Logo
Logo
SáchKhóa Học Kinh ThánhCác Nguồn Tài Liệu
Lưu TrữTin TứcTruyền GiáoVề

Dâng Hiến/Quyên Góp

  • Trang Chủ
    • Tin Tức
    • Truyền Giáo

            Nhận sách điện tử miễn phí

            Bắt đầu bộ sưu tập Derek Prince của bạn bằng một sách điện tử miễn phí Làm Thế Nào Để Chuyển Từ Rủa Sả Sang Phước Hạnh (How To Pass From Curse To Blessing) khi bạn đăng ký nhận bản tin của chúng tôi.

            Dạy Kinh Thánh miễn phí
            Logo
            Logo
            Trang ChủHọcLưu TrữTin TứcTruyền GiáoVềDâng Hiến/Quyên Góp

            Bản quyền © 2026 Mục vụ Derek Prince. Đã đăng ký bản quyền

            Liên HệRiêng TưBản quyềnGiấy phépSơ đồ trang web
            Resource TL-L160-100 | Derek Prince Ministries

            Trending Resources

            Featured Resources

            Tài nguyên thịnh hành

            Những lời dạy phổ biến đang tạo ảnh hưởng ngày nay

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            Thư giảng dạy

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            Y-sơ-ra-ên
            NgheĐọc

            Ngôn ngữ có sẵn

            Ελληνικά
            Video có sẵnVăn bản có sẵn
            English
            Video có sẵn
            Português (pt-br)
            Video có sẵnVăn bản có sẵn
            Português
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Video có sẵnVăn bản có sẵn
            한국어
            Âm thanh có sẵn

            THỊNH HÀNH

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            Thư giảng dạy

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            Chiến trận thuộc linh
            Nền tảng đức tin
            NgheĐọc

            Ngôn ngữ có sẵn

            English
            Video có sẵn
            Português (pt-br)
            Video có sẵnVăn bản có sẵn
            日本語
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Video có sẵnVăn bản có sẵn

            THỊNH HÀNH

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            Thư giảng dạy

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            Hội thánh
            Thời kỳ cuối cùng
            NgheĐọc

            Ngôn ngữ có sẵn

            English
            Video có sẵn
            Français
            Video có sẵnVăn bản có sẵn
            ລາວ
            Video có sẵnVăn bản có sẵn
            Bahasa Indonesia
            Video có sẵnVăn bản có sẵn
            Português (pt-br)
            Video có sẵnVăn bản có sẵn
            日本語
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Văn bản có sẵn
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            Thư giảng dạy

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            Nền tảng đức tin
            NgheĐọc

            Ngôn ngữ có sẵn

            English
            Video có sẵn
            Malagasy
            Video có sẵnVăn bản có sẵn
            Français
            Video có sẵnVăn bản có sẵn
            Português (pt-br)
            Video có sẵnVăn bản có sẵn
            Español
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Video có sẵnVăn bản có sẵn
            Nederlands
            Video có sẵnVăn bản có sẵn
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            Thư giảng dạy

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            Cầu nguyện và Kiêng ăn
            NgheĐọc

            Ngôn ngữ có sẵn

            English
            Video có sẵn
            Português (pt-br)
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Video có sẵnVăn bản có sẵn
            Ikinyarwanda
            Văn bản có sẵn
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            Thư giảng dạy

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            Sự chữa lành
            NgheĐọc

            Ngôn ngữ có sẵn

            English
            Video có sẵn
            Português (pt-br)
            Video có sẵnVăn bản có sẵn
            日本語
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Video có sẵnVăn bản có sẵn
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            Thư giảng dạy

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            Đức tin trong hành động
            Chiến trận thuộc linh
            NgheĐọc

            Ngôn ngữ có sẵn

            English
            Video có sẵnVăn bản có sẵn
            ລາວ
            Video có sẵnVăn bản có sẵn
            Français
            Video có sẵnVăn bản có sẵn
            Português (pt-br)
            Video có sẵnVăn bản có sẵn
            日本語
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Video có sẵnVăn bản có sẵn
            Trận Chiến Muôn Đời
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Thư giảng dạy

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            Thời kỳ cuối cùng
            Chiến trận thuộc linh
            Đọc

            Ngôn ngữ có sẵn

            English
            Video có sẵn
            Bahasa Indonesia
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Văn bản có sẵn
            Trận Chiến Muôn Đời
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Thư giảng dạy

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            Chiến trận thuộc linh
            Đọc

            Ngôn ngữ có sẵn

            English
            Video có sẵn
            ខ្មែរ
            Văn bản có sẵn
            Trận Chiến Muôn Đời
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Thư giảng dạy

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            Thời kỳ cuối cùng
            Chiến trận thuộc linh
            Đọc

            Ngôn ngữ có sẵn

            English
            Video có sẵn
            Bahasa Indonesia
            Video có sẵnVăn bản có sẵn
            ខ្មែរ
            Văn bản có sẵn
            Trang chủ
            Các Nguồn Tài Liệu
            ការតយុទ្ធសម្រាប់ប្រចាំជាតិរបស់យើង

            ការតយុទ្ធសម្រាប់ប្រចាំជាតិរបស់យើង

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2024

            Last Updated: tháng 9 năm 2026

            Read Time: 8

            Chiến trận thuộc linh
            Cầu nguyện và Kiêng ăn
            Hội thánh

            This teaching is not currently available in Tiếng Việt.

            ការអធិស្ឋានអង្វរសម្រាប់ប្រជាជាតិមួយ មិនបានជ័យជម្នះតាមរយៈកម្លាំងខាងលោកិយទេ ប៉ុន្តែតាមរយៈសង្គ្រាមខាងវិញ្ញាណនៅក្នុងពិភពដែលមើលមិនឃើញ។ ចម្លើយដែលយឺតយ៉ាវចំពោះការអធិស្ឋានរបស់ដានីយ៉ែល បង្ហាញពីការប្រឆាំងដែលមើលមិនឃើញ ខណៈសំបុត្រកូរិនថូសទី២ បង្ហាញពីមូលហេតុដែលការផ្ដួចផ្ដើមអធិស្ឋានរបស់ក្រុមជំនុំមានសារៈសំខាន់ ក្នុងការប្រឈមមុខនឹងគំនិតខុសឆ្គង និងបន្ទាយមាំមួនខាងវិញ្ញាណដែលប្រឆាំងនឹងសេចក្ដីពិតរបស់ព្រះ។

            នៅក្នុងស៊េរីកេរដំណែលនៃសេចក្តីបង្រៀនចំនួនបីផ្នែកនេះ ដែលផ្អែកលើសៀវភៅដ៏ល្បីរបស់លោក ដេរេក ព្រីនស៍ មានចំណងជើងថា ការរស់នៅជាអំបិល និងពន្លឺ យើងបាន យល់អំពីតួនាទី ឯកសិទ្ធិ និងការទទួលខុសត្រូវ ដែលព្រះបានប្រទានដល់យើងជាគ្រីស្ទបរិស័ទ ដើម្បីមានឥទ្ធិពលលើប្រទេសដែលយើងរស់នៅ។ 

            នៅក្នុងសៀវភៅរបស់គាត់ លោក ដេរេក ព្រីនស៍ បានធ្វើសេចក្តីថ្លែងការណ៍ដ៏មានអំណាចមួយថា៖ “ក្នុងចំណោមស្ថាប័នទាំងអស់នៅលើផែនដីសព្វថ្ងៃនេះ មានតែពួកជំនុំប៉ុណ្ណោះ ដែលមានសមត្ថភាពផ្លាស់ប្តូរស្ថានភាពពិភពលោកឲ្យប្រសើរឡើងយ៉ាងមានប្រសិទ្ធភាព" ។ នៅក្នុងសំបុត្រទីបី និងជាសំបុត្រចុងក្រោយនេះ ដែលមានចំណងជើងថា "ការតយុទ្ធសម្រាប់ប្រជាជាតិរបស់យើង" លោក ដេរេក បានពិនិត្យអំពីគោលការណ៍ដ៏សំខាន់មួយ គឺសង្គ្រាមខាងវិញ្ញាណ ដែលយើងជួបប្រទះនៅពេលយើងអធិស្ឋានទូលអង្វរសម្រាប់ប្រជាជាតិរបស់យើងនីមួយៗ។ ការយល់ដឹងអំពីសេចក្តីពិតនេះ នឹងជួយឲ្យយើងបំពេញការទទួលខុសត្រូវរបស់យើង ក្នុងការធ្វើជាអំបិល និងជាពន្លឺនៅក្នុងប្រទេសដែលព្រះបានត្រាស់ហៅយើងឲ្យរស់នៅ។

            ការមកជួបរបស់ទេវតា

            គោលការណ៍នេះអាចរកឃើញនៅក្នុងរឿងដែលហោរា ដានីយ៉ែល បានជួបប្រទះ ក្នុងការប្រឈមមុខនឹងការត ស៊ូខាងវិញ្ញាណ។ ដំណើររឿងនេះ ចាប់ផ្តើមដោយសេចក្តីថ្លែងការណ៍ដ៏សាមញ្ញមួយរបស់ដានីយ៉ែលថា៖ "នៅគ្រានោះ ខ្ញុំដានីយ៉ែល ខ្ញុំមានសេចក្តីទុក្ខព្រួយនៅពេញ ៣អាទិត្យ” ដានីយ៉ែល 10:2 ។ លោកដានីយ៉ែល បាន តាំងចិត្តដើម្បីអធិស្ឋាន និងតមអាហារជាពិសេស អស់រយៈពេល៣សប្តាហ៍ ដើម្បីស្វែងរកព្រះឲ្យកាន់តែមាន ប្រសិទ្ធភាព។ នៅចុងបញ្ចប់នៃរយៈពេលបីសប្តាហ៍នោះ ចម្លើយចំពោះការអធិស្ឋានរបស់ដានីយ៉ែលបាន មកដល់ តាមរយៈការចុះមកជួបរបស់មហាទេវតាកាព្រីយ៉ែល។

            រួចលោក (កាព្រីយ៉ែល) ប្រាប់ខ្ញុំថា ដានីយ៉ែលអើយ កុំឲ្យខ្លាចឡើយ ដ្បិតចាប់តាំងពីថ្ងៃមុនដំបូង ដែលអ្នកបានតាំងចិត្តរកយល់ ហើយបន្ទាបខ្លួនចុះ នៅចំពោះព្រះនៃអ្នក នោះពាក្យរបស់អ្នកក៏បានឮហើយ រួចយើងក៏បានមកដោយព្រោះពាក្យនោះ។ (ដានីយ៉ែល 10:12)

            ការអធិស្ឋានរបស់ដានីយ៉ែលត្រូវបានឮតាំងពីថ្ងៃដំបូង ប៉ុន្តែចម្លើយបានមកដល់នៅថ្ងៃទីម្ភៃមួយ។ ហេតុអ្វីបានជា គាត់ត្រូវរង់ចាំរយៈពេលបីសប្តាហ៍? នេះគឺជាហេតុផល ដែលកាព្រីយ៉ែលបានប្រាប់៖

            ប៉ុន្តែ ម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ តែមើល មីកែល ជាពួកមហាទេវតា១បានមកជួយយើងយ៉ាងនោះ យើងបាននៅទីនោះជាមួយនឹងពួកស្តេចពើស៊ីទៅ។ (ដានីយ៉ែល 10:13)

            សូមកត់ចំណាំថា «ម្ចាស់ដ៏ធំនៃនគរពើស៊ី» មិនមែនជាមនុស្សទេ ប៉ុន្តែជាអំណាចនៃវិញ្ញាណដែលគ្រប់គ្រងពីក្រោយនគរពើស៊ីនៅលើផែនដី។ នៅពេលដែលដានីយ៉ែល ចាប់ផ្តើមអធិស្ឋានសម្រាប់ការស្តារអ៊ីស្រាអែល ឲ្យរួចផុតពីការជាប់ជាឈ្លើយ (ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងអាណាចក្រពើស៊ី) ព្រះបានឆ្លើយតបភ្លាមៗ ដោយចាត់ទេវតា កាព្រីយ៉ែល ឲ្យនាំចម្លើយមកកាន់ដានីយ៉ែល។ ប៉ុន្តែ អំណាចអាក្រក់ដែលមើលមិនឃើញនេះ បានប្រឆាំងនឹងកាព្រីយ៉ែលនៅក្នុងអាណាចក្រខាងវិញ្ញាណអស់រយៈពេលម្ភៃមួយថ្ងៃ។

            ការចាប់ផ្តើមស្ថិតនៅលើយើង

            តើអ្នកកំពុងចាប់ផ្តើមយល់ហើយឬនៅ ថាហេតុអ្វីបានជា ពេលខ្លះចម្លើយចំពោះការអធិស្ឋានរបស់អ្នកហាក់ដូចជាយឺតយ៉ាវ? ដូចជាដានីយ៉ែលដែរ តើអ្នកអាចឃើញទេថា អ្នកក៏កំពុងជាប់ពាក់ព័ន្ធក្នុងសង្គ្រាមខាងវិញ្ញាណមួយ? រឿងរ៉ាវខាងលើបង្ហាញនូវការពិតដ៏សំខាន់បំផុតមួយ គឺថា ការអធិស្ឋានរបស់ដានីយ៉ែលនៅលើផែនដី បានជំរុញឲ្យពួកទេវតាធ្វើសកម្មភាពនៅស្ថានសួគ៌។

            បងប្អូនអើយ ការចាប់ផ្តើមគឺស្ថិតនៅលើពួកជំនុំ មិនមែននៅលើពួកទេវតាទេ។ លទ្ធផលអាស្រ័យលើអ្វីដែលយើងធ្វើ។ ពួកទេវតាគឺជា "វិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការ‌ងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដី សង្គ្រោះជាមរដក" (ហេព្រើរ 1:14)។ យើងមិនមែនកំពុងរង់ចាំពួកទេវតាទេ តែពួកទេវតាវិញទេដែលកំពុងរង់ចាំយើង។

            នៅពេលអ្នកចាប់ផ្តើមអធិស្ឋាន អ្នកកំពុងជំរុញឲ្យពួកទេវតាធ្វើសកម្មភាព មិនត្រឹមតែពួកទេវតាល្អប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងពួកវិញ្ញាណអាក្រក់ផងដែរ ដែលការគ្រប់គ្រងរបស់ពួកវា កំពុងត្រូវបានរំខានដោយការអធិស្ឋានរបស់អ្នក។ ប្រហែលជាអ្នកបានចាប់ផ្តើមស្វែងយល់ហើយថា ការនេះពិតប្រាកដយ៉ាងណា! សូមកត់សម្គាល់ថា គឺការអធិស្ឋានរបស់ដានីយ៉ែល ដែលបានបើកផ្លូវឲ្យទេវតាកាព្រីយ៉ែល អាចមកដល់បាន។

            តើអ្នកយល់ទេថា យើងត្រូវធ្វើអ្វី?

            នៅក្នុងទំនាក់ទំនងនឹងសង្គ្រាមខាងវិញ្ញាណ យើងគឺជា អ្នកដែលធ្វើការចាប់ផ្តើម។ ពិភពលោកកំពុងរង់ចាំយើង ទាំងពិភពដែលមើលមិនឃើញ និងពិភពដែលមើលឃើញ។ យើងគឺជាមនុស្សដែលនៅទីបំផុត មានឥទ្ធិពល លើជោគវាសនារបស់ប្រជាជាតិទាំងឡាយ។ យើងគឺជា អំបិលនៃផែនដី ហើយយើងគឺជាពន្លឺនៃលោកិយ។

            ព្រះគ្រីស្ទធ្វើការតាមរយះរូបកាយរបស់ទ្រង់

            មានហេតុផលសំខាន់មួយទៀត ដែលយើងជាអំបិលនៃ ផែនដី និងជាពន្លឺនៃលោកិយ។ ដូចដែលព្រះគម្ពីរបាន បញ្ជាក់យ៉ាងច្បាស់ យើងគឺជារូបកាយរបស់ព្រះយេស៊ូវ គ្រីស្ទ (សូមមើល អេភេសូ 1:22-23) ហើយព្រះយេស៊ូវគ្រីស្ទ ធ្វើការតាមរយៈរូបកាយរបស់ទ្រង់។ ព្រះជាម្ចាស់នឹងមិនដាក់ព្រះរាជបុត្រារបស់ទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទ ឲ្យនៅមួយឡែកទេ ពីព្រោះការធ្វើដូច្នោះគឺជាការមិនលើកតម្កើងដល់ទ្រង់។ ដូចគ្នានេះដែរ ព្រះក៏នឹងមិនដាក់ពួកជំនុំឲ្យនៅមួយឡែកដែរ ពីព្រោះពួក ជំនុំគឺជារូបកាយរបស់ព្រះរាជបុត្រាទ្រង់។ នៅក្នុងអធិប តេយ្យភាពរបស់ទ្រង់ ព្រះបានកំណត់ព្រះអង្គទ្រង់ឲ្យធ្វើ កិច្ចការសំខាន់ៗ ដែលត្រូវតែធ្វើតាមរយៈពួកជំនុំ។ ហើយ "ពួកជំនុំ” គឺជាលោកអ្នក និងខ្ញុំ។

            ខ្ញុំសង្ឃឹមថា អ្នកកំពុងចាប់ផ្តើមយល់ពីសេចក្តីពិតនេះ ហើយ៖ អ្នកមានសារៈសំខាន់។ ខ្ញុំតែងតែមានអារម្មណ៍ សោកស្តាយ នៅពេលឮគ្រីស្ទបរិស័ទនិយាយអំពីខ្លួនឯង ដូចជាមនុស្សដែលគ្មានសារៈសំខាន់ ឬគ្មានតម្លៃ។ តាម ពិតទៅមានរឿងជាច្រើនដែលអាស្រ័យលើអ្នក។ ប្រទេស ជាតិរបស់អ្នកអាស្រ័យលើអ្នក។ មេដឹកនាំនយោបាយ របស់អ្នកអាស្រ័យលើអ្នក។ សូម្បីតែទិសដៅនៃប្រវត្តិសា ក៏អាស្រ័យលើអ្នកដែរ។ ដល់ពេលដែលអ្នកត្រូវយល់ អំពីការនេះហើយ។

            រូបភាពមួយទៀតអំពីសកម្មភាព នៅក្នុងអាណាចក្រខាងវិញ្ញាណ ត្រូវបានបង្ហាញឲ្យយើង ឃើញនៅក្នុង អេសាយ ជំពូក 24។ ខគម្ពីរនេះ ពិពណ៌នា អំពីការជំនុំជម្រះចុងក្រោយដ៏ធំ និងដ៏អស្ចារ្យ ដែលនឹង បិទបញ្ចប់យុគសម័យនេះ។ វាជាគ្រាមួយដែលផែនដី ទាំងមូលនឹងរង្គោះរង្គើ ងាកចុះឡើង ហើយត្រូវបាន កក្រើក ដូចជាខ្ទមតូចមួយក្នុងពេលមានរញ្ជួយដី។ ការ យាងមករបស់ព្រះអម្ចាស់ដោយសិរីល្អ ត្រូវបានពិពណ៌នា ថានឹងកើតឡើងនៅចុងបញ្ចប់នៃគ្រានោះ។ គម្ពីរអេសាយ 24:21 ចែងថា៖

            "នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងផ្ចាញ់ផ្ទាលនៅលើមេឃ ចំពោះពួកពលបរិវារនៃស្ថានខ្ពស់ ព្រមទាំងពួកស្តេចនៃលោកីយនៅផែនដីដែរ” ។

            នៅទីនេះ យើងឃើញអាណាចក្រពីរម្ដងទៀត "ពួកស្តេចនៃលោកីយនៅផែនដី" និង "ពួកពលបរិវារនៃស្ថានខ្ពស់" (នៅ ក្នុងអាណាចក្រនៃស្ថានសួគ៌) ដែលនឹងត្រូវទទួលការជំនុំជម្រះពីព្រះ។ នេះហើយជារបៀបដែលអ្វីៗដំណើរការ៖ នៅពីក្រោយអ្វីដែលមើលឃើញ មានអ្វីដែល មើលមិនឃើញ។ នៅពីក្រោយអ្វីដែលជាខាងសាច់ឈាមមានអ្វីដែលជាខាងវិញ្ញាណ។ ហើយអ្វីដែលកើតឡើងនៅក្នុងអាណាចក្រខាងវិញ្ញាណ គឺជាអ្វីដែលសម្រេចលទ្ធផលចុងក្រោយ។

            នៅពេលអ្នកទទួលបានជ័យជម្នះ នៅក្នុងអាណាចក្រ ខាងវិញ្ញាណ នោះអ្នកបានទទួលជ័យជម្នះហើយ។ អ្វីៗទាំងអស់ដែលកើតឡើងបន្តទៀតនៅក្នុងពិភពធម្ម ជាតិ សង្គម ឬប្រវត្តិសាស្ត្រ គ្រាន់តែជាលទ្ធផលនៃអ្វី ដែលត្រូវបានសម្រេចរួចហើយ នៅក្នុងអាណាចក្រខាងវិញ្ញាណប៉ុណ្ណោះ។ ហេតុនេះហើយបានជាពួកជំនុំមានសមត្ថភាពពេញលេញ ក្នុងការផ្លាស់ប្តូរទិសដៅនៃពិភពធម្មជាតិ និងប្រវត្តិសាស្ត្រ។ អ្វីដែលយើងត្រូវការ គឺទទួលបានជ័យជម្នះនៅក្នុងអាណាចក្រខាងវិញ្ញាណ។

            ព្រះបានប្រទានអាវុធខាងវិញ្ញាណដល់យើង

            ដើម្បីបញ្ចប់សារនេះ ខ្ញុំសូមនាំការយកចិត្តទុកដាក់ របស់អ្នកទៅកាន់បទគម្ពីរមួយទៀត។ ចំណុចមួយ ដែលខ្ញុំស្រឡាញ់អំពីព្រះគម្ពីរ គឺថា ព្រះគម្ពីរមានភាពសមហេតុផលឥតខ្ចោះ។ ដោយសារយើងកំពុងចូលរួមក្នុងការប្រយុទ្ធខាងវិញ្ញាណ តើយើងត្រូវការអាវុធ ប្រភេទណា? យើងត្រូវការអាវុធខាងវិញ្ញាណ។ នោះហើយជាអ្វីដែលព្រះបានប្រទានឲ្យយើង៖

            ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ ដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត នឹងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់ នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។ (២កូរិនថូស 10:3–5)

            យើងរស់នៅក្នុងពិភពលោកនេះ ក្នុងរូបកាយនៃសាច់ឈាម និងក្នុងពិភពដែលស្ថិតនៅក្រោមពេលវេលា។ ប៉ុន្តែ សង្គ្រាមរបស់យើងមិនមែនស្ថិតនៅក្នុងអាណាចក្រនោះទេ។ សង្គ្រាមរបស់យើងស្ថិតនៅក្នុងអាណាចក្រខាងវិញ្ញាណ ។ ដូច្នេះ អាវុធដែលព្រះបានប្រទានឲ្យយើងក៏សមស្របនឹងអាណាចក្រដែលយើងត្រូវប្រយុទ្ធផងដែរ។ យើងមិនអាចទទួលជ័យជម្នះដោយកាំភ្លើង រថក្រោះ ឬមីស៊ីលបានទេ ពីព្រោះអាវុធទាំងនោះមិនអាចទៅដល់សត្រូវដែលយើង កំពុងប្រឈមមុខបានឡើយ។

            មេគ្រប់គ្រងនៅសម័យបច្ចុប្បន្ននេះ មានការរាំងស្ទះ ដោយសារតែពួកគេ មិនមានវិធីសាស្រ្តដើម្បីចូលទៅដល់កន្លែងដែលលទ្ធផលបានកំណត់ពិតប្រាកដ។ ប៉ុន្តែ អ្នក និងខ្ញុំ មានមធ្យោបាយនោះ។ អាវុធនៃសង្គ្រាមរបស់យើង មិនមែនជាអាវុធខាងសាច់ឈាមទេ ប៉ុន្តែមានឫទ្ធានុភាពដោយព្រះ សម្រាប់រំលំទីរឹងមាំរបស់សាតាំងនៅក្នុងអាណាចក្រដែលមើលមិនឃើញ។

            សូមកត់សម្គាល់ពាក្យនៅក្នុងគម្ពីរ ២កូរិនថូស 10:5 ដែលបង្ហាញថា អាវុធរបស់យើងមានឥទ្ធិពលលើមនុស្ស ជាតិយ៉ាងដូចម្តេច៖

            “ដែលអាចនឹងរំលាយអស់ទាំងគំនិត ដែលគេរិះគិត នឹងគ្រប់ទាំងសេចក្ដីយ៉ាងខ្ពង់ខ្ពស់ ដែល លើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ ។

            ”បន្ទាយ រឹងមាំ ការវែកញែក ចំណេះ និងគំនិតទាំងឡាយ សុទ្ធតែ ស្ថិតនៅក្នុងអាណាចក្រដែលមើលមិនឃើញ។ អាណាចក្រនោះហើយ ដែលគ្រប់គ្រងការគិត ការវែកញែក និងការយល់ដឹងរបស់មនុស្ស។ សង្គ្រាមរបស់ពួកជំនុំកើតឡើងនៅក្នុងអាណាចក្រនោះ ហើយព្រះបានប្រទានអាវុធខាងវិញ្ញាណដល់យើង ដែលអាចធានាបាននូវជ័យជម្នះ ខាងវិញ្ញាណ ប្រសិនបើយើងប្រើប្រាស់អាវុធទាំងនោះ។

            ការស្ម័គ្រចិត្តបម្រើ

            ប្រហែលជាអ្នកកំពុងសួរខ្លួនឯងថា "តើខ្ញុំប្រើអាវុធខាង វិញ្ញាណទាំងនេះយ៉ាងដូចម្តេច?" ខ្ញុំជឿថា វាសមស្របណាស់ ក្នុងការអញ្ជើញអ្នកឲ្យអធិស្ឋានអំពីប្រធានបទជាក់លាក់មួយ គឺសូមឲ្យព្រះបំពាក់បំប៉ន និងប្រទានសមត្ថភាពដល់អ្នក ដើម្បីបំពេញតួនាទីដែលទ្រង់រំពឹងឲ្យអ្នកបំពេញនៅក្នុងពិភពលោកនេះ។

            ប្រហែលជាអ្នកមានអារម្មណ៍ថា រហូតមកដល់ពេលនេះ អ្នកមិនទាន់បានបំពេញតួនាទីរបស់អ្នកពិតប្រាកដនៅឡើយទេ។ ប្រហែលជាអ្នកមិនធ្លាប់ដឹងផងថា ព្រះជាម្ចាស់បានត្រាស់ហៅអ្នកឱ្យចូលរួមក្នុងសង្គ្រាមខាងវិញ្ញាណ។ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីបានឃើញពីព្រះបន្ទូលរបស់ទ្រង់ថា អ្នកត្រូវបានត្រាស់ហៅ អ្នកក៏ស្ម័គ្រចិត្តចូលរួមដោយចិត្តរីករាយ។

            ប្រសិនបើនោះជាករណីរបស់អ្នក ខ្ញុំសូមណែនាំឱ្យអ្នកចូលទៅចំពោះអាសនៈរបស់ព្រះនៅក្នុងពេលដ៏សំខាន់នេះ ហើយទូលទ្រង់ដោយស្មោះត្រង់ថា អ្នកស្ម័គ្រចិត្ត។ សូមថ្វាយខ្លួនអ្នកដល់ព្រះ ជាអ្នកស្ម័គ្រចិត្តក្នុងសង្គ្រាមខាងវិញ្ញាណ ជាពិសេសក្នុងការប្រយុទ្ធខាងវិញ្ញាណដែលនឹងកំណត់វាសនារបស់ប្រទេសជាតិរបស់អ្នក។

            Prayer Response

            ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ! ទូលបង្គំសូមថ្វាយខ្លួនដល់ទ្រង់ ជាអ្នកស្ម័គ្រចិត្តក្នុងសង្គ្រាមខាងវិញ្ញាណ ដែលទ្រង់បានត្រាស់ហៅទូលបង្គំឲ្យចូលរួម។ សូមទ្រង់ប្រើទូលបង្គំជាពិសេស ក្នុងការប្រយុទ្ធក្នុងសង្គ្រាមខាងវិញ្ញាណ ដើម្បីប្រទេសជាតិរបស់ទូលបង្គំ ដែលកំពុងតែប្រព្រឹត្តទៅនៅទីស្ថានសួគ៌នៅពេលនេះ។

            សូមប្រើទូលបង្គំ ដូចជាហោរាដានីយ៉ែល ដើម្បីបំពេញគោលបំណងរបស់ទ្រង់នៅលើផែនដី តាមរយៈការអធិស្ឋាន និងសង្គ្រាមខាងវិញ្ញាណ។ សូមបំពាក់បំប៉ន និងប្រទានសមត្ថភាពដល់ទូលបង្គំ ដើម្បីបំពេញតួនាទីដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំក្នុងពិភពលោកនេះ ខណៈដែលទូលបង្គំពឹងផ្អែកទាំងស្រុងលើទ្រង់ និងលើព្រះចេស្តាដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន!

            Ad Image

            Tải xuống miễn phí

            Thư giảng dạy này có thể tải xuống, in và chia sẻ để sử dụng cho cá nhân hoặc hội thánh.

            Mã số: TL-L160-100-KHM

            Quà tặng
            Trao cho