គ្រងរាជ្យលើទឹកជំនន់

ដេរេក ព្រីនស៍
*Last Updated: March 2026
2 min read
លោក ដេរេក ព្រីនស៍ មានពាក្យមួយសម្រាប់អ្នកពីព្រះបន្ទូល។
“ព្រះយេហូវ៉ាទ្រង់បានគង់នៅវេលាជំនន់លោកីយ អើ ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រ នៅអស់កល្បជានិច្ច ព្រះយេហូវ៉ាទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ឲ្យបានសេចក្ដីសុខសាន្តត្រាណ។” (ទំនុកដំកើង 29:10-11 ពគប)
នៅទីនោះ អ្នកនិពន្ធទំនុកតម្កើងបង្ហាញថា ព្រះអម្ចាស់ជាស្តេចដ៏មានឫទ្ធានុភាព ដែលគង់លើបល្ល័ង្ករបស់ទ្រង់។ ទ្រង់គ្រងរាជ្យលើទឹកជំនន់ និងលើរលកសមុទ្រដ៏ខ្លាំងក្លាដែលកំពុងបក់បោក។ សមុទ្រនៅទីនេះ បង្ហាញអំពីកម្លាំងដ៏ធំធេងដែលត្រូវបានបញ្ចេញក្នុងចក្រវាល ដែលអាចគំរាមកំហែងដល់ជីវិតរបស់យើង ហើយជាកម្លាំងដែលយើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែ អ្នកនិពន្ធទំនុកតម្កើងរំលឹកយើងថា លើកម្លាំងទាំងនោះ មានស្តេចមួយអង្គ ដែលគង់លើបល្ល័ង្ក គឺព្រះអម្ចាស់។
នៅកន្លែងផ្សេងទៀត អ្នកនិពន្ធទំនុកតម្កើងនិយាយថា ពេលដែលយើងថ្វាយការសរសើរតម្កើងដល់ព្រះអម្ចាស់ នោះយើងតាំងទ្រង់ជាស្តេច។ យើងទទួលស្គាល់ទ្រង់ថាជាស្តេច ហើយបន្ទាប់មក ទ្រង់ធ្វើការជាស្តេចសម្រាប់យើង។ ដូច្នេះ ពេលយើងទទួលស្គាល់ថា ព្រះអម្ចាស់គ្រងរាជ្យលើទឹកជំនន់ ហើយពេលយើងថ្វាយការសរសើរតម្កើងដល់ទ្រង់ នោះទ្រង់ឆ្លើយតបតាមវិធីពីរយ៉ាង៖ ទ្រង់ប្រទានកម្លាំងដល់រាស្ត្ររបស់ទ្រង់ ហើយទ្រង់ប្រទានពរជាសន្តិភាពដល់រាស្ត្ររបស់ទ្រង់។ នៅទីបំផុត កម្លាំងដែលនឹងជួយឲ្យយើងឆ្លងកាត់ថ្ងៃនៃសម្ពាធ គឺជាកម្លាំងដែលមកពីព្រះអម្ចាស់។
“អ្នកដែលរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងឡើងវិញ”។ ហើយនៅកណ្ដាលសម្ពាធទាំងអស់ ព្រះជាម្ចាស់ប្រទានពរដល់រាស្ត្ររបស់ទ្រង់នូវសន្តិភាព។ សន្តិភាពមិនអាស្រ័យលើកាលៈទេសៈខាងក្រៅទេ ប៉ុន្តែអាស្រ័យលើទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអម្ចាស់ ដែលគង់លើទឹកជំនន់។
កូដ: WD-WFTW-030-KHM