Logo
Logo
КнигиБиблейские курсыРесурсы
МиссияО нас

Пожертвовать

  • Главная
    • Миссия

            Получите бесплатную электронную книгу

            Начните свою коллекцию книг Дерека Принса с бесплатного электронного издания, подписавшись на нашу рассылку.

            Бесплатное библейское обучение
            Logo
            Logo
            ГлавнаяОбучениеМиссияО насПожертвовать

            Авторское право © 2026 Служение Дерека Принса. © Все права защищены.

            КонтактыКонфиденциальностьАвторское правоЛицензииКарта сайта
            Resource TL-L135-100 | Derek Prince Ministries

            Trending Resources

            Featured Resources

            Популярные ресурсы

            Популярные учения, оказывающие влияние на современность

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            Учебные письма

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            Израиль
            СлушатьЧитать

            Доступные языки

            Ελληνικά
            Доступно видеоТекст доступен
            English
            Доступно видеоТекст доступен
            Português (pt-br)
            Доступно видеоТекст доступен
            Português
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            한국어
            Доступно аудио

            ТЕНДЕНЦИЯ

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            Учебные письма

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            Духовная война
            Основы веры
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Português (pt-br)
            Доступно видеоТекст доступен
            日本語
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен

            ТЕНДЕНЦИЯ

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            Учебные письма

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            Церковь
            Последние времена
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Français
            Доступно видеоТекст доступен
            ລາວ
            Доступно видеоТекст доступен
            Bahasa Indonesia
            Доступно видеоТекст доступен
            Português (pt-br)
            Доступно видеоТекст доступен
            日本語
            Доступно видеоТекст доступен
            ខ្មែរ
            Текст доступен
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            Учебные письма

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            Основы веры
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Malagasy
            Доступно видеоТекст доступен
            Français
            Доступно видеоТекст доступен
            Português (pt-br)
            Доступно видеоТекст доступен
            Español
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            Nederlands
            Доступно видеоТекст доступен
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            Учебные письма

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            Молитва и пост
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Português (pt-br)
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            Ikinyarwanda
            Текст доступен
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            Учебные письма

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            Исцеление
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Português (pt-br)
            Доступно видеоТекст доступен
            日本語
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            Учебные письма

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            Вера в действии
            Духовная война
            СлушатьЧитать

            Доступные языки

            English
            Доступно видеоТекст доступен
            ລາວ
            Доступно видеоТекст доступен
            Français
            Доступно видеоТекст доступен
            Português (pt-br)
            Доступно видеоТекст доступен
            日本語
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Учебные письма

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            Последние времена
            Духовная война
            Читать

            Доступные языки

            English
            Доступно видео
            Bahasa Indonesia
            Доступно видеоТекст доступен
            ខ្មែរ
            Текст доступен
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Учебные письма

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            Духовная война
            Читать

            Доступные языки

            English
            Доступно видео
            ខ្មែរ
            Текст доступен
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Учебные письма

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            Последние времена
            Духовная война
            Читать

            Доступные языки

            English
            Доступно видео
            Bahasa Indonesia
            Доступно видеоТекст доступен
            ខ្មែរ
            Текст доступен
            Главная
            Ресурсы
            ការសាកល្បងដ៏ពិបាកបំផុត

            ការសាកល្បងដ៏ពិបាកបំផុត

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2020

            Last Updated: ноябрь 2026 г.

            Read Time: 10

            Духовная война
            Основы веры

            This teaching is not currently available in Русский.

            ភាពស្មោះត្រង់ដែលស្ថិតស្ថេរយូរអង្វែង គឺអាស្រ័យលើសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ មិនមែនលើសមិទ្ធផល អំណោយទាន ឬការទទួលស្គាល់ពីលោកិយនោះឡើយ។ លោក ដេរេក ព្រីនស៍ បានធ្វើការប្រៀបធៀបរវាងស្ដេចនានានៃជនជាតិអ៊ីស្រាអែល ដែលទទួលបានជោគជ័យ ជាមួយនឹងការស្ដាប់បង្គាប់ដ៏ខ្ជាប់ខ្ជួនរបស់ព្រះយេស៊ូវ ដើម្បីបង្ហាញថា ជោគជ័យដ៏ពិតប្រាកដ គឺការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ដោយភាពស្មោះត្រង់។

            ស៊េរីមេរៀនកេរដំណែលនៃសេចក្ដីបង្រៀនរបស់យើងបច្ចុប្បន្ន បានផ្ដោតលើការសាកល្បងក្នុងជីវិតគ្រីស្ទបរិស័ទ។ យើងបានឃើញថា ការសាកល្បងបង្កើតភាពអត់ធ្មត់ និងភាពចាស់ទុំខាងវិញ្ញាណ ដែលយើងត្រូវការដើម្បីឈានទៅដល់គោលដៅដ៏អស់កល្បជានិច្ចរបស់យើង គឺការគ្រងរាជ្យជាមួយព្រះគ្រីស្ទ។ យើងក៏បានពិភាក្សាអំពីគោលបំណងសំខាន់នៃការសាកល្បង និងរបៀបដែលយើងគួរឆ្លើយតបចំពោះការសាកល្បងទាំងនោះ។ នៅក្នុងលិខិតចុងក្រោយស្ដីពីប្រធានបទនេះ យើងនឹងពិចារណាអំពី “ការសាកល្បងដ៏ពិបាកបំផុត”។

            ការសាកល្បងដែលមិនបានរំពឹងទុក

            ខ្ញុំសូមចាប់ផ្ដើមដោយសួរថា៖ តើអ្នកគិតថា អ្វីជាការសាកល្បងដ៏ពិបាកបំផុតដែលគ្រីស្ទបរិស័ទត្រូវប្រឈម? ចម្លើយរបស់ខ្ញុំប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើល ប៉ុន្តែវាផ្អែកលើបទពិសោធន៍ជាង ៥០ ឆ្នាំ ក្នុងការបម្រើព្រះពេញម៉ោង។ ខ្ញុំជឿថា ការសាកល្បងដ៏ពិបាកបំផុតដែលអ្នក និងខ្ញុំអាចជួបប្រទះ ហើយជាការសាកល្បងដែលយើងពិបាកនឹងយកឈ្នះជាងគេ គឺ “ភាពជោគជ័យ”។

            ស្ដេចសាឡូម៉ូនបានព្រមានយើងថា

            “ការបង្ហើយអ្វីៗ នោះវិសេសជាងចាប់ផ្ដើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ នោះវិសេសជាងមានចិត្តអំនួតដែរ” (សាស្ដា 7:8)។

            និយាយម្យ៉ាងទៀត៖ អ្វីដែលធ្វើឲ្យអ្នកក្លាយជាអ្នកឈ្នះ មិនមែនជារបៀបដែលអ្នកចាប់ផ្ដើមការរត់ប្រណាំងនោះទេ ប៉ុន្តែជារបៀបដែលអ្នកបញ្ចប់វា។

            មានគ្រូគង្វាលជនជាតិចិនម្នាក់បានបម្រើព្រះយ៉ាងស្មោះត្រង់ ហើយបានជាប់ពន្ធនាគារជាង ២០ ឆ្នាំ ដោយសារជំនឿរបស់គាត់ មុនពេលបានទៅនៅជាមួយព្រះអម្ចាស់។ គាត់បាននិយាយថា៖ “ខ្ញុំបានឃើញមនុស្សជាច្រើនចាប់ផ្ដើមបានល្អ ប៉ុន្តែមានតិចណាស់ដែលបញ្ចប់បានល្អ”។ ខ្ញុំក៏អាចនិយាយដូចគ្នានេះផងដែរ។

            នៅក្នុងផ្នែកបន្ទាប់ យើងនឹងពិចារណាអំពីស្ដេចអ៊ីស្រាអែលមួយចំនួន ដែលជាគំរូនៃមនុស្សដែលទទួលបានភាពជោគជ័យ។

            អំនួតរបស់ស្ដេចសូល

            សូល ជាស្ដេចទីមួយនៃសាសន៍អ៊ីស្រាអែល។ នៅក្មេង គាត់ជាបុរសរឹងមាំ និងលេចធ្លោម្នាក់។ នៅដើមនៃការគ្រងរាជ្យ គាត់ទទួលបានជ័យជម្នះជាច្រើនក្នុងសង្គ្រាម។ ប៉ុន្តែ នៅពេលព្រះជាម្ចាស់ចាត់គាត់ឲ្យទៅប្រយុទ្ធនឹងពួកអាម៉ាឡេក គាត់បានអនុញ្ញាតឲ្យការខ្លាចមនុស្ស រារាំងគាត់មិនឲ្យស្ដាប់បង្គាប់ព្រះទាំងស្រុង។ ជាលទ្ធផល ហោរាសាំយូអែលបានប្រាប់គាត់ថា ព្រះជាម្ចាស់បានបដិសេធគាត់មិនឲ្យធ្វើជាស្ដេចទៀតទេ។

            ឫសគល់នៃបញ្ហារបស់ស្ដេចសូល ត្រូវបានសង្ខេបនៅក្នុងសាររបស់ហោរាសាំយូអែលថា៖

            “ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី” (១ សាំយូអែល 15:17)។

            ដរាបណាសូលនៅតែមានចិត្តរាបទាប ព្រះជាម្ចាស់អាចប្រទានពរដល់គាត់។ ប៉ុន្តែ នៅពេលគាត់ក្លាយជាមនុស្សអំនួត ព្រះជាម្ចាស់ត្រូវដកគាត់ចេញពីតំណែង។

            គោលការណ៍នេះក៏អនុវត្តចំពោះអ្នក និងខ្ញុំផងដែរ។ នៅពេលយើងចាត់ទុកខ្លួនឯងថាតូច នោះយើងទុកកន្លែងឲ្យភាពធំអស្ចារ្យរបស់ព្រះបើកសម្ដែងតាមរយៈជីវិតយើង។ ប៉ុន្តែ នៅពេលយើងចាត់ទុកខ្លួនឯងថាធំ នោះយើងលែងទុកកន្លែងឲ្យព្រះបង្ហាញភាពធំអស្ចារ្យរបស់ទ្រង់តាមរយៈយើងទៀតហើយ។ នៅទីបញ្ចប់ អំនួតរបស់ស្ដេចសូលបាននាំគាត់ទៅរកវិនាសកម្ម។ នៅយប់ចុងក្រោយនៃជីវិតរបស់គាត់ គាត់បានទៅពិគ្រោះជាមួយអ្នកគ្រូធ្មប់ ហើយនៅថ្ងៃបន្ទាប់ គាត់បានសម្លាប់ខ្លួនឯងនៅក្នុងសមរភូមិ។

            ការភ្លេចខ្លួនរបស់ស្ដេចដាវីឌ

            ដាវីឌ ជាស្ដេចបន្ទាប់នៃសាសន៍អ៊ីស្រាអែល និងជាអ្នកសំណព្វរបស់ព្រះជាម្ចាស់។ អស់រយៈពេលជាច្រើនឆ្នាំ គាត់រស់នៅជាជនភៀសខ្លួន ត្រូវស្ដេចសូលតាមបៀតបៀន និងតាមប្រមាញ់ឥតឈប់ឈរ។ ទោះជាយ៉ាងណា គាត់បានឆ្លងកាត់ការលំបាកទាំងអស់ដោយជ័យជម្នះ ហើយនៅទីបំផុតគាត់អាចថ្លែងទីបន្ទាល់ដ៏អស្ចារ្យថា៖

            ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មក តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃទូលបង្គំ ដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ។ (ទំនុកតម្កើង 18:20-21)

            ប៉ុន្តែ ក្រោយមក ដាវីឌបានផ្លាស់ប្ដូរ ហើយពាក្យសម្ដីរបស់គាត់ក៏ផ្លាស់ប្ដូរដែរ៖

            ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររស់ទ្រង់ សូមលាងទូលបង្គំឲ្យយ៉ាងស្អាតពីអំពើទុច្ចរិតរបស់ទូលបង្គំ សូមសម្អាតអំពើបាបរបស់ទូលបង្គំផង។ (ទំនុកតម្កើង 51:1-2)

            តើមានអ្វីកើតឡើង? ហេតុអ្វីបានជាមានការផ្លាស់ប្ដូរបែបនេះ? ស្ដេចដាវីឌបានទទួលបទពិសោធន៍នៃភាពជោគជ័យគ្រប់យ៉ាង។ គាត់ត្រូវបានតាំងជាស្ដេចលើអ៊ីស្រាអែលទាំងមូល ឈ្នះសត្រូវទាំងអស់ និងកំពុងរីករាយនឹងភាពជោគជ័យ។ គាត់លែងចេញទៅធ្វើសង្គ្រាមទៀតហើយ។ ផ្ទុយទៅវិញ គាត់ស្នាក់នៅក្នុងរាជវាំងនៅក្រុងយេរូសាឡិម ដោយមានសេរីភាពធ្វើអ្វីៗតាមចិត្តប្រាថ្នា។

            នៅក្នុងស្ថានភាពនេះ គាត់មិនស្ទាក់ស្ទើរក្នុងការល្បួងនាងបាតសេបា ដែលជាប្រពន្ធរបស់លោកអ៊ូរី ជាអ្នកជិតខាងរបស់គាត់ឡើយ។ គាត់ក៏បានរៀបចំផែនការសម្លាប់លោកអ៊ូរី ដើម្បីបិទបាំងអំពើបាបរបស់ខ្លួនផងដែរ។ នៅក្នុងពេលដែលដាវីឌទទួលបានភាពជោគជ័យ គាត់បានភ្លេចគោលការណ៍ដែលគាត់ធ្លាប់ប្រកាន់ខ្ជាប់ មុនពេលក្លាយជាស្ដេច។

            យើងអរព្រះគុណព្រះអម្ចាស់ដែលនៅទីបំផុត ដាវីឌបានប្រែចិត្ត ហើយព្រះជាម្ចាស់ក៏បានអត់ទោសឲ្យគាត់។ ទោះជាយ៉ាងណា អំពើបាបរបស់ដាវីឌបានបន្សល់ទុកនូវស្រមោលដ៏ងងឹតលើកូនចៅរបស់គាត់ពីមួយជំនាន់ទៅមួយជំនាន់។ ព្រះជាម្ចាស់បានមានបន្ទូលព្រមានគាត់ថា៖ "ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ…" (សាំយូអែល 12:10)។ យើងត្រូវចងចាំថា ទោះបីព្រះជាម្ចាស់អត់ទោសអំពើបាបរបស់យើងក៏ដោយ ក៏វាមិនមានន័យថា ផលវិបាកទាំងអស់នៃអំពើបាបរបស់យើងនឹងត្រូវលុបចោលឡើយ។

            ការថ្វាយបង្គំរូបព្រះរបស់ស្ដេចសាឡូម៉ូន

            សាឡូម៉ូន ជាបុត្ររបស់ស្ដេចដាវីឌ ហើយបានស្នងរាជ្យបន្តពីបិតារបស់គាត់។ គាត់ជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ និងជ្រើសរើស ដោយសារគាត់បានបន្ទាបខ្លួន ទទួលស្គាល់ថាខ្លួនត្រូវការប្រាជ្ញា ព្រះជាម្ចាស់ក៏ប្រទានទាំងប្រាជ្ញា ទ្រព្យសម្បត្តិ និងកិត្តិយសដល់គាត់ផងដែរ។ សាឡូម៉ូនបានក្លាយជាស្ដេចដែលមានប្រាជ្ញាបំផុត មានទ្រព្យសម្បត្តិច្រើនបំផុត និងល្បីល្បាញបំផុតក្នុងចំណោមស្ដេចទាំងអស់នៃអ៊ីស្រាអែល។

            ប៉ុន្តែ ទោះបីជាគាត់មានប្រាជ្ញាយ៉ាងណាក៏ដោយ សាឡូម៉ូនមិនបានឆ្លងផុតការសាកល្បងនៃភាពជោគជ័យបានឡើយ។

            ដ្បិតកាលណាសាឡូម៉ូនទ្រង់ចាស់ហើយ នោះភរិយាទ្រង់បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ… ពីព្រោះសាឡូម៉ូនទ្រង់ប្រតិបត្តិតាមព្រះអាសថារ៉ូត ជាព្រះនៃពួកស៊ីដូន ហើយតាមព្រះមីលកូម ជាសេចក្ដីគួរខ្ពើមរបស់ពួកអាំម៉ូនដែរ សាឡូម៉ូនក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា… ។ (១ ពង្សាវតារក្សត្រ 11:4-6)

            ទោះបីសាឡូម៉ូនមានការចាប់ផ្ដើមដ៏អស្ចារ្យក៏ដោយ ចុងបញ្ចប់នៃជីវិតរបស់គាត់ គាត់បានស្លាប់ក្នុងស្ថានភាពជាអ្នកថ្វាយបង្គំព្រះក្លែងក្លាយ។

            ស្ដេចពីរអង្គផ្សេងទៀត

            បន្ទាប់ពីរជ្ជកាលរបស់សាឡូម៉ូន នគរអ៊ីស្រាអែលបានបែកចេញជាពីរ។ ស្ដេចទាំងអស់នៃនគរខាងជើង (អ៊ីស្រាអែល) បានបែរទៅថ្វាយបង្គំព្រះក្លែងក្លាយ ហើយត្រូវព្រះអម្ចាស់បដិសេធ។ ចំណែកឯស្ដេចជាច្រើននៃនគរខាងត្បូង (យូដា) ក៏បានបោះបង់ព្រះជាម្ចាស់ ហើយធ្លាក់ចូលក្នុងការថ្វាយបង្គំព្រះក្លែងក្លាយដែរ។ ទោះជាយ៉ាងណា មានស្ដេចសុចរិតមួយចំនួននៅក្នុងនគរយូដា។ ប៉ុន្តែ គ្មានស្ដេចណាម្នាក់អាចឆ្លងកាត់ការសាកល្បងនៃភាពជោគជ័យបានយ៉ាងពេញលេញឡើយ។

            ស្ដេចហេសេគាបានធ្វើកំណែទម្រង់យ៉ាងធំ ហើយបានស្ដារការថ្វាយបង្គំព្រះយេហូវ៉ាឡើងវិញ។ នៅពេលស្ដេចសានហេរីប ជាស្ដេចអាសស៊ើរ បានឡោមព័ទ្ធក្រុងយេរូសាឡិម ព្រះអម្ចាស់បានធ្វើអន្តរាគមន៍ និងប្រទានការរំដោះដ៏អស្ចារ្យដល់ហេសេគា និងប្រជាជនរបស់គាត់។

            ក្រោយមក នៅពេលហេសេគាឈឺជិតស្លាប់ ព្រះជាម្ចាស់មិនត្រឹមតែប្រោសគាត់ឲ្យជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទានទីសម្គាល់ដ៏អស្ចារ្យ ដោយធ្វើឲ្យស្រមោលព្រះអាទិត្យថយក្រោយ ហើយទ្រង់បានសន្យាបន្ថែមអាយុឲ្យគាត់ ១៥ ឆ្នាំទៀត។

            ទីសម្គាល់ដ៏អស្ចារ្យនៃស្រមោលព្រះអាទិត្យនេះ បានធ្វើឲ្យកិត្តិនាមរបស់ហេសេគាល្បីដល់បណ្ដាប្រទេសផ្សេងៗ។ ជាហេតុ នាំឲ្យរាជទូតពីបាប៊ីឡូនមកសួរសុខទុក្ខគាត់។ ដោយសារមានអារម្មណ៍រីករាយនឹងការយកចិត្តទុកដាក់របស់ពួកគេ ហេសេគាបានបង្ហាញទ្រព្យសម្បត្តិ និងអ្វីៗដ៏មានតម្លៃទាំងអស់នៅក្នុងនគររបស់គាត់។ ប៉ុន្តែ គាត់មិនបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ទេ!

            ព្រះគម្ពីរបានកត់ត្រាថា៖

            ប៉ុន្តែ ហេសេគាទ្រង់មិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះទ័យយកកម្កើងធំឡើង [ចាប់ផ្ដើមមានអំនួត]។ (២ របាក្សត្រ 32:25)។

            ក្រោយមក ក្នុងប្រវត្តិសាស្ត្រនៃនគរយូដា មានស្ដេចសុចរិតម្នាក់ទៀត គឺយ៉ូសៀស។ ដូចហេសេគាដែរ គាត់បានធ្វើកំណែទម្រង់យ៉ាងធំ ស្ដារការថ្វាយបង្គំព្រះយេហូវ៉ាឡើងវិញ និងបំផ្លាញអាសនៈថ្វាយបង្គំព្រះក្លែងក្លាយនៅបេតអែល ក្នុងនគរខាងជើង។

            ប៉ុន្តែ ភាពជោគជ័យរបស់យ៉ូសៀសបានធ្វើឲ្យគាត់មានទំនុកចិត្តលើខ្លួនឯងខ្លាំងពេក ហើយគាត់បានប្រព្រឹត្តដោយប្រញាប់ប្រញាល់។ ដោយមិនបានស្វែងរកព្រះហឫទ័យរបស់ព្រះអម្ចាស់ និងទោះបីមានការព្រមានយ៉ាងច្បាស់ក៏ដោយ គាត់បានចេញទៅប្រយុទ្ធនឹងស្ដេចផារ៉ោននេកូ នៃស្រុកអេស៊ីព្ទ ហើយត្រូវស្លាប់នៅក្នុងសមរភូមិ។ ជាមួយនឹងការស្លាប់របស់យ៉ូសៀស ក្ដីសង្ឃឹមចុងក្រោយរបស់នគរយូដាក៏រលត់ទៅដែរ។

            មនុស្សជោគជ័យនៅក្នុងព្រះគម្ពីរសញ្ញាថ្មី

            ចុះនៅក្នុងព្រះគម្ពីរសញ្ញាថ្មីវិញ? តើវាផ្ដល់ស្តង់ដារផ្សេងសម្រាប់ការដោះស្រាយភាពជោគជ័យឲ្យបានត្រឹមត្រូវដែរឬទេ? សូមយើងពិនិត្យមើលបុគ្គលសំខាន់ៗបំផុត៖ ព្រះយេស៊ូវផ្ទាល់ និងសិស្សរបស់ទ្រង់បីនាក់ គឺពេត្រុស យ៉ូហាន និងប៉ុល។ តើជីវិតរបស់ពួកគេបានបញ្ចប់យ៉ាងដូចម្ដេច?

            ព្រះយេស៊ូវ ពិតជាពិសេសលើសគេ ទ្រង់ជាព្រះបុត្រារបស់ព្រះដែលល្អឥតខ្ចោះ និងគ្មានបាបសោះ។ ទ្រង់មិនដែលបរាជ័យឡើយ។ ប៉ុន្តែ ទីបញ្ចប់នៃជីវិតនៅលើផែនដីរបស់ទ្រង់ គឺត្រូវគេឆ្កាងនៅលើឈើឆ្កាង ដោយអាក្រាតកាយ និងត្រូវមនុស្សបាបចំអកមើលងាយ។ នោះគឺជារូបភាពចុងក្រោយដែលពិភពលោកបានឃើញព្រះយេស៊ូវ។ ក្រោយមក ការរស់ឡើងវិញ និងសិរីរុងរឿងរបស់ទ្រង់ ត្រូវបានបង្ហាញតែដល់ “ពួកស្មរបន្ទាល់ដែលព្រះបានរើសអំពីមុនមក” (កិច្ចការ 10:41) ប៉ុណ្ណោះ។ ចំពោះលោកីយ៍វិញ ព្រះជាម្ចាស់មិនបង្ហាញឲ្យពួកគេឃើញឡើយ។

            ចុះពេត្រុស ដែលជាអ្នកដឹកនាំសាវកទាំងដប់ពីរវិញ? យោងតាមប្រពៃណីដែលអាចទុកចិត្តបាន ពេត្រុសក៏បានបញ្ចប់ជីវិតនៅលើឈើឆ្កាងដែរ។ តាមសំណូមពររបស់គាត់ផ្ទាល់ គាត់ត្រូវបានឆ្កាងដោយក្បាលចុះក្រោម ពីព្រោះគាត់គិតថា ខ្លួនមិនសមនឹងរងទុក្ខដូចព្រះអម្ចាស់របស់គាត់ឡើយ។

            យើងមិនមានកំណត់ត្រាច្បាស់លាស់អំពីការស្លាប់របស់យ៉ូហានទេ។ ប៉ុន្តែយើងដឹងថា នៅវ័យចាស់ គាត់ត្រូវបាននិរទេសទៅកាន់កោះប៉ាត្មុស ដែលជាកោះស្ងួតហួតហែង និងមានថ្មច្រើន។ នៅទីនោះ គាត់បានទទួលការបើកសម្ដែងដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរវិវរណៈ។

            ចុះប៉ុលវិញ? គាត់បានរៀបរាប់ពីជីវិតរបស់ខ្លួន និងសាវកដទៃទៀតថា៖ 

            “លុះមកដល់ឥឡូវនេះ យើងខ្ញុំត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅអាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្ដែត យើងខ្ញុំធ្វើការនឿយហត់នឹងដៃយើង កាលណាគេជេរ នោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកីយ៍ ហើយដូចជាកំអែលនៃមនុស្សទាំងអស់ ដរាបដល់ឥឡូវនេះ” (១ កូរិនថូស 4:11-13)។

            នៅចុងបញ្ចប់នៃព័ន្ធកិច្ចដ៏មានអំណាច និងពោរពេញដោយអព្ភូតហេតុ ដែលបានបើកផ្លូវឲ្យសាសន៍ដទៃទទួលដំណឹងល្អ ប៉ុលបានឃើញខ្លួនឯងជាប់ច្រវាក់នៅក្នុងគុកដ៏ត្រជាក់មួយក្នុងទីក្រុងរ៉ូម ហើយត្រូវបានបោះបង់ចោលដោយសហការីជិតស្និទ្ធខ្លះៗរបស់គាត់។ ពីទីនោះ គាត់ត្រូវបាននាំចេញទៅប្រហារជីវិតជាសាធារណៈ ដោយកាត់ក្បាល។

            តើរឿងទាំងនេះបង្រៀនយើងពីអ្វី?

            តើកំណត់ត្រាអំពីព្រះយេស៊ូវ ពេត្រុស យ៉ូហាន និងប៉ុលទាំងនេះ មានន័យថា គ្រីស្ទបរិស័ទទាំងអស់ដែលមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះព្រះ ត្រូវតែស្លាប់ក្នុងនាមជាអ្នករងទុក្ខវេទនាដោយសារជំនឿមែនឬ? ឬមានន័យថា គ្រីស្ទបរិស័ទដែលមានការប្ដេជ្ញាចិត្តចំពោះព្រះ មិនអាចក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបានឡើយមែនឬ? ទេ! ប៉ុន្តែកំណត់ត្រាទាំងនេះបានបញ្ជាក់យ៉ាងច្បាស់នូវចំណុចដ៏សំខាន់បំផុតមួយថា យើងមិនត្រូវអនុញ្ញាតឱ្យលោកិយល្បួងយើងឱ្យទទួលយកខ្នាតវាស់វែងនៃភាពជោគជ័យរបស់វាឡើយ។ យើងក៏មិនត្រូវស្វែងរកការទទួលស្គាល់ពីលោកិយនោះដែរ។

            បំណងប្រាថ្នាចង់បានប្រជាប្រិយភាព តែងតែជារឿងគ្រោះថ្នាក់។ ព្រះយេស៊ូវបានមានបន្ទូលព្រមានយ៉ាងខ្លាំងអំពីបំណងនេះ។ ទ្រង់មានបន្ទូលទៅកាន់ពួកផារិស៊ីថា៖

            “ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានជាច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះវិញ” (លូកា 16:15)។

            ហើយទ្រង់ក៏មានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ថា៖

            “វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ពីព្រោះកាលពីដើម ពួកឰយុកោបានប្រព្រឹត្តនឹងពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ” (លូកា 6:26)។

            គន្លឹះនៃភាពជោគជ័យពិតប្រាកដ

            នៅពេលខ្ញុំបានពិចារណាអំពីគំរូទាំងនេះ ខ្ញុំបានប្រៀបធៀបចុងបញ្ចប់នៃជីវិតរបស់ស្ដេចទាំងប្រាំអង្គក្នុងគម្ពីរសញ្ញាចាស់ ជាមួយនឹងចុងបញ្ចប់នៃជីវិតរបស់ព្រះយេស៊ូវ និងអ្នកដើរតាមព្រះអង្គ។ ខ្ញុំបានសួរខ្លួនឯងថា៖ «តើអ្វីទៅជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភាពជោគជ័យដែលស្ថិតស្ថេរយូរអង្វែង?»

            ព្រះអម្ចាស់បានដឹកនាំខ្ញុំទៅកាន់បទគម្ពីរពីរកន្លែង។ ទីមួយ គឺពាក្យដែលលោកប៉ុលបានលើកនៅក្នុង ១ កូរិនថូស 7:25

            “តែខ្ញុំសម្ដែងដោយគំនិតខ្ញុំ ទុកដូចជាបានទទួលសេចក្ដីមេត្តាករុណាមកពីព្រះអម្ចាស់ ឲ្យបានគួរជឿដែរ”។

            ខ្ញុំបានយល់ថា ដើម្បីរក្សាភាពស្មោះត្រង់ និងទទួលបានភាពជោគជ័យពិតប្រាកដ ខ្ញុំត្រូវតែពឹងផ្អែកទាំងស្រុងលើសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។ ខ្ញុំមិនអាចពឹងផ្អែកលើអ្វីផ្សេងទៀតបានទេ មិនថាជា៖ ការសិក្សារបស់ខ្ញុំ អំណោយទានខាងវិញ្ញាណរបស់ខ្ញុំ សមិទ្ធផលកន្លងមក ឬគ្រប់ទាំងឆ្នាំដែលខ្ញុំបានបម្រើក្នុងជីវិតជាគ្រីស្ទបរិស័ទនោះទេ។ មានតែរឿងមួយប៉ុណ្ណោះ ដែលអាចរក្សាខ្ញុំឲ្យស្មោះត្រង់បាន គឺសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។

            ខ្ញុំត្រូវធ្វើឲ្យវាក្លាយជាគោលបំណងសំខាន់បំផុតនៃជីវិតរបស់ខ្ញុំ ទាំងដឹងខ្លួន និងបន្តទៅមុខ ដោយការពឹងផ្អែកលើសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។ ខ្ញុំក៏ត្រូវប្រុងប្រយ័ត្នចំពោះអ្វីៗដែលអាចធ្វើឲ្យខ្ញុំភ្លេចថា ខ្ញុំត្រូវការពឹងផ្អែកលើព្រះ។ ជាពិសេស ខ្ញុំត្រូវប្រយ័ត្នចំពោះអំនួត ពីព្រោះអំនួតគឺជាការពឹងផ្អែកលើខ្លួនឯង។

            ទីពីរ គឺព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុង យ៉ូហាន 4:34៖

            “ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង”។

            អាហារដែលជាប្រភពនៃជីវិត និងកម្លាំងរបស់ព្រះយេស៊ូវ គឺការប្ដេជ្ញាចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយឥតងាករេ រហូតដល់ទីបញ្ចប់នៃជីវិតរបស់ទ្រង់។ នោះហើយជាភាពជោគជ័យពិតប្រាកដដែលអ្នក និងខ្ញុំគួរខិតខំស្វែងរក។ តើភាពជោគជ័យបែបនេះ ជាក្ដីសង្ឃឹម និងគោលដៅរបស់អ្នកដែរឬទេ?

            Prayer Response

            ឱព្រះវរបិតាអើយ! ទូលបង្គំចង់ទទួលបានភាពជោគជ័យក្នុងជីវិត ប៉ុន្តែជាភាពជោគជ័យដែលគាប់ព្រះហឫទ័យទ្រង់ និងសម្រេចតាមផែនការដែលទ្រង់មានសម្រាប់ទូលបង្គំ។ ដោយសារសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ទ្រង់ សូមជួយទូលបង្គំឲ្យជៀសផុតពីអំនួត ហើយឲ្យការធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ក្លាយជាគោលបំណងដ៏សំខាន់បំផុតនៃជីវិតទូលបង្គំ រហូតដល់ថ្ងៃចុងក្រោយ។ សូមអរព្រះគុណព្រះអម្ចាស់។អាម៉ែន!

            Ad Image

            Скачать бесплатно

            Это Учебное Письмо можно скачать, распечатать и распространить для личного или церковного использования.

            Скачать PDF

            Код: TL-L135-100-KHM

            Подарок
            Дать