ការអធិស្ឋានសម្រាប់ការរំដោះ

ដេរេក ព្រីនស៍
Last Updated: พฤศจิกายน 2026
Read Time: 9
This teaching is not currently available in ไทย.
ការរួចផុតពីបណ្តាសា គឺពឹងផ្អែកលើពលិកម្មនៃការប្រោសលោះរបស់ព្រះគ្រីស្ទ មិនមែនអាស្រ័យលើការខិតខំប្រឹងប្រែងរបស់មនុស្សឡើយ។ លោក ដេរេក ព្រីនស៍ ណែនាំការអធិស្ឋានដោយសេចក្តីជំនឿ ដែលរួមមានការប្រែចិត្ត ការអត់ទោសឱ្យអ្នកដទៃ ការបដិសេធដាច់ខាតនូវការពាក់ព័ន្ធនឹងអំពើអបិយជំនឿ និងការប្តេជ្ញាចិត្តស្តាប់បង្គាប់ព្រះជាម្ចាស់។
Transcript
រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មី នៅពេលដែលយើងហៀបនឹងបញ្ចប់មួយសប្ដាហ៍ទៀត ហើយ។ ថ្ងៃនេះ ខ្ញុំនឹងបន្តបញ្ចប់ប្រធានបទដែលខ្ញុំបានចែកចាយពីរសប្ដាហ៍កន្លងមកហើយគឺ «ចេញពីបណ្ដាសា មកឯព្រះពរ»។ ខ្ញុំទុកចិត្តថា ប្រធានបទនេះពិតជាមានប្រយោជន៍ ហើយផ្តល់កម្លាំងចិត្តលោកអ្នកមិនខាន។
ប្រសិនបើដូច្នេះមែន សូមមេត្តាផ្ញើដំណឹងមកខ្ញុំផង។ មុនពេលខ្ញុំបញ្ចប់ការអធិប្បាយនេះ យើងនឹងផ្តល់ជូនអ្នកនូវអាសយដ្ឋានសម្រាប់ផ្ញើសំបុត្រមកកាន់យើងខ្ញុំ។ ការដែលខ្ញុំបានឮថា កម្មវិធីផ្សាយព្រះបន្ទូលតាមវិទ្យុរបស់ខ្ញុំបានជួយអ្នក និងបានក្លាយជាព្រះពរដល់អ្នកយ៉ាងដូចម្តេចនោះ មានអត្ថន័យយ៉ាងខ្លាំងចំពោះខ្ញុំ។ ដូច្នេះ សូមចំណាយពេលបន្តិចដើម្បីសរសេរមកកាន់ខ្ញុំ ទោះបីជាគ្រាន់តែជាសារផ្ទាល់ខ្លួនខ្លីមួយក៏ដោយ។
ឥឡូវនេះ សូមត្រឡប់ទៅប្រធានបទរបស់យើង «ចេញពីបណ្តាសាទៅឯព្រះពរ»។
ពីរសប្ដាហ៍កន្លងមក ខ្ញុំបានពន្យល់ផ្នែកចម្បងៗដូចខាងក្រោម ដែលពាក់ព័ន្ធនឹងប្រធានបទនេះ៖
ទីមួយ ខ្ញុំបានពន្យល់អំពីការផ្គត់ផ្គង់របស់ព្រះដើម្បីប្រោសលោះលោកអ្នកចេញពីបណ្តាសា ហើយនាំ លោកអ្នកចូលមកក្នុងព្រះពរ។ ការផ្គត់ផ្គង់នោះបានបញ្ជាក់ប្រាប់នៅក្នុងកាឡាទី ៣:១៣-១៤:
«ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្តាសាជំនួស យើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ» ) ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ...»។
ដូច្នេះ អ្វីៗដែលយើងនិយាយ និងធ្វើនៅក្នុងផ្នែកនេះទាំងមូល គឺផ្អែកលើយញ្ញបូជាប្រោសលោះដែល ព្រះយេស៊ូវទទួលរងជំនួស។ ព្រះអង្គបានត្រឡប់ជាត្រូវបណ្តាសា ដើម្បីប្ដូរមកវិញឲ្យយើងទទួលបានព្រះពរ។
បន្ទាប់មក ខ្ញុំបានចែកចាយអំពីសញ្ញាសម្គាល់ទូទៅមួយចំនួនដែលប្រាប់ថា អាចមានបណ្តាសាលើជីវិត របស់លោកអ្នក។ ខ្ញុំទុកចិត្តថា លោកអ្នកអាចស្តាប់បាន ហើយមកដល់ពេលនេះ ខ្ញុំដឹងប្រាកដថា លោកអ្នកជា ច្រើនបានដឹងអំពីស្រមោលខ្មៅងងឹតនោះ ហើយអាចតាមរកមើលប្រភពរបស់វាឃើញ។
ខ្ញុំក៏បានបង្ហាញប្រាប់របៀបផ្សេងៗដែលធ្វើឲ្យលោកអ្នក ឬដូនតារបស់លោកអ្នកត្រូវបណ្តាសា។ ព្រះ គម្ពីរប្រាប់ថា បណ្តាសាមិនមែនចូលមកដោយឥតហេតុនោះទេ។
បន្ទាប់មក ខ្ញុំបានពន្យល់អំពីរបៀបអធិស្ឋានដែលនឹងជួយឲ្យលោកអ្នកបំពេញតាមលក្ខខណ្ឌរបស់ព្រះ សម្រាប់រំដោះខ្លួនចេញពីបណ្តាសា។ ថ្ងៃនេះ ខ្ញុំនឹងនិយាយសង្ខេបអំពីលក្ខខណ្ឌទាំងនេះឡើងវិញ មុនពេលដែល យើងបន្តទៅមុខទៀត។
ទីមួយ លោកអ្នកត្រូវដាក់ជំនឿលើព្រះបន្ទូលរបស់ព្រះ ហើយខ្ញុំបានឲ្យបទគម្ពីរពាក់ព័ន្ធជាច្រើន។
ទីពីរ លោកអ្នកត្រូវប្រកាសជំនឿរបស់លោកអ្នកនៅក្នុងព្រះគ្រីស្ទ ពីព្រោះព្រះអង្គជាសម្ដេចសង្ឃនៃ ជំនឿដែលយើងប្រកាស។ គ្មានការប្រកាស គ្មានសម្ដេចសង្ឃ។
ទីបី លោកអ្នកត្រូវប្តេជ្ញាចិត្តនឹងបន្តស្តាប់បង្គាប់ នៅពេលដែលលោកអ្នកត្រូវបានរំដោះចេញពីបណ្តាសា ហើយ ពីព្រោះលក្ខខណ្ឌសម្រាប់ការរស់នៅក្នុងព្រះពរ គឺការស្តាប់ និងការធ្វើតាមព្រះសូរសៀងរបស់ព្រះ។
ទីបួន លោកអ្នកត្រូវលន់តួរាល់អំពើបាបដែលលោកអ្នកបានដឹង ជាបាបដែលលោកអ្នក ឬដូនតា របស់លោកអ្នកបានប្រព្រឹត្ត។ ប្រសិនបើជាអំពើបាបរបស់ដូនតាលោកអ្នក លោកអ្នកមិនមានកំហុសទេ ប៉ុន្តែ លោកអ្នកជាអ្នកទទួលរងលទ្ធផល។
ទីប្រាំ លោកអ្នកត្រូវអត់ទោសឲ្យមនុស្សដទៃទៀតទាំងអស់ដែលបានធ្វើបាប ឬធ្វើខុសនឹងលោកអ្នក។ លោកអ្នកត្រូវដោះចោលការអាក់អន់ចិត្ត និងភាពល្វីងជូរចត់ទាំងអស់ ពីព្រោះវាជារនាំងដែលរារាំងលោកអ្នក មិនឲ្យទទួលបានការឆ្លើយតបសម្រាប់ការអធិស្ឋានរបស់លោកអ្នក។
ទីប្រាំមួយ លោកអ្នកត្រូវប្រកាសកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយអារក្សសាតាំង ឬមន្តអាគម ឬ ក្រុមអាថ៌កំបាំងដែលលោកអ្នក ឬដូនតារបស់លោកអ្នកបានបង្កើត ហើយលើសពីនេះ លោកអ្នកត្រូវបោះចោល របស់ពាក់ព័ន្ធទាំងអស់ គឺរបស់គ្រប់ប្រភេទដែលពាក់ព័ន្ធជាមួយមន្តអាគម ឬអបិយជំនឿ ឬសង្គមអាថ៌កំបាំង គឺ លោកអ្នកត្រូវតែបោះចោលទាំងអស់។
ទីប្រាំពីរ លោកអ្នកត្រូវរំដោះខ្លួនក្នុងព្រះនាមព្រះយេស៊ូវ។ ហើយខ្ញុំបានដកស្រង់សេចក្តីសន្យាដ៏ល្អនៅ ក្នុងយ៉ូអែល ២:៣២
«ពេលនោះអ្នកដែលអំពាវនាវរកព្រះនាមព្រះយេហូវ៉ា នោះនឹងបានសង្គ្រោះ»។
នោះហើយជាសេចក្តីសន្យាដែលសរុបទាំងអស់។ ប្រសិនបើលោកអ្នកអំពាវនាវរកព្រះនាមរបស់ព្រះ អម្ចាស់យេស៊ូវគ្រីស្ទ ដោយជំនឿ ដោយបំពេញលក្ខខណ្ឌរបស់ព្រះអង្គ លោកអ្នកនឹងបានរួចពីបណ្តាសានៅក្នុង ជីវិតលោកអ្នក។
ថ្ងៃនេះ ខ្ញុំចូលមកដល់ចំណុចកំពូលដែលសំខាន់បំផុត។ ខ្ញុំចង់ឲ្យលោកអ្នកស្តាប់ ហើយតាមខ្ញុំដោយប្រុង ប្រយ័ត្ន។ ខ្ញុំនឹងនាំលោកអ្នកមួយជំហានម្តងៗ តាមសេចក្តីដែលលោកអ្នកត្រូវអធិស្ឋាន ហើយខ្ញុំនឹងនាំតាម របៀបនេះ។ ដំបូង ខ្ញុំនឹងអធិស្ឋានខ្លួនឯង ហើយលោកអ្នកស្តាប់សិន។ លើកទីពីរ ខ្ញុំនឹងនាំលោកអ្នកអធិស្ឋាន ថាតាមខ្ញុំ មួយជំហានម្តងៗ។ ឥឡូវនេះ ខ្ញុំនឹងអធិស្ឋានខ្លួនឯងសិន ពីព្រោះខ្ញុំមិនចង់ឲ្យលោកអ្នកធ្វើតាមខ្ញុំ ដោយឥតយល់នោះទេ។ ខ្ញុំចង់ឲ្យលោកអ្នកយល់អ្វីដែលលោកអ្នកបម្រុងនឹងធ្វើ ដូច្នេះ ខ្ញុំនឹងអធិស្ឋាន ហើយ លោកអ្នកគិតអំពីសេចក្តីអធិស្ឋាននោះ បន្ទាប់មក សម្រេចនៅក្នុងចិត្តរបស់លោកអ្នកថាតើលោកអ្នកនឹងថាតាម សេចក្តីអធិស្ឋាននោះដែរឬទេ ពីព្រោះលោកអ្នកនឹងធ្វើការប្តូរផ្តាច់។ ការអធិស្ឋាននោះត្រូវតែជាជំនឿរបស់ លោកអ្នក ហើយត្រូវចាំថា លោកអ្នកជាអ្នកអធិស្ឋានទៅរកព្រះអម្ចាស់យេស៊ូវគ្រីស្ទ មិនមែនខ្ញុំទេ។ ខ្ញុំគ្រាន់តែ ផ្តល់ឲ្យលោកអ្នកជាសេចក្តីអធិស្ឋាន ដើម្បីអធិស្ឋានទៅរកព្រះអង្គប៉ុណ្ណោះ។
ឥឡូវនេះ ខ្ញុំអធិស្ឋានជូនជាគំរូ គឺអធិស្ឋានតែម្តងឲ្យចប់។ ខ្ញុំនឹងនិយាយយឺតៗ និងដោយប្រុងប្រយ័ត្ន។ ហើយសូមលោកអ្នកស្តាប់។
ព្រះអម្ចាស់យេស៊ូវអើយ
ទូលបង្គំជឿថា ព្រះអង្គជាព្រះរាជបុត្រានៃព្រះ ហើយជាផ្លូវតែមួយគត់ទៅឯព្រះ។ ទូលបង្គំជឿថា ព្រះអង្គបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់ទូលបង្គំ ហើយបានរស់ពីស្លាប់ឡើងវិញ។ ទូលបង្គំក៏ ជឿថា ព្រះអង្គបានត្រឡប់ជាត្រូវបណ្តាសា ដើម្បីឲ្យទូលបង្គំបានទទួលការប្រោសលោះចេញពីបណ្តាសា ហើយ ទទួលបានព្រះពររបស់ព្រះអង្គវិញ។
ទូលបង្គំទុកចិត្តព្រះអង្គសម្រាប់ព្រះហឫទ័យមេត្តាករុណា និងការអត់ទោស ហើយចាប់ពីពេលឥឡូវនេះ ទៅ ដោយសារព្រះគុណរបស់ព្រះអង្គ ទូលបង្គំសូមប្ដេជ្ញាចិត្តដើរតាមព្រះអង្គ និងស្តាប់បង្គាប់ព្រះអង្គ។
ទូលបង្គំសូមព្រះអង្គអត់ទោស ហើយលុបចោលគ្រប់ទាំងអំពើបាបដែលទូលបង្គំ ឬដូនតារបស់ទូលបង្គំ បានប្រព្រឹត្ត ដែលនាំឲ្យទូលបង្គំរងបណ្តាសា។
ប្រសិនបើមានអ្នកធ្វើបាបនឹងទូលបង្គំ ឬធ្វើខុសនឹងទូលបង្គំ ទូលបង្គំអត់ទោសឲ្យគេ ដូចដែលទូលបង្គំចង់ ឲ្យព្រះអង្គអត់ទោសឲ្យទូលបង្គំដែរ។
ទូលបង្គំប្រកាសកាត់ផ្ដាច់រាល់ការពាក់ព័ន្ធទាំងអស់ជាមួយសាតាំង ឬមន្តអាគម ឬសង្គមអាថ៌កំបាំង។ ប្រសិនបើទូលបង្គំមានរបស់ពាក់ព័ន្ធណាមួយដែលភ្ជាប់ទូលបង្គំទៅនឹងការទាំងនេះ ទូលបង្គំសន្យាថានឹងបំផ្លាញ ចោលទាំងអស់។
ឥឡូវនេះ ដោយសិទ្ធិអំណាចដែលព្រះអង្គបានប្រទានមកទូលបង្គំ ក្នុងនាមជាកូនរបស់ព្រះ ទូលបង្គំដោះ ខ្លួនឯងចេញពីគ្រប់បណ្តាសាដែលបានធ្លាក់មកលើទូលបង្គំ ឬមានឥទ្ធិពលមកលើទូលបង្គំ ក្នុងគ្រប់វិធីទាំងអស់។
ក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន!
ឥឡូវ លើកទីពីរនេះ ខ្ញុំនឹងនិយាយសេចក្តីអធិស្ឋាននោះម្តងទៀត ដោយយឺតៗ មួយឃ្លាម្តងៗ ហើយ ពេលចប់មួយឃ្លា ខ្ញុំនឹងឈប់ ដើម្បីឲ្យលោកអ្នកមានពេលប្រកាសឃ្លានោះតាមខ្ញុំ។ លើកនេះ ខ្ញុំសូមអញ្ជើញ លោកអ្នកថាតាមខ្ញុំរហូតដល់ចប់ ដោយនិយាយម្តងមួយឃ្លា ម្តងមួយឃ្លា។ ចូរបង្វែរចិត្តគំនិតរបស់លោកអ្នក ទៅរកព្រះអម្ចាស់យេស៊ូវ ចូរផ្តោតទៅលើព្រះអង្គ។ សូមចាំថា លោកអ្នកកំពុងអធិស្ឋានទៅរកព្រះអង្គ មិនមែន អធិស្ឋានមករកខ្ញុំទេ។ ប្រសិនបើលោកអ្នកនៅកន្លែងដែលលោកអ្នកអាចអធិស្ឋានឮៗបាន លោកអ្នកគួរតែ អធិស្ឋានឮៗ ឬលោកអ្នកគ្រាន់តែនិយាយខ្សឹបៗ ប៉ុន្តែសូមចាំថា លោកអ្នកមិនមែនកំពុងអធិស្ឋានជាមួយខ្ញុំទេ គឺ លោកអ្នកកំពុងអធិស្ឋានតាមខ្ញុំ។ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? សូមថាពាក្យទាំងនេះតាមខ្ញុំ:
ព្រះអម្ចាស់យេស៊ូវអើយ
ទូលបង្គំជឿថា ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ និងជាផ្លូវតែ មួយគត់ទៅឯព្រះ ។ ទូលបង្គំជឿថា ព្រះអង្គបានសុគតនៅលើឈើឆ្កាង សម្រាប់ អំពើបាបរបស់ទូលបង្គំ ហើយបានរស់ពីស្លាប់ឡើងវិញ ។ ទូលបង្គំក៏ជឿថា ព្រះអង្គបានត្រឡប់ជាត្រូវបណ្តាសា ដើម្បីឲ្យទូលបង្គំបានទទួលការប្រោសលោះចេញពីបណ្តាសា ហើយទទួលបានព្រះពររបស់ព្រះអង្គវិញ ។
ទូលបង្គំទុកចិត្តព្រះអង្គ សម្រាប់ព្រះហឫទ័យមេត្តាករុណា និងការអត់ទោស ហើយ ចាប់ពីពេលឥឡូវនេះទៅ ដោយសារព្រះគុណរបស់ព្រះអង្គ ទូលបង្គំសូមប្ដេជ្ញាចិត្តដើរតាម ព្រះអង្គ និងស្តាប់បង្គាប់ព្រះអង្គ ។
ទូលបង្គំសូមព្រះអង្គអត់ទោស និងលុបចោល គ្រប់ទាំងអំពើបាបដែលទូលបង្គំ ឬដូនតារបស់ទូលបង្គំបានប្រព្រឹត្ត ដែលបាននាំឲ្យទូលបង្គំរងបណ្តាសា ។
ប្រសិនបើមានអ្នកធ្វើបាបទូលបង្គំ ឬធ្វើខុសនឹងទូលបង្គំ ទូលបង្គំអត់ទោសឲ្យគេ ដូចដែលទូលបង្គំចង់ឲ្យព្រះអង្គអត់ទោសឲ្យទូលបង្គំដែរ ។
ទូលបង្គំប្រកាសកាត់ផ្ដាច់ការពាក់ព័ន្ធទាំងអស់ ជាមួយសាតាំង ឬមន្តអាគម ឬសង្គមអាថ៌កំបាំង ។ ប្រសិនបើទូលបង្គំមានរបស់ពាក់ព័ន្ធណាមួយ ដែលភ្ជាប់ទូលបង្គំទៅនឹង ការទាំងនេះ ទូលបង្គំសន្យាថានឹងបំផ្លាញចោលទាំងអស់ ។
ឥឡូវនេះ ដោយសិទ្ធិអំណាចដែលព្រះអង្គបានប្រទានឲ្យទូលបង្គំ ក្នុងនាមជាកូន របស់ព្រះ ទូលបង្គំដោះខ្លួនឯងចេញពីគ្រប់បណ្តាសា ដែលបានធ្លាក់មកលើទូលបង្គំ ឬមានឥទ្ធិពលមកលើទូលបង្គំ ក្នុងគ្រប់វិធីទាំងអស់ ។
ក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន!
ឥឡូវនេះ ព្រះយេស៊ូវបានស្តាប់ឮការអធិស្ឋានរបស់លោកអ្នកហើយ។ ចូរទទួលយកការរំដោះរបស់ លោកអ្នកដោយជំនឿចុះ។ គឺឥឡូវនេះ។ វិធីដ៏សាមញ្ញបំផុតដើម្បីទទួលយកដោយជំនឿ គឺចាប់ផ្ដើមអរព្រះគុណព្រះ ពីព្រោះការអរព្រះគុណគឺជាការបង្ហាញចេញបែបសាមញ្ញបំផុត និងបរិសុទ្ធបំផុតពីជំនឿ។ ចូរទទួល យកការរំដោះរបស់លោកអ្នក ជាការពិតដែលបានសម្រេចរួចហើយ។ ប្រសិនបើលោកអ្នកមានប្រតិកម្មចម្លែក នៅក្នុងអារម្មណ៍ ឬនៅក្នុងរាងកាយ កុំឲ្យការនោះបំភ័យលោកអ្នកឡើយ។ នោះគឺជាទីសម្គាល់ល្អ។ នោះ មានន័យថា ព្រះកំពុងធ្វើការ ដើម្បីរំដោះលោកអ្នក ខាងផ្លូវអារម្មណ៍ ឬខាងរាងកាយ។ ដូច្នេះ ចូរលោកអ្នក បន្តអរព្រះគុណដល់ព្រះតទៅទៀត។ ហើយក្នុងនាមជាអ្នកបម្រើព្រះអម្ចាស់។ ខ្ញុំនឹងអធិស្ឋានឲ្យលោកអ្នកគ្រប់គ្នា ដែលបានប្រកាសយកការរំដោះរបស់លោកអ្នក។ ឥឡូវនេះ សូមទទួលយកការអធិស្ឋានរបស់ខ្ញុំ។
ឱ ព្រះជាម្ចាស់អើយ ទូលបង្គំអរព្រះគុណព្រះអង្គដែលព្រះអង្គបានអនុញ្ញាតឲ្យព្រះយេស៊ូវត្រឡប់ជាត្រូវ បណ្តាសានៅលើឈើឆ្កាង ដើម្បីឲ្យទូលបង្គំបានទទួលការប្រោសលោះចេញពីបណ្តាសា តាមរយៈជំនឿលើ ព្រះអង្គ។ ទូលបង្គំអរព្រះគុណសម្រាប់អ្នកគ្រប់គ្នាដែលបានពោលសេចក្តីអធិស្ឋាននេះតាមទូលបង្គំ ដោយជំនឿ ដោយបំពេញលក្ខខណ្ឌរបស់ព្រះអង្គ។ ព្រះអម្ចាស់យេស៊ូវអើយ ទូលបង្គំប្រកាសយកការដោះលែងរបស់ពួកគេ នៅពេលឥឡូវនេះ នៅពេលដែលពួកគេកំពុងអរព្រះគុណព្រះអង្គ។ ទូលបង្គំប្រកាសយកការដោះលែងទាំង ស្រុង។ ទូលបង្គំបំបាក់គ្រប់ទាំងអំណាចរបស់អារក្សសាតាំងលើជីវិតរបស់អ្នកទាំងនេះ។ ទូលបង្គំលុបចោលគ្រប់ ទាំងបណ្តាសា។ ទូលបង្គំប្រកាសថា អារក្សសាតាំងគឺជាខ្មាំងសត្រូវដែលបរាជ័យ និងថា គ្រប់ទាំងការប្រកាស របស់វាត្រឡប់ជាមិនបានការ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវដែលបានខ្ចាយ។ ទូលបង្គំប្រកាសថា សិទ្ធិអំណាចរបស់អារក្សសាតាំងត្រូវបានដកហូត និងលុបចោលជារៀងរហូត ដោយនៅក្នុងព្រះនាមរបស់ព្រះ យេស៊ូវ អាម៉ែន។
ជាការប្រសើរណាស់ ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះបានបញ្ចប់ហើយ។ ខ្ញុំនឹងត្រឡប់មកជួបអ្នកម្ដងទៀតនៅសប្តាហ៍ក្រោយ ក្នុងម៉ោងដដែលនេះ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ នៅសប្តាហ៍ក្រោយ ខ្ញុំនឹងចែករំលែកជាមួយអ្នកនូវប្រធានបទថ្មីមួយទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានអំណាច និងផ្តល់នូវប្រយោជន៍យ៉ាងច្រើនដល់ជីវិតខាងវិញ្ញាណរបស់អ្នក។

ดาวน์โหลดบทถอดเสียง
บทถอดเสียงนี้สามารถดาวน์โหลด พิมพ์ และแบ่งปันเพื่อใช้ส่วนตัวหรือใช้ในคริสตจักรได้
ดาวน์โหลด PDFรหัส: RP-R139-105-KHM










