មនុស្សត្រូវការព្រះគុណរបស់ព្រះ

ដេរេក ព្រីនស៍
Published: 1981
Last Updated: septiembre de 2026
Read Time: 9
មនុស្សមិនអាចសម្រេចបាននូវសេចក្ដីសុចរិត ឬជីវិតដោយខ្លួនឯងក្រៅពីព្រះគុណរបស់ព្រះ។ ក្នុងកម្មវិធីប៉ុដខាសនេះ ការប្រៀបធៀបរវាងច្បាប់និងព្រះគុណបង្ហាញថាហេតុអ្វីបានជាព្រះគ្រីស្ទតែម្នាក់ឯងបំពេញតម្រូវការរបស់អ្នកដែលស្លាប់ក្នុងអំពើបាប។ ព្រះគុណដែលមិនបានរកបានរបស់ព្រះនាំមកនូវពន្លឺ ជីវិត និងសមត្ថភាពក្នុងការឆ្លើយតបទៅកាន់ទ្រង់។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មី ខណៈដែលខ្ញុំកំពុងបន្តចែកចាយជាមួយលោកអ្នកអំពី គោលសំខាន់ដ៏ពិសេសនៃណូអែល ដែលបានសង្ខេបជាពាក្យមួយដ៏ល្អ អំពីអត្ថន័យដែលមិនអាចវាស់ស្ទង់ បាន គឺព្រះគុណ។
វគ្គមុន ខ្ញុំបានចែកចាយអំពីភាពខុសគ្នារវាងព្រះគុណ និងការប្រព្រឹត្តិ។ ព្រះគុណមិនអាចខំប្រឹង រកបាននោះទេ ប្រសិនបើយើងខំប្រឹងធ្វើដើម្បីឲ្យបាន ដោយការប្រព្រឹត្តិរបស់យើង ដោយការខំប្រឹង ប្រែងរបស់យើង នោះអ្វីដែលបានដោយការខំប្រឹងនោះ មិនមែនជាព្រះគុណទេ។ នោះហើយជាភាព ខុសគ្នាយ៉ាងសំខាន់។ ព្រះគុណមិនមែនរកបានដោយការខំប្រឹងឡើយ។
ភាពខុសគ្នារវាងព្រះគុណ និងការប្រព្រឹត្តិ ចង្អុលបង្ហាញប្រាប់អំពីផ្លូវជម្រើសពីរ ដើម្បីឲ្យបានសុច រិតជាមួយព្រះ។ ជម្រើសទាំងពីរនោះ គឺ ក្រឹត្យវិន័យ និងព្រះគ្រិស្ត។ ភាពផ្ទុយគ្នា ឬជម្រើសខុសគ្នា ទាំងនេះ បានសង្ខេបនៅក្នុងគម្ពីរយ៉ូហាន ១:១៧ ថាៈ
ដ្បិតក្រឹត្យ វិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះ គុណ និងសេចក្តីពិត បានមក តាមរយៈព្រះ យេស៊ូវ គ្រីស្ទ។
ដូច្នេះ មានជម្រើសមួយ ក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ។ ជម្រើសមួយទៀត គឺព្រះគុណ ហើយអមជាមួយព្រះគុណ គឺសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូគ្រិស្ត។
ប៉ុន្តែ ដោយព្រោះគ្មាននរណាម្នាក់នៅក្នុងចំណោមយើងធ្លាប់បានជោគជ័យដោយការកាន់តាម ក្រឹត្យទាំងមូលគ្រប់ពេលវេលាបាន នោះគ្មាននរណាម្នាក់នៅក្នុងចំណោមយើង អាចមានសមត្ថភាពស្វែង រកសេចក្ដីសុចរិតជាមួយព្រះ ដោយការប្រព្រឹត្តិតាមក្រឹត្យវិន័យបានឡើយ។ ជាលទ្ធផល នៅក្នុងលក្ខ ខណឌនេះ នៅសល់តែផ្លូវមួយប៉ុណ្ណោះសម្រាប់យើង ហើយផ្លូវនោះគឺព្រះគុណ តាមរយៈជំនឿ។ ដូច្នេះ លោកប៉ូលថ្លែងនៅក្នុងរ៉ូម ១០:៤ ថាៈ
ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នកដែលជឿ។
ការដែលយើងឃើញពាក្យ “ឲ្យបានរាប់ជាសុចរិត” ជារឿងសំខាន់ណាស់ ព្រោះនេះជា មធ្យោបាយដែលនាំឲ្យបានសុចរិតជាមួយព្រះ។ ការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង បានបញ្ចប់ ក្រឹត្យវិន័យ។ ក្រឹត្យវិន័យលែងជាមធ្យោបាយដែលព្រះទទួលយកទៀតហើយ។ ព្រះទ្រង់បានប្រទាន ផ្លូវមួយទៀតឲ្យមនុស្សជាតិ ដែលផ្លូវនោះគឺជាជំនឿក្នុងព្រះគ្រិស្ត និងការសុគតបង់ថ្លៃរបស់ព្រះអង្គ។
ថ្ងៃនេះ ខ្ញុំនឹងពន្យល់អំពីលក្ខខណឌរបស់មនុស្សជាតិ ដែលបានបន្សល់ទុកឲ្យខ្លួនគេ ដាច់ចេញពីព្រះ គុណរបស់ព្រះ ។ នៅពេលដែលយើងយល់អំពីការនេះហើយ នោះយើងនឹងយល់អំពីហេតុដែលមានតែ ព្រះគុណប៉ុណ្ណោះ ដែលអាចឆ្លើយតបនឹងសេចក្តីត្រូវការរបស់មនុស្សបាន។
រូបភាពទីមួយដែលខ្ញុំនឹងបង្ហាញជូនលោកអ្នក អំពីមនុស្សជាតិនៅចំពោះព្រះគុណរបស់ព្រះ ចាប់ ផ្ដើមមានសកម្មភាព រកឃើញនៅក្នុងគម្ពីរម៉ាថាយ ៤:១២-១៦។ រូបភាពនេះពណ៌នាអំពីការ ចាប់ផ្ដើមព័ន្ធកិច្ចនៅលើផែនដីរបស់ព្រះយេស៊ូ នៅស្រុកកាលីឡេ ហើយរាល់ពេល ឲ្យតែដល់ឱកាសនេះ ក្នុងមួយឆ្នាំៗ ខ្ញុំតែងតែគិតអំពីចំណុចនេះជានិច្ច។ ខ្ញុំគិតអំពីរូបភាពមនុស្សជាតិនេះ ហើយបន្ទាប់មក ព្រះយេស៊ូយាងចូលមក ព្រះគុណក៏បានសម្ដែងឲ្យឃើញ។ រូបភាពនេះបានចែងដូច្នេះថាៈ
12 កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់ នៅស្រុកកាលីឡេវិញ។ 13 ព្រះអង្គយាងចេញពីណាសារែ៉ត ទៅគង់នៅក្រុងកាពើណិម ជាប់មាត់ សមុទ្រក្នុងតំបន់សាប់យូឡូន និងណែបថាលី 14 ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលបានថ្លែង ទុកមក តាមរយៈហោរាអេសាយថា៖ 15 «ស្រុកសាប់យូឡូន និងណែបថាលី តាមផ្លូវជាប់មាត់ សមុទ្រ ខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេរបស់សាសន៍ដទៃអើយ 16 ប្រជាជនដែលអង្គុយក្នុង សេចក្តីងងឹត បានឃើញពន្លឺមួយយ៉ាងអស្ចារ្យ មានពន្លឺរះឡើងបំភ្លឺដល់អស់អ្នក ដែលអង្គុយក្នុង ស្រុក និងម្លប់នៃសេចក្តីស្លាប់»។
លោកអ្នកឃើញរូបភាពរបស់មនុស្សជាតិ នៅពេលដែលព្រះយេស៊ូយាងចូលមក រូបភាពនោះគឺ មនុស្សកំពុងតែរស់នៅក្នុងសេចក្តីងងឹត។ រូបភាពនេះនិយាយអំពីមនុស្សដែលកំពុងតែរស់នៅ លើទឹកដី ម្លប់នៃសេចក្តីស្លាប់។ ចំពោះលោកអ្នក តើរូបភាពនោះជាអ្វី? ខ្ញុំអាចសង្ខេបសេចក្ដីនេះ ជាបីឃ្លា គឺ សេចក្តីងងឹត ភាពគ្មានសង្ឃឹម គ្មានអ្វីទីពឹងក្រៅតែពីសេចក្តីស្លាប់។ នោះហើយជាលក្ខខណឌរបស់មនុស្ស ជាតិដែលដាច់ចេញពីព្រះគុណរបស់ព្រះ។ តាមពិត នៅក្នុងសំណៅគម្ពីរមួយចែងថា ពួកគេកំពុងតែ អង្គុយនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់។ គ្មានចលនា គេគ្មានផ្លូវណានឹងទៅ គេមិនអាចចេញពីសេចក្ដី ងងិតនោះបាន។ គេគ្មានជម្រើស។ ម្លប់នៃសេចក្តីស្លាប់ ម្លប់នៃសេចក្តីស្លាប់ងងឹតយ៉ាងវែង ដែលគ្រប ដណ្ដប់ជារៀងរាល់ថ្ងៃ ហើយចេះតែវែងទៅៗក្នុងជិវិតរបស់គេ។ គេគ្មានអ្វីរង់ចាំ ក្រៅតែពីសេចក្តី ស្លាប់។ អស់សង្ឃឹមណាស់! អនិច្ចាណាស់! ហើយបន្ទាប់មក ព្រះគុណរបស់ព្រះ! គឺពន្លឺបានបំភ្លឺដល់ មនុស្សទាំងនោះ! ពួកគេមិនចាំបាច់ធ្វើអ្វី ដើម្បីឲ្យពន្លឺភ្លឺទេ ពួកគេមិនអាចបញ្ជាពន្លឺនោះបានឡើយ។ ប្រសិនបើពន្លឺមិនបំភ្លឺនៅកន្លែងនោះ ពួកគេនៅតែធ្វើអ្វីមិនកើតដដែលសម្រាប់ខ្លួនឯង។ នោះហើយ ព្រះគុណរបស់ព្រះ។ ព្រះគុណបានដោយទទេ មិនមែនដោយសារបុណ្យកុសល មិនមែនដោយសារជា មនុស្សសក្ដិសម។ មិនមែនដោយយើងមានអំណាចនឹងបង្គាប់ តែអ្វីដែលយើងអាចធ្វើបាន គឺគ្រាន់តែ ឆ្លើយតបប៉ុណ្ណោះ។
សូមព្រះជាម្ចាស់ជួយឲ្យយើងរាល់ចេះឆ្លើយតបយ៉ាងស្រស់បស់ ទៅនឹងព្រះគុណដ៏អស្ចារ្យនៅរដូវ ណូអែលនេះ។ សូមឲ្យយើងមើលឃើញខ្លួនឯងថា យើងមិនអាចខ្វះព្រះគុណរបស់ព្រះបានឡើយ ហើយ ថា យើងត្រូវតែដឹងខ្លួនសាជាថ្មីឡើងវិញ អំពីជម្រៅ និងភាពបរិបូរដែលគ្មានដែនកំណត់ នៃព្រះគុណ របស់ព្រះ។
ឥឡូវនេះ ខ្ញុំនឹងបង្ហាញជូនលោកអ្នកអំពីលក្ខខណឌខាងវិញ្ញណដូចគ្នានេះ ដែលលោកប៉ូលបាន ពណ៌នានៅក្នុងគម្ពីរអេភេសូរ ២:១-៥
ពីដើម អ្នករាល់គ្នាបានស្លាប់ក្នុងអំពើរំលង និងក្នុងអំពើបាប 2 ជាការដែលអ្នករាល់គ្នាបានរស់នៅ តាមរបៀបលោកីយ៍នេះ តាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណដែលសព្វថ្ងៃនេះ កំពុងត្រួត ត្រាអស់អ្នកដែលមិនស្ដាប់បង្គាប់។ 3 ពីដើម យើងទាំងអស់គ្នាក៏បានរស់នៅតាមតណ្ហាខាងសាច់ ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ ដោយប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នារបស់គំនិត ខាងសាច់ឈាម ហើយយើងជាប់នៅក្នុងសេចក្ដីក្រោធតាំងពីកំណើត ដូចជាមនុស្សឯទៀតដែរ។ 4 ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែល ព្រះអង្គបានស្រឡាញ់យើង 5 ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើង ហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបាន សង្គ្រោះដោយសារព្រះគុណ)
សូមកត់សម្គាល់នូវចំណុចដែលលោកប៉ូលសង្កត់ធ្ងន់ថា គឺដោយសារព្រះគុណតែប៉ុណ្ណោះ ដែល អាចជួយគេបាន។ លោកអ្នកឃើញហើយ ខាងវិញ្ញាណ យើងបានស្លាប់ហើយ។ យើងបានស្លាប់ក្នុង អំពើរំលង និងអំពើបាបរបស់យើង។ យើងបានដាច់ចេញពីព្រះជន្មរបស់ព្រះ។ យើងអសមត្ថភាពក្នុង ការឆ្លើយតបចំពោះព្រះ ក្នុងគ្រប់ទាំងផ្លូវ។
សូមពិចារណាមើលពីមនុស្សម្នាក់ដែលស្លាប់ គ្មានសង្ឃឹម ហើយគ្មានទីពឹង។ លោកអ្នកអាច បង្ហាញក្រឹត្យវិន័យនោះដល់អ្នកស្លាប់ ប៉ុន្តែអ្នកនោះមិនអាចមើលឃើញទាល់តែសោះ។ លោកអ្នកអាច អធិប្បាយទៅកាន់អ្នកស្លាប់ ប៉ុន្តែអ្នកស្លាប់នោះមិនអាចស្ដាប់ឮសេចក្តីអធិប្បាយនោះបានទេ។ លោក អ្នកអាចធ្វើគំរូល្អដល់អ្នកស្លាប់ ប៉ុន្តែអ្នកស្លាប់នោះមិនអាចមើលឃើញអំពើរបស់អ្នក។ គ្មានអ្វីដែលនឹង ជួយអ្នកស្លាប់ឲ្យសម្រេចបាន ដោយអំណាចរបស់អ្នកស្លាប់នោះឡើយ។ នោះហើយជាលក្ខខណឌរបស់ យើង។ លោកប៉ូលមានប្រសាសន៍ថា យើងទាំងអស់គ្នាពីមុន គឺដូច្នោះឯង។ និស្ស័យរបស់យើង ពីកំណើតគឺបែបនោះឯង។ មានឃ្លាមួយដែលមិនសូវល្បីទេនៅក្នុងស្រទាប់មនុស្សសព្វថ្ងៃ ប៉ុន្តែឃ្លានោះ នៅតែជាការពិត។ ដោយសារនិស្ស័យកំណើត យើងបានដាច់ចេញពីព្រះ។ យើងរស់នៅក្នុងពិភព លោកមួយ ដែលគ្មានព្រះ គ្មានព្រះគុណរបស់ព្រះអង្គ។
ខ្ញុំគិតអំពីទំនុកបរិសុទ្ធរបស់លោកឆាល វេ៉សលី ដែលច្រៀងថាៈ “វិញ្ញាណខ្ញុំជាប់ឃុំយូរហើយ ក៏ ជាប់ចំណងយ៉ាងតឹងនៅក្នុងអំពើបាប និងស្បៃអន្ធកាល”។ ពិតណាស់ដែលថា យើងរាល់គ្នាសុទ្ធតែជាប់ ចំណងនៅក្នុងអំពើបាប និងនៅក្នុងសេចក្តីងងឹតនៃស្បៃរាត្រី ហើយមិនអាចនឹងជួយខ្លួនឯងបាន មិនអាច នឹងឆ្លើយតបបាន មិនអាចនឹងធ្វើការល្អអ្វីបាន គឺដូចជាមនុស្សស្លាប់។
នោះហើយជាហេតុផលដ៏ច្បាស់លាស់មួយ ដែលក្រឹត្យវិន័យមិនអាចជួយអ្នកណាម្នាក់បាន។ លោកប៉ូលថ្លែងអំពីសេចក្តីនោះនៅក្នុងកាឡាទី ៣:២១ ថាៈ
ដ្បិតប្រសិនបើមានក្រឹត្យវិន័យណាដែលមនុស្សទទួល ហើយអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជា សេចក្ដីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ។
ប្រសិនបើក្រឹត្យវិន័យអាចផ្ដល់ជីវិតបាន នោះក្រឹត្យវិន័យអាចជួយអ្នកស្លាប់បាន។ ប៉ុន្តែ ក្រឹត្យ វិន័យមិនអាចផ្ដល់ជីវិតបានឡើយ។ ក្រឹត្យវិន័យមិនមែនជាផ្នែកមួយដែលនាំឲ្យមានជីវិតទេ គឺក្រឹត្យ វិន័យប្រាប់យើងអំពីអ្វីដែលត្រូវធ្វើ។ ក្រឹត្យវិន័យល្អ ក្រឹត្យវិន័យបរិសុទ្ធ ហើយយុត្តិធម៌ ប៉ុន្តែក្រឹត្យវិន័យ មិនអាចផ្ដល់ជីវិតដល់យើងបានទេ។ សេចក្តីត្រូវការចម្បងតែមួយគត់របស់អ្នកស្លាប់ នោះគឺជីវិត ហើយជីវិតមកតាមរយៈព្រះគុណតែប៉ុណ្ណោះ។
នេះគឺដូចព្រះយេស៊ូយាងនៅក្នុងស្រុកកាលីឡេ ទៅរកអស់អ្នកដែលបានអង្គុយនៅក្នុងស្រុកម្លប់នៃ សេចក្តីស្លាប់។ ហើយពន្លឺដ៏រុងរឿងនៃព្រះគុណ និងសេចក្តីមេត្តាករុណារបស់ព្រះ ដែលភ្លឺមកលើ ពួកគេ។ ពួកគេមិនបានធ្វើអ្វីនឹងអួតខ្លួនបានឡើយ តែទាំងអស់ គឺជាព្រះគុណរបស់ព្រះ។
ឥឡូវនេះ យើងមើលទៅកាន់សញ្ញាចាស់បន្ដិច មើលពីរូបភាពមនុស្សដែលគ្មានព្រះគុណរបស់ ព្រះ។ រូបភាពនោះមិនខុសពីរូបភាពដែលទើបតែមើលឃើញនៅក្នុងសញ្ញាថ្មីទេ។ យើងនឹងបើកទៅ ទំនុកតម្កើង ១៤:២-៣ ដែលជាសេចក្ដីពណ៌នាអំពីមនុស្សជាតិទាំងមូល។ រូបភាពនេះនិយាយអំពីកូន មនុស្ស នេះមានន័យថាមនុស្សជាតិទាំងអស់។ ទំនុកតម្កើង ១៤:២-៣៖
2 ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើលក្រែងមានអ្នកណា ដែលមាន គំនិតឈ្លាសវៃ ហើយស្វែងរកព្រះ។ 3 គ្រប់គ្នាបានវង្វេងចេញ ហើយគេត្រឡប់ជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
នេះមិនមែនសញ្ញាថ្មីទេ គឺនៅក្នុងសញ្ញាចាស់។ ជាចម្បង សេចក្ដីនេះនិយាយពីអ៊ីស្រាអែល តែក៏ រាប់ទាំងមនុស្សជាតិអស់ផងដែរថា ព្រះជាម្ចាស់បានទតមើលពីលើស្ថានសួគ៌ មកលើពួកកូនមនុស្ស។ ព្រះអង្គបានរកមើលអ្នកណាខ្លះដែលបានធ្វើល្អ។ លើសពីនោះ ព្រះអង្គបានរកមើលអ្នកណាខ្លះដែលបាន ស្វែងរកព្រះ ដែលជីវិតរបស់គេត្រូវការ។ ប៉ុន្តែចម្លើយ គ្មានទាល់តែសោះ សូម្បីតែម្នាក់ក៏គ្មានផង។ លោកអ្នកឃើញទេ បើគ្មានព្រះគុណរបស់ព្រះទេ យើងមិនដឹងថាខ្លួនឯងនេះត្រូវការព្រះផង។ សូមគិត បន្ដិចអំពីទំនុកតម្កើងមួយបទដែលយើងទាំងអស់ស្គាល់ច្បាស់ គឺ “ព្រះគុណអស្ចារ្យ”។ នៅក្នុងទំនុក នោះ មានពីរបន្ទាត់ដែលច្រៀងថា៖ “ព្រះគុណបង្រៀនឲ្យកោតខ្លាចព្រះ ក៏បានកម្ចាត់ភ័យទៅ”។ បើ គ្មានព្រះគុណរបស់ព្រះទេ យើងមិនអាចទាំងមើលឃើញសេចក្តីត្រូវការរបស់យើងផង។ យើងមើលមិន មើលថាខ្លួនយើងនេះកំពុងស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹមទេ គឺយើងប្រៀបបាននឹងមនុស្សស្លាប់។ យើងមិនអាចធ្វើអ្វីដើម្បីជួយខ្លួនឯងបានទេ ដរាបទាល់តែព្រះគុណរបស់ព្រះចូលមកធ្វើការ។
ខ្ញុំចាំបានថា ក្រោយពេលដែលខ្ញុំបានស្គាល់ព្រះអម្ចាស់យេស៊ូគ្រិស្ត ហើយបានភ្លក់ព្រះគុណរបស់ ព្រះអង្គ តាមរបៀបមួយផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា៖ “មែនហើយ ខ្ញុំជាមនុស្ស មានបាប ហើយក៏គ្មានអ្វីសង្ស័យពីរឿងនោះដែរ”។ អរគុណព្រះ ដែលខ្ញុំមិនបានសង្ស័យអំពីការនោះ។ ប៉ុន្តែ ខ្ញុំបាននិយាយថា៖ “យ៉ាងណាក៏ដោយចុះ នៅក្នុងខ្ញុំគ្មានអ្វីមួយល្អនោះទេ។ ខ្ញុំពិតជាមានបំណង ចង់បានសេចក្តីពិត”។ ខ្ញុំពិតជាសង្វាតចង់បានសេចក្តីពិត។ ដោយហេតុនេះហើយបានជាខ្ញុំចាប់ផ្ដើម សម្មាធិ។ ដោយហេតុនេះហើយបានជាខ្ញុំចាប់ផ្ដើមស្វែងយល់ពីទស្សនៈវិជ្ជា។ ដោយហេតុនេះហើយ បានជាមានការទាំងអស់នេះ។ ដូច្នេះ ក៏យល់ថា មានការល្អបន្ដិចបន្ដួចដែរនៅក្នុងខ្ញុំ ហើយព្រះបានធ្វើ ការមកលើការល្អបន្ដិចបន្តួចនោះ។ នៅថ្ងៃមួយ ចេញពីបទគម្ពីរ និងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំ បានឃើញយ៉ាងច្បាស់ថា សូម្បីតែការប្រាថ្នាចង់បានសេចក្តីពិតនោះ ក៏មិនមែនកើតឡើងដោយឯកឯង នោះដែរ។ គឺវាកើតឡើងដោយសារព្រះគុណរបស់ព្រះ។ នេះជារបៀបមួយដែលព្រះគុណរបស់ព្រះ បានចាប់ផ្ដើមធ្វើការនៅក្នុងជីវិតរបស់ខ្ញុំ។ ហេតុការណ៍នោះបានចាប់ផ្ដើមមុនពេលដែលខ្ញុំមានវ័យ ជំទង់។ ក៏ប៉ុន្តែ ខ្ញុំមិនបានស្គាល់ព្រះអម្ចាស់តាមរបៀបផ្ទាល់ខ្លួនទេ រហូតដល់ខ្ញុំមានអាយុ ២៤/២៥ ឆ្នាំ។
លោកអ្នកឃើញហើយ ព្រះគុណរបស់ព្រះធ្វើការនៅក្នុងជីវិតយើង តាំងតែពីមុនពេលដែលយើង ដឹងថាយើងត្រូវការព្រះគុណ និងតាំងតែពីមុនពេលដែលយើងព្រមងាកមករកព្រះ ហើយទទួលព្រះអង្គ ទៀតផង។
ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះ ចូលដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅ វគ្គក្រោយ តាមម៉ោង និងពេលវេលាដែលបានកំណត់ ហើយវគ្គក្រោយ ប្រធានបទរបស់ខ្ញុំ គឺព្រះគុណ និងយុត្តិធម៌។
Código: RP-R075-103-KHM










