ជាការប្រពៃណាស់ដែលយើងបានជួបគ្នាជាថ្មីម្ដងទៀត។ សប្ដាហ៍នេះ ខ្ញុំចែកចាយអំពីគ្រឹះនៃទំនាក់ ទំនងផ្ទាល់ខ្លួន។ យើងបានឃើញហើយថា គ្រឹះនៅក្នុងបទគម្ពីរសម្រាប់រាល់ទំនាក់ទំនងផ្ទាល់ខ្លួនដែលនៅ ជាប់ស្ថិតស្ថេរ គឺជាកិច្ចសញ្ញា។ បន្ទាត់បញ្ឈរ គឺជាទំនាក់ទំនងជាមួយព្រះ បន្ទាត់ផ្ដេក គឺជាមួយ ប្រជារាស្ត្ររបស់ព្រះ។ ដូច្នេះ អស់អ្នកដែលចូលទៅក្នុងកិច្ចសញ្ញាជាមួយគ្នាទៅវិញទៅមក តម្រូវឲ្យដាក់ ជីវិតរបស់ខ្លួន ដើម្បីរកបានជីវិតមួយថ្មី ដែលរស់នៅសម្រាប់អ្នកដែលស្ថិតនៅក្នុងកិច្ចសញ្ញាជាមួយគ្នា។

ការចូលទៅក្នុងកិច្ចសញ្ញាជាមួយគ្នាតាមរបៀបនេះ គឺនាំយើងចូលទៅក្នុងរបៀបរស់នៅមួយថ្មី ដែល មានលក្ខណៈពិសេស។ នៅក្នុងគម្ពីរសញ្ញាថ្មីជាភាសាក្រិក មានពាក្យពិសេសមួយដែលបានប្រើ ដើម្បី ពណ៌នាពីរបៀបរស់នៅថ្មីនេះ។ ពាក្យនោះគឺ ខយណូនា (koinonia)។ នៅក្នុងសំណៅភាសាអង់គ្លេស ភាគច្រើន ពាក្យក្រិកនេះ ត្រូវបានបកប្រែថា «សេចក្តីប្រកប»។ នៅក្នុងសំណៅខ្លះ បកប្រែបែបជា សេចក្ដីពន្យល់ថា «ការរស់នៅជាជីវិតដែលចែករំលែក»។ តាម្ពិត ខយណូនា គឺចេញមកពីពាក្យគុណ នាមក្នុងភាសាក្រិក ខយណូស (koinos) ដែលមានន័យថា «រួម»។ ក្នុងន័យត្រង់ ខយណូនា មានន័យថា «ការមានអ្វីៗរួម្គ្នា»។

នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញជូនលោកអ្នកអំពីប្រភេទនៃការរស់នៅ ដែលពណ៌នាអំពីពាក្យ ខយណូនា។ ជាដំបូង សូមមើលទៅ ១យ៉ូហាន ១:៣ លោកយ៉ូហានថ្លែងដូច្នេះថាៈ

៣ ដូច្នេះ សេចក្ដីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមាន សេចក្ដីប្រកប[koinonia]ជាមួយយើងដែរ រើឯសេចក្ដីប្រកប[koinonia]របស់យើង នោះគឺ ប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ (RKOV)

ពេលលោកយ៉ូហានថ្លែងថា៖ «សេចក្តីដែលយើងខ្ញុំបានឃើញ ហើយឮនោះ» នៅក្នុងបរិបទនេះ អ្វី ដែលលោកនិយាយពិតប្រាកដនោះគឺ «កំណត់ត្រាដែលយើងជាសាវក បានចែងទុកសម្រាប់អ្នករាល់គ្នា»។ អ្វីដែលលោកកំពុងនិយាយ គឺជាកំណត់ត្រាសញ្ញាថ្មី។ ដូច្នេះ យើងមានប្រយោគដ៏សំខាន់ នៅទីនេះ យើង មានគោលបំណងចុងក្រោយ ដែលព្រះបានរៀបចំសម្រាប់យើង ឲ្យមានកំណត់ត្រាសញ្ញាថ្មីសម្រាប់យើង ដែលជាសេចក្ដីបន្ទាល់របស់ពួកសាវក។ តើអ្វីទៅដែលជាគោលបំណងចុងក្រោយរបស់ព្រះ ក្នុងការបង្កើត កំណត់ត្រាសញ្ញាថ្មីនេះសម្រាប់យើង? ចម្លើយគឺៈ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីប្រកប [koinonia] ជាមួយយើងខ្ញុំ [គឺពួកសាវក] ដែរ រីឯសេចក្តីប្រកប [koinonia] របស់យើងខ្ញុំ នោះគឺប្រកប [koinonia] ជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ»។

ដូច្នេះ ខ្ញុំជឿថា ជាការត្រឹមត្រូវណាស់ដែលនិយាយថា ដំណឹងល្អ គឺជាការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពី ព្រះត្រីឯក ដើម្បីឲមានសេចក្តីប្រកប [koinonia] គឺរបៀបរស់នៅ ជារបៀបរស់នៅរបស់ព្រះត្រីឯក។ រឿងនេះសំខាន់ណាស់ដែលត្រូវយល់ថា នេះជាអ្វីដែលព្រះទ្រង់ពិតជាប្រាថ្នាចង់បាន ព្រោះនៅក្នុងសកម្ម ភាពជំនឿ ជាច្រើនដង យើងគិតតែរឿង «មធ្យោបាយ» រហូតដល់យើងមើលមិនឃើញ «គោលដៅចុង បញ្ចប់»។ ប៉ុន្តែ «មធ្យោបាយ» ដែលមិនសម្រេចគោលដៅដែលប្រាថ្នាចង់បាន នោះគ្រាន់តែជាការបង្ខាត ពេល និងការប្រឹងប្រែងតែប៉ុណ្ណោះ។

ខ្ញុំសូម្និយាយត្រង់ៗក្នុងនាមជាគ្រូអធិប្បាយ។ ការអធិប្បាយមិនមែនជា «ចុងបញ្ចប់» ទេ ការ អធិប្បាយ គឺជា «មធ្យោបាយ» ហើយការអធិប្បាយមានជោគជ័យ តែកាលណាសេចក្ដីអធិប្បាយនោះ សម្រេចបាននូវគោលដៅដែលព្រះទ្រង់ប្រាថ្នាចង់បាន។ តើគោលដៅដែលប្រាថ្នាចង់បានជាអ្វី? គឺ ខយណូនា [koinonia] សេចក្តីប្រកប ជាការមានជិវិតរួមគ្នាជាមួយព្រះ និងជាមួយគ្នាទៅវិញទៅមក។ ខ្ញុំ មានចំណាប់អារម្មណ៍ថា ក្នុងចំណោមក្រុមជំនុំជាច្រើន ប្រសិនបើយើងសួរខ្លួនឯងថា តើអ្វីទៅជាបំណង ប្រាថ្នាចុងក្រោយពិតប្រាកដ? រួចហើយ សួរខ្លួនឯងទៀតថា តើអ្វីទៅជាមធ្យោបាយដែលយើងកំពុងប្រើ ពិតប្រាកដ ដើម្បីសម្រេចអ្វីដែលជាគោលដៅរបស់យើង? ការសួរសំណួរបែបនេះ វាអាចធ្វើឲ្យយើងផ្លាស់ ប្ដូរនិតិវិធីទាំងមូលរបស់យើង។ ខ្ញុំចាំថា មានពេលមួយ ខ្ញុំបានអធិប្បាយនៅក្នុងក្រុមជំនុំមួយ ហើយមាន បរិយាកាសយ៉ាងល្អ ហើយកក់ក្តៅនៅបំផុតនៅចុងបញ្ចប់នៃរាជសាររបស់ខ្ញុំ ហើយគ្រូគង្វាលនៅក្រុមជំនុំ នោះ បានក្រោកឈរឡើង ហើយនិយាយថា៖ «ឥឡូវនេះ ពិតជាមានព្រះវត្តមានរបស់ព្រះនៅទីនេះមែន។ សូម្បងប្អូនកុំប្រញាប់ប្រញាល់ សូមកុំទាន់ទៅណា យើងនៅប្រកបគ្នាសិន។ សូម្ចាប់ដៃគ្នា ឲ្យពរគ្នាឲ្យ បានបួនដប់នាក់សិន»។ ខ្ញុំគិតក្នុងចិត្តថា៖ «ព្រះអម្ចាស់អើយ តើនេះ ជាការប្រកបមែនឬ? ចាប់ដៃគ្នា ឲ្យបានបួនដប់នាក់? តើនេះជាកម្រិតនៃការប្រកបដែលប្រជារាស្ត្ររបស់ព្រះត្រូវរស់នៅឬ?» ប្រាកដ ហើយ នោះមិនមែនជាប្រភេទនៃទំនាក់ទំនងរវាងព្រះវរបិតា និងព្រះរាជបុត្រា នៅក្នុងភាពជាព្រះ ត្រីឯកទេ។ គឺជ្រាលជ្រៅ មានច្រើន ហួសពីការចាប់ដៃនៅព្រឹកថ្ងៃអាទិត្យទៅទៀត។

ខ្ញុំសូម្បង្ហាញការខ្លះជូនលោកអ្នក អំពីការដែលព្រះយេស៊ូមានបន្ទូលអំពីទំនាក់ទំនងរបស់ព្រះអង្គ ជាមួយព្រះវរបិតា ហើយសូម្ចាំនៅក្នុងគំនិតថា ទាំងអស់នោះ គឺជា ខយណូនា។ នៅក្នុងយ៉ូហាន ១០:៣០ ព្រះយេស៊ូមានបន្ទូលថា៖

«ខ្ញុំ និងព្រះវរបិតា គឺតែមួយ»

និយាយបានម៉្យាងទៀតថា មានការរួបរួម ឬសម្ព័ន្ធភាព។ បន្ទាប់មក ព្រះអង្គមានបន្ទូលអំពីការយាង មករបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងយ៉ូហាន ១៦:១៤-១៥ ព្រះអង្គបានមានបន្ទូលថា៖

១៤ ព្រះអង្គនឹងតម្កើងខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ មកប្រាប់អ្នករាល់គ្នា។ ១៥ គ្រប់ទាំងអស់ដែលព្រះវរបិតាមាន ជារបស់ខ្ញុំ ...។ (RKOV)

តើលោកអ្នកយល់ថាហេតុអ្វីបានជាព្រះអង្គមានបន្ទូលដូច្នេះ? ព្រោះព្រះអង្គមិនមែនប្រកាស ថាទ្រង់ មានអ្វីៗទាំងអស់ ដោយសិទ្ធអំណាចព្រះអង្គផ្ទាល់ទេ។ ព្រះអង្គបានមានបន្ទូលថា អ្វីៗទាំងអស់ដែលខ្ញុំមាន គឺមកពីព្រះវរបិតា។ ទាំងអស់នោះជារបស់ខ្ញុំ ព្រោះតែព្រះវរបិតាបានប្រទានមកខ្ញុំតែប៉ុណ្ណោះ។ និយាយ ម៉្យាងបានទៀតថា ព្រះយេស៊ូ មិនបានប្រកាសថាមានអ្វីៗទាំងអស់ សម្រាប់ព្រះអង្គតែមួយនោះទេ គឺពឹង លើទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះវរបិតា។ អ្វីៗដែលព្រះអង្គមាន គឺពឹងផ្អែកលើទំនាក់ទំនងរបស់ព្រះ អង្គ ជាមួយព្រះវរបិតា។ នោះហើយជាខយណូនា។ ហើយជាថ្មីម្ដងទៀត នៅក្នុងយ៉ូហន ១៧:១០ ព្រះ យេស៊ូអធិស្ឋានទៅព្រះវរបិតាថា៖

១០ អ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គ ហើយអ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ ...(RKOV)

នោះហើយខយណូនា ដ៏គ្រប់លក្ខណ៍ «ការមានជីវិតរួម្គ្នា» ដ៏គ្រប់លក្ខណ៍។ «អ្វីៗជារបស់ទូលបង្គំ ក៏ ជារបស់ព្រះអង្គ ហើយអ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ »។ នោះហើយជាកម្រិតខយណូនា របស់ព្រះ ជារបៀបរស់នៅរបស់ព្រះត្រីឯក។ ខ្ញុំចង់ប្រាប់លោកអ្នកដូច្នេះ៖ ព្រះទ្រង់មិនបន្ថយកម្រិតខយណូនា មក ក្នុងកម្រិតរបស់មនុស្សទេ ផ្ទុយទៅវិញ ព្រះអង្គសព្វព្រះហឫទ័យលើកមនុស្សជាតិឡើង ឲ្យដល់កម្រិត ខយណូនា របស់ព្រះអង្គវិញ គឺជារបៀបរស់នៅរបស់ព្រះត្រីឯក។

លើសពីនេះ នៅក្នុងគម្ពីរសំបុត្រ ១យ៉ូហាន ជំពូក១ លោកយ៉ូហានងាកមករកគោលសំខាន់អំពី ខយណូនា នេះជាថ្មីម្ដងទៀត។ តាម្ពិត ខយណូនា គឺជាគោលដ៏សំខាន់នៅក្នុងគម្ពីរសំបុត្រយ៉ូហាន។ ក្នុង ខ៧ លោកថ្លែងថា៖

៧ តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ [គឺព្រះគ្រីស្ទគង់ក្នុងពន្លឺ ហើយសូមកត់សម្គាល់ ថា នោះហើយជាខ្នាត ខយណូនា ដែលជានិច្ចកាលជាខ្នាតរបស់ព្រះ មិនមែនជាខ្នាតរបស់មនុសាស] នោះយើងមាន សេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ខយណូនា ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។ (RKOV)

ជារឿងសំខាន់ណាស់ដែលឃើញថា នៅដើមដំបូងនៃខនោះ យើងមានពាក្យតូចមួយគឺ «បើ»។ ពាក្យ «បើ» គឺកំណត់លក្ខខណ្ឌ។ «បើ» យើងធ្វើអ្វីមួយ យើងនឹងទទួលបានផលតាមក្រោយយ៉ាងពិត ប្រាកដ។ តើអ្វីទៅជា «បើ»? គឺថា «បើ» យើងដើរនៅក្នុងពន្លឺ នោះទទួលបានលទ្ធផលពីរតាម ក្រោយ ទីមួយ យើងមានសេចក្តីប្រកប (koinonia) ជាមួយគ្នា។ ទីពីរ លោហិតព្រះយេស៊ូ នឹងសម្អាត យើងពីគ្រប់អំពើបាបទាំងអស់។ ខ្ញុំចង់ចង្អុលបង្ហាញលោកអ្នកថា ការសម្អាតដែលមកពីលោហិតព្រះយេស៊ូ មិនស្ថិតនៅក្រោម្ការគ្រប់គ្រងរបស់យើងទេ។ ការសម្អាតនោះអាចកើតឡើងបាន តែនៅពេលដែលយើង ឆ្លើយតបនឹងលក្ខខណ្ឌនោះ។ តើលក្ខខណ្ឌនោះជាអ្វី? គឺដើរនៅក្នុងពន្លឺ។ បើយើងរាល់គ្នាដើរនៅក្នុងពន្លឺ នោះយើងទទួលបានផលពីរតាមក្រោយគឺ យើងមានសេចក្តីប្រកប (koinonia) ជាមួយគ្នា ហើយយើង បានស្អាត ដោយសារលោហិតរបស់ព្រះយេស៊ូ។

ការនេះ ក៏អនុវត្តបែបបញ្ច្រាសមកវិញផងដែរ គឺបើយើងមិនដើរនៅក្នុងពន្លឺ យើងគ្មានខយណូនា។ យើងមិនបានស្អាត ដោយលោហិតរបស់ព្រះយេស៊ូទេ។ ដូច្នេះ លក្ខខណ្ឌមួយដ៏សំខាន់ ដើម្បីឲទទួលបាន ការសម្អាតជាប់ជាបន្ត ដោយសារលោហិតរបស់ព្រះយេស៊ូ គឺត្រូវដើរនៅក្នុងពន្លឺ។ បើយើងដើរនៅក្នុងពន្លឺ យើងមានខយណូនា ជាមួយគ្នា។ បើយើងគ្មានខយណូនា បើយើងគ្មានសេចក្តីប្រកប នោះយើងក៏មិននៅ ក្នុងពន្លឺដែរ។ បើយើងគ្មានពន្លឺ យើងលែងទទួលបានការសម្អាតពីលោហិតរបស់ព្រះយេស៊ូទៀតហើយ។ ដូច្នេះ យើងឃើញហើយថា ខយណូនា មានសារៈសំខាន់ជាយ៉ាងណាហើយ។

តើមានលក្ខខណ្ឌអ្ចីខ្លះសម្រាប់ខយណូនា? ខ្ញុំចង់ជួយគំនិតលោកអ្នកថា មានលក្ខខណ្ឌពីរ។ ទីមួយ គឺការប្ដូរផ្ដាច់ជាកិច្ចសញ្ញា។ មានតែអស់អ្នកដែលព្រម្បរ្ដូផ្ដាច់ជាកិច្ចសញ្ញា ចំពោះគ្នាទៅវិញទៅមក ប៉ុណ្ណោះ ដែលអាចស្ថិតនៅក្នុងខយណូនា។ ការប្ដូរផ្ដាច់ជាកិច្ចសញ្ញា ជាទ្វារនាំទៅរកខយណូនា ហើយគ្មាន ផ្លូវណាផ្សេងទៀតនាំឲ្យចូលបានទេ។ នោះហើយជាការតម្រូវដែលត្រូវចាប់ផ្ដើម។

បន្ទាប់មកទៀត មានការតម្រូវជាបន្ដមួយទៀត សម្រាប់ខយណូនា។ ការតម្រូវជាប់ជាបន្តនោះ គឺ ការដើរក្នុងពន្លឺ។ តើ «ការដើរក្នុងពន្លឺមានន័យដូចម្ដេច?» ជាថ្មីម្ដងទៀត ខ្ញុំសូម្ជួយគំនិតលោកអ្នកថា ការដើរក្នុងពន្លឺ គឺទាក់ទងនឹងការពីរ។ ទីមួយ គឺការស្ដាប់បង្គាប់ដល់ព្រះ។ ការមិនស្ដាប់បង្គាប់ ជាសេចក្តី ងងឹត។ ពេលណាយើងដើរចេញពីការស្ដាប់បង្គាប់ នោះឈ្មោះថាយើងដើរចេញពីពន្លឺ ហើយចូលទៅ ក្នុងសេចក្ដីងងឹត។ ពេលណាយើងល្មើសនឹងក្រឹត្យវិន័យរបស់ព្រះ នោះឈ្មោះថាយើងលែងស្ថិតនៅក្នុងពន្លឺ ទៀតហើយ។ ប៉ុន្តែ ចំណុចទីពីរនៃការដើរនៅក្នុងពន្លឺ គឺយើងត្រូវបើកចំហ ហើយស្មោះត្រង់ទាំងស្រុង ចំពោះគ្នាទៅវិញទៅមក។ គ្មានអាថ៌កំបាំង គ្មានការលាក់លៀម្ទុក គ្មានការរិះគន់ ឬគំនិតអាក្រក់នៅក្នុង ចិត្ត គឺបើកចំហ ហើយស្មោះត្រង់នឹងគ្នាទាំងស្រុង។ មានម្នាក់និយាយថា ការដើរក្នុងពន្លឺ មានន័យដូច្នេះ ថា៖ រើដំបូលចេញ ទម្លាក់ជញ្ជាំងចុះ។ មែន ក្នុងចំណោមយើង ប្រហែលជាមានអ្នកខ្លះ មិនជាបញ្ហាទេ អំពីការរើដំបូលចេញ ហើយបើកឲ្យព្រះទតមើលខាងក្នុង ប៉ុន្តែឯការទម្លាក់ជញ្ជាំងចុះ ហើយបើកឲ្យអ្នក ជឿដូចគ្នាមើលឃើញខាងក្នុង នោះយើងក៏គូសបន្ទាត់។ ក៏ប៉ុន្ដែ បើយើងគូសបន្ទាត់នៅចំណុចនេះ នោះ យើងមិនស្ថិតនៅក្នុងខយណូនា ទេ។ ខយណូនា អាចកើតឡើងបាន តែនៅពេលដែលយើងដើរក្នុងពន្លឺតែ ប៉ុណ្ណោះ។

សូមមើលកំណត់ត្រាអំពីក្រុមជំនុំដើមដំបូងនៅក្នុងកិច្ចការ ជំពូក៤។ ខ្ញុំចង់ឲ្យលោកអ្នកមើលឃើញ ចំណុចភ្ជាប់ នៅខ៣២។

៣២ ...គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ខ្លួននោះទេ គឺគេយកអ្វីៗដែលខ្លួនមានមក ដាក់ជាសម្បត្តិរួម។ (RKOV)

«អ្វីៗដែលខ្លួនមានជាសម្បត្តិរួម» តើជាអ្វី? នោះគឺ ខយណូនា។ ពាក្យខយណូនា ចេញមកពី ភាសាក្រិក ដែលមានន័យថា «រួម»។ តើលទ្ធផលនោះអ្វី? សូមមើល ខ៣៤

៣៤ នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីឡើយ...

លោកអ្នកឃើញទេ ព្រះពររបស់ព្រះ ធ្លាក់មកលើប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលដែលយើង រាល់គ្នាស្ថិតនៅក្នុងខយណូនា។ បន្ទាប់មក យើងមានអ្វីៗដែលយើងត្រូវការ ហើយលើសទៅទៀតផង។ ប៉ុន្តែ បើមិនស្ថិតនៅក្នុងខយណូនា នោះក៏មិនស្ថិតនៅក្នុងពន្លឺដែរ។ មិននៅក្នុងពន្លឺ នោះឈ្មោះថា លែង មានការសម្អាតដោយលោហិតរបស់ព្រះយេស៊ូទៀតហើយ។ នេះហើយជាឱសានវាទមួយរបស់ព្រះ។ ព្រះ ទ្រង់អញ្ជើញយើងឲ្យចូលមកក្នុងខយណូនា ប៉ុន្តែព្រះអង្គដាក់លក្ខខណ្ឌ។

ឥឡូវនេះ យើងចូលដល់ចុងបញ្ចប់ហើយ ហើយខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅថ្ងៃវគ្គក្រោយ ហើយ វគ្គក្រោយ ខ្ញុំនឹងនិយាយអំពីអាហារកិច្ចសញ្ញា ដែលជានិនិត្តសញ្ញារបស់ខយណូនា។ សូមព្រះជាម្ចាស់ ប្រទានរ។