ការផ្សព្វផ្សាយគឺជាជំនឿក្នុងសកម្មភាព ហើយវាបង្ហាញពីអ្វីគ្រប់យ៉ាងដែលយើងនិយាយ និងធ្វើនៅព័ន្ធកិច្ចដេរេក ព្រីនស៍នៅប្រទេសកម្ពុជា ។
ដោយផ្តោតលើតម្រូវការក្នុងព័ន្ធកិច្ច ឬតំបន់ជាក់លាក់ជុំវិញពិភពលោក ការផ្សព្វផ្សាយរបស់យើងដំណើរការនៅជួរមុខនៃភាពជាសិស្ស ផ្តល់ការគាំទ្រ និងធនធានដល់អ្នកជឿដើម្បីឲ្យមានភាពចាស់ទុំខាងវិញ្ញាណ។
នៅក្នុងន័យជាក់ស្តែង ការនេះរួមបញ្ចូលទាំងការបកប្រែយ៉ាងទូលំទូលាយ ការផលិត និងការចែកចាយសម្ភារៈបង្រៀន ដើម្បីបំពាក់បំប៉នសិស្សឱ្យបង្កើតសិស្ស។ ការឈោងចាប់ផ្សេងទៀតរួមមានការគាំទ្រដល់សហគមន៍ក្រីក្រ និងគ្រីស្ទបរិស័ទដែលប្រឈមមុខនឹងការបៀតបៀនចំពោះជំនឿរបស់ពួកគេ ។
វាជាបំណងប្រាថ្នាដ៏ស្មោះរបស់យើងក្នុងការផ្សាយដំណឹងល្អពីព្រះយេស៊ូវទៅដល់ប្រជាជនក្នុងតំបន់ និងអ្នកជឿអស់ពីចិត្តនៅទូទាំងប្រទេសកម្ពុជា ។ ដើម្បីធ្វើដូច្នេះ យើងកំពុងធ្វើការបកប្រែ និងចែកចាយយ៉ាងសកម្មនូវសម្ភារៈបង្រៀនព្រះគម្ពីររបស់លោកដេរេក ព្រីនស៍ រួមទាំងសៀវភៅ សេចក្តីបង្រៀន វីដេអូ និងអ្វីៗជាច្រើនទៀត។ យើងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងពីការឆ្លើយតប ហើយនៅតែបន្តទាំងដឹងថាមានឱកាសជាច្រើនទៀតកំពុងរង់ចាំយើង ។
យើងសូមអញ្ជើញអ្នកចូលរួមអធិស្ឋាន និងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការផ្សព្វផ្សាយក្នុងតំបន់របស់យើង ។
ការឈោងចាប់ដល់អ្នកដែលបាត់បង់ និងបំពាក់បំប៉នសិស្ស ដើម្បីបង្កើតសិស្សតាមរយៈគំនិតផ្តួចផ្តើមផ្សព្វផ្សាយជាក់ស្តែងដែលបង្កើតភាពខុសគ្នាពិតប្រាកដ ។
ការផ្សព្វផ្សាយគឺជាជំនឿក្នុងសកម្មភាព ហើយវាបង្ហាញពីអ្វីគ្រប់យ៉ាងដែលយើងនិយាយ និងធ្វើនៅព័ន្ធកិច្ចដេរេក ព្រីនស៍នៅប្រទេសកម្ពុជា ។
ដោយផ្តោតលើតម្រូវការក្នុងព័ន្ធកិច្ច ឬតំបន់ជាក់លាក់ជុំវិញពិភពលោក ការផ្សព្វផ្សាយរបស់យើងដំណើរការនៅជួរមុខនៃភាពជាសិស្ស ផ្តល់ការគាំទ្រ និងធនធានដល់អ្នកជឿដើម្បីឲ្យមានភាពចាស់ទុំខាងវិញ្ញាណ។
នៅក្នុងន័យជាក់ស្តែង ការនេះរួមបញ្ចូលទាំងការបកប្រែយ៉ាងទូលំទូលាយ ការផលិត និងការចែកចាយសម្ភារៈបង្រៀន ដើម្បីបំពាក់បំប៉នសិស្សឱ្យបង្កើតសិស្ស។ ការឈោងចាប់ផ្សេងទៀតរួមមានការគាំទ្រដល់សហគមន៍ក្រីក្រ និងគ្រីស្ទបរិស័ទដែលប្រឈមមុខនឹងការបៀតបៀនចំពោះជំនឿរបស់ពួកគេ ។
មិនដែលមានតម្រូវការសម្រាប់ព័ន្ធកិច្ចនេះខ្លាំងជាងពេលនេះទេ ។