ចូរឲ្យគំនិតរបស់លោកអ្នកបានកើតជាថ្មី

ដេរេក ព្រីនស៍
Published: 1979
Last Updated: நவம்பர் 2026
Read Time: 9
ចិត្តគំនិតដែលបានផ្លាស់ប្រែថ្មី ផ្ដោតសំខាន់លើគោលបំណងរបស់ព្រះជាជាងប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះគម្ពីររ៉ូម ជំពូកទី ១២ បានបង្ហាញពី គំនិតដែលបានផ្លាស់ប្រែជាថ្មី បង្ហាញពីភាពបន្ទាបខ្លួន ភាពប្រាកដនិយម និងត្រូវបានដឹកនាំដោយកម្រិតនៃជំនឿដែលព្រះជាម្ចាស់បានប្រទានឲ្យ។
Transcript
ជាព្រះពរណាស់ដែលយើងបានជួបគ្នាជាថ្មីម្តងទៀតនៅថ្ងៃនេះ ហើយថ្ងៃនេះ ខ្ញុំនឹងចែកបាយជាមួយ លោកអ្នកបចេញពីសេចក្តីពិត ដែលជីវិតបានបង្រៀនខ្ញុំ។ សេចក្តីពិតដែលបានធ្វើឲ្យមានភាពខុសគ្ហា រវាង់ជ័យ ជម្មះ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចកើតឡើងដូចគ្នានៅក្នុងជីវិតរបស់លោកអ្នកដែរ។ ជាដំបូង ខ្ញុំ សូមអរគុណលោកអ្នកដែលបានសរសេរមកខ្ញុំ។ មុននឹងបញ្ចប់ការចែកចាយនេះ យើងនឹងជម្រាបជូនលោកអ្នក អំពីអាស័យដ្ឋានទំនាក់ទំនង ដែលលោកអ្នកអាចសរសេរមកយើងខ្ញុំ។ សូមកុំស្ទាក់ស្ទើរនឹងចែកចាយប្រាប់យើងខ្ញុំ អំពីសេចក្តីត្រូវំការ អំពីបញ្ហា និងអំពីសំណូមអធិស្ឋានរបស់លោកអ្នក។
សប្តាហ៍នេះ ខ្ញុំកំពុងចែកចាយជាមួយលោកអ្នកអំពីគោលដ៏សំខាន់មួយសម្រាប់យើងគ្រប់គ្ហា គឺ៖ «របៀបរកឲ្យឃើញផែនការរបស់ព្រះ សម្រាប់ជីវិតលោកអ្នក»។
ក្នុងការចែកចាយពីរវគ្គខាងជើម ខ្ញុំបានពន្យល់អំពីដំណាក់កាលពីរនៃជំហានដំបូង។ ជំហានទី១គឺ: អនុញ្ញាតឲ្យព្រះ បង្កើតយើងជាថ្មីនៅក្នុងអង្គព្រះគ្រីស្ទ។ ជំហានទីពីរ: ថ្វាយរូបកាយរបស់យើងដល់ព្រះ ទុកជា យញ្ញបូជារស់។ នៅពេលដែលយើងឈានពីរជំហាននេះហើយ ព្រះទ្រង់ចាប់ផ្តើមកែគំនិតរបស់យើងជាថ្មី គឺបំ ផ្លាស់បំប្រែរបៀបដែលយើងគិត។ បន្ទាប់មក ព្រះអង្គបើកបង្ហាញមកកាន់គំនិតដែលបានកែជាថ្មីរបស់យើង ) យើងស្គាល់ព្រះ ហទ័យរបស់ព្រះអង្គ តាមដំណាក់កាលបីជាបន្តបន្ទាប់:ទីមួយ ល្អ ,ទីពីរ ស្រួលទទួល និងទី៣ គ្រប់លក្ខណ៍។ និយាយបានម៉្យាងទៀតថា យើងកាន់តែស្តាល់ការបើកសម្ដែងអំពីព្រះហទ័យរបស់ព្រះ ជីវិត យើងគឺកាន់តែប្រសើរឡើង។
ថ្ងៃនេះ ខ្ញុំនឹងពន្យល់ប្រាប់លោកអ្នកឲ្យកាន់តែពេញលេញថែមទៀត អំពីលក្ខណៈ នៃតំនិតដែលបានកែ ជាថ្មី។ វគ្គមុន យើងបានមើលទៅអ្វីដែលលោកប៉ូលបានថ្លែងក្នុងគម្ពីររ៉ូម ១២:១,២ ហើយនៅខ ២ លោក មានប្រសាសន៍អំពីការកែជាថ្មីនៅក្នុងគំនិតរបស់យើង។ ឥឡូវនេះខ្ញុំ នឹងអានខបន្ទាបំ គីរ៉ូម ១២:៣ ដើម្បី ពន្យល់ពីអ្វីដែលកើតឡើង នៅពេលដែលគំនិតរបស់យើងបានកែជាថ្មី:
ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា ដោយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំថា ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្ដីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗ កុំឲ្យមានគំនិតខ្ពស់លើសជាងគំនិតដែលគួរគប្បីឲ្យគិតនោះឡើយ។
នៅថ្ងៃនេះ ខ្ញុំបង់បង្ហាញលោកអ្នកអំពីសញ្ញាសម្ភាលំបួននៃគំនិតដែលបានកែជាថ្មី ហើយពេលដែលខ្ញុំ ពន្យល់អំពីសញ្ជាសម្ពាល់ទាំងនេះ លោកអ្នកនឹងរកឃើញឋា ការនេះពិតជាជួយឲ្យលោកអ្នកចេះពិនិត្យមើល គំនិតផ្ទាល់របស់លោកអ្នក ដោយញ្ជាយាមពិនិត្យមើលតំនិតរបស់លោកអ្នក ជាតើបានកែជាថ្មីកម្រិតណា ហើយ ជា តើនៅមានផែកណាខះដែលនៅតែត្រូវការការកែជាថ្មី។
ជាដំបូង គំនិតដែលបានកែជាថ្មី គឺមិនមែនខ្លួនឯងជាសំខាន់ តែគឺជាព្រះ រិញដែលសំខាន់។ គំនិតដែល បានកែជាថ្មី លែងជម្រុញដោយកិរិយាសព្ទទាំងបីនោះ ទៀតហើយ គឺ«ខ្ញុំចង់បាន ខ្ញុំគិត ខ្ញុំមានអារម្មណ៍»។ ផ្ទុយទៅវិញ គំនិតនោះត្រូវបានជម្រុញដោយគុណតម្លែរបស់ព្រះ គោលប៉ណងរបស់ព្រះ គោលជៅរបស់ព្រះ។ ហើយឥឡូវនេះ ការទាំងនេះត្រឡប់ជាកាន់តែសំខាន់សម្រាប់យើង ជាង់ខ្លួនយើងផ្ទាល់។ ខ្ញុំសូមលើកឧទាហរណ៍ ជូនខ្លះ អំពីអ្វីដែលខ្ញុំចង់និយាយ។ នៅក្នុង ១កូរិនថូស ១០:៣១ លោកប៉ូលថ្លែងថា:
ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះ។
សូមកត់សម្ពាល់មើលឃ្លាចុងក្រោយ «ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះ» នេះហើយជាការជ ម្រុញនៃគំនិតដែលបានកែជាថ្មី។ សេចក្តីប៉ងប្រាជ្នា និងគោលបំណងនៃគំនិតដែលបានកែជាឬ្មី គឺធ្វើអ្វីៗដែល ថ្វាយតិរីល្អដល់ព្រះ ពោលគីធ្វើអ្វីដែលលើកតម្កើងព្រះកិត្តិនាមរបស់ព្រះ។ គំនិតនោះមិនមែនសួរថា «តើការ នេះ ដើម្បីខ្ញុំ? តើខ្ញុំនឹងបានអ្វីចេញពីការនេះ?» តែសួរជា «តើព្រះនឹងទទួលសីរីល្អដោយសារពីការនេះឬទេ» ហើយបន្ទាប់មក ជាថ្មីម្តងទៀតនៅក្នុងម៉ាថាយ ៦:១០ ក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ ព្រះយេស៊ូវ បង្រៀនយើងឲ្យអធិស្ឋានដូច្មេះថា:
១០ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេច នៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ (RKOV)
នៅពេលយើងអធិស្ថ្ឋានដូច្នេះ នោះយើងលះចោលបំណង់ផ្ទាល់ខ្លួនរបស់យើងហើយ។ យើងប្រកាសជា ធរមានថា «ប្រសិនបើបំណងរបស់ខ្ញុំ ទាស់ប្រឆាំងនឹងបំណងរបស់ព្រះ នោះសូមឲ្យបំណងរបស់ព្រះបានសម្រេច ចុះ កុំតាមចិត្តរបស់ខ្ញុំឡើយ» នោះ ហើយជាសញ្ញាសម្ពាល់មួយនៃតំនិតដែលបានកែជាថ្មី។ ហើយបន្ទាប់មក គំនិតដែលបានកែជាថ្មុី រួមសហការដោយការសម្រេចចិត្តជាមួយនឹងគោលបំណងដ៏ខ្ពង់បំផុតរបស់ព្រះ សម្រាប់ ផែនដីនេះ។ តើជាអ្វី? «សូមរាជ្យរបស់ព្រះអង្គបានមកដល់។» គំនិតដែលបានកែជាថ្មី តែងនាំឆ្ពោះទៅរកការតាំងព្រះរាជ្យរបស់ព្រះនៅលើផែនដី។ គោលបំណង់ដ៏ខ្ពស់បំផុត គឺព្រះហឬទ័យរបស់ព្រះ និងព្រះរាជ្យរបស់ព្រះ។
សញ្ញាសម្គាល់ទីពីរនៃគំនិតដែលបានកែជាថ្មី គឺជាគំនិតដែលមិនលើកតម្កើងខ្លួន ឬស្វែងរកប្រយោជន៍ ជ្ទាល់ខ្លួន។ លោកប៉ុលមានប្រសាសន៍ក្នុងខដែលយើងបានលើកឡើង នៅក្នុងគម្ពីររ៉ូម ១២:៣ ថា មិនត្រូវគិតពី ខ្លួនឯង ឲ្យខ្ពស់ លើសជាងគំនិតដែលគួរគិតនោះឡើយ។ ខ្ញុំចង់ឲ្យលោកអ្នកមើលទៅពាក្យខ្លះដែលព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គ នៅក្នុងគម្ពីរម៉ាថាយ ២០:២៥-២៨៖
25 តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានព្រះបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ 26 ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ 27 ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ 28 ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។
នោះ ជាសញ្ញាសម្គាល់ដ៏ពិសេសមួយទៀតនៃគំនិតដែលបានកែជាថ្មី ពីមិនមែនស្វែងរកឱកាសដើម្បីត្រួត ត្រា តែដើម្បីបម្រើវិញ។ មិនមែនស្វែងរកឌិកាសដើម្បីទទួល តែរកឌិកាសដើម្បីឲ្យ ដើម្បីថ្វាយ។ គំនិតនេះគឺ ត្រាប់តាមគំរូរបស់ព្រះយេស៊ូវ ដែលទ្រង់មិនបានយាងមកឲ្យតេបម្រើ តែយាងមកបម្រើវិញ ទាំងឲ្យជីវិតរបស់ ព្រះអង្គទៀតជង។ សព្វថ្ងៃនេះ នៅក្នុងវប្បធម៌ទំនើបរបស់យើង គំនិតនៃភាពជាអ្នកបម្រើ មិនពេញនិយមទេ។ គ្រប់គ្នាសុទ្ធតែចង់ធ្វើជាចៅហ្វាយលើខ្លួនឯង។ គ្រប់គ្នាសុទ្ធតែចង់បានសិទ្ធិរបស់ខ្លួន។ គ្រប់គ្នាសុទ្ធតែចង់ កាច់ចង្កូតទៅតាមផ្លូវរបស់ខ្លួន ហើយស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែ នោះ មិនមែនជាតំនិតដែលបានកែជាថ្មីទេ។ គំនិតដែលបានកែជាថ្មី មិនដែលពោលថា «តើខ្ញុំអាចទទួលបានអ្វីទេ?» តែជា «តើខ្ញុំអាចឲ្យអ្វី បាន?» គំនិតនេះ មិនស្វែងរកការលើកតម្កើងខ្លួន តែជាការបន្ទាបខ្លួនវិញ។ លោក មូឌី ជាអ្នកជ្យាយជំណឹងល្អ ដ៏ល្បីល្បាញម្នាក់: អំពីខ្លួនគាត់។ គាត់និយាយថា «កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់គិតថា ព្រះមានអំណោយ របស់ព្រះអង្គរៀបទុកនៅលើថ្នើរ ហើយថា អំណោយដ៏ពិសេសបំផុត គីនៅលើថ្នើរខាងលើគេបង្អស់»។ គាត់ បន្ថែមថា «ប៉ុន្តែ ខ្ញុំបានយល់ហើយថា គំនិតនេះ ផ្ទួយទៅវិញ្ញទេ។ អំណោយដ៏ពិសេសបំផុត គឺនៅបាត ថ្នើរខាងក្រោមបង្អស់។ អ្នកមិនបាច់ឈោងឡើងទៅចាប់យកនោះ ទេ គឺដើម្បីចាប់យកអំណោយនោះបាន អ្នកត្រូវ រំកិលចុះមកវិញ»។
សញ្ញាសម្ពាល់ទីបី នៃគំនិតដែលបានកែជាថ្មី គឺជាគំនិតដែលនឹងធីង ហើយប្រាកដប្រជា។ លោកប៉ូល មានប្រសាសន៍ម្តងទៀតក្នុងគម្ពីររ៉ូម ១២:៣ យើងត្រូវគិត ក្នុងភាពជាមនុស្សដែលចេះពិចារណាដឹងខុសត្រូវ ហើយគម្ពីរបកប្រែមួយជ្សេងទៀត ប្រើពាក្យ «គំនិតនឹងធឺង»។ ខ្ញុំចូលចិត្តពាក្យ «គំនិតនឹងធឺង»។ គំនិត ដែលបានកែជាថ្មី គឺនឹងធឹង ហើយប្រាកដប្រជា។ វាជួយជៀសវាងភាពជ្រុលនិយមទាំងពីរផ្នែក។ ម្ខាងគឺការស្រមើស្រមៃ និងការគិតប្រាថ្នាដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយម្ខាងទៀតគឺការមើលងាយតម្លៃខ្លួនឯង និងការធ្លាក់ទឹកចិត្ត។
ក្នុងចំណោមយើងដែលមានកូនវ័យជំទង់ នឹងធ្លាប់មានកូននៅវ័យជំទង់ នឹងដឹងភ្លាមថា បញ្ហាមួយនៃគំនិត របស់យុវវ័យ គឺងាយនឹងមានគំនិតរវើរវាយ ស្រមើស្រមៃ ហើយប្រាជ្នាចង់បាននេះចង់បាននោះ។ ពិបាកសម្រាប់យុវវ័យ ក្នុងការនៅជាបំក្នុងភាពប្រាកដ ប្រឈមមុខនឹងការពិតដែលជាវត្តុបំណងនៃជីវិត សូម្បី តែការពិតដែលជាវត្តបំណងអំពីបុគ្គលផ្ទាល់ខ្លួនរបស់គេក៏ដោយ។ ឥឡូវនេះ យើងយល់ហើយថា សម្រាប់ មនុស្សវ័យជំទង់ ព្រះទ្រង់ប្រទានឲ្យយើងមានព្រះគុណដើម្បីអត់ធ្មុត់ជាមួយពួកគេ។ ប៉ុន្តែ យើងត្រូវដឹងថា នោះមិនមែនជាសញ្ញាសម្គាល់នៃភាពពេញវ័យឡើយ។ គំនិតដែលពេញរ័យ គឺមិនររើរវាយ មិនប៉ងប្រាថ្នាផ្តេស ផ្តាស ឥតហេតុផល សុបិន្តផ្សង និងស្រមើស្រមៃនោះឡើយ។
លក្ខណៈទូទៅមួយទៀតនៃគំនិតក្មេងជំទង់ គឺងាយនឹងបាក់ទឹកចិត្ត ហើយជាញឹកញាប់ ក្មេងជំទង់នោះ នឹងដកខ្លួនចេញពីគេ ឬបង្ខាំងខ្លួនមិនចង់ជួបគេឯង អង្គុយក្លុងបន្ទប់ម្នាកំឯង ហើយឲ្យតម្លៃខ្លួនឯងទាបទៅៗ ក្នុងនាមជាមនុស្ស។ ហើយជារឿយៗ វាក៏បណ្ដាលឱ្យមានអារម្មណ៍ប្រែប្រួលមិនទៀងទាត់ និងការធ្លាក់ទឹកចិត្តផងដែរ។ ជាថ្មីម្ដងទៀត ស្ថានភាពទាំងនេះមិនស្របតាមគំនិតដែលបានកែប្រែថ្មីឡើងវិញដោយព្រះបន្ទូលរបស់ព្រះឡើយ។
អស់រយៈពេលជាច្រើនឆ្លាំ ខ្ញុំបានជួបប្រទះ ជាមួយនឹងបញ្ហាធ្លាក់ទឹកចិត្ត ក្នុងជីវិតរបស់ខ្ញុំផ្ទាល់ ហើយទី បំផុត ក្នុងចំណោមការឯទៀតៗ ព្រះទ្រង់បានបង្ហាញខ្ញុំថា ខ្ញុំមានការទទួលខុសត្រូវលើតំនិតរបស់ខ្ញុំផ្ទាល់។ ខ្ញុំ មិនត្រូវបណ្តោយឲ្យមានគំនិតអវិជ្ជមានទេ។ ព្រោះ ខ្ញុំត្រូវតែអប់រំគំនិតផ្ទាល់របស់ខ្ញុំឡើងវិញ ហើយត្រូវតែផ្លាស់ប្រែនូវគំរូជាច្រើននៃការគិតរបស់ខ្ញុំ។ ពេលដែលខ្ញុំបានធ្វើដូច្មេះ ខ្ញុំក៏បានចេញរួចពីបញ្ហាដ៏ អាក្រកំនៃការធ្លាក់ទឹកចិត្តនោះ។ ដូច្នេះ នោះហើយជាសញ្ញាសម្គាល់ទីបី នៃគំនិតដែលបានកែជាថ្មីគី: គំនិតនឹងធឹង ប្រាកដប្រជា។
សញ្ញាសម្ពាលំទីបួននៃគំនិតដែលបានកែជាថ្មី គឺជាអ្វីដែលមិនមែនងាយស្រួលជានិច្ចសម្រាប់ឲ្យយើងយល់ នោះទេ។ សូមយើងត្រឡប់ទៅមើលសេចក្តីរបស់លោកប៉ូលបានថ្លែងនៅក្នុងគម្ពីររ៉ូម ១២:៣។ លោកមាន ប្រសាសន៍ថា យើងត្រូវតែ «ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្ដីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗ»។ គំនិតដែល បានកែជាថ្មី គីស្ថិតនៅក្នុងរង្វង់ ឬខ្នាតនៃជំនឿដែលព្រះប្រទានឲ្យ។ គំនិតនេះ មិនអួតអាង ឬការប្រកាសភាព មិនពិតប្រាកដនោះឡើយ។ គំនិតនេះ មិនប្រកាសថា មានជំនឿ ដែលមិនពិតនោះឡើយ។
បញ្ហាមួយដ៏ធំ ដែលខ្ញុំបានជួបប្រទះ ជាមួយមនុស្ស ក្នុងនាមខ្ញុំជាអ្នកបម្រើព័ន្ធកិច្ច គឺជា គេគិតថា គេមានជំនឿ លើសពីជំនឿដែលគេមាន។ គេនិយាយថា «ខ្ញុំជឿថា ព្រះនឹងធ្វើការនេះ ឬការនោះ» ហើយការនោះមិនកើត ឡើងទេ រួចមក គេក៏អស់សង្ឃឹម ហើយធ្លាក់ទឹកចិត្ត ជួនកាល គេសឹងតែនឹងបន្ទោសព្រះទៀតផង។ បញ្ហានោះ គឺថា គេទៅហួសខ្នាតនៃជំនឿដែលព្រះបានប្រទានឲ្យ។
ខ្ញុំនឹងបង្ហាញជូនលោកអ្នកនៅរគ្គបន្ទាប់ថា មានមូលហេតុមួយដែលព្រះទ្រង់ប្រទានខ្នាតមួយនៃជំនឿ មកយើង។ ប្រសិនសិនបើយើងយល់ពីហេតុផលរបស់ព្រះ ហើយយើងដើរស្របជាមួយនឹងព្រះ ហឬទ័យរបស់ ព្រះអង្គ យើងនឹងរកឃើញថា ខ្នាតនៃជំនឿដែលព្រះបានប្រទានមកយើង គឺពិតជាអ្វីដែលយើងត្រូវការមែន។ យើងមិនត្រូវការជំនឿលើសពីជំនឿដែលព្រះទ្រង់ចែកឲ្យយើងឡើយ។ តាមខ្នាត នៃជំនឿដែលយើងត្រូវការ ប៉ុន្តែនេះជាការកើតឡើងច្រើនបំផុតជាមួយនឹងមនុស្សបែបសាសនា ជាមនុស្សធ្វើខ្លួន ឲ្យរវើរវាយថាជារឿងវិញ្ញាណ ដើម្បីព្យាយាម និងជឿលើសពីអ្វីដែលពួកគេអាចជឿបានពិតប្រាកដ។ គំនិត នេះ នាំឲ្យមានបញ្ហាជាច្រើន។ ជួនកាល មនុស្សដែលគួរតែមានជំនួយពីគ្រូពេទ្យ តែគេរស់នៅដោយមិនខ្វល់ ព្រោះគេជឿថា គេមានជំនឿសម្រាប់ការប្រោសឲ្យជា ប៉ុន្តែគេមិនបានទទួលការប្រោសឲ្យជាឡើយ។ លោកអ្នក ឃើញទេ ជំនឿតែងបន្ទាបខ្លួនជានិច្ច។ នោះជាអ្វីដែលយើងត្រូវចង់ចាំ។ គម្ពីរហាបាគុក ២:៤ អំពីការរាប់ជាសុចរិតដោយសារជំនឿ បែងដូច្នេះថា៖
មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងរស់នៅដោយសារជំនឿ។
ហេយគម្ពរបកប្រៃចាស់ដាកថា
៤ មើល៍! ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុបរិតនឹងរស់នៅ ដោយសារជំនឿរបស់ខ្លួន។
ទោះជាយើងប្រើសំណៅបកប្រែណាមួយក៏ដោយ ក៏លោកអ្នកឃើញហើយថា មនុស្សដែលលើកតម្កើងខ្លួន នោះហើយជាមនុស្សអួតបំប៉ោង គេប្រកាសពីការដែលមិនបានរាប់ជាសុចរិត មិនមែនដោយជំនឿ។ បន្ទាបខ្លួន។ ជំនឿ គឺមិនមែន «អាត្មាអញ» ធំ ហើយ «ព្រះ» ទ្រង់តូចនោះឡើយ។ ជំនឿគឺ «ព្រះ» ទ្រង់ធំ ហើយ «អាត្មាអញ» តូច ហើយយើងត្រូរតែរស់នៅទៅតាមខ្នាតនៃជំនឿ ដែលព្រះបានប្រទានឲ្យនោះ។
យើងចូលដល់ពេលបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ប៉ុន្តែខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីទៀតនៅវគ្គក្រោយ ហើយវគ្គក្រោយ.ខ្ញុំនឹងពន្យល់ពីជំហានបន្ទាប់ក្នុងការស្វែងរកផែនការរបស់ព្រះ ដែលនឹងក្លាយជាអវៈយវៈមួយ នៅក្នុងរូបកាយដែលបំពេញាតាមតួនាទី។

டிரான்ஸ்கிரிப்டைப் பதிவிறக்கு
இந்தப் பிரதியின் இலவச நகல், தனிப்பட்ட அல்லது தேவாலய பயன்பாட்டிற்காக பதிவிறக்கம் செய்து, அச்சிட்டு, பகிர்ந்து கொள்ளக் கிடைக்கிறது.
PDF ஐ பதிவிறக்கவும்குறியீடு: RP-R014-103-KHM










