Logo
Logo
LivresCours BibliquesRessources
MissionsQui sommes-nous ?

Faire un don

  • Accueil
    • Missions

            Obtenir un Ebook gratuit

            Commencez votre collection Derek Prince avec un eBook gratuit lorsque vous vous inscrivez à notre lettre de nouvelles.

            Enseignement biblique gratuit
            Logo
            Logo
            AccueilApprendreMissionsQui sommes-nous ?Faire un don

            Droit d'auteur © 2026 Derek Prince Ministries. Tous droits réservés.

            ContactVie privéeDroit d'auteurLicencesPlan du site
            Réagir à l’épreuve | Derek Prince Ministries

            Trending Resources

            Featured Resources

            Ressources populaires

            Enseignements populaires qui ont un impact aujourd'hui

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            Lettre d’enseignement

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            Israël
            ÉcouterLire

            Langues disponibles

            Ελληνικά
            Vidéo disponibleTexte disponible
            English
            Vidéo disponibleTexte disponible
            Português (pt-br)
            Vidéo disponibleTexte disponible
            Português
            Vidéo disponibleTexte disponible
            ខ្មែរ
            Vidéo disponibleTexte disponible
            한국어
            Audio disponible

            TENDANCE

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            Lettre d’enseignement

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            Le combat spirituel
            Les fondements de la foi
            ÉcouterLire

            Langues disponibles

            English
            Vidéo disponible
            Português (pt-br)
            Vidéo disponibleTexte disponible
            日本語
            Vidéo disponibleTexte disponible
            ខ្មែរ
            Vidéo disponibleTexte disponible

            TENDANCE

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            Lettre d’enseignement

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            L'Église
            La fin des temps
            ÉcouterLire

            Langues disponibles

            English
            Vidéo disponible
            Français
            Vidéo disponibleTexte disponible
            ລາວ
            Vidéo disponibleTexte disponible
            Bahasa Indonesia
            Vidéo disponibleTexte disponible
            Português (pt-br)
            Vidéo disponibleTexte disponible
            日本語
            Vidéo disponibleTexte disponible
            ខ្មែរ
            Texte disponible
            Malagasy
            Notre valeur aux yeux de Dieu
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            Lettre d’enseignement

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            Les fondements de la foi
            ÉcouterLire

            Langues disponibles

            English
            Vidéo disponible
            Malagasy
            Vidéo disponibleTexte disponible
            Français
            Vidéo disponibleTexte disponible
            Português (pt-br)
            Vidéo disponibleTexte disponible
            Español
            Vidéo disponibleTexte disponible
            ខ្មែរ
            Vidéo disponibleTexte disponible
            Nederlands
            Vidéo disponibleTexte disponible
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            Lettre d’enseignement

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            la prière et le jeûne
            ÉcouterLire

            Langues disponibles

            English
            Vidéo disponible
            Português (pt-br)
            Vidéo disponibleTexte disponible
            ខ្មែរ
            Vidéo disponibleTexte disponible
            Ikinyarwanda
            Texte disponible
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            Lettre d’enseignement

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            La guérison
            ÉcouterLire

            Langues disponibles

            English
            Vidéo disponible
            Português (pt-br)
            Vidéo disponibleTexte disponible
            日本語
            Vidéo disponibleTexte disponible
            ខ្មែរ
            Vidéo disponibleTexte disponible
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            Lettre d’enseignement

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            La foi en action
            Le combat spirituel
            ÉcouterLire

            Langues disponibles

            English
            Vidéo disponibleTexte disponible
            ລາວ
            Vidéo disponibleTexte disponible
            Français
            Vidéo disponibleTexte disponible
            Português (pt-br)
            Vidéo disponibleTexte disponible
            日本語
            Vidéo disponibleTexte disponible
            ខ្មែរ
            Vidéo disponibleTexte disponible
            Le combat des siècles
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Lettre d’enseignement

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            La fin des temps
            Le combat spirituel
            Lire

            Langues disponibles

            English
            Vidéo disponible
            Bahasa Indonesia
            Vidéo disponibleTexte disponible
            ខ្មែរ
            Texte disponible
            Français
            Texte disponible
            Le combat des siècles
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Lettre d’enseignement

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            Le combat spirituel
            Lire

            Langues disponibles

            English
            Vidéo disponible
            ខ្មែរ
            Texte disponible
            Français
            Texte disponible
            Le combat des siècles
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Lettre d’enseignement

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            La fin des temps
            Le combat spirituel
            Lire

            Langues disponibles

            English
            Vidéo disponible
            Bahasa Indonesia
            Vidéo disponibleTexte disponible
            ខ្មែរ
            Texte disponible
            Français
            Texte disponible
            Accueil
            Ressources
            ការឆ្លើយតបចំពោះការសាកល្បងរបស់អ្នក

            ការឆ្លើយតបចំពោះការសាកល្បងរបស់អ្នក

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2020

            Last Updated: novembre 2026

            Read Time: 9

            Le combat spirituel
            Les fondements de la foi

            ការល្បងលអាចបើកបង្ហាញពីចិត្តអំនួត កំហុសដែលលាក់កំបាំង និងជួយអភិវឌ្ឍចរិតលក្ខណៈដែលចាំបាច់សម្រាប់ការបម្រើព្រះគ្រីស្ទដោយស្មោះត្រង់។ ព្រះគម្ពីរអំពាវនាវឱ្យអ្នកជឿឆ្លើយតបដោយការប្រែចិត្ត ការប្ដេជ្ញាចិត្តទាំងស្រុងក្នុងការចុះចូលក្រោមភាពជាព្រះអម្ចាស់របស់ព្រះយេស៊ូវ ការគោរពព្រះបន្ទូលរបស់ព្រះ និងការរក្សាទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយអ្នកដទៃ។ ភាពអត់ធ្មត់រឹងមាំអាចរីកចម្រើនបានតែតាមរយៈការស៊ូទ្រាំនឹងការល្បងលប៉ុណ្ណោះ ខណៈដែលអ្នកជឿដើរតាមគំរូដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ។

            ព្រះពរ សេចក្តីសន្យា និងឯកសិទ្ធិទាំងឡាយ ដែលព្រះជាម្ចាស់ប្រទានដល់យើងជាចំណែកនៃមរតករបស់យើងក្នុងព្រះគ្រីស្ទ គឺត្រូវបានប្រទានមកដើម្បីបំពាក់យើងឱ្យមានសមត្ថភាពក្នុងការស្ថាបនាព្រះរាជ្យរបស់ទ្រង់នៅលើផែនដី។ ព្រះយេស៊ូវបានប្រទានគំរូនៃសេចក្តីអធិស្ឋានដល់យើងថា៖ “សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ” (ម៉ាថាយ 6:10)។ នេះគឺជាអាទិភាពចម្បងបំផុតរបស់ព្រះជាម្ចាស់ ហើយអាទិភាពនេះមិនដែលផ្លាស់ប្តូរឡើយ នៅគ្រប់សម័យកាលនៃប្រវត្តិសាស្ត្រ។

            ទោះបីជាព្រះពរដែលព្រះប្រទានឲ្យយើងអស្ចារ្យប៉ុណ្ណា ហើយជួយឲ្យយើងរស់នៅ និងបំពេញបេសកកម្មបានល្អយ៉ាងណាក៏ដោយ ព្រះពរទាំងនោះមិនមែនជាគោលដៅចុងក្រោយរបស់ព្រះសម្រាប់ជីវិតយើងឡើយ។ គោលបំណងសំខាន់របស់ព្រះ គឺឲ្យយើងគ្រងរាជ្យជាមួយទ្រង់។ ដូចដែលព្រះយេស៊ូវបានសន្យានៅក្នុងវិវរណៈ 3:21 ថា៖

            ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ។

            គោលដៅចុងក្រោយរបស់យើង គឺបានអង្គុយលើបល្ល័ង្កជាមួយព្រះយេស៊ូវគ្រីស្ទ ទាំងគ្រប់គ្រង និងគ្រងរាជ្យជាមួយទ្រង់អស់កល្បជានិច្ច។ គោលបំណងនៃកេរដំណែលមេរៀនដែលមានចំណងជើងថា “ការរៀបចំខ្លួនដើម្បីគ្រងរាជ្យជាមួយព្រះគ្រីស្ទ” គឺដើម្បីជួយយើងយល់ពីរបៀបរៀបចំខ្លួន និងដើរចូលទៅក្នុងការត្រាស់ហៅដ៏អស្ចារ្យនេះ ដែលជាការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ក្នុងការគ្រងរាជ្យជាមួយព្រះអម្ចាស់។

            វាជាការដែលមិនអាចជៀសវាងបាន

            ដូចដែលយើងបានឃើញ នៅក្នុងមេរៀនមុនៗនៃស៊េរីមេរៀននេះ ការឈានទៅកាន់កម្រិតនៃភាពចាស់ទុំខាងវិញ្ញាណ គឺជាការចាំបាច់សម្រាប់អ្នកដែលនឹងគ្រងរាជ្យជាមួយព្រះគ្រីស្ទ ហើយការរីកចម្រើនបែបនេះជៀសមិនផុតពីការសាកល្បងឡើយ។ សាវកពេត្រុសបានបញ្ជាក់យ៉ាងច្បាស់ថា៖

            “ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្ដៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចម្លែកនោះឡើយ” (១ ពេត្រុស 4:12)។

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងទាំងអស់គ្នានឹងឆ្លងកាត់ការសាកល្បង។ ការសាកល្បងទាំងនោះអាចកើតមានក្នុងទម្រង់ផ្សេងៗ ដូចជា វិបត្តិសុខភាព ឬបញ្ហាហិរញ្ញវត្ថុ ការបែកបាក់ក្នុងទំនាក់ទំនង ការបដិសេធ ឬការបៀតបៀនដោយសារជំនឿលើព្រះគ្រីស្ទ។ នៅពេលជួបការសាកល្បង យើងត្រូវចងចាំជានិច្ចថា ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះចរិតលក្ខណៈរបស់យើងជាជាងសមិទ្ធផលរបស់យើង។

            ដូច្នេះ តើយើងគួរឆ្លើយតបយ៉ាងដូចម្ដេចចំពោះការសាកល្បង?

            ជំហានទីមួយ គឺត្រូវទទួលស្គាល់ថា ការសាកល្បងនោះអាចជាការប្រៀនប្រដៅរបស់ព្រះ។ ប្រសិនបើយើងមិនយល់ឃើញដូច្នេះទេ យើងអាចមានប្រតិកម្មខុស ដោយព្យាយាមតតាំងនឹងអារក្ស ទាំងដែលពេលនោះយើងគួរតែចុះចូលចំពោះព្រះវិញ។ ប្រតិកម្មខុសបែបនេះ បង្ហាញពីបញ្ហាឫសគល់នៅក្នុងចរិតរបស់យើង គឺអំនួត។

            បាបដែលធ្វើដោយល្មើស

            ទាក់ទងនឹងបញ្ហាអំនួតនេះ មានសេចក្ដីអធិស្ឋានដ៏មានន័យមួយនៅក្នុងទំនុកតម្កើង ១៩៖

            តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបាន សូមជម្រះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង សូមរាំងរាទូលបង្គំ ជាអ្នកបម្រើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានទៀងត្រង់ ហើយនឹងបានរួចពីអំពើរំលងយ៉ាងធំផង។ (ខ 12-13)

            តើអ្វីទៅជាអំពើលាក់កំបាំង? ខ្ញុំបានយល់ថា វាមិនមែនជាកំហុសដែលយើងលាក់ពីអ្នកដទៃ ឬអាចលាក់ពីព្រះបាននោះទេ។ ផ្ទុយទៅវិញ វាជាកំហុសដែលលាក់កំបាំងពីខ្លួនយើងផ្ទាល់ គឺជាចំណុចខ្វះខាតក្នុងអត្តចរិតដែលយើងមិនទាន់ស្គាល់ ឬមិនទាន់ដឹងខ្លួន។ ស្ដេចដាវីឌហៅកំហុសទាំងនេះថា បាបដែលធ្វើដោយល្មើស គឺជាអំពើបាបដែលយើងប្រព្រឹត្ត ដោយសន្មតថា អាកប្បកិរិយារបស់យើងអាចទទួលយកបាននៅចំពោះព្រះ ខណៈដែលការពិតវាបានធ្វើឲ្យព្រះមិនសព្វព្រះទ័យ។

            ជាញឹកញាប់ ព្រះមិនបង្ហាញអំពើបាបប្រភេទនេះដល់យើងឡើយ លុះត្រាតែយើងជ្រើសរើសបន្ទាបខ្លួនដោយចេតនា ហើយអធិស្ឋានដោយស្មោះអស់ពីចិត្ត សូមឲ្យទ្រង់បើកសម្ដែងនូវចេតនា និងបំណងដ៏លាក់កំបាំងនៅក្នុងចិត្តរបស់យើង។

            គោលការណ៍ស្តង់ដារទាំងបួនសម្រាប់ពិនិត្យមើលខ្លួនឯង

            តើយើងគួរអញ្ជើញព្រះ ឲ្យបើកបង្ហាញចិត្តរបស់យើងដោយរបៀបណា? ខាងក្រោមនេះ គឺជាស្តង់ដារសំខាន់ៗបួនយ៉ាង ដែលជួយឲ្យយើងពិនិត្យមើលថា តើយើងកំពុងឆ្លើយតបចំពោះព្រះបានត្រឹមត្រូវឬអត់។

            គោលការណ៍ស្តង់ដារ ទី១៖ ការប្រែចិត្ត

            ការប្រែចិត្ត ប្រហែលជាគោលលទ្ធិមួយដែលមិនត្រូវបានសង្កត់ធ្ងន់ក្នុងចំណោមអ្នកអធិប្បាយជាច្រើននៅបច្ចុប្បន្ននេះទេ។ សារដែលថា “គ្រាន់តែជឿប៉ុណ្ណោះ” ប្រហែលជាស្ដាប់ទៅពីរោះ ប៉ុន្តែវាមិនស្របតាមព្រះគម្ពីរទាំងស្រុងទេ។ ចាប់ពីដើមរហូតដល់ចុងគម្ពីរសញ្ញាថ្មី រាជសាររបស់ព្រះគឺ៖ “ចូរប្រែចិត្តជាមុនសិន បន្ទាប់មកទើបជឿ”។

            ឧទាហរណ៍ដ៏សាមញ្ញមួយនៃការប្រែចិត្តពិត គឺដូចជាការបត់រថយន្តត្រឡប់ក្រោយ (U-turn)។ នៅពេលអ្នកដឹងថា ខ្លួនកំពុងបើកបរខុសទិស អ្នកឈប់ រួចបត់ត្រឡប់ក្រោយ ហើយបន្តដំណើរទៅទិសផ្ទុយ។ ប្រសិនបើអ្នកមិនបានដើរទៅទិសថ្មីទេ នោះមានន័យថា អ្នកមិនទាន់បានប្រែចិត្តពិតប្រាកដឡើយ។

            គោលការណ៍ស្តង់ដារ ទី២៖ ការប្ដេជ្ញាចិត្ត

            ការថ្វាយជីវិតទាំងស្រុង យោងតាមគម្ពីររ៉ូម ១០:៩ មានលក្ខខណ្ឌសំខាន់ពីរដើម្បីទទួលបានសេចក្ដីសង្គ្រោះ៖ បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត។

            នៅពេលដែលមាត់អ្នកថ្លែងប្រាប់ថា ព្រះយេស៊ូវជាព្រះអម្ចាស់ នោះមានន័យថា អ្នកថ្វាយសិទ្ធិគ្រប់គ្រងទាំងស្រុងលើជីវិតរបស់អ្នកដល់ទ្រង់។ ការនេះរួមមាន៖ ពេលវេលារបស់អ្នក ប្រាក់របស់អ្នក អំណោយទានរបស់អ្នក អាទិភាពរបស់អ្នក និងទំនាក់ទំនងរបស់អ្នក។ អ្នកមិនអាចរក្សាទុកផ្នែកណាមួយសម្រាប់ខ្លួនឯងឡើយ។ ដូចពាក្យមួយបាននិយាយថា៖ “ប្រសិនបើព្រះយេស៊ូវមិនមែនជាព្រះអម្ចាស់លើគ្រប់ទាំងអស់ទេ នោះទ្រង់មិនមែនជាព្រះអម្ចាស់ទេ”។

            គោលការណ៍ស្តង់ដារ ទី៣៖ អាកប្បកិរិយាចំពោះព្រះគម្ពីរ

            សាតាំងបាននាំឲ្យឪពុកម្ដាយដំបូងរបស់យើងធ្លាក់ចុះក្នុងអំពើបាប ពេលដែលវាល្បួងពួកគេដោយសំណួរអំពីសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ “តើព្រះជាម្ចាស់ពិតជាមានបន្ទូលថា...?” (លោកុប្បត្តិ 3:1)។ ចំណែកព្រះយេស៊ូវផ្ទាល់ ទ្រង់បានបញ្ជាក់អំណាចដ៏ខ្ពង់ខ្ពស់នៃព្រះគម្ពីរ ដោយហៅព្រះគម្ពីរថាជាព្រះបន្ទូលរបស់ព្រះ ហើយមានបន្ទូលថា៖ “ហើយបើលើកចោលបទគម្ពីរណាមិនបាន” (យ៉ូហាន 10:35)។ សាវកប៉ុលបាននិយាយយ៉ាងច្បាស់ថា៖ “គ្រប់ទាំងបទគម្ពីរ គឺព្រះទ្រង់បណ្ដាលព្រះវិញ្ញាណឲ្យតែងទេ” (២ ធីម៉ូថេ 3:16)។

            ដូច្នេះ ការសង្ស័យ ឬចោទសួរអំពីសិទ្ធិអំណាច និងសេចក្ដីពិតរបស់ព្រះគម្ពីរ គឺជាកំហុសដ៏ធ្ងន់ធ្ងរ ដែលគ្មាននរណាម្នាក់អាចមើលរំលងបានឡើយ។ នោះគឺជាផ្លូវដែលនាំទៅរកសេចក្ដីវិនាស ដូចដែលបានកើតឡើងនៅក្នុងសួនអេដែន ហើយនៅសម័យបច្ចុប្បន្នក៏នៅតែជាការពិតដូចគ្នាដែរ។

            គោលការណ៍ស្តង់ដារ ទី៤៖ ទំនាក់ទំនងដ៏ត្រឹមត្រូវ

            គោលលទ្ធិត្រឹមត្រូវ គឺជាមូលដ្ឋាននៃជំនឿគ្រីស្ទបរិស័ទ។ ប៉ុន្តែ គោលលទ្ធិត្រឹមត្រូវ ដែលត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ នឹងបង្កើតឲ្យមានទំនាក់ទំនងដ៏ត្រឹមត្រូវ។ ទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ គួរតែឆ្លុះបញ្ចាំងពីគោលលទ្ធិដែលយើងប្រកាសជឿ។

            ព្រះយេស៊ូវផ្ទាល់ ទ្រង់បានសង្កត់ធ្ងន់យ៉ាងខ្លាំង អំពីការរក្សាទំនាក់ទំនងដ៏ត្រឹមត្រូវ។ ទ្រង់បានផ្ដល់ការណែនាំយ៉ាងច្បាស់អំពីរបៀបដោះស្រាយ នៅពេលដែលមាននរណាម្នាក់ប្រព្រឹត្តខុសចំពោះអ្នក (ម៉ាថាយ ១៨:១៥-១៧)។ នៅក្នុងសេចក្ដីអធិប្បាយនៅលើភ្នំ ទ្រង់ក៏បានមានបន្ទូលថា៖ “ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញ ជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា...” (ម៉ាថាយ 5:25)។ ហើយនៅចុងបញ្ចប់នៃគំរូការអធិស្ឋានដែលទ្រង់បានបង្រៀន ទ្រង់បានព្រមានយ៉ាងម៉ឺងម៉ាត់ថា៖ “តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ” (ម៉ាថាយ 6:15)។

            នៅពេលណាក៏ដោយ ដែលយើងកំពុងឆ្លងកាត់ការសាកល្បង យើងត្រូវពិនិត្យមើលអាកប្បកិរិយា និងទំនាក់ទំនងរបស់យើងដោយយកចិត្តទុកដាក់។ យើងត្រូវប្រាកដថា ក្នុងចិត្តរបស់យើង មិនមានការជូរចត់ ការខឹងសម្បា ការអាក់អន់ចិត្ត ឬការមិនព្រមអត់ទោសចំពោះអ្នកណាម្នាក់ឡើយ។

            គំរូដ៏ល្អឥតខ្ចោះរបស់យើង

            នៅពេលយើងពិចារណាអំពីការឆ្លើយតបដ៏ត្រឹមត្រូវចំពោះការសាកល្បង ចូរយើងសម្លឹងមើលគំរូដ៏ល្អឥតខ្ចោះ គឺព្រះយេស៊ូវផ្ទាល់។ ជាព្រះអង្គសង្គ្រោះ “ទ្រង់បានត្រូវសេចក្ដីល្បួង [សាកល្បង] គ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ” (ហេព្រើរ 4:15)។ ដើម្បីដើរតាមគំរូរបស់ព្រះអង្គ យើងត្រូវ៖ “ចោលអស់ទាំងបន្ទុក នឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង... ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសម្រេចសេចក្ដីជំនឿរបស់យើង” (ហេព្រើរ 12:1-2)។

            វាមិនគ្រប់គ្រាន់ទេ ដែលគ្រាន់តែបោះបង់ចោលអំពើបាបនៅក្នុងជីវិតរបស់យើង។ យើងក៏ត្រូវដកចេញនូវ “បន្ទុក” ដែលរារាំងដំណើរខាងវិញ្ញាណរបស់យើងផងដែរ។ បន្ទុកទាំងនេះប្រហែលជាមិនមែនជាអំពើបាបទេ ប៉ុន្តែវាបានរារាំងយើងមិនឲ្យផ្ដោតអស់ពីចិត្តលើការបម្រើព្រះគ្រីស្ទ។

            អ្នករត់ប្រណាំងម្នាក់ តែងតែដោះចេញនូវអ្វីៗដែលមិនចាំបាច់ ដើម្បីឲ្យខ្លួនស្រាលបំផុត។ គាត់មិនយកទម្ងន់លើសសូម្បីតែមួយខាំឡើយ។ យើងក៏ត្រូវធ្វើដូច្នោះដែរ។ ខាងក្រោមនេះ ជាអ្វីខ្លះដែលយើងប្រហែលជាត្រូវដោះចោល៖

            • ការចូលរួមក្នុងសកម្មភាពសង្គមដែលគ្មានតម្លៃខាងវិញ្ញាណ
            • ការជាប់ចិត្តខ្លាំងពេកនឹងមនុស្ស ទីកន្លែង ឬវត្ថុផ្សេងៗ 
            • ការចំណាយពេលច្រើនហួសលើការលេងសើច ការកម្សាន្ត កីឡា ម៉ូដសម្លៀកបំពាក់
            • ឬការព្រួយបារម្ភអំពីលុយ សុខភាព គ្រួសារ ឬនយោបាយ។

            ចំពោះគ្រប់សកម្មភាពដែលយើងចំណាយពេល និងយកចិត្តទុកដាក់ យើងគួរសួរខ្លួនឯងនូវសំណួរពីរនេះ៖

            1. តើវាលើកតម្កើងព្រះយេស៊ូវឬទេ?
            2. តើវាធ្វើឲ្យខ្ញុំរីកចម្រើនខាងវិញ្ញាណឬទេ?

            ការអត់ធ្មត់គឺចាំបាច់

            ពេញមួយព្រះគម្ពីរ យើងបានឃើញថាការអត់ធ្មត់គឺជាលក្ខណៈសម្បត្តិដ៏សំខាន់មួយ ដែលព្រះជាម្ចាស់ទាមទារពីប្រជារាស្ត្ររបស់ទ្រង់។ ទោះជាយ៉ាងណា សម្រាប់គ្រីស្ទបរិស័ទជាច្រើន ប្រធានបទនេះមិនមែនជារឿងដែលគេពេញចិត្តស្ដាប់ឡើយ។ នៅពេលខ្ញុំអធិប្បាយ ហើយប្រកាសថាប្រធានបទថ្ងៃនេះគឺ “ការអត់ធ្មត់” ខ្ញុំកម្របានឮអ្នកណាស្រែកថា “ហាលេលូយ៉ា!” ណាស់។ ប៉ុន្តែ បើខ្ញុំបន្តនិយាយថា “ខ្ញុំនឹងប្រាប់អ្នកពីរបៀបបណ្ដុះការអត់ធ្មត់” មនុស្សគ្រប់គ្នានឹងស្ដាប់យ៉ាងយកចិត្តទុកដាក់ ដោយចង់ដឹងពីអាថ៌កំបាំងនោះ។ បន្ទាប់មក នៅពេលដែលខ្ញុំប្រាប់ពួកគេថា៖ “មានតែវិធីមួយគត់ក្នុងការបណ្ដុះការអត់ធ្មត់ គឺត្រូវអត់ធ្មត់”។ ជាញឹកញាប់ ពេលឮដូច្នេះ មនុស្សទាំងអស់នឹងដកដង្ហើមធំៗដោយការខកចិត្ត ដូចជាចង់និយាយថា៖ តើអ្នកមានន័យថា គ្មានវិធីណាដែលងាយជាងនេះទេឬ?

            ចម្លើយគឺ អត់ទេ! គ្មានវិធីណាដែលងាយស្រួលជាងនេះឡើយ! ការអត់ធ្មត់គឺជាធាតុដ៏សំខាន់មួយសម្រាប់ជីវិតគ្រីស្ទបរិស័ទដែលមានជ័យជម្នះ ហើយវាអាចត្រូវបានបង្កើតឡើងបានតែតាមរយៈការអត់ធ្មត់ប៉ុណ្ណោះ។ នៅពេលយើងទទួលយកសេចក្ដីពិតនេះ យើងនឹងអាចឆ្លើយតបបានត្រឹមត្រូវ ចំពោះការសាកល្បងគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិត។ ដូចដែលយ៉ាកុបបានសរសេរថា៖ “ចូររាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន [អត់ធ្មត់]” (យ៉ាកុប 1:2-3)។

            ប៉ុន្តែ ព្រះគម្ពីរបន្តប្រាប់យើងថា៖ “ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ [ការអត់ធ្មត់] បានធ្វើការឲ្យសម្រេចពេញលេញចុះ” (យ៉ាកុប 1:4)។ និយាយម្យ៉ាងទៀត យើងមិនត្រូវបោះបង់ចោលពាក់កណ្ដាលផ្លូវឡើយ។ យើងត្រូវបន្តអត់ធ្មត់ រហូតដល់ព្រះជាម្ចាស់សម្រេចគោលបំណងរបស់ទ្រង់ តាមរយៈការសាកល្បងនោះ ហើយទ្រង់ជាអ្នកនាំការសាកល្បងនោះឲ្យដល់ទីបញ្ចប់តាមពេលវេលារបស់ទ្រង់។

            ជំហានដែលយើងត្រូវដើរ

            ទាក់ទងនឹងការអត់ធ្មត់ សាវកពេត្រុសបានរៀបរាប់នៅក្នុង ២ ពេត្រុស ១:៥-៧ (គកស១៦) អំពី ៧ ជំហាន ដែលនាំអ្នកជឿឡើងពីគ្រឹះនៃសេចក្ដីជំនឿ ទៅដល់ភាពពេញលេញនៃចរិតលក្ខណៈគ្រីស្ទបរិស័ទ គឺសេចក្ដីស្រឡាញ់ (Agape)។ ជំហានទាំងប្រាំពីរនោះមាន៖

            1. កិរិយាល្អ (ឧត្តមភាពខាងសីលធម៌)
            2. ការស្គាល់ព្រះ
            3. ការគ្រប់គ្រងចិត្ត
            4. សេចក្ដីខ្ជាប់ខ្ជួន
            5. ការគោរពប្រតិបត្តិដល់ព្រះ
            6. ការរាប់អានគ្នាជាបងប្អូន
            7. សេចក្ដីស្រឡាញ់ (agape)។

            បញ្ជីនេះបង្ហាញយ៉ាងច្បាស់ថា ការគ្រប់គ្រងខ្លួនឯង គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអត់ធ្មត់។ រាល់ការសាកល្បងដែលទាមទារឲ្យយើងអត់ធ្មត់ ក៏ជាការសាកល្បងនៃការគ្រប់គ្រងខ្លួនឯងផងដែរ។ នៅពេលយើងត្រូវប្រឈមនឹងការសាកល្បង ភាពទន់ខ្សោយណាមួយនៅក្នុងចរិតរបស់យើង នឹងត្រូវបានបង្ហាញចេញមក។ គួរឲ្យស្ដាយណាស់ ដែលគ្រីស្ទបរិស័ទជាច្រើនមិនអាចឆ្លងកាត់ពីរជំហានសំខាន់នេះទេ គឺការគ្រប់គ្រងខ្លួនឯង និងការអត់ធ្មត់។ ដោយហេតុនេះ ពួកគេមិនអាចបន្តរីកចម្រើនទៅកាន់គុណធម៌ខាងវិញ្ញាណដែលខ្ពស់ជាងនេះបានទេ គឺការគោរពប្រតិបត្តិដល់ព្រះ ការរាប់អានគ្នាជាបងប្អូន សេចក្ដីស្រឡាញ់ (agape)។

            មុននឹងបញ្ចប់ សូមយើងនឹកចាំព្រះបន្ទូលមួយដែលបានលើកឡើងពីមុន៖

            “មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង [ការសាកល្បង] ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ [បានសម្រេច] នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់” (យ៉ាកុប 1:12)។

            តើអ្នកប្រាថ្នាចង់ទទួលមកុដនៃជីវិតនោះដែរឬទេ? បើដូច្នោះ សូមយើងអធិស្ឋានជាមួយគ្នា៖

            Prayer Response

            ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមថ្វាយជីវិតទាំងមូលដល់ព្រះអង្គដោយអស់ពីចិត្ត។ ដោយសារព្រះប្រាជ្ញាដ៏ល្អឥតខ្ចោះរបស់ព្រះអង្គ ព្រះអង្គបានរៀបចំការសាកល្បងដែលទូលបង្គំត្រូវការ។ សូមជួយទូលបង្គំឲ្យទទួលយករាល់ការសាកល្បងដោយចិត្តស្ម័គ្រ។ សូមបង្រៀនទូលបង្គំឲ្យចេះអត់ធ្មត់។ ទូលបង្គំចង់ឆ្លងកាត់ការសាកល្បងទាំងនេះដោយជោគជ័យ ឱព្រះយេស៊ូវអើយ ដើម្បីឲ្យទូលបង្គំអាចគ្រងរាជ្យជាមួយព្រះអង្គ ទាំងនៅក្នុងជីវិតនេះ និងនៅក្នុងជីវិតអស់កល្បជានិច្ច។អាម៉ែន!

            Ad Image

            Téléchargement gratuit

            Cette lettre d'enseignement peut être téléchargée, imprimée et partagée pour un usage personnel ou en Église.

            Télécharger le PDF

            Code: TL-L134-100-KHM

            Cadeau
            Donner