្យហេព្រើរដែលបកប្រែមកថា «បានទម្លាក់លើទ្រង់» គឺជារូបភាពមួយច្បាស់លាស់ណាស់។ ពាក្យ នេះមានន័យថា៖ «ប្រមូលឲ្យមូលដាក់លើទ្រង់»។ គ្រប់ទាំងអំពើបាប គ្រប់ទាំងកំហុស គ្រប់ទាំងបន្ទុករបស់ មនុស្សទាំងអស់នៅគ្រប់សម័យកាល ទាំងនៅពេលអតីតកាល ទាំងនៅពេលបច្ចុប្បន្ន និងទាំងនៅពេលអនាគត បានប្រមូលឲ្យមូលដាក់លើអង្គព្រះយេស៊ូគ្រិស្ត នៅពេលដែលព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាង។ ព្រះអង្គមិន បានសុគតដោយសារអំពើបាបរបស់ព្រះអង្គទេ។ លោកអេសាយថ្លែងថា៖ «ទ្រង់ត្រូវរបួស ដោយព្រោះអំពើ រំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើង ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី បានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានជា ដោយសារស្នាមរបួសរបស់ព្រះអង្គ»។

លោកអ្នកឃើញហើយ ការអត់ទោស និងការប្រោសឲ្យជា នៅកៀកកិតជាមួយគ្នា។ ជាច្រើនដង មនុស្សដែលកំពុងស្វែងរកការប្រោសឲ្យជា ត្រូវការការអត់ទោសជាមុន មុននឹងគេអាចបានទទួលបានការប្រោស ឲ្យជា។ លោកអេសាយថ្លែងថា៖ «ការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី»។ លោកអ្នកឃើញម្ដងទៀត ហើយ លទ្ធផលនៃការអត់ទោស គឺជាសេចក្ដីមេត្រី ពីព្រោះព្រះយេស៊ូត្រូវបានទទួលទោសដោយព្រោះអំពើបាប របស់យើង។ ព្រះអង្គបានទទួលរងជំនួសយើង។ ព្រះទ្រង់ប្រទានឲ្យយើងមានសន្តិភាព និងការផ្សះផ្សា។

ខ្ញុំចង់នាំលោកអ្នកទៅមើលគម្ពីររ៉ូម ជំពូក ៤ ហើយមើលទៅមេរៀនដ៏សំខាន់មួយផ្សេងទៀតអំពីការ អត់ទោស។ មេរៀននោះគឺៈ គ្មាននរណាម្នាក់ក្នុងចំណោមយើងអាចរកបានការអត់ទោសទេ។ លោកប៉ុលផ្អែក សេចក្ដីបង្រៀនរបស់លោកទៅលើបទពិសោធន៍របស់លោកអ័ប្រាហាំ ជាបុព្វបុរសដ៏អស្ចារ្យរបស់ប្រជាជនយូដា ជាសាសន៍អុីស្រាអែល។ លោកបញ្ជាក់ប្រាប់ថា លោកអ័ប្រាហាំមានទំនាក់ទំនងជាមួយព្រះ មិនមែនដោយការខំ ប្រឹងរបស់លោកនោះទេ។ លោកត្រូវបានរាប់ជាសុចរិត ដោយព្រោះលោកបានជឿ មិនមែនដោយព្រោះកិច្ច ការដែលលោកបានធ្វើនោះទេ។ នេះហើយជាអ្វីដែលលោកប៉ុលប្រាប់នៅក្នុងរ៉ូម ៤ ខ១ ដល់ ៨:

«ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចអំពីលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងខាងសាច់ឈាម? តើ លោកបានអ្វីខ្លះ? ដ្បិតបើលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តិ នោះលោកមាន ហេតុនឹងអួតអាងបាន តែមិនមែនចំពោះព្រះទេ។ តើគម្ពីរចែងដូចម្តេច? គម្ពីរចែងថា «លោកអ័ប្រាហាំ បានជឿព្រះ ហើយជំនឿនោះបានរាប់ជាសុចរិតដល់លោក»។ ចំពោះអ្នកដែលធ្វើការ ប្រាក់ឈ្នួលមិន រាប់ជាអំណោយទេ គឺជាប្រាក់ដែលខ្លួនត្រូវបាន។ ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់ មនុស្សទមិឡល្មើសជាសុចរិត នោះព្រះអង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។

ដូច្នេះ លោកប៉ុលកំពុងតែនិយាយថា ប្រសិនបើយើងបានរស់នៅល្អគ្រប់លក្ខណ៍នោះ យើងប្រាកដជាបាន សេចក្ដីសុចរិតជារង្វាន់បាត់ទៅហើយ។ ប៉ុន្តែលោកថ្លែងថា ដោយព្រោះគ្មាននរណាម្នាក់ក្នុងចំណោមយើងរស់ នៅល្អគ្រប់លក្ខណ៍ យើងមិនអាចប្រកាសថាយើងបានសេចក្ដីសុចរិតដោយសារការនោះបានឡើយ។ យើងត្រូវ ទទួលយកសេចក្ដីសុចរិត ចេញពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះ ទុកជាអំណោយទាន។ បន្ទាប់មក លោកប៉ុលដកស្រង់ពាក្យចេញពីទំនុកតម្កើង ៣២ ដែលយើងបានមើលកាលពីម្សិលមិញ។ ព្រះបាទដាវីឌបានពោលសេចក្ដីតែមួយ ដូចដែលព្រះអង្គមានបន្ទូលអំពីព្រះពររបស់អ្នកដែលព្រះទ្រង់រាប់ជាសុច រិត ដោយមិនពឹងអាងលើការប្រព្រឹត្ត។ នោះមានន័យថា យើងមិនអាចរកសេចក្ដីសុចរិតដោយខ្លួនឯងបានទេ។ គ្មានកិច្ចការណាដែលយើងអាចធ្វើបាន ដើម្បីទទួលបានសេចក្ដីសុចរិតនោះទេ។ មានពរហើយ អ្នកណាដែលព្រះ បានអត់ទោស ហើយគ្របបាំងសេចក្ដីទទឹងច្បាប់របស់ខ្លួន មានពរហើយ អ្នកណាដែលព្រះ អម្ចាស់មិនរាប់ជាមាន បាប។ ពាក្យដ៏មានពរគឺៈ ព្រះមិនរាប់អំពើបាបរបស់យើងថាមានទោស។ បន្ទាប់មក លោកប៉ុលមានប្រសាសន៍អំពីរបៀបដែលលោកអ័ប្រាហាំទទួលបានព្រះពរនេះ ដោយប្រាប់ បន្តនៅក្នុងរ៉ូម ៤ ខ ២០ ថា៖

«លោកមិនបានសងស្រ័យចំពោះសេចក្តីសនយ្រារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺលោកកាន់តែមាន ជំនឿខ្លាំងឡើង ហើយថ្វាយសិរីល្អដល់ព្រះ»។

ដូច្នេះ លោកអ្នកឃើញហើយ លក្ខណៈសំខាន់នៃការទទួលបានការអត់ទោសនេះ គឺជាការមានជំនឿមុត មាំថា ព្រះទ្រង់នឹងធ្វើអ្វីដែលព្រះអង្គបានសន្យាថានឹងធ្វើ។ លោកប៉ុលបន្តទៀតថា៖

«ហេតុនេះហើយបានជាជំនឿរបស់លោក «ព្រះរាប់លោកជាសុចរិត»។ ប៉ុន្តែ សេចក្ដីដែលបានចែងទុក មកថា «ព្រះរាប់លោកជាសុចរិត» នោះមិនមែនសម្រាប់តែលោកអ័ប្រាហាំប៉ុណ្ណ្រោះទេ គឺសម្រាប់យើង ដែរ។ សេចក្តីនោះនឹងបានរាប់ជាសុចរិតដល់យើងជាអ្នកជឿដល់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ព្រះអង្គត្រូវគេបញ្ជូនទៅសម្លាប្រ់ ដោយ ព្រោះអំពើរំលងរបស់យើង ហើយព្រះបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបាន សុចរិត»។

ដូច្នេះ យើងត្រូវជឿចំណុចទាំងពីររបស់ឈើឆ្កាងៈ គឺព្រះយេស៊ូបានសុគតជាថ្លៃទោសជំនួសឲ្យអំពើបាប របស់យើង ហើយព្រះអង្គបានរស់ឡើងវិញ ដើម្បីនាំយកសេចក្ដីសុចរិតមកឲ្យយើង។ រាប់ជាសុចរិត គឺជា ប្រភេទនៃពាក្យបច្ចេកទេសខាងទេវសាស្ត្រ។ យើងត្រូវបានរាប់ជាសុចរិត តាមរយៈជំនឿលើការសុគតរបស់ព្រះ យេស៊ូជំនួសយើង។

ខ្ញុំចង់ពន្យល់ពាក្យ «រាប់ជាសុចរិត» ប្រាប់លោកអ្នកបន្តិច។ ពាក្យរាប់ជាសុចរិត មានន័យថា «សុចរិត ហាក់ដូចជាខ្ញុំ»មិនដែលបានធ្វើបាបសោះ។ ដោយព្រោះពេលដែលព្រះបានអត់ទោសឲ្យអំពើបាបទាំងអស់របស់ ខ្ញុំ ខ្ញុំត្រូវបានរាប់ជាសុចរិត ដោយសារសេចក្ដីសុចរិតរបស់ព្រះយេស៊ូផ្ទាល់។

សម្រាប់ផ្នែកចុងក្រោយនៅក្នុងមេរៀនរបស់ខ្ញុំថ្ងៃនេះ ខ្ញុំចង់និយាយអំពីរូបភាពទាំងមូលនៃការអត់ទោស របស់ព្រះ។ ព្រះមិនមែនអត់ទោសឲ្យខ្លះៗ នោះទេ។ ព្រះអង្គអត់ទោសឲ្យទាំងស្រុង។ សេចក្ដីនេះត្រូវបាន បង្ហាញប្រាប់យ៉ាងល្អនៅក្នុងខគម្ពីរមួយរបស់ហោរាមីកា។ មីកា ៧ ខ១៨ និង ១៩:

តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់ សំណល់នៃមរតកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល្រ់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដី សបប្រុរសវិញ។

នេះទំនងជាបទគម្ពីរមួយដែលលក្ខណៈពិសេសបំផុត ដែលនិយាយអំពីព្រះនៅក្នុងព្រះគម្ពីរ គឺព្រះអង្គ សព្វព្រះ ហឫ ទ័យនឹងសេចក្ដីសប្បុរស។ ព្រះអង្គស្ទាក់ស្ទើរនឹងធ្វើការជំនុំជម្រះ ព្រះអង្គសព្វព្រះហឫទ័យនឹង បង្ហាញសេចក្ដីសប្បុរស។ លោកមីកាបន្តនៅក្នុងខបន្ទាប់ថា៖

ទ្រង់នឹងមានសេចក្ដីអាណិតអាសូរដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្ដីទុច្ចរិតរបស់យើង នៅ ក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ។

តើសេចក្ដីនោះមិនល្អទេឬ? អ្វីៗដែលយើងបានប្រព្រឹត្តខុស អ្វីៗដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថា ជាប់មានទោស គ្រប់ទាំងការចោទប្រកាន់ដែលខ្មាំងសត្រូវអាចយកមកទាស់ប្រឆាំងនឹងយើង ព្រះទ្រង់កម្រាបអ្វី ៗទាំងអស់នោះ ឲ្យនៅក្រោមព្រះបាទ បន្ទាប់មក បោះអ្វីៗទាំងអស់នោះចូលទៅក្នុងសមុទ្រជ្រៅ គឺសមុទ្រដែល ជ្រៅបំផុត។ មានពេលមួយ គេនិយាយថា ពេលដែលព្រះទ្រង់បោះអំពើបាបរបស់លោកអ្នក ចូលទៅក្នុងសមុទ្រ ព្រះអង្គដាក់ស្លាកនៅលើឆ្នេរប្រាប់ថា៖ «ហាមនេសាទ!»។ និយាយបានម្យ៉ាងទៀតថា លោកអ្នកកុំព្យាយាមត្រ ឡប់ទៅក្រោយវិញ ហើយកុំគាស់កកាយយកអ្វីដែលព្រះបានកប់ចោល។ ប្រសិនបើព្រះបានអត់ទោសឲ្យលោក អ្នក នោះលោកអ្នកទទួលបានការអត់ទោសហើយ។ សូមកុំឆ្ងល់ គ្មានសេសសល់អ្វីទេ ព្រះទ្រង់អត់ទោសឲ្យទាំង អស់ហើយ។

មានខគម្ពីរគួរឲ្យចូលចិត្តមួយទៀតនៅក្នុងអេសាយ ជំពូក ៤៣ ខ ២៥ ដែលព្រះទ្រង់មានបន្ទូលទៅកាន់ ប្រជារាស្ត្រព្រះអង្គថា៖

«គឺយើង យើងនេះហើយជាអ្នកដែលលុបអំពើរំលងរបស់អ្នកចេញ ដោយយល់ដល់ខ្លួនយើង ហើយ យើងមិននឹកចាំអំពើបាបរបស់អ្នកទៀតឡើយ»។

នៅពេលដែលព្រះទ្រង់អត់ទោសឲ្យយើង ព្រះអង្គលុបចោលកំណត់ត្រាយ៉ាងស្អាត ដែលហាក់បីដូចជាអ្វី ដែលបានកើតឡើងនោះ មិនដែលបានកើតឡើងសោះ។ ព្រះអង្គមិនត្រឹមតែលុបចោលកំណត់ត្រាប៉ុណ្ណោះទេ ព្រះអង្គថែមទាំងលុបចេញពីការចងចាំរបស់ព្រះអង្គទៀតផង។ ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងមិននឹកចាំអំពើ បាបរបស់យើងទៀតឡើយ។

នៅចុងបញ្ចប់នេះ ខ្ញុំចង់ប្រាប់លោកអ្នកដូច្នេះថា មិនមែនព្រះទ្រង់មានអង្គចងចាំខ្សោយនោះទេ ប៉ុន្តែ ព្រះអង្គមានសមត្ថភាពនឹងបំភ្លេចចោល ហើយនៅពេលដែលព្រះអង្គអត់ទោសឲ្យ ព្រះអង្គបំភ្លេចចោលហើយ!