យូស្វេជាគំរូរបស់យើង

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 10
ជោគជ័យក្នុងគោលបំណងរបស់ព្រះមិនមែនអាស្រ័យតែលើបំណងប្រាថ្នាប៉ុណ្ណោះទេ។ ព្រះបន្ទូលរបស់ព្រះត្រូវតែសូនរូបចិត្ត សម្តី និងសកម្មភាពប្រចាំថ្ងៃរបស់យើង។ ការប្រកាសជំនឿ ជំនឿ និងការស្តាប់បង្គាប់ គឺជាវិថីឆ្ពោះទៅរកការរស់នៅក្នុងសេចក្តីសន្យារបស់ព្រះអង្គ។
Transcript
វិសេសណាស់ដែលខ្ញុំបានជួបលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃនេះ ដើម្បីចែកចាយអំពីសេចក្តីពិត ដែលជីវិត បានបង្រៀនខ្ញុំ ជាសេចក្តីពិតបានធ្វើឲ្យមានការខុសប្លែក រវាងជោគជ័យ និងបរាជ័យ នៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចកើតឡើងដូចគ្នាសម្រាប់ជីវិតលោកអ្នក ។ គោលសំខាន់នៃការចែកចាយរបស់ខ្ញុំនៅសប្តាហ៍នេះ ខ្ញុំ បានជ្រើសរើសយកមេរៀនដែលប្លែក និងគួរឲ្យសប្បាយរីករាយ គឺ "ការដើរកាត់ទឹកដីនៃសេចក្ដីសន្យារបស់ ព្រះ” ។
ប៉ុន្តែ ដំបូង ខ្ញុំសូម “អរគុណ” ចំពោះលោកអ្នកដែលបានសរសេរផ្ញើមកខ្ញុំ ។ នៅចុងបញ្ចប់ការចែកចាយ នេះ ខ្ញុំនឹងផ្តល់ជូនអាសយដ្ឋាន ដើម្បីឲ្យលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ សូមកុំស្ទាក់ស្ទើរក្នុងការចែកចាយ ប្រាប់យើងខ្ញុំ អំពីសេចក្តីត្រូវការ បញ្ហាផ្ទាល់ខ្លួន និងសំណូមអធិស្ឋានរបស់លោកអ្នកឡើយ ។
ដើម្បីប្រកាសយកមរតករបស់យើង ខ្ញុំសូមបញ្ជាក់ជូនអំពីសេចក្តីពិតដែលជាប់ទាក់ទងដ៏សំខាន់ពីរ: មួយ ការផ្គត់ផ្គង់របស់ព្រះសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ គឺស្ថិតនៅក្នុងសេចក្តីសន្យារបស់ព្រះអង្គ ។ បទគម្ពីរ គន្លឹះសម្រាប់ការនេះ គឺ ២ពេត្រុស ១:៣–៤
៣ ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិ ដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អ របស់ព្រះអង្គ ៤ ដោយសារសេចក្តីទាំងនេះ ព្រះអង្គបានប្រទានសេចក្តីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បី ឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្តីនោះឯង ទាំងបានរួចផុតពីសេចក្តី ពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្ដីប៉ងប្រាថ្នា។ (RKOV)
នៅក្នុងខនេះ យើងត្រូវកត់សម្គាល់ការពីរដែលបានបញ្ជាក់អំពីកាលវេលា គឺជាព្រឹត្តិការណ៍ដែលបាន កើតឡើងរួចហើយ ។ នៅក្នុងខ៣ ព្រះចេស្តារបស់ព្រះ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ដែលយើងត្រូវការ សម្រាប់ជីវិត និងការគោរពប្រតិបត្តិដល់ព្រះ ។ មិនមែនព្រះទ្រង់នឹងប្រទានដល់យើងនោះទេ ប៉ុន្តែគឺ ទ្រង់ បានប្រទានមករួចស្រេចហើយ ។ រួចហើយ នៅខ៤ បានពន្យល់សេចក្ដីនោះថា "ព្រះ" ព្រះទ្រង់បានប្រទាន សេចក្តីសន្យាដ៏វិសេស និងធំបំផុតដល់យើង...." ។ ដូច្នេះ យើងឃើញហើយថា ព្រះទ្រង់បានប្រទានដល់យើងនូវ អ្វីៗដែលយើងនឹងត្រូវការជានិច្ចរួចហើយ គឺព្រះអង្គបានប្រទានសេចក្តីនោះ នៅក្នុងទម្រង់នៃសេចក្តីសន្យារបស់ ព្រះអង្គ ។
ខ្ញុំសូមសរុបសេចក្តីនេះថា៖ “ការផ្គត់ផ្គង់របស់ព្រះ គឺស្ថិតនៅក្នុងសេចក្តីសន្យារបស់ព្រះអង្គ”។ ខ្ញុំសូម បញ្ជាក់ឡើងវិញម្តងទៀត ដ្បិតមានសារៈសំខាន់ណាស់ ។ ការផ្គត់ផ្គង់របស់ព្រះសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ គឺស្ថិតនៅក្នុងសេចក្តីសន្យារបស់ព្រះអង្គ” ។
ចំណុចទីពីរ ដែលអមជាមួយនឹងចំណុចទីមួយដែរគឺថា សេចក្តីសន្យារបស់ព្រះ គឺជាមរតករបស់យើង ។ មានការប្រៀបធៀបដ៏ល្អ រវាងសញ្ញាចាស់ និងសញ្ញាថ្មី។ នៅក្នុងសញ្ញាចាស់ ក្រោមការដឹកនាំរបស់ម្នាក់ ឈ្មោះយ៉ូស្វេ ព្រះបាននាំប្រជារាស្ត្រព្រះអង្គ ចូលទៅក្នុងទឹកដីដែលទ្រង់បានសន្យា ។ នៅក្នុងសញ្ញាថ្មី ក្រោមការ ដឹកនាំរបស់ព្រះអង្គមួយ នាមព្រះយេស៊ូ ដែលមានឈ្មោះដូចគ្នានៅក្នុងភាសាហេព្រើរ គឺព្រះទ្រង់នាំប្រជារាស្ត្រ របស់ព្រះអង្គ ចូលក្នុងទឹកដីនៃសេចក្តីសន្យា ។ ដូច្នេះ សេចក្តីសន្យាជាមរតករបស់យើង ។ នៅក្នុងមេរៀនរបស់ យើងក្នុងសប្តាហ៍នេះ យើងនឹងដើរកាត់ទឹកដីសន្យា ពិនិត្យមើលមរតករបស់យើង ហើយមើលឲ្យឃើញពីរបៀប ដែលយើងអាចកាន់កាប់មរតករបស់យើង ។
នៅក្នុងមេរៀនសប្តាហ៍នេះ យើងនឹងនិយាយជាពិសេសអំពីសេចក្តីត្រូវការផ្សេងៗ ឬបញ្ហាដែលកើតមាន ជាទូទៅនៅក្នុងជីវិតរបស់យើង ហើយខ្ញុំនឹងបង្ហាញជូនលោកអ្នក តាមវិធីសាមញ្ញ អំពីរបៀបដែលយើងអាច បំពេញសេចក្តីត្រូវការរបស់យើង ហើយដោះស្រាយបញ្ហារបស់យើង ដោយការកំណត់ទីតាំង និងការប្រកាស យកសេចក្តីសន្យាដ៏វិសេសរបស់ព្រះ ដែលសមស្របទៅនឹងស្ថានភាពដោយឡែកៗនីមួយៗ ។ ប៉ុន្តែ ជាបឋម នៅក្នុងសេចក្តីផ្តើមនៃការចែកចាយរបស់ខ្ញុំថ្ងៃនេះ ក្នុងន័យម៉្យាង ខ្ញុំនឹងពិចារណាអំពីសេចក្តីសន្យា ដែលជាគន្លឹះ ដើម្បីប្រកាសយកអស់ទាំងសេចក្តីសន្យា ។ នេះគឺជាសេចក្តីសន្យាដែលព្រះអម្ចាស់ បានប្រទានដល់លោកយ៉ូស្វេ នៅពេលដែលព្រះអង្គបានប្រគល់បេសកកម្មឲ្យគាត់ដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ ចូលទៅក្នុងទឹកដីដែលគេ ត្រូវទទួលយកជាមរតក ។ ព្រឹត្តិការណ៍នេះ មានចែងនៅក្នុងគម្ពីរយ៉ូស្វេ ១:៨ ។ នេះជាអ្វីដែលព្រះអម្ចាស់បាន មានបន្ទូលទៅកាន់លោកយ៉ូស្វេ
៨ មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យ អ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្តីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រើន ហើយអ្នកនឹងមានជោគជ័យ។ (RKOV)
ជាដំបូង សូមមើលទៅព្រះបន្ទូលសន្យា ។ ខ្ញុំគិតថា គ្មានសេចក្តីសន្យាណា ដែលផ្តល់នូវការធានាពេញ លេញ អំពីការសម្រេចជោគជ័យ ជាងសេចក្ដីសន្យាដែលព្រះបានប្រទានដល់លោកយ៉ូស្វេនេះឡើយ គឺ “ដ្បិត យ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រើន ហើយអ្នកនឹងមានជោគជ័យ។” ។ មានការពីរដែលភ្ជាប់ជាមួយគ្នា គឺចម្រើន និងមានជោគជ័យ ។ ឥឡូវនេះ ប្រហែលជាលោកអ្នកអាចនិយាយថា៖ “ត្រូវហើយ នោះគឺ សម្រាប់យ៉ូស្វេ តែខ្ញុំមិនមែនយ៉ូស្វេឯណា ។ មែន ត្រូវហើយ ប៉ុន្តែសូមចាំថា ព្រះទ្រង់មិនរើសមុខអ្នកណាឡើយ ពោលគឺ ព្រះអង្គមិនមែនស្រឡាញ់មួយ ហើយស្អប់មួយនោះទេ ។ ប្រសិនបើលោកអ្នកបំពេញលក្ខខណ្ឌដែលព្រះ អង្គបានដាក់នៅក្នុងជីវិតរបស់លោកអ្នកបាន នោះព្រះនឹងធ្វើសម្រាប់លោកអ្នក ដូចគ្នានឹងអ្វីដែលព្រះអង្គធ្វើ សម្រាប់លោកយ៉ូស្វេ ឬដូចគ្នានឹងអ្នកបម្រើធំៗដទៃទៀតរបស់ព្រះអង្គដែរ ។ រឿងនេះ មិនមែនជាបុគ្គលិក លក្ខណៈទេ ដែលធ្វើឲ្យព្រះទ្រង់ចាប់អារម្មណ៍ តែជាការស្ដាប់បង្គាប់តាមលក្ខខណ្ឌរបស់ព្រះអង្គវិញទេតើ ។ ដូច្នេះ សេចក្តីសន្យានោះគឺ “អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រើន ហើយអ្នកនឹងមានជោគជ័យ។”
ជាច្រើនឆ្នាំមកនេះ ខ្ញុំបានរកឃើញថា គ្មានអ្នកណាម្នាក់ពិតជាចង់បរាជ័យនោះទេ ។ មនុស្សគ្រប់រូបកើត មក មានចំណង់ប្រាថ្នាដ៏ជ្រាលជ្រៅ ហើយចង់មានជោគជ័យ។ ដូច្នេះ មនុស្សដែលបរាជ័យ មិនមែនបរាជ័យ ដោយព្រោះតែពួកគេចង់បរាជ័យនោះទេ គឺបរាជ័យដោយព្រោះតែពួកគេមិនដឹងថាធ្វើដូចម្ដេច ដើម្បីឲ្យបាន ជោគជ័យ ។ ប៉ុន្តែខគម្ពីរដែលយើងបានមើលនេះ ប្រាប់យើងថាធ្វើដូចម្ដេច ដើម្បីឲ្យមានជោគជ័យ ។ នោះជា ផ្លូវរបស់ព្រះ ដែលធានាអំពីជោគជ័យ ។
ឥឡូវនេះ សូមយើងមើលទៅឯលក្ខខណ្ឌ ។ មានឃ្លាសំខាន់ៗខ្លះដូចជា "មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេច បាត់ពីមាត់អ្នកឡើយ” ។ សូមកត់សម្គាល់ពាក្យ «មាត់» ។ បន្ទាប់មក “ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់” ។ ពាក្យ សញ្ជឹងគិត សំដៅលើចិត្ត និងគំនិត សំដៅលើសភាពនៅខាងក្នុង ។ បន្ទាប់មកទៀត "ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹង ប្រព្រឹត្តតាម អស់ទាំងសេចក្តីដែលបានចែងទុកក្នុងគម្ពីរនេះ។ ពាក្យសំខាន់ៗគឺ «មាត់» «សញ្ជឹងគិត» និង «ប្រព្រឹត្តតាម»។ អាចនិយាយបានម៉្យាងទៀតថា ខ្ញុំនឹងប្តូរលំដាប់ពាក្យបន្តិច តើលោក អ្នកត្រូវធ្វើដូចម្ដេច? លោកអ្នកត្រូវគិត អំពីក្រឹត្យវិន័យរបស់ព្រះ និយាយអំពីក្រឹត្យវិន័យរបស់ព្រះ ហើយ ប្រព្រឹត្តតាម ក្រឹត្យវិន័យរបស់ព្រះ ។ សញ្ជឹងគិតត្រូវ និយាយត្រូវ ហើយប្រព្រឹត្តត្រូវ ។ ភាពត្រឹមត្រូវ ត្រូវបាន កំណត់ដោយអំពើដែលស្របជាមួយនឹងក្រឹត្យវិន័យរបស់ព្រះ ។
ឥឡូវនេះ លោកយ៉ូស្វេមានតែកណ្ឌគម្ពីរប្រាំដំបូងនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែល៥កណ្ឌនេះត្រូវបានគេហៅ បា បញ្ចៈកណ្ឌ ឬគម្ពីរលោកម៉ូសេ តែឯយើងរាល់គ្នាវិញ យើងមានការបើកសម្ដែងពេញលេញច្រើនពីព្រះ គឺ យើងមានព្រះគម្ពីរទាំងមុល ចំនួន៦៦កណ្ឌ ។ បើគម្ពីរទាំងប្រាំរបស់លោកម៉ូសេ មានឥទ្ធិពលដល់ម្ល៉េះ សម្រាប់ លោកយ៉ូស្វេប៉ុណ្ណឹងទៅហើយ ចុះទម្រាំការបើកសម្ដែងចេញពីព្រះគម្ពីរទាំងមូល ចំនួន៦៦កណ្ឌ នោះតើនឹងកាន់ តែមានសង្ឃឹមយ៉ាងណាទៅទៀតសម្រាប់យើង? ការបើកសម្ដែងដែលយើងមាន គឺវិសេសជាង ប៉ុន្តែគោល ការណ៍ដែលយើងត្រូវប្រព្រឹត្តតាម គឺដូចគ្នា ។ យើងត្រូវតែពិចារណាក្រឹត្យវិន័យរបស់ព្រះ និយាយអំពីក្រឹត្យ វិន័យរបស់ព្រះ ហើយត្រូវប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះ ។
ឥឡូវនេះ យើងមើលទៅអត្ថបទគម្ពីរនៅក្នុងសញ្ញាថ្មី ដែលបញ្ជាក់អំពីលក្ខខណ្ឌសម្រាប់សេចក្ដីសង្គ្រោះ ។ អត្ថបទគម្ពីរនេះ នៅក្នុងគម្ពីររ៉ូម ១០:៨–១០ ។ លោកប៉ុលថ្លែងអំពីព្រះបន្ទូលរបស់ព្រះដូច្នេះថា:
ប៉ុន្តែ តើបទគម្ពីរចែងដូចម្ដេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរអ្នក នៅក្នុងមាត់អ្នក ហើយនៅក្នុង ចិត្តអ្នកផង» (នោះគឺ ព្រះបន្ទូលនៃជំនឿ ដែលយើងប្រកាស)។ ៩ ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យ ព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ ១០ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់។ (RKOV)
មានសំណៅបកប្រែតាមន័យពាក្យត្រង់មួយដាក់ថា "មនុស្សដែលជឿនៅក្នុងចិត្ត នោះបានសុចរិត ហើយ មាត់ប្រកាសចេញ នោះបានសង្គ្រោះ” ។ សូមសម្គាល់ថា ទាំងអស់នោះ រួមគ្នា គឺទាំងចិត្ត ទាំងមាត់រួមជាមួយ គ្នា ។ យើងនឹងងាកទៅមើលអត្ថបទគម្ពីរនេះបន្តិច ដើម្បីសិក្សាតាមលំដាប់ដែលលោកប៉ុលបានបង្ហាញជូន ។
ជាដំបូង យើងត្រូវពន្យល់អំពីពាក្យសំខាន់ពីរដែលយើងបានប្រើ ។ ពាក្យ “ប្រកាសប្រាប់” មានអត្ថន័យ មួយដ៏ពិសេសនៅក្នុងព្រះគម្ពីរ ។ ន័យត្រង់របស់ពាក្យនេះ គឺ "និយាយឲ្យដូច" ។ ដូច្នេះ នៅពេលដែលយើង ប្រកាសប្រាប់ ឬថ្លែងប្រាប់ គឺយើងនិយាយចេញពីមាត់ នូវពាក្យដដែល ដូចដែលព្រះទ្រង់មានបន្ទូល នៅក្នុង ព្រះបន្ទូលព្រះអង្គ មិនថាការថ្លែងប្រាប់នោះជាអ្វីទេ អាចពីអំពើបាប ពីសេចក្តីសង្គ្រោះ ពីការប្រោសឲ្យជា ពី ការអធិស្ឋាន ។ ការថ្លែងប្រាប់ គឺធ្វើឲ្យពាក្យដែលចេញពីមាត់របស់យើង ស្របជាមួយនឹងព្រះបន្ទូលរបស់ព្រះ ។
ឥឡូវនេះ ពាក្យ “សេចក្តីសង្គ្រោះ” ជាពាក្យសរុបរួមទាំងអស់ គ្រប់ទាំងគុណប្រយោជន៍ដែលយើងបាន ទទួលតាមរយៈការសុគតរបស់ព្រះយេស៊ូគ្រីស្ទនៅលើឈើឆ្កាង ។ សេចក្តីសង្គ្រោះ រាប់បញ្ចូលទាំងគុណ ប្រយោជន៍ខាងវិញ្ញាណ គុណប្រយោជន៍ខាងសាច់ឈាម គុណប្រយោជន៍ខាងសម្ភារៈ គុណប្រយោជន៍នៅក្នុង ជីវិតនេះ និងនៅក្នុងជីវិតលោកខាងមុខ ទាំងនៅក្នុងពេលនេះ និងនៅពេលរហូតអស់កល្បតទៅ ។ ដើម្បីឲ្យចាំក្នុងគំនិត ឥឡូវនេះ សូមយើងមើលអ្វីដែលលោកប៉ូលមានប្រសាសន៍នៅក្នុងអត្ថបទគម្ពីរនេះ អំពីទំនាក់ទំនងរវាងមាត់ និងចិត្ត ។ លោកប្រើពាក្យទាំងពីរនេះបីដង គឺក្នុងមួយខ ម្តង ។ នៅក្នុងខ៨ លោកថ្លែងថា៖ “ព្រះបន្ទូលនៅក្បែរអ្នក នៅក្នុងមាត់អ្នក ហើយនៅក្នុងចិត្តអ្នកផង "។ សូមសម្គាល់ថា មុនគេ គឺមាត់ បន្ទាប់មក គឺ ចិត្ត ។ នៅក្នុងខ៩ លោកថ្លែងថា៖ “ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះ បានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។” សូមសម្គាល់ម្តងទៀត មាត់មុន ហើយចិត្តតាមក្រោយ ។ តែនៅក្នុងខ១០ លោកប្រើពាក្យទាំងពីរនេះដដែលជាលើកទីបី តែលោកបញ្ច្រាស លំដាប់នោះវិញថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់» ។ នៅ កន្លែងនេះ ចិត្តមុន មាត់តាមក្រោយ ។
ឥឡូវនេះ ខ្ញុំជឿថា មានហេតុផលពិសេសមួយសម្រាប់ការនេះ ។ ជាច្រើនលើក របៀបដែលមានចិត្តជឿ សេចក្តីពិតរបស់ព្រះដោយបទពិសោធន៍ គឺធ្វើការប្រកាសឲ្យត្រូវ ។ ទោះជាពេលដែលលោកអ្នកមិនមាន អារម្មណ៍ប្រាកដក្នុងចិត្តថា លោកអ្នកជឿសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះនៅចំណុចនោះ មិនមានអារម្មណ៍ ប្រាកដក្នុងចិត្តថា លោកអ្នកជឿថាជាព្រះបន្ទូលរបស់ព្រះ មិនមានអារម្មណ៍ប្រាកដក្នុងចិត្តថា លោកអ្នកជឿថា ចំណុចនោះជាសេចក្តីពិត តាំងពីដើមដល់ចប់ ក៏ដោយ តែដោយព្រោះព្រះទ្រង់មានបន្ទូលសេចក្តីនោះ លោកអ្នកក៏ព្រមប្រកាសពីសេចក្តីនោះចេញមក ។ ក្នុងន័យម៉្យាង លោកអ្នកបន្ទាបខ្លួន ហើយទម្លាក់គំនិតខាង សាច់ឈាមរបស់លោកអ្នកផ្ទាល់ចុះ នៅចំពោះសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះ ។ ដូច្នេះ ដោយព្រោះព្រះទ្រង់ មានបន្ទូល លោកអ្នកក៏និយាយសេចក្តីនោះចេញពីមាត់ ហើយចេញពីមាត់របស់លោកអ្នក សេចក្តីនោះក៏ចូល ទៅក្នុងចិត្ត ។ លោកអ្នកនិយាយសេចក្តីនោះចេញពីមាត់ពីរដង ហើយនៅពេលនោះ សេចក្តីនោះក៏ដាំជាប់នៅ ក្នុងចិត្តរបស់លោកអ្នក ។ បន្ទាប់មក សេចក្តីនោះក៏ត្រឡប់ជាធម្មតាសម្រាប់លោកអ្នកក្នុងការនិយាយសេចក្តី នោះចេញមក ព្រោះសេចក្តីនោះមាននៅក្នុងចិត្តរបស់លោកអ្នក ដូច្នេះ សេចក្តីនោះក៏ចេញពីចិត្ត មកកាន់មាត់ របស់លោកអ្នកវិញម្តង ។ និយាយបានម្យ៉ាងទៀតថា នេះជារបៀបដែលលោកអ្នកសង់ខ្លួនឯងនៅក្នុងសេចក្តីពិត នៃព្រះបន្ទូលរបស់ព្រះ ។ លោកអ្នកថ្លែងប្រាប់ខ្លួនឯង ឲ្យចូលទៅក្នុងសេចក្តីសង្គ្រោះរបស់ព្រះ ដំបូងចេញពីមាត់ គឺចេញពីមាត់ចូលទៅក្នុងចិត្ត បន្ទាប់មក ចេញពីក្នុងចិត្ត មកកាន់មាត់វិញ ។ ការថ្លែងប្រាប់ នាំឲ្យបានសេចក្ដី សង្គ្រោះ ។ ដូច្នេះ ក្រោយពីសេចក្តីពិតដែលដាំជាប់នៅក្នុងមាត់ និងនៅក្នុងចិត្តរបស់អ្នករាល់គ្នាហើយ នោះ លោកអ្នកក៏ប្រព្រឹត្តតាមសេចក្តីពិតនោះ ។ គម្ពីរយ៉ាកុប ២:១៧ និងខ២៦ ចែងដូច្នេះថា:
១៧ រីឯជំនឿវិញក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះឈ្មោះថាស្លាប់ហើយ។ (RKOV)
២៦ ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការ ប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ។ (RKOV)
និយាយបានម្យ៉ាងទៀតថា ដែលគ្រាន់តែជឿ ហើយគ្រាន់តែនិយាយសេចក្តីនោះចេញមក នោះមិនគ្រប់ គ្រាន់ទេ គឺលោកអ្នកត្រូវការប្រព្រឹត្តតាមសេចក្តីពិតនោះផងដែរ ។ ដូច្នេះ យើងត្រឡប់មកកាន់គោលការណ៍ដដែលនោះវិញ ជាគោលការណ៍ដែលបានតាំងឡើងសម្រាប់លោកយ៉ូស្វេ គឺសញ្ជឹងគិត ព្រះបន្ទូលរបស់ ព្រះ និយាយព្រះបន្ទូលរបស់ព្រះ ប្រព្រឹត្តតាម ព្រះបន្ទូលរបស់ព្រះ ។ ហើយលទ្ធផលដែលមានការធានានោះគឺ៖ ជោគជ័យ ។
ឥឡូវនេះ ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះដល់ទីបញ្ចប់ហើយ ហើយខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ ។ វគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីគោលរឿងដែលមានសារសំខាន់បំផុតសម្រាប់យើងរាល់គ្នា គឺ “របៀបទទួលការអត់ទោសរបស់ព្រះ”។ ខ្ញុំនឹងពន្យល់អំពីរបៀបដែលយើងអាចដឹងបាន អំពីការធានាអះអាងថា លោកអ្នកបានទទួលការអត់ទោសរួចពីអំពើបាបយ៉ាងពិតប្រាកដ ។
Code: RP-R024-101-KHM










