ការធ្វើមិត្តជាមួយព្រះវិញ្ញាណបរិសុទ្ធ

ដេរេក ព្រីនស៍
Last Updated: octubre de 2026
Read Time: 9
ព្រះវិញ្ញាណបរិសុទ្ធមិនមែនជាអំណាចដែលគ្មានបុគ្គលិកលក្ខណៈនោះទេ ប៉ុន្តែទ្រង់ជាព្រះអង្គដែលដឹកនាំយើងដោយផ្ទាល់ ហើយបើកសម្ដែងឱ្យយើងដឹងអំពីអ្វីៗដែលជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ។ ការបន្តយកចិត្តទុកដាក់ និងស្តាប់តាមការដឹកនាំរបស់ទ្រង់ ដោយជៀសវាងដួងចិត្តដែលល្វីងជូរចត់ និងកំហឹង នឹងជួយឱ្យកូនៗរបស់ព្រះជាម្ចាស់លូតលាស់ទៅជាកូនប្រុសស្រីដែលមានភាពចាស់ទុំខាងវិញ្ញាណ។
Transcript
រីករាយណាស់ដែលបានជួបជាមួយលោកអ្នកជាថ្មី នៅដើមសប្ដាហ៍ថ្មីនេះ ដើម្បីចែកចាយជូនលោកអ្នក នូវគន្លឹះដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះជាម្ចាស់បានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ សប្ដាហ៍នេះ ខ្ញុំនឹងបន្តគោលសំខាន់ដែល ខ្ញុំបានចាប់ផ្តើមកាលពីសប្ដាហ៍មុនតទៅទៀត គឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ»។
ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានសរសេរសំបុត្រមកកាន់ខ្ញុំ។ មុននឹងបញ្ចប់សារនេះ យើងនឹងផ្តល់អាសយដ្ឋានសម្រាប់ផ្ញើសំបុត្រមកកាន់យើង។ ខ្ញុំមានអារម្មណ៍រំភើប និងរីករាយជាខ្លាំង នៅពេលបានដឹងថា កម្មវិធីផ្សាយព្រះបន្ទូលតាមវិទ្យុរបស់ខ្ញុំបានជួយ និងជាព្រះពរដល់បងប្អូនយ៉ាងដូចម្តេចខ្លះ។ ដូច្នេះ សូមចំណាយពេលបន្តិចដើម្បីសរសេរមកកាន់ខ្ញុំ ទោះបីជាគ្រាន់តែជាសារសង្ខេបផ្ទាល់ខ្លួនក៏ដោយ។ឥឡូវនេះ យើងត្រឡប់មកបន្តប្រធានបទរបស់យើងវិញ គឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ…»។
សប្ដាហ៍មុន ខ្ញុំបានចង្អុលបង្ហាញថា ពាក្យ «ប្រសិនបើ» នៅខាងដើមប្រយោគដ៏សំខាន់នេះ ធ្វើឲ្យ លោកអ្នកប្រឈមមុខនឹងការជ្រើសរើសមួយៈ តើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ឬលោកអ្នកមិន ចង់បានទេ? មានដតលោកអ្នកប៉ុណ្ណោះដែលអាចធ្វើការសម្រេចចិត្តនេះ។ ខ្ញុំក៏បានចង្អុលបង្ហាញថា ទំនាក់ ទំនងរបស់យើងជាមួយព្រះ តែងតែមានពីរខាងៈ ម្ខាង គឺអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់យើង និងម្ខាង ទៀត របៀបដែលយើងឆ្លើយតបចំពោះអ្វីដែលព្រះអង្គបានធ្វើ។ ក្នុងករណីនេះ ព្រះជាម្ចាស់បានបង្ហាញប្រាប់ យើងយ៉ាងច្បាស់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គថា ព្រះអង្គចង់ឲ្យយើងម្នាក់ៗទទួលបានការដ៏វិសេសបំផុត របស់ព្រះអង្គ ហើយព្រះអង្គបានផ្គត់ផ្គង់យ៉ាងពេញលេញដល់យើង ដើម្បីឲ្យយើងសម្រេចបាន។ អ្វីដែល យើងទទួលបាននៅក្នុងបទពិសោធន៍របស់យើងពិតប្រាកដ គឺអាស្រ័យលើការឆ្លើយតរបស់យើង។
សប្ដាហ៍មុន ខ្ញុំបានចែកចាយប្រាប់លោកអ្នកអំពីរបៀបបី ដែលសក្តិសមសម្រាប់ឲ្យយើងឆ្លើយតប គឺជា កិច្ចការបីដែលយើងត្រូវធ្វើ ប្រសិនបើយើងចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ និយាយបានម្យ៉ាងទៀតថា របៀបបីដើម្បីបញ្ចប់ប្រយោគនេះ ដែលចាប់ផ្តើមដោយពាក្យ «ប្រសិនបើ»។ «ប្រសិនបើលោកអ្នកចង់បាន ការដ៏វិសេសបំផុតរបស់ព្រះ នោះចូរ...»។ ទីមួយគឺៈ...ចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ ពាក្យនេះមាន សារៈសំខាន់ណាស់។ ការដែលចង់បានការដ៏វិសេសបំផុតរបស់ព្រះ គឺជាការឆ្លើយតប និងជាការសម្រេចចិត្ត។ លោកអ្នកត្រូវតបថា៖ «បាទ/ចាស ខ្ញុំពិតជាចង់បានការដ៏វិសេសបំផុតរបស់ព្រះមែន ហើយខ្ញុំមិនព្រមយកអ្វី ដែលអន់ជាងឡើយ»។ នោះហើយជាលក្ខខណ្ឌគ្រឹះដ៏សំខាន់ទីមួយ គឺ ចង់បានការដ៏វិសេសបំផុតរបស់ព្រះ។
ទីពីរ ប្រសិនបើលោកចង់បានការដ៏វិសេសបំផុតរបស់ព្រះ…ចូលផ្តោតលើព្រះយេស៊ូវ។ ព្រះអង្គជាអ្នក ចាប់ផ្តើម និងជាអ្នកសម្រេចសេចក្តីជំនឿរបស់យើង។ អ្វីៗទាំងអស់ ចាប់ផ្តើមជាមួយព្រះអង្គ អ្វីៗទាំងអស់ បញ្ចប់ជាមួយព្រះអង្គ។ យើងពេញលេញនៅក្នុងព្រះអង្គ យើងមិនត្រូវឃ្លាតចេញពីព្រះអង្គឡើយ។
ទីបី ប្រសិនបើលោកចង់បានការដ៏វិសេសបំផុតរបស់ព្រះ...ចូរសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះ។ នោះ ហើយជាកូនសោសំខាន់នៅក្នុងព្រះគម្ពីរ ដើម្បីមានភាពចម្រុងចម្រើន និងជោគជ័យពិតប្រាកដ។
នៅសប្ដាហ៍នេះ ខ្ញុំនឹងចែកចាយជាមួយលោកអ្នក អំពីកិច្ចការប្រាំទៀតដែលសំខាន់បំផុត សម្រាប់ឲ្យ លោកអ្នកធ្វើ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ កិច្ចការទីមួយ ដែលខ្ញុំនឹងចែកចាយ នៅសប្ដាហ៍នេះ ប៉ុន្តែមានលេខរៀងទីបួន នៅក្នុងបញ្ជីរបស់ខ្ញុំ នោះគឺៈ …ធ្វើជាមិត្ត ជាមួយព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំមានចេតនាប្រើឃ្លាមួយដើម្បីបង្ហាញប្រាប់ពីបុគ្គលិកលក្ខណៈរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំគិតថា សម្រាប់ គ្រីស្តបរិស័ទជាច្រើន យល់ថា ព្រះវិញ្ញាណបរិសុទ្ធ ជាប្រភេទទេវសាស្ត្រអរូបី។ គេទទួលស្គាល់ថា ព្រះ វរបិតាជាអង្គបុគ្គលមួយ គេទទួលស្គាល់ថាព្រះយេស៊ូវគ្រីស្តជាអង្គបុគ្គលមួយ តែគេមិនទទួលស្គាល់ថា ព្រះ វិញ្ញាណបរិសុទ្ធជាអង្គបុគ្គលមួយផងទេ។ ប៉ុន្តែ ស្របតាមបទគម្ពីរ និងស្របតាមទេវសាស្ត្រ នេះជាការពិត។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គបុគ្គលមួយ ដូចជាព្រះវរបិតា និងព្រះរាជបុត្រាដែរ។ ហើយព្រះអង្គត្រូវបាន ប្រៀបប្រដូចទៅនឹងសត្វព្រាប។ ឥឡូវនេះ លក្ខណៈមួយក្នុងចំណោមលក្ខណៈដ៏សំខាន់ទាំងឡាយរបស់សត្វព្រាប គឺថា សត្វព្រាប គឺជាសត្វដែលខ្មូរមុខ ហើយប្រសិនបើលោកអ្នកមិនឆ្លើយតបតាមរបៀបដែលត្រឹមត្រូវចំពោះ វត្តមានរបស់សត្វព្រាបទេ វានឹងហើរទៅ។ ហើយខ្ញុំគិតថា នោះហើយជាការពិតអំពីព្រះវិញ្ញាណបរិសុទ្ធ។ នៅ ក្នុងន័យម្យ៉ាង ព្រះអង្គខ្មូរមុខ។ ហើយប្រសិនបើយើងមិនបានឆ្លើយតបចំពោះព្រះអង្គ តាមរបៀបដែលត្រឹម ត្រូវទេ ព្រះអង្គនឹងទៅបាត់ ដូចជាសត្វព្រាបដែលគេបន្លាចឲ្យហើរយ៉ាងនោះដែរ។
ឥឡូវនេះ ខ្ញុំចង់ដកស្រង់បទគម្ពីរមួយ ចេញពីព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងយ៉ូហាន ១៦:១២- ១៥ ដែលព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះវិញ្ញាណបរិសុទ្ធ ថាជាអង្គបុគ្គលមួយ និងអំពីគោលបំណងរបស់ព្រះអង្គ ដែលព្រះវិញ្ញាណបរិសុទ្ធគួរធ្វើអ្វី នៅក្នុងជីវិតរបស់យើង។ យ៉ូហាន ១៦:១២- ១៥
12 ខ្ញុំនៅមានសេចក្ដីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា (គឺប្រាប់ដល់ពួកសិស្សរបស់ព្រះអង្គ) តែឥឡូវនេះ អ្នករាល់គ្នាពុំអាចនឹងទទួលបានទេ 13 កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនិងសម្ដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក 14 ទ្រង់នឹងតម្កើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា 15 គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្ដីដែលតម្រូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។
ជាដំបូង សូមកត់សម្គាល់ថា ព្រះយេស៊ូវធ្វើគ្រប់ទាំងអស់ តាមដែលភាសាអាចនិយាយបាន ដើម្បីបញ្ជាក់ ប្រាប់ពីបុគ្គលិកលក្ខណៈរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គមានបន្ទូលថា «ពេលព្រះវិញ្ញាណនៃសេចក្តីពិតបាន យាងមកដល់»។ល។ និង។ល។ ឥឡូវនេះ នៅក្នុងភាសាក្រិក ដែលពាក្យទាំងនេះបានចូលមកដល់យើង មានភេទបីៈ ភេទប្រុស ភេទស្រី និងអភេទ។ នៅក្នុងភាសាក្រិក ពាក្យសម្រាប់ «វិញ្ញាណ» គឺ «ញូមា» ដែល ជាអភេទ។ និយាយបានម្យ៉ាងទៀតថា សព្វនាមធមតាដែលត្រូវប្រើជាមួយវិញ្ញាណ គឺ «IT/វា»។ ប៉ុន្តែ ព្រះ យេស៊ូវ បានបំបែកច្បាប់វេយ្យាករណ៍ ដោយមិនប្រើពាក្យនោះទេ គឺ ទ្រង់មិនបានមានព្រះបន្ទូលថា «នៅពេល វា មកដល់»នោះទេ ប៉ុន្តែទ្រង់មានព្រះបន្ទូលថា «នៅពេល ព្រះអង្គ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត បានយាងមកដល់»។ និយាយបានម្យ៉ាងទៀតថា ព្រះអង្គមានបំណងបញ្ជាក់ប្រាប់ថា យើងកំពុងមានទំនាក់ទំនងជាមួយអង្គបុគ្គលមួយ។
បន្ទាប់មក ព្រះអង្គមានបន្ទូលអំពីកិច្ចការផ្សេងៗដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើ។ ព្រះអង្គនឹងរៀបរាប់ ប្រាប់អ្វីដែលព្រះអង្គឮពីស្ថានសួគ៌ ព្រះអង្គនឹងនាំដំណឹងថ្មីៗពីស្ថានសួគ៌មកប្រាប់យើង។ ព្រះអង្គនឹងបង្ហាញប្រាប់ យើងការដែលនឹងត្រូវមកដល់ ព្រះអង្គអាចលាតត្រដាងអនាគតកាលប្រាប់យើងបាន។ បន្ទាប់មក ព្រះអង្គមាន ព្រះបន្ទូលថា៖ «ព្រះអង្គនឹងតម្កើងខ្ញុំ រីព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ មកប្រាប់អ្នករាល់គ្នា។ គ្រប់ ទាំងអស់ដែលព្រះវរបិតាមាន ជារបស់ខ្ញុំ»។ នោះពិតជាសំខាន់ណាស់។ អ្វីៗទាំងអស់ដែលព្រះវរបិតាមាន គឺជារបស់ព្រះរាជបុត្រា ហើយអ្វីៗទាំងអស់ដែលព្រះរាជបុត្រាមាន ព្រះវិញ្ញាណទ្រង់ជាអ្នកចាត់ចែង។ ដូច្នេះ ប្រសិនបើ លោកអ្នកដាក់ចូលគ្នា ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកចាត់ចែងទ្រព្យសម្បត្តិទាំងអស់របស់ព្រះត្រីឯក អ្វីៗទាំង អស់ដែលព្រះវរបិតាមាន និងអ្វីៗទាំងអស់ដែលព្រះរាជបុត្រាមាន គឺព្រះអង្គមានរួមគ្នា។ ប៉ុន្តែ ព្រះវិញ្ញាណ បរិសុទ្ធគឺជាអ្នកដែលដកយកពីទ្រព្យសម្បត្តិរបស់ព្រះវរបិតា និងព្រះរាជបុត្រា ហើយយកមកដាក់នៅចំពោះ យើង។ ដូច្នេះ តាមច្បាប់ តាមគោលលទ្ធិ លោកអ្នកអាចជាកូនរបស់ព្រះ ប៉ុន្តែរស់នៅក្នុងជីវិតដែលក្រីក្រ ខ្វះខាត ប្រសិនបើលោកអ្នកមិនមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះវិញ្ញាណបរិសុទ្ធ។ ដោយព្រោះព្រះវិញ្ញាណ បរិសុទ្ធគឺជាអ្នកចាត់ចែងទ្រព្យសម្បត្តិទាំងអស់របស់ព្រះត្រីឯក។ ដូច្នេះ លោកអ្នកអាចជាកូនរបស់ព្រះ ជាអ្នក គ្រងមរតករបស់ព្រះ ប៉ុន្តែរស់នៅដូចជាកូនកំព្រា ប្រសិនបើលោកអ្នកមិនដឹងអំពីរបៀបមានទំនាក់ទំនងជាមួយ ព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះមានតែព្រះអង្គមួយប៉ុណ្ណោះ ដែលជាអ្នកចាត់ចែងទ្រព្យសម្បត្តិរបស់ព្រះត្រីឯក។
ព្រះយេស៊ូវទ្រង់បង្ហាញការនេះម្តងទៀត នៅក្នុងយ៉ូហាន ១៤.១៥ ដល់ ១៨ ជាសេចក្តីដែលព្រះអង្គមាន ព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖
15 បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ 16 នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ 17 គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយ៍ទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ 18 ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ។
មានការពិតដ៏សំខាន់ពីរ៖ ទីមួយ ព្រះយេស៊ូវយាងមកឯយើង នៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ ទីពីរ ប្រសិនបើលោកអ្នកមិនមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះវិញ្ញាណបរិសុទ្ធទេ នោះយើងប្រៀបដូចជាកូនកំព្រារ យើងជាកូនរបស់ព្រះមែនក៏ដោយ។ លោកអ្នកឃើញទេ មានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដែលជួយឲ្យយើង អាចរស់នៅជាកូនដ៏ពិតប្រាកដរបស់ព្រះ។ សេចក្តីនេះត្រូវបានលោកប៉ុលបង្ហាញប្រាប់យ៉ាងច្បាស់ នៅក្នុងរូម ៨:១៤:
«ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ (នេះមានន័យថា កំពុងកើតឡើងជាបន្តបន្ទាប់ គឺ អស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះកំពុងដឹកនាំ) អ្នកទាំងនេះជាកូនរបស់ព្រះ»។ (RKOV)
ពាក្យដែលប្រើសម្រាប់កូននៅទីនោះ បង្ហាញប្រាប់ពីភាពពេញវ័យ មិនមែនជាទារក មិនមែនជាកូនក្មេង ប៉ុន្តែជាកូនរបស់ព្រះដែលពេញវ័យ។ លោកអ្នកឃើញហើយ យើងជាទារក យើងជាកូន តែយើងកើតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ ដើម្បីក្លាយទៅជាកូនព្រះដែលពេញវ័យ យើងត្រូវ តែមានទំនាក់ទំនងជានិច្ចនិរនតរ៍ជាមួយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវមានការដឹកនាំដែលមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយលោកប៉ុល បានប្រាប់សេចក្តីនោះយ៉ាងច្បាស់លាស់ «ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ (គឺ អ្នកទាំងនោះហើយជាកូនរបស់ព្រះ»។ ដូច្នេះ ដើម្បីក្លាយជាកូនរបស់ព្រះ លោកអ្នកត្រូវកើតជាថ្មីពីព្រះ វិញ្ញាណបរិសុទ្ធ ប៉ុន្តែដើម្បីក្លាយជាកូនដែលពេញវ័យរបស់ព្រះ លោកអ្នកត្រូវមានទំនាក់ទំនងច្បាស់លាស់ លោកអ្នកត្រូវមានការដឹកនាំជារៀងរាល់ថ្ងៃ និងជាប់លាប់ជាមួយព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំសង្កេតឃើញនៅក្នុងក្រុមជំនុំសព្វថ្ងៃ ឃើញថា មានមនុស្សជាច្រើនដែលកើតពីព្រះមែន ប៉ុន្តែមិនត្រូវបានព្រះដឹកនាំជាទៀងទាត់ទេ។ ពួកគេស្គាល់បទពិសោធន៍នៃការកើតជាថ្មីខាងវិញ្ញាណ ប៉ុន្តែពួកគេមិនទាន់ស្គាល់ទំនាក់ទំនងជាបន្តបន្ទាប់ជាមួយព្រះវិញ្ញាណបរិសុទ្ធ ដែលមានតែទ្រង់ប៉ុណ្ណោះអាចប្រទានសមត្ថភាពឱ្យពួកគេរស់នៅជាកូនរបស់ព្រះជាម្ចាស់ដែលមានភាពចាស់ទុំខាងវិញ្ញាណបានឡើយ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់បានការដ៏ វិសេសបំផុតរបស់ព្រះ លោកអ្នកត្រូវបង្កើតទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ ជាអង្គបុគ្គលមួយ ដែលជាមគុលទសក៍ផ្ទាល់របស់លោកអ្នក ជាអ្នកចាត់ចែងទ្រព្យសម្បត្តិរបស់ព្រះរាជ្យនៃព្រះ ដែលព្រះអង្គ មួយ អង្គឯងគត់ ដែលអាចចែកសម្បត្តិទាំងអស់នេះឲ្យលោកអ្នក នៅក្នុងបទពិសោធន៍ជាក់ស្តែង។
បន្ទាប់មក ខ្ញុំសូមនិយាយការពិតដ៏សំខាន់មួយទៀត នៅក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះវិញ្ញាណ បរិសុទ្ធ យើងត្រូវមានចិត្តគោរព និងប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តចំពោះព្រះវិញ្ញាណបរិសុទ្ធ។ លោកប៉ុលបង្ហាញប្រាប់សេចក្តីនេះយ៉ាង ច្បាស់ នៅក្នុងអេភេសូរ ៤:៣០ និង ៣១។
លោកអ្នកចាំថា យើងបាននិយាយនៅខាងដើមហើយថា ក្នុងន័យម្យ៉ាង ព្រះវិញ្ញាណបរិសុទ្ធត្រូវបាន ប្រៀបប្រដូចទៅនឹងសត្វព្រាប ជាសត្វដែលខ្មូរមុខ ហើយក្នុងស្ថានភារដែលមិនស្វាគមន៍ នោះងាយនឹងហើរទៅបាត់ណាស់។ ដូច្នេះ នៅពេលដែលលោកប៉ុលនិយាយថា៖ «…កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ទ្រង់ព្រួយព្រះ ហឫទ័យ» លោកចង់មានន័យថា «កុំធ្វើឲ្យសត្វព្រាបនោះហើរទៅបាត់»។ ហើយលោកក៏បានលើកឡើងអំពីអ្វីៗដែលធ្វើឱ្យសត្វព្រាបភ័យខ្លាចផងដែរ គឺភាពល្វីងជូរចត់ក្នុងចិត្ត កំហឹងដ៏ខ្លាំង ការខឹងសម្បារ ការឈ្លោះប្រកែកគ្នា ការនិយាយបង្កាច់បង្ខូច និងអំពើអាក្រក់គ្រប់យ៉ាង។យើងត្រូវតែមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមិននិយាយ ឬធ្វើអ្វីដែលអាចធ្វើឱ្យសត្វព្រាបដ៏ស្រស់ស្អាត និងមានភាពរសើបនេះភ័យខ្លាច ឬហើរចេញទៅឡើយ។ សត្វព្រាបនេះតំណាងឱ្យព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះមានតែទ្រង់ប៉ុណ្ណោះដែលអាចនាំយើងឱ្យទទួលមរតកដែលព្រះបានរៀបចំសម្រាប់យើង និងប្រទានសមត្ថភាពឱ្យយើងរស់នៅជារៀងរាល់ថ្ងៃ ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ដែលមានភាពចាស់ទុំខាងវិញ្ញាណ។
ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងត្រឡប់មកជួបបងប្អូនម្តងទៀតនៅថ្ងៃស្អែក ក្នុងពេលវេលាដដែលនេះ។ នៅថ្ងៃស្អែក ខ្ញុំនឹងបន្តចែករំលែកអំពីអ្វីៗដែលមានសារៈសំខាន់បំផុតដែលបងប្អូនត្រូវធ្វើ ប្រសិនបើលោកអ្នកចង់បានអ្វីដ៏វិសេសបំផុតរបស់ព្រះជាម្ចាស់។
Código: RP-R111-101-KHM










