នេះគឺជា លោក ដេរេក ព្រីនស៍ ដែលមានពាក្យមួយសម្រាប់អ្នកពីព្រះបន្ទូល។ ពាក្យនេះយកមកពី ទំនុកតម្កើង ២៣។ ដាវីឌចាប់ផ្ដើមទំនុកតម្កើងនេះ ដោយទទួលស្គាល់ថា ព្រះអម្ចាស់ជាអ្នកគង្វាលរបស់គាត់។ បន្ទាប់មក នៅខទី ៥ គាត់និយាយទៅកាន់ព្រះអម្ចាស់ថា៖

“ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ ពែងនៃទូលបង្គំក៏ពេញហៀរ។” (ទំនុកដំកើង 23:5 ពគប)

ខ្ញុំចង់ឲ្យអ្នកកត់សម្គាល់ថា អ្វីដែលព្រះអម្ចាស់ធ្វើសម្រាប់ដាវីឌ និងសម្រាប់អ្នកទាំងអស់ដែលទ្រង់ធ្វើជាអ្នកគង្វាល ដូចដែលបានបង្ហាញនៅក្នុងខនេះ គឺទ្រង់ធ្វើនៅចំពោះមុខខ្មាំងសត្រូវរបស់យើង។ វាសំខាន់ណាស់ក្នុងការយល់ថា វត្តមាននៃខ្មាំងសត្រូវ មិនអាចរារាំងព្រះមិនឲ្យប្រទានពរ ផ្គត់ផ្គង់ និងធ្វើអ្វីៗទាំងអស់ដែលទ្រង់បានសន្យាសម្រាប់យើងឡើយ។

ជាច្រើនដងណាស់ នៅពេលដែលយើងប្រឈមមុខនឹងការប្រឆាំង គ្រោះថ្នាក់ និងបញ្ហា និងសម្ពាធនានា ទស្សនៈរបស់យើងអាចនិយាយថា៖ «បើមិនមានគ្រោះថ្នាក់ទេ បើមិនមានការប្រឆាំងទេ បើមិនមានសម្ពាធទេ ខ្ញុំដឹងថា ព្រះអាចជួយខ្ញុំបាន ហើយព្រះអាចប្រទានពរដល់ខ្ញុំបាន»។ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នកយល់ថា ព្រះរីករាយបំផុតក្នុងការប្រទានពរដល់យើង នៅកណ្ដាលសម្ពាធទាំងនោះ។ គឺនៅចំពោះមុខខ្មាំងសត្រូវរបស់យើង ដែលព្រះរៀបចំតុជប់លៀងរបស់ទ្រង់សម្រាប់យើង។

ហើយបន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ខ្មាំងសត្រូវថា៖ «នេះជាការផ្គត់ផ្គង់សម្រាប់កូនរបស់យើង។ អ្នកមិនអាចប៉ះពាល់វាបានទេ អ្នកមិនអាចធ្វើឲ្យពួកគេរងគ្រោះបានទេ ហើយអ្នកក៏មិនអាចយកវាចេញពីពួកគេបានដែរ»។ ទ្រង់រៀបចំតុមួយ ទ្រង់ចាក់ប្រេងលាបលើក្បាលរបស់យើង គឺប្រេងនៃសេចក្ដីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ ហើយពែងរបស់យើងក៏ពេញហូរហៀរ។ ដូច្នេះ មិនមែនថាយើងត្រូវខ្វះខាតដោយសារសម្ពាធនៃខ្មាំងសត្រូវនោះទេ តែផ្ទុយទៅវិញ ភាពបរិបូររបស់យើងកើនឡើងនៅកណ្ដាលសម្ពាធនោះ ព្រោះព្រះអម្ចាស់គង់នៅជាមួយយើង។ ទ្រង់ជាអ្នកគង្វាលរបស់យើង។


ចូលចិត្ត
ចែករំលែក